សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីស្រាអែលអះអាងថា ខ្លួនបានបាញ់ទម្លាក់ ៩៩ភាគរយនៃមីស៊ីល និងយានដ្រូន បាញ់ដោយអ៊ីរ៉ង់

2024/04/15 04:49:38 pm        161
យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ បានបាញ់យានដ្រូនជាង ៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល ប៉ុន្តែ ៩៩ភាគរយនៃការវាយប្រហារនេះ ត្រូវបានបាញ់ទម្លាក់ ។ លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា សកម្មភាពរបស់អ៊ីរ៉ង់ គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងធ្វើឲ្យភាពតានតឹងក្នុងតំបន់ ឡើងកម្តៅខ្លាំង ។ គួរឲ្យដឹងថា អ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងមីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកមួយធ្វើឲ្យមានការគំរាមកំហែងដល់ជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ។ ដោយឡែក ប្រភពព័ត៌មានសន្តិសុខក្នុងតំបន់ចំនួន ២ បានឲ្យដឹងថា ប្រទេសហ្សកដានី ដែលស្ថិតនៅចម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះ បានត្រៀមប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ស្កាត់យានដ្រូន ឬមីស៊ីលណាមួយ ដែលបានបំពានលើទឹកដីរបស់ពួកគេ ។ ទូរទស្សន៍អ៊ីស្រាអែល Channel 12 រាយការណ៍ថា យន្តហោះសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ផងដែរ នៅលើព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ៕

សម្ព័ន្ធមិត្តអ៊ីរ៉ង់ វ៉េណេហ្ស៊ុយអេឡា កំពុងតាមដាន«ព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា

2024/04/15 04:44:29 pm        108
រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) កំពុងតាមដាន «ព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា ប៉ុន្តែខ្លួនមិនបានថ្កោលទោសការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល នៅមុនថ្ងៃនោះទេ។វ៉េណេហ្ស៊ុយអេឡា ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រុស្ស៊ី និងចិន។ ការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក មានភាពប្រសើរឡើងខ្លះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានសន្យាជាមួយសហរដ្ឋអាមេរិកថា វានឹងអនុញ្ញាតឲ្យមានការចូលរួមកាន់តែច្រើនពីក្រុមប្រឆាំងនយោបាយ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមXថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចត្រូវបានធានាបាន លុះត្រាតែយុត្តិធម៌ និងច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើងវិញ ដោយបន្ថែមថា បញ្ហានេះ គឺភាគច្រើនទាក់ទងនឹងប្រជាជនប៉ាឡេស្ទីន និងរដ្ឋ។សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ដោយសារអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន និងភាពមិនសមហេតុផលនៃរបបអ៊ីស្រាអែល ក៏ដូចជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ ស្ថានភាពអស្ថិរភាពក្នុងតំបន់កាន់តែអាក្រក់ឡើងៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។«ប្រទេសវ៉េណេហ្ស៊ុយអេឡា បានគាំទ្រដល់កសាងសន្តិភាពដោយយុត្តិធម៌ ដូចដែលប្រទេសភាគច្រើនក្នុងពិភពលោក ចង់បាន»។

ប្រមុខ UN លោក Antonio Guterres អំពាវនាវឲ្យមានការអត់ធ្មត់ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/04/15 04:31:22 pm        113
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យមានការអត់ធ្មត់បំផុត ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ។ អំឡុងជំនួបក្រុមប្រឹក្សាសន្តិសុខ UN លោក Guterres និយាយថា តំបន់មជ្ឈិមបូព៌ា ស្ថិតនៅលើមាត់ជ្រោះនៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ។ មនុស្សនៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ពិតប្រាកដដោយសារតែជម្រោះ ។ លោកបន្តថា បច្ចុប្បន្នវាដល់ពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ខ្លាំងបំផុត ។ អ៊ីរ៉ង់ បានសងសឹកអ៊ីស្រាអែល ដោយសារការវាយប្រហារសង្ស័យរបស់អ៊ីស្រាអែលលើបរិវេនស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ដែលបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២នាក់ និងបន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលរាប់ខែរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ បង្កឡើងដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។ អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហារដោយមីស៊ីល និងយានដ្រូនជាង ៣០០គ្រឿង មកលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្ដមនាវីឯក Daniel Hagari បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហាយានដ្រូនជាង ២០០គ្រឿង និងម៉ាស៊ីលរាប់រយគ្រាប់ មកលើទឹកដីអ៊ីស្រាអែល ៕

អ្នកទេសចរណ៍ជាង៤៦ម៉ឺននាក់ ដើរកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរយៈពេលពីរថ្ងៃ

2024/04/15 02:29:48 pm        164
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤នេះ មានចំនួនជាង៤៦ម៉ឺនាក់ ។យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ បានបង្ហាញកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ សម្រាប់រយៈពេល ០២ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរ និងបងប្អូន​ប្រជាពលរដ្ឋ​ដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ៤៦៣,៥៤០ នាក់ ក្នុងនោះ ៖ភ្ញៀវទេសចរអន្ដរជាតិមានចំនួន៧,៨០៧នាក់ និងភ្ញៀវទេសចរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរ មានប្រមាណ ៤៥៨,០០០ នាក់ ។តាមរបាយការណ៍បន្ថែមថា នៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤១៧,៨១៩ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ៤,៣៥៤ នាក់ ខណៈដែលភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៤១៥,០០០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានប្រមាណ ២៣៥,០០០ នាក់ និងប្រជាពលរដ្ឋក្នុងខេត្ដ មានចំនួនប្រមាណ ១៨០,០០០ នាក់ ៕

អាមេរិក និយាយថា គ្មានហេតុផលដែលចិនត្រូវ មានប្រតិកម្មជ្រុលហួសហេតុចំពោះសមយុទ្ធជាមួយសម្ព័ន្ធមិត្តនោះទេ

2024/04/12 09:34:03 pm        100
ទីប្រឹក្សាសេតវិមានមួយរូបបាននិយាយថា គ្មានហេតុផល ដែលប្រទេសចិន ត្រូវមានប្រតិកម្មជ្រុលហួសហេតុ ចំពោះសកម្មភាពល្បាតដែនសមុទ្ររួមគ្នាដោយសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសហ្វីលីពីននោះទេ ។ ទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិ លោក John Kirby ត្រូវបានដកស្រង់សម្ដីដោយនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បញ្ចេញដោយការិយាល័យទំនាក់ទំនងរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ថា នេះគឺនិយាយពីសេរីភាពនៃការធ្វើនាវាចរណ៍ដែនសមុទ្រ ។នេះគឺជា ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ។ នេះគឺជាការផ្ដុំចំណុចសាមញ្ញ ដែលយើង និងសម្ព័ន្ធមិត្ត នឹងហោះហើរ បើកបរលើសមុទ្រ និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិ អនុញ្ញាតឲ្យយើងធ្វើ ហើយ យើងធ្វើនៅក្នុងសមុទ្រចិនខាងត្បូង យើងក៏បានធ្វើរួចមកហើយ ។ លោក Marcos ដែលបានអះអាងសិទ្ធិគ្រប់គ្រងរបស់ប្រទេសលោកនៅក្នុងផ្លូវទឹកដ៏សំខាន់ បានជួបទល់មុខគ្នារួចមកហើយកាលពីថ្ងៃព្រហស្បតិ៍ទី១១មេសាសប្ដាហ៍នេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយ លោកប្រធានាធិបតីអាមេរិក Joe Biden និង លោកនាយករដ្ឋមន្ត្រីហ្វីលីពីន Fumio Kishida ខណៈសហរដ្ឋអាមេរិក ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី។ ក្នុងជំនួបនោះ លោកប្រធានាធិបតី ក៏បាននិយាយផងដែរថា អាមេរិក នឹងការពារហ្វីលីពីន ប្រសិនបើនាវារងការវាយប្រហារ។ គួររម្លឹកថា កាលពីថ្ងៃទី៧ មេសា មុនជំនួប ប្រជុំត្រីភាគី សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំង បានអះអាងសិទ្ធិគ្រប់គ្រងភាគច្រើន។យោធារបស់ចិន ក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹក និងអាកាសនៅក្នុងសមុទ្រខាងត្បូងផងដែរ៕

អាមេរិក ជប៉ុន និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ និងការិនិយោគក្នុងជំនួបត្រីភាគី

2024/04/12 06:46:14 pm        120
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្ហាញនូវកិច្ចព្រមព្រៀងជាច្រើន ដើម្បីបង្កើនទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ក្នុងអំឡុងជំនួបកំពូលត្រូភាគី ដែលធ្វើឡើងនៅសេតវិមានក្នុងសប្តាហ៍នេះ។ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសផែនការធ្វើឱ្យប្រសើរឡើងនូវសម្ព័ន្ធភាពយោធារបស់ខ្លួន រួមទាំងបញ្ជាការយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុននិងការអភិវឌ្ឍន៍រួមគ្នាបន្ថែមទៀតនៃគ្រឿងយុទ្ធោបករណ៍ការពារជាតិ។ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយ បាននិយាយថា ក្របខ័ណ្ឌបញ្ជាការ និងត្រួតពិនិត្យយោធាថ្មីនឹងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការ និងការធ្វើផែនការ កាន់តែច្រើនថែមទៀត នៅក្នុងពេលវេលាសន្តិភាព និងអំឡុងពេលមានឧបទ្ទវហេតុនានា។ ក្រុមមេដឹកនាំទាំង៣រូប ក៏បានប្រកាសពីចេតនារបស់ខ្លួនផងដែរក្នុងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងការពារជាតិ និងបណ្តាញសមត្ថភាពការពារដែនអាកាសរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្លូវអាកាស និងមីស៊ីល។ ផែនការការពារជាតិនេះ នឹងឃើញភាគីទាំងពីរបង្កើតវេទិកាមួយដើម្បីកំណត់តំបន់សម្រាប់សហអភិវឌ្ឍន៍ និងការផលិតមីស៊ីលរួមគ្នា និងការថែរក្សានាវាចម្បាំង និងយន្តហោះរបស់សហរដ្ឋអាមេរិក។មេដឹកនាំទាំងនោះ ក៏នឹងបង្កើតក្រុមការងារសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង រួមទាំង បញ្ហាសិប្បនិម្មិត AI និងឧបករណ៍ពិសោធន៏កម្រិតខ្ពស់ ព្រមទាំងការអភិវឌ្ឍន៍ផងដែរ។ កិច្ចប្រជុំរបស់លោក Biden ជាមួយលោក Kishida បានលើកឡើងអំពីការចូលរួមរបស់ប្រទេសជប៉ុននៅក្នុងគម្រោងសមត្ថភាពកម្រិតខ្ពស់នៃកិច្ចព្រមព្រៀងសន្តិសុខ AUKUS ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានបង្កើត AUKUS ក្នុងឆ្នាំ ២០២១ ដើម្បីរុញច្រានប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយបាននិយាយថា ដៃគូសម្ព័ន្ធភាព AUKUS ចំនួនបីដែលមានស្រាប់កំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុននៅក្នុងផ្នែកនៃផែនការដែលរួមបញ្ចូលនូវសមត្ថភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងតំបន់ជាច្រើន រួមមាន បច្ចេកវិទ្យាប្រព័ន្ធកុំព្យូទ័រ ការស្រាវជ្រាវបាតសមុទ្រ មីស៊ីលល្បឿនលឿនជាងសំឡេង បញ្ញាសិប្បនិម្មិត និងការវាយប្រហារតាមបច្ចេកវិទ្យា។ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគ២,៩ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI នៅក្នុងប្រទេសជប៉ុន៕

លោក ពូទីន ចំអកផែនការសន្និសីទអ៊ុយក្រែន ហើយនឹងមិនទទួលយកផែនការសន្តិភាពដែលប៉ះពាល់ដល់ខ្លួនទេ

2024/04/12 06:40:06 pm        152
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) បានចំអកឱ្យជុំនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែន ដែលបានគ្រោងទុកក្នុងប្រទេសស្វីស ដោយព្រមានថា ទីក្រុងមូស្គូនឹងមិនទទួលយកផែនការអនុវត្តណាមួយដែលមិនអើពើផលប្រយោជន៍របស់ខ្លួនឡើយ។រដ្ឋាភិបាលរបស់ប្រទេសស្វីស បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិកម្រិតខ្ពស់ក្នុងខែមិថុនា ដើម្បីជួយរៀបចំផ្លូវឆ្ពោះទៅរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងពីរឆ្នាំ ហើយបានសម្តែងក្តីសង្ឃឹមថារុស្ស៊ី អាចនឹងចូលរួមក្នុងដំណើរការសន្តិភាពនៅថ្ងៃណាមួយ។លោក ពូទីន បានអះអាងថា រុស្ស៊ី មិនត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សានៅខែមិថុនា នេះទេ ខណៈលើកឡើងពីការទទួលស្គាល់របស់ស្វីស ដែលថាដំណើរការសន្តិភាពមិនអាចកើតឡើងបានទេបើពុំមានវត្តមានរុស្ស៊ី។ រុស្ស៊ី បានច្រានចោលរូបមន្តសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskyy) ដែលតម្រូវឱ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួន សងសំណងដល់អ៊ុយក្រែន និងប្រឈមមុខនឹងតុលាការអន្តរជាតិសម្រាប់សកម្មភាពរបស់ខ្លួន។ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីបេឡារុស លោក អឡិចសាន់ឌ័រ លូកាសិនខូ (Alexander Lukashenko) នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា រុស្ស៊ីបើកចំហសម្រាប់ការចរចា ប៉ុន្តែនឹងមិនទទួលយក «គម្រោងណាមួយដែលមិនពាក់ព័ន្ធនឹងការពិតទេ»៕

មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ទៅទស្សនកិច្ចនៅអ៊ីស្រាអែល ចំពេលមានការភ័យខ្លាចចំពោះការវាយប្រហាររបស់អ៊ីរ៉ង់

2024/04/12 06:37:18 pm        107
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រមុខបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ អ៊ីរីក គូរីលឡា (Erik Kurilla) កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីនិយាយជាមួយក្រុមមន្ត្រី ខណៈដែលការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីលទ្ធភាពវាយប្រហារលើអ៊ីស្រាអែលដោយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលខ្លួនគាំទ្រ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បានប្រាប់អ្នកយកព័ត៌មានថា លោក ឧត្តមសេនីយ៍គូរីលឡា កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល។ ដូចដែលខ្ញុំយល់ហើយ លោកកំពុងធ្វើដំណើរជុំវិញតំបន់នេះ។លោក Ryder បាននិយាយថា៖«ការយល់ដឹងរបស់ខ្ញុំ គឺលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេស អ៊ីស្រាអែល» ប៉ុន្តែ «ដោយសារតែការវិវឌ្ឍថ្មីៗ លោកបានផ្លាស់ប្តូរដំណើររបស់ខ្លួនទៅជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ [កងកម្លាំងការពារអ៊ីស្រាអែល] និងពិភាក្សាអំពីការគំរាមកំហែងផ្នែកសន្តិសុខ នាពេលបច្ចុប្បន្ន នៅក្នុងតំបន់នេះ»។សារព័ត៌មាន Axios បានរាយការណ៍ជាលើកដំបូងអំពីការធ្វើដំណើររបស់លោកគូរីលឡា ដោយកត់សម្គាល់ថា លោកត្រូវបានគេរំពឹងថា នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) ក្នុងចំណោមអ្នកផ្សេងទៀត។អ៊ីរ៉ង់កំពុងប្តេជ្ញាសងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុនលើអគារមួយ នៅជាប់នឹងស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស បានសម្លាប់មនុស្ស ១២នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីរនាក់ផង ដែរ។

ម៉ិកស៊ិក ថ្កោលទោសប្រទេសអេក្វាឌ័រទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ចំពោះការឆ្មក់ចូលស្ថានទូត

2024/04/12 06:27:59 pm        102
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី អាលីសៀ បាសេណា(Alicia Barcena) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលម៉ិកស៊ិក បានថ្កោលទោសជាផ្លូវការចំពោះរដ្ឋាភិបាលប្រទេសអេក្វាឌ័រ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការឆ្មក់ចូលរបស់នគរបាលនៅស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុងQuito កាលពីថ្ងៃទី ៥ ខែមេសា។លោកស្រី Barcena បាននិយាយរួមជាមួយលោកប្រធានាធិបតី លោក Andres Manuel Lopez Obrador ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «យើងចង់សាកល្បងប្រព័ន្ធយុត្តិធម៌អន្តរជាតិ»។ យើងកំពុងជួបប្រទះភាពទន់ខ្សោយយ៉ាងខ្លាំងនៅក្នុងពិភពពហុភាគី និងក្នុងទំនាក់ទំនងអន្តរជាតិ។ យើងឃើញមានការរំលោភបំពានជាច្រើននៅទូទាំងពិភពលោក ដែលប៉ះពាល់ មិនត្រឹមតែអ្នកការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ប្រជាជនស៊ីវិលផងដែរ។បណ្តឹងរបស់ប្រទេសម៉ិកស៊ិក មានគោលបំណងធ្វើឱ្យប្រទេសអេក្វាឌ័រទទួលខុសត្រូវ ចំពោះការបំពាន ចំពោះ «ភាពមិនអាចបំពានបាន» នៅស្ថានទូត និងអំពាវនាវឱ្យផ្អាកប្រទេសអាមេរិកខាងត្បូងមួយនេះ ពីសមាជិកនៃអង្គការសហប្រជាជាតិ លុះត្រាតែប្រទេសនេះសុំទោសជាសាធារណៈ។លោកស្រី Barcena និយាយថា តុលាការ ICJ អាចចេញសេចក្តីសម្រេចលើរឿងនេះ ដើម្បីបណ្តេញប្រទេសអេក្វាឌ័រ ចេញពីអង្គការសហប្រជាជាតិ។គួរំលឹកថា នគរបាលបានសម្រុកចូលស្ថានទូតម៉ិកស៊ិកក្នុងទីក្រុង Quito ប្រទេសអេក្វាឌ័រ កាលពីថ្ងៃទី ៥ ខែមេសា ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ លោក Jorge Glas ប៉ុន្មានម៉ោងបន្ទាប់ពីម៉ិកស៊ិក បានផ្តល់សិទ្ធិជ្រកកោននយោបាយដល់លោក ដែលជំរុញឱ្យម៉ិកស៊ិកផ្តាច់ទំនាក់ទំនងជាមួយប្រទេសអេក្វាឌ័រ។វាពុំកើតឡើងដដែលៗនោះទេ ក្នុងប្រទេសណាមួយលើពិភពលោក ហើយច្បាប់អន្តរជាតិត្រូវតែបាន ធានាថា បរិវេណស្ថានទូតរបស់ប្រទេសមួយនៅក្នុងប្រទេសណាមួយ មិនត្រូវបានរំលោភបំពាន។

IAEA ព្រមានពីការគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia

2024/04/12 06:23:24 pm        93
គណៈកម្មការទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការវាយប្រហារជាបន្តបន្ទាប់លើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការរបស់ទីភ្នាក់ងារនៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍។កងកម្លាំងរបស់រុស្ស៊ី បានដណ្តើមយករោងចក្រនេះតាំងពីដើមដំបូងនៃសង្រ្គាម។ ការវាយប្រហារចុងក្រោយ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយរួមមានការវាយប្រហារដោយយានដ្រូនទៅលើអគារម៉ាស៊ីនរ៉េអាក់ទ័រ។ មន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បាននិយាយថា ការវាយប្រហារនេះពុំបានដោះស្រាយតាមការសម្របសម្រួលសុវត្ថិភាពនុយក្លេអ៊ែរទេ។ មន្រ្តីនៅទីក្រុងមូស្គូ និងទីក្រុងគីវ បានស្តីបន្ទោសគ្នាទៅវិញទៅមក ហើយភាគីទាំងពីរបានស្នើសុំឲ្យមានកិច្ចប្រជុំបន្ទាន់មួយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​
11/12/2026 03:11 PM
ប្រមុខ​សន្តិសុខអ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអឺរ៉ុប បើត្រូវបានប្រើសម្រាប់ប្រតិបត្តិ​ការ
11/12/2026 03:11 PM
នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
11/12/2026 03:11 PM
U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
11/12/2026 03:11 PM
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតាំងតែលោក Scott Cooper ជានាយកផ្នែកកីឡា
11/12/2026 03:11 PM
គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
11/12/2026 03:11 PM
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
11/12/2026 02:11 PM
ប្រធានាធិបតីសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
11/12/2026 01:11 PM
អាកាសយានដ្ឋានអន្តរជាតិតេជោប្រគល់រង្វាន់លើកទី២ ដល់​អ្នក​ឈ្នះឆ្នោត​ផ្សង​សំណាង​អបអរ​ខួប​ ១ឆ្នាំ
11/12/2026 01:11 PM
ភាសាបារាំង នៅតែពេញនិយមសម្រាប់សិស្ស ជ្រើសរើសសិក្សានៅគ្រឹះស្ថានសាធារណៈ
11/12/2026 01:11 PM