សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី តែងបង្ហាញវត្តមានឲ្យអ្នកស្រុកឃើញ តែមិនបង្កគ្រោះថ្នាក់អ្វីទេ

2024/01/22 12:43:42 pm        567
មណ្ឌលគិរី៖ ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា តែងតែបង្ហាញខ្លួនជាច្រើនក្បាល ក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ ខណៈវត្តមានរបស់សត្វដំរីព្រៃធ្វើដំណើរជាហ្វូង ក៏ជាសញ្ញាល្អសរបញ្ជាក់ឲ្យឃើញពីចំនួនសត្វព្រៃនៅតែចំនួនច្រើនក្នុងព្រៃ មិនមានការបាត់បង់ ។ប្រភពពីប្រជាពលរដ្ឋនៅស្រុកកែវសីមា បានលើកឡើងថា នៅរដូវប្រាំងហ្វូងដំរីព្រៃតែង​តែចេញ​ពីព្រៃមករកចំណី ឬប្រភពទឹកផឹកយ៉ាងទៀងទាត់ ព្រោះពីមុនតំបន់ទាំងនោះសុទ្ធតែជាព្រៃ​របស់​វាធ្លាប់រស់នៅ ។ ការបង្ហាញខ្លួនរបស់ហ្វូងដំរីក៏បង្កការរំខានខ្លះដែរ ដោយពួកវាបានស៊ីដំណាំផ្សេងៗ​របស់អ្នកស្រុកដាំ ប៉ុន្តែពួកវាមិនបង្កគ្រោះថ្នាក់ដល់ប្រជាជនទេ ។នាយកដែនជម្រកសត្វព្រៃកែវសីមា ​លោក ស៊ិន សត្ថា បានឲ្យដឹងជារឿយៗមន្ត្រី​ឧទ្យានុរក្សតែង​ល្បាតប្រទះឃើញហ្វូងដំរីព្រៃញឹកញាប់ ហើយប្រហែល៣ខែមុន ដំរីព្រៃជាច្រើនក្បាលបានបង្ហាញ​ខ្លួន​នៅតំបន់ឃុំស្រែព្រះ ។ លោកបន្តថា គិតរហូតដល់ពេលនេះ មិនទាន់កំណត់បានតួលេខជាក់លាក់របស់ដំរីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃកែវសីមានោះទេ ត្បិតក្រុមមន្ត្រីជំនាញក្នុងឆ្នាំ២០២៣ប្រមូលបានសំណាក​សត្វដំរីព្រៃ​ប្រមាណជាង៤០០សំណាក់យកទៅពិសោធន៍ដើម្បីកំណត់ចំនួនរបស់ពួកវា ប៉ុន្តែមិនទាន់ទទួលបានលទ្ធផល ។ គួររំលឹកដែរថា តួលេខសត្វដំរីព្រៃកាលពីឆ្នាំ២០២១ ​ដែលមន្ត្រីជំនាញបានផ្ដល់ឲ្យ សត្វដំរីព្រៃអាស៊ី​នៅខេត្តមណ្ឌលគិរីមិនមានចំនួនថយចុះនោះទេ ពួកវាកំពុងរស់នៅក្នុងព្រៃបង្កាត់កូនចៅយ៉ាង​សុខសាន្ត ហើយចំនួនរបស់ពួកវាអាចមានចន្លោះពី៣០០ក្បាល​ ទៅ៤០០ក្បាល មានរស់នៅច្រើន​ក្នុងដែនជម្រកសត្វព្រៃកែវសីមា ​បន្ទាប់មកគឺដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅក្នុងដែន​​ជម្រកសត្វព្រៃស្រែពក ៕ អ៊ិត ភីរុណ 

កុមារកម្ពុជា៧នាក់ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្ដាច់ព្រ័តនៅវៀតណាម

2024/01/22 12:34:53 pm        652
កុមារកម្ពុជា ៧នាក់ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្ដាច់ព្រ័តនៅប្រទេសវៀតណាម។ ជ័យលាភីទាំង ៧រូបនោះ មានឈ្មោះ៖ 1-Heng Panha Vathanak ទទួលបានពានជើងឯកគណិតវិទ្យាអន្តរជាតិ និងមេដាយមាស (ថ្នាក់ទី9 មកពីសាលាវេស្ទើនអន្តរជាតិ)2-Ly Thean មេដាយប្រាក់ (ថ្នាក់ទី6 មកពីសាលាវេស្ទើនអន្តរជាតិ)3-Heng Panha Vatey មេដាយសំរឹទ្ធ (ថ្នាក់ទី8 មកពីសាលាវេស្ទើនអន្តរជាតិ)4-Lor Hunvissasak មេដាយសំរឹទ្ធ (ថ្នាក់វិទ្យាល័យ មកពីវិទ្យាល័យ Saint Francois)5-Seng Sok Vathanak មេដាយសំរឹទ្ធ (ថ្នាក់ទី5 មកពីមជ្ឈមណ្ឌលសិក្សាទំនើប ព្រះនរោត្តម)6-Thou Thearayu មេដាយសំរឹទ្ធ (ថ្នាក់ទី4 មកពីសលាបឋមសិក្សាប្រាសាទ)7-Hy Channima មេដាយសំរឹទ្ធ (ថ្នាក់ទី3 មកពីសាលា Advance Acadmy of Phnom Penh)ចំពោះកុមារ ៧នាក់ផ្សេងទៀត ដែលមិនទទួលបានមេដាយ ពួកគេក៏ទទួលបាន Merit Awards

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលីឱ្យកាន់តែរីកចម្រើនខ្លាំងក្លា

2024/01/22 12:28:16 pm        273
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅសាធារណរដ្ឋបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជូននូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូន ឯកឧត្តមអគ្គរដ្ឋទូត អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា។ មុននឹងបញ្ចប់សម្តេចធិបតី និង ឯកឧត្តមអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម រវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និង អូស្រា្តលី អាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួន នៅក្នុងវេទិកាតំបន់ និងសកល ផងដែរ៕

អឺរ៉ុបហាក់ដូចជាបានសម្របខ្លួនទៅនឹងជីវិត ដោយគ្មានឧស្ម័នរុស្ស៊ី

2024/01/22 12:22:15 pm        235
បណ្តាប្រទេសអ៊ឺរ៉ុបដែលបានដោះស្រាយបញ្ហាដឹកជញ្ជូនថ្មីៗនៅមជ្ឈិមបូព៌ា មិនបានជួបប្រទះការកើនឡើងនៃតម្លៃឧស្ម័នដែលអាចបង្ហាញពីភាពជោគជ័យរបស់ពួកគេក្នុងការផ្តាច់ខ្លួនចេញពីឧស្ម័នរុស្ស៊ីទេ។ទោះបីជាគ្រោះថ្នាក់នៃការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម បានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ តម្លៃឧស្ម័នកាតាសម្រាប់ប្រជាជនអឺរ៉ុប មិនបានកើនឡើងទេ ហើយតម្លៃអគ្គិសនី នៅតែមានស្ថិរភាព ចាប់តាំងពីមានវិបត្តិនោះ។តម្លៃអគ្គិសនីអឺរ៉ុបជាមូលដ្ឋានឥឡូវនេះ កំពុងជួញដូរតិចជាង ៣០ផោនក្នុងមួយមេហ្គាវ៉ាត់ម៉ោង ឬប្រហែលមួយភាគដប់នៃកម្រិតកំពូលរបស់ពួកគេ ក្នុងឆ្នាំ ២០២២។បញ្ហានេះ ត្រូវបានគេគិតថា ជាការចង្អុលបង្ហាញដ៏រឹងមាំដែលថា សុបិន្តអាក្រក់បំផុតដែលបានបញ្ជូនតម្លៃ ថាមពលកើនឡើងយ៉ាងខ្លាំង និងអតិផរណាដល់កម្រិតខ្ពស់ជាច្រើនឆ្នាំ ក្នុងឆ្នាំ២០២២ ត្រូវបានបញ្ចប់។អឺរ៉ុប បានអនុវត្តវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះការរៀបចំ និងការប្រមូលផ្តុំបរិមាណ ឧស្ម័ន។លើសពីនេះ ប្រជាជនអឺរ៉ុប បានប្រើប្រាស់ប្រភពថាមពលកកើតថ្មីយ៉ាងសកម្ម ដោយអនុញ្ញាតឲ្យពួកគេធ្វើបង្កើនការប្រើប្រាស់របស់ពួកគេ ខណៈពេលដែលឆ្លងកាត់វិបត្តិដោយស្ងប់ស្ងាត់នោះ។កត្តាជាច្រើនដូចជារដូវរងា និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច សុទ្ធតែមានផលប៉ះពាល់ ដោយកាត់បន្ថយតម្រូវការប្រើប្រាស់ឧស្ម័ន នៅក្នុងឧស្សាហកម្មយក្សដូចជាអាល្លឺម៉ង់ជាដើម។

លោក Trump អបអរការសម្រេចចិត្តរបស់លោក DeSantis ក្នុងការបោះបង់មិនប្រជែងតំណែងប្រធានាធិបតីអាមេរិក

2024/01/22 12:09:09 pm        208
លោក ដូណាល់ ត្រាំ (Donald Trump) បានទុកចោលការរិះគន់ និងការចំអកជាច្រើនខែលើលោក រ៉ន ដឺសេនធីស (Ron DeSantis) មួយឡែកកាលពីយប់ថ្ងៃអាទិត្យ (២១ មករា) ហើយបានប្រារព្ធពិធីអបអរសាទរគូប្រជែងមកពីគណបក្សសាធារណរដ្ឋរូបនេះ ដែលបានក្លាយជាអ្នកគាំទ្រថ្មីបំផុតរបស់លោក បន្ទាប់ពីលោកអភិបាលរដ្ឋ ហ្វ្លរីដា (Florida) រូបនេះបានបញ្ចប់យុទ្ធនាការប្រធានាធិបតីរបស់ខ្លួន និងងាកទៅគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។សម្រាប់លោក ត្រាំ ការអបអរនេះបានក្លាយជាពិធីដដែលៗក្នុងការស្វាគមន៍ការគាំទ្រពីនរណាម្នាក់ដែលធ្លាប់ព្យាយាមយកឈ្នះលោក។ ទោះជាយ៉ាងណាក៏ដោយ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យនៅរដ្ឋ ញ៉ូវ ហែមសៀរ (New Hampshire) ក្នុងការមើលឃើញលោក ត្រាំ សរសើរលោក ដឺសេនធីស ដោយមិនហៅលោកថា «មនុស្សអត្មានិយម» ឬ «មនុស្សគិតតែពីខ្លួនឯង» ដែលនោះបានបញ្ចប់ការប្រជែងគ្នាដ៏ជូរចត់បំផុតនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់គណបក្សសាធារណរដ្ឋ។លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួនថា «ខ្ញុំចង់អរគុណដល់លោក រ៉ន និងអបអរសាទរលោកដែលធ្វើបានល្អខ្លាំងណាស់ក្នុងការគាំទ្រខ្ញុំ ហើយខ្ញុំពេញចិត្តណាស់ និងទន្ទឹងរង់ចាំធ្វើការជាមួយលោក រ៉ន ព្រោះលោកជា «មនុស្សដ៏អស្ចារ្យ» ម្នាក់។កាលពីព្រឹកថ្ងៃដដែលនោះ លោក ដឺសេនធីស បាននិយាយតាមរយៈវីដេអូថា លោកនឹងបញ្ចប់យុទ្ធនាការរបស់ខ្លួន រយៈពេលពីរថ្ងៃមុនការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋដំបូងបង្អស់របស់រដ្ឋ ញ៉ូវ ហែមសៀរ ប៉ុន្តែការរីករាយរបស់លោក ត្រាំ កាលពីរាត្រីថ្ងៃអាទិត្យចំពោះការបោះបង់របស់លោក ដឺសេនធីស មិនមែនជាការគាំទ្រដ៏កក់ក្តៅបំផុតនោះទេ៕

អ៊ុយក្រែនពឹងផ្អែកលើជំនួយផ្នែកការពារលោកខាងលិចបន្ថែមទៀត ក្នុងរយៈពេលពីរខែខាងមុខ

2024/01/22 11:24:40 am        265
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃសៅរ៍ (២០ មករា) ថាលោករំពឹងថាកញ្ចប់ការពារពីលោកខាងលិចថ្មីមួយចំនួនសម្រាប់អ៊ុយក្រែន នឹងត្រូវបានចុះហត្ថលេខាក្នុងខែនេះនិងខែក្រោយ។លោក ហ៊្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូនៅពេលយប់របស់ខ្លួនថា «យើងកំពុងរៀបចំកិច្ចព្រមព្រៀងថ្មីជាមួយដៃគូ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីដ៏រឹងមាំ ។ នៅខែមករា និងខែកុម្ភៈ គួរតែនាំមកនូវលទ្ធផលដែលត្រូវគ្នា។ មានកាលបរិច្ឆេទជាក់លាក់រួចហើយ នៅពេលដែលឯកសារថ្មី និងរឹងមាំអាចត្រូវបានគេរំពឹងទុក»។បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ សម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវ បានរួបរួមក្នុងការផ្តល់ជំនួយយោធាដែលមិនធ្លាប់មានពីមុនមក និងជំនួយផ្សេងទៀតដើម្បីជួយលោក ហ៊្សេឡិនស្គី ការពារប្រទេសរបស់លោក។ប៉ុន្តែជាមួយនឹងសង្គ្រាមឥឡូវនេះអូសបន្លាយដល់ឆ្នាំទី៣ របស់ខ្លួន ការផ្លាស់ប្តូរតិចតួចនៅតាមសមរភូមិជួរមុខក្នុងរយៈពេល ១២ខែកន្លងមក និងការប្រឆាំងកាន់តែខ្លាំងឡើងចំពោះជំនួយបន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិក ធ្វើឲ្យជំនួយមូលនិធិ និងគ្រឿងយុទ្ធោបករណ៍ក្នុងប៉ុន្មានខែថ្មីៗនេះមានការយឺតយ៉ាវខ្លាំងសម្រាប់អ៊ុយក្រែន៕

កោះតៃវ៉ាន់និយាយថា ខ្លួនបានប្រទះឃើញបាឡុងរបស់ចិន ចំនួន ៦គ្រឿង

2024/01/22 11:17:55 am        249
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញបាឡុងរបស់ចិនចំនួន ៦គ្រឿងទៀតដែលហោះហើរលើច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ (២១ មករា) ដែលមួយក្នុងចំណោមនោះបានឆ្លងកាត់លើកោះនេះ ហើយនោះជាភាពតានតឹងចុងក្រោយបំផុតនៅក្នុងបញ្ហាបាឡុងបែបនេះ ដែលអាជ្ញាធរការពារជាតិនិយាយថាបានមើលឃើញក្នុងរយៈពេលមួយខែកន្លះកន្លងមកនេះ។នៅដើមខែនេះ អាជ្ញាធរតៃវ៉ាន់នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រើពាក្យពេចន៍ដ៏ខ្លាំងក្លាមួយ បានចោទប្រកាន់ប្រទេសចិនពីការគំរាមកំហែងសុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្គ្រាមចិត្តសាស្ត្រលើប្រជាជននៅលើកោះនេះជាមួយនឹងការបង្ហោះបាឡុង នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតកោះតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករា។លទ្ធភាពដែលប្រទេសចិន ប្រើប្រាស់បាឡុងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន ប៉ុន្តែប្រទេសចិនបាននិយាយថា បាឡុងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យប៉ុណ្ណោះ។នៅក្នុងឧបទ្ទវហេតុចុងក្រោយបំផុតដែលត្រូវបានបង្ហាញដោយអាជ្ញាធរតៃវ៉ាន់នៅថ្ងៃចន្ទ (២២ មករា) នេះនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធារបស់ចិនក្នុងរយៈពេល ២៤ម៉ោងកន្លងមក បាននិយាយថា បាឡុងងចំនួន ៦គ្រឿង បានហោះកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបរបស់ច្រកសមុទ្រកាលពីថ្ងៃអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ មានតែបាឡុងមួយប៉ុណ្ណោះដែលឆ្លងកាត់កោះតៃវ៉ាន់ នៅចុងភាគខាងត្បូងរបស់កោះស្វ័យគ្រប់គ្រងនេះ៕

កូរ៉េខាងជើង ការពារការបង្កើនវិធានការយោធារបស់ខ្លួន នៅវេទិកាអន្តរជាតិ

2024/01/22 11:12:10 am        213
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានការពារវិធានការរបស់ខ្លួនក្នុងការពង្រឹងសមត្ថភាពយោធា ដែលជាការអនុវត្តត្រឹមត្រូវនៃសិទ្ធិអធិបតេយ្យប្រឆាំងនឹងការប្រឈមមុខដាក់គ្នាដោយយោធាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន នៅឯកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM)ក្នុងប្រទេសអ៊ូហ្គង់ដា។ប្រទេសកូរ៉េខាងជើង បានអះអាងថា ថ្មីៗនេះ ខ្លួនបានធ្វើការសាកល្បងយានដ្រូនប្រហារនុយក្លេអ៊ែរក្រោមទឹក ដែលមានឈ្មោះថា Haeil-5-23 នៅសមុទ្រខាងកើត ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកចុងក្រោយបង្អស់ ដែលមានការចូលរួមពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។ សមយុទ្ធនេះ បានកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទិកលឿនជាងសំឡេងប្រើថាមពឡឥន្ធនៈរឹង កាលពីថ្ងៃទី ១៤ ខែមករា។ប្រធានប្រតិភូកូរ៉េខាងជើង លោក Kim Son-kyong បាននិយាយថា ប្រទេសរបស់ខ្លួន បាននិងកំពុងពង្រឹងសមត្ថភាពការពារជាតិ ដើម្បីឆ្លើយតបទៅនឹង «ចលនាយោធាដ៏គ្រោះថ្នាក់» របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ហើយចំណាត់ការនេះ គឺជាការអនុវត្តត្រឹមត្រូវនៃសិទ្ធិអធិបតេយ្យភាពរបស់ប្រទេស។លោក Kim Son-kyong បានអះអាងនៅក្នុងកិច្ចប្រជុំកំពូល NAM ដែលធ្វើឡើង នៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅទីក្រុងKampalaថា៖«បាតុភូតដែលសិទ្ធិរបស់ប្រទេសអធិបតេយ្យភាព ក្នុងឯករាជ្យភាព ជីវិត និងការអភិវឌ្ឍ កំពុងត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ គឺផ្តោតទៅលើឧបទ្វីបកូរ៉េ»។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងទទួលបន្ទុកអង្គការអន្តរជាតិ បាននិយាយថា ការតស៊ូរបស់កូរ៉េខាងជើង ដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ត្រូវនឹងមនោគមន៍វិជ្ជារបស់ NAM ដែលបដិសេធរាលទម្រង់នៃការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសមួយ និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង នេះបើយោងតាមសារព័ត៌មានKCNA។

លោក Ron DeSantis ដែលជាការគំរាមកំហែងដ៏ធំបំផុតរបស់លោក Trump ដកខ្លួនពីការដណ្ដើមកៅអីសេតវិមាននៅឆ្នាំ២០២៤

2024/01/22 10:46:16 am        230
គូប្រជែងដណ្ដើមតំណែងប្រធានាធិបតីអាមេរិកលោក Ron DeSantis ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាបុគ្គលដ៏សក្ដិសមបំផុតរបស់គណបក្សសាធារណរដ្ឋក្នុងកាប្រកួតប្រជែងជាមួយលោក Donald Trump បានទម្លាក់ចោលការប្រណាំងប្រជែងបឋមកាលពីថ្ងៃអាទិត្យ ទី២១ មករា ជាការដកខ្លួនដំបូងដែលបង្ហាញសក្ដានុពលកាន់តែខ្លាំង សម្រាប់អតីតប្រធានាធិបតរូបនេះ នៅក្នុងគណបក្សនេះ។ លោក DeSantis វ័យ៤៥ ឆ្នាំបានគាំទ្រ លោក Trump នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ។ លោក DeSantis ត្រូវគេមើលឃើញយ៉ាងទូលំទូលាយថាជាអ្នកប្រកួតប្រជែងដ៏សំខាន់បំផុតសម្រាប់ការតែងតាំងក្នុងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤នេះ និងជាអ្នកស្នងតំណែងបន្តពីលោក Trump ដោយសារតែរបៀបប្រយុទ្ធ និងទស្សនៈអភិរក្សយ៉ាងជ្រាលជ្រៅរបស់លោក។កាលពីដើមឆ្នាំ២០២៣ លោកបាននាំមុខក្នុងការស្ទង់មតិទល់នឹងលោក Trump ។ ប៉ុន្តែការគាំទ្ររបស់អភិបាលរដ្ឋផ្លរីដារូបនេះ បាននឹងកំពុងធ្លាក់ចុះអស់រយៈពេលជាច្រើនខែ ដោយសារយុទ្ធសាស្ត្រយុទ្ធនាការមានកំហុស ដែលទំនងជាខ្វះភាពងាយស្រួលជាមួយអ្នកបោះឆ្នោតនៅលើផ្លូវនៃយុទ្ធនាការ ហើយរហូតមកដល់ពេលនេះ ជំហរមិនអាចរង្គោះរង្គើរបស់លោក Trump បានយកឈ្នះការគាំទ្រភាគច្រើនរបស់គណបក្សនេះ។ ការបញ្ចប់ការប្រកួតប្រជែងរបស់លោក DeSantis មានន័យថា អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ឥឡូវនេះគឺជាសមាជិកគណបក្សសាធារណរដ្ឋចុងក្រោយក្នុងការប្រជែងជាមួយលោក Trump ។ អ្នកឈ្នះការប្រកួតជ្រើសរើសបេក្ខជនមកពីគណបក្សសាធារណរដ្ឋ នឹងត្រូវជួបលោកប្រធានាធិបតី Joe Biden ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសកលនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ៕

លោកប្រធានាធិបតីស៊ីស៊ី៖ អេហ្ស៊ីបនឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងដល់សូម៉ាលី ឬសន្តិសុខរបស់ខ្លួនឡើយ

2024/01/22 10:43:26 am        252
លោកប្រធានាធិបតី អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីប នឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយទៅលើប្រទេសសូម៉ាលីឡើយ បន្ទាប់ពីប្រទេសអេត្យូពីបាននិយាយថា ខ្លួននឹងពិចារណាលើការទទួលស្គាល់ការទាមទារឯករាជ្យដោយប្រទេសសូម៉ាឡែន នៅក្នុងកិច្ចព្រមព្រៀងដែលនឹងផ្តល់ឲ្យខ្លួននូវលទ្ធភាពចូលទៅកំពង់ផែសមុទ្រ។ការអធិប្បាយនេះ គឺខ្លាំងបំផុតដែលត្រូវបានធ្វើឡើងលើបញ្ហាដោយអេហ្ស៊ីប ដែលមានទំនាក់ទំនងដ៏រង្គោះរង្គើ ជាមួយប្រទេសអេត្យូពី ហើយជាសញ្ញាមួយដែលទីក្រុងគែរ អាចចូលរួមក្នុងជម្លោះ ដែលបានបង្កើនភាពតានតឹងថ្មីនៅញកអាហ្វ្រិក(Horn of Africa)នេះ។សូម៉ាលីឡែន បានប្រកាសឯករាជ្យពីប្រទេសសូម៉ាលីក្នុងឆ្នាំ១៩៩១ ប៉ុន្តែមិនបានទទួលស្គាល់ពីប្រទេសណាមួយឡើយ។ កិច្ចព្រមព្រៀង ជួលកំពង់ផែ ដែលត្រូវបានព្រមព្រៀងកាលពីដើមខែនេះ ប៉ុន្តែមិនទាន់ត្រូវបានបញ្ចប់នៅឡើយ នឹងក្លាយជាអត្ថប្រយោជន៍មួយសម្រាប់ប្រទេសអេត្យូពីដែលមិនមានផ្លូវគោក ហើយបានធ្វើឲ្យប្រទេសសូម៉ាលី ខឹងសម្បា។លោកស៊ីស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ហាសាន សៀកម៉ូហាមុដ (Hassan Sheikh Mohamud)ដែលកំពុងបំពេញទស្សនកិច្ចថា៖«ប្រទេសអេហ្ស៊ីប នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់គំរាមកំហែងសូម៉ាលី ឬប៉ះពាល់ដល់សន្តិសុខរបស់ខ្លួនឡើយ» ។លោកបានបន្ថែមថា៖«កុំសាកល្បងជាមួយអេហ្ស៊ីប ឬព្យាយាមគំរាមកំហែងបងប្អូនរបស់ខ្លួន ជាពិសេសប្រសិនបើពួកគេសុំឲ្យប្រទេសនេះ ធ្វើអន្តរាគមន៍»។នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១ ខែមករា ប្រទេសអេត្យូពី បាននិយាយថា ខ្លួននឹងពិចារណាលើការទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសសូម៉ាឡែន ជាថ្នូរនឹងការចូលទៅកាន់កំពង់ផែនេះ។ ប្រទេសនេះ នឹងជួល ឆ្នេរសមុទ្រប្រវែង២០គីឡូម៉ែត្រ ((១២ ម៉ាយ)ជុំវិញកំពង់ផែ Berbera នៅលើឈូងសមុទ្រ Aden សម្រាប់៥០ឆ្នាំសម្រាប់គោលបំណងយោធា និងពាណិជ្ជកម្ម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM
ជនជាតិអាមេរិក ១៦២លាននាក់ ប្រឈមកម្ដៅ​ក្ដៅ​ខ្លាំង រួមនឹង​ចំហេះ​ព្រៃបន្ត​រាលដាល​ នៅភាគខាងលិចប្រទេស​
06/30/2026 06:06 PM
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
06/30/2026 06:06 PM
រដ្ឋមន្ត្រីការបរទេសចិន នឹងទៅ​ទស្សនកិច្ច នៅ​ប្រទេស​អឺរ៉ុប​ខាងជើង​ នាសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនង
06/30/2026 06:06 PM
ការចរាចរទំនិញនិងជនបរទេសឆ្លងកាត់ច្រកទ្វេភាគី ដា ក្នុងខេត្តត្បូងឃ្មុំ ដំណើរការល្អ មិនមានបទល្មើស
06/30/2026 06:06 PM
កងទ័ពអ៊ីស្រាអែលកម្ទេចអគារ ​ នៅទូទាំងតំបន់ហ្កាហ្សា ក្នុង​​ពេល​មានការរំលោភបំពាន​បទឈប់បាញ់
06/30/2026 06:06 PM
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
06/30/2026 06:06 PM
មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងនឹងរុះរើបេតុងតាមផ្លូវជាតិលេខ៥ ដែលពលរដ្ឋចាក់លុបចិញ្ចើមផ្លូវ
06/30/2026 05:06 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
06/30/2026 04:06 PM