សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីក្រុងតូក្យូសន្យាផ្តល់ ៤,៩ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយ TSMC ពង្រីកផលិតកម្មរបស់ជប៉ុន

2024/02/24 05:13:49 pm        350
ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុម TSMC រហូតដល់ ៧៣២ពាន់លានយ៉េន (៤,៨៦ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីជួយក្រុមហ៊ុនសាងសង់រោងចក្រផលិតបន្ទះឈីបទី២ ខណៈដែលក្រុមហ៊ុនកោះតៃវ៉ាន់មួយនេះ នាថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រារព្ធពិធីបើកសម្ពោធរោងចក្រដំបូងរបស់ខ្លួន នៅជប៉ុន។ការសម្រេចរបស់ក្រុមហ៊ុន TSMC ក្នុងការផលិតបន្ទះឈីប នៅប្រទេសជប៉ុន បានក្លាយជាអង្គប្រកបគន្លឹះដ៏សំខាន់នៃការជំរុញរបស់ទីក្រុងតូក្យូ ក្នុងការធ្វើឲ្យការផលិតបន្ទះគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់មានជីវិតជីវ៉ាឡើងវិញ និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់ខ្លួន ដើម្បីទប់ទល់នឹងការរំខាន នៅពេលដែលភាពតានតឹងជាមួយប្រទេសជិតខាងចិន កើនឡើង។បន្ទាប់ពីបានចូលរួមក្នុងពិធីបើកដំណើរការរោងចក្រដំបូង នៅទីក្រុង Kumamoto លើកោះ Kyushu របស់ប្រទេសជប៉ុន ដែលត្រូវបានរៀបចំទទួលដោយលោក Morris Chang ជាស្ថាបនិករបស់ក្រុមហ៊ុន TSMC រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Ken Saito បានប្រាប់អ្នកសារព័ត៌មានថា៖ «បន្ទះឈីបទាំងនេះនឹងមានកម្រិតខ្ពស់ជាងរោងចក្រទី១ ហើយអាចប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) និងការបើកបរដោយស្វ័យភាព ហើយនឹងធានាថា យើងមានស្ថិរភាពនៃការផ្គត់ផ្គង់បន្ទះអេឡិកត្រូនិក នៅក្នុងប្រទេសជប៉ុន»។ការប្តេជ្ញាចិត្តផ្ដល់ហិរញ្ញវត្ថុចុងក្រោយបង្អស់នេះ ដែលនឹងបន្ថែមលើប្រាក់ផ្តល់ឲ្យក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក សម្រាប់រោងចក្រដំបូងរបស់ខ្លួន អាចរុញឲ្យការឧបត្ថម្ភធនដែលឧបត្ថម្ភដោយអ្នកបង់ពន្ធ សម្រាប់ក្រុមហ៊ុន TSMC ឡើងលើសពី ១សែនកោដិយ៉េន៕

នាយករដ្ឋមន្ត្រីថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នៅតែមានសុខភាពខ្សោយ បន្ទាប់ពីមានសេរីភាព

2024/02/24 05:10:08 pm        285
នាយករដ្ឋមន្ត្រីថៃ លោកស្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ សប្បាយចិត្ត និងមានអារម្មណ៍ល្អ ប៉ុន្តែនៅតែមានស្ថានភាពសុខភាពទន់ខ្សោយដដែល បន្ទាប់ពីទទួលបានការដោះលែងពីការឃុំឃាំង នាពេលថ្មីៗនេះ។ដោយនិយាយបន្ទាប់ពីបានធ្វើដំណើរទៅសួរសុខទុក្ខលោក ថាក់ស៊ីន លោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានលើកឡើងពាក់ព័ន្ធអំពីថា តើអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលវ័យ ៧៤ឆ្នាំរូបនេះ នឹងជួយដល់ប្រទេសជាតិដោយរបៀបណានោះទេ។គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយបានចាប់ផ្តើមថ្ងៃដំបូងនៃការមានសេរីភាព ក្នុងប្រទេសកំណើតរបស់លោក ពោលគឺរយៈពេល ១៥ឆ្នាំបន្ទាប់ពីការនិរទេសខ្លួន ក្រោយត្រូវបានទម្លាក់ចេញពីអំណាចដោយពួកយោធារាជានិយម។មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះ ដែលគណបក្សបង្កើតឡើងដោយគ្រួសាររបស់លោក កំពុងកាន់អំណាចក្នុងប្រទេសថៃនោះ ទទួលបានសេរីភាព ក្រោយការឃុំខ្លួនក្នុងមន្ទីរពេទ្យរយៈពេល ៦ខែ ជុំវិញការកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ដែលត្រូវបានបន្ធូរបន្ថយរយៈពេលជាប់ទោសពី ៨ឆ្នាំ មកត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រ៕

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងសមាគម CCYA​ ធ្វើសិក្ខាសាលា តម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍សិក្សានៅចិន ដល់សិស្សនៅខេត្តត្បូងឃ្មុំ

2024/02/24 04:36:21 pm        372
ដោយមានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និងសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដល់សិស្សានុសិស្ស ថ្នាក់ទី១០ ទី១១ និងទី១២ ចំនួន៤វិទ្យាល័យ នៅខេត្តត្បួងឃ្មុំ ដែលមានសិស្សានុសិស្សចូលរួម​សរុបមានចំនួន៤,៦៧៣នាក់ រួមមាន៖ ១- វិទ្យាល័យត្រពាំងឬស្សី (ស្រុកត្បូងឃ្មុំ) ២- វិទ្យាល័យ​សម្តេចម៉ែ (ស្រុកត្បូងឃ្មុំ) ៣- ​វិទ្យាល័យ ហ៊ុនសែន អូរាំងឪ (ស្រុកអូរាំងឪ) និង៤- វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង (ក្រុងសួង)។សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង សំខាន់ៗចំនួន ៥ ទី ១- ណែនាំអំពីវិធីសាស្ត្រស្នើសុំ​អាហារូបករណ៍ដោយផ្ទាល់ សម្រាប់ថ្នាក់បរិញ្ញាបត្រ ទី២-ជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន ទី ៣- លើកទឹកចិត្តសិស្សានុសិស្ស សិក្សាភាសាចិន ដើម្បីត្រៀមស្នើសុំអាហារូបករណ៍ ទី៤- ចូលរួមអបសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និងទី ៥- ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន។សិក្ខាសាសានេះ បានដឹកនាំរៀបចំដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាប្រធានសមាគម CCYA អមដោយសហការីរួមមាន៖ លោក ញិល សូវៀត អនុប្រធានក្រុម​ប្រឹក្សាភិបាល ACSC និងជាអនុប្រធានសមាគម CCYA, លោកស្រី លី ស៊ានលីន (LI XUELIN) ទីប្រឹក្សាជាន់ខ្ពស់សមាគម ACSC និងជាប្រធានសមាគម CCYA, លោក ហោ តារា សមាជិក​ក្រុមប្រឹក្សាភិបាលសមាគម​ ACSC និងតំណាងក្រសួងអប់រំ​ យុវជន និងកីឡា​។លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា សិក្ខាសាលានេះ គឺជាគម្រោង​កំពុងអនុវត្តទូទាំងប្រទេស ក្រោមជំនួយ និងគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ។​ កាលពីឆ្នាំ២០២៣កន្លងមកនេះ ក្រុមការងារសមាគម បានធ្វើសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនសិស្ស​ និងនិស្សិត នៅគោលដៅ ខេត្តតាកែវ ខេត្តកំពត ខេត្តរតនគិរី និងរាជធានីភ្នំពេញ​ សរុបមានចំនួន ២២ វិទ្យាល័យ និង ៣សាកលវិទ្យាល័យ។លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា ​​ក្នុងសិក្ខាសាលា ក៏រំលេចយ៉ាងច្បាស់ៗ អំពីការយកចិត្តទុកដាក់ពី​សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ​យកចិត្ត​ទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ឱ្យមានសមត្ថភាពពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។  

មេដឹកនាំលោកខាងលិច ៤រូប បានទៅដល់ទីក្រុងគីវ ដើម្បីបង្ហាញសាមគ្គីភាព ក្នុងខួបលើកទី២ នៃសង្គ្រាម

2024/02/24 04:00:17 pm        375
មេដឹកនាំលោកខាងលិចចំនួន ៤រូប ដែលរួមមានទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី កាណាដា និងបែលហ្ស៊ិក បានទៅដល់ទីក្រុងគីវហើយ នៅថ្ងៃសោរ៍ (ទី២៤ ខែកុម្ភៈ) ដែលការធ្វើដំណើរទៅនេះ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ក្នុងខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ី។នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នាយករដ្ឋមន្ត្រីបែលហ្សិកលោក Alexander De Croo និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែនជាមួយគ្នា នៅពេលយប់ តាមរថភ្លើងពីប្រទេសជិតខាងប៉ូឡូញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីតាលី។សម្រាប់លោកស្រី Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះគ្រោងនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទតាមរយៈវីដេអូមួយ នៅល្ងាចថ្ងៃដដែលនោះ ពីទីក្រុងគីវ ដែលនឹងមានការចូលរួមពីបណ្ដាមេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំងប្រាំ៧ ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការពិភាក្សានេះ៕

រដ្ឋ Florida អនុម័តសេចក្ដីស្នើច្បាប់ពេលលេញ ដើម្បីទប់ស្កាត់យុវជនកុំឲ្យចូលប្រើប្រាស់បណ្ដាញសង្គម

2024/02/24 03:46:55 pm        390
សភានីតិបញ្ញត្តិនៃរដ្ឋ Florida សហរដ្ឋអាមេរិក បានអនុម័តសេចក្ដីស្នើច្បាប់បណ្ដាញសង្គមពេញលេញមួយ ដែលនឹងធ្វើឲ្យរដ្ឋនេះក្លាយជារដ្ឋដំបូងគេ ដែលរារាំងយុវជនក្រោមអាយុ ១៦ឆ្នាំប្រកបដោយប្រសិទ្ធភាពមិនឲ្យមានគណនី នៅលើវេទិការបស់បណ្ដាញសង្គមនានា ដូចជា TikTok និង Instagram ជាដើម។វិធានការ ដែលអភិបាលរដ្ឋ លោក Ron DeSantis បាននិយាយថា លោកនឹង «ប្រឹងប្រែងដោះស្រាយជាមួយ» នៅចុងសប្តាហ៍នេះ និងដែលមិនទាន់បានចុះហត្ថលេខានៅឡើយ អាចនឹងមានសក្តានុពលកែប្រែជីវិតរបស់យុវជនរាប់លាននាក់ នៅរដ្ឋ Florida។ច្បាប់នេះក៏ប្រហែលជាប្រឈមនឹងបញ្ហារដ្ឋធម្មនុញ្ញផងដែរ។ តុលាការសហព័ន្ធបានរារាំងដល់ការចេញច្បាប់បណ្ដាញសង្គមដែលមិនសូវកម្រិតដល់យុវជន និងដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២៣ ដោយរដ្ឋ Arkansas និង Ohio។ ចៅក្រមនៅក្នុងករណីទាំងនោះ បាននិយាយថា លក្ខន្តិកៈថ្មីទំនងជាប៉ះពាល់ដល់សិទ្ធិនិយាយស្ដីដោយសេរីរបស់ក្រុមហ៊ុនបណ្ដាញសង្គម ក្នុងការចែកចាយព័ត៌មាន ក៏ដូចជាសិទ្ធិរបស់យុវជន ក្នុងការទទួលបានសិទ្ធិប្រើប្រាស់វេទិកានោះ។ច្បាប់ថ្មីនៅក្នុងរដ្ឋ Florida ដែលទទួលបានការអនុម័ត កាលពីថ្ងៃទី២២ ខែកុម្ភៈ នឹងតម្រូវឲ្យរាល់បណ្តាញសង្គមទាំងអស់ ទាំងការពារមនុស្សដែលមានអាយុក្រោម ១៦ឆ្នាំមិនឲ្យបង្កើតគណនី និងបិទគណនីដែលវេទិកាដឹងច្បាស់ ឬជឿថា ជារបស់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ។ ច្បាប់នេះនឹងអនុវត្តចំពោះកម្មវិធី និងគេហទំព័រនានាដែលមានមុខងារជាក់លាក់ ដោយភាគច្រើនទំនងជារួមបញ្ចូលដូចជា Facebook, Instagram, Snapchat, TikTok និង YouTube៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ

2024/02/24 12:33:41 pm        140
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ការប្រារព្ធពិធីបុណ្យមាឃបូជា មានការនិមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដោយមានពិធីរាប់បាត្រ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងការចែកទានដល់លោកតាយាយ ចាស់ព្រឹទ្ធាចារ្យ ជាច្រើននាក់ ដែលបានចូលរួមក្នុងកម្មវិធី ផងដែរ។បុណ្យមាឃបូជា ជាបុណ្យដ៏សំខាន់មួយ របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែមាឃ ក្នុងគោលបំណង រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងជាការរំលឹកដល់កាលដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូផងដែរ៕ 

ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ុយក្រែន ៧០ភាគរយ ចង់ឲ្យបន្តប្រយុទ្ធជាមួយរុស្ស៊ី

2024/02/24 12:24:48 pm        86
អ្នកឆ្លើយតបជិត៧០ភាគរយ ទៅនឹងការស្ទង់មតិនៅប្រទេសអ៊ុយក្រែន ជឿជាក់ថាប្រទេសនេះនឹងបន្តការពារការឈ្លានពានរបស់រុស្ស៊ី និងទាមទារយកទឹកដីដែលបាត់បង់មកវិញ។ ប៉ុន្តែមានតែ៣ ភាគរយប៉ុណ្ណោះ ដែលជឿថាការទទួលបានជ័យជម្នះខិតជិតមកដល់។ ប្រព័ន្ធផ្សព្វផ្សាយ NHK និងអង្គការស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងគីវ បានធ្វើការស្ទង់មតិតាមរយៈទូរស័ព្ទរួមគ្នានៅចន្លោះថ្ងៃទី ៩ និងទី ១២ ខែកុម្ភៈ លើប្រជាជន ១.០០០នាក់។ អ្នកឆ្លើយសំណួរ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយរស់នៅទូទាំងប្រទេសអ៊ុយក្រែន លើកលែងតែនៅតំបន់គ្រីម៉េ, ដុនបាស់ និងតំបន់ដែលបណ្តាញទូរស័ព្ទចល័ត មិនអាចប្រើប្រាស់បាន។ ៥១ភាគរយ ជឿថា អ៊ុយក្រែន កាន់តែខិតទៅជិតការទទួលជ័យជម្នះ «មួយជំហានៗ»។ ៣០ ភាគរយ បាននិយាយថា ជម្លោះបានឈានដល់ការជាប់គាំង ហើយ១២ភាគរយបាននិយាយថាការទទួលជ័យជម្នះគឺ «នៅឆ្ងាយ» «ឈានមួយជំហានម្តងៗ»។ នៅពេលសួរថា តើ ពួកគេរំពឹងអ្វីពីរដ្ឋាភិបាលរបស់ពួកគេ ៥៥ភាគរយ បាននិយាយថាពួកគេចង់ឃើញការវិលត្រឡប់ទៅកាន់ព្រំដែនឆ្នាំ ១៩៩១ រួមទាំងនៅតំបន់គ្រីម៉េ និងដុនបាស់ ។ ១៣ភាគរយ បាននិយាយថា ពួកគេចង់ឱ្យព្រំដែនអ៊ុយក្រែន ស្តារឡើងវិញដូចដែលមាននៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ មួយថ្ងៃមុនពេលការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ ២៤ភាគរយ បាននិយាយថា ពួកគេចង់បញ្ឈប់ការប្រយុទ្ធគ្នា ហើយចាប់ផ្តើមការចរចាសន្តិភាព។ តួលេខនេះ បានកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុន។នៅថ្ងៃសៅរ៍នេះ គឺជាខួបពីរឆ្នាំចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពាន ហើយសាស្ត្រាចារ្យរងសាកលវិទ្យាល័យតូក្យូ លោក កយហ្សូមិ យុ (Koizumi Yu) និយាយថា ជម្លោះនេះ ទំនងជាអូសបន្លាយដល់ឆ្នាំទី ៣ និងទី ៤ ។ លោក Koizumi និយាយថា កងទ័ពអ៊ុយក្រែនបានចុះខ្សោយពីការវាយរុញច្រានរបស់ពួកគេ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ហើយរុស្ស៊ី ខ្វះសមត្ថភាពសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ និងសម្របសម្រួល។

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ទណ្ឌកម្មអាមេរិកនឹងមិនធ្វើឲ្យរុស្ស៊ីបញ្ឈប់ការការពារផលប្រយោជន៍របស់ខ្លួនឡើយ

2024/02/24 12:16:35 pm        133
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូណូវ(Anatoly Antonov) បាននិយាយកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មជុំថ្មី របស់សហរដ្ឋអាមេរិក គឺជាការវាយប្រហារលើផលប្រយោជន៍ស្នូលរបស់ប្រទេសរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូ នឹងបន្តការពារផលប្រយោជន៍ទាំងនេះ។សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសរុស្ស៊ី ដោយកំណត់គោលដៅមនុស្សជាង ៥០០នាក់ និងអង្គភាពជាច្រើន ដើម្បីប្រារព្ធខួប២ឆ្នាំ នៃការវាយលុករបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន និងសងសឹកចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។ការរឹតបន្តឹងដោយខុសច្បាប់ថ្មីនេះ គឺជាការប៉ុនប៉ងដ៏អាក្រក់ និងឃោរឃៅមួយផ្សេងទៀត ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់សហព័ន្ធរុស្ស៊ី។ សហរដ្ឋអាមេរិក បានដាក់គោលដៅលើប្រព័ន្ធប័ណ្ណបង់ប្រាក់ជាតិរបស់រដ្ឋ ប្រទេសរុស្ស៊ី ជាប្រតិបត្តិករនៃប្រព័ន្ធទូទាត់ប្រាក់Mir ធនាគារSPBជាកម្មសិទ្ធិរបស់ក្រុមហ៊ុនភាគហ៊ុន SPB Exchange ក្រុមហ៊ុនផលិតមាសអ៊ូហ្សូរ៉ាហ្សូលូតូ(Uzhuralzoloto) ក្រុមហ៊ុនផលិតបំពង់ TMK និងក្រុមហ៊ុនផលិតដែកថែបធំរបស់រុស្ស៊ី Mechel ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។អង្គភាពប្រព័ន្ធប័ណ្ណទូទាត់ប្រាក់ជាតិ បាននិយាយថាទណ្ឌកម្ម នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការនៃសេវាទូទាត់ប្រាក់ក្នុងប្រទេសនោះទេ។សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតរថយន្តទំនើប លីម៉ូស៊ីន អូរូស(Limousine Aurus) របស់រុស្ស៊ីផងដែរ។ វិមានក្រឹមឡាំង បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់អំណោយដល់លោក គីម ជុងអ៊ុន ជាអំណោយរថយន្ត Aurus ព្រោះមេដឹកនាំកូរ៉េខាងជើង ចូលចិត្តរថយន្តនេះ នៅពេលដែលលោកប្រធានាធិបតីរុស្ស៊ី បង្ហាញរយន្តប្រភេទនេះដល់លោកកាលពីឆ្នាំមុន។

យោធភូមិភាគទី៥ ត្រៀមខ្លួនគ្រប់ពេលជួយសង្រ្គោះពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗនៅរដូវប្រាំងនេះ

2024/02/24 11:40:52 am        958
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានបញ្ជាក់ថា នាយទាហាន នាទាហានរង និងពលទាហានទាំងអស់នៃយោធភូមិភាគីទី៥ទំាងមូល បានកំពុង​តៀមខ្លួន និងមធ្យោបាយសម្ភារគ្រប់ពេលវេលាទាំងអស់ ដើម្បីចុះជួយអន្តរាគមន៍​ដល់​បងប្អូនប្រជាពលរដ្ឋ ​ដែលជួបគ្រោះមហន្តរាយផ្សេងៗ ​ជាយថាហេតុណាមួយនោះ។ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BTV លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា នាយទាហាន​ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ មានសម្ភារៈ និងកម្លាំងគ្រប់គ្រាន់​ដើម្បីត្រៀម ជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ដោយមិន​គិត​អំពីនិន្នាការ​នយោបាយ ​និងមិនគិតថា ​ពេលយប់​ ឬពេលថ្ងៃនោះទេ ឲ្យតែមានគ្រោះថ្នាក់កើតឡើង ដូចជា​ជួបខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ ​អ្វីជាដើមនោះ​ គឺកងកម្លាំងនឹងចេញអន្តរាគមន៍ភ្លាម ដោយគ្មានការរុញរានោះឡើយ។ជាមួយគ្នានោះដែរ ​លោកឧត្តមសេនីយ៍ទោ សេង ធារិន ​ក៏បានអះអាងផងដែរថា គ្រប់កងពល ទាំងអស់ក្នុងតំបន់យោធភូមិភាគទី៥ តែងតែធ្វើការ​ហ្វឹកហ្វឺន​បន្ថែម​ជាប្រចាំដល់នាយទាហាន នាយទាហានរង ​និងពលទាហានរបស់ខ្លួន ក្នុងការត្រៀម​លក្ខណៈ​ជួយសង្រ្គោះពលរដ្ឋ​រងគ្រោះ​ដោយសារគ្រោះថ្នាក់ពីធម្មជាតិនេះដែរ​ ដើម្បីធ្វើយ៉ាងណា​បង្កើន​សមត្ថភាពបន្ថែមទៀត​ដល់​កងទ័ពឲ្យស្របទៅ​តាម​ការ វិវឌ្ឍ​របស់​ក្រសួងការពារជាតិ៕អត្ថបទបាន ចក់

សម្តេចតេជោ៖ ពុទ្ធសាសនាមិនត្រឹមតែធ្វើឲ្យយើងរួមរស់ជាមួយគ្នាដោយសុខសាន្តទេ ថែមទាំងរក្សាបាននូវសន្តិភាពផងដែរ

2024/02/24 11:05:54 am        216
ក្នុងឱកាសអបអរសាទរ ថ្ងៃបុណ្យ«មាឃបូជា» ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះនៅទូទាំងប្រទេសកម្ពុជានោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ព្រះពុទ្ធសាសនា​មិន​ត្រឹមតែធ្វើឲ្យ ប្រជាពលរដ្ឋរួមរស់ជាមួយគ្នាដោយសុខសាន្តនោះទេ ថែមទាំងបានរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ ថែមទៀតផងដែរ។តាមរយៈផេកហ្វេសបុក និងឆាណែនតេលេក្រាមផ្ទាល់របស់សម្តេច នាថ្ងៃទី២៤ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមអនុមោទនា ថ្ងៃបុណ្យ « មាឃបូជា » ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ។សម្តេចតេជោ បានបញ្ជាក់ទៀតថា« ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើង​ដើម្បីរំលឹកដល់ថៃ្ងដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់»។សម្តេចតេជោ បានបន្ថែមទៀតថា «ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង​បាន​រួមរស់​ជាមួយគ្នាដោយសុខសាន្ត​ខាងផ្លូវស្មារតីប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាង​សំខាន់​នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ ​សុខសន្តិភាព ​ស្ថិរភាពសង្គម ​ ការអភិវឌ្ឍ​លើគ្រប់វិស័យ និង​ថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ​សម្តេចតេជោ ហ៊ុន សែន ​ ក៏សូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ ​និងជូនពរបងប្អូនជនរួមជាតិ និងក្មួយៗ​ជួប​តែសេចក្តីសុខ​ និងសេចក្តីចម្រើនគ្រប់ៗគ្នាផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសុខាភិបាល៖ “បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ”
07/21/2025 05:07 PM
ប្រទេសស៊ីរី ថ្កោលទោសចំពោះការរារាំងក្បួនរថយន្តមនុស្សធម៌ មិនឲ្យចូលទៅខេត្ត Sweida
07/21/2025 05:07 PM
ក្រុមហាម៉ាស៖ ប្រជាជនហ្កាហ្សាជាង ២លាននាក់ ប្រឈមនឹងការស្លាប់ ដោយសារការអត់ឃ្លាន
07/21/2025 05:07 PM
លោក Trump សរសើរការគាំទ្រ «ខ្ពស់បំផុត» ក្នុងការស្ទង់មតិ ក្រោយមានភាពចម្រូងចម្រាសករណីលោក Epstein
07/21/2025 05:07 PM
Microsoft ជូនដំណឹងដល់ក្រុមហ៊ុន និងរដ្ឋាភិបាលនានា អំពីការវាយប្រហារសូហ្វវែរម៉ាស៊ីនមេ
07/21/2025 04:07 PM
រដ្ឋមន្រ្តីក្រសួងព័ត៌មានរម្លឹកដល់យុវជនកុំវាយប្រហារអ្នកដទៃតាម Cyber bulling ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាក់ទឹកចិត្ត
07/21/2025 04:07 PM
ឯកឧត្តម ហេង រតនា៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី​នៅលើ​ទឹកដី​ខេត្ត​សៀម​រាប​​នោះ​​ទេ ប៉ុន្តែកំពុងសាងសង់​អគារ​រាង​គ្រាប់​មីន​ធំជាង​គេ​ក្នុង​ពិភពលោក​ដោយ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពីជប៉ុន
07/21/2025 04:07 PM
ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់ផែនការពង្រឹងសន្តិសុខសុវត្ថិភាព បង្ការ បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ ជូនដល់ពលរដ្ឋ
07/21/2025 04:07 PM
សម្តេច ប៉ាប ជំរុញឲ្យបញ្ចប់ជាបន្ទាន់នូវ «ភាពឃោរឃៅ» នៃសង្រ្គាមហ្កាហ្សា ក្រោយវិហារបានរងការខូចខាត
07/21/2025 04:07 PM
អ៊ីស្រាអែលអះអាងថា បានវាយប្រហារកំពង់ផែ Hodeida ដែលកាន់កាប់ដោយក្រុមឧទ្ទាមយេម៉ែន
07/21/2025 04:07 PM