សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនបញ្ឈប់កិច្ចពិភាក្សាលើការគ្រប់គ្រងអាវុធជាមួយអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់

2024/07/18 11:22:56 am        109
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ (១៧ កក្កដា) ថា ប្រទេសចិន បានបញ្ឈប់កិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក នៅក្នុងការតវ៉ាប្រឆាំងនឹងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យុកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។ក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់ចិន អាចជាលទ្ធភាពនៃជំហានថយក្រោយដ៏ធ្ងន់ធ្ងរចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធសកល ដោយទីក្រុងប៉េកាំង បានចូលរួមជាមួយទីក្រុងមូស្គូ ក្នុងការបដិសេធមិនពិភាក្សាជាមួយវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រណាំងអាវុធនុយក្លេអ៊ែរ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បាននិយាយថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ម្តងហើយម្តងទៀតទៅឱ្យកោះតៃវ៉ាន់ ក្នុងប៉ុន្មានខែថ្មីៗនេះបាន «បង្កើនភាពតានតឹងដល់បរិយាកាសនយោបាយសម្រាប់ការបន្តការពិគ្រោះយោបល់គ្រប់គ្រងអាវុធ»។ លោក Lin បាននិយាយថា ចិនមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងលើការគ្រប់គ្រងអាវុធអន្តរជាតិ ប៉ុន្តែថាសហរដ្ឋអាមេរិក «ត្រូវតែគោរពផលប្រយោជន៍ស្នូលរបស់ចិន និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការសន្ទនា និងការផ្លាស់ប្តូរ»។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បាននិយាយថា ចិនបានជ្រើសរើសធ្វើតាមការដឹកនាំរបស់រុស្ស៊ី ដោយអះអាងថាការចូលរួមគ្រប់គ្រងអាវុធមិនអាចដំណើរការបានទេ ខណៈពេលមានបញ្ហាប្រឈមផ្សេងទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី៕

សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រកបដោយទទួលខុសត្រូវ

2024/07/18 10:50:40 am        124
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ គប្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសហ្វេសប៊ុកប្រកបដោយទទួលខុសត្រូវ សូមកុំធ្វើអ្វីទៅតាម អារម្មណ៍ និងដើម្បីគេងចំណេញនយោបាយជាដើមនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្តល់ព័ត៌មានមិនពិត គឺនឹង​ធ្វើឲ្យមានបញ្ហាដល់សង្គម និងប្រទេសជាតិទាំងមូល ជាក់ស្តែងករណីនៅខេត្តកណ្តាល​នាពេល​កន្លងទៅថ្មីៗ ​ដោយផ្សាយតាមគ្នា ដោយគ្មានជាការពិត ដោយ​ចោទ​ប្រកាន់​ដល់​អាជ្ញាធរថា បិទមិនឲ្យធ្វើការដង្ហែរទីងមោង និងព័ត៌មានជាច្រើនទៀតថា មានបាតុកម្មប្រឆាំង និង​រាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញជាដើមនោះ។ សម្តេច បានបន្ថែមទៀតថា ​ការផ្តល់ និងការទទួលមិនពិតនេះហើយនឹងនាំឲ្យប្រជាពលរដ្ឋ​អន្តរាយ និង​គ្រោះថ្នាក់បំផុតសម្រាប់ជាតិ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានណែនាំ​ដល់រដ្ឋមន្រ្តីក្រសួង ព័ត៌មានគប្បីត្រូវពិនិត្យ ​អាជ្ញាបណ្ណដល់សារព័ត៌មានណា​ ដែលមិនគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួន ហើយបន្ទាប់ពីធ្វើការណែនាំអប់រំ​ហើយមិនស្តាប់ត្រូវតែដកអាជ្ញាបណ្ណ​សារ​ព័ត៌មាននោះចូល​បញ្ជីខ្មៅ ដោយ​ឈប់ផ្តល់ដល់ពួកគេទាំងនោះជារៀងរហូតផងដែរ។ការលើកឡើងរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ​នេះគឺបានធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌​ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕ អត្ថបទ៖ បាន ចក់ 

សម្តេចធិបតី បញ្ជាបន្ទាន់ឲ្យធនាគារជាតិ ធ្វើការជាមួយធនាគារឯកជន ដើម្បីពិនិត្យប្រាក់ដុល្លារដែលពិបាកចាយ

2024/07/18 10:17:27 am        239
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់ឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញ លើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហា​បន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរិះគន់ និងមានការ​ថ្នាំងថ្នាក់​ចំពោះលុយ​ដែល​ពួកគេបានដកចេញ​ពីធនាគារ​ ដោយសារតែលុយខ្លះប្រឡាក់ ​និង​មាន​ស្នាមអ្វី​បន្តិចបន្តួច​ហើយ​ពិបាកចាយ ដូច្នេះខាង​ធនាគារជាតិត្រូវធ្វើការរឿងនេះជាបន្ទាន់ ធ្វើយ៉ាងណាកុំឲ្យ​បញ្ហានេះ បន្តបង្កើតឡើង​ជាបន្តទៀតនោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានលើកឡើងផងដែរថា ​ការដោះស្រាយ​បញ្ហា​បន្តិចបន្ទួច​នេះសម្រាប់ភ្ញៀវទេសចរ ​គឺជាការធ្វើបដិសណ្ឋារកិច្ចមួយដ៏ល្អសម្រាប់ពួកគេ ហើយ​ក៏ជាការទាក់ទាញភ្ញៀវទេសចឲ្យមកលេង​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម​ទៀតផងដែរ ប្រសិន​បើសេវាកម្មយើងល្អ និងពុំផ្តល់ភាពរកាំរកូសដល់ពួកគេនោះ។ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានឆើ្លយតបចំពោះការ រិះគន់មួយ​ចំនួនទាក់ទង នឹងភាព​ស្ងៀមស្ងាត់​ភ្ញៀវទេសចរនៅខេត្តសៀមរាបផងដែរ ដោយ​សម្តេច បានការពារចំពោះភាពរិះគន់នេះថា វិស័យទេសចរណ៍​ប្រៀប​បាន​ដូចជាវិស័យកសិកម្ម​យ៉ាង​ដូច្នេះដែរ ពោលគឺវា មានរដូវកាលរបស់វា ​ដូចខ្លះ ឬខែខ្លះមានភ្ញៀវតិច និងខ្លះមានភ្ញៀវច្រើនជាដើម ពុំមែនមកពីការដឹកនាំ​របស់ក្រសួងទេសចរណ៍​ ឬស្ថាប័ន​ណា​មួយនោះទេ៕អត្ថបទ៖ បាន ចក់

លោក Netanyahu ត្រូវបានរិះគន់ចំពោះដំណើរទៅកាន់អាមេរិក ខណៈការចរចាចំណាប់ខ្មាំងជាប់គាំង

2024/07/18 09:40:56 am        108
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រឈមការជំទាស់យ៉ាងដាច់អហង្ការពីបក្សប្រឆាំងនៅក្នុងសភា កាលពីថ្ងៃពុធ ១៧ កក្កដា។ លោកត្រូវបានរំខាន និងប្រឆាំង ម្តងហើយម្តងទៀត ចំពោះការគ្រប់គ្រងរបស់លោកក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅហ្កាហ្សា និងជុំវិញការចរចារសម្របសម្រួលដោយអេហ្ស៊ីប និងកាតានៅតែជាប់គាំងក្នុងគោលបំណងដោះលែងជនជាតិអ៊ីស្រាអែល ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។លោក Netanyahu បានការពារសមិទ្ធផលរបស់យោធា ដោយនិយាយថា លោកបានផ្គើននឹងសម្ពាធអន្តរជាតិឲ្យបញ្ឈប់ផែនឈ្លានពាន ដែលលោកនិយាយថា ត្រូវតែកម្ចាត់ក្រុមហាម៉ាសឲ្យអស់។មិនមែនតែសម្ពាធក្រៅស្រុកទេ នៅក្នុងប្រទេសវិញ ក្រុមបាតុកម្មអ៊ីស្រាអែល ពេលខ្លះមានរហូតដល់រាប់ម៉ឺននាក់ បានចេញតវ៉ា ឈានដល់អំពើហិង្សា ទាមទារឱ្យលោក Netanyahu នាំយកអ្នកដែលត្រូវបានចាប់ឃុំខ្លួនមកផ្ទះវិញ និងទាមទារឲ្យលោកលាលែងពីតំណែង។ការប៉ះទង្គិចគ្នានៅក្នុងសភារបស់ប្រទេសនេះ កាលពីថ្ងៃពុធ បានកើតឡើងនៅមុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដែលលោកគ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំរួមនៃសភាសហរដ្ឋអាមេរិក។មេដឹកនាំបក្សប្រឆាំងលោក យ៉ែ ឡាពីត (Yair Lapid )បានទាមទារឱ្យលោក Netanyahu បកស្រាយថាតើ លោក នឹងប្រើឱកាសនេះដើម្បីប្រកាសថា លោកទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំងដែរឬទេ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌

2024/07/18 09:07:49 am        130
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត នៅព្រឹកថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌ ដែលមានទីតាំងស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព្រះពុទ្ធសាសនាបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលបញ្ញាស្មារតី ហើយជាថ្នាលមួយបណ្តុះនូវបញ្ញវន្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។-សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា សង្រ្គាមមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋបែកបាក់កូនចៅ ប្តី ប្រពន្ធ ឱពុកម្តាយប៉ុណ្ណោះទេ សូម្បីតែរូបចំឡាក់ខ្មែរក៏ត្រូវបានបែកបាក់ផងដែរ ទោះយ៉ាងណាពេលនេះប្រទេសមានសុខសន្តិភាពព្រលឹងដូនតាយើងដែលបានធ្វើចេញពីថ្ម ក៏បានកំពុងមកវិលត្រឡប់មកវិញជាបន្តបន្ទាប់។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រហូតដល់ពេលនេះកម្ពុជាបានរំដោះគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្រ្គាមបានចំនួនជាងបីពាន់គីឡូម៉ែត្រការ៉េ ខណៈនៅសល់ជាងមួយពាន់គីឡូម៉ែត្រការ៉េទៀតកម្លាំងជំនាញកំពុងបន្តរំដោះបន្ថែមទៀត ដើម្បីសុវត្ថិភាព របស់ប្រជាជនខ្មែរទាំងមូល។-សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកជាថ្មីម្តងទៀតថា «កត្តាសន្តិភាព»នៅតែសំខាន់សម្រាប់កម្ពុជា និងមនុស្សជាតិទាំងមូលនៅលើពិភពលោក។ សុខសន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់។-សម្តេចធិបតីនាយករដ្ឋមន្រ្តីបានអះអាងថា វិស័យទេសចរណ៍ដូចគ្នាទៅនឹងវិស័យកសិកម្មយ៉ាងដូច្នេះដែរពោលគឺមានរដូវរបស់វា។ ការលើកឡើងរបស់សម្តេចធិបតី នេះគឺឆ្លើយតបទៅនឹងការរិះគន់នានាចំពោះភាពស្ងៀមស្ងាត់ភ្ញៀវទេសចរនៅខេត្តសៀមរាប។-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បី រួមគ្នាថែទាំ និងអភិរក្សសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុកឲ្យ ដើម្បីជាការទាក់ទាញឲ្យកាន់ តែសម្បូរបែបបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅឆ្នាំទី១ នៃការកាន់តំណែងរបស់សម្ដេចជានាយករដ្ឋមន្រ្ដីនេះ សម្ដេចយកចិត្តទុកដាក់ខ្លាំងលើការរៀបចំរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ន និងជំនួបនានានៅក្រៅប្រទេស ប៉ុន្ដែចាប់ពីឆ្នាំទី២ ទៅសម្ដេចនឹងចុះទៅដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ហើយការចុះទៅនេះគឺនឹងមិនប្រាប់ឱ្យដឹងមុនឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាដែលបានកើតឡើងក្នុងពេលសម្ដេចកំពុងដឹកនាំនេះគឺជាវិញ្ញាសាដែលត្រូវដោះស្រាយដើម្បីឱ្យបានប្រសើរជាងមុន។សូមបញ្ជាក់វត្តបូព៌ស្ថិតតាមដងស្ទឹងសៀមរាបត្រើយខាងកើត ក្នុងវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងទីធ្លាវត្តមានព្រះវិហារចាស់ ដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ ដ៏ល្អវិចិត្រនៅលើផ្ទៃជញ្ជាំងខាងក្នុង ហើយនៅលើបង្អួចខាងក្រៅ មានចម្លាក់លានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ដ៏រស់រវើកដូចគ្នា។ ភស្តុតាងពីការវិភាគរូបថតពីលើអាកាសបានបង្ហាញថា ទីតាំងវត្តនេះស្ថិតនៅទីតាំងចាស់ ដែលអាចមានការប្រើប្រាស់តាំងពីសម័យ បុរាណ។ 

ព្រះករុណាព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូនឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិន ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង

2024/07/17 03:36:14 pm        151
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំង​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

រុស្ស៊ី៖ ការឱ្យអ៊ុយក្រែន ចូលជាសមាជិក NATO ស្មើនឹងការប្រកាសសង្គ្រាមជាមួយទីក្រុងមូស្គូ

2024/07/17 02:14:26 pm        145
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បាននិយាយថា ការដាក់បញ្ចូលអ៊ុយក្រែន ទៅក្នុងអង្គការណាតូ (NATO) នឹងក្លាយជាការប្រកាសសង្រ្គាមប្រឆាំងនឹងទីក្រុងមូស្គូ ហើយមានតែ «ការបញ្ចៀស» មិនឱ្យក្លាយជាតំណាងសម្ព័ន្ធយោធានេះប៉ុណ្ណោះ ដែលអាចការពារភពផែនដីមិនឱ្យខ្ទេចខ្ទីបាន។បណ្ដាមេដឹកនាំនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានសន្យានៅក្នុងកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន ថាគាំទ្រអ៊ុយក្រែន លើ «ផ្លូវដែលមិនអាចត្រឡប់ក្រោយឆ្ពោះទៅរកសមាហរណកម្មអឺរ៉ុប-អាត្លង់ទិកពេញលេញ រួមទាំងសមាជិកភាពណាតូ» ប៉ុន្តែបានមិនបានបញ្ជាក់ថាពេលណាដែលសមាជិកភាពនោះអាចកើតឡើងទេ។លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី និងជាសំឡេងនាំមុខគេក្នុងចំណោមថ្នាក់ដឹកនាំវិមានក្រឹមឡាំង បានប្រាប់សារព័ត៌មាន Fakty ថា សមាជិកភាពរបស់អ៊ុយក្រែន នឹងលើសពីការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ទីក្រុងមូស្គូ។នៅលើខ្សែបន្ទាត់ស្តង់ដាររបស់វិមានក្រឹមឡាំងចាប់តាំងពីប្រតិបត្តិការយោធាលើអ៊ុយក្រែនមក លោក Medvedev បាននិយាយថា រុស្ស៊ីមិនបានគំរាមកំហែងណាតូទេ ប៉ុន្តែនឹងឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់សម្ព័ន្ធយោធាក្នុងការរំលោភលើផលប្រយោជន៍ខ្លួន។ លោក Medvedev ដែលក្នុងពេលកាន់តំណែងជាប្រធានាធិបតីឆ្នាំ២០០៨-២០១២ របស់លោកត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្រលោកខាងលិច បានក្លាយខ្លួនជាសត្រូវរបស់ប្លុកនេះ ដោយព្រមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា ការបំពាក់អាវុធដល់ទីក្រុងគីវ អាចនាំទៅរក «ការផ្ទុះអាវុធនុយក្លេអ៊ែរ»៕

អ៊ុយក្រែន និងក្រុមហ៊ុនសាធារណរដ្ឋឆេក នឹងសាងសង់រោងចក្រផលិតគ្រាប់រំសេវនៅអ៊ុយក្រែន

2024/07/17 11:59:48 am        105
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលរួមគ្នានៅទីក្រុងប្រាក(Prague)សាធារណរដ្ឋឆេកថា ក្រុមហ៊ុនរដ្ឋ អ៊ូក្រូបូរ៉ូសឺវីស( Ukroboronservice) និងក្រុមហ៊ុនផលិតគ្រាប់រំសេវ Sellier & Bellot របស់សាធារណរដ្ឋឆេក គ្រោងនឹងសាងសង់រោងចក្រផលិតគ្រាប់រំសេវ នៅក្នុងប្រទេសអ៊ុយក្រែន។សាធារណរដ្ឋឆេក គឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ទីក្រុងគីវ ក្នុងការប្រយុទ្ធ ដើម្បីវាយរុញច្រានអ្នកឈ្លានពានរុស្ស៊ី ដោយបានដឹកនាំគំនិតផ្តួចផ្តើមមួយ ដែលបានផ្តល់ប្រភពគ្រាប់រំសេវរាប់ម៉ឺនគ្រាប់ពីជុំវិញពិភពលោក។ លោក Shmyhal និយាយថា ក្នុងចំណោមកិច្ចព្រមព្រៀងផ្សេងទៀត នៅក្នុងឧស្សាហកម្មការពារជាតិ រោងចក្រជុំថ្មីមួយ នឹងត្រូវបានសាងសង់នៅក្នុងប្រទេសអ៊ុយក្រែន។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Sellier & Bellot និងក្រុមហ៊ុន Ukroboronservice។លោក Shmyhal និយាយថា ប្រទេសអ៊ុយក្រែន បានទទួលគ្រាប់រំសេវបាញ់ផ្លោងចំនួន ៥០.០០០ គ្រាប់ ដំបូងពីគំនិតផ្តួចផ្តើមរបស់ប្រទេសឆេក ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ។ នាយករដ្ឋមន្ត្រីរបស់សាធារណរដ្ឋឆេក លោក Petr Fiala បាននិយាយថា ការជំរុញគ្រាប់រំសេវ គួរតែបន្តរហូតដល់ឆ្នាំក្រោយ។ គ្រាប់កាំភ្លើងធំប្រហែលកន្លះលានគ្រាប់ ត្រូវបានគេរំពឹងថានឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅឆ្នាំនេះ ពីការជំរុញរបស់សាធារណរដ្ឋឆេក ដែលប្រើប្រាស់ការរួមចំណែកពីបណ្តារដ្ឋ និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ ចំពោះប្រភពគ្រាប់រំសេវនៅក្រៅសហភាពអឺរ៉ុប។

នាយករដ្ឋមន្រ្តីបារាំង បានលាលែងពីតំណែង ខណៈនៅបន្តតួនាទីជារដ្ឋាភិបាលចាំផ្ទះ

2024/07/17 11:55:57 am        74
ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីកណ្តាលនិយម លោក ហ្កាប្រ៊ីយ៉ែល អាតាល់ (Gabriel Attal) និងរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃអង្គារ (១៦ កក្កដា) ប៉ុន្តែនឹងបន្តនៅក្នុងតួនាទីជារដ្ឋាភិបាលចាំផ្ទះរហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលចាំផ្ទះនឹងដំណើរការកិច្ចការបច្ចុប្បន្ននៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ ប៉ុន្តែមិនអាចដាក់ច្បាប់ថ្មីទៅសភា ឬធ្វើការផ្លាស់ប្តូរសំខាន់ៗណាមួយបានឡើយ។ តួនាទីរបស់រដ្ឋាភិបាលនេះនឹងរួមបញ្ចូលទាំងការធ្វើឱ្យប្រាកដថាការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដំណើរការដោយរលូន។ធ្លាប់មានរដ្ឋាភិបាលចាំផ្ទះពីមុនមកនៅបារាំង ប៉ុន្តែពុំមានរដ្ឋាភិបាលណាមួយដែលនៅបន្តលើសពីប៉ុន្មានថ្ងៃនោះទេ។ មិនមានការកំណត់ទេលើថា តើរដ្ឋាភិបាលស្តីទីអាចបន្តកាន់កាប់បានរយៈពេលប៉ុន្មាន ព្រោះសភាមិនអាចបង្ខំរដ្ឋាភិបាលចាំផ្ទះឱ្យចុះចេញបានឡើយ។ ច្បាប់ដ៏តឹងរ៉ឹងលើការបែងចែកអំណាចជាធម្មតាមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីបារាំងធ្វើជាសមាជិកសភាក្នុងពេលដំណាលគ្នានោះទេ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ការលាលែងពីតំណែងនេះ បើទោះបីជាពួកគេបន្តស្ថិតក្នុងតួនាទីរដ្ឋាភិបាលចាំផ្ទះក៏ដោយ ក៏នឹងអនុញ្ញាតឱ្យលោក Attal និងសមាជិកដទៃទៀតនៃរដ្ឋាភិបាល អាចនៅក្នុងសភា និងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភានាពេលខាងមុខនេះដែរ៕

ចិន និងរុស្ស៊ី ចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរបស់ទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូង

2024/07/17 11:50:04 am        84
សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូង ខណៈភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយោធា និងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទាំងពីរ។របាយការណ៍បាននិយាយដោយដកស្រង់សំដីកងទ័ពជើងទឹករំដោះប្រជាជនចិនថា ចិន និងរុស្ស៊ី នឹងបញ្ជូននាវាយ៉ាងហោចណាស់ចំនួន ៣ គ្រឿងក្នុងភាគីម្ខាងៗសម្រាប់សមយុទ្ធរយៈពេល ៣ថ្ងៃនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតបាននិយាយថា សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីបញ្ចប់ការល្បាតរួមគ្នារបស់កងទ័ពជើងទឹកដាច់ដោយឡែកមួយនៅភាគខាងជើងសមុទ្រប៉ាស៊ីហ្វិក។យោងតាមកងនាវាចរសមុទ្រខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយកាលពីល្ងាចថ្ងៃអង្គារ (១៦ កក្កដា) ថា សមយុទ្ធមួយនេះនឹងមើលឃើញកងនាវាចម្បាំងអនុវត្តការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការឈ្លបយកការណ៍ និងការព្រមានជាមុន ការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងការការពារដែនអាកាស។ របាយការណ៍មិនបានបញ្ជាក់ថាតើសមយុទ្ធនឹងប្រព្រឹត្តទៅនៅកន្លែងណាក្នុងផ្លូវទឹកនជម្លោះនោះទេ។ចិនអះអាងការគ្រប់គ្រងលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល រួមទាំងដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាចំណុចកណ្តាលនៃការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះរវាងចិន និងហ្វីលីពីន។ កំណើនភាពតានតឹងបានធ្វើឱ្យក្រុមមន្ត្រីអាមេរិក រំលឹកទីក្រុងប៉េកាំងថា កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងការពារទៅវិញទៅមករបស់ពួកគេជាមួយនឹងហ្វីលីពីន គឺមានភាពរឹងមាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ ប្រកាសជ័យលាភី "ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤"
11/29/2024 10:11 PM
ឱកាសការងារជិត ៥០០កន្លែង ត្រៀមដាក់តាំងបង្ហាញក្នុងវេទិកាការងារនៅខេត្តស្វាយរៀងថ្ងៃសៅរស្អែកនេះ
11/29/2024 10:11 PM
កម្ពុជា និងភាគីចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET ដើម្បីលើកកម្ពស់ឲ្យកាន់តែប្រសើរនៅកម្ពុជា
11/29/2024 09:11 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ស្ថាបនាផ្លូវបានល្អប្រសើរ
11/29/2024 09:11 PM
ពលរដ្ឋលីបង់នៅទីក្រុង Tyre បង្ហាញការខឹងសម្បារ និងភាពក្រៀមក្រំចំពោះការបំផ្លិចបំផ្លាញពីការវាយប្រហាររបស់អ៊ីស្រាអែល
11/29/2024 09:11 PM
ក្រុមបាតុករនាំគ្នាតវ៉ានៅប្រទេសហ្សកដានី ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា
11/29/2024 08:11 PM
មេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែនប្តេជ្ញាពង្រឹងទ័ពនៅសមរភូមិជួរមុខភាគខាងកើត ក្រោយទៅកាន់ទីនោះ
11/29/2024 08:11 PM
អគ្គស្នងការនគរបាលជាតិអាហ្វ្រិកខាងត្បូង សន្យាទប់ស្កាត់ការជីករ៉ែខុសច្បាប់
11/29/2024 08:11 PM
ប្រភព៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ស្វែងរកកិច្ចព្រមព្រៀង ៤,៧ពាន់លានអឺរ៉ូ ដើម្បីទិញនាវាមុជទឹក ៤គ្រឿង
11/29/2024 07:11 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវដី ទៅជាផ្លូវកៅស៊ូ ឬបេតុងដើម្បីលើកកម្ពស់សហគមន៍មូលដ្ឋាន
11/29/2024 07:11 PM