សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy សុំអង្វរជាថ្មីសម្រាប់មីស៊ីលប៉ាទ្រីយ៉ូត ការចូលជាសមាជិកអឺរ៉ុប និង NATO

2024/04/29 09:20:02 am        173
ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ បានសុំអង្វរជាថ្មីទៅកាន់សហគមន៍អន្តរជាតិ ឱ្យប្រញាប់ប្រញាល់ និងផ្តល់ការការពារដែនអាកាសបន្ថែមទៀត និងចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការសម្រាប់ប្រទេសរបស់លោកដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប និងអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមក្នុងសម្ព័ន្ធយោធាណាតូ។កងកម្លាំងអ៊ុយក្រែន ប្រឈមមុខទៅនឹងស្ថានភាពកាន់តែលំបាកទៅៗនៅភាគខាងកើត និងរង់ចាំការការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការអនុម័តកាលពីថ្ងៃទី២៣ ខែមេសា ដោយសភានៃកញ្ចប់ជំនួយ៦១ពាន់លានដុល្លារ បន្ទាប់ពីការពន្យារពេលជាច្រើនខែ។លោក Zelenskiy បានសុំអង្វរម្តងហើយម្តងទៀត សម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ជាពិសេសប្រព័ន្ធ មីស៊ីល ប៉ាទ្រីយ៉ូត(Patriot) ។លោក Zelenskiy និយាយថា លោកទើបតែបាននិយាយជាមួយមេដឹកនាំសភាសំឡេងភាគតិចរបស់សហរដ្ឋអាមេរិក លោក ហាឃីម ជេវហ្វ្រីស(Hakeem Jeffries) ហើយបានអរគុណដល់សភាសម្រាប់ការអនុម័តកញ្ចប់ជំនួយ ប៉ុន្តែបាននិយាយបន្ថែមថា អ៊ុយក្រែនកំពុងធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចបាននូវល្បឿននៃការដឹកជញ្ជូនដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន រក្សាទីតាំងរបស់ខ្លួន និងរារាំងដល់ផែនការសង្គ្រាមរបស់រុស្ស៊ី។ និយាយអំពីការចូលជាសមាជិកសហភាពអឺរ៉ុប លោក Zelenskiy បាននិយាយថា អ៊ុយក្រែន បានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការចរចាចូលជាសមាជិកដើម្បីចាប់ផ្តើម ហើយបច្ចុប្បន្ននេះ ភាគីសហភាពអឺរ៉ុប ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន។

យប់នេះ ព្រះមហាក្សត្រព្រុយណេនឹងយាងមកកម្ពុជា ដើម្បីស្រស់ស្រូបអាហារ​ជាមួយ​សម្តេចតេជោ

2024/04/29 09:05:17 am        427
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹង​យាង​មក​ប្រទេស​កម្ពុជា​ក្រៅផ្លូវការ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ប្រសិន​ពុំមាន​ការ​ផ្លាស់ប្តូរ​ទេ​នៅ​យ​ប់​ថ្ងៃទី២៩​មេសា​ខាង​មុខ​នេះ​ ព្រះមហាក្សត្រ​ប្រុយណេ​ព្រះអង្គ និង​យាង​មក​ដល់​កម្ពុជា​ដែលសម្ដេចនឹង​ទៅ​ទទួល​ព្រះអង្គ​នៅ​ព្រលាន​យន្ត​ហោះ​ដោយ​ផ្ទាល់ និង​រួម​ដំណើរ​ជាមួយ​គ្នាមក​កាន់​សណ្ឋាគារ។ សម្ដេចតេជោបន្ថែមថា ករណី​បែប​នេះ​មិន​ចម្លែក​ទេ​រវាង​ព្រះអង្គ​ជាមួយសម្ដេច​ព្រោះ​កាល​ពី​ឆ្នាំ​២០១១​ពេលសម្ដេច​ទៅ​ប្រុយណេ​ព្រះអង្គ​បាន​បើក​រថយន្ត​ដោយ​អង្គ​ឯង​មក​ទទួលសម្ដេច​នៅ​ព្រលាន​យន្ត​ហោះជូនទៅសណ្ឋាគារ»។ សម្តេចតេជោ បានឲ្យដឹងទៀតថា «គោល​បំណង​ទស្សនកិច្ច​របស់​ព្រះ​គឺ​មក​ស្រស់​ស្រូប​ពេ​ល​ព្រឹក​ជា​មួយ​ខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តមថាក់ ស៊ីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំ​មានជំនួបផ្លូវការ​ណាមួយកើត​ឡើង​ទេ​តែ​ការ​ស្រស់​ស្រូប​ពេល​ព្រឹក​៣០មេសាខាង​ព្រះអង្គ​មាន​ព្រះអង្គ​ម្ចាស់​ម៉ាទីន​ដែល​ជា​ព្រះរាជ្យ​បុត្រ។ ឯខ្ញុំ​មាន​កូន​ប្រុស​ទាំង​បីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការ​ស្រស់ស្រូប​ខ្ញុំ​នឹង​ដង្ហែ​ព្រះអ​ង្គ​ទៅ​ព្រលាន​យន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់

2024/04/28 08:28:21 pm        354
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសបែកចែកថវិកាដែលបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ តាមរយៈសម្ដេច ទៅជួយដល់មន្ទីរពេទ្យកុមារចំនួន៣ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣។តាមរយៈហ្វេសប៊ុកសម្ដេចតេជោ បានសរសេរថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ(4,800,000$)។»សម្ដេចតេជោបន្តថា ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះសម្ដេចសូមដកថវិកាចំនួន១លានដុល្លារ (1,000,000$) ដើម្បីបែងចែកទៅ៖ទី១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន ៥០ម៉ឺនដុល្លារ(500,000$)។ទី២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ(300,000$)។ទី៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន ២០គ្រួសារក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារ (10,000$) សរុប២០ម៉ឺនដុល្លារ(200,000$)។ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

សម្តេចធិបតី៖«ព្រែកជីកហ្វូណនតេជោ»នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាឱ្យមានដង្ហើមដកដោយខ្លួនឯង

2024/04/28 04:54:23 pm        412
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិក​សិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​មានប្រសាសន៍ព្រែកជីកហ្វូណន-តេជោនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក្នុងការមានដង្ហើមរស់ដោយខ្លួនឯងឈប់ខ្ចីដង្ហើមគេដកបន្តទៀត។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែន​ជា​ប្រយោជន៍​របស់​ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចបានថ្លែងថា សម្តេច​នឹង​បន្ត​បេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។ សម្តេច ការធ្វើ​ព្រែក​ជីកហ្វូណនតេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះ​មាន​ការ​សិក្សា​ច្បាស់​លាស់ណាស់ពីផលប៉ះពាល់។ ហើយតាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិន​តម្រូវ​ឱ្យ​កម្ពុជា​សុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូន​ព័ត៌មាន​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​ប៉ុណ្ណោះ។​ក្នុងឱកាសនើ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវា​រី​អគ្គិសនី​ជា​ច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា។ ដូច្នេះគ្មាន​អ្វី​មក​រារាំង​គម្រោង​ព្រែក​ជីក​ហ្វូណន-តេជោ នោះឡើយ។ សម្តេចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានសិក្សា​យ៉ាង​លម្អិត​រយៈពេលប្រមាណ ២៦ខែ ដូច្នេះសម្ដេចបានផ្តាំទៅជនក្បត់ជាតិបីជំនាន់នៅក្រៅប្រទេស សូម​តម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីតែប្រឆាំង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាពលរដ្ឋគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»

2024/04/28 12:05:41 pm        249
សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាពលរដ្ឋ និងមហាជនទាំងក្នុង និងក្រៅប្រទេស​ដែល​បាន​ចេញសារ និងញត្តិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»។ ប៉ុន្ដែ​សម្ដេច​បាន​បញ្ជាក់​ថា ដោយសារគម្រោងនេះបានគិតគូរម៉តចត់រួចហើយ ដូច្នេះមិន​មាន​តម្រូវ​ការ​បង្កើត​មូល​និធិ​ ដើម្បី​ប្រមូលថវិកាពីបងប្អូនប្រជាពលរដ្ឋក្នុងការស្ថាបនាព្រែកជីកនេះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុង បានថ្លែងបញ្ជាក់បែបនេះ ឱកាស​អញ្ជើញ​សំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នា​ព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះ។ក្នុង​ឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរ​ទៅ​ត្រឡប់​ទៅ​ជនក្បត់​ជាតិ​បី​ជំនាន់​នៅ​ក្រៅប្រ​ទេស តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំង​គម្រោង​ព្រែក​ជីក​ហ្វូណន-​តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? សម្តេចធិបតី ចោទសួរ​ជន​ក្បត់​ជាតិ​៣​ជំនា​ន់​ថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយ​លុយ​ឆ្លង​កាត់​តាម​ប្រទេស​គេ?សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាច​បាន​ប្រជាប្រិយ​ទៅ​សម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចធិបតី​បញ្ជាក់ថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុង​រួច​ហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង។ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​មិន​មាន​គម្រោង​បង្កើត​មូល​និធិ​សម្រាប់​សាង​សង់​ព្រែក​ជីកហ្វូណន-តេជោនោះឡើយ។ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះមិនមានការចូលរួមពីបរទេស ក៏​ខ្មែរ​អាច​ធ្វើព្រែកជីកនេះបានដែរ តាមរយៈសេណារីយ៉ូចំនួន៣។ សម្តេចធិបតី រំពឹងថា សម្តេច​នឹង​មាន​ឱកាស​ជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណន-តេជោ ខណៈការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន-​តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។ សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រ​ឱ្យ​គម្រោង​ព្រែក​ជីក​ហ្វូណន-តេជោ សម្រេចបានជោគជ័យ។ សម្តេចធិបតីបញ្ជាក់ថា ជនខ្លះ​យក​ស្មារតី​ជាតិ​និយម​ធ្វើ​ឱ្យបែ​កបាក់ជាតិ តែពេលនេះខ្មែរយកស្មារតីជាតិនិយម ដើម្បីកសាងព្រែកជីកហ្វូណន-តេជោ ជាសមិទ្ធផលរបស់ជាតិ៕

សម្ដេចធិបតី៖ កុំយកមតិសហជីពពីរបីនាក់មកនិយាយថាកម្ពុជាអត់សិទ្ធិសេរីភាព

2024/04/28 11:58:43 am        280
សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមកុំយកមតិពីសហជីពតែ២ឬ៣នាក់ មក​និយាយ​ថា កម្ពុជាអត់សិទ្ធិសេរីភាព ត្រូវប្រមូលមតិពីសហជីពទាំងអស់នៅកម្ពុជា ពោលត្រូវ​មើលព្រៃ​ទាំងមូលកុំមើលព្រៃតែ១ដើម ឬ២ដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុង បានថ្លែងបញ្ជាក់បែបនេះ ឱកាស​អញ្ជើញ​សំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះ។សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្រប តាមច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់​ស្តីពី​ប្រាក់​ឈ្នួលអប្បបរមា និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ចិកាអង្គការវិជ្ជាជីវៈសរុបចំនួនជាង៦ពាន់៣រយ ក្នុង​នោះ សហភាព សហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីព​មូលដ្ឋាន​មាន​ចំនួនជិត៦ពាន់ និងសមាគមនិយោជកមានចំនួន ១២។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយ និង​ប្រព្រឹត្ត​ទៅ​កាន់​តែមាន ប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃ​តួ​អង្គ​ពាក់ព័ន្ធ និងការពង្រឹង យន្តការផ្សះផ្សាវិវាទការងារ"។ សម្តេចធិបតីក៏បង្ហាញការរីករាយចំពោះការដោះស្រាយវិវាទនានា ដោយក្នុងត្រីមាសទី១ នេះ អត្រា​សះជា​នៃការផ្សះផ្សាវិវាទ ការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ។ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​ដល់​ដំណើរ​ការ​រប​ស់​ក្រុម​ប្រឹក្សា អាជ្ញាកណ្ដាល ដែលជាយន្តការត្រីភាគី និងទទួលបាន​ការគាំទ្រ​យ៉ាង​ទូលំ​ទូលាយ​ពី​ភាគី​ពាក់ព័ន្ធ កន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្លាយទៅជាស្ថាប័នមួយរឹងមាំ និងមានប្រ​ភព​មូល​និធិ​មួយពិតប្រាកដ តម្លាភាព និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយ​វិវាទ​ការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា រាជរដ្ឋាភិបាល​ក៏​នឹង​បន្ត​ជំរុ​ញ​ឱ្យ​មាន​ផែនការសកម្មភាពកាន់តែបុរេសកម្ម និងច្រើនថែមទៀត​ពាក់​ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សមត្ថភាព ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំពោះសមាជិករបស់ខ្លួន និងការ​យល់​ដឹង​អំពី លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធ ដើម្បីភាគី​នីមួយ​ៗ អាចបំពេញតួនាទីជាតំណាងសមាជិករបស់ខ្លួនបានកាន់តែល្អ និងមានវិជ្ជាជីវៈ ដោយ​ឈរ​លើ​មូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

2024/04/27 07:52:38 pm        567
កំពង់ស្ពឺ: សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមេសានេះ បានបង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុកជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣។សម្ដេចធិបតី មានប្រសាសន៍ថា ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។  ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន​ និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ

2024/04/27 06:11:43 pm        248
ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង រួមជាមួយតំណាងរាស្ត្រ​មណ្ឌលខេត្តព្រៃវែង​ដទៃទៀត ​បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ​នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។ក្នុងពិធីនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា តាងនាម​ឱ្យតំណាងរាស្ត្រទាំង១០រូប មកពីគណបក្សប្រជាជនកម្ពុជា នៃមណ្ឌលខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ​សូមសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន​កម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេស ប្រជាជននៅក្នុងស្រុកពាមជរនេះ ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ លោកឪពុក អ្នកម្តាយ បងប្អូនជនរួមជាតិ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង បានអញ្ជើញទៅចូលរួមបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យប្លូកទឹកប្លូកដីទូទាំងប្រទេសបាន១២០ លើ១២៥ អសនៈ ដោយឡែកមណ្ឌលខេត្តព្រៃវែងទទួលបាន១០អាសនៈ លើ១១អាសនៈ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកបំផុត ព្រមទាំងការគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ពីថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័នជាតិ ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ពិសេសប្រជាជនស្រុកពាមជរទាំងងអស់ សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ អាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីប្រែក្លាយទៅជាប្រការដទៃឡើយ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ អំពីតួនាទីភារកិច្ចសំខាន់ៗដែលរដ្ឋសភាត្រូវបំពេញ មានដូចជា ការងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងការពង្រឹងពង្រីកវិស័យការទូតសភាជាមួយបណ្ដាប្រទេសជាមិត្តជិតឆ្ងាយទូទាំងពិភពលោក និងថា រដ្ឋសភាក្នុងអាណត្តិទី៧នេះ គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានមានប្រសាសន៍លើកឡើងពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាសព្វថ្ងៃ គឺដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា។

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូ-ណន តេជោ

2024/04/27 05:42:42 pm        351
ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ចេញសារគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូ-ណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្រ្តលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍ​គម្រោងព្រែកជីកដំបូងបំផុតរបស់កម្ពុជានេះ។លោក ណាំ ចន្តា ជាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េថា «ក្នុងនាមជាពលករខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹង​នូវគម្រោងព្រែកជីកហ្វូ-ណន តេជោ ដែលជាផ្លូវទឹកដ៏ធំជា​ប្រវត្តិសាស្រ្ត​របស់ប្រទេសកម្ពុជា តភ្ជាប់ពីទន្លេទៅសមុទ្រ»។លោកបន្ថែមថា ព្រែកជីកដ៏ធំតភ្ជាប់ពីទន្លេទៅសមុទ្រនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់ប្រទេសកម្ពុជា ​ជាពិសេសនោះសេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេលអនាគត។លោក ហួត ជា ចាន់ធឿន ដែលជានិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូងថា «ខ្ញុំសូមគាំទ្រ​យ៉ាង​ពេញទំហឹងនូវគម្រោងព្រែកជីកហ្វូ-ណន ​តេជោ ដែលជា​គម្រោងព្រែកជីកផ្លូវទឹកដ៏ធំមួយជាប្រវត្តិសាស្រ្តរបស់កម្ពុជាជា»។ លោកបន្ថែមថា ​ព្រែកជីកដ៏ធំរបស់ប្រទេសកម្ពុជានេះគឺមានសារសំខាន់​ណាស់​សម្រាប់សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា ​ក៏ដូចជាបម្រើដល់ការដឹកជញ្ជូនរបស់ប្រទេសកម្ពុជា​នាពេលអនាគតផងដែរ។សូមបញ្ជាក់ថា ព្រែកជីក តេជោហ្វូណន ​គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយ​ឲ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូន​ទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូន​តាមដងទន្លេ​មេគង្គដែលមានស្រាប់។ហើយព្រែកជីកនេះ នឹងជួយឲ្យប្រជាជននៅតាមព្រែកនេះមាន​ទឹក​ប្រើប្រាស់​សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ​ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។ ​ខណៈដែលមិនប៉ះពាល់ដល់លំហូទឹក​នៃទន្លេមេគង្គនោះឡើយ ព្រោះ​ម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ​ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតរដ្ឋាភិបាល​នឹងកសាងទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ៕

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

2024/04/27 05:30:49 pm        276
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងសាស្ត្រាចារ្យសរុបជាង ៣០០ នាក់។សិក្ខាសាលានេះ រៀបចំធ្វើនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានវាគ្មិនកិត្តិយសចំនួនពីររូប គឺឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបកស្រាយលើប្រធានបទ៖ «គោលនយោបាយជាតិ និងព័ត៌មាន» និងឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបកស្រាយលើ​ប្រធានបទ៖ «ការទូតសេដ្ឋកិច្ចរបស់កម្ពុជា លើឆាកអន្តរជាតិ» ដោយមាន លោកបណ្ឌិត ហាប់ ផល្លី នាយកសាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាសាស្ត្រភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាអ្នកសម្របសម្រួល។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ១. យល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ២. លើកទឹកចិត្ត​ដល់និស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភព​នៃការ​សិក្សាស្រាវជ្រាវ និង​ការសម្រេចចិត្ត និងទី៤. លើកកម្ពស់ការចូលរួមអភិវឌ្ឍន៍​សង្គមជាតិ ឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ​ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM