លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា

2024/08/08 08:36:23 am        168
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនោះអាចឈរជើងបានយូរអង្វែង មាននិរន្តរភាពទៅបានទើបជាការប្រសើរពិតប្រាកដ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេចជឿជាក់ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នឹងជួយកម្ពុជា ក្នុងការផលិតនូវធានធានមនុស្សដែលមានគុណភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែនិយាយអះអាងថា ប្រទេសនីមួយៗមិនអាចមានភាពរីកចម្រើនទៅមុខបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស និងខ្សោយនូវវិស័យអប់រំនោះ ដូច្នេះវត្តមានសាកលវិ ទ្យាល័យ DE MONTFORTគឺនឹងផ្តល់តម្លៃជាច្រើនដល់និស្សិតកម្ពុជា និងផ្តល់តម្លៃទៅវិញទៅមករវាងកម្ពុជា និងអង់ គ្លេសផងដែរ។-សម្ដេចធិបតី៖ លើកទឹកចិត្តឲ្យសាកលវិទ្យាល័យសហការជាមួយធុរកិច្ចអង់គ្លេស និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រនានាបណ្ដុះបណ្ដាលសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងគំនិតនវានុវត្តន៍របស់និស្សិតដែលទទួលបានពីសាកលវិទ្យាល័យ។-សម្ដេចធិបតី៖ សាកលវិទ្យាល័យ បានជ្រើសរើសកម្ពុជាទីមួយនៅអាស៊ានក្នុងការបើកការបណ្ដុះបណ្ដាល បញ្ជាក់ពីទំនុកទុកចិត្ត ទទួលស្គាល់ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកំណើនការចាយវាយរបស់កម្ពុជាវត្តមានសាកលវិទ្យាល័យគឺបង្ហាញពីការផ្ដល់តម្លៃអប់រំនៅកម្ពុជា។

ប្រភព៖ លោក ពូទីន ស្នើឱ្យអ៊ីរ៉ង់ បញ្ចៀសការស្លាប់ជនស៊ីវិលក្នុងការឆ្លើយតបលើអ៊ីស្រាអែល

2024/08/07 10:32:59 am        109
យោងតាមប្រភពជាន់ខ្ពស់ចំនួនពីររបស់អ៊ីរ៉ង់ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលសង្ស័យថាជាទង្វើរបស់អ៊ីស្រាអែល ដោយផ្តល់ដំបូន្មានប្រឆាំងនឹងការវាយប្រហារលើជនស៊ីវិល។ប្រភពទាំងនោះបានឱ្យដឹងថា សារនេះត្រូវបានផ្ញើកាលពីថ្ងៃចន្ទ ដោយលោក សើហ្គេ សយហ្គូ (Sergei Shoigu) ដែលជាសម្ព័ន្ធមិត្តជាន់ខ្ពស់របស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ខណៈសាធារណរដ្ឋអ៊ីស្លាមមួយនេះកំពុងថ្លឹងថ្លែងចំពោះការឆ្លើយតបរបស់ខ្លួនលើការធ្វើឃាត លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។នៅទីក្រុងមូស្គូ និងវិមានក្រឹមឡាំង មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Shoigu បានពិភាក្សាអំពីការសម្លាប់លោក Haniyeh ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅទីក្រុងតេអេរ៉ង់។ ប្រភពទាំងពីរដែលដឹងពីបញ្ហានេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការពិភាក្សារបស់លោក Shoigu ទេ។ពួកគេបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Shoigu គឺជាមួយក្នុងចំណោមផ្លូវជាច្រើនដែលទីក្រុងមូស្គូធ្លាប់បានប្រើដើម្បីបញ្ជូនសារនៃតម្រូវការសម្រាប់ការអត់ធ្មត់ទៅកាន់អ៊ីរ៉ង់ ដោយស្របពេលជាមួយគ្នានោះក៏បានថ្កោលទោសការសម្លាប់លោក Haniyeh ថាជា «ការធ្វើឃាតដ៏គ្រោះថ្នាក់បំផុត» ក្នុងគោលបំណងទប់ស្កាត់សង្រ្គាមមជ្ឈិមបូព៌ា៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

2024/08/07 09:31:38 am        128
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២ ៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំព្រះរាជាណាចក្រកម្ពុជានៃធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នគរបាលបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន នៅភាគខាងលិចអាហ្វហ្កានីស្ថាន

2024/08/06 02:13:51 pm        262
មន្ត្រីម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា នគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនមួយ នៅក្នុងខេត្ត Nimroz ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។ លោក Mawlawi Samiullah Samim ប្រធាននគរបាលប្រឆាំងគ្រឿងញៀនស្រុក បាននិយាយថា ដោយផ្អែកលើព័ត៌មានដែលទទួលបាន នគរបាលបានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងស្រុក Dilaram នៃខេត្តកាលពីថ្ងៃអាទិត្យ។ ក្រៅពីការបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀន នគរបាលក៏បានរកឃើញ និងដុតបំផ្លាញសម្ភារមួយចំនួនធំ ដែលប្រើប្រាស់ក្នុងការផលិតហេរ៉ូអ៊ីនផងដែរ។មន្ត្រីដដែលបាននិយាយថា គ្មានអ្នកជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួននៅកន្លែងប្រតិបត្តិការនោះទេ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែង កំពុងបន្តដើម្បីចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នគរបាល បានបំផ្លាញកសិដ្ឋានអាភៀនរាប់រយកន្លែង នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយដែលស្គាល់ថា បានដាំដុះអាភៀនយ៉ាងទូលំទូលាយ។រដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានហាមឃាត់ការដាំដុះអាភៀន ការកែច្នៃគ្រឿងញៀន និងការជួញដូរគ្រឿងញៀន នៅក្នុងខែមេសា ឆ្នាំ ២០២២។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន ត្រូវគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាពីវិបត្តិក្នុងតំបន់

2024/08/06 02:02:07 pm        127
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាឃ្មូដ អាបាស (Mahmoud Abbas) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA នៅមុនទស្សនកិច្ចដែលរំពឹងទុកទៅកាន់ទីក្រុងមូស្គូ ថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) មានបំណងអូសបន្លាយជម្លោះតំបន់ហ្កាហ្សា ដោយបន្ថែមថាលោកនឹងពិភាក្សាអំពីវិបត្តិក្នុងតំបន់ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ។RIA ដកស្រង់ប្រភពការទូតមួយដោយនិយាយថា លោក Abbas នឹងទៅបំពេញទស្សនកិច្ចដែលរំពឹងទុកជាយូរមកហើយនៅទីក្រុងមូស្គូ នៅថ្ងៃទី ១២-១៤ ខែសីហា ខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA នៅថ្ងៃអង្គារ (០៦ សីហា) នេះ លោក Abbas និយាយថា លោកចាត់ទុកការធ្វើឃាតលោក Haniyeh ថាជាទង្វើដ៏កំសាក និងជាដំណើរដ៏គ្រោះថ្នាក់នៅក្នុងនយោបាយអ៊ីស្រាអែល។លោក Abbas ក៏បានប្រាប់ RIA ថាតំបន់ហ្កាហ្សាស្រ្ទីប ត្រូវតែផ្ទេរទៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនដោយស្របច្បាប់។ លោកបានបន្តថា៖ «យើងប្រឆាំងដាច់ខាតចំពោះផែនការរបស់អ៊ីស្រាអែលដែលផ្តល់នូវដំណោះស្រាយបណ្តោះអាសន្នមួយចំនួន»។លោក Haniyeh ដែលជាមេដឹកនាំនយោបាយនៃក្រុមហាម៉ាស ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន ក្នុងការវាយប្រហារដែលទាក់ទាញការគំរាមកំហែងសងសឹកលើអ៊ីស្រាអែល និងជំរុញឱ្យមានការបារម្ភថាជម្លោះហ្កាហ្សា កំពុងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ៕

សម្តេចធិបតី៖ ការជំរុញការកសាងព្រែកជីកហ្វូណន ឱ្យខាងតែបាននឹងបញ្ចប់ក្ដីមន្ទិលសង្ស័យរបស់ពលរដ្ឋ

2024/08/06 12:08:06 pm        92
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការកសាងព្រែកជីក ហ្វូណនតេជោ គឺនឹងធ្វើឱ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំង អស់មន្ទិលសង្ស័យ និងអស់កង្វល់ ក្រោយគម្រោងនេះសាងសង់រួចជាស្ថាពរហើយនោះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជំរុញ គម្រោងនេះឱ្យចេញជារូបរាង ដើម្បីឧត្តមប្រយោជន៍រួមរបស់ជាតិ និងប្រជាជនខ្មែរទាំងមូលនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិ សាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា មានក្រុមអ្នកវិភាគ មួយក្តាប់តូច នៅតែរិះគន់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ បើទោះបីជាគម្រោងនេះបានសម្ពោធ បើកការដ្ឋានសាងសង់ជាផ្លូវការហើយនោះ ។ក្រុមអ្នកវិភាគខ្លះ បាននិយាយថា គម្រោងព្រែកជីកនេះ សាងសង់មានភាពបត់បែនច្រើន មិនធ្វើត្រង់ ដោយសារតែពុករលួយ និងខ្លះទៀតនៅតែនិយាយច្រំដែលៗថា ការសាងសង់នូវគម្រោងនេះ នឹងបាត់បង់នូវអធិបតេយ្យជាតិជាដើម ។ សម្តេចធិបតី បានបញ្ជាក់ថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវធ្វើបត់បែន មិនធ្វើ ត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជា ពលរដ្ឋជាដើម ខណៈគម្រោងនេះជីកកន្លែងថ្មី មានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ ។យ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយគ្រប់ស្ថាប័នរដ្ឋ ឯកជន និងតាមសាលារៀន វត្តអារាមទាំងអស់ ដែលបានវាយជួង ទូងស្គរ និងរគាំងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលចំពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះ។ សម្តេចនៅតែនិយាយអះអាងថា គម្រោង ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ដ៏​មហាសាលដល់សង្គម និងសេដ្ឋកិច្ចជាតិកម្ពុជា ដូចជាការពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុធម្យោបាយ ចំណេចចម្ងាយផ្លូវ ​ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយ ភាពប្រកួតប្រជែង​ត្រង់ទៅសមុទ្រ បង្កើនវិសាលភាពប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិង បង្កើនផលិតភាពនៃការដាំដុះនៅភាគនារតី ទទួលបានផលពីនេសាទ​ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ ជាដើម៕អត្ថបទបាន ចក់

សម្តេចធិបតីបញ្ជាក់ជាថ្មីថា ខេត្តបួនក្នុងកិច្ចសហប្រតិបត្តិការCLVនឹងមិនអាចបាត់បង់ឡើយ

2024/08/06 11:56:49 am        93
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋថា កុំមានការបារម្ភ និងភ័យក្លាយបាត់បង់ខេត្តចំនួនបួនរបស់កម្ពុជាក្នុងកិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV DTA នោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែសីហា នេះ បាន​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយកុំព្រួយបារម្ភ​អំពី​ផលប៉ះពាល់នៃខេត្តទាំងបួន គឺខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដែល​ស្ថិតក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ត្រូវបានកាត់ឱ្យប្រទេសណាឱ្យសោះ ខណៈកិច្ច​សហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ផលប្រយោជន៍រួម ​សម្រាប់ប្រជាជនកម្ពុជា ជាពិសេស​គឺពលរដ្ឋដែលកំពុងរស់នៅទីនោះតែម្តង ។សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរថា ដើម្បីចៀសវាង ការយល់ច្រឡំ និងជឿតាមការញុះញង់របស់ជនជ្រុលនិយមួយក្តាប់តូច សម្តេចបានអំពាវនាវ​ឱ្យជនរួម ​ជាតិទាំងអស់ដែលមានលទ្ធភាព អាចអញ្ជើញទៅទស្សនា និងដើរលេងកម្សាន្ត​នៅខេត្តទាំងបួននេះ នៅពេលរដូវភ្ជុំបិណ្យ ចូលឆ្នាំ ឬបុណ្យសម្រាករបស់ជាតិនានា ជាដើម ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ធានាអះអាងថា គ្មាន​ប្រទេសណាមួយ អាចមកលេបទឹកដីខេត្តទាំងបួនរបស់កម្ពុជា ដោយសារតែកិច្ច​សហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍នេះឡើយ ​ហើយសម្តេចក៏មិនចេះតែនិយាយ និងនាំប្រពន្ធកូនរត់ចោលស្រុក ដូចអ្នកខ្លះ នោះដែរ ជាពិសេសគឺក្រុមជ្រុលនិយមនេះតែម្តង ៕អត្ថបទ៖ បាន ចក់

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បញ្ជាឱ្យកងកម្លាំងទ័ពអាកាស ត្រៀមលក្ខណៈសម្រាប់ «វិធានការណ៍ បន្ទាន់»

2024/08/06 11:38:21 am        94
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាលែន(Yoav Gallant) បាននិយាយទៅកាន់មេបញ្ជាការកងទ័ពអាកាស កាលពីថ្ងៃចន្ទ ទី៥ ខែសីហា ឱ្យត្រៀមលក្ខណៈសម្រាប់ «អ្វីៗគ្រប់យ៉ាង រួមទាំងកាប្រែប្រួលបន្ទាន់ចំពោះការវាយលុក» ខណៈសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យរបស់លោក និយាយថា ភាពតានតឹងនៅតែបន្តកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។ លោក Gallant បានទៅពិនិត្យមជ្ឈមណ្ឌលទីបញ្ជាការកងទ័ពអាកាសរបស់អ៊ីស្រាអែល និងបានជួបជាមួយមេបញ្ជាការកងទ័ពអាកាសរបស់ប្រទេស លោក Tomer Bar ។កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោក មិនសម្លឹងទៅរកការធ្វើឲ្យរីកធំភាពតានតឹងនៅក្នុងតំបន់នោះទេ ប៉ុន្តែជឿជាក់ថា ខ្លួនចាំបាច់ត្រូវដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដើម្បីការពារអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលដឹងពី «វិធីដោះស្រាយជាមួយអ៊ីរ៉ង់» ទាំងការការពារ និងការវាយលុកផងដែរ។ទីក្រុងតេអេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាស និងហេសបូឡា បានចោទអ៊ីស្រាអែល ថា បានសម្លាប់ លោក Haniyeh កាលពីថ្ងៃទី ៣១ ខែកក្កដា នៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់។ ការស្លាប់របស់លោក គឺជាការធ្វើឃាតជាបន្តបន្ទាប់លើមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ខណៈសង្រ្គាមនៅតំបន់ហ្កាហ្សារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ជិតឈានចូលដល់ខែទី១១។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

2024/08/06 10:01:02 am        156
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ថ្លែងអរគុណប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រគម្រោងការរៀបចំកសាងព្រែកជីកហ្វូណនតេជោ នេះគឺស្មារតីរួមគ្នា។គម្រោងព្រែកជីកនេះ មិនមែនជាគម្រោងធម្មតានោះទេ វាជានិមិត្តរូបរួមគ្នារបស់ខ្មែរ។-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឲ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំងអស់មន្ទិលសង្ស័យ និងអស់កង្វល់ក្រោយគម្រោងនេះ សាងសង់រួចជាស្ថាពរហើយនោះ។-សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រជាជនខ្មែរមួយចំនួនមានការសង្ស័យលើសមត្ថភាពការដឹកនាំរបស់ជាតិខ្លួនឯង ថាបរទេសជាអ្នកសាងសង់ ការពិតភាគច្រើនគឺជាស្នាដៃរបស់កូនខ្មែរ ក្នុងការកសាងព្រែកជីកនេះ ដូច្នេះរដ្ឋាភិបាលត្រូវតែធ្វើគម្រោងនេះ ឲ្យបានចេញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាជនខ្មែរធ្ វើដើម្បីផលប្រយោជន៍ជាតិយើង។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សនៅតែជាកត្តាស្នូលនៃគោល នយោបាយរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបានចាត់ទុកថា ស្ថាប័នឧត្តមសិក្សាជាដៃគូដ៏សំខាន់ដើម្បី លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។-សម្ដេចអធិបតី៖ សូមបងប្អូនកុំព្រួយបារម្ភចំពោះរដ្ឋាភិបាលសម្រាប់កសាងព្រែកជីកហ្វូណនតេជោ យើងត្រូវតែធ្វើឲ្យបានព្រែកជីកហ្វូនណនតេជោ ដោយមិនឲ្យបាត់បង់បូរណភាពទឹកដីនោះទេ យើងនឹងបន្តធ្វើរាប់រយឆ្នាំតទៅទៀតមិនថយក្រោយឡើយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ខ្លាចចំពោះគ្រូទាយក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែវាយប្រហាររិះគន់បែបបន្ទុចបង្អាក់លើគ្រប់សកម្មភាពរបស់សម្ដេច ដែលចុះពិនិត្យសកម្មភាពការងារផ្សេងៗ តាមខេត្តទូទាំងប្រទេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហាពលរដ្ឋអត់ដី។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផែនការអភិវឌ្ឍនៅតំបន់ព្រំដែននៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) គឺជាផែនការអភិវឌ្ឍដែលមានការកសាងរៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ក្នុងនោះមានដូចជា អាល្លឺម៉ង់ និងជប៉ុនជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ តំបន់អភិវឌ្ឍន៍នៃខេត្តទាំងបួនរបស់កម្ពុជាជាមួ យប្រទេសជិតខាង(CLV-DTA) ចាប់តាំងពីដាក់ឱ្យដំណើរការមក, នៅក្នុងទឹកដីកម្ពុជាមានបរទេសជាច្រើនទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ក្នុងនោះមានដូចជា អូស្ត្រាលី, ជប៉ុន និងចិន ជាដើម។ សម្ដេចធិបតី ចង់បានបំផុតឱ្យមានវិនិយោគិនខ្មែរក្នុងប្រទេស ទៅអភិវឌ្ឍនៅតំបន់នោះឱ្យបានច្រើន។-សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងមួយក្តាប់តូច ដែលបានលើកឡើងថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវធ្វើបត់បែនមិនធ្វើត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះ ជីកកន្លែងថ្មីមានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ។ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្រោយក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងថា ការសាងសង់នូវព្រែកជីកហ្វូណនតេជោ មានលក្ខណៈពុករលួយដោយសារតែការជីក និងធ្វើបត់បែនច្រើន។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុគឺជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់ប្រទេសណានោះឡើយ ខណៈការលើកឡើងរបស់សម្តេចធិបតីបែបនេះ គឺឆ្លើយតបទៅប្រទេស ឬក្រុមប្រឆាំងមួយក្តាប់តូច ដែលចោទថា ខេត្តជាប់ដែនសមុទ្រមួយនេះ នឹងបាត់នូវអធិបតេយ្យ ឬក្លាយទៅជាប្រទេសនេះ ប្រទេសនោះ ក្រោយឃើញក្រុមអ្នកវិនិយោគចិនច្រើន​សន្ធឹកសន្ធាប់​នោះ។-សម្ដេចធិបតី៖ ប្រជាជនខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរអាចសម្រេចលើជោគវាសនាក្នុងការដឹកនាំប្រទេសដោយខ្លួន មិនចាំបាច់មានបរទេសព្រួយបារម្ភមកលើការអភិវឌ្ឍនៅស្រុកខ្មែរនោះទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច។-សម្ដេចអធិបតី៖ មិនអាចធ្វើអត្តឃាត​នយោបាយនោះទេ ប្រជាពលរដ្ឋមិនលើកលែងទេ រហូតតកូនចៅ រយៈពេលការបោះឆ្នោត ក្នុងអាណត្តិនីមួយៗ៥ឆ្នាំម្ដង គ្មានអ្នកណាចង់បំផ្លាញ អោយបាត់បង់ទឹកដី ឬអធិប្បតេយ្យភាពនោះទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឱ្យតែខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គ្មានបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ ដូច្នេះខ្មែរយើងត្រូវរួមគ្នាពង្រឹងខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងក្លាយជាទីតាំងបណ្ដុះបណ្ដាលទាំងក្នុងតំបន់ និងអន្តរជាតិក្នុងនោះមានដូចជា ជំនាញធ្វើអវយវៈសិប្បនិម្មិត និងដោះមីនជាដើម។ ក្រៅពីនេះ ក៏មានវិនិយោគិនខ្មែរជាច្រើនទៅបណ្ដាក់ទុននៅប្រទេសដទៃផងដែរ។ សម្ដេចធិបតីជូនពរដល់សាលាបណ្ដុះបណ្ដាល, អ្នកជំនាញកម្ពុជា និងធុរជនខ្មែរទាំងអស់ សូមឱ្យកាន់តែជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បាញល្បីថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិមូលនិធិ Nippon ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/08/05 04:30:41 pm        195
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងសទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។សូមបញ្ជាក់ថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មានអ្នកស្លាប់ម្នាក់ ហើយរាប់ពាន់នាក់ត្រូវបានជម្លៀស ដោយសារទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃ
11/28/2024 07:11 PM
លោក Borrell របស់ EU៖ ការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ត្រូវតែគោរព
11/28/2024 07:11 PM
ហេតុការណ៍ផ្ទុះនៅតំបន់ភាគពាយ័ព្យទីក្រុងដែល្លី ប្រទេសឥណ្ឌា ពុំមានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ
11/28/2024 07:11 PM
ចិនជំរុញឲ្យសហរដ្ឋអាមេរិកមិនត្រូវបញ្ជូនសញ្ញាខុសលើឯករាជ្យកោះតៃវ៉ាន់ ខណៈមន្រ្តីយោធាជាន់ខ្ពស់ស្ថិតក្រោមការស៊ើបអង្កេត
11/28/2024 07:11 PM
លោក Putin៖ រុស្ស៊ីអាចវាយប្រហារមន្ទីរសម្រេចចិត្តរបស់អ៊ុយក្រែននៅទីក្រុងគីវ
11/28/2024 07:11 PM
ចិនព្រមានពីការមាន «វិធានការចាំបាច់» ប្រសិនបើអាមេរិកបង្កើនការទប់ស្កាត់បន្ទះឈីប
11/28/2024 07:11 PM
ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំ Nuseirat នៅក្នុងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាច្រើននាក់
11/28/2024 07:11 PM
កាកបាទក្រហម ដឹកនាំក្រុមយុវជនជាតិ-អន្តរជាតិ បោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ
11/28/2024 06:11 PM
ជំនួយការសំខាន់អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និយាយថា បាតុកររាប់រយនាក់រងការបាញ់ប្រហារអំឡុងភាពរំជើបរំជួល
11/28/2024 06:11 PM
ទង់ជាតិអ៊ុយក្រែនលេចឡើងលើអេក្រង់ដ៏ធំ អំឡុងពេលលោក Putin បំពេញទស្សនកិច្ច នៅកាហ្សាក់ស្ថាន
11/28/2024 06:11 PM