គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ សម្ពោធផ្លូវថ្ងៃនេះចំខួប៣ខែរដ្ឋាភិបាលថ្មី និងទំនាក់ទំនង៧០ឆ្នាំកម្ពុជា-ជប៉ុន

2023/11/22 01:28:33 pm        210
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែតនៅថ្ងៃទី ២២ ខែវិច្ឆិកានេះ គឺចំថ្ងៃពិសេសមួយខួប៣ខែ ដែលរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានប្រកាសចូលកាន់តំណែង ជាផ្លូវការនៅរដ្ឋសភា ហើយក៏ចំថ្ងៃខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រយៈពេល ៣ ខែដំបូងនៃការដឹកនាំ​របស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ គឺបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគ​មកកាន់កម្ពុជា និងបន្តកិច្ចការងារ​អភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្តេចធិបតី បានថ្លែងថា ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ក៏ជានិមិត្តរូបនៃការបន្តនូវចំណង​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនផងដែរ។ សម្ដេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ​ រួមទាំងប្រទេសជប៉ុន ធ្វើឱ្យការសាងសង់ផ្លូវជាតិលេខ៥ សម្រេចបានជាស្ថាពរ។សូមជម្រាបថា ការផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាលដែលរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម​ បានផ្តល់នូវម្លប់ដ៏ត្រជាក់សម្រាប់ជាតិកម្ពុជា ហើយដំណើរអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ជាតិនៅតែបន្តរក្សា។សមិទ្ធផលដែលសាងសង់ក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាប្រយោជន៍​សម្រាប់ប្រជាពលរដ្ឋ។ រយៈពេល៣ខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ពោធសមិទ្ធផល​ជាច្រើន រួមមានមន្ទីរពេទ្យតេជោសន្តិភាព, អគារដ្ឋបាលខេត្តកំពង់ស្ពឺ, ស្ពានបេតុងខ្សែកាបកោះនរា និងអាកាសយានដ្ឋានសៀមរាបអង្គរ៕អត្ថបទ៖វ៉ន ដារ៉ា

សហភាពអឺរ៉ុប រៀបចំផែនការផ្តល់ការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលយូរដល់អ៊ុយក្រែន

2023/11/22 12:48:51 pm        119
សហភាពអឺរ៉ុប បានបង្ហាញដល់រដ្ឋជាសមាជិកនូវក្របខ័ណ្ឌមួយ ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវការប្តេជ្ញាចិត្ត ផែ្នកសន្តិសុខរយៈពេលយូរ រួមទាំងយន្តការសម្រាប់ការគាំទ្រផ្នែកយោធារយៈពេលវែង ការបណ្តុះបណ្តាល កងទ័ពអ៊ុយក្រែន និងជួយជំរុញឧស្សាហកម្មការពាររបស់ប្រទេសនេះ។សេចក្តីព្រាងឯកសារ ដែលត្រូវបានមើលឃើញដោយសារព័ត៌មាន Bloomberg នឹងត្រូវបានពិភាក្សាដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ និងដោយមេដឹកនាំប្លុកនេះ នៅខែក្រោយ។ វាក៏នឹងបង្កើតជាមូលដ្ឋាននៃការពិគ្រោះយោបល់ជាមួយទីក្រុងគីវ និងក្រុមប្រទេសទាំង៧ (G7)ផងដែរ។សមាជិក G-7 បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីដើមឆ្នាំនេះ ដើម្បីចរចាអំពីការប្រមូលផ្តុំនៃការធានាសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន ក្នុងគោលបំណងរារាំងការឈ្លានពានរបស់ រុស្ស៊ី នាពេលអនាគត។ សម្រាប់ផ្នែករបស់ខ្លួន អ៊ុយក្រែន បានប្តេជ្ញាបន្តកំណែទម្រង់ជាបន្តបន្ទាប់ រួមទាំងការអនុវត្តច្បាប់ ប្រព័ន្ធតុលាការ ក៏ដូចជាវិស័យសន្តិសុខ និងការពារជាតិផងដែរ។ សម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនរបស់ទីក្រុងគីវ កំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី នៅឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ប្រដូចលោក Putin ទៅនឹងលោក Joseph Stalin

2023/11/22 12:45:49 pm        120
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី ២១ ខែវិច្ឆិកា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រៀបធៀបការយកធនធានស្បៀងអាហារធ្វើជាអាវុធរបស់ជនផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ទៅនឹងអំពើឃោរឃៅរបស់លោក Joseph Stalin ក្នុងអំឡុងពេលធ្វើឲ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ។ ក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Thomas-Greenfield បាននិយាយថា លោកPutin ដូចជាលោក Stalin ដែរ បានប្រើប្រាស់ស្បៀងអាហារធ្វើជាអាវុធក្នុងសង្គ្រាម ហើយគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ បានក្លាយជារឿងគួរប្រុងប្រយ័ត្ន អំពីអ្វីដែលកើតឡើងនៅពេលដែលយើងអនុញ្ញាតឱ្យអំពើឃោរឃៅ និងអំណាចផ្តាច់ការ មិនអាចត្រូវបានពិនិត្យ។ គ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ជាទុរ្ភិក្សបង្កើតឡើងដោយមនុស្ស បណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណពី ២,៥ ទៅ ៥ លាននាក់ស្លាប់ ដែលបានកើតឡើងអំឡុងអាណត្តិរបស់លោក Joseph Stalin ជាអគ្គលេខាធិការនៃសហភាពសូវៀត។ លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសអ៊ុយក្រែន បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខតាមរយៈសន្និសីទវីដេអូ ទាក់ទងនឹងវិបត្តិស្បៀងអាហារថា ប្រជាជនអ៊ុយក្រែន កំពុងត្រូវបានកាត់ផ្តាច់មិនឲ្យមានដំណើរការទីផ្សារ ដើម្បីទិញស្បៀងអាហារ ហើយកសិករកំពុងរាយការណ៍ថា ពួកគេមិនអាចផលិតស្បៀងបានគ្រប់គ្រាន់នោះទេ ដែលជាស្ថានភាពមានផលប៉ះពាល់ខ្លាំង នៅក្នុងនិងក្រៅប្រទេសអ៊ុយក្រែន។ ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី ទៅលើកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិ បានគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ យោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឱ្យដឹងថា មានការវាយប្រហាររបស់រុស្សីចំនួន ៣១លើកដែលបានចងក្រងជាឯកសារ ទៅលើទីតាំងផលិតគ្រាប់ធញ្ញជាតិសំខាន់ៗ ចាប់តាំងពីរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ កាលពីខែកក្កដា។

ហ្វីលីពីន ចាប់ផ្ដើមការល្បាតដែនសមុទ្ររួមជាមួយយោធាអាមេរិក

2023/11/22 12:30:00 pm        86
យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការល្បាតរួមគ្នាកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ដែលជាសកម្មភាពមួយទំនងជាជំរុញឱ្យមានភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន នេះបើយោងតាមក្រុមមន្ត្រីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ប្រតិបត្តិការចូលរួមផ្នែកសន្តិសុខរវាងសម្ព័ន្ធមិត្តនៃសន្ធិសញ្ញាទាំងពីរនេះ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ រួមទាំងការសម្រេចបង្កើនមូលដ្ឋានទ័ពហ្វីលីពីន ស្ទើរតែទ្វេដងដែលយោធាអាមេរិកអាចប្រើប្រាស់បាន និងសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានកាលពីខែមេសា។ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា សមយុទ្ធដែនអាកាស និងដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ គឺជា «គំនិតផ្តួចផ្តើមដ៏សំខាន់» ក្នុងការជំរុញអន្តរប្រតិបត្តិការរវាងប្រទេសទាំងពីរ។យោធាហ្វីលីពីនបាននិយាយថា នាវាកងទ័ពជើងទឹកចំនួនបីគ្រឿង យន្តហោះចម្បាំងធុនស្រាល FA-50 ចំនួនពីរគ្រឿង និងយន្តហោះវាយប្រហារធុនស្រាល A-29B Super Tucano មួយគ្រឿង នឹងចូលរួមប្រតិបត្តិការនោះ ខណៈដែលសហរដ្ឋអាមេរិក នឹងបញ្ជូននាវាចម្បាំង និងយន្តហោះល្បាតដែនសមុទ្រ P8-A Poseidon ព្រមទាំងយន្តហោះឈ្លបយកការណ៍ដើម្បីចូលរួម។ការល្បាត ដែលទំនងជាធ្វើឱ្យចិនខឹងនេះ គឺជាសញ្ញាមួយដែលហ្វីលីពីនកំពុងបង្កើនជំហរការពាររបស់ខ្លួនស្របពេលដែលខ្លួនបានពណ៌នាថាមាន «សកម្មភាពឈ្លានពាន» របស់ចិន នៅក្នុងដែនទឹកយុទ្ធសាស្ត្រដែលត្រូវបានគេមើលឃើញថាជាចំណុចនៃភាពតានតឹងដ៏មានសក្តានុពលរវាងសហរដ្ឋអាមេរិក និងចិន៕

កូរ៉េខាងត្បូង នឹងផ្អាកផ្នែកមួយនៃសន្ធិសញ្ញាយោធាបន្ទាប់ពីកូរ៉េខាងជើង អះអាងការបាញ់បង្ហោះផ្កាយរណបចារកម្ម

2023/11/22 12:17:51 pm        119
កូរ៉េខាងត្បូង នៅថ្ងៃពុធ (២២ វិច្ឆិកា) នេះ បានចាត់វិធានការផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធា ដែលខ្លួនបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨ ហើយសកម្មភាពឃ្លាំមើលពីលើអាកាសនៅជិតព្រំដែនជាមួយកូរ៉េខាងជើង នឹងបន្តឡើងវិញ បន្ទាប់ពីកូរ៉េខាងជើង បានផ្គើននឹងការព្រមានពីសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្ត ហើយបានបាញ់បង្ហោះផ្កាយរណបចារកម្ម ដោយហៅការបាញ់បង្ហោះនោះថាជាភាពជោគជ័យ។នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន ដាក់សូ (Han Duck-soo) បានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធនេះ ហើយបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋាភិបាលកំពុងធ្វើការឆ្ពោះទៅមុខដើម្បីផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ។កូរ៉េខាងជើងបាននិយាយថា ខ្លួនបានដាក់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួននៅក្នុងគន្លងតារាវិថីកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ហើយបានប្តេជ្ញាថា នឹងបាញ់បង្ហោះបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ រូបថតដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បង្ហាញពីអ្វីដែលហាក់ដូចជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងអង្កេតមើលការបាញ់បង្ហោះរ៉ូកែតដ៏កាចសាហាវពីមូលដ្ឋានបាញ់បង្ហោះមួយ។សន្ធិសញ្ញាដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ និងមានគោលបំណងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូល ឆ្នាំ២០១៨ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន (Moon Jae-in) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)។ភាគីទាំងពីរបានព្រមព្រៀងគ្នាដាក់តំបន់ការពារ ជាទីដែលសមយុទ្ធបាញ់គ្រាប់ពិតនឹងត្រូវផ្អាក ក៏ដូចជាតំបន់ហាមហោះហើរ ដកប៉ុស្តិ៍យាមមួយចំនួនចេញពីតំបន់គ្មានយោធាដែលខណ្ឌប្រទេសទាំងពីរ និងរក្សាបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ក្នុងចំណោមវិធានការផ្សេងទៀត៕

រុស្ស៊ី៖ សន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេជាមួយរបបបច្ចុប្បន្ននេះ

2023/11/22 12:11:56 pm        101
រុស្ស៊ី មិនអាចរួមរស់តាមបែបសន្តិសហវិជ្ជមានជាមួយ «របប» នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង គីវ បានទេ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ដោយបញ្ជាក់សារជាថ្មីអំពីគោលដៅនៃអ្វីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហៅថាប្រតិបត្តិការយោធាពិសេសមួយដើម្បី «លុបបំបាត់យោធា» នៅអ៊ុយក្រែន។ លោកពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឱ្យមានសង្រ្គាមនៅអឺរ៉ុប និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក។ឯកអគ្គរដ្ឋទូតរុស្សី លោក Rodion Miroshnik បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូ ថា «របបបច្ចុប្បន្នរបស់ទីក្រុង គីវ គឺជារបបគ្រោះថ្នាក់ ហើយយើងមើលមិនឃើញជម្រើសណាមួយសម្រាប់ការរួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសនេះនៅពេលនេះទេ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានច្រានចោលការចរចាជាមួយលោកពូទីន ខណៈបើកចំហឳកាសដើម្បីពិភាក្សាជាមួយរុស្ស៊ី។លោកឯកអគ្គរដ្ឋទូត Miroshnik បាននិយាយថា រុស្ស៊ីអាចទប់ទល់នឹងអង្គការណាតូបាន ដរាបណាខ្លួនត្រូវការដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន ហើយថាមិនយូរទេលោកខាងលិច នឹងបាត់បង់ចំណាប់អារម្មណ៍លើអ៊ុយក្រែន មានន័យថា ភាពជាអ្នកដឹកនាំរបស់ទីក្រុងគីវ នឹងដួលរលំ។ ទីក្រុងគីវ និយាយថា ខ្លួននឹងបន្តប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីចុងក្រោយបានចាកចេញពីទឹកដីរបស់ខ្លួន ហើយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែន៕

លោក Biden ចង់បញ្ជាក់ឲ្យច្បាស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ចិន លើការទប់ស្កាត់សារធាតុហ្វង់តានីល

2023/11/22 11:35:30 am        193
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា លោកបានចាត់វិធានការសំខាន់ៗក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្លួនកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីទប់ស្កាត់លំហូរនៃសារធាតុហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែលោកនឹងត្រូវការផ្ទៀងផ្ទាត់ឲ្យច្បាស់ថាប្រទេសចិន ធ្វើតាមការព្រមព្រៀងនោះ។លោក បៃដិន និងលោក ស៊ី បានជួបប្រជុំគ្នានៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហើយសេតវិមានបាននិយាយថា ការសន្ទនារបស់មេដឹកនាំទាំងពីរស្តីពីថ្នាំអាភៀន ហ្វង់តានីល គឺជាការសម្រេចបានល្អបំផុតចេញពីកិច្ចពិភាក្សានេះ។ ប្រធានាធិបតីអាមេរិក រូបនេះបានបញ្ជាក់ជាថ្មីកាលពីថ្ងៃអង្គារថា លោកទទួលបានការវិវត្តន៍យ៉ាងសំខាន់ក្នុងអំឡុងពេលជួបជាមួយលោក ស៊ី។លោក បៃដិន និយាយថា «សហរដ្ឋអាមេរិក នឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីកំណត់គោលដៅសមាសធាតុហ្វង់តានីល។ ជាលទ្ធផលនៃទំនាក់ទំនងការទូតរបស់យើងនាពេលថ្មីៗនេះ ប្រទេសចិនបានចាត់វិធានការរួចហើយដើម្បីបិទបណ្ដាក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មខុសច្បាប់នៃសារធាតុគីមីបែបនេះ។ យើងមិនគ្រាន់តែជឿថាវាកំពុងកើតឡើងនោះទេ យើងត្រូវតែផ្ទៀងផ្ទាត់ចំណាត់ការទាំងនោះ»។លោក បៃដិន និងលោក ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិន នឹងប្រាប់ក្រុមហ៊ុននានាឱ្យកាត់បន្ថយការនាំចេញទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីននៃសារធាតុគីមី ដែលប្រើសម្រាប់ផលិតថ្នាំហ្វង់តានីល។ លោក បៃដិន បានសង្កត់ធ្ងន់ថា លំហូរចូលនៃសារធាតុហ្វង់តានីល គឺជា «បញ្ហាប្រឈមជាសកល ដែលទាមទារឱ្យមានសកម្មភាពជាសកល»៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សូមបញ្ឈប់ការប្រើប្រាស់យ័ន្ត ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជា

2023/11/22 10:50:51 am        356
មានប្រសាសន៍ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំ ណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកប្រើប្រា ស់ផ្លូវទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់យ័ន្តការពារ ដែលជាខ្នងបង្អែករបស់ខ្លួននោះ ដើម្បីបំពានច្បា ប់ចរាចរណ៍នៅកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ព្រមានថា យ័ន្តដែលជាខ្នងបង្អែកនោះ មិនអាចជួយបាននោះឡើយ នៅ ពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។សម្ដេចមហាបវរធិបតីបន្តថា បច្ចុប្បន្នកម្ពុជាមានអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍ច្រើនគួរឱ្យបារម្ភ ព្រួយ ជាពិសេសករណីបើកបរបំពានច្បាប់ចរាចរណ៍។ក្នុងពិធីនៅថ្ងៃនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ ចំនួនអ្នកស្លាប់ដោយករណីនេះ។តួលេខដែលចេញដោយនគរបាលជំនាញបានឱ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ អ្នក ស្លាប់ដោយចរា ចរណ៍នៅទូទាំងប្រទេសក្នុងមួយថ្ងៃមានប្រមាណពី ៥ទៅ៦នាក់ បើគិតក្នុងមួយខែវិញមានក្នុងរង្វង់ ប្រមាណ ១៨០ នាក់ ដែលបានស្លាប់ដោយករណីចរាចរណ៍៕ដោយ៖ គង់ ឌិន

នាវាទេសចរណ៍សញ្ជាតិ Marshal Islandsផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ បានចូលចត​នៅកំពង់ផែខេត្តព្រះសីហនុ

2023/11/22 10:13:36 am        81
នាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេស នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ ភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។

សម្តេចធិបតី៖ រយៈពេល៣ខែ រាជរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគបរទេស ដើម្បីបង្កើនការវិនិយោគក្នុងស្រុក

2023/11/22 10:05:30 am        100
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៣ខែដំបូង ក្នុងការកកើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចខិតខំគ្រប់បែបយ៉ាង ដើម្បីទាក់ទាញ​អ្នក​វិនិយោគទុន​បរទេស ឲ្យមកធ្វើការវិនិយោគនៅក្នុងស្រុកឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈកម្ចីមួយផ្នែក និងគម្រោងវិនិយោគ«BOT» ប្រើប្រាស់ធនធានវិស័យឯកជនមួយផ្នែក មិនមែនដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីដើរតែខ្ចីលុយគេនោះទេ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) ​និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុន​វិនិយោគនានា ​គឺដើម្បី​បង្កើន​ដង្ហើម​សេដ្ឋកិច្ចនៅកម្ពុជា ដើម្បីផលប្រយោជន៍រួម​របស់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយអ្នកដែលថា​រាជរដ្ឋាភិបាលគិតតែដេកមិន​បាន​ធ្វើអ្វីទាល់តែសោះ ក្នុងរយៈពេលបីខែនេះ គឺជាការលើកឡើងទាំងបិទភ្នែក។សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ទៅកាន់ក្រុមអ្នករិះគន់ទាំងនោះថា «ខ្ញុំសូមបញ្ជាក់ថា ៣ខែមកនេះ ​យើងបានដើរទាក់ទាញនៅក្នុងគម្រោងកម្ចីមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបាន​ទាក់ទាញ ​ការវិនិយោគបរទេស ​លើកស្ទួយនៅក្នុងការវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់​នៅក្នុង​ធនធានវិស័យឯកជន ​ហើយរដ្ឋាភិបាល មិនចាំបាច់ខ្ចីទេ ​ការវិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើន គឺប្រើប្រាស់​ធនធានឯកជនតាមរយៈ BOTផ្សេងៗ ជាក់ស្តែងដូចខ្ញុំបាន​សម្ពោធ​ព្រលានយន្ដហោះ​នៅ​ខេត្តសៀមរាប​កាលពីលន្លងទៅ គឺអស់ជាង១ពាន់លានដុល្លារ ​ហើយលុយនេះគឺជាថវិកាBOT»។សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក៏បានប្រកាសផងដែរថា ​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹង​បន្តជំរុញវិនិយោគគម្រោងធំៗ​ទាំងរូបភាពBOT ​ទាំងប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ទាំង​ឥណទាននានា​ ដើម្បីយកមកពង្រីក​ហេដ្ឋា​រចនា​សម្ពន្ធ​តភ្ជាប់​សរសៃឈាមរបស់កម្ពុជា ហើយ​សរសៃឈាមនេះ នឹងទៅ​ចិញ្ចឹម​ប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀតនូវទូទាំង ប្រទេស។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ក្រោយការដាក់សម្ពោធ​នូវកំណាត់ផ្លូវជាតិ​លេខ៥ ខេត្តកំពង់ឆ្នាំង នឹងប្រែក្លាយទៅជាទីតាំង​នៃសកម្មភាពសេដ្ឋកិច្ច ​តាមរយៈការបង្កើតនូវតំបន់​សេដ្ឋកិច្ចពិសេស ខ​ណៈកន្លងមកខេត្តនេះគ្រាន់តែជាខេត្ត ​ដែលគេទៅ​ហួសមកហួស ហើយ​មួយវិញទៀតខេត្តកំពង់ឆ្នាំង នឹងតភ្ជាប់​ស្ពានទន្លេសាប ទៅកាន់ខេត្តកំពង់ធំ ដើម្បីផ្តល់ភាពងាយ​ស្រួល​បន្ថែមទៀត​ក្នុងការធ្វើដំណើរ ​និងបង្កើន សេដ្ឋកិច្ចជូនប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែរីក​ចម្រើន​ខ្លាំងក្លាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
08/28/2025 07:08 PM
ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់
08/28/2025 06:08 PM
ហ្ស៊កដានី ជម្លៀសកុមារឈឺកាន់តែច្រើនពីតំបន់ហ្កាហ្សា ដើម្បីយកទៅព្យាបាល
08/28/2025 06:08 PM
ផ្លូវហាយវេពីទីក្រុងដាម៉ាស ទៅទីក្រុង Sweida ត្រូវបើកឲ្យដំណើរការឡើងវិញ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីផ្ទុះអំពើហិង្សា
08/28/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនបើកចំហ ចំពោះការពិភាក្សាជាមួយចិន អំពីសុវត្ថិភាពប្រជាជនហ្វីលីពីននៅកោះតៃវ៉ាន់
08/28/2025 06:08 PM
លោក Putin ៖ រុស្ស៊ីត្រៀមចូលរួមកិច្ចខិតខំប្រឹងប្រែងកសាងទំនាក់ទំនងអន្តរជាតិប្រកបដោយយុត្តិធម៌ នៅអាស៊ី-ប៉ាស៊ីហ្វិក
08/28/2025 06:08 PM
តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំUN៖មូលនិធិមនុស្សធម៌ Gaza ត្រូវប្រើជាឧបករណ៍ ដើម្បីគាបសង្កត់ជន ស៊ីវិល
08/28/2025 06:08 PM
សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការ
08/28/2025 06:08 PM
ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ
08/28/2025 05:08 PM
អគារគណៈប្រតិភូ EU នៅក្រុងគីវ ខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារបន្តបន្ទាប់របស់រុស្ស៊ី
08/28/2025 05:08 PM