សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ជា សុមេធី អញ្ជើញលើកទឹកចិត្ដដល់យុវជនជ័យលាភីឈ្នះមេដាយ ពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យា

2023/10/29 05:56:45 pm        359
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច និងលោកជំទាវ ជា ផល្គុន បានអញ្ជើញលើកទឹកចិត្ដដល់យុវជនជ័យលាភីឈ្នះមេដាយពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាដល់មាត់ច្រកទ្វារយន្តហោះ ។យុវជនមានពិការភាពឈ្មោះ ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា បានទទួលជ័យជំនះឈ្នះបានមេដាយ Best (1st) ស្មើនឹងមេដាយមាស ចំនួន ០១គ្រឿង លើវិញ្ញាសា eLifeMap លក្ខណៈជាឯកបុគ្គល។ទន្ទឹមនេះយុវជន ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា មកវិទ្យាល័យ​ព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី, យុវជន យ៉េន មិថុនា អាយុ ១៩ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ, យុវជន បូ វិសាល អាយុ ២២ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងយុវជន សឹម សៀងហាយ អាយុ ១៦ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានទទួលជ័យជំនះឈ្នះមេដាយ Good (3rd) ស្មើមេដាយសំរិទ្ធិចំនួន ០៤គ្រឿងលើវិញ្ញាសា eConten លក្ខណៈជាក្រុម (ចំនួន៤រូប)។

បណ្តាបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ របស់អាមេរិក អំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាស

2023/10/29 04:41:27 pm        400
បណ្តាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក រួមទាំងបេក្ខជននាំមុខ គឺលោក Donald Trump បានលើកសរសើរពីការគាំទ្រឥតងាករេរបស់ពួកគេចំពោះអ៊ីស្រាអែល ក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យបាត់ពីផែនដី ខណៈពួកគេបានធ្វើយុទ្ធនាការដោយមានសុន្ទរកថាទៅកាន់ម្ចាស់ជំនួយជនជាតិជ្វីហ្វសំខាន់ៗនៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ (២៨ តុលា)។ការជួបជុំម្ចាស់ជំនួយចុងសប្តាហ៍របស់សម្ព័ន្ធជ្វីហ្វរបស់បក្សសាធារណរដ្ឋ (RJC) បានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោកក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់មក។ ក្រុមអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៧.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ការគាំទ្រអ៊ីស្រាអែល ជាសញ្ញាសម្គាល់នៃនយោបាយសាធារណរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជំនួយប្រហែល ១.៥០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុង Las Vegas កំពុងស្វះស្វែងរកការបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំង ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីក្រុមសិទ្ធិមនុស្ស ចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាតំបន់មានប្រជាជនរស់នៅច្រើន។លោក Trump ដែលជាបេក្ខជននាំមុខក្នុងទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋ និងបេក្ខជនផ្សេងទៀត បានអំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាសចោល ហើយបានស្តីបន្ទោសរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលជាសមាជិកបក្សប្រជាធិបតេយ្យ ថាបានបង្កឱ្យមានវិបត្តិដ៏បង្ហូរឈាមនេះកើតឡើង៕

បេឡារុស្ស៖ សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី កំពុងស្ថិតក្នុងភាពទាល់ច្រក ខណៈជំរុញឱ្យមានការចរចា

2023/10/29 03:34:35 pm        333
លោក Alexander Lukashenko ដែលជាមេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស្ស និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅចុងសប្តាហ៍នេះថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងភាពជាប់គាំងនៅជួរមុខនៃសង្រ្គាមរបស់ពួកគេ ហើយភាគីទាំងពីរចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ។លោក Lukashenko បាននិយាយថា «មានបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ភាគីទាំងសងខាង ហើយជាទូទៅ ស្ថានភាពពេលនេះកំពុងស្ថិតក្នុងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយគ្មាននរណាម្នាក់អាចធ្វើអ្វីបានឡើយ ហើយក៏មិនអាចពង្រឹង ឬជំរុញជំហររបស់ពួកគេបានដែរ»។សេតវិមានអាមេរិកបាននិយាយថា កងកម្លាំងរុស្ស៊ី បានបន្តវាយសម្រុកក្នុងសប្តាហ៍នេះ នៅជិតទីក្រុង Donetsk នៃតំបន់ Avdiivka ដែលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជួរមុខដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន បានវាយដណ្ដើមទីតាំងមកវិញបានតិចតួចនៅក្នុងឆ្នាំមុន បើទោះបីជាការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង គីវ អស់រយៈពេលជាច្រើនខែក៏ដោយ។លោក Lukashenko ដែលបានផ្តល់ទឹកដីនៃប្រទេសរបស់ខ្លួន ជាទីចាប់ផ្តើមសម្រាប់ការលុកលុយពេញលេញរបស់លោកពូទីន លើអ៊ុយក្រែន កាលពីឆ្នាំ២០២២ បាននិយាយថា ការទាមទាររបស់អ៊ុយក្រែន ឱ្យរុស្ស៊ី ចាកចេញពីទឹកដីរបស់ខ្លួន ចាំបាច់ត្រូវដោះស្រាយនៅតុចរចា ទើបមិនមានមនុស្សត្រូវស្លាប់បន្តទៅទៀត៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ យាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជារាស្រ្តរងគ្រោះទឹកជំនន់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

2023/10/29 03:24:53 pm        551
ក្នុងថ្ងៃដ៏​នក្ខត្តឫក្ស​វិសេសវិសាលនៃព្រះរាជពិធីបុណ្យខួបទី១៩ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួប​សំណេះសំណាល ​សួរសុខទុក្ខ ​និងនាំយកព្រះអំណោយចែកជូនប្រជារាស្ត្រក្រីក្រ ដែលបាន​រងគ្រោះដោយសារទឹកជំនន់ជាច្រើនគ្រួសារ​ នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

ស្អែកនេះ សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/29 12:03:35 pm        394
ភ្នំពេញ៖ ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។ គោលដៅ "កម្ពុជាគ្មានមីនឆ្នាំ២០២៥" បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរក​គោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ​ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង ​បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង​ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ​ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ "កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន​ក្រោយឆ្នាំ២០២៥ ទៀតឡើយ" ។

ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០​នាក់ នៅរាជធានីភ្នំពេញ

2023/10/27 03:30:51 pm        304
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង៣២នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ២៩ រោងចក្រ​សេវាប៉ាក់​សំលៀកបំពាក់​ ចំនួន ១ រោងចក្រខារអំបោះ ចំនួន ១ និង​រោងចក្របោះពុម្ពលើ​ក្រណាត់ចំនួន១ ។នេះគឺជាលើកទី៧ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានអញ្ជើញ​ចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាម​បណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១០ ឆ្នាំ២០២៣

2023/10/27 03:05:04 pm        108
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី ១០ ដែលអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ ចំនួន ៥៤ រូប។ ក្នុងកិច្ចប្រជុំលោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ប្រធានផ្នែកធ្វើតេស្តរកមេរោគអេដស៍នៃ​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធនឹងមេរោគអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល បានផ្តល់នូវរបាយការណ៍សមិទ្ធផលនៃការធ្វើតេស្តរកមេរោគអេដស៍។ បើតាមលោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ជាលទ្ធផលការអនុវត្តការបង្កា និងធ្វើតេស្តរកមេរោគអេដស៍ នៃក្រុមប្រជាជនគន្លឹះ, អត្រាវិជ្ជមានមេរោគអេដស៍ តាមក្រុមប្រជាជន​គន្លឹះ ដែលបានធ្វើតេស្តនៅសេវាសុខាភិបាលសាធារណៈ ឆ្នាំ២០២២ មាន៖ ក្រុមស្រ្តីបម្រើនៅសេវាកម្សាន្តសប្បាយ (០,៧%) បុរសរួមភេទជាមួយបុរស (៣,៧%) និងក្រុមបំភ្លែងភេទ (៦,០%)។ អត្រាវិជ្ជមានមេរោគអេដស៍រួមនៃក្រុមប្រជាជនគន្លឹះមិនមានការធ្លាក់ចុះទេ ដែលមានអត្រា ២,៣ % ក្នុងឆ្នាំ២០២១ ២,៦% (ឆ្នាំ២០២២) ២,២% (មករា-កញ្ញា ២០២៣)។ ​ចំណែក អត្រាវិជ្ជមានមេរោគ​អេដស៍​ តាមក្រុមប្រជាជនគន្លឹះ ដែលបានធ្វើតេស្តរកមេរោគអេដស៍​ដោយខ្លួនឯងតាមសហគមន៍ ក្នុងឆ្នាំ២០២២ មាន៖ ក្រុមបុរសរួមភេទនឹងបុរស (១០%) ក្រុមបំភ្លែងភេទ (១៨%) ស្រ្តីបម្រើ​នៅសេវាកម្សាន្តសប្បាយ(៥%)។ ជារួមការតេស្តរកមេរោគអេដស៍ដោយខ្លួនឯង មានអត្រាប្រហាក់ប្រហែលគ្នាក្នុងឆ្នាំ២០២១ និង២០២២ ដែលមានអត្រា១៣% (ឆ្នាំ២០២១) និង១០% (ឆ្នាំ២០២២)។ លោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី បញ្ជាក់ថា មានកត្តាប្រឈមដើម្បីឱ្យការអនុវត្តសម្រេចបានជោគជ័យ ដូចជា៖ ការគ្រប់គ្រងធ្វើតេស្តរកមេរោគអេដស៍នៅតាមវិស័យឯកជន នៅមានកម្រិត ជាពិសសការចែកចាយ(លក់) កញ្ចប់តេស្តរកមេរោគដោយខ្លួនឯង, ការគ្របដណ្តប់បទអន្តរាគមន៍នៅមានកំរិត ចំពោះក្រុមគោលដៅលាក់អត្តសញ្ញាណ លាក់មុខ ក្រុមឯករាជ្យ ឬក្រុមធ្វើការចល័តពីហាងមួយទៅហាងមួយ ឬទីតាំង មួយទៅទីតាំងមួយ (កន្លែង ដី ឃ្លាំងគេទុកចោល) ឬក្រុមគោលដៅ ពាក់ព័ន្ធគ្រឿងញៀន (ដូរលេខទូរស័ព្ទ) ឬទីកន្លែងប្រកបមុខរបរមិនជាក់លាក់ ឬការនាំដៃគូមកធ្វើតេស្ត។ ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត មានមតិផ្តាំផ្ញើដល់អង្គប្រជុំ ឱ្យជួយផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយ​ពីការបង្ការការចម្លងមេរោគអេដស៍ ​ដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសក្រុមយុវវ័យ និងជូនពរដល់សមាជិកអង្គប្រជុំ ឱ្យជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាត៕អត្ថបទ រដ្ឋា

ទ័ពមួកខៀវកម្ពុជាចំនួន៥២នាក់ នៅប្រទេសម៉ាលី នឹងមកដល់កម្ពុជាវិញនៅល្ងាចនេះ

2023/10/27 02:57:12 pm        173
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ កម្លាំងទ័ពមួកខៀវកម្ពុជានាំមុខចំនួន៥២រូប ដែលបានបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី នឹងអញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីUN ប្រកាសដកទ័ពមួកខៀវចេញពីម៉ាលី ដោយសារបញ្ហាអសន្តិសុខ សង្គ្រាមនៅទីនោះ។ បើតាមតំណាងក្រុមគ្រួសារដែលរង់ចាំសាច់ញ្ញាតិ មួយរូប បានថ្លែងប្រាប់BTV ព្រឹកថ្ងៃទី២៧ ខែតុលានេះថា ពួកគាត់មានការសប្បាយចិត្តជាខ្លាំង អង្គការសហប្រជាជាតិ UN បានប្រកាស​ជម្លៀស​កងទ័ពមួកខៀវចេញពីប្រទេសម៉ាលី ខណៈស្ថានភាពនៅក្នុងតំបន់បេសកកម្មរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ UN នៅក្នុងប្រទេសម៉ាលី​ បាននឹងកំពុងជួបបញ្ហាអសន្តិសុខធ្ងន់ធ្ងរ ប្រឈ​ម​ហានិភ័យ​ខ្ពស់ ដោយការរងបាញ់ប្រហារ​ញឹកញាប់​ពីក្រុមឧទ្ទាម ដែលនេះជា​បង្ការគ្រោះថ្នាក់​ និងការពារសុវត្ថិភាពដ៏សំខាន់។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ​ចុងក្រោយនេះ កម្ពុជា ​មានកម្លាំងទ័ពមួកខៀវប្រមាណ២៦៩នាក់ បំពេញបេសកកម្ម ​ការងារវិស្វកម្មថែទាំព្រលានយន្តហោះ និង ​ការងារកំទេចគ្រឿងផ្ទុះ ហើយ​នៅថ្ងៃទី២៧ ខែតុលានេះ គឺមានទ័ពមួកខៀវកម្ពុជានាំមុខ ចំនួន៥២រូបបានត្រឡប់មក​ដល់​មាតុប្រទេសមុន ​ហើយកងកម្លាំងមួកខៀវកម្ពុជា​ នៅតំបន់ផ្សេងៗទៀត ​នឹងត្រូវបានUN រៀបចំបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅខេត្តកំពង់ចាម​ កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានថ្លែងពីការឯកភាពឲ្យដកកងទ័ព UN មួកខៀវរបស់ខ្លួន ដែលកំពុង​បំពេញបេសកកម្មនៅម៉ាលី ​ដោយសារអង្គការសហប្រជាជាតិ ​បាន​ជម្លៀសកងទ័ព (UN) ដែលក្នុងនោះ​ក៏មានមួកខៀវកម្ពុជាផងដែរ ចេញពីតំបន់បំពេញបេសកកម្មថែរក្សាសន្តិសុខ​នៅ​ប្រទេសម៉ាលីនោះ ដោយសាររងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត​ ៩ពាន់នាក់ ចេញបំពេញ​បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី ​សាយប្រឺស ​និងយេមែន ​លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ​ព្រលានយន្តហោះ ​កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ ​បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់​ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម ​នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕អត្ថបទ ស៊ុម សុខជា

រដ្ឋបាលខណ្ឌ៧មករា ទទួលទេយ្យទាន និងថវិកាឧបត្ថម្ភ​ពីចៅអធិការវត្តចំនួន៣ ដើម្បីយកទៅប្រើប្រាស់បន្តក្នុងការមនុស្សធម៌

2023/10/27 02:44:41 pm        105
ភ្នំពេញ៖ ព្រះគ្រូចៅអធិការចំនួន៣វត្ត នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានឧបត្ថម្ភទេយ្យទាន និង ថវិកាមួយចំនួន ដល់អនុសាខាការកាកបាទក្រហមខណ្ឌ៧មករា សម្រាប់ការបន្តយកទៅទ្រទ្រង់​លើការ​ងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពលរដ្ឋរងគ្រោះដោយ​អគ្គិភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ឬពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។ពិធីប្រគល់-ទទួល ទេយ្យទាន និង ថវិកាខាងលើ ធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវត្តសំពៅមាស ខណ្ឌ៧មករា ក្រោមវត្តមានទទួល​ពី​សំណាក់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងក្រុមមន្ត្រី និងព្រះអធិបតីភាព ព្រះនាម ព្រះបិដកធម្ម ម៉ៅ នីម ព្រះរាជគណៈថ្នាក់ចត្វា ​ព្រះអនុគណខណ្ឌ៧មករា ព្រះគ្រូចៅអធិការវត្ត​ព្រះពុទ្ធមានបុណ្យ រួមទាំងចៅអធិការ នៃបណ្តាវត្តដទៃផ្សេងទៀត ដែលបានចូលរួមឧបត្ថម្ភផងដែរ ។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានថ្លែងអំណរ​គុណ​ដល់ទឹកព្រះទ័យរបស់​ព្រះគ្រូចៅ​អធិការវត្តទាំង៣ ដែលជានិច្ចកាល​តែងតែចូលរួមចំណែកកិច្ចការងារ​មនុស្សធម៌ជួយ​ឧបត្ថម្ភ​ទេយ្យទាន និងថវិកា​ដល់រដ្ឋបាលខណ្ឌ សម្រាប់យកទៅប្រើប្រាស់បន្តលើការងារមនុស្សធម៌​ជួយដល់​ពលរដ្ឋក្នុងមូលដ្ឋាន​ ដែលជួបប្រទះការលំបាក ។លោកអភិបាលខណ្ឌ បញ្ជាក់ថា ជំនួយរបស់ព្រះគ្រូចៅអធិការវត្តទាំង៣នៅពេលនេះ គឺ​នឹង​ត្រូវយកទៅ​ប្រើប្រាស់​ឱ្យចំទិសដៅ​ ដោយនាំយកទៅបែងចែកជូនប្រជាពលរដ្ឋ​ដែលមាន​ជីវភាពខ្វះខាតពិតប្រាកដ ​ដោយមិនប្រកាន់និន្នាការ​នយោបាយ ​ជាតិ​សាសន៍ ​ឬ​ពណ៌សម្បុរ​ឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់ ​កាកបាទប្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន។ទេយ្យទានឧបត្ថម្ភកាកបាទក្រហមកម្ពុជា ​តាមរយៈអនុគណខណ្ឌ៧មករា ​រួមមាន​ បច័្ចយចំនួន ៦លានរៀល, អង្ករ២៤បាវ, មី ៨១កេស,ទឹកសុទ្ធ២៧កេស ,ទឹកក្រូច២៧កេស ,ទឹកត្រី-ទឹកស៊ីអីវ ៩៥យួរ រួមទាំង ស្ករ-ស, តែ, ទឹកដោះគោ, ត្រីខ កំប៉ុង សរុបជិត ២០០០កំប៉ុង៕ អត្ថបទ៖ កុម្ភៈ

បក្សីត្រយងចំពុះស្លាបព្រា បង្ហាញខ្លួនជាថ្មីនៅកម្ពុជាចាប់តាំងពីការកត់ត្រា ចុងក្រោយក្នុងឆ្នាំ២០១៥

2023/10/27 02:19:44 pm        594
ភ្នំពេញ៖ បក្សីត្រយងចំពុះស្លាបព្រា (Platalea Leucorodia) កាលពីថ្ងៃទី ២៣ខែតុលាកន្លងមកនេះ ត្រូវបានប្រទះឃើញនៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ដែលជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាប ទន្លេសាបខាង ជើង ដោយក្រុមអង្កេតតាមដានជីវចម្រុះប្រចាំតំបន់ទន្លេសាប នៃអង្គការ WCS។ នេះជាលើកទី៦ហើយ ដែលក្រុមអ្នកអភិរក្សបានប្រទះឃើញនិងកត់ត្រា។ កំណត់ត្រាទី១ ត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងឆ្នាំ២០០៣ កំណត់ត្រា ទី២ នៅតំបន់រ៉ាមសារព្រែកទ័ល ក្នុងឆ្នាំ២០០៤ របាយការណ៍មួយទៀត ត្រូវបានកត់ត្រានៅឆ្នាំ២០០៥ ហើយកំណត់ត្រាទី៤ គឺនៅក្បែតំបន់ភ្នំក្រោម ក្រុងសៀមរាប ក្នុងឆ្នាំ២០១២ និងលើកទី៥ នៅតំបន់ការពារ ទេសភាពអាងត្រពាំងថ្ម នៅឆ្នាំ២០១៥ ។ទាក់ទិននឹងគម្លាតឆ្នាំ នៃការប្រទះឃើញប្រភេទសត្វនេះ លោក ស៊ុម ភារុណ ប្រធានកម្មវិធី អង្គការ WCS ប្រចាំតំបន់ទេសភាពទំនាបទន្លេសាប បានឱ្យដឹងថា «តាមរយៈគម្រោងទន្លេសាបយើង ដែលគាំទ្រដោយ សហភាពអ៊ឺរ៉ុប និងមូលនិធិ Margaret A. Cargill Philanthropies ក្រុមការងារតាមដានជីវៈចម្រុះមូល ដ្ឋាន បានបញ្ជាក់អំពីវត្តមាន នៃសត្វត្រយងចំពុះស្លាបព្រានេះ អាចជាការវិលត្រឡប់មកកាន់ទីជម្រករកចំ ណីនៅតំបន់ដីសើមជុំវិញបឹងទន្លេសាប និងតំបន់ដីសណ្ដទន្លេមេគង្គក្រោម ការកត់ត្រាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៥មក ។ ទោះយ៉ាងណាក៏ដោយ ដោយសារភាពកម្រ ឱកាសនៃការប្រទះឃើញ ប្រភេទសត្វនេះ គឺនៅមានកម្រិតទាប។ បញ្ហាប្រឈមមួយទៀត គឺថា សត្វនេះ តែងតែស្វែងរកចំណីរបស់ វាជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា រនៀលពណ៌ (Mycteria leucocephala) និង និងត្រយងខ្លួន ស (Threskiornis melanocéphalus) ជាដើម ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមនៅវាល ក្នុង ការអង្កេត និងការកំណត់អត្តសញ្ញាណ» ។សត្វត្រយងចំពុះស្លាបព្រា ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទរងគ្រោះតិចតួចបំផុត ប៉ុន្តែវាកម្រមានណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភេទសត្វនេះមានវត្តច្រើននៅក្នុងទ្វីបអឺរ៉ុប អាហ្រ្វិក និងអាស៊ី ហើយជាធម្មតាធ្វើទេសន្តរប្រវេសន៍ទៅកាន់តំបន់ដីសើម នៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។ ការមើលឃើញនេះបង្ហាញពីភាពសម្បូរបែបនៃឋានប្រព័ន្ធដ៏អស្ចារ្យនៃទីជម្រកតំបន់ដីសើមទឹកសាប និងការប្តេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សតំបន់ដីសើមទាំងនេះសម្រាប់សត្វស្លាបទឹកធំៗ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សទីជម្រកនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះ និងសហគមន៍ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM