ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកបូរ៉ែល៖ យើងមិនអាចដាក់ទណ្ឌកម្មលើក្រុមប្រទេសទី៣ ដែលជួយរុស្ស៊ីបានទេ

2024/02/12 01:52:49 pm        195
លោក ចូសិប បូរ៉ែល (Josep Borrell) ប្រមុខការទូតរបស់សហភាពអឺរ៉ុប បានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយមន្ត្រីកំពូលៗរបស់ប្រទេសនេះ នៅក្នុងអ្វីដែលឥឡូវនេះបានក្លាយជាដំណើរទស្សនកិច្ចជាទៀងទាត់នៃការគាំទ្រ។ទស្សនកិច្ចអ៊ុយក្រែនជាលើកទី៤ ក្នុងរយៈពេលពីរឆ្នាំ លោកបូរ៉ែល មានភាពច្បាស់លាស់ក្នុងការជំរុញឲ្យផ្នែករបស់ខ្លួន ធ្វើបន្ថែមទៀតសម្រាប់អ៊ុយក្រែន។លោក បានប្រាប់សារព័ត៌មាន Kyiv Independent ក្នុងងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ទីក្រុងគីវ កាលពីថ្ងៃទី៧ ខែកុម្ភៈ ថា៖«នៅចុងឆ្នាំនេះ សហភាពអឺរ៉ុប នឹងផ្តល់អំណោយដល់អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំជាង មួយលានគ្រាប់ ដោយបន្ថែមថា ផលិតកម្មយោធារបស់សហភាពអឺរ៉ុប បានកើនឡើង ៤០ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២២។គិតត្រឹមខែកុម្ភៈ សមាជិកសហភាពអឺរ៉ុប បានផ្តល់ឲ្យអ៊ុយក្រែនតិចជាងពាក់កណ្តាលនៃចំនួនដែលបានសន្យា ដែលដំបូងនឹងត្រូវកំណត់ពេញលេញត្រឹមខែមីនា ឆ្នាំ ២០២៤។លោកបូរ៉ែល ក៏បានជំរុញឲ្យផ្តល់កញ្ចប់ជំនួយសេដ្ឋកិច្ច និងយោធាជាច្រើនពាន់លានដល់អ៊ុយក្រែន និងការកើនឡើងសម្ពាធទណ្ឌកម្មលើរុស្ស៊ី។

នាយករដ្ឋមន្ត្រីអាមេនី៖ យើងមិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនទេ

2024/02/12 01:44:36 pm        167
នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោក មិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុង សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើគម្រោងកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនមិនសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។លោកក៏បាននិយាយផងដែរថា លោកសង្ឃឹមថា អ្នកជិតខាង និងជាគូប្រជែងដ៏យូរអង្វែងរបស់អាមេនី គឺ អាស៊ែរបៃហ្សង់ នៅតែប្តេជ្ញាចិត្តក្នុងការបញ្ចប់សន្ធិសញ្ញាសន្តិភាពយូរអង្វែង បើទោះបីជាមានសេចក្តីថ្លែងការណ៍ដោយប្រធានាធិបតីរបស់ខ្លួនអំពីការបោះបង្គោលព្រំដែនក៏ដោយ។ប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមធំពីរ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកលើទឹកដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ តំបន់នេះ ត្រូវបានទទួលស្គាល់ជាយូរមកហើយថា ជាផ្នែកមួយរបស់អាស៊ែរបៃហ្សង់ និងកងទ័ពអាស៊ែរបៃហ្សង់ទទួលបានការគ្រប់គ្រងពេញលេញលើវា កាលពីខែកញ្ញាឆ្នាំមុន។លោកប៉ាស៊ីនយ៉ាន បាននិយាយនៅក្នុងប៉ុន្មានខែថ្មីៗនេះថា អាមេនី មិនអាចពឹងផ្អែកលើរុស្ស៊ីទៀតទេ ដើម្បីធានាតម្រូវការការពារជាតិរបស់ខ្លួន ខណៈដែលប្រទេសរបស់លោក មិនបានធានាបាននូវជំនួយដែលខ្លួនត្រូវការពីទីក្រុងមូស្គូ។នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់សារព័ត៌មាន Daily Telegraph របស់ចក្រភពអង់គ្លេស លោក ប៉ាស៊ីនយ៉ាន បាននិយាយថា ខ្លួនបាននិយាយតាំងពីដើមដំបូងនៃការលុកលុយរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ ២០២២ លើអ៊ុយក្រែនថា ខ្លួនមិនអាចឈរជាមួយទីក្រុងមូស្គូ ជាសម្ព័ន្ធមិត្តបានទេ។លោកបានប្រាប់កាសែតប្រចាំថ្ងៃថា៖«ខ្ញុំបាននិយាយថា នៅក្នុងស្ថានភាពអ៊ុយក្រែន យើងមិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីទេ»។

នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែន គួរតែជា«តំបន់ទ្រនាប់» នៅខាងក្រៅសហភាពអឺរ៉ុប និងអង្គការណាតូ

2024/02/12 11:30:07 am        244
នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán) បាននិយាយថា អ៊ុយក្រែន គួរតែទុកជា «តំបន់ទ្រនាប់» រវាងរុស្ស៊ី និងលោកខាងលិច ដែលនឹងផ្តល់ការធានាសន្តិសុខជាក់លាក់ ប៉ុន្តែមិនទទួលស្គាល់អ៊ុយក្រែនជាសមាជិកសហភាពអឺរ៉ុប ឬណាតូនោះទេ។«មិនដឹងថាតើអ្នកចូលចិត្តវា ឬអត់ មិនថា អ៊ុយក្រែនចូលចិត្តវា ឬអត់ទេ អ៊ុយក្រែន គឺជាកន្លែងដែលវាស្ថិតនៅលើផែនទី។ ការរំពឹងទុកដ៏ល្អបំផុត គឺសម្រាប់វាជាតំបន់ទ្រនាប់រវាងរុស្ស៊ី និងលោកខាងលិច ជាមួយនឹងការធានាសុវត្ថិភាព។ ប្រសិនបើ តំបន់ទ្រនាប់មិនកើតឡើងទេ អ៊ុយក្រែន នឹងបន្តបាត់បង់ទឹកដី។ប្រទេសរុស្ស៊ី នឹងបំផ្លាញអ៊ុយក្រែនម្តងហើយម្តងទៀត។ រុស្ស៊ីនឹងមិនទទួលយកការចូលជាសមាជិកសហភាពអឺរ៉ុប និងណាតូរបស់អ៊ុយក្រែន ដូចប្រទេសនេះនៅតាមព្រំដែនរបស់ខ្លួនឡើយ។ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីហុងគ្រី ជឿជាក់ថា អ៊ុយក្រែន និងហ្ស៊កហ្ស៊ី អាចនឹងចូលរួមជាមួយសហភាពអឺរ៉ុប និងណាតូ ក្នុងឆ្នាំ ២០០៨ ប៉ុន្តែឱកាសនោះ ត្រូវបានខកខាន ហើយជាមួយនឹង «ការរំពឹងទុករបស់អ៊ុយក្រែនសម្រាប់អនាគតសមាជិកភាពសហភាពអឺរ៉ុប និងអង្គការណាតូ។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ និយាយថាអ៊ីរ៉ង់មិនចង់ពង្រីកសង្គ្រាមក្នុងតំបន់ទេ

2024/02/12 11:08:34 am        247
ទូរទស្សន៍លីបង់ អាល់ម៉ាណា (al-Manar) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូហេន អាមឺ អាបឌុលឡាអៀន (Hossein Amir-Abdollahian) បាននិយាយកាលពីថ្ងៃសៅរ៍ (១០ កុម្ភៈ) ថាប្រទេសអ៊ីរ៉ង់ មិនចង់មើលឃើញការពង្រីកសង្រ្គាមនៅក្នុងតំបន់នោះទេ។លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលីបង់ លោក អាបឌុលឡា ប៊ូហាប៊ីប (Abdallah Bou Habib) ក្នុងទីក្រុងបេរ៉ូត ថា «អ៊ីរ៉ង់ និងលីបង់ បញ្ជាក់ថាសង្រ្គាមមិនមែនជាដំណោះស្រាយទេ ហើយយើងក៏មិនដែលចង់ពង្រីកវិសាលភាពនៃសង្គ្រាមដែរ»។ប្រមុខអ្នកការទូតអ៊ីរ៉ង់រូបនេះក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សា និងតំបន់វេស បែង (West Bank)។យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ប្រទេសលីបង់ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោកជាមួយនាយករដ្ឋមន្ត្រីលីបង់ ណាជីប មីខាទី (Najib Mikati) នៅព្រឹកថ្ងៃនោះ លោក អាមឺ អាបឌុលឡាអៀន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងឈានដល់ដំណោះស្រាយសម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់៕

ក្រុមហាម៉ាស និយាយថា រាល់ការវាយលុករបស់អ៊ីស្រាអែលនៅក្រុង Rafah នឹងបំផ្លាញកិច្ចពិភាក្សាចំណាប់ថ្នូរ

2024/02/12 10:09:24 am        119
ប៉ុស្តិ៍ទូរទស្សន៍ អាកសា (Aqsa) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានដកស្រង់សម្តីមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសម្នាក់ ដែលបាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាការវាយលុកជើងគោកណាមួយរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង រ៉ាហ្វា (Rafah) នៅតាមព្រំដែនហ្កាហ្សា នឹង «បំផ្លាញ» ការចរចាផ្លាស់ប្តូរចំណាប់ថ្នូរ។ការិយាល័យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ខ្លួនបានបញ្ជាឱ្យយោធាបង្កើតផែនការជម្លៀសក្រុង រ៉ាហ្វា និងបំផ្លាញកងវរសេនាតូចហាម៉ាស ចំនួនបួនកង ដែលខ្លួននិយាយថាត្រូវបានដាក់ពង្រាយនៅទីនោះ។ ភាគច្រើននៃជនភៀសខ្លួនបានស្វែងរកទីជម្រកនៅក្រុង រ៉ាហ្វា ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ប៉ុន្តែបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់គ្មានផ្លែផ្កា លោក ណេតាន់យ៉ាហ៊ូ នៅសប្តាហ៍នេះបាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងប្រយុទ្ធរហូតទទួលបាន «ជ័យជំនះទាំងស្រុង»។យោធាអ៊ីស្រាអែល បានបញ្ជាឱ្យជនស៊ីវិលភៀសខ្លួនទៅភាគខាងត្បូង មុនពេលការវាយលុកពីមុនលើទីក្រុងហ្កាហ្សា ប៉ុន្តែឥឡូវនេះពួកគេមិនមានកន្លែងដែលត្រូវទៅទៀតទេ ហើយភ្នាក់ងារជំនួយបាននិយាយថាមនុស្សជាច្រើនអាចស្លាប់នៅទីនោះ៕

បណ្ដាប្រទេសមជ្ឈិមបូព៌ាព្រមានអ៊ីស្រាអែលពីគ្រោះមហន្តរាយមនុស្សធម៌បើឈ្លានពានក្រុងរ៉ាហ្វារបស់ហ្កាហ្សា

2024/02/12 10:04:46 am        116
អ៊ីស្រាអែលកំពុងប្រឈមនឹងសម្ពាធក្នុងតំបន់ និងអន្តរជាតិដែលកំពុងកើនឡើងជុំវិញការវាយលុកតាមផែនការរបស់ខ្លួនប្រឆាំងក្រុមហាម៉ាសនៅក្នុងទីក្រុងរ៉ាហ្វា(Rafah)ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប(Gaza Strip) ដែលហែកហួរដោយសង្រ្គាម។ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាប្រទេសក្នុងតំបន់បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការសកម្មភាពមនុស្សធម៌នៅរ៉ាហ្វា បើកងកម្លាំងអ៊ីស្រាអែលទទូចឱ្យអនុវត្តការវាយលុកដោយថ្មើជើងលើ ក្រុងរ៉ាហ្វា ដែលប្រជាជនប៉ាឡេស្ទីនជាង១,៤លាននាក់រស់នៅ រួមទាំងមនុស្ស ១,៣លាននាក់បានភៀសខ្លួនពីតំបន់ភាគខាងជើង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា លោកបានដឹកនាំយោធាឱ្យរៀបចំជម្លៀសជនស៊ីវិលចេញពីទីក្រុង Rafah ដ៏ច្រើនលើសលប់ មុនពេលការវាយលុកកាន់តែខ្លាំងឡើងប្រឆាំងនឹងក្រុមហាម៉ាស។ កាតាដែលកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតរួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីបដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការវាយលុកទីក្រុងរ៉ាហ្វានៅភាគខាងត្បូងហ្កាហ្សាស្ទ្រីប ។ក្រសួងការបរទេសរបស់ខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាខ្លួនព្រមានពីមហន្តរាយមនុស្សធម៌នៅក្នុងទីក្រុងដែលបានក្លាយជាជម្រកចុងក្រោយសម្រាប់មនុស្សរាប់សែននាក់ក្រោយភៀសខ្លួនចេញពីលំនៅឋាន។ទាំងអារ៉ាប់រួម (UAE) ទាំងបារ៉ែន ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលកាលពីឆ្នាំ ២០២០ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។ អារ៉ាប៊ីសាអ៊ូឌីត បានព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃការវាយលុក និងបានដាក់គោលដៅលើទីក្រុងរ៉ាហ្វាដែលរមណីយដ្ឋានចុងក្រោយ សម្រាប់ជនស៊ីវិលរាប់សែននាក់ ដែលបានភៀសខ្លួនចេញពីការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាភាគខាងជើង។ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ក៏បានព្រមាន និងរិះគន់ការប្រើកម្លាំងយោធាលើពលរដ្ឋបាឡេស្ទីនស្លូតត្រង់ដែរ៕

ព្រឹទ្ធសភាអាមេរិក ជំរុញសេចក្តីស្នើច្បាប់ជំនួយសម្រាប់អ៊ុយក្រែន ទោះបីលោក Trump ប្រឆាំងក៏ដោយ

2024/02/12 09:59:16 am        165
ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលបែងចែកគ្នាយ៉ាងចង្អៀត បានខិតទៅកាន់តែជិតក្នុងការអនុម័តកញ្ចប់ជំនួយចំនួន ៩៥,៣៤ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទោះបីជាមានការប្រឆាំងខ្លាំងពីអ្នករឹងរូសមកពីគណបក្សសាធារណរដ្ឋ និងលោក Donald Trump ក៏ដោយ។ ព្រឹទ្ធសភា ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានជម្រះឧបសគ្គនៃនីតិវិធីចុងក្រោយ និងបានផ្លាស់ប្តូរវិធានការជំនួយបរទេសបន្ថែមទៀត ឆ្ពោះទៅរកការបោះឆ្នោតចុងក្រោយស្តីពីការអនុម័តនៅចំណុចមួយចំនួនក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ថវិកា ត្រូវបានមើលឃើញថា មានសារៈសំខាន់សម្រាប់ទីក្រុងគីវ ខណៈទីក្រុងនេះកំពុងឈានទៅរកខួប២ឆ្នាំ នៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែការអនុម័ត របស់ព្រឹទ្ធសភានឹងបញ្ជូនសេចក្តីស្នើច្បាប់នេះទៅសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ជាកន្លែងដែលត្រូវប្រឈមទៅនឹងអនាគតមិនច្បាស់លាស់។ ប្រធានាធិបតី គណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលបានស្វែងរកជំនួយរយៈពេលជាច្រើនខែមកនេះ បាននិយាយថាសភានឹងមានកំហុសចំពោះការធ្វេសប្រហែស ប្រសិនបើខ្លួនមិនបានអនុម័តវិធានការនេះ។ សេចក្តីស្នើច្បាប់នេះ រួមមាន ៦១ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ១៤ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស និង ៤,៨៣ពាន់លានដុល្លារសម្រាប់គាំទ្រដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងកោះតៃវ៉ាន់ និងទប់ស្កាត់ការឈ្លានពានរបស់ប្រទេសចិន។ សេចក្តីស្នើច្បាប់នេះ ក៏នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៩,១៥ពាន់លានដុល្លារដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សានិងតំបន់ West Bank ប្រទេសអ៊ុយក្រែន និងតំបន់ជម្លោះផ្សេងទៀតនៅជុំវិញពិភពលោក។ប្រធានសភា លោក Mike Johnson បានបង្ហាញថាលោកអាចព្យាយាមបែងចែកការផ្តល់ជំនួយទៅជាវិធានការដាច់ដោយឡែក នៅពេលដែលច្បាប់នេះមកពីព្រឹទ្ធសភា។

IMF៖ កំណើនសេដ្ឋកិច្ចមជ្ឈិមបូព៌ា នឹងធ្លាក់ចុះនៅឆ្នាំ២០២៤ ដោយសារការកាត់បន្ថយប្រេង និងបញ្ហានៅហ្កាហ្សា

2024/02/12 09:54:29 am        124
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ាកំពុងយឺតយ៉ាវទាបជាងការព្យាករណ៍កំណើនដោយសារតែការកាត់បន្ថយផលិតកម្មប្រេង និងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ទោះបីជាចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់ក៏ដោយ។នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានប្រាប់វេទិកាសារពើពន្ធអារ៉ាប់នៅទីក្រុងឌុយបៃ ថា «ទោះបីជាមានភាពមិនប្រាកដប្រជាក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកមានភាពធន់គួរឱ្យភ្ញាក់ផ្អើល» ខណៈលោកស្រីព្រមានអំពីផលប៉ះពាល់ដ៏ធំទូលាយលើសេដ្ឋកិច្ចក្នុងតំបន់នៃជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។នៅក្នុងរបាយការណ៍សេដ្ឋកិច្ចក្នុងតំបន់កាលពីខែមុន ទីភ្នាក់ងារ IMF បានកែប្រែការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួនសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ធ្លាក់ចុះមកត្រឹម ២,៩ ភាគរយនៅឆ្នាំនេះ ដែលយឺតជាងការព្យាករណ៍នៅខែតុលា ដោយសារផ្នែកខ្លះនៃការកាត់បន្ថយផលិតកម្មប្រេងរយៈពេលខ្លី និងជម្លោះនៅហ្កាហ្សា។មូលនិធី IMF នេះកាលពីខែមុន បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែខ្ពស់ ដោយធ្វើឱ្យប្រសើរឡើងនូវចក្ខុវិស័យរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ហើយបានលើកឡើងពីការបន្ធូរបន្ថយអតិផរណាលឿនជាងការរំពឹងទុក៕

កូរ៉េខាងជើង និយាយថា ខ្លួនបានបង្កើតប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងឧបករណ៍បាញ់គ្រាប់រ៉ូកែត

2024/02/12 09:47:30 am        164
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (១២ កុម្ភៈ) នេះថាប្រទេសកូរ៉េខាងជើង បានបង្កើតដោយជោគជ័យនូវប្រព័ន្ធគ្រប់គ្រងមីស៊ីលបាលិស្ទិកថ្មីមួយសម្រាប់ការបាញ់រ៉ូកែតជាច្រើនគ្រាប់ រួមជាមួយនឹងគ្រាប់ផ្លោងដែលអាចគ្រប់គ្រងបាន។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ដែលគ្រប់គ្រងការអភិវឌ្ឍន៍មីស៊ីលរបស់ប្រទេសនេះ បានធ្វើតេស្ដសាកល្បង «ការគ្រប់គ្រងបាលិស្ទិក» ក្នុងការបាញ់គ្រាប់រ៉ូកែតជាច្រើនគ្រាប់ដែលអាចគ្រប់គ្រងបាន ទំហំ ២៤០ មីលីម៉ែត្រ កាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ)។សារព័ត៌មាន KCNA បានបន្ថែមថា តម្លៃយុទ្ធសាស្ត្រនៃគ្រាប់រ៉ូកែតច្រើនគ្រាប់ទំហំ ២៤០ មីលីម៉ែត្រ នេះនឹងត្រូវបាន «វាយតម្លៃឡើងវិញ» ហើយតួនាទីរបស់វានៅក្នុងសមរភូមិក៏នឹងកើនឡើងផងដែរ ដោយសារ «ការកែលម្អបច្ចេកទេសយ៉ាងឆាប់រហ័ស»។ការធ្វើតេស្ដបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ នេះបានកើតឡើងស្របពេលដែលការសាកល្បងមីស៊ីលជាច្រើនដោយប្រទេសកូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងការបង្កើនទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដោយនោះជាទង្វើមួយដែលត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាជាការកើនឡើងភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ៕

បណ្ដាញសង្គម TikTok ភាពប្រទាញប្រទង់សម្រាប់ក្រុមអ្នកបោះឆ្នោត និងក្រុមបេក្ខជនរបស់ឥណ្ឌូនេស៊ី

2024/02/12 09:35:35 am        101
ខណៈកំពុងអូសមើលវីដេអូរាប់មិនអស់នៅលើបណ្ដាញសង្គម Tiktok របស់ខ្លួន លោកហ្វូហ្សានហាបីប (Fauzan Habib) ប្តេជ្ញាធ្វើវីដេអូក្រុមស្ត្រីវ័យកណ្តាល រាំគាំទ្របេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ(Prabowo Subianto) ដែលកំពុងមានប្រជាប្រិយភាព។ តាមរយៈការបង្ហោះដ៏ច្រើនសន្ធឹកសន្ធាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមជាមួយនឹងវីដេអូ រាំ លោក Habib មានគោលបំណងជំរុញប្រជាប្រិយភាពរបស់បេក្ខជនប្រធានាធិបតីជួរមុខលោក Prabowo ដែលបច្ចុប្បន្នបម្រើការជាអ្នកធ្វើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងអំឡុងពេលនៃយុទ្ធនាការនេះបណ្ដាញសង្គមTikTok បានក្លាយជាប្រភពព័ត៌មានដែលត្រូវបានប្រើប្រាស់ច្រើនបំផុតទី ២ របស់ឥណ្ឌូនេស៊ីទាក់ទងនឹងនយោបាយ បន្ទាប់ពីទូរទស្សន៍ នេះបើយោងតាមការស្ទង់មតិកាលពីខែមករាដោយមជ្ឈមណ្ឌលស្ទង់មតិ Indikator Politik Indonesia ។ យុទ្ធនាការរបស់លោក Prabowo ពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្សព្វផ្សាយក្បាច់រាំយ៉ាងរស់រវើក ដែលពេលខ្លះ លោកបានបញ្ចេញក្បាច់រាំជាសាធារណៈនៅក្នុងយុទ្ធនាការមួយ ដែលអ្នករៀបចំរបស់លោកបានដាក់ឈ្មោះថា "Happy Cheery Politics" ។ប្រជាជនឥណ្ឌូនេស៊ីវ័យក្មេងជាច្រើនបានស្រលាញ់លោក Prabowo ជាពិសេសការក្បាច់រាំក្រមិចក្រមើមរបស់លោកជាសាធារណៈដែលបានរីករាលដាលនៅលើ TikTok ដែលជួយលោកឱ្យទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ។ អ្នកបោះឆ្នោតជិត២០៥លាននាក់ត្រូវបានចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែកុម្ភសប្ដាហ៍នេះ នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបេតេយ្យធំបំផុតទី៣របស់ពិភពលោកសម្រាប់អ្នកស្នងតំណែងពីលោកប្រធានាធិបតី Jokowi៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM