TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បញ្ជាក់ជាថ្មីពីការបដិសេធរដ្ឋប៉ាឡេស្ទីន ក្រោយចប់សង្រ្គាមនៅហ្កាហ្សា

2024/01/19 09:35:21 am        147
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានប្រាប់សហរដ្ឋអាមេរិកថា លោកប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃចំហាកក្រោយចប់សង្គ្រាម ដោយបានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តរយៈពេលបីខែ ក្នុងការវាយប្រហារដោយយោធាឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។ នៅក្នុងសន្និសីទសារព័ត៌មានថ្នាក់ជាតិមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បានសន្យាថានឹងបន្តការវាយលុកនេះរហូតដល់អ៊ីស្រាអែលសម្រេចបានជ័យជម្នះដាច់ខាតលើក្រុមហាម៉ាស ហើយបាននិយាយថារូបលោកបានបញ្ជូនជំហររបស់លោកស្តីពីភាពជារដ្ឋប៉ាឡេស្ទីនដល់ក្រុមមន្ត្រីអាមេរិករួចហើយ។ លោក Netanyahu បាននិយាយថា នៅក្នុងការរៀបចំណាមួយនាពេលអនាគត អ៊ីស្រាអែលត្រូវការការគ្រប់គ្រងសន្តិសុខលើដែនដីនេះទាំងស្រុងនៅភាគខាងលិចនៃទន្លេហ្ស៊កដានី ។ បញ្ហានេះប៉ះពាល់នឹងគំនិតនៃអធិបតេយ្យភាព។ តើអ្នកអាចធ្វើអ្វីបាន?។ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីត្រូវមានសមត្ថភាពនិយាយថាទេ ចំពោះមិត្តរបស់យើង។ស្របពេលសហរដ្ឋអាមេរិកបានវេតូសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ ខ្លួនបានអំពាវនាវឱ្យអ៊ីស្រាអែលបន្ធូរដៃក្នុងសង្គ្រាមនៅលើតំបន់ហ្កាហ្សា ហើយបាននិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគួរតែជាផ្នែកនៃថ្ងៃបន្ទាប់ ។បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Netanyahu ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា នឹងមិនមានការកាន់កាប់តំបន់ហ្កាហ្សាឡើងវិញទេ បន្ទាប់ពីសង្រ្គាម ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយរដ្ឋពីរ ៕

ចិននិយាយថា ខ្លួនមានឆន្ទៈក្នុងការសម្រុះសម្រួលរវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន

2024/01/19 09:30:29 am        79
ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាខ្លួនចង់ដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) ក្នុងសន្និសីទសារព័ត៌មានជាប្រចាំក្នុងទីក្រុងប៉េកាំង។ប៉ាគីស្ថានបានប្រើប្រាស់យានដ្រូន និងគ្រាប់រ៉ូកែត ដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួន បាឡុច (Baloch) នៅខាងក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារសងសឹក រយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប៉ាគីស្ថាន។ លោកស្រី ម៉ៅ បាននិយាយថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃស្ថានការណ៍ដ៏តានតឹងនេះ។ដោយកត់សម្គាល់ថា អ៊ីរ៉ង់ និងប៉ាគីស្ថាន គឺជាប្រទេសជិតខាង និងជាប្រទេសដែលមានឥទ្ធិពល ព្រមទាំងរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនសង្ឃឹមដោយស្មោះថាភាគីទាំងពីរនឹងរក្សាភាពស្ងប់ស្ងាត់ បង្ហាញការអត់ធ្មត់ និងជៀសវាងការបង្កើនភាពតានតឹង៕

យានបេសកកម្មអវកាសជាមួយអវកាសយានិកដំបូងគេមកពីទួរគី បានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាស

2024/01/19 08:56:02 am        58
យានបេសកកម្មអវកាសដែលមានអវកាសយានិកដំបូងបង្អស់របស់ប្រទេសទួរគី និងសមាជិកនាវិកបីនាក់ផ្សេងទៀតតំណាងឱ្យទ្វីបអឺរ៉ុប ត្រូវបានបាញ់បង្ហោះពីរដ្ឋហ្វ្លរីដា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ក្នុងការធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិក្នុងបេសកកម្មរៀបចំពាណិជ្ជកម្មចុងក្រោយបង្អស់ពីក្រុមហ៊ុន អាហ្ស៊ីអុម ស្ពេស (Axiom Space) របស់រដ្ឋតិចសាស់។បន្ទប់យានអវកាស ស្ពេសអ៊ិច គ្រូដ្រាហ្គន (SpaceX Crew Dragon) ផ្ទុកយាន អាហ្ស៊ីអុម បានលើកពីលើយានចម្លង ហ្វាលខន-៩ (Falcon 9) ប្រហែលមួយម៉ោងមុនពេលថ្ងៃលិចពីមជ្ឈមណ្ឌលអវកាស ខេនណេឌី (Kennedy) របស់អង្គការណាសា (NASA) នៅទីក្រុង ខេប ខាណាវើរ៉ាល (Cape Canaveral) ដោយចាប់ផ្តើមការហោះហើរ ៣៦ម៉ោង ដែលបានគ្រោងទុកទៅកាន់មន្ទីរពិសោធន៍គន្លង។យាន គ្រូដ្រាហ្គន ដែលដំណើរការដោយស្វ័យភាព ត្រូវបានគេរំពឹងថានឹងទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅព្រឹកថ្ងៃសៅរ៍ ហើយចូលចតជាមួយនឹងស្ថានីយដែលធ្វើគន្លងគោចរនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីលើផែនដី ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ដោយសមាជិកនាវិកធម្មតាចំនួនប្រាំពីរនាក់។បេសកកម្មនេះគឺជាការហោះហើរលើកទីបីដែលរៀបចំដោយក្រុមហ៊ុន អាហ្ស៊ីអុម ដែលមានមូលដ្ឋាននៅទីក្រុង ហូសស្តុន (Houston) ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុននេះបង្កើតអាជីវកម្មរបស់ខ្លួនក្នុងការបញ្ជូនអវកាសយានិកឧបត្ថម្ភដោយរដ្ឋាភិបាលបរទេស និងសហគ្រាសឯកជនចូលទៅក្នុងគន្លងផែនដី៕

ប្រធានព្រឹទ្ធសភាបារាំងទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចផ្លូវការសម្តេចធិបតីលើទឹកដីបារាំង

2024/01/19 07:09:40 am        133
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំងនារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ថ្លែងនៅក្នុងកិច្ចជំនួបនោះឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង ហើយក្នុងកិច្ចជំនួបនោះ ឯកឧត្តមប្រធានព្រឹទ្ធសភាបារាំងក៏បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែករវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា និងបារាំងក្នុងរយៈកាល២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩មកនោះ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនោះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម។នៅក្នុងឱកាសនោះផងដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ ជាពិសេសនៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះតែម្តង។សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួបផ្លូវការ ជាមួយប្រធានព្រឹទ្ធសភាបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូក៏បាន ក៏ធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង ដោយមានការទទួល និងបដិសណ្ឋារកិច្ចយ៉ាងស្និទស្នាលពីឯកឧត្តម Vincent EBLÉ ប្រធានក្រុមមិត្តភាពសភាបារាំង កម្ពុជា ឡាវ នៃព្រឹទ្ធសភា សាធារណរដ្ឋបារាំងផងដែរ៕អត្ថបទ បាន ចក់

ឯកឧត្តម ម៉ុង ឬទ្ធី អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តពោធិ៍សាត់

2024/01/18 01:59:09 pm        265
ពោធិ៍សាត់៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ មកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១៨រូប ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធាន​ក្រុម​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចំនួន៣១១រូប ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៧ស្រុក ក្រុង និង​​៤៩​ឃុំ-សង្កាត់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិត​ក្នុង​សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ចំពោះខេត្តពោធិ៍សាត់ ទីតាំង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនៅមណ្ឌលធនធានមនុស្ស ស្ថិត​ក្នុង​បរិវេណ​សាលា​បឋមសិក្សាពោធិ៍សាត់ ការិយាល័យបោះឆ្នោតលេខ៧០០៥ មានអ្នកបោះឆ្នោត​៣៤៥នាក់​ ក្នុង​នោះអ្នកតំណាងរាស្ត្រ៤នាក់ សមាជិកក្រុមប្រឹ​ក្សា​ឃុំស​ង្កាត់​ទាំង​៤៩ ​ចំនួន​៣៤១​នាក់​។ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ម៉ុង ឬទ្ធី បានថ្លែងនូវការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះស​មិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយ​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ ​ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​យ៉ាង​ល្អ​ប្រសើរ និងសម្បូបែប។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនថា គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជា បាន​សម្រេច​ចាត់​តាំង​ក្រុម​បេក្ខជន​ឈរ​​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ ចំនួន១៨រូប ដែលមានឯកឧត្តមជាប្រធាន បាន​មក​បង្ហាញ​មុខ​ជូន​អង្គបោះឆ្នោតបានស្គាល់នាពេលនេះ។ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧។ ជា​មួយគ្នានោះឯកឧត្តម បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើន​ការ​ប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀម​ឯក​សារ​ពាក់​ព័ន្ធ​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​បា​​​ន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី១​ឱ្យ​បាន​គ្រប់​ៗ​គ្នា៕ អត្ថបទ៖ ភិរុណ ពៅ

សេតវិមានបញ្ជាក់អំពី តម្រូវការបន្ទាន់ដ៏អស់សង្ឃឹម សម្រាប់លំហូរសព្វាវុធទៅអ៊ុយក្រែន

2024/01/18 01:44:49 pm        151
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានបញ្ជាក់លើតម្រូវការដ៏សំខាន់ និង បន្ទាន់ សម្រាប់ការបន្តលំហូរជំនួយផ្នែកសន្តិសុខ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ។លោក Kirby បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធសព្វាវុធមួយចំនួន ដោយទទួលស្គាល់ថា គ្រាប់រំសេវមួយចំនួនមានការផ្គត់ផ្គង់ខ្វះខាត ដោយសារតម្រូវការនៅសមរភូមិ និងសកម្មភាពរបស់រុស្ស៊ី។ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាន អំពីជំនួបរវាងប្រធានាធិបតីលោក Joe Biden ជាមួយប្រធានសភា លោក Mike Johnson និងមេដឹកនាំសភាសាធារណៈរដ្ឋដទៃទៀត កាលពីរសៀលថ្ងៃពុធ លោក Kirby បានទទូចថា ការផ្តោតការយកចិត្តទុកដាក់ បានពិភាក្សាអំពីប្រទេសអ៊ុយក្រែន។លោក Biden បានស្នើសុំមូលនិធិបន្ថែមចំនួន ៦១,៤ ពាន់លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវសព្វាវុធ និងបំពេញបន្ថែមស្តុករបស់សហរដ្ឋអាមេរិក។ វាគឺជាផ្នែកមួយនៃសំណើ «បំពេញបន្ថែម» ដែលរួមបញ្ចូលទាំង ១៤,៣ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ីស្រាអែល និង ១៣,៦ពាន់លានដុល្លារសម្រាប់ការការពារព្រំដែន។

លោកហ្សេឡិនស្គី៖ កង្វះជំនួយដល់អ៊ុយក្រែនមានន័យថា វិបត្តិសម្រាប់អឺរ៉ុប

2024/01/18 01:36:27 pm        139
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានព្រមានពីគ្រោះថ្នាក់នៃការពន្យារពេលបន្ថែមទៀត នៅក្នុងផ្តល់ជំនួយរបស់លោកខាងលិចសម្រាប់ប្រទេសរបស់ខ្លួន ដែលរងការវាយប្រហារពីប្រទេសរុស្ស៊ីអស់រយៈពេលជិតពីរឆ្នាំមកហើយ។លោកហ្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងរមណីយដ្ឋានជិះស្គីរបស់ស្វ៊ីសនៅទីក្រុងដាវូស ( Davos) កាលពីថ្ងៃពុធថា នឹងមានវិបត្តិដ៏ធំមួយសម្រាប់អឺរ៉ុបទាំងមូល។លោកហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែននឹងបន្តប្រយុទ្ធ ប៉ុន្តែបើគ្មានជំនួយហិរញ្ញវត្ថុ រុស្ស៊ីនឹងអាច ដណ្តើមយកអ៊ុយក្រែនបាន ហើយនៅពេលពួកគេដណ្តើមបានអ៊ុយក្រែនភ្លាម វានឹងក្លាយជាសង្រ្គាមរវាងអង្គការណាតូ និងរុស្ស៊ី។លោកបានបន្តថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មានការវាយប្រហារបែបនេះទៅលើសម្ព័ន្ធមិត្តយោធា នៅក្នុងចិត្ត។លោកហ្សេឡិនស្គី បាននិយាយថា ផលវិបាកផ្ទាល់នៃការខ្វះការគាំទ្ររបស់លោកខាងលិច នឹងជាការចុះខ្សោយនៅក្នុងសមរភូមិជាមួយនឹងកង្វះខាតកាំភ្លើងធំ។ លោកបានព្រមានថា ការការពារដែនអាកាសក៏នឹងចុះខ្សោយផងដែរ ដោយសារកង្វះមីស៊ីល ហើយនឹងមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។

ក្រសួងបរិស្ថានណែនាំ៤ ចំណុចដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការបំពុលខ្យល់នៅក្នុងរដូវប្រាំង

2024/01/18 01:08:28 pm        219
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុង កំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានជូនដំណឹង និងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ ​ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំនុចដូចខាងក្រោម៖ទី១.អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់​ជញ្ជ្រាំង​ សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហឡើយ។ទី២.អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម។ទី៣.អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។ ទី៤. អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ អត្ថបទ៖ទូច សោភ័ណ 

ក្រុមហ៊ុន Samsung បង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S24 ដែលមានមុខងារ AI ដើម្បីយកឈ្នះ Apple

2024/01/18 12:25:36 pm        185
ទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន ស៊ែមសុង (Samsung) ដែលបានបង្ហាញកាលពីថ្ងៃពុធ (១៧ មករា) នឹងមានមុខងារប្រាជ្ញាសិប្បនិមិត្ត អេអាយ (AI) ជាច្រើនដូចជាការបកប្រែការហៅទូរសព្ទជាភាសាបរទេសក្នុងពេលដំណាលគ្នាជាដើម នៅក្នុងការជំរុញចុងក្រោយរបស់ក្រុមហ៊ុននេះដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន អេបផល (Apple)។ក្រុមហ៊ុន អេបផល បាននាំមុខលើការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន ស៊ែមសុង ក្នុងឆ្នាំ២០២៣ នេះបើយោងតាមអ្នកផ្តល់ទិន្នន័យសារជីវកម្មអន្តរជាតិ ដោយធ្វើឲ្យក្រុមហ៊ុន ស៊ែមសុង មានការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ ដោយសារតម្រូវការសម្រាប់ឧបករណ៍លំដាប់ខ្ពស់កើនឡើងខ្លាំងក្នុងទីផ្សារ ដោយជាផ្នែកមួយដែលក្រុមហ៊ុន អេបផល កំពុងមានឥទ្ធិពល។ជាការឆ្លើយតប ក្រុមហ៊ុន ស៊ែមសុង កំពុងផ្តល់ជូននូវមុខងារបញ្ញាសិប្បនិមិត្តជាច្រើននៅក្នុងម៉ូដែល ហ្គាឡាក់ស៊ី អែស២៤ (Galaxy S24) ពិសេសរបស់ខ្លួន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការទាក់ទាញអ្នកទិញ។ ដោយមុខងារនោះមាននៅក្នុង ១៣ភាសាផ្សេងៗគ្នា មុខងារ AI នៅលើឧបករណ៍ត្រូវបានផ្តល់ជូនតាមរយៈការបណ្តុះបណ្តាល AI ជំនាន់ថ្មីរបស់ស៊ែមសុង។ទូរស័ព្ទស៊េរី ហ្គាឡាក់ស៊ី អែស២៤ នឹងត្រូវបានលក់ចាប់ពីថ្ងៃទី៣១ ខែមករា ខាងមុខនេះ។ នៅសហរដ្ឋអាមេរិក ទូរស័ព្ទ ហ្គាឡាក់ស៊ី អែស២៤ នឹងមានតម្លៃចាប់ពី ៧៩៩ដុល្លារ និងកំណែពិសេសចំនួនពីរប្រភេទទៀតគឺទូរស័ព្ទ អែស២៤ ភ្លឺស (S24 Plus) តម្លៃចាប់ពី ៩៩៩ដុល្លារ និងទូរស័ព្ទ អែស២៤ អ៊ុលត្រា (S24 Ultra) តម្លៃចាប់ពី ១.២៩៩ដុល្លារ៕

ផ្លូវប្របមាត់សមុទ្រតភ្ជាប់ពីក្រុងកែបទៅឆ្នេរអង្កោល សម្រេចការសាងសង់បានប្រមាណ ៩៥ភាគរយ

2024/01/18 12:09:30 pm        284
អភិបាលខេត្តកែប បានលើកឡើងថា ការស្ថាបនាផ្លូវថ្មីប្របមាត់សមុទ្រប្រវែង ជាង១២ គ.ម តភ្ជាប់​​ក្រុង​កែបទៅឆ្នេរអង្កោល សម្រេចបានលទ្ធផលរង្វង់៩៥%ហើយ បើគិតមកដល់ពេលនេះ ហើយ​តាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ ឯកឧត្តម​រំពឹង​សមិទ្ធផល​នេះ ​នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅតំបន់ឆ្នេរអង្កោលកាន់តែប្រសើរ។  ថ្លែងប្រាប់អ្នកសារព័ត័មាន ក្នុងដំណើរអញ្ជើងចុះពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និង​ថ្មើរ​ជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ ពីក្រុងកែបឆ្ពោះទៅឆ្នេរអង្គោល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៤នេះ ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ទម្រាំ​បាន​ផ្លូវ​ប្រប​មាត់​សមុទ្រ ដែលជាផ្លូវស្ថាបនាថ្មីសុទ្ធសាទនេះ អាជ្ញាធរខេត្តបានខិតខំខ្លាំងណាស់ គ្រាន់តែ​ការ​សម្រប​សម្រួលដោះស្រាយផលប៉ះពាល់រវាងពលរដ្ឋ និងអាជ្ញាធរ ជាប់គាំងប្រមាណជាង៦ឆ្នាំ ទើប​តែ​អាណត្តិឯកឧត្តមចូលកាន់តំណែងនេះទេ ទើបស្រុះស្រួលគ្នា រហូតឈាន​ដល់​ទទួល​បាន​សមិទ្ធ​ផល​ថ្មី ដូចពេលនេះ ។ បន្ទាប់ពីបានពិនិត្យជាក់ស្តែង និងបានជួបជាមួយនឹងមន្ត្រីជំនាញ ក្រុម​ការងារស្ថាបនា ឯកឧត្តមធ្វើការសន្និដ្ឋានថា បច្ចុប្បន្នផ្លូវក្រាលកៅស៊ូបានសម្រេចរួចរាល់ ផ្លូវ​ថ្មើរ​ជើង និងផ្លូវជិះកង់ក៏ជិតរួចរាល់ សរុបលទ្ធផលនៃការស្ថាបនាផ្លូវសម្រេចបានរង្វង់ ៩៥ភាគរយ ហើយ​គ្រោង​នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។ ឯកឧត្តមបានបន្ថែមថា ផ្លូវប្របមាត់សមុទ្រនេះក្រៅពីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ វាក៏ជា​សសៃឈាម​ទេសចរណ៍ដ៏មានសារៈសំខាន់ផងដែរ ដែលស្របទៅ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល អាណត្តិមុន រហូតមកដល់អាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយអាជ្ញាធររាជធានី ខេត្ត ពង្រីកនូវ​សក្តានុពល​ទេសចរណ៍​របស់​ខ្លួន​ តាមរយៈការខិតខំរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា តាមរយៈសមិទ្ធផលធំៗជាច្រើនរបស់ខេត្តកែប បាន​ចូល​រួម​ចំណែក​ទាញ​យកប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចគ្នានេះ​ដែរ​ផ្លូវ​​ប្រប​មាត់សមុទ្រទៅឆ្នេរអង្កោលនេះ ពេលស្ថាបនារួច សម្ភោធដាក់ឲ្យដំណើរការ ឯកឧត្តម​ជឿ​ថា​គម្រោង​អភិវឌ្ឍន៍លើវិស័យទេសចរណ៍នឹងហូរចូលមក ប្រជាពលរដ្ឋ អាជីវករនៅ​តំបន់​ឆ្នេរ​អង្កោល នឹងកាន់តែមានជីវភាពល្អប្រសើរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរមីន អំពាវនាវដល់សហគមន៍អន្តរជាតិឈរជាមួយកម្ពុជា ថ្កោលទោសទង្វើអមនុស្សធម៌របស់ថៃឈ្លានពានកម្ពុជា ដោយប្រើប្រាស់គ្រាប់បែកចង្កោម
07/27/2025 10:07 AM
ទាហានឈ្លានពានថៃ បានទម្លាក់គ្រាប់លើផ្លូវចូលប្រាសាទព្រះវិហារ និងទីតាំងផ្សេងទៀតយ៉ាងសម្បើម
07/27/2025 08:07 AM
TOP STORY | សម្តេចធិបតី៖ ភាគីថៃបានឯកភាពសំណើរបស់ប្រធានាធិបតីដូណាត្រាំ ស្តីពីការឈប់បាញ់គ្នាជាមួយកម្ពុជា
07/27/2025 07:07 AM
TOP STORY | សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះលោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមសម្របសម្រួល បទឈប់បាញ់ភ្លាមៗ រវាងកម្ពុជា និងថៃ ដោយគ្មានលក្ខខណ្ឌ ដើម្បីការពារអាយុជីវិតរបស់ទាហាន និងជនស៊ីវិលជាច្រើននាក់
07/27/2025 05:07 AM
ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យ និងនាំស្បៀងមួយចំនួនចែកជូនពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
07/27/2025 12:07 AM
TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!
07/26/2025 11:07 PM
TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ
07/26/2025 09:07 PM
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
07/26/2025 08:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM