សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការសកម្មភាព រយៈពេល២ឆ្នាំខាងមុខ ឲ្យក្រសួងការងារ យកចិត្តទុកដាក់អនុវត្តការងារអាទិភាព៤

2023/11/02 08:33:56 am        533
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យក​ចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន ៤ បន្ថែមទៀត ក្នុងនោះរួមមាន៖១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន​នៅតាម​រោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវ​ឱ្យ​មាន​ការ​រៀបចំ​កន្លែង​ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្ត​ឱ្យមា​ន​ការ​ផ្លាស់​ប្ដូរ​ជា​បណ្តើរ​ៗ​នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុខភាពជាងមុនត្រឹមឆ្នាំ២០២៧។៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និង​ក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និង​កម្រិត​ជំនាញរបស់ខ្លួនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់ នៅខេត្តកណ្ដាល

2023/11/02 07:41:52 am        277
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោង​ចក្រ​ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្រ​បោក​គក់​សម្លៀក​បំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រ​បោះពុម្ព​លើ​សម្លៀក​បំពាក់ចំនួន ១  ។នេះ គឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាឈ្នះពានរង្វាន់មាស ផ្នែកអង្ករពូជស្រូវសែនក្រអូប

2023/11/01 02:51:15 pm        269
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យដឹងថា អង្ករពូជស្រូវសែនក្រអូបកម្ពុជា បានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ នៅប្រទេសចិន។យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករម៉ាកសមូលហភាព SKO ដែលផលិតចេញ ពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃ គុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ដែលរៀបចំឡើងដោយ​វិទ្យាស្ថាន​វិទ្យាសាស្រ្តនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគ័ងស៊ី និងមណ្ឌលការគ្រប់គ្រងគ្រាប់​ពូជនៃតំបន់ស្វយ័ត គ័រស៊ី ជ័ង (Guangxi Zhuang) របស់ប្រទេសចិន។ប្រភពនេះ បានឲ្យដឹងទៀតថា ការឈ្នះពានរង្វាន់មាសរបស់អង្ករពូជស្រូវសែនក្រអូបកម្ពុជានេះ ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ ​និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ​ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត និង​ក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន៦១ ​ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ​៥ប្រទេស និងចំនួន៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។សូមបញ្ជាក់ថា ពូជស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវដែលដែលត្រូវបានដាំដុះ ដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុ​អន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានរៀបចំកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយ​ច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំ​របស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា «សែនក្រអូប ០១»៕អត្ថបទ៖ឈិត បូរ៉ាវី

ប្រទេសកោះស៊ីប ស្នើសុំបង្កើតច្រករបៀងសមុទ្រ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់តំបន់ហ្កាហ្សា

2023/11/01 01:46:14 pm        101
ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកោះស៊ីប កំពុងធ្វើការជាមួយដៃគូក្នុងសហភាពអឺរ៉ុប និងមជ្ឈិមបូព៌ាលើផ្នែកដឹកជញ្ជូន ដើម្បីបង្កើតច្រករបៀងសមុទ្រ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់មួយទៅកាន់តំបន់ហ្កាហ្សាពីកំពង់ផែ Limassol ដ៏ធំរបស់កោះនេះ នៅពេលដែលស្ថានភាពជាក់ស្តែងអនុញ្ញាតឲ្យខ្លួននោះ។ .មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែខ្លួនមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈនូវព័ត៌មានលម្អិតនៃសំណើនោះ បាននិយាយថា នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu «មិនត្រូវបានជំទាស់» ចំពោះគំនិតដែលលើកឡើងដោយប្រធានាធិបតីកោះស៊ីប លោក Nikos Christodoulides កាលពីសប្តាហ៍មុន។តម្រូវការមនុស្សធម៌របស់តំបន់ហ្កាហ្សា បានកើនឡើង បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលជិត១.៤០០នាក់ ស្លាប់ និងយ៉ាងហោចណាស់ ២៤០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។ អ៊ីស្រាអែល បានសងសឹកជាមួយនឹងប្រតិបត្តិការយោធាដែលបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង ៨.០០០នាក់ ស្លាប់។ហេតុផលជាមូលដ្ឋាននៃសំណើរបស់ប្រទេសកោះស៊ីបនេះ គឺដើម្បីឲ្យមានលំហូរឥតឈប់ឈរនៃជំនួយក្នុងបរិមាណដ៏ច្រើន ដែលត្រូវផ្តល់តាមផ្លូវសមុទ្រ ក្នុងអំឡុងពេលដែលមន្ត្រីហៅថា «ការផ្អាកវាយប្រហារជាលក្ខណៈមនុស្សធម៌» ក្នុងការប្រយុទ្ធគ្នា ដើម្បីឲ្យជំនួយទៅដល់អ្នកដែលត្រូវការបន្ទាន់។

ក្រសួងការបរទេស៖ លោក Blinken នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃសុក្រ

2023/11/01 01:05:38 pm        138
អ្នកនាំពាក្យនិយាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងចាប់ផ្តើមដំណើរទស្សនកិច្ចថ្មី ទៅកាន់មជ្ឈឹមបូព៌ានៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ខណៈសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា បានកើនឡើង។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីពេលមុន បានរាយការណ៍អំពីដំណើរទស្សនកិច្ចនេះ ដែលបានលើកឡើងដោយមន្ត្រីប្រទេសអ៊ីស្រាអែល។ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើល ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ លោក Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ជាការបង្ហាញអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក និងដើម្បីសម្របសម្រួលលើការឆ្លើយតប។ កិច្ចប្រជុំដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង នៃផ្នែកការទូតទៅវិញទៅមក នៅក្នុងតំបន់មានភាពរីកចម្រើន ដោយអ្នកការទូតសហរដ្ឋអាមេរិក បានឈប់ចតជាច្រើនកន្លែង មាននៅប្រទេសហ្សកដានី អារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរ៉ាត់ អេហ្ស៊ីប និងត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែល។ លោក បានអមដំណើរប្រធានាធិបតីJoe Biden ទៅកាន់ជំនួបជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល និងជនរងគ្រោះ អំឡុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃរបស់មេដឹកនាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែ តុលា។ យោងតាមមន្ត្រីអ៊ីស្រាអែល បាននិយាយឲ្យដឹងថា ការវាយប្រហារឆ្លងកាត់ព្រំដែនដ៏ភ្ញាក់ផ្អើល បានសម្លាប់មនុស្ស១.៤០០នាក់ ខណៈខណៈជាង២៣០នាក់ ដែលមួយចំនួនជាពលរដ្ឋអាមេរិក ត្រូវបានចាប់ជាចំណាប់ថ្នូរ។ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រធំបំផុតរបស់អ៊ីស្រាអែល ដែលផ្តល់ឲ្យប្រទេសនេះនូវជំនួយយោធាសំខាន់ៗជាច្រើន។ លោក Biden បានស្នើទៅកាន់សភា ដើម្បីអនុម័តការផ្តល់មូលនិធីបន្ថែម សម្រាប់ប្រទេសអ៊ីស្រាអែល ព្រមទាំងប្រទេសអ៊ុយក្រែនផងដែរ។ លោក Blinken កាលពីថ្ងៃអង្គារស្ថិតនៅវិមាន Capitol សហរដ្ឋអាមេរិក ដើម្បីការពារសំណើផ្តល់មូលនិធិ ប៉ុន្តែសវនាការព្រឹទ្ធសភា ត្រូវបានរារាំងដដែលៗដោយក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ដែលមួយចំនួនឲ្យអនុវត្ត «បទឈប់បាញ់ឥឡូវនេះ» «ពលរដ្ឋប៉ាឡេស្ទីនពុំមែនជាសត្វពាហៈនៈនោះទេ»។

កូរ៉េខាងជើងត្រៀមបិទស្ថានទូតរបស់ខ្លួនជាច្រើនជុំវិញពិភពលោក

2023/11/01 12:29:57 pm        235
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគជាច្រើនបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន រួមទាំងនៅក្នុងប្រទេសអេស្ប៉ាញ ទីក្រុងហុងកុង និងប្រទេសជាច្រើនទៀតនៅក្នុងទ្វីបអាហ្រ្វិក នៅក្នុងសកម្មភាពមួយ ដែលអាចមើលឃើញជិត ២៥ភាគរយនៃបេសកកម្មរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានបិទនៅទូទាំងពិភពលោក។ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ (៣១ តុលា) ថា ការបិទបេសកកម្មការទូតរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញថា ប្រទេសផ្ដាច់ខ្លួនមួយនេះកំពុងជួបការលំបាកក្នុងការរកប្រាក់នៅក្រៅប្រទេសដោយសារតែទណ្ឌកម្មអន្តរជាតិ។ការបិទស្ថានទូតនេះបានកំណត់ជាដំណាក់កាលសម្រាប់អ្វីដែលអាចជា «ការរង្គោះរង្គើគោលនយោបាយការបរទេសដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជាច្រើនទសវត្សរ៍» ដោយមានការប៉ះពាល់ចំពោះការចូលរួមការទូត និងការងារមនុស្សធម៌នៅក្នុងប្រទេសផ្ដាច់ខ្លួនមួយនេះ ក៏ដូចជាសមត្ថភាពក្នុងការបង្កើតប្រាក់ចំណូលខុសច្បាប់ផងដែរ នេះបើយោងតាមលោក Chad O'Carroll ស្ថាបនិកគេហទំព័រ NK Pro ដែលផ្តោតលើប្រទេសកូរ៉េខាងជើង។លោកបាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃពុធនេះថា បេសកកម្មការទូតជាងដប់ទីតាំង អាចនឹងត្រូវបិទ ដែលទំនងជាដោយសារតែទណ្ឌកម្មអន្តរជាតិ និន្នាការនៃការផ្តាច់ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងនៅទូទាំងពិភពលោក និងការចុះខ្សោយដែលអាចកើតមាននៃសេដ្ឋកិច្ចកូរ៉េខាងជើង ផងដែរ៕

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់ នៅខេត្តកណ្ដាល

2023/11/01 11:55:35 am        187
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោង​ចក្រ​ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្រ​បោក​គក់​សម្លៀក​បំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រ​បោះពុម្ព​លើ​សម្លៀក​បំពាក់ចំនួន ១  ។នេះ គឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាយទាហានជាន់ខ្ពស់ចិន៖ មិត្តភាពកងទ័ពកម្ពជា-ចិន ត្រូវតែអនុវត្តឲ្យបានល្អ និងត្រូវលើកកម្ពស់បន្ថែម

2023/11/01 11:50:32 am        318
នាយឧត្តមសេនីយ៍ ហឺ វេទុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា មិត្តភាពរវាងកងទ័ពកម្ពុជា និងចិន ត្រូវតែអនុវត្តឲ្យបានល្អ និងត្រូវលើកកម្ពស់ឲ្យមានកម្រិតខ្ពស់បន្ថែមទៀត ខណៈទំនាក់ទំនង​រវាង​ភាគីទាំងពីរនេះ ​គឺបានកើតចេញពីការបង្កើតឡើង​ដោយការពូនជ្រុំរបស់​មេដឹកនាំ​ជំនាន់មុនៗ​នៃប្រទេសទាំងពីរ។នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា​នៅទីក្រុងប៉េកាំងប្រទេសចិន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ នាយឧត្តមសេនីយ៍ ហឺ វេទុង បានបញ្ជាក់ថា«ទំនាក់ទំនងមិត្តភាពចិន និងកម្ពុជា បានបង្កើតឡើង​ដោយការពូនជ្រុំ ​ដោយមេដឹកនាំជំនាន់មុន។ មិត្តភាពចិន ​និងកម្ពុជា​បានចាក់ឫសយ៉ាងជ្រៅ​ក្នុងបេះដូង​របស់ប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការរាវង កងទ័ព នៃប្រទេសយើងទាំងពីរគឺជាទំនាក់ទំនងសំខាន់​ដែលកងទ័ពប្រទេសទាំងពីរ​ត្រូវខិតខំអនុវត្តអោយ​បានល្អ និងជំរុញ​សហប្រតិបត្តិការ កងទ័ពទាំងពីរអោយកាន់តែមានកម្រិតខ្ពស់»។នៅក្នុងកិច្ចជំនួបនេះ ​នាយឧត្តមសេនីយ៍ ហឺ វេទុង ក៏បានសម្តែងការស្វាគមន៍ចំពោះ​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ​ដែលបានបំពេញ​ទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព​នៅសាធារណរដ្ឋប្រជាមានិតចិន​ និងចូលរួមក្នុងវេទិកាសៀនសានលើកទី១០ នៅទីក្រុងប៉េកាំង​ផងដែរ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបាននាយឧត្តមសេនីយ៍ ហឺ វេទុង សង្ឃឹមថា កងទ័ពទាំងពីរ ​នឹងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា​ឲ្យកាន់តែមានការ​អភិវឌ្ឍរីកចម្រើន​ទៅមុខឥតឈប់ឈរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជា​ប្រជាជនចិន ជានិច្ចកាលតែងតែគាំទ្រដល់​ប្រទេសកម្ពុជា ជាពិសេសក្នុង​ពេលមានការឆ្លង​ជំងឺរាតត្បាតកូវីដ១៩ ចិនបានផ្ដល់នូវ​ឧបករណ៍​សម្ភារៈ បរិក្ខាពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លង​រីករាល​ដាល​ជំងឺឆ្លងកូវីដ ១៩ដល់កម្ពុជា។នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងមិត្តភាពកម្ពុជា ​និងចិន គឺ​ជាមិត្តភាពដ៏ល្អប្រសើរ និងមានភាពយូរអង្វែង ​ហើយកិច្ចសហប្រតិបត្តិការរវាង​កងទ័ពទាំងពីរ ក្នុងការ​ធ្វើសមយុទ្ធ​នាគមាស និង​សមយុទ្ធទេវតា​សន្តិភាព ក្នុងពេល​កន្លងមក​បាន​នាំ​មក​នូវការ​ពង្រឹង​សមត្ថភាព​ដល់កងយោធពលខេមរៈភូមិន្ទបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

បរិវេណជុំវិញវិមានឯករាជ្យត្រូវបានតុបតែងលម្អ សម្រាប់ការប្រារព្ធបុណ្យឯករាជ្យជាតិខួប៧០ឆ្នាំ

2023/11/01 11:42:46 am        298
ភ្នំពេញ៖ ខណៈដែលនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ​គឺជាថ្ងៃគម្រប់ខួប៧០ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ នឹងចូលមកដល់ គេសង្កេតឃើញបរិវេណជុំវិញវិមានឯករាជ្យ មានការរៀបចំ និងតុបតែងបានស្អាតល្អ សម្រាប់ត្រៀមរៀបចំប្រារព្ធទិវាជាតិ និងជាប្រវត្តិសាស្ត្រមួយនេះ ។ នៅតាមដងផ្លូវសំខាន់ៗជុំវិញនោះ មានការលើស្លាកអបអរសាទរទិវាបុណ្យឯករាជ្យ០៩វិច្ចិកា អមជាមួយដើមឈើធំៗស្រស់ស្អាត លម្អងបរិស្ថានឱ្យកាន់តែប្រសើរ ។ប្រជាពលរដ្ឋ ​បានលើកឡើងថា ថ្ងៃ០៩វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រ​ដែលប្រជាជនខ្មែរទាំង​អស់ចងចាំ​មិនភ្លេច ដែលកម្ពុជាបានទទួលបានឯករាជ្យពេញលេញ ។ ​ដែលរាជ្យភាពនេះ បានពីមក​ស្នា​ព្រះហស្ថដ៏អស្ចារ្យ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសហនុ​ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គបាន​លះបង់ ​និងពុះពារ ​នាំយកឯករាជ្យឱ្យប្រជាជន ​និង​ប្រទេសជាតិ បាន​រហូតមកទល់សព្វថ្ងៃនេះ ។សូមបញ្ជាក់ថា សម្តេចព្រះបរមរតនកោដ្ឋ បានដណ្តើមយកឯករាជ្យឱ្យកម្ពុជាវិញ ​នៅថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។ រាជរដ្ឋាភិបាលកម្ពុជា​តែងប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះឡើង​ជារៀងរាល់ឆ្នាំ ដើម្បីជាការរំលឹក​ដល់ការទទួលបានឯករាជ្យពេញលេញ ។ ​ហើយនៅថ្ងៃទី០៩ ​វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃប្រារព្ធទិវាបុណ្យឯករាជ្យជាតិ គម្រប់៧០ឆ្នាំ ៕ អត្ថបទ ៖ លីហេង

ចិនចាប់ផ្តើមការស្ទង់មតិចំនួនប្រជាជនទូទាំងប្រទេស ចំពេលអត្រាកំណើត មានការធ្លាក់ចុះ

2023/11/01 11:27:16 am        85
ប្រទេសចិន នឹងចាប់ផ្តើមធ្វើការស្ទង់មតិមនុស្សចំនួន ១.៤ លាននាក់ នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា) នៅក្នុងការស្ទង់មតិមួយស្តីពីការផ្លាស់ប្តូរចំនួនប្រជាជន ខណៈដែលអាជ្ញាធរតស៊ូ ដើម្បីលើកទឹកចិត្តមនុស្សមានកូនកាន់តែច្រើន ចំពេលអត្រាកំណើតមានការថយចុះ និងចំនួនប្រជាជនដំបូង ធ្លាក់ចុះ ក្នុងរយៈពេលជាង ៦ទសវត្សរ៍។ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយថា ការស្ទង់មតិដែលត្រូវបានប្រកាស នៅថ្ងៃទី១០ ខែតុលា ក្នុងវិធានការមួយ ដែលមិនរំពឹងទុក នឹងផ្តោតលើទីក្រុង និងជនបទទូទាំងប្រទេស។ ការស្ទង់មតិនេះនឹងផ្អែកលើគំរូនៃគ្រួសារចំនួន ៥០០.000 ហើយមានរយៈពេលប្រហែលពីរសប្តាហ៍ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ការិយាល័យស្ថិតិ បាននិយាយទៀតថា ការស្ទង់មតិដែរនេះ នឹងជួយផ្តល់មូលដ្ឋានក្នុងការតាមដានការផ្លាស់ប្តូរការអភិវឌ្ឍចំនួនប្រជាជនរបស់ប្រទេសចិន និងសម្រាប់រដ្ឋាភិបាល និងបក្សកុម្មុយនីស្ត ក្នុងការបង្កើតគោលនយោបាយសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គម និងគោលនយោបាយទាក់ទងនឹងប្រជាជន។ប្រទេសចិន បានធ្វើជំរឿនម្តងក្នុងមួយទសវត្សរ៍ ចុងក្រោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថា វាបានកើនឡើងក្នុងល្បឿនយឺតបំផុត ចាប់តាំងពីការស្ទង់មតិប្រជាជនសម័យទំនើបជាលើកដំបូង នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ការអភិវឌ្ឍចំនួនប្រជាជនជារឿយៗ ត្រូវបានផ្សារភ្ជាប់ទៅនឹងភាពរឹងមាំ និង «ការស្តារឡើងវិញ» របស់ប្រទេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចំពេលត្រាកំណើតមានការធ្លាក់ចុះ និងការព្រួយបារម្ភដែលរីករាលដាលរបស់ប្រជាពលរដ្ឋអំពីការលំបាក ក្នុងការចិញ្ចឹមបីបាច់កូន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានាធិបតីអាមេរិក៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងផ្លាស់ប្តូរជាមូលដ្ឋាននៅមជ្ឈិមបូព៌ា ក្នុងរយៈពេល៥០ឆ្នាំខាងមុខ
06/15/2026 11:06 AM
ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី បង្ខំឱ្យប្រជាជនទីក្រុងគីវ ចូលទៅស្ថានីយ៍រថភ្លើងក្រោមដី
06/15/2026 11:06 AM
មនុស្ស៩នាក់ស្លាប់ និងទីតាំងសាសនាប្រវត្តិសាស្ត្ររងការឆេះបំផ្លាញ ខណៈអ៊ុយក្រែនប្រឈមការវាយប្រហារដ៏ធំពីរុស្ស៊ី
06/15/2026 11:06 AM
ទីប្រឹក្សាវិមានក្រឹមឡាំង៖ លោក Trump ប្រាប់លោក Putin ថារូបលោកត្រៀមខ្លួនជួយបញ្ចប់ជម្លោះអ៊ុយក្រែន
06/15/2026 11:06 AM
មេដឹកនាំអ៊ុយក្រែន ពិភាក្សាអំពីកិច្ចចរចាសន្តិភាពតាមទូរស័ព្ទជាមួយលោក Trump
06/15/2026 11:06 AM
ការតវ៉ាប្រឆាំងក្រុមមេដឹកនាំ G7 ផ្ទុះឡើងនៅស្វីស និងកាណាដា មុនកិច្ចប្រជុំកំពូលសប្ដាហ៍នេះ
06/15/2026 11:06 AM
អ្នកវិភាគ៖ ចរាចរណ៍នៅច្រកសមុទ្រ Hormuz អាចចំណាយពេលច្រើនខែដើម្បីត្រឡប់ទៅកម្រិតនៅមុនសង្គ្រាម
06/15/2026 11:06 AM
លោក Trump ប្រារព្ធខួបកំណើត៨០ឆ្នាំដោយមានការប្រកួតប្រដាល់ក្នុងទ្រុង និងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
06/15/2026 11:06 AM
សម្ដេចតេជោជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ជាមួយគ្នាបន្ថែមទៀត
06/15/2026 11:06 AM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្កើនក្តីសង្ឃឹមថា «សន្តិភាពនឹងត្រឡប់មកវិញ» នៅមជ្ឈិមបូព៌ា
06/15/2026 10:06 AM