សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីរ៉ង់ច្រានចោលថា ខ្លួនពុំជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ទាហានអាមេរិក នៅក្នុងប្រទេសហ្ស៊កដានីទេ

2024/01/29 12:16:52 pm        118
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាស៊រ កាណានី (Nasser Kanaani)បាននិយាយនៅថ្ងៃចន្ទននេះថា ទីក្រុងតេអេរ៉ង់ពុំជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសហ្ស៊កដានីដែលបានបណ្ដាលឲ្យទាហាន៣នាក់ស្លាប់ និងជាង៣០នាក់រងរបួស នោះទេ ។ ចលនាតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមសាខារបស់កងជីវពលអ៊ីស្លាមស៊ីយ៉ា(Islamist Shia militias) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយដែលត្រូវគេស្គាល់ថា Tower 22 នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយព្រំដែនហ្ស៊កដានី និងស៊ីរី។ លោកប្រធានាធិបតី Joe Biden បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខណៈអ្នកនយោបាយអាមេរិកជាច្រើនបានស្ដីបន្ទោដោយផ្ទាល់លើប្រទេសអ៊ីរ៉ង់ ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានចង្អុលទៅអ៊ីរ៉ង់ផងដែរ ដោយជំរុញឲ្យសាធារណរដ្ឋអ៊ីស្លាមមួយនេះ បន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ លោក Kanaani បាននិយាយថា ដូចដែលយើងបានបញ្ជាក់ច្បាស់រួចមកហើយ ក្រុមចលនាតស៊ូអ៊ីស្លាមនានា នៅក្នុងតំបន់នេះ កំពុងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ។ ពួកគេមិនមែនធ្វើតាមការបញ្ជារបស់អ៊ីរ៉ង់នោះទេ។ ក្រុមទាំងនោះ បានសម្រេចចិត្ត និងធ្វើសកម្មភាពអាស្រ័យលើគោលការណ៍ផ្ទាល់ និងចំណុចអាទិភាពរបស់ពួកគេ ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជាជនរបស់ពួកគេប៉ុណ្ណោះ៕

អង្គការសហប្រជាជាតិ ជំរុញការពិចារណាឡើងវិញចំពោះការផ្អាកមូលនិធិរបស់ UNRWA

2024/01/29 12:10:45 pm        98
មន្ត្រីអង្គការសហប្រជាជាតិ កំពុងជំរុញឱ្យប្រទេសនានា ពិចារណាឡើងវិញអំពីការផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ឬ UNRWA កាលពីថ្ងៃអាទិត្យ ទី ២៨ ខែមករា។ យ៉ាងហោចណាស់ប្រទេសចំនួន៩ រួមមានទាំងម្ចាស់ជំនួយកំពូល គឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករាប់សិបនាក់ក្នុងចំណោមបុគ្គលិក ១៣.០០០នាក់ របស់ទីភ្នាក់ងារនៅតំបន់ហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យថា លោក អំពាវនាវយ៉ាងខ្លាំងដល់រដ្ឋាភិបាលទាំងឡាយណា ដែលបានផ្អាកការរួមចំណែករបស់ពួកគេ ឲ្យធានាការបន្តប្រតិបត្តិការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ។ លោក បានប្តេជ្ញាថានឹងឲ្យបុគ្គលិករបស់អង្គការសហប្រជាជាតិណាម្នាក់ ដែលពាក់ព័ន្ធនឹងអំពើភេរវកម្មចេញមកទទួលខុសត្រូវ។ លោក បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការកាត់ទោសព្រហ្មទណ្ឌ ដែលជាវិធានការដ៏កម្រនៅក្នុងស្ថាប័នពិភពលោក ចាប់តាំងពីបុគ្គលិកភាគច្រើនទទួលបានអភ័យឯកសិទ្ធិមុខងារ។ លោក Guterres និយាយថា សមាជិកបុគ្គលិក ១២ នាក់ បានជាប់ពាក់ព័ន្ធ ហើយ ៩ នាក់ត្រូវបានបញ្ចប់ការងារ។ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការចោទប្រកាន់របស់អ៊ីស្រាអែល កំពុងដំណើរការ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្សជាង ២៦.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់ក្នុងតំបន់ ហើយភាគច្រើននៃប្រជាជន ២,៣ លាននាក់នៅហ្កាហ្សា បានពឹងផ្អែកលើជំនួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ផ្តល់ឲ្យ។តួនាទីរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ត្រូវបានអ៊ីស្រាអែលរិះគន់ជាយូរមកហើយ ដែលចោទថាទីភ្នាក់ងារនេះ បានគាំទ្រក្រុមហាម៉ាសរយៈពេលជាច្រើនឆ្នាំមកហើយ ដែលការចោទប្រកាន់នេះ ភ្នាក់ងារបានបដិសេធ។

លោកស្រី Le Pen គណបក្សស្តាំនិយម ទៅជួបកសិករបារាំង និងរិះគន់រដ្ឋាភិបាល

2024/01/29 12:07:04 pm        114
មេដឹកនាំស្តាំនិយមប្រទេសបារាំង លោកស្រី Marine Le Pen បានទៅជួបជាមួយកសិករ ដែលធ្វើបាតុកម្មនៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ និងបានរិះគន់រដ្ឋាភិបាល ចំពោះអ្វីដែលលោកស្រី បាននិយាយថា បរាជ័យក្នុងការជួយដល់កសិករ។ លោកស្រី Le Pen ដែលជាគូប្រជែងប្រកៀកបំផុតរបស់ប្រធានាធិបតី លោក Emmanuel Macron នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៧ និងឆ្នាំ២០២២ បានស្តីបន្ទោសការប្រជែងពីផលិតផលកសិកម្មបរទេស ហើយបាននិយាយថា ប្រទេសបារាំងគួរតែចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលលោកស្រី និយាយថា ដាក់ទណ្ឌកម្មលើកសិកររបស់ខ្លួន។ កសិករនៅក្នុងប្រទេសបារាំង ជាអ្នកផលិតផ្នែកកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប បានត្អូញត្អែរអំពីការប្រកួតប្រជែងដ៏អយុត្តិធម៌ពីគូប្រជែងនៅក្នុងប្រទេសដែលមានការគ្រប់គ្រងកាន់តែធូស្រាលជាងមុន។ ជាង១សប្តាហ៍កន្លងទៅនេះ កសិករបានបិទផ្លូវយានយន្ត ដើម្បីបញ្ជាក់ពីមូលហេតុរបស់ពួកគេ។ ពួកគេក៏បានបំផ្លាញទ្រព្យសម្បត្តិ រួមទាំងការិយាល័យរដ្ឋាភិបាលក្នុងតំបន់ផងដែរ។ ការតវ៉ានៅប្រទេសបារាំង ធ្វើទៅតាមសកម្មភាពស្រដៀងគ្នា នៅក្នុងប្រទេសអ៊ឺរ៉ុបផ្សេងទៀត រួមមានប្រទេសអាល្លឺម៉ង់ និងប្រទេសប៉ូឡូញ នៅមុនការបោះឆ្នោតនៅអឺរ៉ុប ក្នុងខែមិថុនា ដែលគណបក្សស្តាំនិយម តំណាងឱ្យកសិករ នៅមណ្ឌលបោះឆ្នោតកំពុងកើនឡើង ដែលត្រូវបានគេព្យាករណ៍ថានឹងទទួលបានសំឡេងច្រើន។ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា រដ្ឋាភិបាលបានទម្លាក់ចោលផែនការដើម្បីកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋជាបណ្តើរៗលើប្រេងម៉ាស៊ូតកសិកម្ម ហើយបានប្រកាសពីជំហានផ្សេងៗទៀត ដើម្បីកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល ដែលកសិករប្រឈមមុខ។ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបារាំង អាចនឹងផ្តល់ជំនួយបន្ថែមទៀតដល់កសិកររបស់ប្រទេសនេះ បន្ទាប់ពីមេដឹកនាំផ្នែកកសិកម្ម បាននិយាយថា ការតវ៉ានៅទូទាំងប្រទេស ទាមទារប្រាក់ឈ្នួលប្រសើរជាងមុន និងលក្ខខណ្ឌរស់នៅនឹងបន្ត។

អ៊ុយក្រែន បានរកឃើញការក្លែងបន្លំទិញសព្វាវុធមានតម្លៃ ៤០ លានដុល្លារ

2024/01/29 12:03:54 pm        129
អង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា អង្គភាពបានរកឃើញគម្រោងអំពើពុករលួយមានតម្លៃ៤០លានដុល្លារ ដែលបានលួចយកប្រាក់បម្រុងទុកសម្រាប់ទិញអាវុធ ដែលត្រូវការខ្លាំងនៅក្នុងពេលមានការឈ្លានពានរបស់រុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SBU បាននិយាយថា ការស៊ើបអង្កេតបានបង្ហាញអតីតមន្ត្រីជាន់ខ្ពស់ និងបច្ចុប្បន្ន នៅក្រសួងការពារជាតិ និងអ្នកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អាវុធ។ ទីភ្នាក់ងារ និយាយថាការកេងបន្លំយកប្រាក់ ពាក់ព័ន្ធទៅនឹងកិច្ចសន្យាទិញគ្រាប់កាំភ្លើងត្បាល់ចំនួន ១០០.០០០គ្រាប់ ជាមួយក្រុមហ៊ុនផលិតអាវុធ នៅឃ្លាំងអាវុធទីក្រុងល្វីវ(Lviv) កាលពីខែសីហាឆ្នាំ ២០២២ ត្រឹមតែរយៈពេល៦ខែ នៅក្នុងសង្រ្គាម។ ការទូទាត់ត្រូវបានធ្វើឡើងជាមុន ដោយមូលនិធិមួយចំនួនត្រូវបានផ្ទេរទៅក្រៅប្រទេស។ ប៉ុន្តែ គ្មានអាវុធណាត្រូវបានគេផ្តល់ឲ្យឡើយ។សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលចំនួន៥រូប ជាប់ពាក់ព័ន្ធក្នុងការជូនដំណឹងអំពីការសង្ស័យ ជាដំណាក់កាលដំបូងនៅក្នុងដំណើរការផ្លូវច្បាប់របស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ និយាយថា ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនខណៈកំពុងព្យាយាមឆ្លងកាត់ព្រំដែនអ៊ុយក្រែន។ សេចក្តីប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ហើយនឹងមានសារៈសំខាន់ខ្លាំង នៅក្នុងប្រទេសមួយដែលកំពុងដោះស្រាយភាពហត់នឿយបន្ទាប់ពីការវាយលុករបស់រុស្ស៊ី កាលពី២ឆ្នាំមុន។ សេចក្តីប្រកាសនិយាយបានផងដែរ អំពីអំពើពុករលួយដែលជាបញ្ហាចម្បង ខណៈអ៊ុយក្រែន ដាក់សម្ពាធបំណងរបស់ខ្លួនក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប និងក្នុងពេលមានការជំរុញឱ្យមានការផ្តល់មូលនិធិនិងឧបករណ៍ថ្មីៗពីទីក្រុងវ៉ាស៊ីនតោន។អំពើពុករលួយក្នុងជួរយោធា គឺជាបញ្ហាដ៏រសើបជាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់ ត្រូវបានបណ្តេញចេញពីការងារកាលពីឆ្នាំមុនជុំវិញករណីពុករលួយជាច្រើនករណី ទោះបីជាលោក មិនត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយដោយផ្ទាល់ក៏ដោយ។

មន្ត្រីជាន់ខ្ពស់របស់របបសឹកមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឡាវ

2024/01/29 11:59:53 am        95
ប្រភពការទូតបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាម្នាក់បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) នៅប្រទេសឡាវ ក្នុងនាមជាអ្នកតំណាងមិននយោបាយ។ការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសនៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្លួង ប្រាបាង (Luang Prabang) ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នេះកើតឡើងនៅមុនខួបលើកទីបីនៃរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់សហភាពមីយ៉ាន់ម៉ា របស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។សហភាពមីយ៉ាន់ម៉ាបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់តាំងពីសមាជិកអាស៊ានបានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ក្នុងការអនុញ្ញាតឱ្យមានតែតំណាងមិននយោបាយមកពីប្រទេសនេះដើម្បីចូលរួមប៉ុណ្ណោះ។ប្រទេសឡាវ ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ មានឆន្ទៈចូលរួមជាមួយរបបយោធាមីយ៉ាន់ម៉ា។ ដំបូងឡើយ របបយោធាស្នើឲ្យមានមន្ត្រីជាន់ខ្ពស់ ដូចជារដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ដើម្បីចូលរួមកិច្ចប្រជុំ ប៉ុន្តែផែនការនេះត្រូវបានសមាជិកអាស៊ានបដិសេធ៕

ប្រមុខអង្គការណាតូ ជំរុញឲ្យសមាជិកសភាអាមេរិក បន្តគាំទ្រអ៊ុយក្រែន ដោយព្រមានថា ទីក្រុងប៉េកាំងកំពុងឃ្លាំមើល

2024/01/29 11:49:45 am        124
អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថិនប៊ឺក ( Jens Stoltenberg) កាលពីថ្ងៃអាទិត្យ បានលើកទឹកចិត្តសមាជិកសភាអាមេរិកឲ្យបន្តផ្តល់មូលនិធិដល់អ៊ុយក្រែន ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយព្រមានថា ទីក្រុងប៉េកាំង និងមហាអំណាចផ្តាច់ការផ្សេងទៀត នឹងត្រូវបានពង្រឹង ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទទួលជោគជ័យ។លោកស្តូលថិនប៊ឺក បានបង្ហាញខ្លួននៅលើកម្មវិធី «Fox News Sunday»របស់សារព័ត៌មាន Fox News ហើយបានព្រមានថា ទីក្រុងប៉េកាំង កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធនូវការឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះការលុកលុយរបស់ពូទីនលើអ៊ុយក្រែន។លោកបាននិយាយថា៖«អ្វីដែលសំខាន់នោះ គឺថា អ៊ុយក្រែនទទួលបានការគាំទ្រជាបន្ត ពីព្រោះយើងត្រូវដឹងថា នេះត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ នៅក្នុងទីក្រុងប៉េកាំង»។លោកបានអះអាងថា សហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោក នឹងកាន់តែងាយរងគ្រោះ ប្រសិនបើលោកពូទីន«ទទួលបានអ្វីដែលលលោកចង់បាននៅអ៊ុយក្រែន"។ប្រធានអង្គការណាតូ បាននិយាយថា៖«វាសំខាន់ណាស់ដែលពូទីនមិនទទួលបានផ្លូវរបស់ខ្លួននៅអ៊ុយក្រែន»។ នោះនឹងពង្រឹងអំណាចផ្តាច់ការផ្សេងទៀត។ ថ្ងៃនេះ គឺអ៊ុយក្រែន ថ្ងៃស្អែក វាអាចជាតៃវ៉ាន់ក៏ថាបាន។

កូរ៉េខាងត្បូង នឹងផលិតយានដ្រូនចារកម្មដែលអាចដាក់ពង្រាយពីនាវាចម្បាំង នៅឆ្នាំ២០២៨

2024/01/29 11:41:45 am        71
ទីភ្នាក់ងារទិញសព្វាវុធរបស់រដ្ឋ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូងមានបំណងអភិវឌ្ឍន៍ នយានដ្រូឈ្លបយកការណ៍ដែលអាចដាក់ពង្រាយពីនាវាចម្បាំង នៅឆ្នាំ២០២៨ ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការឃ្លាំមើលប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។កាលពីខែមុន រដ្ឋបាលកម្មវិធីទិញសម្ភារៈការពារ (DAPA) បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ១៤៣,៣ ពាន់លានវ៉ុន (១០៧,១លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុនការពារជាតិ Hanwha Systems ដើម្បីអភិវឌ្ឍន៍យន្តហោះមានស្លាបវិល នៅខែធ្នូ ឆ្នាំ ២០២៨។DAPA បាននិយាយថា យន្តហោះនេះ ត្រូវបានផលិត ដើម្បីដាក់ពង្រាយពីនាវាចម្បាំង ក៏ដូចជាអង្គភាពកងម៉ារីន នៅលើកោះភាគពាយ័ព្យ ក្បែរព្រំដែនជាមួយកូរ៉េខាងជើង ដើម្បីបំពេញបេសកកម្មឃ្លាំមើល និងឈ្លបយកការណ៍។យោងតាម DAPA បានឲ្យដឹងថា យានដ្រូនមានស្លាបវិល នឹងក្លាយជាប្រភេទដំបូងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិច និងប្រព័ន្ធរ៉ាដា។ទីភ្នាក់ងារនេះ បាននិយាយថា ខ្លួនរំពឹងថា យន្តហោះនេះ នឹងពង្រីកការឈ្លបយកការណ៍តំបន់ព្រំដែន និងកំណត់សញ្ញានៃការបង្កហេតុរបស់សត្រូវ និងប្រទេសជិតខាងជាមុន។កាលពីដើមខែនេះ កូរ៉េខាងជើង បានបាញ់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់ នៅជិតខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រពិតប្រាកដ សម្រាប់រយៈពេលបីថ្ងៃ នេះបើយោងតាមយោធាកូរ៉េខាងត្បូង។

អ្នកតាំងលំនៅអ៊ីស្រាអែល ធ្វើសន្និសីទស្តីពីការតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សា

2024/01/29 11:09:29 am        183
សមាជិករាប់រយនាក់នៃសហគមន៍អ្នកតាំងលំនៅរបស់អ៊ីស្រាអែល បានប្រមូលផ្តុំគ្នាសម្រាប់សន្និបាតមួយក្នុងទីក្រុងហ្ស៊េរុយសាឡឹមកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យអ៊ីស្រាអែលកសាងឡើងវិញនូវការតាំងទីលំនៅនៅតំបន់ហ្កាហ្សា និងផ្នែកខាងជើងនៃតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។អ៊ីស្រាអែល បានដកទ័ព និងអ្នកតាំងលំនៅរបស់ខ្លួនចេញពីតំបន់តំបន់ហ្កាហ្សាក្នុងឆ្នាំ ២០០៥ បន្ទាប់ពីការកាន់កាប់រយៈពេល ៣៨ ឆ្នាំ ហើយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ខ្លួនមិនមានបំណងរក្សាវត្តមានអចិន្ត្រៃយ៍ម្តងទៀតទេ ប៉ុន្តែអ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងសន្តិសុខសម្រាប់រយៈពេលមិនកំណត់។ទោះជាយ៉ាងណាក៏ដោយ មានភាពច្បាស់លាស់តិចតួចអំពីចេតនាយូរអង្វែងរបស់អ៊ីស្រាអែល ហើយប្រទេសនានារួមទាំងសហរដ្ឋអាមេរិក បាននិយាយថា តំបន់ហ្កាហ្សា គួរតែត្រូវបានគ្រប់គ្រងដោយប៉ាឡេស្ទីន។សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយអង្គការស្តាំនិយម Nahala ដែលតស៊ូមតិសម្រាប់ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅក្នុងទឹកដីរួមទាំងតំបន់វេសបែង ជាកន្លែងដែលពួកគេត្រូវបានចាត់ថ្នាក់ថា ខុសច្បាប់ដោយក្រុមអន្តរជាតិ និងមនុស្សធម៌ និងជាកន្លែងដែលមានការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកតាំងលំនៅ និងប៉ាឡេស្ទីនជាញឹកញាប់។សន្និសីទដែលមានចំណងជើងថា «ការតាំងទីលំនៅ នាំមកនូវសន្តិសុខ» មិនត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលអ៊ីស្រាអែលទេ ទោះបីជាក្រុមចម្រុះស្តាំនិយមរបស់ខ្លួន ត្រូវបានរិះគន់ចំពោះការគាំទ្រការពង្រីកការតាំងទីលំនៅ ដែលជាជំហរដែលត្រូវបានគេមើលឃើញថា ជាការរារាំងដំណោះស្រាយដែលអាចកើតមាននាពេលអនាគតជាមួយប៉ាឡេស្ទីន។

អាមេរិកនិយាយថា គោលនយោបាយអ៊ីស្រាអែល របស់ខ្លួនមិនមានការផ្លាស់ប្តូរនោះទេ

2024/01/29 11:04:33 am        116
សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាមិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួននោះទេ បន្ទាប់ពីសារព័ត៌មាន NBC បានរាយការណ៍ថាសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការប្រើប្រាស់ការលក់សព្វាវុធទៅឱ្យអ៊ីស្រាអែល ជាឥទ្ធិពលដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអ៊ីស្រាអែលឱ្យកាត់បន្ថយការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា «អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមហាម៉ាស ខណៈពេលដែលគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជីវិតជនស៊ីវិល។ យើងបានធ្វើបែបនេះតាំងពីថ្ងៃទី០៧ ខែតុលា មកហើយនឹងបន្តទៅទៀត ដោយមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់យើងចំពោះអ៊ីស្រាអែលទេ»។សារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃអាទិត្យ ថាតាមទិសដៅរបស់សេតវិមានបានឲ្យដឹងថា មន្ទីរបញ្ចកោណបាននឹងកំពុងពិនិត្យមើលឡើងវិញនូវការលក់សព្វាវុធដែលអ៊ីស្រាអែលបានស្នើសុំ ហើយអាចប្រើការលក់អាវុធនោះជាឥទ្ធិពលជំរុញអ៊ីស្រាអែលឲ្យកាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួន។របាយការណ៍បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការបន្ថយ ឬផ្អាកការដឹកជញ្ជូន ដោយសង្ឃឹមថា ការធ្វើដូច្នេះនឹងធ្វើឱ្យអ៊ីស្រាអែលចាត់វិធានការ ដូចជាការបើកច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយបន្ថែមដល់ជនស៊ីវិលប៉ាឡេស្ទីនជាដើម៕

គ.ជ.ប កំណត់យកថ្ងៃទី១០ដល់ ២៣កុម្ភៈ ឲ្យគណបក្សនយោបាយហែក្បួនឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា

2024/01/29 11:02:50 am        246
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកំណត់យកថ្ងៃទី១០ ដល់ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឲ្យបណ្តាគណបក្សនយោបាយនានា ដែលបានឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ធ្វើយុទ្ធនាការ​ហែក្បួន​ឃោសនា​បោះឆ្នោតរបស់ខ្លួន។យោងតាមសេចក្តីណែនាំ របស់គ.ជ.ប ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោ បាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បាន​លើក​ឡើងថា អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់​ស្តីពី​វិសោធនកម្ម នៃច្បាប់នេះ (ច.ប.ព.ស) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់​ ស្តីពីវិសោធនកម្ម នៃ ច្បាប់នេះ(ច.ប.ត.រ) និងបទបញ្ជា និងនីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា(ប.ន.ព.ស) ក្នុងគោលបំណងឲ្យ​ដំណើរការ​នៃ​ការ​បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ជៀស​ការ​កកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធានការ​នៃ​បទ​ប្បញ្ញាត្តិ និងគោលការណ៍ណែនាំដូចមានចែងខាងលើនេះ និងក្រមសីលធម៌ សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស ក្នុងដំណើរការបោះឆ្នោត គ.ជ.បក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ចនិងគណបក្ស នយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត អំពីការ​ហែក្បួន​ឃោសនា​បោះឆ្នោត​ក្នុង​អំឡុងពេលឃោសនាបោះឆ្នោតផងដែរ។ការកំណត់ទម្រង់ និងទំហំនៃការហែក្បួនឃោសនាបោះឆ្នោត ត្រូវបានគ.ជ.ប លើកឡើងថា ការ ហែ​ក្បួនឃោសនាបោះឆ្នោតសំដៅដល់ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយ យានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយ ដែលបាន​ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ បោះឆ្នោតក្នុងមណ្ឌលភូមិភាគរបស់ខ្លួនហើយការហែក្បួនព្យុហយាត្រានេះ ក៏​បាន​កំណត់ទម្រង់ និងទំហំរួមទាំងឲ្យមានការបិទបដា សរសេរពាក្យស្លោកតាមរថយន្ត និងយាន​ជំនិះ​គ្រប់​ប្រភេទជាដើមផងដែរ។យ៉ាងណាក៏ដោយ គ.ជ.ប បានបញ្ជាក់ថា ក្នុងអំឡុងពេលឃោសនា ត្រូវអនុញ្ញាត ឲ្យធ្វើ​យ៉ាង​ច្រើន​ពីរ​ដង នៅមណ្ឌលភូមិភាគដែលគណបក្សខ្លួនបានចុះបញ្ជីជាបេក្ខភាពតែប៉ុណ្ណោះ ហើយ​មួយ​វិញ​ទៀត គ្រប់គណបក្សត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ​យ៉ាង​តិច​ឲ្យ​បាន​បីថ្ងៃមុនថ្ងៃ ហែក្បួន បើទោះបីជារាជធានី-ខេត្តដែល​ត្រូវ​ហែក្បួន​ឆ្លង​កាត់​នោះ​គណបក្ស​ខ្លួន​មិន​បាន​ចុះបញ្ជីជាបេក្ខជនក៏ដោយ។ តាមរយៈសេចក្តីណែនាំនេះដែរ គ.ជ.ប ក៏បានប្រាប់ដល់គណបក្សនយោបាយទាំងអស់ ត្រូវយក ចិត្ត​ទុក​ដាក់គោរព និងរក្សាឲ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និង​ត្រូវ​យក​ចិត្ត ទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការសុខាភិបាល ដើម្បី​បង្ការការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ផងដែរ។សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្ត​នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយ​ចំនួនបួនបាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន​គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច​៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM