ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការបាក់រលំអណ្តូងរ៉ែនៅហ្ស៊ីមបាបវ៉េ បានសម្លាប់មនុស្ស១៣នាក់

2023/10/03 09:39:26 am        118
ហ្ស៊ីមបាបវ៉េ៖ កាលពីថ្ងៃចន្ទ (២ តុលា) ក្រុមអាជ្ញាធរហ្ស៊ីមបាបវ៉េ នៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត ដែលបានជាប់ខ្លួននៅក្រោមដី នៅពេលអណ្តូងរ៉ែមាសដែលបានបោះបង់ចោលបានបាក់កាលពីសប្តាហ៍មុន ខណៈសាច់ញាតិជនរងគ្រោះមួយចំនួន ចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមដែលថាមនុស្សជាទីស្រលាញ់របស់ពួកគេអាចនៅមានជីវិត។គ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែដែលប្រើប្រាស់រួច គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ ជាទីដែលសិប្បករ ឬក្រុមអ្នករុករករ៉ែតូចតាច ប្រឆាំងនឹងក្រុមអាជ្ញាធរដោយការជីកយករ៉ែនៅក្នុងកំណាត់ថ្មចាស់ៗ ដែលងាយនឹងដួលរលំ។ ឧប្បត្តិហេតុចុងក្រោយនេះ បានកើតឡើងនៅភូមិ Chegutu ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី ហារ៉ារ៉េ កាលពីថ្ងៃសុក្រ (២៩ កញ្ញា)។អនុប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក Constantino Chiwenga បានប្រាប់សារព័ត៌មាន SM ថា មនុស្ស១៣នាក់បានស្លាប់ ក្នុងការបាក់រលំនោះ នៅក្នុងទីតាំងអណ្ដូងរ៉ែដែលមិនបានបិទឱ្យបានត្រឹមត្រូវ។ អនុរដ្ឋមន្ត្រីក្រសួងរ៉ែ លោក Polite Kambamura មិនអាចប្រាប់បានទេថា តើមានមនុស្សប៉ុន្មាននាក់ទៀត ដែលជាប់នៅក្រោមដី បន្ទាប់ពីអណ្តូងរ៉ែដែលមានជម្រៅ៧០០ម៉ែត្រ បានដួលរលំ។ សមាជិកគ្រួសារជនរងគ្រោះរាប់សិបនាក់ បានទន្ទឹងរង់ចាំដោយសង្ឃឹមថា នឹងមានដំណឹងពីសាច់ញាតិខ្លួន ខណៈអ្នកខ្លះព្រួយបារម្ភថា អ្នកបាត់ខ្លួនទាំងនោះអាចនឹងបាត់បង់ជីវិតបាត់ទៅហើយ៕

ប្រធានាធិបតីម៉ិកស៊ិក រិះគន់ការគាំទ្រយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែន

2023/10/03 09:34:29 am        116
អ៊ុយក្រែន៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ (២ តុលា) បានរិះគន់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដោយលើកឡើងថា វាជារឿង «មិនសមហេតុផល» ហើយបានបង្កើនការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្រ្គាម ខណៈដែលលោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លះបង់ធនធានបន្ថែមទៀត ដើម្បីជួយដល់បណ្ដាប្រទេសនៅអាមេរិកឡាទីន។ លោក Lopez Obrador បានអំពាវនាវជាយូរមកហើយឱ្យសហរដ្ឋអាមេរិក លះបង់មូលនិធិបន្ថែមទៀតដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅអាមេរិកកណ្តាល និងតំបន់មហាសមុទ្រការ៉ាអ៊ីប ដើម្បីបន្ធូរបន្ថយសម្ពាធពីការធ្វើអន្តោប្រវេសន៍។ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន លោក Lopez Obrador បានរិះគន់សភាសហរដ្ឋអាមេរិក ចំពោះការមិនបញ្ចេញថវិកាសម្រាប់តំបន់ មុនពេលធ្វើការយោងទៅលើជម្លោះកាលពីសប្តាហ៍មុនលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបញ្ឈប់ ដែលដកជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីឆ្វេងនិយម លោក Lopez Obrador បានព្យាយាមរក្សាប្រទេសម៉ិកស៊ិកឱ្យដ្ថិតក្នុងភាពអព្យាក្រឹតក្នុងសង្រ្គាមអ៊ុយក្រែន ហើយបានរិះគន់ជំនួយយោធាលោកខាងលិចសម្រាប់ទីក្រុងគីវ។ លោកក៏បានអំពាវនាវឲ្យមានការចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនផងដែរ។កាលពីពីរសប្តាហ៍មុន លោក Lopez Obrador បានការពារវត្តមានរបស់អង្គភាពយោធារុស្ស៊ីនៅក្នុងក្បួនដង្ហែរចុងសប្តាហ៍ ដែលប្រារព្ធទិវាឯករាជ្យរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងថាប្រទេសរបស់លោក បានផ្តល់វេទិកាមួយដល់កងកម្លាំងដែលបានឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក Lopez Obrador ក៏បានគាំទ្រសេចក្ដីសម្រេចសំខាន់ៗមួយចំនួនរបស់អង្គការសហប្រជាជាតិ ដែលរិះគន់តួនាទីរបស់រុស្ស៊ីនៅក្នុងជម្លោះជាមួយអ៊ុយក្រែនផងដែរ៕

រដ្ឋអាជ្ញារដ្ឋ New Yorkនិយាយថា លោក Trump ប្រមូលប្រាក់បានជាង ១០០លានដុល្លារតាមរយៈការក្លែងបន្លំ ខណៈការជំនុំជម្រះក្ដីចាប់ផ្ដើម

2023/10/03 09:30:40 am        125
អាមេរិក៖ ជនជាប់ចោទលោក Donald Trump បានវាយប្រហាររដ្ឋអាជ្ញា និង ចៅក្រមរបស់រដ្ឋ New Yorkដែលកំពុងពិនិត្យការកាត់ក្តីពីបទក្លែងបន្លំរដ្ឋប្បវេណីរបស់លោក ស្របពេលចាប់ផ្តើមជំនុំជម្រះក្ដីកាលពីថ្ងៃចន្ទ ដោយមានមេធាវីប្រចាំរដ្ឋមួយរូប បានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះ ថាបានរកប្រាក់ជាង ១០០លានដុល្លារ ដោយការកុហកពីអាណាចក្រអចលនទ្រព្យរបស់លោក។  រដ្ឋអាជ្ញា លោកស្រី ឡេទីស្ហា ជេមស៍ (Letitia James) កំពុងស្វែងរកការផាកពិន័យយ៉ាងតិច ២៥០ លានដុល្លារ ដែលជាការហាមប្រាមជាអចិន្ត្រៃយ៍ប្រឆាំងនឹងលោកTrump និងកូនប្រុសរបស់លោកគឺលោក ដូណាល់ជូនៀរ (Donald Jr) និងលោក ដូណាល់ អ៊ីរីក(Donald Eric) មិនឲ្យបើកអាជីវកម្មនៅទីក្រុង New York និងការហាមប្រាមលោកTrumpនិងអង្គការ Trump Organization មិនឲ្យធ្វើអាជីវកម្មផ្នែកអចលនទ្រព្យពាណិជ្ជកម្មរយៈពេល៥ឆ្នាំ។ ការផ្តល់សក្ខីកម្មនៅក្នុងបន្ទប់សវនាការក្នុងសង្កាត់ម៉ាន់ហាថាន់(Manhattan)បានចាប់ផ្តើមបន្ទាប់ពីការបើកសេចក្តីថ្លែងការណ៍ដោយមានលោក Donald Bender ដែលជាដៃគូអង្គការ Mazars USA និងជាគណនេយ្យករយូរអង្វែងសម្រាប់អាជីវកម្មរបស់លោក Trump ជាសាក្សីដំបូងរបស់រដ្ឋនេះ។ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលការកាត់ក្តីចាប់ផ្តើមថា ករណីនេះគឺជា ការបោកប្រាស់  ទង្វើគ្មានការអៀនខ្មាស់ និងការសងសឹកផ្នែកនយោបាយដោយរដ្ឋអាជ្ញាលោកស្រី ជេមន៍ ហើយក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់ លោកបានហៅក្រុមអ្នកប្រជាធិបតេយ្យថា ជាមនុស្សពុករលួយ និងជាមនុស្សដ៏គួរឱ្យខ្លាច។  លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា នេះគឺជាចៅក្រមដែលគួរត្រូវបានដកចេញ។ នេះជាចៅក្រមដែលគួរតែចុះចេញពីតំណែង៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសជួបជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ

2023/10/03 09:09:48 am        145
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទោះបីជាបច្ចុប្បន្នប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលមានការប្រកួតប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេសជាមួយកម្ពុជា គឺមិនមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល។ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល កុំដំឡើងថ្លៃចំពោះបងប្អូនកម្មករនិយោជិត។ ចំណែកអគ្គិសនីកម្ពុជា បន្តគិតគូរលើការបញ្ចុះតម្លៃភ្លើងដល់បងប្អូនកម្មករនិយោជិតដដែល។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្ដាក្រសួងស្ថាប័នទាំអស់ នៅពេលទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺមានគោលដៅចំបងបំផុតធ្វើយ៉ាងណា ដើម្បីទាញផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ស័យក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល។សម្ដេចធិបតី សម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថ​នេះមិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មានវិទ្យុបរទេសនៅក្រៅស្រុកមួយ មិនដែលហ៊ានផ្សាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្ដែខិតខំប្រឌិតព័ត៌មានផ្សព្វផ្សាយ រឿងមិនពិត ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាឱ្យពលរដ្ឋខឹងស្អប់មកលើរាជរដ្ឋាភិបាល។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីការសាងសង់ប្រាសាទនៅប្រទេសថៃ ដែលមានការប្រតិកម្មពីប្រជាពលរដ្ឋ សម្ដេចធិបតី បានណែនាំដល់ក្រសួងវប្បធម៌ ក្នុងការដោះស្រាយ នឹងពន្យល់ដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះ សម្ដេចធិបតី ក៏បានយកករណីនេះ ពិភាក្សាជាមួយនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ក្នុងការដោះស្រាយលើករណីនេះផងដែរ។សម្ដេចធិបតី បានបញ្ជាក់ថា ករណីមួយចំនួនដែលបានកើតឡើង ដូចជាករណីពន្ធដារជាដើម សម្ដេច បានផ្ដល់សិទ្ធិដល់ក្រសួង ស្ថាប័នសាមី ជាអ្នកធ្វើការដោះស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ដែលនេះ គឺជារបៀបរបបក្នុងការធ្វើការងាររវាងនាយករដ្ឋមន្រ្ដីជាមួយស្ថាប័នពាក់ព័ន្ធ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការងារសំខាន់ចំនួន៣ ដែលសម្ដេចធិបតី តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំនោះគឺ ទី១.គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ២.បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ទី៣.ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ផែនការសកម្មភាពបានរៀបចំរួចហើយ គឺរដ្ឋាភិបាលនឹងចំណាយថវិកា៣៦លានដុល្លារ ក្នុង១ឆ្នាំលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជន ក្នុងគ្រួសារក្រីក្រចំនួន ១,៥ លាននាក់នាពេលខាងមុខនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅពេលនាយករដ្ឋមន្រ្ដីថៃ អញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា សម្ដេចធិបតី និងនាយករដ្ឋមន្រ្ដីថៃ ក៏បានពិភាក្សាគ្នា ក្នុងការពង្រីកបន្ថែមជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។ ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការជាច្រើនទៀត នៅតាមច្រកព្រំដែនប្រទេសទាំងពីរផងដែរ។សម្ដេចធិបតី បានបញ្ជាក់ថា នាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន សម្ដេចនឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជនគឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងពន្ធដារ គោលការណ៍ដោះស្រាយរួម នឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្ដែអ្វីដែលសម្ដេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋ នាព្រឹកនេះ គឺរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះប្រជាពលរដ្ឋឡើយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម អចលនទ្រព្យតម្លៃថោកជាង ២៥០០០ ដុល្លារនោះទេ ។ ពន្ធការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន, ពន្ធផ្លូវចំពោះម៉ូតូ ទោចក្រយានយន្ត ក៏បន្តមិនយកពន្ធដែរ។ សម្ដេចធិបតី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវយកពន្ធទេ។ សម្ដេចធិបតីបញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយកពន្ធលើប្រជាពលរដ្ឋឡើយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្ដីនៅតាមក្រសួងស្ថាប័ននីមួយៗ កុំអនុវត្តលើសចំពោះនីតិវិធីនៃការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យសោះ ចំពោះការអនុវត្តនីតិវិធីរបស់ខ្លួន។ករណីនេះដើម្បីកុំឱ្យបុគ្គល ១នាក់ ២នាក់ ទៅធ្វើឱ្យប៉ះពាល់ដល់ការខិតខំរបស់រាជរដ្ឋាភិបាល។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា របៀបធ្វើការរបស់សម្ដេចទោះពេលខ្លះ មិនបានចេញសារដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារទាំងធំ ឬតូច គឺសម្ដេចបានពិនិត្យដោះស្រាយ និងបានដាក់បទបញ្ជាទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់ ក្នុងការដោះស្រាយទាំងអស់។ ខណៈពេលខ្លះម៉ោង១២ ទៅ ១ នាទីយប់ សម្ដេចនៅតាមដានព័ត៌មានដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីរុញទៅឱ្យស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយជាបន្ទាន់។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាប្រជាពលរដ្ឋបោះឆ្នោតជូនកាន់តែច្រើន រាជរដ្ឋាភិបាលនឹងបម្រើ និងដោះស្រាយជូនដល់ពួកគាត់កាន់តែច្រើន ពោលគឺរាជរដ្ឋាភិបាលគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ជំហាន និងគ្រប់កាលៈទេសៈទាំងអស់ មិនថាសម្តេចទៅបេសកកម្ម នៅក្រៅប្រទេសនោះក្ដី។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមប្រឆាំងខ្លះនិយាយឡើងតែពីវប្បធម៌សន្ទនា ប៉ុន្ដែគ្រប់ពេលពួកគេតែងតែជេរ និងមួលបង្កាច់សម្ដេច និងសម្ដេចតេជោ ដែលទង្វើនេះ មិនបានបង្ហាញពីឆន្ទៈក្នុងការសន្ទនាពិតប្រាកដនោះទេ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ

2023/10/03 07:37:15 am        259
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២រោងចក្រដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆត្រចំនួន១។នេះ គឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ថ្ងៃទី១នៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ពលរដ្ឋចុះឈ្មោះថ្មីមានជាង១ម៉ឺននាក់

2023/10/02 03:04:35 pm        153
ភ្នំពេញ៖ ថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.០៤១ នាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៧៩៧ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នាព្រឹកថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២៣នេះ ស្ដីពីលទ្ធផល​បណ្តោះអាសន្ន​ថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈោ្មះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានឱ្យដឹងថា ពលរដ្ឋ ដែលបានស្នើសុំកែតម្រូវទិន្នន័យក្នុង ពីបញ្ជីបោះឆ្នោតមានចំនួន ៦៧១ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ ​សង្កាត់ថ្មី មានចំនួន ២.០០៦ នាក់។បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គ.ជ.ប បានអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NECKH ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​ដែល​មាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ​១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬ អ្នកដែល​បាន​ផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា​នៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ៕អត្ថបទ៖ វ៉ន ដារ៉ា

ជប៉ុនប្រគល់សំណង់អគារដ៏ទំនើបមួយដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បំរើសាវាព្យាបាល និងសង្គ្រោះអ្នកជំងឺ

2023/10/02 02:59:52 pm        256
សៀមរាប៖ នៅថ្ងៃទី២ខែតុលា ឆ្នាំ២០២២នេះ ជប៉ុនប្រគល់សំណង់អគារដ៏ទំនើបមួយដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បំរើសាវាព្យាបាលនិងសង្គ្រោះអ្នកជំងឺ។ឯកឧត្តមបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា អគារមន្ទីរពេទ្យក្រោមគម្រោងធ្វើឱ្យប្រសើរឡើង របស់មន្ទីរពេទ្យបង្អែក ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិ JICA ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ហើយបានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងការ រៀបចំបំពាក់ឧបករណ៍វេជ្ជសាស្ត្រកម្រិតស្តង់ដារមន្ទីរពេទ្យ។គម្រោងសំណង់អគារ រួមមាន៖ អគារមួយដែលទំហំ២៦គុណនឹង៦៨ ម៉ែត្រ កម្ពស់ បួនជាន់ កំពស់២៧,៥ ម៉ែត្រ ដែលសាងសង់ នៅលើផ្ទៃដីចំនួន៣,៨១១ ម៉ែត្រការេ ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាម លក្ខណៈស្តង់ដារ មន្ទីរពេទ្យ ។ក្រៅពីការរៀបចំរចនាសម្ព័ន្ធខាងក្នុង អគារនេះក៏មានបណ្តាញទំនាក់ទំនង និងមាន ជណ្តើរថ្មើរជើងចំនួនពីរ និងបំពាក់ជណ្តើរយន្តចំនួនពីរផងដែរ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានដាក់ឈ្មោះថា “ មណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តសៀមរាប”៕

ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

2023/10/02 02:28:17 pm        197
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធី​អភិវឌ្ឍន៍​ជំនាញឌីជីថល ​ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល។ដើម្បីចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថល ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បង្កើត​កម្មវិធីអភិវឌ្ឍន៍​ជំនាញឌីជីថល ដែលជាការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍មូលធនមនុស្ស​ឌីជីថល តាមរយៈការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ ​ការប្រឹក្សាយោបល់ដល់និស្សិត ការ​សម្របសម្រួល ការស្នាក់នៅរបស់និស្សិត ​ការសហការជាមួយគ្រឹះស្ថានសិក្សា ​និងស្ថាប័នពាក់ព័ន្ធ និងការអភិវឌ្ឍ ​និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើដល់ការអប់រំ។កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយគ្នា និងពិធីចុះហត្ថ​លេខា​លើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការ​លើកកម្ពស់​ការយល់ដឹង​ និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ​នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំ​គ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ ​នៅទីស្តីការក្រសួង។សូមជម្រាបជូនថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល មានដៃគូពីគ្រឹះស្ថានឧត្តមសិក្សាធំៗចំនួន៦​សម្រាប់និស្សិតជ្រើសរើសសិក្សា ដូចជា ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ​សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិក​កាំង​ភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មន្រ្តីរាជការចាំបាច់ត្រូវបុរេសកម្ម និងរៀបចំផែនការឱ្យបានច្បាស់លាស់ ទើបទទួលបានជោគជ័យក្នុងការងារ

2023/10/02 02:08:31 pm        251
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន និងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យក្នុងការងារ ហើយឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត ។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ ។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ អ្នកចេះពិតប្រាកដ អ្នកមានសមត្ថភាព គឺនឹងត្រូវបាន​លើក​តម្កើង​ឱ្យក្លាយទៅជាអ្នកដឹកនាំបន្តវេន ​នាពេលអនាគត អនុលោមតាមនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បាននឹង​កំពុងបង្កបរិយាកាសប្រកួតប្រជែង​ដោយស្មើភាព និងតម្លាភាពបំផុត ចំពោះមន្រ្តីរាជការ​ទាំងអស់ ដូចនេះទាមទារឱ្យមានភាពបុរេសកម្ម ​និងមានចំណេះដឹង ចេះរៀបចំផែនការ​យុទ្ធសស្រ្ត​ផ្ទាល់ខ្លួន និងបែងចែក ចាត់ចែងការងារអាទិភាព (ទាំងបច្ចេកទេស និងទាំងការងារបក្ស) ដើម្បីសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង។ ជាងនេះទៅទៀត អ្នកដែលមានស្នាដៃ ឯកឧត្តមរដ្ឋមន្រ្តី នឹងដំឡើងឋានន្តរស័ក្តិ រួមទាំងមេដាយ​ស្របទៅតាមពេលវេលា ដែលក្រសួងមុខងារសាធារណៈបានចែងផងដែរ ។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ​ក្រសួងបានរៀបចំរួចហើយនូវយុទ្ធសាស្រ្តចក្រា ដែល​ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាននឹងកំពុងដាក់ឆ្លង​ជាមួយ​ថ្នាក់ដឹកនាំ ឱ្យពិនិត្យ និងសម្រេច ដើម្បីអគ្គនាយកដ្ឋាននីមួយៗ យកទៅបំបែក​ជាយុទ្ធសាស្រ្ត​សកម្មភាពការងារទៅតាមផែន និងជំនាញរៀងខ្លួន ក្នុងន័យជំរុញការងារ​សុក្រឹតកម្មបរិស្ថានកិច្ចឱ្យសម្រេចបានជោគជ័យ ដើម្បីឱ្យនាវាបរិស្ថានឈាន​ទៅមុខដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផល៕អត្ថបទ៖ទូច សោភ័ណ

មនុស្សរាប់លាននាក់សម្រុកទៅកាន់តំបន់ទេសចរណ៍នានា របស់ប្រទេសចិន ដើម្បីអបអរបុណ្យជាតិ

2023/10/02 12:27:19 pm        182
តំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសចិន ត្រូវបានពេញណែនដោយភ្ញៀវទេសចរកាលពីថ្ងៃអាទិត្យទី១ខែតុលា ខណៈប្រទេសនេះប្រារពទិវាបុណ្យជាតិរបស់ខ្លួន។ អ្នកដើរលេងកម្សាន្តរដូវឈប់សម្រាករាប់លាននាក់ បានធ្វើដំណើរនៅក្នុងប្រទេសរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍ជាច្រើន ដូចជា មហាកំផែងក្នុងទីក្រុងប៉េកាំង ព្រមទាំងបឹងខាងលិច (West Lake) ក្នុងតំបន់សេដ្ឋកិច្ចក្រុង ហាង ចូវ (Hangzhou) អំឡុងថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃរបស់ប្រទេសចិន ដែលគេស្គាល់ថាជាសប្ដាហ៍មាស ឬ Golden Week បានចាប់ផ្ដើមកាលពីថ្ងៃសុក្រទី២៩ខែកញ្ញា។ សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ទីក្រុងប៉េកាំង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុត បន្ទាប់ពីទីក្រុងស៊ៀងហៃ (Shanghai) និងហាងចូវ។ឧស្យានរបស់រដ្ឋធានីប៉េកាំង រួមទាំង វិមានរដូវក្ដៅ ឬ Summer Palace និងឧស្យានអូឡាំពិក(Olympic Park) បានកត់ត្រា អ្នកចូលទៅទស្សនាចំនួន១,៨៨ លាននាក់ ។ ក្រសួងសាធារណការនិងដឹកជញ្ជួន ព្យាករណ៍ថា ចំនួនអ្នកធ្វើដំណើរកម្សាន្ត២,០៥ពាន់លាននាក់ជាចំនួនបំបែកកំណត់ត្រា នឹងកើតឡើងនៅថ្ងៃឈប់សម្រាកសប្ដាហ៍មាស រួមទាំងការធ្វើដំណើរតាមរថភ្លើង ផ្លូវហាយវ៉េ ផ្លូវទឹក និងផ្លូវអាកាស៕ចំណែកនៅក្នុងដែនដីមួយទៀតរបស់ចិន គឺទីក្រុង ហុងកុង កាំជ្រួចភ្ញីបានបំភ្លឺផ្ទៃមេលើកំពង់ផែវីកតូរីយ៉ា (Victoria Harbour) របស់ទីក្រុងនេះ កាលពីយប់ថ្ងៃអាទិត្យ ដែលបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ទៅទស្សនាខណៈទីក្រុងនេះ បានប្រារព្ធទិវាបុណ្យជាតិ លើកទី៧៤របស់ប្រទេសចិន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
06/02/2026 09:06 AM
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
06/02/2026 09:06 AM
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
06/02/2026 09:06 AM
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
06/02/2026 09:06 AM
មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
06/02/2026 09:06 AM
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ
06/02/2026 08:06 AM
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM