សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្មេងប្រុសម្នាក់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងររហូតដល់ហូរឈាមក្នុងខួរក្បាល តែត្រូវបាន សង្រ្គោះជីវិតទាន់ពេលដោយមន្ទីរពេទ្យគន្ធបុប្ផា

2023/10/12 11:38:02 am        956
មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បន្តជួយសង្រ្គោះក្មេងប្រុសម្នាក់ដែលមានអាយុ១១ឆ្នំា ឲ្យមានជីវិត ឡើងវិញបន្ទាប់ពីក្មេងប្រុសម្នាក់នេះបានអស់ជីបចររយៈពេលយូរ និងបានហូរឈាមក្នុងខួរក្បាល ដោយសារតែកើតជំងឺគ្រុនឈាម មកពីមូសខ្លាខាំ។តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា- ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ដោយជំងឺគ្រុនឈាម ដែលវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរ​ស្មុគស្មាញ​ និង​បណ្តាល​ឲ្យហូរ​ឈាម​ហើមសួត, ហូរឈាមក្នុងខួរក្បាល ​និងរលាកខួរក្បាល​ ជា​ករណី​ដ៏​កម្របំផុត ខណៈក្មេងប្រុសម្នាក់​មានអាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ​បញ្ចូលសេរ៉ូមអស់២លីត្រ មុនមកដល់មន្ទីរពេទ្យ​គន្ធបុប្ផា។ផេកហ្វេសបុកខាងលើនេះ បានបន្ថែមទៀតថា គាត់(ក្មេងប្រុស)មានជំងឺគ្រុន​ឈាម​កម្រិតធ្ងន់ធ្ងរ​ស្មុគស្មាញ​បំផុត(EDS): អស់ជីពចរយូរថ្ងៃ(prolonged and impending shock syndrome) លើស​ពី៣០ម៉ោង និងហូរឈាមក្នុងក្រពះពោះវៀន និងហើមសួតចុងក្រោយ​សន្លប់បាត់ស្មារតី​ដោយ​សារ​រលាកខួរក្បាល ​និងហូរឈាមក្នុងខួរក្បាលទៀតផង។ ​តែទោះជាយ៉ាងណាក្មួយប្រុស ត្រូវបាន​សង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់១៦ប្លោក ​និង​ចម្រោះ​ប្លាកែត​សរុបអស់"១២ប្លោក" និងប្រើជំនួយ​ម៉ាស៊ីនសប់ដង្ហើម ​ថែទាំព្យាបាលអស់២១ថ្ងៃ ដោយថ្ងៃនេះ​ក្មួយប្រុស​មានជីវិតរស់​ឡើងវិញ ​បានវិលត្រឡប់ទៅផ្ទះវិញ ​ដោយស្នាមញញឹម​ ដើម្បីទៅវត្តភ្ជុំបិណ្ឌ​ជាមួយ​ក្រុមគ្រួសារ។ជាមួយគ្នានេះដែរ ​មន្ទីរពេទ្យគន្ធបុប្ផា ក៏សូមអរគុណ​និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេស​សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ​ដែលបានសង្គ្រោះជីវិតមួយនេះ។ អរគុណមជ្ឍមណ្ឌលជាតិផ្តល់ឈាម ​ដែលតែងតែផ្តល់​ចម្រោះប្លាកែតទាន់ពេលវេលា​ដោយ​ឥតគិតថ្លៃ ​ខណៈរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា​ ដោយគ្មានការរើសអើង ហើយ​ក៏សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា ​និងមូលនិធិគន្ធបុប្ផាស្វីស រួមទាំងអរគុណដល់​សប្បុរសជន​គ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ អត្ថបទ៖ បាន ចក់

របបយោធានីហ្សេ បញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ UN ចាកចេញពីប្រទេស

2023/10/12 11:11:15 am        130
របបយោធារបស់នីហ្សេ បានទាមទារឲ្យមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅទីនោះ ចាកចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោង ជុំវិញការចោទប្រកាន់ថា ប្រទេសនីហ្សេ ត្រូវបានដកចេញពីកិច្ចជួបជុំប្រចាំឆ្នាំរបស់ក្រុមមេដឹកនាំពិភពលោកនៅទីក្រុងញូវយ៉ក កាលពីខែមុន។មន្ត្រីយោធានីហ្សេ បានបណ្តេញប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម ( Mohamed Bazoum) ក្នុងខែកក្កដា ដោយព្យួររដ្ឋធម្មនុញ្ញ រំលាយអតីតស្ថាប័នទាំងអស់ និងប្រកាសលោក ឧត្តមសេនីយ៍ Abdourahamane Tiani ជាប្រមុខរដ្ឋថ្មីរបស់ប្រទេសអាហ្វ្រិកខាងលិចនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែតុលា ក្រសួងការបរទេសរបស់នីហ្សេ បានចោទប្រកាន់UN ថាបានប្រើ «ល្បិចបោកបញ្ឆោត» ដែលបង្កឡើងដោយប្រទេសបារាំង ដើម្បីរារាំងការចូលរួមពេញលេញរបស់ខ្លួន នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកម្រិតខ្ពស់កាលពីខែមុន និងនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅក្នុង ទីក្រុងវីយែន និងនៅទីក្រុងរីយ៉ាដ។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ជាលទ្ធផល រដ្ឋាភិបាលបានបញ្ជាឲ្យអ្នកសម្របសម្រួលអ្នកស្រុកUN អ្នកស្រី ល្វីស អ៊ូប៊ីន ( Louise Aubin) ចាកចេញពីប្រទេសនេះ។អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា លោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) មានការសោកស្ដាយជាខ្លាំងចំពោះចំណាត់ការនេះ ដោយបានរំលឹកឡើងវិញនូវ«ការប្តេជ្ញាចិត្តឥតងាករេរបស់អង្គការសហប្រជាជាតិក្នុងការស្នាក់នៅ និងផ្តល់ជំនួយដល់ប្រជាជននីហ្សេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/12 07:48:07 am        270
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អបរិបូរណ៍ និង ធ្វើ​ដំណើរ ទៅមកប្រកបដោយសុខសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បង​ប្អូន​កូន​ក្មួយ​ទាំង​អស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួល​បាន​នូវ​សុខភាព​ល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»៕

សម្ដេចតេជោ ប្រកាសស្វាគមន៍គណបក្សនយោបាយនានា​ដែលមានបំណងចងសម្ព័ន្ធ​ជាមួយគណបក្សប្រជាជនកម្ពុជា

2023/10/11 03:09:51 pm        161
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បាន​ចេញ​សារ​សំឡេង​ពិសេស​ប្រកាស​ស្វាគមន៍​ដល់​បណ្ដា​គណបក្ស​នយោបាយនានាដែលមានបំណងចង់ចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា។ការប្រកាសស្វាគមន៍របស់សម្ដេចតេជោបែបនេះធ្វើឡើងបន្ទាប់បណ្ដាគណបក្សនយោបាយនានាជាង១០ នៅថ្ងៃទី ១១ ខែតុលានេះ បានប្រកាស​ប្រកាស​អំពី​គោល​បំណង​ចង់​ធ្វើ​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្សប្រជាជនកម្ពុជា។តាមរយៈសារសំឡេងពិសេសសម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះសម្ដេច​បាន​ទទួល​នូវ​ការ​ពេញ​ចិត្ត​នូវ​ការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនានា ដែល​មាន​បំណង​ចង​សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្ដេចថ្លែងថា ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ សម្ដេចប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អ​របស់​បណ្ដា​គ​ណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្ដីថ្លែងការណ៍មកជូនសម្ដេច។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជាពិត​ជា​មាន​តម្រូវ​ការ​នៅក្នុង​ការ​រួបរួម​រវាង​គណបក្ស​នយោបាយនា​នា ដើម្បីរក្សានូវសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែង។ កា​រចូលរួម​ជាមួយគ្នា ដើម្បីនឹង​ការពារនូវ​ឯករាជ្យ ​អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការពារ​នូវរបប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារនូវសិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាកិច្ចការ​ផ្សេងទៀត​ដែលរដ្ឋធម្មនុញ្ញ​របស់កម្ពុជា​ប្រគល់ឱ្យ​ពលរដ្ឋ​កម្ពុជាជាអ្នករួបរួមដើម្បីការពារ។ សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀមទ​ទួល​យក​នូវ​ដៃគូ​ទាំង​អស់​ដែល​ចង់រួបរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ច​សហ​ប្រតិបត្តិការ ដោយស្មើភាព និងស្មើសិទ្ធិ។ សម្ដេចតេជោថ្លែងថា សម្ដេចបាន​ចាត់​តាំង​ឱ្យ​ក្រុម​ជំនួយ​ការ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​នូវ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​រវាង​គណបក្ស​ទាំង​អស់ដែលនឹងចងសម្ព័ន្ធភាពជាមួយគ្នា ហើយសម្ដេចនឹងជួបជាមួយប្រធាន និង​ថ្នាក់​ដឹកនាំ​គណបក្សនយោបាយនានា នាពេលខាងមុខ ដើម្បីពិភាក្សា​ទៅ​លើ​ខ្លឹមសារ​នៃ​ពង្រាង​នៃ​កិច្ច​ព្រម​ព្រៀងនោះ ហើយក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​រវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

លិខិតគាំទ្រប៉ាឡេស្ទីន ពីនិស្សិតសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ធ្វើឱ្យអតីតនិស្សិតមានកំហឹង

2023/10/11 01:52:58 pm        270
អតីតនិស្សិតសាកលវិទ្យាល័យ Harvard ដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរិះគន់លិខិតគាំទ្រប៉ាឡេស្ទីន ពីក្រុមនិស្សិតដែលបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះអំពើហឹង្សាជុំវិញតំបន់ និងបានជំរុញឱ្យសាកលវិទ្យាល័យចាត់វិធានការប្រឆាំងនឹងក្រុមនិសិ្សតហត្ថលេខីទាំងនោះ។សម្ព័ន្ធនៃអង្គការនិស្សិតសាកលវិទ្យាល័យ Harvard ចំនួន ៣៤ក្រុម បាននិយាយថា របបអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះអំពើហឹង្សាដែលកើតឡើងទាំងអស់ បន្ទាប់ពីការកាន់កាប់ទឺកដីជាច្រើនទសវត្សរ៍មក ដោយបន្ថែមថា «របបរើសអើងរបស់អ៊ីស្រាអែលមួយនេះ គឺជារបបតែមួយគត់ដែលត្រូវស្តីបន្ទោស»។ប្រធានសកលវិទ្យាល័យ Harvard លោកស្រី Claudine Gay បាននិយាយកាលពីថ្ងៃអង្គារថា លិខិតគាំទ្រប៉ាឡេស្ទីនពីនិស្សិតសាកលវិទ្យាល័យ Harvard ដែលបានស្តីបន្ទោសអ៊ីស្រាអែលចំពោះអំពើហឹង្សាជុំវិញតំបន់នេះ មិនតំណាងឲ្យស្ថាប័នអប់រំទាំងមូល ឬថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យនោះទេ។ជាធម្មតា សាកលវិទ្យាល័យ គឺជាមូលដ្ឋាននៃការបញ្ចេញមតិដោយសេរី និងគំនិតជ្រុលនិយម ប៉ុន្តែលិខិតរបស់និស្សិតមួយច្បាប់នោះ បានវាយប្រហារនៅក្នុងកិច្ចការនយោបាយ។ សូមបញ្ជាក់ថា សាកលវិទ្យាល័យ Harvard គឺជាសាកលវិទ្យាល័យដែលមានឥទ្ធិពលបំផុតនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ដោយបានបណ្ដុះបណ្ដាលអតីតប្រធានាធិបតីចំនួនប្រាំបីរូប និងចៅក្រមតុលាការកំពូលបច្ចុប្បន្នចំនួនបួនរូប ក្នុងចំណោមចៅក្រមជាន់ខ្ពស់ទាំងប្រាំបួនរូប របស់សហរដ្ឋអាមេរិកផងដែរ៕

កូរ៉េខាងជើងគាំទ្រក្រុមហាម៉ាស់ប្រឆាំងនឹង«សកម្មភាពឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល

2023/10/11 01:49:15 pm        108
ប្រទេសកូរ៉េខាងជើង កំពុងគាំទ្រក្រុមហាម៉ាស់ក្នុងការវាយប្រហារភេរវកម្មរបស់ក្រុមនេះប្រឆាំងនឹងអ៊ីស្រាអែល។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ កំពុងសម្តែងការគាំទ្រដល់ក្រុមភេរវកម្មប្រឆាំងនឹងយោធាអ៊ីស្រាអែល និងជនស៊ីវិល។សារព័ត៌មាន Rodong Sinmun ដែលជាសារព័ត៌មានរបស់រដ្ឋ ដែលគ្រប់គ្រងដោយគណបក្សពលករកូរ៉េខាងជើងបានឲ្យដឹងថា៖«ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំមួយ បានកើតឡើងរវាងក្រុមហាម៉ាស់ប៉ាឡេ ស្ទីន និងអ៊ីស្រាអែល»។ របាយការណ៍នោះ បានបន្ថែមថា៖«សហគមន៍អន្តរជាតិហៅជម្លោះនេះថាជាផលវិបាកនៃសកម្មភាពឧក្រិដ្ឋកម្មឥតឈប់ឈររបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដណ្តើមយកព្រំដែនហ្គាហ្សាមកគ្រប់គ្រងវិញ ខណៈដែលកងកម្លាំងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានវាយលុកទៅលើសង្កាត់មួយចំនួនដែលមានប្រជាជនរស់នៅយ៉ាងច្រើន ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រ៧៥ឆ្នាំនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អាជ្ញាធររាជធានីភ្នំពេញ ចែកប័ណ្ណសមធម៌ជូនពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/10/11 01:10:05 pm        261
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣នេះ ក្រុមការងារប្រតិកម្មរហ័សសាលារាជធានីភ្នំពេញ បានបន្តនាំយកប័ណ្ណមូលនិធិសមធម៌សុខាភិបាល​ ( ប.ស.ស ) ចំនួន៨៤៥ប័ណ្ណ ចែកជូនពលរដ្ឋ​ជា​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងផ្សារចំនួន០៩ ក្នុងរាជធានីភ្នំពេញ ។ តាមការឱ្យដឹងពីក្រុមមន្ត្រីប្រតិកម្មរហ័សរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបន្តចុះចែកប័ណ្ណ​សមធម៌​សុខាភិបាល​ជូនពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធខាងលើនេះ ​គឺ​ដោយមាន​ការ​គិតគូរ​យកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ​នាយករដ្ឋមន្ត្រី នៃកម្ពុជា​ និងតាមការណែនាំចង្អុលបង្ហាញ​ពី​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយអនុញ្ញាត​ឱ្យ​ក្រុមការងារបន្តសកម្មភាព​ចុះចែក​ប័ណ្ណនេះ ជូនពលរដ្ឋ ​សម្រាប់ការយកទៅប្រើប្រាស់ជាប្រយោជន៍​លើវិស័យសុខាភិបាល ដើម្បី​ជាការជួយសម្រាលបន្ទុកចំណាយលើតម្រូវការផ្សេងៗរបស់បងប្អូន ។ តបតាមរយះការបន្តយកចិត្តទុកដាក់នេះដែរ ពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ​បាន​បង្ហាញក្តីរីករាយ ​និងថ្លែងអំណរគុណបំផុតដល់រាជរដ្ឋាភិបាលអាណត្តិទី​០៧ថ្មី ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ជាប្រមុខថ្នាក់ដឹកនាំ ។ពលរដ្ឋ បន្តលើកឡើងថា​ ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះដែរ វានឹងផ្តល់អត្ថប្រយោជន៍ច្រើន​សម្រាប់ពួកគាត់​ដែលជាពលរដ្ឋរកស៊ីតិចមានជីវភាពខ្វះខាត ​ព្រោះវាជួយសម្រាលការចំណាយ​ប្រាក់​កាសច្រើន ​ពេលឈឺស្កាត់ម្តងៗ ​ដែលកត្តានេះវាជាផ្នែកមួយ ​នៃការ​ជួយ​សន្សំ​សំចៃកំរៃ​ដែល​ពួកគាត់រកបាន ​សម្រាប់យកទៅប្រើប្រាស់លើតម្រូវការផ្សេងៗដទៃទៀត​ ក្នុងជីវភាពប្រចាំថ្ងៃផងដែរ ។ សូមបញ្ជាក់ថា ផ្សារទាំង០៩ ដែលក្រុមការងារអាជ្ញាធររាជធានីភ្នំពេញ​ ចុះចែកប័ណ្ណជូន អ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន ៖ ទី១-ផ្សារបឹងកេងកង សរុបចំនួន ៦៧ ប័ណ្ណទី២-ផ្សារធំថ្មី សរុបចំនួន ១៦២ ប័ណ្ណទី៣-ផ្សារដេប៉ូ សរុបចំនួន ២៤៣ ប័ណ្ណ៤-ផ្សារបន្លែច្បារអំពៅ សរុបចំនួន ១១៩ ប័ណ្ណទី៥-ផ្សារទួលទំពូង សរុបចំនួន ១១១ ប័ណ្ណទី៦-ផ្សារកាប់គោ សរុបចំនួន ២៧ ប័ណ្ណទី៧-ផ្សារទឹកថ្លា សរុបចំនួន ៤៧ ប័ណ្ណទី៨-ផ្សារចាក់អង្រែ សរុបចំនួន ១០ ប័ណ្ណទី៩-ផ្សារសាមគ្គី សរុបចំនួន ៦៣ ប័ណ្ណ ៕ អត្ថបទ ៖ លីហេង

សម្ដេចតេជោ ហ៊ុន សែន និង ប្រធាន Nippon Foundation ឯកភាពក្នុងការបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា រួមគ្នា

2023/10/11 12:59:11 pm        231
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជា ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ប្រទេសជប៉ុន បានឯកភាពគ្នាក្នុងគោលបំណងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ការលើកឡើងបែបនេះ នៅក្នុងជំនួបរវាងសម្ដេចតេជោ និងលោក ប្រធាន NIPPON Foundation នាព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ឆ្នាំ ២០២៣៕

អឺរ៉ុប៖ អ៊ីស្រាអែល ធ្វើសកម្មភាពចូលក្នុងតំបន់ហ្គាហ្សា បំពានលើច្បាប់អន្តរជាតិ

2023/10/11 12:20:48 pm        218
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានចោទប្រកាន់រដ្ឋាភិបាល អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ពីការបំពានច្បាប់អន្តរជាតិ ដែលបានដាក់ការបិទផ្លូវនៅតំបន់ហ្គាហ្សា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែល។បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីផលវិបាកនៃការវាយប្រហារ លោក Borrell បាននិយាយថា ភាគច្រើនលើសលប់នៃរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានគាំទ្រការចំណាយលើជំនួយដែលបន្ត សម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងនៅតំបន់ West Bank។ លោក Borrel បានធ្វើសេចក្តីថ្លែងការណ៍ របស់លោក ១ថ្ងៃបន្ទាប់ពីស្នងការអឺរ៉ុប លោក Oliver Varhelyi ជាអ្នកការទូតជនជាតិហុងគ្រី បាននិយាយថា ជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបទាំងអស់ សម្រាប់ពលរដ្ឋ ប៉ាឡេស្ទីន ត្រូវបានផ្អាក ដែលស្នងការលែងទទួលស្គាល់ការប្រកាសរបស់លោក បន្ទាប់ពីប្រតិកម្មដ៏ខ្លាំងក្លាពីរដ្ឋាភិបាលអឺរ៉ុប។លោក Borrel បានអញ្ជើញ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីចូលរួមតាមសន្និសីទវីដេអូ ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Muscat ប្រទេសអូម៉ង់។មន្ត្រីនិយាយថា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen មិនចង់ចូលរួមក្នុងកិច្ចប្រជុំនេះទេ ដែលនឹងត្រូវថ្លែងសុន្ទរកថាដោយរដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki ដូច្នេះនៅទីបំផុតនឹងគ្មានការចូលរួម។ លោក Borrell បាននិយាយដដែលថា សហភាពអឺរ៉ុបថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង១.០០០នាក់ ភាគច្រើនជាជនស៊ីវិល។

អត្ថប្រយោជន៍នៃគោលនយោបាយថ្មី សម្រាប់ស្រ្តីមានផ្ទៃពោះ ជាសមាជិក ប.ស.ស.

2023/10/11 12:07:20 pm        383
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។បើតាមរបាយការណ៍ថ្មីមួយ គិតពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ ​បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស.។ កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់​ ឈ្មោះ កួន ស្រីទូច ដែលមកសម្រាលកូនទី២ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណសមាជិក ប.ស.ស. ប្រាប់ថា គាត់មិនមានការចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ហើយថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត។ កម្មការិនីរូបនេះ លើកឡើងថា មុនពេលសម្រាលកូន ​គាត់ក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងផងដែរ។ កម្មការិនី កួន ស្រីទូច ប្រាប់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺមិនពិបាកទេ ដោយមុនដំបូងត្រូវយកឯកសារទៅដាក់នៅការិយាល័យ ប.ស.ស. រួមមាន ប័ណ្ណ ប.ស.ស. អត្តសញ្ញាណប័ណ្ណ សៀវភៅពិនិត្យផ្ទៃពោះ ដើម្បីទទួលឯកសារបញ្ជាក់ពី ប.ស.ស. បន្ទាប់មកគឺភ្ជាប់ឯកសារនោះ យកទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យបានហើយ។ ចំណែកកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ម្នាក់ទៀត ឈ្មោះ ជឹម ហ៊ា ដែលត្រៀម​សម្រាលកូនដំបូង ​នៅមន្ទីរពេទ្យព្រះអង្គឌួងនេះដែរ ប្រាប់ថាគាត់តែងមកពិនិត្យផ្ទៃពោះជាទៀងទាត់​តាម​កាលកំណត់របស់គ្រូពេទ្យ។ កម្មការិនីរូបនេះ សម្តែងភាពរីករាយចំពោះការទទួលបាន​អត្ថប្រយោជន៍បន្ថែមពីការប្រើប័ណ្ណ ប.ស.ស. ​ដោយសារការពិនិត្យផ្ទៃពោះមិនអស់លុយ ហើយថែមទាំងទទួលបានលុយ ៨ម៉ឺនរៀលសម្រាប់ការពិនិត្យផ្ទៃពោះម្តង រួមនិងទទួលបានលុយ ៨០ម៉ឺនរៀល ពេលសម្រាលកូនទៀត។ បន្ថែមពីនេះ ក្រោយពេលសម្រាលកូន គាត់នឹងទទួល​បាន​លុយឧបត្ថម្ភ រហូតដល់កូនអាយុក្រោម២ឆ្នាំផងដែរ។ អនុប្រធានការិយាល័យនៃមន្ទីរពេទ្យព្រះអង្គឌួង ទទួលបន្ទុកផ្នែក ប.ស.ស. លោកស្រី ឃួន វ៉ាន់ឌី បង្ហាញថា រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ មានស្ត្រីមកពិនិត្យផ្ទៃពោះ និងសម្រាលកូន ចំនួនជាង​២ម៉ឺន៦ពាន់នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈការប្រើប័ណ្ណ ប.ស.ស.។ លោកស្រី លើកទឹកចិត្តចំពោះស្ត្រីមានផ្ទៃពោះ មានប័ណ្ណ ប.ស.ស. មកពិនិត្យផ្ទៃពោះឲ្យ​បាន​ទៀតទាត់​តាមកាលកំណត់របស់គ្រូពេទ្យ​ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ក៏ដូចជាអាចទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស. បានឆាប់រហ័សផងដែរ។ លោកស្រី បញ្ជាក់ថា ខាង ប.ស.ស. បានផ្តល់កម្មវិធីស្វ័យ ប្រវត្តិកម្មទិន្នន័យ មកខាងមន្ទីរពេទ្យ ដែលមាន​ភាពងាយស្រួលសម្រាប់មន្ទីរពេទ្យអាចបញ្ចូលព័ត៌មានរបស់ស្ត្រីមកពិនិត្យ និងសម្រាល​កូន​នៅក្នុងមន្ទីរពេទ្យ ហើយបញ្ជូនទៅកាន់ផ្នែក ប.ស.ស. វិញ បានឆាប់រហ័ស​ដើម្បីបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនអ្នកជំងឺមានផ្ទៃពោះ។ សូមបញ្ជាក់ថា ក្រោយពេលដែលស្ត្រីមានផ្ទៃពោះ បានបំពេញតាមលក្ខខណ្ឌកំណត់ហើយនោះ ប.ស.ស. នឹងចាប់ផ្ដើមទទួលបានប្រាក់ឧបត្ថម្ភ ​ជា៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ​ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។ ដំណាក់កាលទី២ នៅពេលសម្រាល ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥លានរៀលបន្ថែមទៀត។ ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំ នឹងទទួលបាន​ការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន៣លើក និងការចាក់វ៉ាក់សាំង​សម្រាប់កូន ចំនួន៧លើក។ លើសពីនេះ ស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ​៥០ភាគរយ​ទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយបានពី ប.ស.ស ព្រមទាំង​អត្ថប្រយោជន៍​ផេ្សងៗជាច្រើនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM