រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ

2023/11/23 02:24:59 pm        226
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសានស៍ថា ប្រទេសកម្ពុជា ក្នុងរយៈកាលជាងពីរ​ទសវត្សរ៍​ចុងក្រោយនេះ ​ផ្ដើមចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កម្ពុជាកសាងបាននូវ​មូលដ្ឋាន​គ្រឹះសេដ្ឋកិច្ចរឹងមាំ​សម្រាប់ការអភិវឌ្ឍ​ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងសន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សន្និសីទនេះគឺជាវេទិកាដ៏សំខាន់។ ដោយសារប្រធានបទឆ្នាំនេះ ផ្ដោតលើការ​គិតគូរ ពីដំណើរការរបស់កម្ពុជា ឆ្ពោះទៅឆ្នាំ ២០៣០ ​និងឆ្នាំបន្តបន្ទាប់ វត្តមានរបស់អ្នកពាក់ព័ន្ធ​ចូលរួមក្នុងវេទិកាក្នុងថ្ងៃនេះ​ បានបង្ហាញពីការផ្ដេជ្ញាចិត្តខ្ពស់ ក្នុងស្មារតីរួមចំណែក និង​សហការ​គូសវាស់ ​តម្រង់ទិស ​និងកំណត់ជោគវាសនាកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគិតគូរទៅអនាគតចាំបាច់ត្រូវឈរលើមូលដ្ឋាន​សមិទ្ធផល​ដែលសម្រេច​បាននាពេលកន្លងមក​ ពោលគឺការគិតពី​អនាគត​កាន់តែឆ្ងាយទៅមុខ ចាំបាច់​ត្រូវពិនិត្យមើលអតីតកាល​ ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានរម្លឹកឡើងថា ​ក្នុងរយៈកាលជាងពីរ​ទសវត្សរ៍​ចុងក្រោយនេះ ផ្ដើមចេញ​ពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កម្ពុជាកសាង​បាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ សម្រាប់ការអភិវឌ្ឍដោយប្រកាន់យកប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ តាមរយៈ ទី១ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍​ពហុភាគីនិយម។ ទី២ ​ការជំរុញ ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់ពី​បរទេស​ ដើម្បី​ជាមូលដ្ឋាន​កសាង​ជន្ទល់ថ្មីៗ សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។ ទី៣ ការពង្រឹង ​និងការស្ដារ​ហេដ្ឋា​រចនា​សម្ព័ន្ធរឹង ដូចជា​ផ្លូវថ្នល់ ទឹក និងភ្លើង ​ដើម្បីលើកកម្ពស់ការតភ្ជាប់​ សម្រួលការចល័តធនធាន និងកម្លាំង​ពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម។ ទី៤ ការបន្ត​អភិវឌ្ឍន៍​ និង​ការ​លើកកម្ពស់មូល​ធនមនុស្ស ​ដើម្បីចូលរួម​នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព ​និងទី៧ ការកែ​ទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និង​សេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ​និងប្រព័ន្ធធនាគារឱ្យមានប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាពព្រមទាំងបែងចែកឱ្យមានផ្លែផ្កា កំណើន​ ឱ្យមានសមធម៌ ​និងបរិយាបន្ន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ​ជាលទ្ធផលកម្ពុជាសម្រចបានកំណើនសេដ្ឋកិច្ចរឹងមាំ​ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ​៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលជាង ២ ​ទសវត្សរ៍​កន្លងមក ​ដែលនាំឱ្យកម្ពុជា​សម្រេចបានក្នុងឋាន​ជាប្រទេសមាន​ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ​ដោយ​ទំហំផលិតផលក្នុងស្រុកកើនឡើងប្រមាណ​ ១០ ដង ​ពីប្រមាណ ៣,១១ ប៊ីលលានដុល្លារ​អាមេរិកក្នុងឆ្នាំ ១៩៩៨ ដល់ ២៩,៦០​ ប៊ីលលានដុល្លារអាមេរិក​ ក្នុងឆ្នាំ ២០២២។ ចំណែក ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ​សម្រាប់មនុស្សម្នាក់បានកើនឡើងរហូត ៧ ដង គឺប្រមាណ ២៥៣ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ ដល់ប្រមាណ ​១៧៨៤ ដុល្លារ​ នៅក្នុងឆ្នាំ ២០២២។ អត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០ ភាគរយ នៅមុនវិបត្តិជំងឺកូវីដ-១៩ និងគម្លាតវិសមភាព​សង្គមកាន់តែរួញតូច ​ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបាន​ផ្ដាស់ប្ដូរ​ពីសេដ្ឋកិច្ចពឹងផ្អែកជា​ចំបង​លើកសិកម្មប្រពៃណី ​ទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្ម ​និងសេវាកម្ម ដែល​មាន​តម្លៃបន្ថែមខ្ពស់ជាង៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីលើកឡើង ៤ចំណុចអំពីបរិការណ៍សកលលោកចំពោះបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច

2023/11/23 02:07:28 pm        275
ភ្នំពេញ៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាស​អញ្ជើញ​ជាអធិបតីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ស្ដីពីចក្ខុវិស័យ​ប្រទសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចបានលើកឡើងចំនួន ៤ ចំណុចសខាន់ អំពីបរិការណ៍សកលលោកលើបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កម្ពុជាក៏បានពង្រីកទីផ្សារបស់ខ្លួនបន្ថែម ទៅកាន់​ប្រទេសផ្សេងៗក្នុងតំបន់អាស៊ានបូក ៣ ដោយកាត់បន្ថយជាបណ្ដើៗនូវការពឹងផ្អែកទាំង​ស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។ ​ជាមួយនឹងកំណើនខ្ពស់នៃពិពិធកម្មសេដ្ឋកិច្ច កម្ពុជា​បានដាក់ចេញនូវ​មហិច្ឆតា​របស់ខ្លួនក្នុងដំណើរអភិវឌ្ឍន៍​វែងឆ្ងាយក្លាយទៅជាប្រទេសមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។ សម្ដេចធិបតីថ្លែងថា បរិការណ៍​សកលលោក ទី១ ការប្រែប្រួលដ៏ជ្រាលជ្រៅមួយនៃការ​ផ្លាស់ប្ដូរ​ពី​និម្មាបណកម្ម សេដ្ឋកិច្ច និងអភិបាលកិច្ច អន្តរជាតិលក្ខណៈឯកបូល ទៅរកប្រព័ន្ធពហុពូល ដែលកំពុងលេចចេញជារូបរាងជាបណ្ដើរៗ។ ទី២ ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងលើសេដ្ឋកិច្ច​ក្នុងតំបន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ​នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប។ ទី៣ ការរីកចម្រើនផ្នែកឌីជីថល បន្តមានសន្ទុះខ្ពស់​ ជាពិសេសបញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាព​នៅ​ក្នុងការជំរុញផលិតភាពឱ្យមានសន្ទុះខ្ពស់ ​និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំង​ពង្រាយបានទូលាយនៅក្នុងរយៈពេលខ្លី។ ទី៤ ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការ​អភិវឌ្ឍ​នៅ​ក្នុងបរិការណ៍​នៃការរឹតបណ្ដឹងគោលនយោបាយរូបិយវត្ថុ ​ជាពិសេសសម្រាប់​ប្រទេសមាន​ចំណូល​កម្រិតខ្ពស់ ហើយសម្រាប់ប្រទេសមធ្យមមានទំហំមិនគ្រប់គ្រាន់ ​និងមានការសម្របសម្រួលល្អរវាង​តួអង្គពាក់ព័ន្ធទាំងពហុភាគី ​ទ្វេភាគី និងវិស័យឯកជន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់នៅក្នុងសន្និសីទនេះដែរថា សេដ្ឋកិច្ចកម្ពុជា គឺជា​សេដ្ឋកិច្ចបើកចំហរ ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន​ និងអវិជ្ជមាន​ ពីកត្តាខាងក្រៅ និងជះឥទ្ធិពល​ដោយផ្ទាល់ និងដោយប្រយោលមកលើសក្តានុពលកំណើនកម្ពុជា រយៈពេលមធ្យម និងវែង៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបេក្ខជនប្រឡងបាក់ឌុបទាំងអស់គ្នាដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងឆ្នាំនេះ

2023/11/23 01:54:51 pm        255
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានផ្ញើសារ អបអរសាទរប្អូនៗ និងក្មួយៗ ទាំងអស់គ្នា ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ សម្រាប់ប្អូនៗ ក្មួយៗ ដែលទទួលបានលទ្ធផលមិនល្អ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងនាឆ្នាំក្រោយ ឬអាចនឹងចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីនឹងបន្តអភិវឌ្ឍសិក្សាជំនាញអាជីពសម្រាប់អនាគតដ៏ភ្លឺស្វាងនៅពេលខាងមុខ។ យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថាលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់៕

កូរ៉េខាងត្បូង ចោទកូរ៉េខាងជើងពីបទបាញ់មីស៊ីលចូលទៅសមុទ្រ

2023/11/23 12:47:09 pm        237
យោងតាមយោធាកូរ៉េខាងត្បូងបាននិយាយឲ្យដឹងថា កូរ៉េខាងជើង បានអនុវត្តការសាកល្បងមីស៊ីលមិនទទួលបានជោគជ័យនោះទេតាមដែលសង្ស័យ មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់ផ្កាយរណបចារកម្មដោយជោគជ័យ។ នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះចេញមកពីតំបន់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង កាលពីល្ងាចថ្ងៃពុធ។ នាយសេនាធិការចម្រុះ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលនេះត្រូវបានបាញ់ចូលទៅក្នុងសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ហើយកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងបានបរាជ័យ។ ការបាញ់បង្ហោះរបស់ប្រទេសកូរ៉េខាងជើង បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានផ្អាកផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងផ្នែកយោធាអន្តរកូរ៉េឆ្នាំ ២០១៨ ដើម្បីឆ្លើយតបទៅនឹងការបាញ់ផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារនៃផ្កាយរណបចារកម្មយោធា។ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធច្រើនជាងមុននិងយុទ្ធោបករណ៍ច្រើនបន្ថែមទៀតនៅតាមព្រំដែនហើយនឹងលែងកំណត់ដោយកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ទៀតហើយ។ក្រសួងការពារជាតិរបស់កូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសកូរ៉េខាងត្បូងត្រូវតែ ទទួលខុសត្រូវចំពោះការបង្កហេតុខាងនយោបាយ និងផ្នែកយោធាធ្ងន់ធ្ងរ ដែលបានរុញស្ថានភាពបច្ចុប្បន្នដល់ដំណាក់កាលដែលមិនអាចគ្រប់គ្រងបាន។កាលពីថ្ងៃអង្គារ ទីភ្នាក់ងារអវកាសរបស់កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់ផ្កាយរណប Malligyong-1 ដោយជោគជ័យទៅកាន់គន្លងវិថី ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពឃ្លាំមើលប្រឆាំងកងកម្លាំងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។

កូរ៉េខាងជើង ផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង បន្ទាប់ពីការបាញ់ផ្កាយរណប

2023/11/23 12:40:21 pm        179
សារព័ត៌មានYonhap បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានផ្អាកកិច្ចព្រមព្រៀងមានរយៈពេលប្រាំឆ្នាំ ដែលបានឈានដល់ជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា ជាការសងសឹកចុងក្រោយចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង។ សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អះអាងថា មេដឹកនាំលោក គីម ជុងអ៊ុន បានពិនិត្យមើលឡើងវិញរូបភាពនៅមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅកោះហ្គាំ ដែលផ្ញើមកដោយឧបករណ៍ New Eye in the Sky របស់ទីក្រុងព្យុងយ៉ាង។ជាសម្ព័ន្ធមិត្តឈានមុខរបស់សហរដ្ឋអាមេរិក ក្នុងការរិះគន់ការបាញ់ផ្កាយរណបកាលពីថ្ងៃអង្គារថាជា«ការបំពានធ្ងន់ធ្ងរ»នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសកូរ៉េខាងត្បូងបានមានចំណាត់ការកាលពីថ្ងៃពុធក្នុងការផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ជាវិធានការបន្តបន្ទាប់ដែលត្រូវបានដាក់ធ្វើឱ្យធូស្រាលភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើង បាននិយាយថា កូរ៉េខាងត្បូងកំពុងបំផ្លាញកិច្ចព្រមព្រៀងទាំងស្រុង។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឲ្យដឹងថា ក្រសួងបាននិយាយថា «យើងនឹងដកចេញវិធានការយោធា ដែលធ្វើឡើងដើម្បីទប់ស្កាត់ភាពតានតឹង និងជម្លោះនៅគ្រប់ផ្នែក រួមទាំងដីគោក សមុទ្រ និងដែនអាកាស ហើយដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងយុទ្ធោបករណ៍ប្រភេទថ្មីនៅក្នុងតំបន់តាមបណ្តោយខ្សែបន្ទាត់កំណត់ព្រំដែនយោធា។ ទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានរិះគន់ការបាញ់បង្ហោះផ្កាយរណប Malligyong-1 បំពានទណ្ឌកម្ម ដែលរូបភាពរបស់សារព័ត៌មាន KCNA បង្ហាញឲ្យឃើញ ត្រូវបានពិនិត្យមើលដោយលោក Kim កំពុងញញឹម។

រុស្ស៊ីតវ៉ាទៅកាន់ប្រទេសហ្វាំងឡង់ ជុំវិញការតាំងបង្ហាញរថក្រោះដែលត្រូវបានបំផ្លាញ

2023/11/23 12:35:43 pm        268
រុស្ស៊ី និយាយកាលពីថ្ងៃពុធថា ខ្លួនបានតវ៉ាទៅកាន់ប្រទេសហ្វាំងឡង់ បន្ទាប់ពីរថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញ បានដាក់តាំងបង្ហាញនៅជិតសភាប្រទេសហ្វាំងឡង់។អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា«ហេតុអ្វីបានជាពួកគេធ្វើបែបនេះ ហើយធ្វើដើម្បីអ្វី? ហេតុអ្វីបានជាហ្វាំងឡង់ ត្រូវការបែបនេះ?រថក្រោះ T-72B3 របស់រុស្ស៊ីដែលរងការបំផ្លាញ ត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ក្នុងគំនិតផ្តួចផ្តើមដោយសមាគមគាំទ្រអ៊ុយក្រែនចំនួនពីរ នៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីរំលឹកដល់ប្រជាជនអំពីជម្លោះនៅអ៊ុយក្រែន។រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Elina Valtonen បាននិយាយថា ពួកគេត្រូវបានជូនដំណឹងដោយប្រទេសរុស្ស៊ីជាផ្លូវការ អំពីការមិនពេញចិត្តរបស់ពួកគេ ប៉ុន្តែបាននិយាយបន្ថែមថា ជាសង្គមបើកចំហ ប្រទេសហ្វាំងឡង់ ពិតណាស់អាចមានវិធីដើម្បីបង្ហាញជាក់ស្តែងការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន ក្នុងវិធីជាច្រើន។ភាពតានតឹង បានកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុង Helsinki ចាប់តាំងពីប្រទេសហ្វាំងឡង់ បានចូលជាសមាជិករបស់សម្ព័ន្ធយោធាណាតូកាលពីដើមឆ្នាំនេះ ក្នុងការឆ្លើយតបទៅនឹងជម្លោះអ៊ុយក្រែន ហើយភាពតានតឹងបានកើនឡើងបន្ថែមទៀតកាលពីសប្តាហ៍មុន នៅពេលដែលប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ បានបិទច្រកឆ្លងកាត់ចំនួនបួនកន្លែង នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។

ហ្វាំងឡង់ នឹងបិទច្រកព្រំដែនទាំងអស់ជាមួយរុស្ស៊ី ដោយទុកតែច្រកចុងឧត្ដរមួយប៉ុណ្ណោះ

2023/11/23 11:54:41 am        106
ប្រទេសហ្វាំងឡង់ នឹងបិទច្រកព្រំដែនទាំងអស់ លើកលែងតែចំណុចឆ្លងកាត់ចុងឧត្ដរនៅតាមព្រំដែនរបស់ខ្លួនជាមួយរុស្ស៊ី ចាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃសុក្រ (២៤ វិច្ឆិកា) ស្អែកនេះ ក្នុងគោលបំណងបញ្ឈប់លំហូរអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសអឺរ៉ុបខាងជើងមួយនេះ នេះបើយោងតាមនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក ផេតធឺរី អរប៉ូ (Petteri Orpo) បាននិយាយកាលពីថ្ងៃពុធ (២២ វិច្ឆិកា)។ចាប់តាំងពីដើមខែនេះមក មនុស្សជាង ៦០០ នាក់ដែលមិនមានឯកសារធ្វើដំណើរត្រឹមត្រូវទៅកាន់សហភាពអឺរ៉ុប បានចូលទៅប្រទេសហ្វាំងឡង់ តាមរយៈប្រទេសរុស្ស៊ី ដែលជំរុញឱ្យទីក្រុង ហែលស៊ិនគី (Helsinki) បិទច្រកឆ្លងកាត់ជាច្រើន ហើយបានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីការបង្កឲ្យមានកំណើនអន្តោប្រវេសន៍នេះ ប៉ុន្តែវិមានក្រឹមឡាំងបដិសេធការចោទប្រកាន់នោះ។ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសជាច្រើនរួមមាន យេម៉ែន អាហ្វហ្គានីស្ថាន កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី និងស៊ីរី នេះបើយោងតាមក្រុមអាជ្ញាធរអន្តោប្រវេសន៍។ ប្រទេសតំបន់សមុទ្របាល់ទិកមួយនេះបាននិយាយថា ខ្លួនបានរៀបចំបិទច្រកព្រំដែន ប្រសិនបើសម្ពាធអន្តោប្រវេសន៍ពីរុស្ស៊ី កើនឡើង ហើយដើម្បីដោះស្រាយជាមួយជនអន្តោប្រវេសន៍ ប្រសិនបើពួកគេព្យាយាមចូលក្រៅច្រកផ្លូវការ។កាលពីព្រឹកថ្ងៃពុធ ប្រទេសអេស្តូនី បានចោទប្រកាន់រុស្ស៊ី ថាបានជាប់ពាក់ព័ន្ធក្នុង «ប្រតិបត្តិការវាយប្រហារកូនកាត់មួយ» ដើម្បីនាំជនអន្តោប្រវេសន៍ទៅកាន់ព្រំដែនរបស់ខ្លួន បន្ទាប់ពីជនអន្តោប្រវេសន៍ចំនួន ៧៥ នាក់ ដែលភាគច្រើនមកពីប្រទេសសូម៉ាលី និងស៊ីរី បានព្យាយាមចូលប្រទេសអេស្តូនី ពីច្រកព្រំដែនប្រទេសរុស្ស៊ី ចាប់តាំងពីសប្តាហ៍មុនមក៕

ក្រសួងប្រៃសណីយ៍ ប្រគល់កុំព្យូទ័រ ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាលប្រើប្រាស់ក្នុងការងារ​បណ្តុះបណ្តាល​ដល់សិស្សមន្រ្តី និងកម្មសិក្សាការី លើជំនាញបច្ចេកវិទ្យាឌីជីថល

2023/11/23 11:36:38 am        91
ភ្នំពេញ៖ កាលរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការ និងជានាយិកាខុទ្ទកាល័យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ប្រគល់​កុំព្យូទ័រ ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាលតំណាងដោយឯកឧត្តម ស៊ុង វិនទិ នាយក​រង​សាលាភូមិន្ទរដ្ឋបាល។នៅក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កាលពី​ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញផ្តល់បាឋកថាស្តីពី “កម្ពុជា៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូន​សិស្ស​មន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ​ឃើញ​ថា​សាលា​ភូមិន្ទរដ្ឋ​បាលមា​នតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល ហើយសម្រេច​ផ្តល់​កុំព្យូទ័រ ៥០គ្រឿង។ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះសម្ភារៈ ដែល​បាន​ប្រគល់​ជូន​នៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាលាភូមិន្ទរដ្ឋបាល ក្នុង​គោល​បំណង​ជំរុញ​ការងារបណ្តុះបណ្តាលដល់សិស្សមន្រ្តី និងកម្មសិក្សាការី​លើ​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល​។ លោកជំទាអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកុំព្យូទ័រ ៥០គ្រឿង​ដែល​បាន​ប្រគល់​ជូន​នៅ​ពេល​នេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតប​នឹង​ការ​រៀន​ដែល​មាន​ភាព​ស្មុគ​ស្មាញ​របស់​មុខ​វិជ្ជានីមួយៗ។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលបានរួមចំណែកយ៉ាងសកម្ម លើ​ការ​លើក​កម្ពស់ ពង្រឹងសមត្ថភាពដល់សិស្សមន្រ្តី និងកម្មសិក្សាការី ឱ្យមានចំណេះដឹង ចំណេះធ្វើ និង​វិជ្ជាជីវៈយ៉ាងពិតប្រាកដដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ និង​ជា​ធនធាន​មនុស្ស​សំខាន់​ក្នុង​ការ​ចូលរួម​អនុវត្ត​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជា​ការឆ្លើយតប ឯកឧត្តមនាយករង បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជា​សកម្មភាព​ដ៏​ថ្លៃថ្លាដើម្បីជួយជំរុញ និងពង្រឹង​ដំណើរ​ការ​បណ្តុះ​បណ្តាល​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ឱ្យ​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាព និងស្រប​តាម​ការ​វិវត្តថ្មីៗ​របស់​សង្គម​ផ្អែក​លើ​គោល​នយោបាយ នៃ​ការ​អនុវត្តធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុង​ការ​ចូល​រួម​ចំណែក​ កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល៕

ព្រឹទ្ធសភា នឹងពិនិត្យហើយឲ្យយោបល់សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៤ នៅថ្ងៃស្អែក

2023/11/23 11:15:55 am        217
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យ ហើយឲ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ ឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។យោងតាមសេចក្តីប្រកាសព័ត៌មានព្រឹទ្ធសភាជាតិ បានឲ្យដឹងថា នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភាជាតិ ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះមានការពិនិត្យ និង សម្រេចលើសំណើ របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាង ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ និងបានពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។សេចក្តីប្រកាសព័ត៌មានបន្តថា កិច្ចប្រជុំបានពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ​ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាស់ស្តីពី ការអនុម័ត​យល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ​កម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទៅក្នុងរបៀបវារៈសម័យប្រជុំលើក​ទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។ប្រភពបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ដើម្បីបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា​នីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើ​សេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ ៕អត្ថបទ បាន សុខរិទ្ធិ

"វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច" ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

2023/11/23 11:10:31 am        150
សៀមរាប៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិន​អចិន្រ្តៃយ៍​នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទ​មេបុណ្យខាងលិច។ពិពរ័ណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។យោងតាមមន្ត្រីអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើ​កំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ​២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំង​បង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ​ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។ ប្រភពដដែលបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាល​ដំណាលគ្នា​នឹងប្រាសាទមេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ ​អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន ​នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM