សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ គម្រោងសាងសង់អាកាសយានអន្តរជាតិតេជោ មិនមែនសង់ឡើងឲ្យល្អតែមើលទេ គឺធ្វើឡើងដើម្បីប្រយោជន៍កម្ពុជា

2024/03/12 11:38:50 am        228
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ មិនមែនសាងសង់ឡើងឲ្យគ្រាន់តែល្អមើលនោះទេ គឺគ្រប់យ៉ាងធ្វើឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ខណៈសមិទ្ធផលនេះ មានឡើងក៏កើតចេញពីផលលាភនៃសន្តិភាពផងដែរ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4Fដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយផលប្រយោជន៍ជាច្រើនដែលកើតចេញ ពីអាកាសយានដ្ឋាននេះនឹងដល់ដៃបងប្អូនប្រជាពលរដ្ឋ និងដល់ប្រទេសជាតិទាំងមូល។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការសម្រេចកសាងអាកាស​យានដ្ឋានអន្តរជាតិថ្មីនេះឡើងគឺជាចក្ខុវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ខណៈព្រលាន​យន្តហោះនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏បាននិងកំពុងកែលម្អ និងពង្រីកបន្ថែមដូចគ្នាផងដែរនោះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ជាកន្លែងមួយ ដែលមានសក្ដានុពលសម្រាប់ទិសនិរតីផងដែរ ដូច្នេះហើយរាជរដ្ឋាភិបាលជ្រើស​យកកន្លែងនេះ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវវអាកាសសម្រាប់​ប្រជាជន​រាប់លាននាក់ នៅខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តផ្សេងៗទៀតផងដែរ។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរ​ការ​សាងសង់នៅឆ្នាំ ២០២០ ដែលនៅលើផ្ទៃដីចំនួន ២.៦០០ ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សម្រេចបានការសាងសង់ចំនួន ជាង៦៦ភាគរយហើយក្នុងដំណាក់កាលទី១ នឹងដាក់ឲ្យប្រើប្រាស់នាឆមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕អត្ថបទបាន ចក់

បណ្ដាប្រទេសមូស្លីម ប្រកាសចាប់ផ្ដើមពិធីបុណ្យរ៉ាម៉ាដាន ក្រោមស្រមោលសង្រ្គាមនៅហ្កាហ្សា

2024/03/12 10:26:04 am        193
ដោយពិធីបុណ្យរ៉ាម៉ាដាន(Ramadan) បានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប និងប្រទេសជាច្រើនទៀត បានប្រកាសជាខែតមអាហារដ៏វិសុទ្ធរបស់មូស្លីម ដែលនឹងប្រព្រឹត្តទៅក្រោមស្រមោលសង្រ្គាមបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។អារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម បាននិយាយតាមរយៈទីភ្នាក់ងារសារព័ត៌មាន SPA ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា តុលាការកំពូលបានប្រកាសថា ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤ ជាការចាប់ផ្តើមនៃខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានសម្រាប់ឆ្នាំនេះ។ប្រទេសអារ៉ាប់រួម និងកាតា ក៏បានប្រកាសកាលបរិច្ឆេទចាប់ផ្តើមសម្រាប់បុណ្យរ៉ាម៉ាដាន តាមរយៈសារព័ត៌មានផ្លូវការរបស់ខ្លួនផងដែរ បន្ទាប់ពីការគយគន់ឃើញព្រះចន្ទមួយចំហៀង។មុននេះ ប្រទេសអ៊ីរ៉ង់ សម្រេចជ្រើសរើសយកថ្ងៃអង្គារទី១២មីនាសប្ដាហ៍នេះ ជាការចាប់ផ្តើមនៃបុណ្យ រ៉ាម៉ាដាន បន្ទាប់ពីការិយាល័យ អ៊ីស្តេឡាល "Estehlal" ឬការិយាល័យសង្កេតព្រះចន្ទបាននិយាយថា ខ្លួនមិនទាន់អាចសង្កេតឃើញព្រះចន្ទនៃរ៉ាម៉ាដាន បាននៅឡើយទេ៕

ឥណ្ឌាទទួលបានជោគជ័យក្នុងការបាញ់តេស្តមីស៊ីល ផលិតក្នុងស្រុកជាលើកដំបូង ដែលអាចផ្ទុកក្បាលគ្រាប់បានច្រើន

2024/03/12 10:20:37 am        192
លោកនាយករដ្ឋមន្ត្រី ណារិនដ្រូ ម៉ូឌី (Narendra Modi) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា បានទទួលជោគជ័យក្នុងការបាញ់តេស្តលើកដំបូងនូវមីស៊ីលផលិតក្នុងស្រុក ដែលអាចបំពាក់ក្បាលគ្រាប់បានច្រើនគ្រាប់។លោកម៉ូឌី បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitterថា មីស៊ីលនេះ ត្រូវបានបំពាក់ដោយឧបករណ៍ដែលអាចកំណត់គោលដៅបានច្រើនដោយឯករាជ្យ។ ប្រទេសឥណ្ឌា បាននិងកំពុងអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយរបស់ខ្លួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិនកាន់តែរីកចម្រើន។នៅឆ្នាំ ២០២១ ឥណ្ឌា បានសាកល្បងដោយជោគជ័យនូវ Agni-5 ដែលជាមីស៊ីលបាលិស្ទិកអន្តរទ្វីប ដែលអាចបំពាក់ដោយនុយក្លេអ៊ែរដែលមានរយៈចម្ងាយ ៥.000គីឡូម៉ែត្រ (៣.១២៥ ម៉ាយ) ដែលត្រូវបានគេជឿថា មានសមត្ថភាពវាយប្រហារទៅលើប្រទេសចិនស្ទើរតែទាំងមូល។ មីស៊ីល Agni-5 គឺជាមីស៊ីលបាលិស្ទិករយៈចម្ងាយដែលបាញ់ពីដីទៅកាន់គោលដៅលើដី ឬក្នុងសមុទ្រ។ប្រទេសឥណ្ឌា ក៏អាចវាយលុកបានគ្រប់ទីកន្លែងក្នុងប្រទេសប៉ាគីស្ថានដែលនៅជិតខាង ជាសត្រូវដែលខ្លួនបានធ្វើសង្គ្រាមជាមួយចំនួនបីលើក ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីអាណានិគមនិយមអង់គ្លេស ក្នុងឆ្នាំ ១៩៤៧។

CNN៖ រុស្ស៊ី នឹងផលិតគ្រាប់កំាំភ្លើងធំជិត៣ដងច្រើនជាងអាមេរិក និងអឺរ៉ុប អាចផ្ដល់ឲ្យអ៊ុយក្រែន

2024/03/12 10:17:07 am        232
ទូរទស្សន៍CNN បានរាយការណ៍កាលពីថ្ងៃទី ១១ មីនា ដោយដកស្រង់ការប៉ាន់ប្រមាណរបស់សម្ព័ន្ធយោធាណាតូ និងប្រភពមិនបញ្ចេញឈ្មោះដែលដឹងបញ្ហានេះថា ប្រទេសរុស្ស៊ី គ្រោងនឹងផលិតគ្រាប់កាំភ្លើងធំជិត៣ ដង ច្រើនជាងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅឆ្នាំនេះ។យោងតាមការប៉ាន់ប្រមាណរបស់អង្គការណាតូដែលទូរទស្សន៍ CNN និងប្រភពរបស់ទីភ្នាក់ងាររបស់ប្រព័ន្ធផ្ព្វផ្សាយនេះទទួលបាន រុស្ស៊ី កំពុងផលិតគ្រាប់កាំភ្លើងធំជិត២៥០.០០០គ្រាប់ ក្នុងមួយខែ ឬប្រហែល ៣ លាន គ្រាប់ក្នុងមួយឆ្នាំ។ មន្ត្រីចារកម្មជាន់ខ្ពស់របស់អឺរ៉ុប បានប្រាប់សារព័ត៌មាន CNN ថា ជារួម សហរដ្ឋអាមេរិក និងអឺរ៉ុបអាចផលិតគ្រាប់រំសេវប្រមាណ ១,២លានគ្រាប់ក្នុងមួយឆ្នាំ ដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ទីក្រុង Kyiv កំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវយ៉ាងខ្លាំង ខណៈកញ្ចប់ថវិកាចំនួន ៦១ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកនៅតែជាប់គាំងក្នុងសភា។ ប្រទេសជាច្រើននៅអឺរ៉ុបបានចូលរួមគំនិតផ្តួចផ្តើមដឹកនាំដោយសាធារណរដ្ឋឆែក ក្នុងការទិញគ្រាប់កាំភ្លើងធំដែលត្រូវការចំនួន៨០០.០០០គ្រាប់ សម្រាប់អ៊ុយក្រែន។ CNN បានរាយការណ៍ យោធាសហរដ្ឋអាមេរិកមានគោលបំណងផលិតកាំភ្លើងធំចំនួន១០០.០០០គ្រាប់ក្នុងមួយខែនៅចុងឆ្នាំ២០២៥ ដែលនៅតែតិចជាងពាក់កណ្តាលនៃផលិតកម្មប្រចាំខែរបស់រុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ សូម្បីតែចំនួននេះក៏មិនអាចទទួលបានដែរ ដោយសារតែបញ្ហាការផ្តល់មូលនិធិនៅក្នុងសភា។ យោងតាមមន្ត្រី ទាហានរុស្ស៊ីបច្ចុប្បន្នកំពុងបាញ់ចំនួន ១០.០០០ គ្រាប់ប្រចាំថ្ងៃនៅលើសមរភូមិ ខណៈអ៊ុយក្រែនបាញ់តែ ២.០០០ គ្រាប់ប៉ុណ្ណោះ។ មន្ត្រីតំណាងសម្ព័ន្ធយោធាណាតូសុំមិនបញ្ចេញឈ្មោះបាននិយាយថា រុស្ស៊ីកំពុងដំណើរការរោងចក្រផលិតគ្រាប់កាំភ្លើងធំរបស់ខ្លួន២៤ម៉ោងលើ២៤ម៉ោង ហើយបានជួលកម្លាំងមនុស្សប្រហែល ៣,៥ លាននាក់ ធៀបនឹងចំនួន២,៥ លាននាក់មុនពេលចាប់ផ្តើមសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន៕

ហុងគ្រីនិយាយថា លោក Trump នឹងមិនផ្តល់លុយជួយអ៊ុយក្រែនទេ ប្រសិនបើជាប់ឆ្នោត

2024/03/12 09:41:52 am        226
នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បាននិយាយបន្ទាប់ពីជួបលោក ដូណាល់ ត្រាំ (Donald Trump) ថាអតីតមេដឹកនាំអាមេរិករូបនេះនឹងមិនផ្តល់ប្រាក់ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ីទេ ប្រសិនបើលោកឈ្នះតំណែងប្រធានាធិបតីម្តងទៀត ហើយការធ្វើបែបនេះនឹងពន្លឿនការបញ្ចប់សង្គ្រាម។នាយករដ្ឋមន្ត្រីជាតិនិយមរបស់ហុងគ្រី លោក អ័របាន ដែលកំពុងគាំទ្រយុទ្ធនាការបោះឆ្នោតរបស់សម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនក្នុងការវិលត្រឡប់ទៅកាន់តំណែងសេតវិមាន បានជួបលោក ត្រាំ នៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃសុក្រ។លោក អ័របាន បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃអាទិត្យថា «ប្រសិនបើអាមេរិក និងអឺរ៉ុប មិនផ្តល់លុយ និងសព្វាវុធដល់អ៊ុយក្រែន នោះសង្គ្រាមនេះនឹងត្រូវចប់ ព្រោះយើងដឹងហើយថាអ៊ុយក្រែន មិនអាចឈរដោយខ្លួនឯងបានទេ»។លោក អ័របាន បានបដិសេធមិនបញ្ជូនអាវុធទៅកាន់ទីក្រុងគីវ និងរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយទីក្រុងមូស្គូ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក។ បណ្ដាមេដឹកនាំអឺរ៉ុបមានការព្រួយបារម្ភជាយូរណាស់មកហើយដែលថាបេក្ខភាពតំណែងប្រធានាធិបតីរបស់លោក ត្រាំ នឹងមានន័យថាជាការថយចុះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តយោធាឆ្លងតំបន់អាត្លង់ទិករបស់អង្គការណាតូ៕

លោក Zelenskyy អះអាងថាការវាយរុលរបស់រុស្ស៊ី នៅអ៊ុយក្រែន ត្រូវជាប់គាំង

2024/03/12 09:37:32 am        221
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាស្ថានភាពសម្រាប់កងទ័ពអ៊ុយក្រែនកំពុងមានភាពប្រសើរឡើង ដោយបាន «បញ្ឈប់» ការវាយរុលរបស់រុស្ស៊ី នៅសមរភូមិជួរមុខ ខណៈដែលទីក្រុងគីវ បានច្រានចោលបន្ទូលរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស (Francis) ដែលថាឱ្យអ៊ុយក្រែនលើកទង់ស ចរចាជាមួយទីក្រុងមូស្គូ។រយៈពេលជាងពីរឆ្នាំចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយរបស់ខ្លួនមក ទីក្រុងគីវ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងលើជួរមុខក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានបាត់បង់ការទប់ទល់មួយចំនួនជាមួយទីក្រុងមូស្គូ ស្របពេលដែលជំនួយត្រូវជាប់គាំង ពីលោកខាងលិចនិងពីសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន។ប៉ុន្តែកាលពីថ្ងៃចន្ទ លោក ហ៊្សេឡិនស្គី បានប្រាប់ទូរទស្សន៍បារាំង BFM TV ថា «ការវាយរុលរបស់រុស្ស៊ី ត្រូវបានជាប់គាំង ខណៈបញ្ជាការយោធារបស់អ៊ុយក្រែន បានបញ្ឈប់ការវាយរុលទៅមុខរបស់រុស្ស៊ី នៅភាគខាងកើត»។ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានធ្វើឡើងបន្ទាប់ពីមានការខឹងសម្បារចំពោះការមានបន្ទូលរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស កាលពីចុងសប្តាហ៍ថា «អ្នកដែលខ្លាំងបំផុតគឺអ្នកដែលចេះមើលយល់ស្ថានភាព គិតអំពីប្រជាជន ហើយមានភាពក្លាហានក្នុងការលើកទង់ស និងចរចា»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

2024/03/12 09:06:21 am        238
កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បង្ហាញអារម្មណ៍រំភើប ក្នុងឱកាសអញ្ជើញពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កណ្តាលស្ទឹង ខេត្តកណ្ដាល ខណៈការសាងសង់ជំហានទី១ សម្រេចបានជាង ៦៦ ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។ ខណៈវឌ្ឍន្នភាពជំហានទី១នៃការសាងសងជំហានទី១នេះ គឺសម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ប្រមាណ ១ ពាន់លានដុល្លារហើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ខ្ញុំបានចរចាជាមួយប្រទេសអូស្ត្រាលី, ជាមួយ ឥណ្ឌា, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រទេសជាច្រើនទៀត ដើម្បីបើកឱ្យមានដំណើរការហោះហើរត្រង់ ទៅមករវាងកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំងនោះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នទាំងអស់ ដែលបានរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អាចដំណើរការទៅបានដោយរលូន និងប្រកបដោយសមិទ្ធផលរហូតមកដល់ពេលនេះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបាន រចនាគូរប្លង់ដោយក្រុមហ៊ុនលំដាប់កំពូលមួយនៅអង់គ្លេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវតែមានមោទនភាព សូម្បីតែកម្មករ ដែលកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក៏ត្រូវតែមានមោទកភាពចំពោះការសាងសង់ ព្រលាននេះដែរ ដោយសារបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ផលពីព្រលាន នេះ នឹងបានដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឆ្នាំនេះ រាជរដ្ឋាភិបាលកំពុងជំរុញខេត្តសៀមរាប លើវិស័យទេសចរណ៍ និងខេត្តព្រះសីហនុ លើការវិនិយោគ ដោយទាក់ទាញវិនិយោគជាច្រើនមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ និងឈានទៅបង្កើតខេត្តព្រះសីហនុ និងសៀមរាប ជាពូលសេដ្ឋកិច្ចពិសេសរបស់ជាតិ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូប នៃសន្តិភាព, មជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ និងការរីកចម្រើននៅកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងមួយឆ្នាំៗពលរដ្ឋកម្ពុជាចេញទៅកម្សាន្តនៅ ក្រៅប្រទេសច្រើនជាងក្នុងប្រទេស។ ពលរដ្ឋកម្ពុជា ស្គាល់តំបន់ទេសចរណ៍ល្បីៗស្អាតៗ ក្នុងប្រទេស ដោយសារវិបត្តិកូវីដសកល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានសម្រេចចិត្តជ្រើសរើសទីតាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាទីតាំងអំណោយផល និងផ្ដល់សក្ដានុពល និងជំរុញការអភិវឌ្ឍ សម្រាប់ទិសនីរតី ដែលថ្ងៃអនាគតអាកាសយានដ្ឋាននេះ នឹងផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋរាប់លាននាក់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ខ្ញុំហ៊ានអួត ព្រោះជារបស់ខ្មែរ កើតលើទឹកដីខ្មែរ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។-សម្ដេចធិបតី៖ ព្រលានយន្តហោះអន្តរជាតិតេជោ នឹងធ្វើឱ្យ មានការអភិវឌ្ឍនៅតំបន់ភាគខាងត្បូងភ្នំពេញ និងតំបន់ភាគនិរតីនៃប្រទេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សន្តិភាព បានផ្ដល់ផលលាភដល់ពលរដ្ឋនៅទូ ទាំងប្រទេស។-សម្ដេចធិបតី៖ ពេលសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោចប់ ជីវិតសេដ្ឋកិច្ចនឹងចាប់ផ្ដើមនៅទីនោះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទិសដៅរបស់កម្ពុជា គឺពង្រឹងសមត្ថភាពកូនខ្មែរ ដើម្បីសាងសង់សំណង់នានា និងផលិតនូវផលិតផលនានាដោយខ្លួនឯងប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាអន្តរជាតិ។

កិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពទទួលបានការសាទរពីសមាជិកសមាជិកាអង្គប្រជុំ

2024/03/12 08:49:26 am        174
ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាតំណាង មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ៦៤រូប បានសាទរចំពោះក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និង គណៈកម្មការធិការប្រតិបត្តិ ដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានតែងតាំង និងប្រគល់តួនាទី ភារកិច្ច នៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន នាសៀលថ្ងៃទី ១១ មីនា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានថ្លែងថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានបេសកកម្មជាច្រើន ក្នុងនោះបេសកកម្មចម្បង១របស់យើង គឺធ្វើឱ្យអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity)។អង្គប្រជុំបានឯកភាពជាគោលការណ៍លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងបានឯកភាពគ្នាជំរុញអគ្គលេខាធិការដ្ឋានទៅជាស្ថាប័នមាន សម្បទាន (Accredited Entities) ទទួលស្គាល់ដោយស្ថាប័នមូលនិធិអន្តរជាតិ រួមមាន មូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិសផ្សេងៗទៀត៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែន កោះធំ

2024/03/12 07:09:23 am        276
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងបានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។អគារថ្មីចំនួន០៣ខ្នងរួមមាន៖ ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ៕អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីក្រសួងធនធានទឹក អរគុណដល់សហរដ្ឋអាមេរិក ដែលបានគាំទ្រដល់វិស័យធនធានទឹកនៅកម្ពុជា

2024/03/11 02:34:13 pm        284
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមីនានេះ បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ថិតនៅទីស្តីការក្រសួង។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក តាមរយៈ​ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបឯកឧត្តម Patrick Murphy ពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាមានការងារពីរសំខាន់គឺ ការគ្រប់គ្រង​ទឹកសម្រាប់ផ្គត់ផ្គង់ទឹកលើគ្រប់វិស័យមាន វិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋា​រចនាសម្ព័ន្ធ​និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ​ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅ​នឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់​បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​របស់បងប្អូនប្រជាកសិករ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំភាគីអាម៉េរិក​ផ្តល់នូវកិច្ចសហប្រតិបត្តិការលើវិស័យ​ឧតុនិយម ជាពិសេស​ការព្យាករអាកាសធាតុ ​និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយ​រងគ្រោះ​ឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយ​ធម្មជាតិនានា ​និងកាត់បន្ថយ​បានការខាតបង់ផ្នែកសេដ្ឋកិច្ច និងជួយបណ្តុះបណ្តាលដល់មន្ត្រី​នាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ លើវិស័យឧតុនិយម និងជលសាស្ត្រ។ជាការឆ្លើយតប ឯកឧត្តម Patrick Murphy បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបាន​ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ឯកឧត្តមឯកអគ្គរដ្ឋទូតបានទទួលយកសំណើទាំងអស់ទៅពិភាក្សា និងបានបញ្ជាក់ពីការ ពង្រឹងពង្រីកចំណងមិត្តភាព ​និងភាពជាដៃគូ សំដៅធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​សម្រេច​បាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិ​របស់ខ្លួន៕អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន
06/26/2026 08:06 AM
[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
06/26/2026 07:06 AM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
06/26/2026 07:06 AM
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
06/26/2026 07:06 AM
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
06/26/2026 07:06 AM
អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM