BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា

2024/09/12 05:14:11 pm        678
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។គោលបំណងនៃ MOU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងចូលរួមនិងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។វិសាលភាព នៃកិច្ចសហប្រតិបត្តិការវិសាលភាព នៃគម្រោងសហប្រតិបត្តិការធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរមានដូចជា ៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទរួមមាន ការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ រួមមានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌។បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជាបានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងអាហារស្វាគមន៍ដោយ ឯកឧត្តម លី ឈុលរ៉ូ អភិបាលខេត្តស្យុងសាងប៊ុកដូ ៕

អ្នកនយោបាយទាំងពីរបក្សនៅអាមេរិក ចង់ឱ្យលោក Biden បន្ធូរបន្ថយការរឹតបន្តឹងអាវុធរបស់អ៊ុយក្រែន

2024/09/12 02:43:56 pm        194
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ខ្លួនកាលពីថ្ងៃពុធ (១១ កញ្ញា) ដែលទាមទារឱ្យបន្ធូរបន្ថយដែនកំណត់លើការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ព្រឹទ្ធសមាជិក លោក បែន ខាឌីន (Ben Cardin) ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ីនាពេលថ្មីៗនេះដែលបានសម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដោយអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនអាចការពារខ្លួនបាន។សមាជិកបក្សសាធារណរដ្ឋបានអំពាវនាវឱ្យបន្ធូរបន្ថយការរឹតបន្តឹងបែបនេះចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ខណៈសមាជិកសភាដែលមានឥទ្ធិពលនៅខាងបក្សប្រជាធិបតេយ្យនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយនេះដែរ។ ក្រុមសមាជិកសភាមួយក្រុមមកពីបក្សសាធារណរដ្ឋ រួមទាំងប្រធានសេវាប្រដាប់អាវុធ កិច្ចការបរទេស និងគណៈកម្មាធិការចារកម្មសម្ងាត់ បានចេញលិខិតមួយកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យបញ្ចប់ការរឹតបន្តឹងនេះ។ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទូចម្ដងហើយម្ដងទៀតក៏ដោយ ក៏សេតវិមានមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអាវុធដែលផ្គត់ផ្គង់ដោយអាមេរិក យកទៅប្រើប្រាស់ដើម្បីវាយប្រហារគោលដៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ដោយសារភ័យខ្លាចថាអាចបង្កើនជម្លោះ ប៉ុន្តែមានសញ្ញាថាជំហររបស់អាមេរិកអាចនឹងផ្លាស់ប្តូរ៕

យុទ្ធនាការលោកស្រី Harris ចង់ធ្វើការជជែកដេញដោលលើកទីពីរ ខណៈលោក Trump ហាក់រារែក

2024/09/12 02:18:22 pm        120
យុទ្ធនាការរបស់លោកស្រី Kamala Harris បានអំពាវនាវឱ្យមានការជជែកដេញដោលមួយផ្សេងទៀត បន្ទាប់ពីព្រឹត្តិការណ៍លើកដំបូងរវាងលោកស្រី Harris ទល់នឹងលោកអតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ ខណៈលោក Trump ហាក់បង្ហាញថាលោកមិនសាទរចំពោះការជជែកតទល់គ្នាម្ដងទៀតឡើយ។ប្រធានយុទ្ធនាការរបស់លោកស្រី Harris គឺលោកស្រី ជែន អូម៉ាលី ឌីលឡន (Jen O'Malley Dillon) បាននិយាយនៅយប់ថ្ងៃអង្គារថា “ប្រជាជនអាមេរិកបានមើលឃើញជម្រើសដ៏ត្រឹមត្រូវលើសន្លឹកឆ្នោត រវាងការឆ្ពោះទៅមុខជាមួយលោកស្រី Harris ឬថយក្រោយទៅជាមួយលោក Trump ហើយនោះជាអ្វីដែលពួកគេគួរតែឃើញក្នុងការជជែកដេញដោលលើកទីពីរក្នុងខែតុលា” ដោយជំរុញឱ្យមានការតទល់លើកទីពីរជាមួយលោក Trump។កាលពីព្រឹកថ្ងៃពុធ លោក Trump បានអះអាងថា ការជជែកដេញដោលដែលរៀបចំដោយទូរទស្សន៍ ABC News នោះជារឿង “បោកប្រាស់” ប្រឆាំងនឹងលោក។ លោកបានសាទរថាខ្លួនធ្វើបានល្អប្រឆាំងនឹងលោកស្រី Harris ហើយនិយាយថាលោកហាក់ “មិនសូវចង់” ជជែកតទល់ជាលើកទីពីរទេ “ព្រោះព្រឹត្តិការណ៍យប់ថ្ងៃអង្គារនោះជារឿងដ៏អស្ចារ្យរួចទៅហើយ” ប៉ុន្តែក៏បានបង្ហើបដែរថាលោកកំពុង “សម្លឹងមើល” ការជជែកមួយទៀតប្រឆាំងនឹងគូប្រជែងរបស់ខ្លួនជាមួយទូរទស្សន៍ NBC និង FOX ។ថាតើយុទ្ធនាការទាំងពីរនឹងយល់ព្រមចំពោះការជជែកដេញដោលមួយផ្សេងទៀតឬយ៉ាងណានោះ នៅតែជាសំណួរបើកចំហនៅឡើយ៕

សម្តេចតេជោ៖ បើអាមេរិកមានសន្តិភាព និងអំណាចហើយហេតុអ្វីខំប្រឹង​ផលិតអាវុធ​បន្ថែមទៀតធ្វើអ្វី?

2024/09/12 12:48:31 pm        208
ឆ្លើយតបក្រុមអ្នកប្រឆាំងដែលបានរិះគន់ និងលើកឡើងថា កម្ពុជា​មាន​សន្តិភាព​ហើយ​ចាំ​បា​ច់​ខំរក្សា និងការធ្វើអ្វីនោះ? សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអក​ទៅ​ក្រុម​ទាំង​នោះវិ​ញថា ចុះអាមេរិកមានអំណាច និងមានសុខសន្តិភាព​ហើយ​ហេតុ​អ្វី​អាមេរិក​ខំប្រឹង​ផលិតអាវុធបន្ថែមទៀតធ្វើអ្វី?ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស«ភាពជាអ្នកដឹកនាំនិងការកសាងសន្តិភាព » ពី​សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងធ្វើបាឋកថា ស្តីពីបទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​រំដោះ​ជាតិ ការកសាងសន្តិភាពនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា មានក្រុមប្រឆាំងមួយក្តាប់តូចដែលកំពុងនីរទេសនៅក្រៅស្រុក បាន​ធ្វើ​ការរិះគន់ និងចំអក ឲ្យរាជរដ្ឋាភិបាលជារឿយៗ ចំពោះការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ចការពារនូវសុខសន្តិភាពជូនប្រ ទេសជាតិដែលកំពុងមានសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចំាបាច់ត្រូវតែរក្សា និង ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈ​មានការប៉ុនប៉ងពីពួកក្រុមជ្រុលនិយមដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្រប​ច្បាប់​កើត​ចេញ​ពី​ការ​បោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយការប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​នេះ​ វាដូចជាប្រទេសមហាអំណាចមួយចំនួនដូចជាអាមេរិកយ៉ាងដូច្នេះដែរ ដែល​ខិត​ខំ​ផលិត​អាវុធ​បន្ថែមពេលដែលខ្លួនកំពុងមានអំណាច និងសន្តិភាពហើយនោះ។យ៉ាងណាក៏​ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជាថ្មីម្តង ទៀត​រាជរដ្ឋាភិបាលនឹងការពារឲ្យខាងតែបាននូវសុខសន្តិភាព និងការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង មានសព្វថ្ងៃនេះ ហើយនឹងកំចាត់ចោលភ្លាមចំពោះបុគ្គលណា ដែលមាន​ចេតនា​ចង់​បំផ្លាញ​នូវ​សន្តិភាព ដែលបានរកដោយកម្រនេះ៕ អត្ថបទ៖ បាន ចក់

ការពង្រីកកំពង់ផែព្រីសីហនុនាពេលនេះ មិនត្រឹមតែជាកំពង់ផែធម្មតាទេ វាគឺជាការរៀបចំប្រព័ន្ធភស្តុភារកម្ម ក្នុងតំបន់ផងដែរ

2024/09/12 11:22:35 am        85
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការពង្រីកចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ មានប្រវែង២៥៣ម៉ែត្រ ដែលជាជំនួយរបស់ជប៉ុននេះ មិនមែនត្រឹមតែជាកំពង់ផែធម្មតានោះទេ វាជាកន្លែងរៀបចំប្រព័ន្ធភស្តុភារកម្មសម្រាប់ក្នុងតំបន់ផងដែរ ខណៈកំពង់ផែនេះ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុននៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំពងផែនេះមិនត្រឹម តែបម្រើឲ្យកម្ពុជាប៉ុណ្ណោះទេ វាបានក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ផងដែរ ហើយចំពោះកិច្ច ការនេះកម្ពុជាត្រូវតែធ្វើឲ្យខាងតែបាន ខណៈជប៉ុនក៏កំពុងតែជួយនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែង​អំណរអគុណជាថ្មី​ម្តងទៀត ដល់ភាគីជប៉ុនដែលបានជួយដល់កម្ពុជាតាំងពីដើម​រហូតដល់សព្វថ្ងៃនេះ ហើយ​សម្តេចរំពឹង ថានឹងបន្តជួយកម្ពុជាទៅខាងមុខបន្ថែមទៀតផងដែរ។ សម្តេចធិបតីបានបន្ថែមថា« ជប៉ុនគឺជាដៃគូមួយសំ ខាន់របស់កម្ពុជា ដែលបានជួយកម្ពុជាតាំង​ពី​ដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចចារ ​បង្កើតរាជរដ្ឋាភិបាលដំបូង ក៏ដូចជាការកសាងប្រទេសនៅក្រោយសង្រ្គាម នៅក្រោយឆ្នាំ១៩៩៣ ក៏ ដូចជាមកដល់បច្ចុប្បន្ន ហើយដូច្នេះយើងនឹងបន្តកិច្ចការងារជាមួយគ្នា(ជប៉ុន)»៕អត្ថបទបាន ចក់

សម្ដេចតេជោចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការ​កសាង​សន្តិភាព»នេះ បានបង្ហាញពីការលះបង់របស់សម្ដេចក្នុងការលះបង់ស្វែងរកសន្ដិភាព

2024/09/12 11:14:50 am        168
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ក្ដី​សោមនស្សរីករាយក្រៃលែង ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និង​ការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ នៃសាធារណៈរដ្ឋកូរ៉េ ខណៈ​សម្ដេច​បាន​​ចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺបានបង្ហាញ​ពី​ការ​លះបង់​របស់​សម្ដេច​​ក្នុង​ការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងស្វែងរក​សុខ​សន្ដិភាព​រហូត​មក​ដល់​បច្ចុប្បន្ននេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានរម្លឹកឡើងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ​សុខសន្ដិភា​ព​របស់​ប្រ​ទេសនីមួយៗនៅលើសកលលោក ខណៈដែលសោកនាដកម្មសង្គ្រាម អាចឆាប់​ឆេះ​បាន​យ៉ាង​លឿន និងយ៉ាងងាយបំផុត ប៉ុន្ដែការលុបបំបាត់​សង្គ្រាម​ទៅ​វិញ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​។ សម្ដេចតេជោបានរម្លឹកឡើងថា ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេស​ឡើង​វិញ​ពី​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង ៣០ឆ្នាំ​ទើប​អាច​ស្វែង​រក​សន្ដិភាព​បាន​ដូច​សព្វ​ថ្ងៃ​នេះ ឡើងវិញ។សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ធ្វើ​ដំណើរ​ទៅ​កាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួម​ក្នុង​វេទិកា​ចំណេះដឹ​ង​ពិភព​លោក​លើក​ទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ក្នុងឱកាសនេះ​សម្ដេច​ក៏​បាន​អញ្ជើញ​ចូល​រួម​កម្ម​វិធី និងជំនួបផ្លូវការ​សំខាន់ៗ​ផ្សេង​ទៀត​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូល​នៅ​សាធារណ​រដ្ឋ​កូរ៉េ​ខា​ងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះផងដែរ។នៅ​ព្រឹកនេះសម្ដេចតេជោ បានបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តឃុងសាងបុកដូ ដើម្បីទ​ទួល​សញ្ញា​បត្រ​បណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំ​ដោយ​សាកល​វិទ្យាល័យដុងហ្គុកវ៉ាយស៍ និងសម្ដេចតេជោក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី «បទ​ពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និង​ការ​កសាង​ជាតិ​ឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិ​ដែល​ពោរ​ពេញ​ដោយសន្តិភាពការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ការប្រជែងតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន ចាប់ផ្ដើមហើយ

2024/09/12 10:51:25 am        109
ការក្រកួតប្រជែងក្នុងបក្សដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ១២ កញ្ញា នេះ ដោយមានបេក្ខភាពចំនួន៩រូប រួមទាំងកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី និងអ្នកជាតិនិយម ដែលប្រជែងគ្នាធ្វើជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសនេះ។ អ្នកដែលឈ្នះការប្រកួតប្រជែងក្លាយជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃទី ២៧ ខែកញ្ញា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Fumio Kishida ដែលអាណត្តិរយៈពេល៣ ឆ្នាំរបស់លោក ត្រូវបានធ្វើឱ្យប៉ះពាល់ដោយសាររឿងអាស្រូវ ខណៈអ្នកបោះឆ្នោតកំពុងតតាំងនឹងបញ្ហាអតិផរណាក្នុងប្រទេស។ គណបក្សអភិរក្សនិយមLDP បានគ្រប់គ្រងប្រទេសស្ទើរតែគ្មានការរំខានអស់ជាច្រើនទសវត្សរ៍ ហើយទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលមានន័យថាអ្នកឈ្នះ គឺត្រូវបានទទួលការគាំទ្រក្លាយជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្ដូរមេដឹកនាំ មិនត្រូវបានគេរំពឹងថានឹងមានការប្រែប្រួលដល់គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលជប៉ុនទេ ខណៈគណបក្ស LDP នឹងបន្តកាន់អំណាចយូរទៀត៕

ការស្ទង់មតិរបស់CNN៖ ភាគច្រើននៃអ្នកមើលការពិភាក្សាដេញដោលនិយាយថា លោកស្រី Harris ធ្វើបានល្អជាងលោកTrump

2024/09/12 10:02:33 am        173
តាមការស្ទង់មតិរបស់ទូរទស្សន៍ CNN អំពីទស្សនៈរបស់អ្នកមើលការជជែកដេញដោលដែលធ្វើឡើងដោយសេវាវិភាគ SSRS បានឲ្យដឹងថា អ្នកបានចុះឈ្មោះបោះឆ្នោតរួចដែលបានមើលការពិភាក្សាដេញដោលប្រធានាធិបតីកាលពីថ្ងៃអង្គារសប្ដាហ៍នេះយល់ស្របយ៉ាងទូលំទូលាយថាលោកស្រី Kamala Harris ធ្វើបានល្អជាងលោក Donald Trump ។ ការស្ទង់មតិបានរកឃើញថា អនុប្រធានាធិបតីក៏បានធ្វើយ៉ាងល្អលើសពីការរំពឹងទុករបស់អ្នកមើលការជជែកដេញដោលសម្រាប់លោកស្រីនៅលើវេទិកាផងដែរ និងល្អជាងនៅលើវាទិការបស់លោក Joe Biden ទល់នឹងអតីតប្រធានាធិបតី Trump កាលពីដើមឆ្នាំនេះទៅទៀត។ អ្នកមើលការពិភាក្សាដេញដោលបាននិយាយថា ៣៧%ដល់៦៣% លោកស្រី Harris ប្រែក្លាយសកម្មភាពលើវេទិកាក្នុងទីក្រុង ហ្វីឡាដេលហ្វៀ ( Philadelphia) កាន់តែមានភាពទាក់ទាញ។មុនពេលការជជែកដេញដោល អ្នកបោះឆ្នោតដូចគ្នាបានជជែកវែកញែកថាតើបេក្ខជនរូបណានឹងធ្វើបានជាងគេ ដោយមាន៥០% និយាយថាលោកស្រី Harris នឹងធ្វើបានល្អដូចជាលោកTrump ដែរ។ ហើយក្រោយការស្ដាប់សង្រ្គាមពាក្យសម្ដីរវាងបេក្ខជនទាំងពីរមក ៩៦% នៃក្រុមអ្នកគាំទ្រលោកស្រី Harris បាននិយាយថា បេក្ខជនដែលពួកគេបានជ្រើសរើសធ្វើបានល្អជាង ចំណែកក្រុមអ្នកគាំទ្រលោក Trump ដែលមានតិចជាង ៦៩% បានសរសើរលោកថា ធ្វើបានល្អហើយ៕

ទិន្នន័យ៖ ការជជែកដេញដោល Harris-Trump លើទូរទស្សន៍ ABC មានអ្នកទស្សនាជាង ៦៧លាននាក់

2024/09/12 09:58:58 am        147
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកប្រព័ន្ធផ្សព្វផ្សាយ នីលសិន (Nielsen) កាលពីថ្ងៃពុធ (១១ កញ្ញា) បានឱ្យដឹងថា ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក រវាងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទាក់ទាញអ្នកទស្សនាចំនួន ៦៧,១លាននាក់។ព្រឹត្តិការណ៍កាលពីយប់ថ្ងៃអង្គារនេះគឺជាលើកទីមួយហើយដែលបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ទាំងពីររូបនេះបានជួបជជែកទល់មុខគ្នា។ តួលេខអ្នកទស្សនាក្នុងព្រឹត្តិការណ៍នេះ បានលើសពីតួលេខទស្សនិកជនប្រហែល ៥១លាននាក់ ដែលបានមើលការជជែកដេញដោលរបស់លោក Trump ទល់នឹងលោកប្រធានាធិបតី Joe Biden កាលពីខែមិថុនា។តួលេខនេះមិនបានក្ដោបយកវិសាលភាពពេញលេញនៃអ្នកមើលតាមអ៊ីនធឺណិត ដែលជារឿងដ៏ពេញនិយមនោះទេ ខណៈទស្សនិកជនដែលធ្លាប់តែមើលតាមទូរទស្សន៍ធ្លាក់ចុះខ្លាំង ហើយចំនួននេះក៏មិនឆ្លុះបញ្ចាំងពីអ្នកទស្សនាដែលបានមើលការជជែកដេញដោលនោះនៅទីតាំងផ្សេងទៀត ដូចជានៅតាមភោជនីយដ្ឋានដែរ។ ចំនួនទស្សនិកជនតាមកញ្ចក់ទូរទស្សន៍សម្រាប់ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីដ៏ច្រើនបំផុតក្នុងកំណត់ត្រា បានកើតឡើងក្នុងឆ្នាំ២០១៦ នៅពេលដែលមនុស្ស ៨៤លាននាក់បានចូលទស្សនាការជជែកតស៊ូមតិរវាងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី ហីលឡារី ឃ្លីងតុន (Hillary Clinton) ទល់នឹងលោក Trump៕

អ៊ុយក្រែន ថាខ្លួនអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ជុំវិញការបញ្ជូនមីស៊ីលទៅឱ្យរុស្ស៊ី

2024/09/11 01:24:20 pm        116
ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថាខ្លួនអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ ប្រសិនបើរុស្ស៊ី ប្រើមីស៊ីលបាលិស្ទិកដែលផ្តល់ដោយអ៊ីរ៉ង់ ទៅវាយប្រហារអ៊ុយក្រែន ហើយទីក្រុងគីវ ថ្កោលទោសការចែកចាយសព្វាវុធបែបនេះថាជារឿងមិនអាចទទួលយកបានទេ។សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយដោយសម្អាងលើរបាយការណ៍ចារម្មថា រុស្ស៊ីបានទទួលមីស៊ីលពីអ៊ីរ៉ង់ ហើយលោករំពឹងថាទីក្រុងមូស្គូ នឹងប្រើសព្វាវុធទាំងនោះនៅប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែអ៊ីរ៉ង់បដិសេធថាមិនបានផ្តល់អាវុធបែបនោះឡើយ។អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងកំណើននៃការវាយប្រហារមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បាននិយាយថា នឹងមានផលវិបាកដ៏អាក្រក់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយអ៊ីរ៉ង់ ប្រសិនបើរបាយការណ៍នៃការផ្គត់ផ្គង់មីស៊ីលត្រូវបានបញ្ជាក់។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) មិនបានលើកឡើងដោយផ្ទាល់ស្ដីពីអ៊ីរ៉ង់នៅក្នុងសុន្ទរកថាពេលយប់របស់ខ្លួនទេ ប៉ុន្តែបានសន្យាថានឹងសម្របសម្រួលការឆ្លើយតបដ៏រឹងមាំពីទូទាំងពិភពលោកចំពោះមហាអំណាចណាមួយដែលជួយរុស្ស៊ី និងជួយដល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ គួររម្លឹកថា អ៊ុយក្រែន បានបន្ទាបទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងឆ្នាំ២០២២ ជុំវិញការផ្គត់ផ្គង់យានដ្រូនវាយប្រហារ សាហេដ (Shahed) របស់ទីក្រុងតេអេរ៉ង់ ឱ្យដល់រុស្ស៊ី ដែលកងទ័ពទីក្រុងមូស្គូ បានប្រើប្រាស់សម្រាប់ការវាយប្រហារចម្ងាយឆ្ងាយជាប្រចាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM