សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី គាំទ្រការបន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប

2023/10/17 09:20:10 am        188
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។នៅក្នុងជំនួបនេះ លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group​ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បាន​ចូល​ជួប​សម្តែង​ការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍន​ភាព​នៃ​ការ​សិក្សា​របស់​ក្រុម​ហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែរ គឺ៖ (i) គម្រោងផ្លូវ​រថ​ភ្លើង​ធុន​ស្រាល​តភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង (ii) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទៅកាន់​រាជ​ធានី​ភ្នំពេញ​។ ដោយឡែក លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏​នឹង​សិក្សា​អំពី​លទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជា ផងដែរ ។ជា​ការ​ឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ចំពោះ​គម្រោង​នានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមាន​ការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និង​ផ្លូវ​ក្រោម​ដីជាដើម​៕

លោក Biden គ្រោងជួបលោកនាយករដ្ឋមន្ត្រី បេន ចាមីន ក្នុងដំណើរទស្សនកិច្ចទៅអ៊ីស្រាអែល

2023/10/17 09:06:13 am        262
អាមេរិក៖ ខណៈអ៊ីរ៉ង់ព្រមាន  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃអង្គារថាលោកប្រធានាធិបតី Joe Biden នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃពុធស្អែក ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងធ្វើឱ្យច្បាស់ថាអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ។លោក Blinken បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាដ៏យូរជាមួយលោក Netanyahu ថាលោក Biden នឹងបញ្ជាក់ជាថ្មីនូវសាមគ្គីភាពជាមួយអ៊ីស្រាអែល ដែលត្រូវគេរំពឹងយ៉ាងទូលំទូលាយ ថានឹងចាប់ផ្តើមការវាយលុកលើដីនៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមចលនាហាម៉ាសគ្រប់គ្រងតំបន់ហ្គាហ្សាបន្ទាប់ពីក្រុមអ្នកប្រយុទ្ធមួយនេះ បានចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧តុលា សម្លាប់មនុស្សចំនួន១.៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងថ្ងៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំ របស់ប្រទេសនេះ។អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល អំពីកំណើនភាពតានតឹងនៃសង្រ្គាមក្នុងតំបន់ ប្រសិនបើការឈ្លានពានមិនបញ្ឈប់លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោងជាមួយគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលនៅទីក្រុង Tel Aviv ថា លោក Biden នឹងបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដ៏ពិតប្រាកដដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស និងភេរវករផ្សេងទៀត និងដើម្បីទប់ទល់ការវាយប្រហារនាពេលអនាគត។ ក្នុងអំឡុងការពិភាក្សានោះ លោកត្រូវបានបង្ខំឱ្យស្នាក់នៅក្នុងលេណដ្ឋានមួយ រយៈពេល៥នាទីនៅពេលដែលស៊ីរ៉ែនបានបិទ។លោកបាននិយាយថា អ៊ីស្រាអែលនឹងផ្ដល់របាយការណ៍ជូនលោក Biden អំពីគោលបំណង និងយុទ្ធសាស្ត្រសង្គ្រាមរបស់ខ្លួន និងអំពីរបៀបដែលខ្លួននឹងធ្វើប្រតិបត្តិការ ក្នុងមធ្យោបាយមួយក្នុងការកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងអាចឱ្យជំនួយមនុស្សធម៌ហូរទៅកាន់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា (Gaza) តាមរបៀបមួយដែលមិនផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស។លោកBlinken បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រមព្រៀងបង្កើតផែនការមួយ ដែលនឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ពីប្រទេសម្ចាស់ជំនួយ និងអង្គការជាច្រើន អាចចូលទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

អ៊ីរ៉ង់ព្រមានពីការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល

2023/10/17 09:01:46 am        284
អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទប្រទេសអ៊ីរ៉ង់ បានព្រមានពីសកម្មភាពត្រៀមខ្លួនជាស្រេចប្រឆាំងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ខណៈប្រទេសអ៊ីស្រាអែលត្រៀមការវាយលុកតាមដីគោកទៅលើតំបន់ហ្គាហ្សា។ទីក្រុងតេអេរ៉ង់ បានព្រមានម្តងហើយម្តងទៀត ថាការវាយលុកតាមដីគោកនៅតំបន់ហ្គាហ្សាដែលត្រូវបានរារាំងរយៈពេលយូរ នឹងត្រូវបំពេញដោយការឆ្លើយតបពីសមរភូមិផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការព្រួយបារម្ភ ពីជម្លោះកាន់តែរីកធំ ដែលអាចទាញឲ្យធ្លាក់ចូលជម្លោះក្នុងប្រទេសផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ ខណៈលោកនិយាយយោងទៅរកជំនួបរបស់លោកជាមួយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ថាលទ្ធភាពនៃការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ដោយសម្ព័ន្ធមិត្តប្រឆាំង ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។កាលពីព្រឹកថ្ងៃចន្ទអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងប្រធានាធិបតីលោក Ebrahim Raisi បាននិយាយថា ពេលវេលាអស់ហើយដើម្បីឈានដល់ដំណោះស្រាយនយោបាយ និងបានព្រមានប្រឆាំងការរីកកាន់តែធំសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ទៅកាន់សមរភូមិមុខដ៏ទៃទៀត។ លោក Amir-Abdollahian បាននិយាយកាលពីថ្ងៃចន្ទថាមេដឹកនាំដ៏រឹងរុស នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើអ្វីក៏ដោយដែលខ្លួនចង់ធ្វើនៅក្នុងតំបន់ហ្គាហ្សានោះទេ។ ប្រសើនបើយើងមិនការពារតំបន់ហ្គាហ្សានៅថ្ងៃនេះ ថ្ងៃស្អែកយើងត្រូវតែការពារប្រឆាំង គ្រាប់បែកផូស្វ័រ នៅមន្ទីរពេទ្យកុមារនៅប្រទេសផ្ទាល់របស់យើង។អ៊ីរ៉ង់ បានសាទរការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែបានទទូចថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ៕

ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅអ៊ីស្រាអែល នឹងមានហានិភ័យផ្នែកសន្តិសុខ និងនយោបាយ

2023/10/17 08:50:58 am        333
អាមេរិក៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងប្រជែងនឹងបញ្ហាសន្តិសុខ ព្រមទាំងបញ្ហាប្រឈមផ្នែកនយោបាយ ខណៈដែលក្រុមមន្ត្រីពិចារណាអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ដែលអាចទទួលបានអត្ថប្រយោជន៍ការទូតរយៈពេលវែងសម្រាប់លោក បៃដិន។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអញ្ជើញលោក បៃដិន ដែលបាននិយាយដោយឥតសំចៃមាត់ក្នុងការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយនៅតែមានភាពតានតឹងបន្ទាប់ពីការវាយលុកឆ្លងព្រំដែនដ៏បំផ្លិចបំផ្លាញ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលចំនួន ១.៣០០នាក់ត្រូវបានសម្លាប់។ដំណើរទស្សនកិច្ចបែបនេះ នឹងក្លាយជាជម្រើសដ៏កម្រ និងប្រថុយប្រថានមួយ ដែលបង្ហាញពីការគាំទ្ររបស់អាមេរិក សម្រាប់លោក ណេតាន់យ៉ាហ៊ូ ខណៈដែលសហរដ្ឋអាមេរិក ព្យាយាមបញ្ចៀសសង្គ្រាមក្នុងតំបន់ដ៏ទូលំទូលាយ ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់គឺក្រុមហេសបូឡា ព្រមទាំងប្រទេសស៊ីរី ហើយខណៈដែលស្បៀងអាហារ និងឥន្ធនៈមានកម្រិតទាបនៅក្នុងតំបន់ហ្គាហ្សា ជាទីដែលក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ២.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ដែលជាសម្ព័ន្ធមិត្តមិនមានភាពងាយស្រួលក្នុងគ្រាដ៏លំបាកបំផុតនោះ បានចូលរួមកម្លាំងគ្នា បើទោះបីជាមានជម្លោះលើផ្លូវឆ្ពោះទៅមុខនៅមជ្ឈិមបូព៌ា ដោយលោក បៃដិន ជារឿយៗសង្កត់ធ្ងន់លើការគាំទ្រសម្រាប់រដ្ឋឯករាជ្យរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនក៏ដោយ៕

ក្នុងជំនួបជាមួយសម្ដេចធិបតី, ក្រុមហ៊ុន CP Group ចង់ពង្រីកការវិនិយោគបន្ថែម​លើវិស័យ​អចលនទ្រព្យ សុខាភិបាល និងផ្កាយរណបនៅកម្ពុជា

2023/10/17 08:43:10 am        488
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយក​រង​ជាន់​ខ្ពស់​ក្រុម​ហ៊ុន Charoen Pokphand Group (CP Group) ចូលជួបសម្តែងការគួរសម ក្នុង​ឱកាស​នៃ​ការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ក្នុង​ឱកាសនេះនៃជំនួបនេះ លោក សែ ភីង បានថែ្លងអបអរសាទរ សម្តេចធិបតី ចំពោះ​ការ​ចូល​កាន់​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជម្រាបជូន សម្តេច​ធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយ​នឹង​បទ​ពិសោធន៍​ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មាន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​កសិដ្ឋានចិ​ញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ បន្ថែមលើនេះ លោក​អនុ​ប្រធា​ន​ក្រុម​ប្រឹក្សា​ភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោល​បំណង​របស់​ក្រុម​ហ៊ុ​ន​ក្នុង​ការ​ពង្រីក​ការ​វិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និ​ង​ផ្កាយ​រណប ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែង​នូវ​ក្តីរីករាយ​ស្វាគមន៍​ចំពោះ​ជំនួប​ជា​មួយថ្នា​ក់​ដឹក​នាំ​រប​ស់​ក្រុមហ៊ុន CP Group នាឱកាសនេះ និងបាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នានា​រ​​​បស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែល​ក្រុម​ហ៊ុន ​CP Group មានចំណាប់អារម្មណ៍ ជាអាទិ៍ វិស័យអចលនទ្រព្យ, សុខាភិបាល និង​ផ្កាយ​រណប ដោយបានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​៕

ក្រុមហ៊ុន CMEC ចិន គ្រោងសហការវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារលើវិស័យថាមពលហ្គាស

2023/10/17 08:29:49 am        339
ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជាមួយ​លោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ក្រុមហ៊ុននេះ បានលើក​ឡើង​អំពីគ​ម្រោង​សហ​ការ​វិនិយោគ​រួម​ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ​អាមេរិក​ លើវិស័យថាមពលហ្គាសនៅកម្ពុជា។ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ័ង ប៉ូ (Wang Bo) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​(China Machinery Engineering Corporation) CMEC ចូលជួបសម្តែងការគួរសម ក្នុង​ឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ក្នុង​ជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​ជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើ​យ​បានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ។ ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹង​សហការ​វិនិយោគ​រួម​ជា​មួយ​ក្រុម​ហ៊ុន​កម្ពុជា​ចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យ​ថាមពល​ហ្គាស។​​ មួយវិញទៀត ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC បានថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោម​ការ​ដឹក​នាំ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជា​នឹង​មាន​ការ​រីក​លូត​លាស់​ជឿន​លឿន​ថែម​ទៀត ហើយដែលនេះ​ក៏​ជា​កត្តា​ទាក់​ទាញ​គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​។ជាការ​ឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា ហើយជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រ​ចំពោះ​គម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ដល់​ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ៕

ទេសចរផ្ទៃក្នុងជិត២លាននាក់ បានចេញដើរកម្សាន្តថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

2023/10/16 03:40:23 pm        307
ភ្នំពេញ៖ តាមរបាយការណ៍ក្នុងក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ថ្ងៃឈប់សំរាក ពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ​មានទេសចរជាតិអន្តរជាតិ បានចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានប្រមាណជិត២លាននាក់ ។របាយការណ៍បានឲ្យដឹងថា ទេសចរក្នុងស្រុកប្រមាណ ១លាន៩២ម៉ឺននាក់​ ដែលបានដើរកម្សាន្ត នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២៣នេះ​ គឺមាន ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ហើយទេសចរបរទេសប្រមាណ ២,៧​ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេល​ដូចគ្នាឆ្នាំ២០២២។របាយការណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ ដែលមាន​ភ្ញៀវទៅទស្សនាច្រើន ទី១ ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរទៅទស្សនា ៤៤ម៉ឺន នាក់ , ទី២ ខេត្តបាត់ដំបង ​មានប្រមាណ ២១ម៉ឺន នាក់ , ទី៣ ខេត្តកំពង់ឆ្នាំង មានជិត១៧ម៉ឺននាក់ , ទី៤ ខេត្តព្រះសីហនុ មានភ្ញៀវទៅទស្សនាជិត ១៦ម៉ឺននាក់ និងទី៥ ខេត្តសៀមរាប មានប្រមាណ ១២ម៉ឺន៥០០០នាក់។ តាមការរាយការណ៍ពីរដ្ឋបាលរាជធានីខេត្ត ​បានបញ្ជាក់ថា​ ថ្ងៃឈប់សំរាកបីថ្ងៃនេះ តាមគោលដៅ​ទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ​ដើម្បីទាក់ទាញទេសចរណ៍​ឲ្យមក​កម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍អុំទូកបណ្តែតប្រទីប ភូមិមួយ​ផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស ​និងការបាញ់កាំជ្រួច ​និងខេត្តកំពង់ឆ្នាំង មានរៀបចំ​ព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ។ការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានីខេត្ត ​ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត​ ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ​ វត្តអារាម ​និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបាន​ទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។ដោយឡែក សម្រាប់សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និង​ការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាវីញ គឺ ​មានភាពល្អប្រសើរ កម្លាំងមាន​សមត្ថកិច្ចទាំងនៅថ្នាក់ជាតិ ​និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់៕អត្ថបទ ស៊ុម សុខជា

PATA រំពឹងថា ទេសចរអន្តរជាតិនឹងកើនឡើង ខណៈព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប បើកដំណើរការ

2023/10/16 03:34:28 pm        3068
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ។ សម្រាប់ការបើកដំណើរការព្រលានយន្តហោះថ្មីទំនើបស្តង់ដារអន្តរជាតិនេះ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាភិច PATA ប្រចាំនៅកម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិកើនឡើងខ្លាំងជាបន្តបន្ទាប់ចូលទស្សនាខេត្តសៀមរាប និងកម្ពុជាទាំងមូល។លោក ធួន ស៊ីណាន ប្រធានPATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV​ នៅថ្ងៃទី១៦ ខែតុលានេះថា ជាទូទៅនៅពេលដែលព្រលានយន្តហោះអន្តរជាតិមួយបើកដំណើរការ គឺក្រុមហ៊ុនគ្រប់គ្រង​ព្រលានផ្ទាល់ និងភាគីពាក់ព័ន្ធនានាទៀត តែងតែសហការគ្នារៀបចំផែនការ​គ្រប់គ្រងពាណិជ្ជកម្ម ធ្វើទីផ្សារចំបង ទីផ្សារផ្គត់ផ្គង់​ និងទីផ្សារទូទៅនានា ​និងបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ ដឹកអ្នកដំណើរអន្តរជាតិ ​មកពីតាមបណ្តាប្រទេសនានាលើពិភពលោក មកកាន់កម្ពុជា។យ៉ាងណាក៏ដោយនៅក្នុងដំណើរបើកព្រលានយន្តហោះអន្តរជាតិថ្មីនេះ ​លោក ធួន ស៊ីណាន បានស្នើភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) សូមពង្រីកការផ្សព្វផ្សាយ​ និងពង្រីកទីផ្សារតភ្ជាប់ជើងហោះហើរត្រង់ឲ្យបានច្រើន​ប្រទេស​ជាពិសេសទីផ្សារគោលដៅធំៗ ក្នុងតំបន់អាស៊ី ​តំបន់អឺរ៉ុប អាហ្រឹ្វក និងអាមេរិចជាដើម។នៅក្នុងដំណើរចុះត្រួតពិនិត្យព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះដែរ កន្លងមក ​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺបាន​សាងសង់​ដាក់បញ្ចូល​ និងការរចនាឱ្យមានលក្ខណៈភាពជាខ្មែរ ការថែរក្សានិងលើក​ស្ទួយ​អត្តសញ្ញាណជាតិ ហើយឯកឧត្តម ក៏ស្នើអ្នកបម្រើការ និងភាគីពាក់ព័ន្ធនានាសូមបង្កើន​ការ​ផ្តល់សេវាបដិសណ្ឋារកិច្ច ផ្តល់ភាពកក់ក្តៅ រួសរាយ រាក់ទាក់ និងការសម្របសម្រួលឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរអន្តជាតិនានា​នៅតាមច្រកទ្វារអន្តរជាតិនានា។ឯកឧត្តម ម៉ាវ ហាវណ្ណាល់ រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា កម្ពុជា រយៈពេល៩ខែ គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានជើងហោះហើរចេញចូលកម្ពុជាជាមធ្យម៨៥០ជើង ក្នុងមួយសប្តាហ៍ និងបានទទួលអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសបានប្រមាណ៧លាននាក់ ហើយតាមតួលេខ​នេះគឺ កើនបានប្រមាណ៥០% នៃចំនួនអ្នកដំណើរសរុបនៅឆ្នាំ២០១៩ ពេលមិនទាន់មាន​វិបត្តិកូវីដ១៩ ​ខណៈអាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ​មាន​សមត្ថភាព​ទទួល​យន្តហោះចុះចត ១ម៉ោង បានចំនួន២៤គ្រឿង និងអាចទទួលអ្នកដំណើរអន្តរជាតិប្រមាណជា ៧លាននាក់ ក្នុងមួយឆ្នាំៗ៕អត្ថបទ ស៊ុមសុខជា

ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ គឺជាកាតព្វកិច្ចរបស់យុវជន និងប្រជាជន

2023/10/16 03:23:38 pm        114
ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ ថ្លែងថា កិច្ចបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ គឺជាកាតព្វកិច្ចរបស់យុវជន និងប្រជាជនត្រូវចូលរួមដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរ។លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តទៀតថា ស្ថានភាពតម្រូវការឈាម៩ខែ ក្នុងឆ្នាំ២០២៣នេះ យើងត្រូវការឈាមមួយប្លោក ​ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ​៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបជាមធ្យមមានជាង៣០០ប្លោក ​នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេស មានប្រមាណជាង១០ម៉ឺនប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បាន​គ្រប​ដណ្តប់៨០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលអំណោយឈាម បានតាមរយៈសប្បុរសជន ​ដោយស្ម័គ្រចិត្ត ​និងមិនគិតកម្រៃ ឆ្លើយតបបានប្រហែល​២០% នៃតម្រូវការក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ​ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់បានរហូតដល់ ​លើសពី៩០% ​នៃតម្រូវការ នេះបើយោងតាមទិន្នន័យ​របស់អង្គការសុខភាពពិភពលោក។ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ​នៃក្រសួងសុខាភិបាល​ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានលើក​ឡើង​ស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ​ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយ​ឈាម​សម្រាប់ជីវិត​ និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ​ដើម្បីលើកកម្ពស់ការបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ដ និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា ​ការបរិច្ចាគឈាម ​មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាម​មានប្រភពតែមួយគត់ ​គឺពីមនុស្ស ​មិនមានរោងចក្រណា ​ឱសថណា​ អាច​ផលិតបានទេ សូមកុំរង់ចាំ​ដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល៕អត្ថបទ រដ្ឋា

ប្រធានាធិបតីស្រីលង្កាច្រានចោលការអះអាងពីអន្ទាក់បំណុល ក្នុងកិច្ចសហប្រតិបត្តិការជាមួយចិន

2023/10/16 03:07:58 pm        126
ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានច្រានចោលការអះអាង ដែលថា ប្រទេសរបស់លោក កំពុងធ្លាក់ចូលទៅក្នុងអ្វី ដែលគេហៅថា «អន្ទាក់បំណុល» ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ China Media Group (CMG) នៅទីក្រុងកូឡុំបូ រដ្ឋធានីនៃប្រទេសស្រីលង្កា លោក Wickremesinghe បានសង្កត់ធ្ងន់ថា ប្រទេសអាស៊ីខាងត្បូងមួយនេះ មានសមត្ថភាពថ្លឹងថ្លែងលើការចំណាយ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងអន្តរជាតិ សម្រាប់ខ្លួនឯងផ្ទាល់។លោក Wickremesinghe បាននិយាយថា៖ «នោះមិនមែនជាការពិតនោះទេ។ យើងគ្រាន់តែធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ជាតិរបស់យើងតែប៉ុណ្ណោះ។ យើងធ្វើអ្វីដែលមានប្រយោជន៍ ហើយបញ្ឈប់ភ្លាម នៅពេលដែលការធ្វើនោះមិនទទួលបានប្រយោជន៍។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសចិន បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសយើង។ នៅពេលដែលជម្លោះកើតឡើងក្នុងចំណោមមហាអំណាចធំៗ ក្នុងពិភពលោកបច្ចុប្បន្ន តើពួកយើងគួរធ្វើអ្វីទៅ?»។លោកប្រធានាធិបតីបានបន្ថែមថា៖ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន បានជំរុញឲ្យមានការពិភាក្សានានា។ ឧទាហរណ៍គម្រោងកំពង់ផែអន្តរជាតិ Hambantota នៅប្រទេសស្រីលង្កា បានបង្កឲ្យមានការរិះគន់។ តែទោះជាយ៉ាងណាក៏ដោយ យើងពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន ហើយយើងនឹងបន្តជំរុញគម្រោងពាក់ព័ន្ធនានា»។សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំមកនេះ ប្រទេសចិនបានក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា ប្រភពនៃការវិនិយោគបរទេស ដៃគូពាណិជ្ជកម្ម និងជាប្រភពនៃភ្ញៀវទេសចរបរទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM