រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមរដ្ឋមន្ត្រីណាតូ សន្យាគាំទ្រអ៊ុយក្រែន ដរាបណាប្រទេសនេះ នៅតែត្រូវការ

2023/11/30 12:45:11 pm        115
ក្រុមរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសណាតូ បានសន្យាថា នឹងគាំទ្រអ៊ុយក្រែន «ដរាបណាប្រទេសនេះ នៅតែត្រូវការ» នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃពុធ។រដ្ឋមន្ត្រីការបរទេស បានជួបប្រជុំគ្នាជាលើកដំបូង ខណៈដែលពួកគេ «បានចូលរួមចំណែកនៃការអនុវត្ត ពង្រីកកញ្ចប់នៃការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងដល់ប្រទេសអ៊ុយក្រែន ដែលត្រូវបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងVilnius ក្នុងខែកក្កដា។ក្រុមអ្នកចូលរួមកិច្ចប្រជុំនេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សម្ព័ន្ធមិត្ត នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបង្កើនការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងបន្ថែមទៀត ដល់អ៊ុយក្រែន ដូចដែលកំពុងបន្តការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន នៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយនឹងបន្តការគាំទ្ររបស់ពួកគេ ដរាបណាប្រទេសនេះ នៅតែត្រូវការ។ អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បាននិយាយថា សម្ព័ន្ធមិត្តទាំងអស់ បានព្រមព្រៀងគ្នាថា នៅទីបំផុត ប្រទេសអ៊ុយក្រែន គួរតែចូលរួមជាមួយសម្ព័ន្ធភាពយោធានេះ។

អ្នកការទូតរុស្ស៊ី៖ សន្តិសុខរបស់អ៊ីស្រាអែលមិនអាចកើតឡើងទេ បើគ្មានការដោះស្រាយបញ្ហាប៉ាឡេស្ទីន

2023/11/30 12:18:01 pm        120
តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយកាលពីថ្ងៃពុធថា សន្តិសុខរបស់អ៊ីស្រាអែល អាចត្រូវបានធានាបានតែតាមរយៈដំណោះស្រាយយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន ហើយប្រទេសរុស្ស៊ី មិនបានខិតខំប្រឹងប្រែង ដើម្បីសម្រេចវានោះទេ។លោកបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUN ស្តីពីមជ្ឈិមបូព៌ាថា៖« «សម្រាប់ជម្លោះនៅថ្ងៃស្អែក វាដល់ពេលដែលត្រូវគិតអំពីថ្ងៃខានស្អែក។ សំណួរជាច្រើន កើតឡើងអំពីវិធីនៃការធ្វើឲ្យតំបន់ហ្កាហ្សារស់ឡើងវិញ និងអំពីដំណោះស្រាយយូរអង្វែងនាពេលអនាគតចំពោះបញ្ហាប៉ាឡេស្ទីនជាទូទៅ ព្រោះវាមិនអាចទៅរួចទេក្នុងការធានាសន្តិសុខរបស់អ៊ីស្រាអែល ដោយគ្មានការដោះស្រាយទេ។ ប្រទេសរុស្ស៊ី កំពុងធ្វើការយ៉ាងសកម្មក្នុងទិសដៅនេះ»។លោកបានបន្ថែមថា៖«ការធ្វើឲ្យប្រសើរឡើងនូវយន្តការនៃការគាំទ្រពីខាងក្រៅសម្រាប់ការព្រមព្រៀងលក្ខខណ្ឌសម្រាប់ដំណោះស្រាយយូរអង្វែង និងស្ថិរភាពនៅលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរ គួរតែមានពិតប្រាកដ និងរួមបញ្ចូលអ្នកដើរតួក្នុងតំបន់ ដែលយល់ច្បាស់ពីវិធីទាំងអស់ ដើម្បីឈានទៅដល់ដំណោះស្រាយដែលនឹងផ្អែកលើច្បាប់អន្តរជាតិ។។ «យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការងារបែបនេះ បន្ទាប់ពីអណ្តាតភ្លើងនៃការកើនឡើងភាពតានតឹងក្នុងតំបន់បច្ចុប្បន្ន ត្រូវបានពន្លត់។ ប៉ុន្តែគួរឲ្យសោកស្ដាយ វានឹងមិនមានក្នុងពេលឆាប់ៗនេះទេ»។

មីយ៉ាន់ម៉ា និងចិន ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ខណៈការប្រយុទ្ធគ្នាកើនឡើងតាមតំបន់ព្រំដែន

2023/11/30 12:11:34 pm        93
មីយ៉ាន់ម៉ា និងចិនកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ខណៈរដ្ឋាភិបាលយោធាក្នុងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ បានបាត់បង់ដីនៅតំបន់ព្រំដែនភាគឦសានរបស់ខ្លួនទៅលើក្រុមចម្រុះនៃកងជីវពលដែលមានទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំងផងដែរ។កាសែតរដ្ឋ Myanma Alinn បាននិយាយកាលពីថ្ងៃពុធថា នាវាចិនចំនួនបីគ្រឿង ត្រូវបានបោះយុថ្កានៅទីក្រុង យ៉ាងហ្គូន(Yangon) ដែលជាទីក្រុងធំបំផុតរបស់សហភាពមីយ៉ាន់ម៉ា ហើយថាក្រុមមន្ត្រីមកពីប្រទេសទាំងពីរបានជួបគ្នាកាលពីថ្ងៃអង្គារពិភាក្សាអំពីសមយុទ្ធសន្តិសុខដែនសមុទ្រ។នាវាចិន ដូចជានាវាពិឃាត ហ្ស៊ីប៉ូ(Zibo) នាវាចម្បាំង ជីងចូវ (Jing Zhou) និងនាវាផ្គត់ផ្គង់យោធា ឈាន តាវ ហ៊ូ( Qian Dao Hu) ដឹកក្រុមនាវិកប្រហែល ៧០០ នាក់ ហើយបានទៅដល់កំពង់ផែ មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ។ របាយការណ៍នេះពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីសមយុទ្ធនេះទេ។ យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រីអ៊ុងសានស៊ូជី កាលពីឆ្នាំ ២០២១ ហើយ ចាប់តាំងពីពេលនោះមកមានជម្លោះប្រដាប់អាវុធជាមួយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងជីវពលជនជាតិភាគតិចនានានៅតាមតំបន់ព្រំដែន។ ដំណើរទស្សនកិច្ចរបស់នាវាចិននេះ កើតឡើងក្នុងអំឡុងពេលមានការកើនឡើងនៃអំពើហិង្សានៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ាជាមួយប្រទេសចិន ដោយសម្ព័ន្ធភាតរភាពចំនួនបីក្រុមដែលបានបើកការវាយលុកកាលពីថ្ងៃទី ២៧ តុលា លើកងកម្លាំងយោធាដែលកំពុងក្ដោបក្ដាប់អំណាច៕

កូរ៉េខាងជើង នឹងមិនចរចាអធិបតេយ្យភាពជាមួយប្រទេសមុខពីរដូចជាអាមេរិក នោះទេ

2023/11/30 11:47:49 am        185
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) នេះថា ប្រទេសកូរ៉េខាងជើង នឹងមិនចរចាអំពីអធិបតេយ្យភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើយ ដោយបានរិះគន់ទីក្រុងវ៉ាស៊ីនតោន ថាជាប្រទេស «មុខពីរ» សម្រាប់ការផ្តល់កិច្ចពិភាក្សាសន្តិភាព ខណៈពេលដែលបង្កើនសកម្មភាពយោធានៅក្នុងតំបន់។លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងជាមន្ត្រីជាន់ខ្ពស់បាននិយាយថា សហរដ្ឋអាមេរិកបានបង្ហាញ «ស្តង់ដារពីរជ្រុលនិយម» នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ។កិច្ចប្រជុំនេះបានក្លាយជាឆាកសម្រាប់ការឈ្លោះប្រកែកគ្នាជាសាធារណៈដ៏កម្ររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វីល (Linda Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម សុង (Kim Song) ដោយអ្នកទាំងពីរបានប្រកែកថាសកម្មភាពយោធារបស់ប្រទេសពួកគេ គឺជាការការពារខ្លួនប៉ុណ្ណោះ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបនេះថាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមកូរ៉េខាងជើងមិនឲ្យប្រើប្រាស់បច្ចេកវិជ្ជាបាលិស្ទិកណាមួយនោះឡើយ។ លោកស្រី គីម យ៉ូជុង បាននិយាយថា «អធិបតេយ្យភាពនៃរដ្ឋឯករាជ្យមិនអាចជារបៀបវារៈសម្រាប់ការចរចាបានទេ ដូច្នេះហើយ កូរ៉េខាងជើង នឹងមិនអង្គុយទល់មុខជាមួយសហរដ្ឋអាមេរិក សម្រាប់គោលបំណងនោះឡើយ»។លោកស្រី គីម ក៏បាននិយាយផងដែរថា វាគឺជា «ស្តង់ដារពីរ» និង «ការអនុវត្តហួសហេតុ និងតាមអំពើចិត្ត» របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាកម្មវិធីអវកាសរបស់ប្រទេសកូរ៉េខាងជើង ដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ៕

សម្ដេចធិបតី៖ អាណត្តិទី៧នេះ បានប្រគល់ភារកិច្ចអាទិភាពចំនួន៥ ដល់ក្រសួងរ៉ែ និងថាមពល

2023/11/30 11:14:30 am        236
កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចអាទិភាពចំនួន ៥ ដល់ក្រសួង រ៉ែ និងថាមពល ដើម្បីធ្វើការអភិវឌ្ឍវីស័យថាមពល អគ្គិសនី និងវិស័យរ៉ែ នៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសានស៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយបានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំ និងសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពលដូចជា ជំរុញការអនុវត្តការងារ​ប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាព​ថាមពល ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។ ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់យានយន្តអគ្គិសនី (EV) ខណៈការប្រើប្រាស់យាន​យន្តអគ្គិសនី ជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើម៉ូទ័រឥន្ធនៈជាដើម។ ក្នុងឱកាសនេះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាមានមោទនភាព បច្ចុប្បន្នកម្ពុជា​មានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ ៦២ ភាគរយ​ និងតាំងចិត្តសម្រេចឱ្យបាន ៧០ ភាគរយ​នៅឆ្នាំ២០៣០ ខណៈប្រទេសក្នុងតំបន់មួយចំនួនប្រភពអគ្គិសនីកកើតឡើងវិញ​តិចតួចនៅឡើយ។សម្ដេចធិបតី ក៏បានណែនាំដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនទទួលសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ត្រូវយកចិត្តទុកដាក់ ​ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការ​គ្រប់គ្រងកិច្ចដំណើរការនៃការសាងសង់រោងចក្រវារីអគ្គិសនី ​ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព ​និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ដោយមិន​មានបច្ច័យអាក្រក់ណាមួយ បង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី ជំរុញឱ្យតភ្ជាប់បណ្ដាញអគ្គិសនីទៅដល់ពលរដ្ឋជាង ៦០០ គ្រួសារក្នុងស្រុកថ្មបាំង មុនខែកុម្ភៈឆ្នាំក្រោយ

2023/11/30 11:08:09 am        266
កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យអគ្គិសនីកម្ពុជា ត្រូវពន្លឿនការតភ្ជាប់ បណ្ដាញអគ្គិសនីតង់ស្យុង ៣៥ គីឡូវ៉ុលឱ្យទៅដល់ប្រជាពលរដ្ឋជាង ៦០០ គ្រួសារ ដែលស្ថិតនៅនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ប្រវែង ៣៣ គីឡូម៉ែត្រឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី​ មានប្រសានស៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីមុន ភូមិសាស្ត្រស្រុកថ្មបាំង គឺជាកន្លែងលាក់ទ័ពក្នុងសម័យសង្គ្រាម និងជាកន្លែងវេទនាបំផុត។ ប៉ុន្ដែបច្ចុប្បន្នដោយកត្តាសុខសន្តិភាពរបស់ប្រទេសកម្ពុជា បានប្រែក្លាយស្រុកថ្មបាំងជាកន្លែងអភិវឌ្ឍន៍ មិនមែនជាកន្លែងលាក់ទ័ព ដើម្បីប្រយុទ្ធគ្នាទៀតនោះទេ។ ដូច្នេះក្នុងឱកាសថ្ងៃនេះ សម្ដេចធិបតី បានជំរុញឱ្យអគ្គិសនីកម្ពុជាធ្វើការ តបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ ​តាតៃលើ ឃុំជំនាប់ ឃុំប្រឡាយជាង ៦៦៣ គ្រួសារ និងអាចកើនលើសពីនេះ នាពេលខាងមុខឱ្យបានគ្រប់ខ្នងផ្ទះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបន្តទទួលខុស​ត្រូវ​ចំពោះពលរដ្ឋ និងប្រទេសជាតិលើអាទិភាពចំនួន ៣ គឺទី១ ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទី២​ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យ​បានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ ​ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតីបានបញ្ជាក់ថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលត្រៀមថវិកាចំនួន ​១០០ លានដុល្លារ សម្រាប់​ទទួលខាតបង់ថ្លៃអគ្គិសនី និងជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖រដ្ឋនឹងផ្ដល់អគ្គិសនីដល់ពលរដ្ឋជាង១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០

2023/11/30 11:03:02 am        189
កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាង ១% ឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស នៅមុនបំណាច់ឆ្នាំ ២០៣០។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសានស៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។សម្ដេចធិបតី បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួម​បិទស្ទឹងសាងសង់វារីអគ្គិសនីតាតៃលើ ដែលមានអានុភាពរហូតដល់ ១៥០ មេហ្គាវ៉ាត់។ សម្តេចធិបតីថ្លែងថា វិស័យថាមពលអគ្គិសនីគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ហើយនៅតែជារបៀប​វារៈដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិអាណត្តិទី៧នេះ បានបន្តទទួល​ខុសត្រូវចំពោះពលរដ្ឋ និងប្រទេសជាតិលើអាទិភាពចំនួន ៣ គឺទី១ ជំរុញជីវភាពពលរដ្ឋទូទាំង​ប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទី២ ​ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់​ និងទី៣ ទទួលខុសត្រូវលើផល​ប៉ះពាល់​បរិស្ថានពិភពលោក ​និងការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតី ​បានបញ្ជាក់ថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលត្រៀមថវិកាចំនួន ​១០០ លានដុល្លារ ​សម្រាប់ទទួលខាតបង់ថ្លៃអគ្គិសនី និង​ជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងការបរទេស៖ បារាំងមានបំណងរៀបចំបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែន នៅដើមឆ្នាំ២០២៤

2023/11/30 10:51:26 am        86
អ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសបារាំង មានបំណងបញ្ចប់កិច្ចព្រមព្រៀងធានាសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន នៅដើមឆ្នាំ២០២៤។ក្រុមមន្ត្រី បាននិយាយថា ក្រុមប្រទេស G7 កាលពីខែមិថុនា បានបង្ហាញក្របខណ្ឌអន្តរជាតិសម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន ដើម្បីបង្កើនហិរញ្ញវត្ថុ និងការការពារប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងរារាំងទីក្រុងម៉ូស្គូពីការឈ្លានពាន នាពេលអនាគត។មិនអាចចូលរួមជាមួយអង្គការណាតូ (NATO) ខណៈពេលដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្ត ដោយហេតុថា មាត្រា៥របស់ណាតូ ដែលកំណត់ថា ការវាយប្រហារលើសមាជិកតែមួយ គឺជាការវាយប្រហារលើទាំងអស់គ្នា អាចរុញច្រានវាចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ប្រទេសអ៊ុយក្រែន បានបញ្ចុះបញ្ចូលឲ្យមានការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងពីអ្នកគាំទ្រសំខាន់ៗរបស់ខ្លួន។ប្រទេសនានារួមទាំងបារាំងផង បាននិងកំពុងចរចាទ្វេភាគី តាំងពីខែមិថុនាមកម្ល៉េះ ប៉ុន្តែមានព័ត៌មានលម្អិតតិចតួចអំពីអ្វី ដែលប្រទេសនេះមានឆន្ទៈធ្វើ ហើយដោយសង្គ្រាមឈានចូលដល់ឆ្នាំទីពីរនោះ មានសំណួរសួរថាតើសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ មានការប្តេជ្ញាចិត្តបែបណានោះ។អ្នកស្រី Anne-Claire Legendre បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ចំពោះការធានាសន្តិសុខ និងការងារដែលយើងបានធ្វើជាមួយដៃគូអ៊ុយក្រែនរបស់យើង...យើងកំពុងធ្វើការឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងនេះ ជាមួយអាជ្ញាធរអ៊ុយក្រែន នៅចុងឆ្នាំនេះ គឺនៅដើមឆ្នាំក្រោយ»។-

សម្ដេចធិបតីចេញបញ្ជាឱ្យបញ្ឈប់គម្រោងរោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម

2023/11/30 10:29:01 am        589
កោះកុង៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យបញ្ឈប់គម្រោង​អភិវឌ្ឍន៍​រោងចក្រអគ្គិសនី​ដែលប្រើធ្យូងថ្ម និង​បញ្ជាឱ្យបញ្ឈប់ដំណើរការ​រោងចក្រអគ្គិសនីដើរ​ដោយថាមពលធ្យូងថ្ម​នៅមុនពេលកំណត់ផងដែរ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិនិយោគិនទាំងឡាយដែលចង់បោះទុនវិនិយោគលើ គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនោះ សូមបញ្ឈប់គម្រោងវិនិយោគបែបនេះ ព្រោះ កម្ពុជាបានសម្រេចមិនឱ្យមានរោងចក្របែបនេះ ដំណើរការនៅកម្ពុជាទៀតនោះឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរម្លឹកឱ្យដឹងផងដែរថា កន្លងមកថ្មីៗនេះ សម្ដេចក៏បានសម្រេចឱ្យបញ្ឈប់គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកោះកុង ដែ លអាចផ្ដល់ថាមពលអគ្គិសនីរហូតដល់ ៧០០ មេហ្គាវ៉ាត់ ឱ្យបញ្ឈប់ដំណើរការរួចហើយផងដែរ។រោងចក្រដែលដំណើរការដោយធ្យូងថ្ម បានបង្កផលប៉ះពាល់ច្រើនដល់ការរស់នៅរបស់មនុស្ស ជាពិ សេសគឺផ្សែងដែលហុយចេញពីការដុតនោះ ដែលបង្កើតជាឧស្ម័នពុល បង្កឱ្យធ្លុះធ្លាយ​ស្រទាប់​អូហ្សូន ដែលការពារមិនឱ្យកម្ដៅព្រះអាទិត្យបុកចូលខ្លាំងមកផែនដីដែលមានមនុស្ស សត្វ និងរុក្ខជាតិនានា កំពុងស្ថិតនៅ៕ដោយ៖ គង់ ឌិន

សម្តេចធិបតី៖ សន្តិសុខថាមពល គឺជាកត្តាសំខាន់ខ្លាំងបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិ

2023/11/30 10:17:35 am        136
កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សន្តិសុខថាមពល គឺជាកត្តាសំខាន់ខ្លាំងបំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជាតិ ខណៈថាមពលអគ្គិសនីនេះ គឺជាវិស័យអាទិភាពមួយដ៏ធំផងដែរ ក្នុងវិស័យអាទិភាពដទៃទៀត ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ​ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ ​នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច គឺមិនអាចចោលបាននូវវិស័យថាមពលអគ្គិសនីនោះឡើយ ដូច្នេះរាជរដ្ឋាភិបាលបានដាក់គោលដៅច្បាស់លាស់ក្នុងការជំរុញវិស័យថាមពលអគ្គិសនីនេះជានិច្ច ដោយនឹងធ្វើការពង្រីកជាបន្តបន្ទាប់ ដើម្បីបង្រ្គប់តម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទុនទាំងអស់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ​រាជរដ្ឋាភិបាលបានខិតខំ​រកប្រភពទាំងអស់ ដើម្បីស្វែងរកថាមពលអគ្គិសនី​ ខណៈសម្តេចចាត់ទុកថា សន្តិសុខថាមពលនេះ​គឺជាកត្តាសំខាន់​បំផុត ​សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ​និងសេដ្ឋកិច្ចខ្មែរទាំងមូល ​ហើយរាជរដ្ឋាភិបាលនឹងព្យាយាម​គ្រប់​យ៉ាងដើម្បី ធ្វើយ៉ាងណាកុំឲ្យភ្លើងអគ្គិសនីនេះ​មានព្រឹកអត់ល្ងាច ​មានល្ងាចអត់យប់នោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង
08/26/2025 06:08 PM
បេសកជនអាមេរិក៖ លីបង់នឹងរៀបចំផែនរំសាយអាវុធរបស់ក្រុមហេសបូឡា នៅថ្ងៃទី៣១ ខែសីហា
08/26/2025 06:08 PM
រដ្ឋមន្ត្រីបារាំងនឹងមិនច្រានចោលការមានការបោះឆ្នោតមុនអាណត្តិ ក្រោយការឆ្នោតផ្ដល់ទំនុកចិត្ត ចំពោះនាយករដ្ឋមន្ត្រី ស្ថិតក្នុងហានិភ័យ
08/26/2025 06:08 PM
អ្នករៀបចំ៖ ប្រទេសជាង ៧០ បញ្ជាក់ពីការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា ឆ្នាំ ២០២៥
08/26/2025 06:08 PM
កងទ័ពហ្ស៊កដានីស្ទាក់ចាប់បានបាឡុងជាច្រើនគ្រាប់ដែលផ្ទុកគ្រឿងញៀន នៅព្រំដែនភាគខាងកើតប្រទេសនេះ
08/26/2025 06:08 PM
ការជម្លៀសខ្លួនទ្រង់ទ្រាយធំធ្វើឡើងនៅភាគខាងកើតប៉ាគីស្ថាន ពេលដែលឥណ្ឌាបញ្ចេញទឹកពីទន្លេ
08/26/2025 06:08 PM
លោកអភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីចុះសម្អាតបរិស្ថានអនាម័យ ក្នុងបរិវេណវិទ្យាល័យបាក់ទូក ត្រៀមជាមណ្ឌលប្រឡងទុតិយភូមិរបស់សិស្សានុសិស្ស
08/26/2025 06:08 PM
អធិការបតី៖ អាល្លឺម៉ង់នឹងមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាត UN
08/26/2025 06:08 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី “សុខ រក្សា” ក្នុងការព្យាបាលជំងឺដុំសរសៃឈាម (Hemangioma) នៅរដ្ឋធានីតៃវ៉ាន់
08/26/2025 06:08 PM
ផ្សែងហុយពីលើទីក្រុងហ្កាហ្សា ស្របពេលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្ត
08/26/2025 05:08 PM