សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាស អំពាវនាវឲ្យមានការផ្លាស់ប្តូរសំណើកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2024/05/03 12:05:13 pm        123
មេដឹកនាំនៃអង្គការឥស្លាមនិយមប៉ាឡេស្ទីនហាម៉ាស( Hamas) នៅតំបន់ហ្កាហ្សាស្ទ្រីប លោក យ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) នៅតែទាមទារចំនួនបីចំណុច នៅក្នុងការសំណើចរចាបច្ចុប្បន្នសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយ។ប្រភពស្និទ្ធនឹងមេដឹកនាំហាម៉ាស បានប្រាប់ស្ថានីយទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោក បន្តទាមទារឲ្យមានការបញ្ចប់សង្រ្គាម។ រហូតមកដល់ពេលនេះ អ៊ីស្រាអែល បានបដិសេធចំពោះការទាមទារនេះ។តាមសេចក្តីរាយការណ៍ លោក អាល់ស៊ីនវ៉ា ចង់បានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរសម្រាប់ «ការបញ្ចប់ការប្រយុទ្ធដោយគ្មានលក្ខខណ្ឌ»។យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ លោក អាល់ស៊ីនវ៉ា ក៏កំពុងទាមទារឲ្យអ៊ីស្រាអែលឈប់រារាំងការវិលត្រឡប់ទៅកាន់តំបន់វេសបែង (West Bank) របស់អ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងជាថ្នូរនឹងចំណាប់ថ្នូរ ដែលត្រូវបានចាប់ពង្រត់ពីអ៊ីស្រាអែល។យោងតាមសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងមួយ អ៊ីស្រាអែលចង់បញ្ជូនអ្នកដែលជាប់ទោសមួយជីវិតទៅតំបន់ហ្កាហ្សាស្ទ្រីប ឬ ទៅបរទេស។លើសពីនេះទៅទៀតនោះ មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ចង់បានព័ត៌មានលម្អិតនៃសម្ភារៈដែលអ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យបញ្ជូនទៅកាន់តំបន់ឆ្នេរនេះសម្រាប់ការកសាងឡើងវិញ។

ទួរគី ផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ជុំវិញស្ថានភាពមនុស្សធម៌នៅហ្កាហ្សា

2024/05/03 11:16:48 am        90
ក្រសួងពាណិជ្ជកម្មប្រទេសទួរគី និយាយថា ប្រទេសនេះ បានផ្អាកពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីអ្វីដែលខ្លួនចាត់ទុកថាជាសោកនាដកម្មមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។សេចក្តីប្រកាស កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា វិធានការនេះនឹងបន្តរហូតដល់អ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌គ្រប់គ្រាន់ បានចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កំពុងបិទកំពង់ផែសម្រាប់ការនាំចូល និងការនាំចេញរបស់អ៊ីស្រាអែល។ លោក Katz និយាយថា លោកបានណែនាំមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ ឱ្យបង្កើតជម្រើសសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទួរគី ដោយផ្តោតលើការផលិតក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេងៗទៀត។តួលេខពីការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសអ៊ីស្រាអែល បង្ហាញថា ការនាំចូលរបស់ប្រទេសអ៊ីស្រាអែល ពីប្រទេសទួរគី ក្នុងឆ្នាំ២០២៤ មានចំនួន ៤,៦ពាន់លានដុល្លារ ជាចំនួនច្រើនបំផុតទី៥ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសពីរផ្សេងទៀត។ រដ្ឋាភិបាលទួរគី បានដាក់ការរឹតត្បិតលើការនាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីខែមេសា ដោយប៉ះពាល់ដល់ផលិតផលចំនួន ៥៤ប្រភេទ រួមទាំងដែកថែប និងស៊ីម៉ងត៍។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍​មួយចំនួន​ដល់ក្រសួងព័ត៌មាន និងអ្នកព័ត៌មាន

2024/05/03 09:28:28 am        182
ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំ​នឹង​តម្រូវ​ការ​ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាន និង​សោតទស្សន៍​ឆ្លើយតប​នឹង​ការ​វិវត្ត​នៃ​សង្គម​ជាតិ​នោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​សូមផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ជូន​ក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មានឲ្យយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសារព័ត៌មាន។ក្នុងសារលិខិតនាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ««សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃ​វិបត្តិ​បរិស្ថាន» សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ក្រសួងព័ត៌មាន​គប្បី​លើក​កម្ពស់​សមត្ថភាព​អ្នក​សារព័ត៌មាន តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​រក្សា​នូវ​ក្រម​សីលធម៌ និង​គុណ​ភា​​ពការងារ។បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋាន​គតិយុត្ត​ទាំងឡាយ​ដែល​នៅ​ជា​ធរមាន​ ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និង​ត្រូវ​លើក​កម្ពស់​ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សា​សណ្តាប់​ធ្នាប់​ នៃ​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌ អ្នក​សារព័ត៌មាន ដែលជា​ការ​លើក​កម្ពស់​តម្លៃ​ នៃ​វិជ្ជាជីវៈ​។ រៀបចំ​កំណត់​គោលការណ៍​ណែនាំ​ស្តីពី​ការ​ផលិត​មាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុប​បំបាត់​ភាព​អាណា​ធិបតេយ្យ​លើ​បណ្តាញសង្គម និងរៀបចំមូលនិធិគាំទ្រដំណើរការកសាង និង​អភិវឌ្ឍ​សមត្ថភាព​របស់​សមាជិក​សមាគមអ្នក សារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ ជាដើម។នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ដែរ​សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បាន ផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអ្នកសារព័ត៌មាន ដោយ​ក្នុងនោះសម្តេចធិបតី បានលើកឡើងថា បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តចូលរួម​ថែ​រក្សា​សុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការ​អនុវត្ត​ច្បាប់​ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រក​ក្រោម​ស្លាក​សារព័ត៌មាន។ត្រូវផ្តល់​ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និង​ផ្សព្វផ្សាយ​រាល់​គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជា ពលរដ្ឋ និង​នាំ​ព័ត៌មាន​ពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបាន ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ផ្សព្វ​ផ្សាយ​អប់រំ​ដល់​សាធារណ​ជន​អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការ​ជួញ​ដូរ​មនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់​ធ្នាប់​សង្គម​។សម្តេចធិបតីបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ បន្តចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាព​វឹក​វរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយ​ព័ត៌មាន​ពិត ​មានតុល្យភាព គ្រប់ជ្រុង ជ្រោយ។ និងបណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យា​នុភាព​ស្ថាប័​ន​សារ​ព័ត៌មានផងដែរ៕ អត្ថបទ៖ បាន ចក់

ដំណើរទស្សនកិច្ចលោក Xi ទៅអឺរ៉ុប បង្ហាញពីការបែកបាក់របស់លោកខាងលិច ជុំវិញយុទ្ធសាស្ត្រចិន

2024/05/03 09:26:37 am        140
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរទៅកាន់អឺរ៉ុប ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំនៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចមួយដែលអាចបង្ហាញពីការបែកបាក់ និងខ្វែងគំនិតគ្នារបស់អឺរ៉ុប ជុំវិញពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង និងមធ្យោបាយដែលទ្វីបនេះដាក់ខ្លួនឯងជាបង្គោលរវាងសហរដ្ឋអាមេរិក និងចិន។លោក ស៊ី ធ្វើដំណើរទៅកាន់ប្រទេសបារាំង ស៊ែរប៊ី និងហុងគ្រី ខណៈពេលដែលសហភាពអឺរ៉ុប កំពុងគម្រាមចាត់វិធានការលើរថយន្តអគ្គិសនី និងឧស្សាហកម្មថាមពលបៃតងរបស់ប្រទេសចិន ជាមួយនឹងពន្ធលើការឧបត្ថម្ភធនដ៏ធំ ដែលប្លុកនេះនិយាយថា ផ្តល់ឱ្យបណ្ដាក្រុមហ៊ុនផលិតក្នុងប្រទេសចិននូវភាពអយុត្តិធម៌។ជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហា ហើយសហរដ្ឋអាមេរិក មិនស្វាគមន៍ក្រុមហ៊ុនចិន សហភាពអឺរ៉ុបអាចមានអានុភាពខ្លះលើទីក្រុងប៉េកាំង។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា សមាជិកទាំង ២៧ របស់ប្លុកនេះមិនមានភាពស៊ីសង្វាក់គ្នាទេហើយកំពុងខ្វែងគំនិតយ៉ាងស៊ីជម្រៅ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការប្រៀបស្មើនឹងការគិតរបស់ចិន។ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺជាការព្រួយបារម្ភរបស់អឺរ៉ុប លើការគាំទ្ររបស់ចិន សម្រាប់សេដ្ឋកិច្ចសម័យសង្គ្រាមរបស់រុស្ស៊ី រយៈពេលពីរឆ្នាំនៅក្នុងយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ លោក លីន ជាន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នឹង «ចាក់បញ្ចូលស្ថិរភាពទៅក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អឺរ៉ុប និងរួមចំណែកថ្មីដល់សន្តិភាព និងស្ថិរភាពក្នុងពិភពលោក»៕

រុស្ស៊ី ហៅការអះអាងពីទំនាក់ទំនងយោធារបស់ខ្លួន ជាមួយកូរ៉េខាងជើង ថាមិនត្រឹមត្រូវ

2024/05/03 09:15:47 am        217
រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាការអះអាងរបស់លោកខាងលិច ដែលថាខ្លួនកំពុងសហការយោធាជាមួយកូរ៉េខាងជើង គឺជារឿងមិនត្រឹមត្រូវនោះទេ ហើយថាទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងព្យុងយ៉ាង មិនសំដៅប្រឆាំងនឹងប្រទេសទីបី ឬគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ឡើយ។សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី២៥ ខែមេសា បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ថាប្រទេសចិន កំពុងផ្តល់កន្លែងចតសម្រាប់នាវាដឹកទំនិញរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការផ្ទេរអាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមរូបភាពផ្កាយរណបដែលទទួលបានពីវិទ្យាស្ថាន រ៉ូយ៉ាល់ យ៉ូណាយធីត (RUSI) របស់ចក្រភពអង់គ្លេស។នាវានេះបានធ្វើការដឹកជញ្ជូនយ៉ាងហោចណាស់ ១១ ជើងរវាងកំពង់ផែ រ៉ាជីន (Rajin) របស់កូរ៉េខាងជើង និងកំពង់ផែរុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២៣ នេះបើយោងតាមវិទ្យាស្ថានរ៉ូយ៉ាល់ RUSI ដែលបាននិងកំពុងតាមដានចលនារបស់នាវា ជាផ្នែកនៃគម្រោងប្រើប្រាស់ទិន្នន័យប្រភពបើកចំហដើម្បីតាមដានបណ្តាញគេចវេសពីទណ្ឌកម្មរបស់កូរ៉េខាងជើង។ជាការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើរឿងនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ការចោទប្រកាន់ប្រឆាំងនឹងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងក្នុងកិច្ចសហប្រតិបត្តិការយោធា គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានហេតុផលសមរម្យទាល់តែសោះ»៕

កោះតៃវ៉ាន់ រាយការណ៍ «ការល្បាតប្រយុទ្ធ» លើកទីពីររបស់ចិន ក្នុងពេលមួយសប្តាហ៍

2024/05/03 09:08:41 am        190
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាប្រទេសចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅជិតកោះនេះជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ហើយនៅថ្ងៃសុក្រ (០៣ ឧសភា) នេះបានបន្ថែមថា ខ្លួនពិនិត្យឃើញយន្តហោះយោធាចិន ចំនួន ១៤ គ្រឿងហោះកាត់ខ្សែបន្ទាត់មេដ្យាននៅច្រកសមុទ្រតៃវ៉ាន់។ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ យោធារបស់ប្រទេសចិន បានបង្កើនសកម្មភាពរបស់ខ្លួនជុំវិញកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ។អាជ្ញាធរការពារជាតិនេះបានឱ្យដឹងថា ចាប់ពីម៉ោង ៤ រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃព្រហស្បតិ៍ ខ្លួនបានពិនិត្យឃើញយន្តហោះយោធាចិនចំនួន ១៥ គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិននៅជុំវិញកោះតៃវ៉ាន់ ហើយក៏មានការល្បាតប្រយុទ្ធរបស់ចិន ស្រដៀងគ្នាមួយដែរកាលពីថ្ងៃសៅរ៍។ប្រមុខមន្ត្រីសន្តិសុខរបស់កោះនេះបាននិយាយកាលពីថ្ងៃពុធថា តៃវ៉ាន់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នចំពោះសមយុទ្ធយោធារបស់ប្រទេសចិន បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំជាប់ឆ្នោតថ្មី លោក ឡៃ ឈីងទឺ (Lai Ching-te) នៅចុងខែនេះ៕

សម្តេចធិបតី៖ អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈប្រៀបបានជាកញ្ចក់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាព អំពីបញ្ហាសង្គម

2024/05/03 09:01:07 am        220
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មាន​អាជីព ដែលគោរពវិជ្ជាជីវៈ ប្រៀបបានដូចជាកញ្ចក់ឆ្លុះបញ្ចាំង​ដ៏មានប្រសិទ្ធភាពអំពីបញ្ហា​សង្គមយ៉ាង​ដូច្នេះដែរ ហើយសម្តេច​បានមើលឃើញថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជា​នាពេលបច្ចុប្បន្នកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាន​នូវសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។តាមរយៈសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ​ក្រោមប្រធានបទ««សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មាន​ក្នុងស្ថានភាព ​នៃវិបត្តិបរិស្ថាន» សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា«អ្នកសារព័ត៌មានអាជីព ដែល​គោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។ខ្ញុំសូមឲ្យ​បងប្អូន​សារព័ត៌មានបន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ​ដោយប្រតិបត្តិឱ្យបាន ខ្ជាប់ខ្ជួន​នូវវិជ្ជាជីវៈសារព័ត៌មាន ​និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ បំភ្លៃការពិត ​មានចរិតបំពុលសង្គម ​ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ ខ្ញុំសូមគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោម ប្រធានបទ​ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»។សម្តេចធិបតី បានបន្ថែមទៀតថា ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ​ប្រកបដោយជំនឿទុកចិត្ត ​និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មានហើយសម្តេចសូមវាយតម្លៃខ្ពស់ចំពោះការ​ផ្តួចផ្តើម​រៀបចំ​ធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន ​ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ ​និងលុបបំបាត់ការបំពានក្រម សីលធម៌ និងវិជ្ជាជីវៈ​សារព័ត៌មាន​របស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន។ ទន្ទឹមនេះ ការយកចិត្ត ទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន​តាមរយៈការ​រៀបចំ​ការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់ ដែលក្នុងន័យនេះសម្តេចសូមគាំទ្រលើទិសដៅ​យុទ្ធសាស្ត្រ​របស់ក្រសួងព័ត៌មាន ​ស្តីពីការពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធាន​មនុស្ស​និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ក្នុងដំណើរការការដ្ឋាន​កំណែទម្រង់​របស់ខ្លួនផងដែរ។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននេះ សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា លំហសេរីភាពសារព័ត៌មាន ​នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និង​ឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ​ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិត​ក្នុងបរិយាកាសអំណោយផលព្រោះថា​ អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយ​ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។យ៉ាងណាក៏ដោយដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ​អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាន នៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ​នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញ​តួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយក​ព័ត៌មាន​ពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋ​មករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា ឱ្យទាន់ពេលវេលា ​និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួម​ថែរក្សាសុខសន្តិភាព ការអភិវឌ្ឍជាដើម៕អត្ថបទបាន ចក់

នគរបាលខេត្តឧត្តរមានជ័យ ធ្វើការបាញ់ទឹកស្រោចនៅតាមសាលារៀន ខណៈអាកាសធាតុឡើងកំដៅកាន់តែខ្លាំង

2024/05/03 08:45:34 am        235
ដោយអនុវត្តតាមបទបញ្ជាការណែនាំពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ បានជំរុញឲ្យស្នងការនគរបាលខេត្តឧត្តរមានជ័យ និងអធិការនគរបាលតាមបណ្តាលក្រុងស្រុកទាំងប្រាំ ត្រូវមានវិធានអនុវត្តដោយធ្វើការបាញ់ទឹក​ស្រោចស្រព​នៅតាមបណ្តាលសាលារៀននានា ក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ។ឯកឧត្តម បានបន្តថា ការធ្វើបែបនេះ បានជាប់ជាប្រចាំនៅតាមសាលារៀន គឺវាអាចជួយកាត់បន្ថយ​បានច្រើន​ចំពោះបញ្ហាការឡើងកំដៅ និងអាចផ្តល់ភាពងាយស្រួលដល់ប្អូនៗ​សិស្សានុសិស្ស​ដែលកំពុងសិក្សាមិនមានការប្រឈម និងកំដៅឡើងខ្លាំងផងដែរ។សូមបញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ខណៈអាកាសធាតុបានឡើងកំដៅខ្លាំងចាប់ពី ៤០°Cឡើងនោះ កម្លាំងសមត្ថកិច្ចជំនាញ​បាន​ធ្វើការ​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជាច្រើនគ្រឿង​នៅតាមបណ្តាលក្រុង ​ធ្វើការ​សម្របសម្រួល​ជួយបាញ់ទឹកស្រោច​នៅតាមសាលារៀន​ដើម្បីជួយ​កាត់បន្ថយការឡើងកំដៅនៅតាមសាលារៀន ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សដែលកំពុងសិក្សាផងដែរ ៕

លោក Biden និយាយជាលើកដំបូងពាក់ព័ន្ធនឹងការតវ៉ាតាមសាកលវិទ្យាល័យជុំវិញជម្លោះហ្កាហ្សា

2024/05/03 08:02:41 am        266
ក្រោមសម្ពាធនយោបាយកាន់តែខ្លាំង លោកប្រធានាធិបតីអាមេរិក Joe Biden បានបញ្ចេញប្រតិកម្ម ជាលើកដំបូងចំពោះភាពចលាចលក្នុងបរិវេណសាកលវិទ្យាល័យទូទាំងសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមនៅដែនដីហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ២ ឧសភាសប្ដាហ៍នេះ ដោយនិយាយថា ជនជាតិអាមេរិក មានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែមិនប្រើអំពើហិង្សាឡើយ។លោក Biden បាននិយាយនៅក្នុងសុន្ទរកថានៅសេតវិមានថា មានសិទ្ធិតវ៉ា ប៉ុន្តែមិនមែនជាសិទ្ធិបង្កឱ្យមានភាពចលាចលទេ ។ទន្ទឹមនឹងរូបភាពចលាចលកើតចេញពីការតវ៉ានៅក្នុងបរិវេណសាកលវិទ្យាល័យនានា ដែលបានធ្វើឲ្យកក្រើកសហរដ្ឋអាមេរិកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កំពុងរីករាលដាលពាសពេញបណ្ដាញទូរទស្សន៍និងសារព័ត៌មានទាំងឡាយលើពិភពលោក លោក Biden បានប្រឈមការរិះគន់ចំពោះការដោះស្រាយស្ថានភាពនេះ ។លោកតែងតែប្រគល់ឲ្យអ្នកនាំពាក្យរបស់លោកអត្ថាធិប្បាយ។ លោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកការជាប់ឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ បានបោះជំហានយ៉ាងប្រុងប្រយ័ត្នក្នុងការរិះគន់ការប្រឆាំងពូជសាសន៍ ខណៈកំពុងព្យាយាមបញ្ឈប់ការគាំទ្រសិទ្ធិរបស់យុវជនអាមេរិកក្នុងការតវ៉ា និងព្យាយាមកំណត់ការខូចខាតនយោបាយរយៈពេលវែង។លោក Biden បាននិយាយថា ភាគីទាំងសងខាងមានចំណុចមួយ ដែលថាការប្រឆាំងដោយសន្តិវិធី មានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអំពើហិង្សានឹងមិនត្រូវបានអត់ឱនឡើយ។លោកបានបន្តថា ការបំផ្លាញទ្រព្យសម្បត្តិមិនមែនជាការតវ៉ាដោយសន្តិវិធីទេ តែវាផ្ទុយនឹងច្បាប់។ ការបំផ្លិចបំផ្លាញ ការរំលោភបំពាន ការវាយកម្ទេចបង្អួច ការបិទសាលារៀន កំពុងបង្ខំឱ្យលុបចោលថ្នាក់រៀន និងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា សកម្មភាពបែបនេះ គេមិនហៅថាជាការតវ៉ាដោយសន្តិវិធីនោះទេ៕

ក្រុមឃ្លាំមើលអ៊ីស្រាអែល អំពាវនាវឱ្យថ្នាក់ដឹកនាំសហការក្នុងការស៊ើបអង្កេតលើហេតុការណ៍ថ្ងៃ៧ តុលា

2024/05/02 03:48:09 pm        97
អង្គភាពសវនកររដ្ឋរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (០១ ឧសភា) បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រមុខកងកម្លាំងប្រដាប់អាវុធ សហការជាមួយនឹងការស៊ើបអង្កេតជាផ្លូវការមួយអំពីថា តើក្រុមហាម៉ាស អាចរៀបចំការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា នេះបានដោយរបៀបណា។ប្រធានអង្គភាពឃ្លាំមើល លោក ម៉ាតាន់យ៉ាហ៊ូ អែងហ្គលម៉ាន (Matanyahu Englman) បាននិយាយនៅដើមដំបូងនៃសង្រ្គាមថា លោកមានបំណងស៊ើបអង្កេតព្រឹត្តិការណ៍ជុំវិញការវាយប្រហារថ្ងៃទី០៧ ខែតុលា ដែលជាថ្ងៃមួយមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់ប្រទេស។នៅក្នុងខែធ្នូ លោកបាននិយាយថាការិយាល័យរបស់លោកនឹង «ជីកកកាយរកភស្ដុតាង» ខណៈដែលខ្លួនពិនិត្យមើលទៅលើ «ការបរាជ័យពហុប្រព័ន្ធ» ដែលឈានទៅដល់ការវាយប្រហារអំឡុងពេល និងក្រោយថ្ងៃទី០៧ ខែតុលា ហើយថាផែនការសវនកម្មរបស់ការិយាល័យរបស់លោកភាគច្រើនសម្រាប់ឆ្នាំ២០២៤ នឹងផ្តោតលើការស៊ើបអង្កេតនេះ។ទូរទស្សន៍រដ្ឋ ខាន់ (Kan) របស់អ៊ីស្រាអែលបានរាយការណ៍ថា នៅក្នុងលិខិតរបស់ប្រធានអង្គភាពសវនកររូបនេះបង្ហាញថា ការិយាល័យនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីសន្តិសុខ មិនបានសហការពេញលេញជាមួយការិយាល័យរបស់លោកទេ ដែលនាំឱ្យមានការពន្យារពេលក្នុងការធ្វើសវនកម្ម។ ការិយាល័យនាយករដ្ឋមន្ត្រី បានច្រានចោលការចោទប្រកាន់របស់លោក អែងហ្គលម៉ាន ហើយនិយាយថា ខ្លួនកំពុងសហការយ៉ាងពេញទំហឹងលើបញ្ហានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
06/17/2026 03:06 PM
តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
06/17/2026 12:06 PM
សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
06/17/2026 12:06 PM
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
06/17/2026 12:06 PM