រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសចរជាតិ-អន្តរជាតិជិត៤០ម៉ឺននាក់ មកសម្រាកកម្សាន្តនៅខេត្តកំពត ក្នុងថ្ងៃទី២ នាឱកាសឆ្នាំថ្មីនេះ

2024/04/15 11:52:21 am        130
មន្ត្រីជំនាញបានបញ្ជាក់ថា មកដល់ពេលនេះភ្ញៀវទេសចរនៅតែបន្តចូលមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន ខណៈដែលថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់បានមកសម្រាក និងដើរលេងកម្សាន្ត។ ភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថាការរៀបចំសង្ក្រាន្តឆ្នាំនេះ នៅគ្រប់បណ្តារាជធានីខេត្តធ្វើបានល្អ ដោយសារប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ទើបមានលទ្ធភាពដើរលេងច្រើនយ៉ាងដូច្នេះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹង ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពតមានការរៀបចំបានល្អ ក្រៅអំពីមានសមទ្ធផលថ្មី អាជ្ញាធរខេត្តបានរៀបចំតុបតែងធ្វើកំពតសង្ក្រាន្តបានល្អ ទាក់ភ្នែកធ្វើឲ្យទេសចរណ៍ ដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយ ចង់មកលេងផ្ទាល់។ លោកបានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលកាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់ បានមកដើរលេងសម្រាកកម្សាន្តផងដែរ។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងទេ។ ចំណែកកន្លែងស្នាក់នៅ និង​ម្ហូបអាហារ ពុំមានការតម្លើងថ្លៃទេ ហើយអាចឆ្លើយតបបានទៅតាមតម្រូវការរបស់ភ្ញៀវទេសចរ។ ជារួមស្ថានភាពទេសចរនៅខេត្តកំពត មានស្ថានភាពល្អប្រសើរគ្មានអ្វីគួរឲ្យកក់សម្គាល់គេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសប្បាយរីករាយលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។ ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលបានមកលេងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយ​រីករាយ​យ៉ាងខ្លាំង និងបានបញ្ជាក់ថា ​ខេត្តកំពតស្អាត មានកន្លែងដើរលេងច្រើន ហើយ​អាជ្ញាធររៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានល្អ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ល្អ កងកម្លាំងចាំជួយសម្រួលគ្រប់កន្លែង ហើយអ្វីដែលថ្មីប្លែកនិងជាគោលដៅរបស់ភ្ញៀវមកកំពត​ក្នុងឆ្នាំនេះគឺរូបសំណាកសេះសមុទ្របាញ់ទឹក។ ទេសចរលើកឡើងថា ចំនួនភ្ញៀវទេសចរមកលេងខេត្តកំពតច្រើនក៏ដោយសារប្រទេស​មាន​សុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ ទើបមានលទ្ធភាពដើរលេងច្រើន។សូមជម្រាបថា សម្រាប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះរដ្ឋបាលខេត្តកំពតរំពឹងថា នឹង​មានទេសចរមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត ខណៈដែលកម្មវិធីកម្សាន្ត​សប្បាយ​ផ្សេងៗ មានដូចជាការលេងល្បែងប្រជាប្រិយខ្មែរការ​ប្រគំ​តន្ត្រីខ្នាតធំ ធម្យម រហូតដល់​ការរាំស្គដៃ​នៅតាមបណ្តោយឆ្នេរផងដែរ៕

ពលរដ្ឋ និងទេសចរជាង១លាន៥សែននាក់ បានទៅលេងកម្សាន្ត ក្នុងឱកាសឆ្នាំថ្មីលើទឹកដីខេត្តកំពង់ចាម

2024/04/15 11:20:31 am        90
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាម រមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៥១៨.៨០៥ នាក់ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ១.៥១៤.០២៧ នាក់ និងភ្ញៀវបរទេសមានចំនួន ១០៣នាក់។លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមទៀតថា ចំនួនភ្ញៀវដែលមកកាន់ទឹកដី នៃខេត្តកំពង់ចាម បានមកលេង នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ក្នុងនោះមាន ៖-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៨.៦៩០នាក់ ។-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៣.៥៦២នាក់ ។-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៤១៣នាក់ ។-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិ មានចំនួន ១៣៨នាក់ ភ្ញៀវបរទេស ចំនួន ១៥នាក់ ។-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិ មានចំនួន ៦១៦នាក់ ។-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៩០៨នាក់ ។-រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៥នាក់ ។-រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៥.១៩៧នាក់ ភ្ញៀវបរទេស មានចំនួន ០៦នាក់ ។-អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៦៥នាក់ ។-ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៥៧៨.១១០នាក់ ភ្ញៀវបរទេស មានចំនួន ៣៦នាក់ ។-ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ១៨.៥៣៥នាក់ ។-ភ្ញៀវមកលេងកំសាន្តមុខទីលានសាលាខេត្តកំពង់ចាម មានចំនួន ៨៧៤.៩២០នាក់ ។-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិ មានចំនួន ៤.៧៧៨នាក់ និងភ្ញៀវបរទេសចំនួន ២៤នាក់ ។ដោយឡែក ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះដែរ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺអាស្រ័យដោយការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយៈ ការដាក់កម្លាំងល្បាត យាមកាមនៅគ្រប់ទីកន្លែង ដើម្បី បង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់មជ្ឈដ្ឋាន៕

ការទុកដាក់សំរាមបានល្អប្រសើរ ជួយឱ្យសោភ័ណភាពវត្តអារាម និងមូលដ្ឋានមានអនាម័យ ព្រមទាំងបង្កឱ្យប្រជាពលរដ្ឋ បានកម្សាន្តសប្បាយក្នុងរដូវបុណ្យចូលឆ្នាំថ្មី

2024/04/15 10:52:15 am        93
ការរៀបចំអនាម័យនិងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាន នៅទូទាំងប្រទេស ត្រូវបានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ការលែងគប់ទឹក ដោយច្រកទឹកក្នុងថង់ប្លាស្ទិក លែងឃើញមានទៀតហើយ ដើម្បីកាត់បន្ថយសំរាម ប្លាស្ទិក និងផលប៉ះពាល់នានា។ លើសពីនេះ មន្ទីរបរិស្ថានរាជធានីខេត្ត បានខិតខំសហការរៀបចំឱ្យមានទីកន្លែង ទុកដាក់សំរាមបានល្អជាងពេលមុនៗ និងបានរៀបចំក្រុមសំអាតអនាម័យ និងបញ្រ្ជាបចំណេះដឹងអប់រំដល់ប្រជាពលរដ្ឋឱ្យចូលរួមនិងពង្រឹងការសំអាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវ នៅតាមធុងសំរាម។ការប្រែប្រួលឥរិយាបទវិជ្ជមាន នៃការទុកដាក់សំរាម នៅក្នុងឆ្នាំនេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ថែមទៀត ក្នុងយុទ្ធនាការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលបានជោគជ័យដោយមានប្រជាពលរដ្ឋទូទាំងប្រទេសចំនួនជិត៨លាននាក់ ហើយក្នុងនោះសិស្សានុសិស្សមានចំនួនជាង ៣,៤ លាននាក់ បានចូលរួមដោយផ្ទាល់និងប្តេជ្ញាចិត្តឈប់ប្រើប្លាស្ទិក យ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍។ សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីពេលថ្មីៗនេះថាភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិក ដើម្បីសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិគ្មានការបំពុលពីសំណល់សំរាម-ប្លាស្ទិក។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំប្រមូលទុកដាក់សំណល់ និងញែកឱ្យបានត្រឹមត្រូវ គិតគូរដល់សំរាម ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានឱ្យបានត្រឹមត្រូវ។ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ ព្រមទាំងចូលរួមសំអាតអនាម័យបរិស្ថាន ជាពិសេសលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម៕

លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

2024/04/15 10:39:32 am        253
សេតវិមាននិយាយថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃសៅរ៍ (ពេលនៅសហរដ្ឋអាមេរិក) ក្រោយអ៊ីរ៉ង់បើកការវាយប្រហារសងសឹកដោយយានដ្រូន និងមីស៊ីលលើអ៊ីស្រាអែល ។ រូបថតសន្លឹកបង្ហោះដោយការិយាល័យព័ត៌មានអ៊ីស្រាអែល ឃើញលោក Netanyahu និយាយតាមទូរស័ព្ទកាលពីព្រឹកថ្ងៃអាទិត្យ(ពេលនៅអ៊ីស្រាអែល) ខណៈដែលរូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកបញ្ចេញដោយយោធាអ៊ីស្រាអែល ឃើញនាយអគ្គសេនាកងទ័ពអ៊ីស្រាអែលលោក Herzi Halevi និយាយជាមួយក្រុមមន្រ្តីកងទ័ព និងកងកម្លាំងទ័ពអាកាស ក្នុងបន្ទប់ប្រតិបត្តិការ ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីរូបភាពវីដេអូឃ្លីបនេះ ។ សូមបញ្ជាក់ថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងបាញ់មីស៊ីលលើអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកនឹងការវាយប្រហារសង្ស័យលើបរិវេនស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ៕

លោកហ្សេឡិនស្គី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ដោយនិយាយថា អ៊ុយក្រែនត្រូវការជំនួយដូចជាអ៊ីស្រាអែល

2024/04/15 10:34:06 am        121
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សិឡិនស្គី ( Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ហើយបាននិយាយថា ប្រទេសរបស់លោកត្រូវការជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីដែនអាកាសដូចអ៊ីស្រាអែល បានធ្វើដែរ។ជាថ្មីម្តងទៀត លោកហ្សេឡិនស្គី បានអំពាវនាវដល់សភាសហរដ្ឋអាមេរិកឲ្យអនុម័តកញ្ចប់ជំនួយដ៏សំខាន់មួយដែលត្រូវបានរារាំងអស់រយៈពេលជាច្រើនខែ ដោយការប៉ះទង្គិចផ្នែកនយោបាយ។ កងកម្លាំងអ៊ុយក្រែនកំពុងប្រឈមនឹងការវាយលុកថ្មីពីកងទ័ពរុស្ស៊ីនៅភាគខាងកើត និងការវាយប្រហារប្រចាំថ្ងៃលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធពីមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី។ដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកហ្សេឡិនស្គី បានបញ្ជាក់ថា៖«សកម្មភាពរបស់អ៊ីរ៉ង់គំរាមកំហែងដល់តំបន់ទាំងមូល និងពិភពលោក ដូចជាសកម្មភាពរបស់រុស្ស៊ីគំរាមកំហែងដល់ជម្លោះកាន់តែធំ ហើយការសហការជាក់ស្តែងរវាងរបបទាំងពីរក្នុងការផ្សព្វផ្សាយភេរវកម្ម ត្រូវតែប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឯកភាពពីពិភពលោក»។ថ្លែងនៅពេលក្រោយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលរាត្រី លោកប្រធានាធិបតី បាននិយាយថា ពិភពលោក បានមើលឃើញថា៖«អ៊ីស្រាអែលមិនមែនតែម្នាក់ឯងក្នុងការការពាររបស់ខ្លួននោះទេ ការគំរាមកំហែងនៅលើមេឃ ក៏ត្រូវបានបំផ្លាញដោយសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។លោកបានបញ្ជាក់ថា៖នៅពេលដែលអ៊ុយក្រែន និយាយថា សម្ព័ន្ធមិត្តមិនអាចបើកភ្នែកមើលមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីបានទេ វាមានន័យថា គឺចាំបាច់ត្រូវតែធ្វើសកម្មភាព និងធ្វើសកម្មភាពឲ្យបានខ្លាំង»។លោកបានបន្ថែមទៀតថា ដែនអាកាសរបស់អ៊ុយក្រែន មិនត្រូវបានការពារដោយវោហាស័ព្ទបានទេ។

មេដឹកនាំកូរ៉េខាងជើងអះអាងថា លោកនឹងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយចិន

2024/04/15 10:31:01 am        88
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong បានជួបសម្តែងការគួរសមជាមួយនិយ័តករជាន់ខ្ពស់ចិនលោក Zhao Leji ហើយលោក បានបញ្ជាក់ពីគោលជំហររបស់លោកក្នុងការបង្កើតទំនាក់ទំនងយូរអង្វែងជាមួយចិន ។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានចាក់ផ្សាយវីដេអូឃ្លីបនៃជំនួបរបស់លោក Zhao និងលោក Kim កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងការទស្សនាការប្រគុំតន្រ្តីជាមួយក្រុមមន្រ្តីជាន់ខ្ពស់ជាច្រៀនទៀតរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ ។ សូមបញ្ជាក់ថា លោក Zhao ដែលបានបញ្ចប់ដំណើរទស្សនកិច្ចសុឆន្ទៈរបស់លោកទៅកាន់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ចិន បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៨ ។ ចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចសម្រាប់កូរ៉េខាងជើងដែលរងគ្រោះធ្ងន់ធ្ងរដោយសារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ៕

ចិនមានការព្រួយបារម្ភខ្លាំងចំពោះភាពតានតឹងកើនឡើង ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/04/15 10:27:48 am        138
អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំង មានការព្រួយបារម្ភចំពោះភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់ បើកការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលជាការវាយប្រហារសងសឹកលើអ៊ីស្រាអែល ។ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិនសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអត់ធ្មត់ និងស្ងប់ស្ងៀម ដើម្បីចៀសផុតពីភាពតានតឹងឡើងកម្តៅបន្ថែមទៀត ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានបង្ហោះនៅលើគេហទំព័រផ្ទាល់របស់ក្រសួងការបរទេសចិន ។ គួរឲ្យដឹងថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយផ្ទាល់ជាលើកដំបូងលើទឹកដីអ៊ីស្រាអែល ជាហេតុធ្វើឲ្យមានក្តីកង្វល់ពីជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ជាទីដែលចិនព្យាយាមធ្វើជាអ្នកសម្របសម្រួល និងជាកន្លែងដែលទីក្រុងប៉េកាំង ចង់នាំចូលថាមពល ។ ខណៈពេលនោះដែរ ស្ថានទូតចិននៅក្នុងប្រទេសអ៊ីរ៉ង់ បានណែនាំជនជាតិចិន និងក្រុមហ៊ុនចិននៅក្នុងប្រទេសមួយនេះ បន្តការប្រុងប្រយ័ន្តខ្ពស់ផ្នែកសន្តិសុខ ស្របពេលដែលភាពតានតឹងនៅតែបន្តកើតមាន ៕

អ៊ីស្រាអែលអះអាងថា ខ្លួនបានបាញ់ទម្លាក់ ៩៩ភាគរយនៃមីស៊ីល និងយានដ្រូន បាញ់ដោយអ៊ីរ៉ង់

2024/04/15 09:49:38 am        99
យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ បានបាញ់យានដ្រូនជាង ៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល ប៉ុន្តែ ៩៩ភាគរយនៃការវាយប្រហារនេះ ត្រូវបានបាញ់ទម្លាក់ ។ លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា សកម្មភាពរបស់អ៊ីរ៉ង់ គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងធ្វើឲ្យភាពតានតឹងក្នុងតំបន់ ឡើងកម្តៅខ្លាំង ។ គួរឲ្យដឹងថា អ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងមីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកមួយធ្វើឲ្យមានការគំរាមកំហែងដល់ជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ។ ដោយឡែក ប្រភពព័ត៌មានសន្តិសុខក្នុងតំបន់ចំនួន ២ បានឲ្យដឹងថា ប្រទេសហ្សកដានី ដែលស្ថិតនៅចម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះ បានត្រៀមប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ស្កាត់យានដ្រូន ឬមីស៊ីលណាមួយ ដែលបានបំពានលើទឹកដីរបស់ពួកគេ ។ ទូរទស្សន៍អ៊ីស្រាអែល Channel 12 រាយការណ៍ថា យន្តហោះសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ផងដែរ នៅលើព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ៕

សម្ព័ន្ធមិត្តអ៊ីរ៉ង់ វ៉េណេហ្ស៊ុយអេឡា កំពុងតាមដាន«ព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា

2024/04/15 09:44:29 am        85
រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) កំពុងតាមដាន «ព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា ប៉ុន្តែខ្លួនមិនបានថ្កោលទោសការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល នៅមុនថ្ងៃនោះទេ។វ៉េណេហ្ស៊ុយអេឡា ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រុស្ស៊ី និងចិន។ ការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក មានភាពប្រសើរឡើងខ្លះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានសន្យាជាមួយសហរដ្ឋអាមេរិកថា វានឹងអនុញ្ញាតឲ្យមានការចូលរួមកាន់តែច្រើនពីក្រុមប្រឆាំងនយោបាយ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមXថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចត្រូវបានធានាបាន លុះត្រាតែយុត្តិធម៌ និងច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើងវិញ ដោយបន្ថែមថា បញ្ហានេះ គឺភាគច្រើនទាក់ទងនឹងប្រជាជនប៉ាឡេស្ទីន និងរដ្ឋ។សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ដោយសារអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន និងភាពមិនសមហេតុផលនៃរបបអ៊ីស្រាអែល ក៏ដូចជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ ស្ថានភាពអស្ថិរភាពក្នុងតំបន់កាន់តែអាក្រក់ឡើងៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។«ប្រទេសវ៉េណេហ្ស៊ុយអេឡា បានគាំទ្រដល់កសាងសន្តិភាពដោយយុត្តិធម៌ ដូចដែលប្រទេសភាគច្រើនក្នុងពិភពលោក ចង់បាន»។

ប្រមុខ UN លោក Antonio Guterres អំពាវនាវឲ្យមានការអត់ធ្មត់ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/04/15 09:31:22 am        81
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យមានការអត់ធ្មត់បំផុត ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ។ អំឡុងជំនួបក្រុមប្រឹក្សាសន្តិសុខ UN លោក Guterres និយាយថា តំបន់មជ្ឈិមបូព៌ា ស្ថិតនៅលើមាត់ជ្រោះនៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ។ មនុស្សនៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ពិតប្រាកដដោយសារតែជម្រោះ ។ លោកបន្តថា បច្ចុប្បន្នវាដល់ពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ខ្លាំងបំផុត ។ អ៊ីរ៉ង់ បានសងសឹកអ៊ីស្រាអែល ដោយសារការវាយប្រហារសង្ស័យរបស់អ៊ីស្រាអែលលើបរិវេនស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ដែលបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២នាក់ និងបន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលរាប់ខែរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ បង្កឡើងដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។ អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហារដោយមីស៊ីល និងយានដ្រូនជាង ៣០០គ្រឿង មកលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្ដមនាវីឯក Daniel Hagari បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហាយានដ្រូនជាង ២០០គ្រឿង និងម៉ាស៊ីលរាប់រយគ្រាប់ មកលើទឹកដីអ៊ីស្រាអែល ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM