ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ជម្លោះរវាង កូសូវ៉ូ និងស៊ែរប៊ី រីកកាន់តែធំ ជុំវិញសង្គ្រាមអាវុធនៅវិហារសាសនា អ៊ុតូដុកបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់

2023/09/25 09:56:05 am        130
កូសូវ៉ូ៖កូសូវ៉ូ និងស៊ែរប៊ី បានចោទប្រកាន់ដាក់គ្នា ជុំវិញការប្រឈមយ៉ាងខ្លាំងរវាងក្រុមខ្មាន់កាំភ្លើងជនជាតិភាគតិចស៊ែរប៊ី និងនគរបាល នៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង។ នគរបាលម្នាក់ និងខ្មាន់កាំភ្លើង៣នាក់ បានស្លាប់អំឡុងការឡោមព័ទ្ធវិហារសាសនា អ៊ុតូដុក (Orthodox)របស់ស៊ែរប៊ី នៅក្នុងភូមិបានជ៍ស្កា (Banjska)កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រី កូសូវ៉ូ លោកអាល់ ប៊ីន ឃើទី (Albin Kurti) បានចោទប្រកាន់ស៊ែរប៊ី ថាបានគាំទ្រ ក្រុមប្រដាប់អាវុធនេះ ។ ចំណែកលោកប្រធានាធិបតីស៊ែរប៊ី  អាឡេចសាន់ឌ័រ វ៉ូស៊ីក(Aleksandar Vucic) បាននិយាយថា ក្រុមមន្ត្រីកូសូវ៉ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ទាំងនេះ។  លោកថា ខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់ ទាំង៣នាក់ គឺជាជនជាតិកូសូវ៉ូ។ ការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ក្លាយជាភាពតានតឹង មួយក្នុងចំណោមភាពតានតឹងរីកកាន់តែធំបំផុតជាច្រើន នៅក្នុងប្រទេសកូសូវ៉ូ រយៈពេលជាច្រើនឆ្នាំមកនេះ និងបានកើតឡើងក្រោយមានភាពតានតឹងជាច្រើនខែមកនេះរវាងភាគីទាំង២។កូសូវ៉ូ បានប្រកាសឯករាជ្យកាលពីឆ្នាំ២០០៨ ប៉ុន្តែស៊ែរប៊ី រួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងបេលក្រាដ គឺចិន និងរុស្ស៊ី ពុំបានទទួលស្គាល់ទេ។  ប្រជាពលរដ្ឋស៊ែរប៊ីភាគច្រើន ចាត់ទុកជាកន្លែងកំណើតទី៣នៃប្រទេសរបស់ខ្លួន ។ប៉ុន្តែ មនុស្ស១,៨លាននាក់ រស់នៅក្នុងប្រទេសកូសូវ៉ូ ៩២%ជា ជនជាតិភាគតិចអាល់បានី និង៦%ប៉ុណ្ណោះជាជនជាតិភាគតិចស៊ែរប៊ី៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូត្រលប់មកដល់កម្ពុជាវិញហើយ

2023/09/25 09:43:07 am        218
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មកដល់កម្ពុជាវិញនៅព្រឹកនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រទេសអេត្យូពី អេហ្ស៊ីប និងស៊ូដង់ បន្តកិច្ចចរចាអំពីទំនប់ទឹកទន្លេនីល

2023/09/25 09:38:29 am        138
អេត្យូពី៖ ប្រទេសអេត្យូពី បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចាប់ផ្តើមកិច្ចចរចាជុំទីពីរជាមួយអេហ្ស៊ីប និងស៊ូដង់ជុំវិញទំនប់ទឹកមេហ្គាដ៏ចម្រូងចម្រាស ដែលសាងសង់ដោយទីក្រុងអាឌីស អាបេបា (Addis Ababa) នៅពីខាងលើទន្លេនីល ដែលជាប្រភពនៃភាពតានតឹងដ៏យូរអង្វែង ក្នុងចំណោមប្រទេសទាំងបីនេះ។នៅក្នុងខែនេះ ប្រទេសអេត្យូពី បានប្រកាសពីការបញ្ចប់ការបំពេញទំនប់ទឹកបង្កើតថ្មីដ៏ធំរបស់អេត្យូពី ( Grand Ethiopian Renaissance Dam) លើកទី៤ និងចុងក្រោយដែលជំរុញឲ្យមានការថ្កោលទោសភ្លាមៗពីទីក្រុងគែរ ដែលបានចាត់ទុកការសម្រេចនេះថា ខុសច្បាប់។ប្រទេសអេហ្ស៊ីប និងស៊ូដង់ បារម្ភថា ទំនប់ទឹកដ៏ធំ ដែលមានតម្លៃ ៤.២ ពាន់លានដុល្លារ នឹងកាត់បន្ថយចំណែកទឹកទន្លេនីលយ៉ាងច្រើន ដែលពួកគេទទួលបាន ហើយបានស្នើសុំម្តងហើយម្តងទៀតឲ្យទីក្រុងអាឌីស អាបេបា បញ្ឈប់ការចាក់បំពេញទំនប់នេះ រហូតដល់កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេច។អស់រយៈពេលជាច្រើនឆ្នាំហើយ មានការខ្វែងគំនិតគ្នាលើបញ្ហានេះ ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាអាល់ ស៊ីស៊ី ( Abdel Fattah al-Sisi) និងនាយករដ្ឋមន្ត្រីអេត្យូពី លោកអាប៊ីយ អាមេដ ( Abiy Ahmed) បានព្រមព្រៀងគ្នា កាលពីខែកក្កដា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមការចរចាឡើងវិញ នៅខែសីហា៕

ទូរទស្សន៍ CTV៖ព័ត៌មានសម្ងាត់ដែលបានចែករំលែក ឲ្យទៅនាយករដ្ឋមន្ត្រីកាណាដាបញ្ជាក់ថាការស្លាប់មេដឹកនាំសាសនាស៊ីគ ពាក់ព័ន្ធនឹងឥណ្ឌា

2023/09/25 09:33:31 am        171
ឥណ្ឌា៖ ស្របពេលភាពជាប់គាំងខាងការទូតឡើងកម្ដៅកាន់តែខ្លាំងរវាងឥណ្ឌា និងកាណាដា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកាណាដា បានបញ្ជាក់ថា ព័ត៌មានចារកម្មអាមេរិក ដែលត្រូវបានចែករំលែករួចកន្លងមក បានផ្ដល់ដំណឹងដល់លោកនាយករដ្ឋមន្ត្រីកាណាដាលោកចាស្ទីន ទ្រូដូ (Justin Trudeau) ពីការជាប់ពាក់ព័ន្ធដែលអាចទៅរួចរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងករណីឃាតកម្មលើជនជាតិឥណ្ឌា មានសញ្ជាតកាណាដា ម្នាក់។ តាមការសម្ភាសន៍មួយនៅប៉ុស្តិ៍ទូរទស្សន៍ CTV News ដែលត្រូវចាក់ផ្សាយកាលពីថ្ងៃអាទិត្យជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ដេវីដ ខូហិន (David Cohen) បាននិយាយថាការស៊ើបការណ៍សម្ងាត់នេះ បានមកពីបណ្តាញ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា។លោក Cohenបានប្រាប់សារព័ត៌មាន CTV News ថា មានការប្រាស្រ័យទាក់ទងគ្នាច្រើនរវាង កាណាដា និងសហរដ្ឋអាមេរិក អំពីរឿងនេះ។     ភាពតានតឹងរវាងប្រទេសឥណ្ឌា និងកាណាដា បានរីកកាន់តែធំ បន្ទាប់ពីលោក Trudeau និយាយថាមានការចោទប្រកាន់ដែលអាចទុកចិត្តបាន ពីការជាប់ពាក់ព័ន្ធទៅនឹងក្រុមទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ចំពោះឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) លោកហាឌីប ស៊ីញ នីចា (Hardeep Singh Nijjar)ក្នុងទីក្រុង វ៉ាន់កូវ៉ើ (Vancouver) ប្រទេសកាណាដា ដែលរុញឲ្យមានការផ្ទុះកំហឹងពីប្រទេសឥណ្ឌា ដែលតែងច្រានចោលការចោទប្រកាន់នេះរហូតមក។    លោក នីចា ដែលត្រូវបានបាញ់សម្លាប់នៅខាងក្រៅព្រះវិហារសាសនាស៊ីគ កាលពីខែមិថុនា បានធ្វើយុទ្ធនាការសម្រាប់ការបង្កើតស្រុកកំណើតឯករាជ្យរបស់សាសនាស៊ីគ ដែលគេហៅថា ខាលីស្តាន(Khalistan) ដែលប្រទេសឥណ្ឌាចាត់ទុករូបលោកជាភេរវករ។ ប្រទេសទាំង២ បានជួបភាពតានតឹងខ្លាំង ចាប់តាំងពីបានប្រកាសបណ្ដេញអ្នកការទូតជាន់ខ្ពស់ទៅវិញទៅមក ព្រមទាំង ប៉ះពាល់ដល់ការធ្វើដំណើរ ហើយប្រទេសឥណ្ឌា បានផ្អាកការចេញទិដ្ឋាការធ្វើដំណើរថ្មីសម្រាប់ប្រជាជនកាណាដា ៕

ពលរដ្ឋអាមេនីនៅតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ បានទៅប្រទេសខ្លួនវិញ ក្រោយបរាជ័យរបស់ក្រុមផ្ដាច់ខ្លួន

2023/09/25 09:29:54 am        169
អាមេនី៖ ក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno- Karabakh) បានចសម្រុកចាកចេញតាមរថយន្តកាលពីថ្ងៃអាទិត្យ ឆ្ពោះទៅដល់ប្រទេសអាមេនី បន្ទាប់ពីអាស៊ែរបៃហ្សង់ បានយកឈ្នះលើក្រុមអ្នកប្រយុទ្ធរបស់តំបន់ផ្ដាច់ខ្លួន ក្នុងជម្លោះដែលបានផ្ទុះឡើងជាបន្តបន្ទាប់ចាប់តាំងពីសម័យសហភាពសូវៀតមក។  មេដឹកនាំតំបន់ណាហ្គ័រណូ បានប្រាប់សារព័ត៌មាន Reuters ថាពលរដ្ឋអាមេនីចំនួន១២ម៉ឺននាក់រស់នៅក្នុងតំន់នេះពុំចង់រស់នៅទីនោះទេ ដោយសារការភ័យខ្លាចការធ្វើបាបពីអាស៊ែរបៃហ្សង់និងការបោសសម្អាតជនជាតិភាគតិច។ សេចក្ដីថ្លែងការណ៍មួយេរបស់រដ្ឋាភិបាលអាមេនី បាននិយាយថា មនុស្ស១.០៥០នាក់ បានឆ្លងព្រំដែនចូលទៅដល់ប្រទេសអាមេនី ពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ គិតត្រឹមម៉ោង១០យប់ថ្ងៃអាទិត្យ។  តំបន់ការ៉ាក់បាក់ របស់ប្រទេសអាមេនី ដែលជាដែនដីមួយត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែរបៃហ្សង់ ប៉ុន្តែធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវបានបង្ខំឲ្យមានបទឈប់បាញ់មួយកាលពីសប្ដាហ៍មុន បន្ទាប់ពីប្រតិបត្តិការយោធា២៤ម៉ោង ដោយកងកម្លាំងយោធាដ៏ច្រើនរបស់ប្រទេសអាស៊ែរបៃហ្សង់។ គួររម្លឹកថា អាមេនី និងអាស៊ែរបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្រ្គាម២ លើតំបន់រងការឡោមព័ទ្ធមួយនេះ រយៈពេល៣០ឆ្នាំមកហើយ ដោយអាស៊ែរបៃហ្សង់ដណ្ដើមដែនដីដ៏ធំនេះមកវិញ ទាំងនៅក្នុងនិងជុំវិញតំបន់ណាហ្គ័រណូ -ការ៉ាបាក់ ក្នុងជម្លោះរយៈពេល៦សប្ដាហ៍កាលពីឆ្នាំ២០២០៕

វ៉េណេហ្ស៊ុយអេឡាដណ្តើមបានពន្ធនាគារដែលអ្នកទោសសាងសង់អាងហែលទឹក ភោជនីយដ្ឋាន មកគ្រប់គ្រងវិញទាំងស្រុង

2023/09/25 09:17:33 am        237
វ៉េណេហ្ស៊ុយអេឡា៖ រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅទស្សនាមជ្ឈមណ្ឌលសម្រាប់អប់រំឧក្រិដ្ឋជនតូកូរ៉ុន (Tocoron Penitentiary Center) ក្នុងរដ្ឋអារ៉ាបហ្គួ ( Aragua) កាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានដណ្តើមយកមកវិញនូវការគ្រប់គ្រងពន្ធនាគារ ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល អស់រយៈពេលជាច្រើនឆ្នាំ។ពន្ធនាគារតូកូរ៉ុន ដែលជាពន្ធនាគារដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកទោស ដែលភាគច្រើនជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏មានឥទ្ធិពល «Tren de Aragua» (Train of Aragua) ដែលដាក់ឈ្មោះតាមរដ្ឋដែលពន្ធនាគារតូកូរ៉ុន ស្ថិតនៅ នេះបើយោងតាមក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។កាលពីថ្ងៃពុធកន្លងទៅ កងកម្លាំងសន្តិសុខវ៉េណេហ្ស៊ុយអេឡា រួមទាំងកងទ័ព និងឆ្មាំជាតិ បានធ្វើប្រតិបត្តិការពិសេសមួយ ដែលមានបុគ្គលិកជាង ១១.០០០ នាក់ ដើម្បីគ្រប់គ្រងទីតាំងពន្ធនាគារនេះ ឡើងវិញ។Venezuela’s Interior Minister Remigio Ceballos រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេហ្ស៊ុយអេឡា លោក រីមីហ្គីអូ សែបាឡូស(Remigio Ceballos) បាននិយាយថា ប្រតិបត្តិការនេះ គឺ«ជោគជ័យទាំងស្រុង»។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ លោកសែបាឡូស បានប្រកាសថា សមាជិកជាន់ខ្ពស់៨០នាក់នៃក្រុមឧក្រិដ្ឋជន Tren de Aragua ត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីការកាន់កាប់ពន្ធនាគារនេះ៕

ប្រធានាធិបតីអ៊ីរ៉ង់លោករ៉េស៊ី៖កិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល នឹងបរាជ័យ

2023/09/25 09:08:42 am        197
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិក កាលពីថ្ងៃអាទិត្យថា កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែលជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត «នឹងមិនទទួលបានជោគជ័យទេ» ។នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍CNN លោក រ៉េស៊ី ក៏បានថ្លែងផងដែរថា អ៊ីរ៉ង់មិនបាននិយាយថា ខ្លួនមិនត្រូវការអ្នកត្រួតពិនិត្យនុយក្លេអ៊ែរពីក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះទេ។លោកបាននិយាយថា អ៊ីរ៉ង់មិនមានបញ្ហាអ្វីជាមួយការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UNទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានរារាំងអ្នកត្រួតពិនិត្យជាច្រើននាក់ ដែលត្រូវបានចាត់តាំងឲ្យមកកាន់ប្រទេសនេះ។ប្រទេសអ៊ីស្រាអែល បានខិតទៅជិតប្រទេសអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក បន្ទាប់ពីគំនិតផ្តួចផ្តើមការទូតដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដែលបានជំរុញឲ្យមានប្រក្រតីភាពទំនាក់ទំនង   ឡើងវិញ។ការបង្កើតទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាឥស្លាម នឹងក្លាយជារង្វាន់ធំសម្រាប់ប្រទេសអ៊ីស្រាអែល និងផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ា៕

ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា តវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា

2023/09/25 09:02:21 am        205
ឥណ្ឌា៖ បន្ទាប់ពីការប្រឈមមុខដាក់គ្នាខាងការទូតរវាងប្រទេសឥណ្ឌា និងកាណាដា មានក្រុមសាសនាមួយក្រុមឈ្មោះថា ក្រុមរណសិរ្សរួបរួមសាសនាហិណ្ឌូ បានធ្វើបាតុកម្មនៅទីក្រុង ញ៉ូវ ដេល្លី (New Delhi) ប្រទេសឥណ្ឌា ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)។ ភាពតានតឹងរវាងឥណ្ឌា និងកាណាដាបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាបាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថាមាន «ការចោទប្រកាន់គួរឱ្យទុកចិត្ត» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងឃាតកម្មនៅក្នុងប្រទេសកាណាដា កាលពីខែមិថុនា នៃមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ ដែលធ្វើយុទ្ធនាការសម្រាប់ការបង្កើតទឹកដីកំណើត ស៊ីគ ឯករាជ្យមួយហៅថា «តំបន់ កាលីស្ថាន»។ទីភ្នាក់ងារប្រឆាំងភេរវកម្មសហព័ន្ធរបស់ឥណ្ឌាកាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បាននិយាយថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិរបស់ជនសកម្មប្រយុទ្ធ កាលីស្ថាន ដែលខ្លួនចោទប្រកាន់ពីសកម្មភាពភេរវកម្មនៅក្នុងប្រទេសឥណ្ឌាផងដែរ៕

លោកម៉ាក្រុង៖បារាំងគ្រោងដកឯកអគ្គរដ្ឋទូត និងកងទ័ពចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ

2023/09/25 08:02:13 am        261
បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា ប្រទេសរបស់លោកនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ កាលពីខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក មូហាមេដ បាហ្សូម(Mohamed Bazoum)។លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យថា៖«បារាំង បានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន។ នៅប៉ុន្មានម៉ោងបន្ទាប់ ឯកអគ្គរដ្ឋទូតរបស់យើង និងអ្នកការទូតជាច្រើននាក់ នឹងត្រឡប់ទៅប្រទេសបារាំងវិញ»។លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធា បានចប់សព្វគ្រប់ ហើយទាហានបារាំង នឹងដកចេញនៅក្នុង «រយៈពេលប៉ុន្មានខែ និងប៉ុន្មានសប្ដាហ៍ខាងមុខ» ដោយមានការដកចេញទាំងស្រុង នៅចុងឆ្នាំនេះ។ប្រទេសបារាំង បានរក្សាទាហានប្រមាណ ១.៥០០ នាក់នៅមូលដ្ឋានរបស់ខ្លួនក្នុងប្រទេសនីហ្សេ ហើយបានបដិសេធសំណើរបស់មេដឹកនាំយោធាថ្មីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។មនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងរដ្ឋធានីនីញ៉ាម៉េ(Niamey) រួមទាំងនៅខាងក្រៅមូលដ្ឋានយោធា ដែលមានទាហានបារាំងផងដែរនោះ។ មេដឹកនាំថ្មីទាំងនោះ បានទាមទារឲ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំង ចាកចេញពីប្រទេសនេះ បន្ទាប់ពីលោកម៉ាក្រុង បដិសេធមិនទទួលស្គាល់រដ្ឋប្រហារ៕

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​សមិទ្ធផល​នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម

2023/09/24 06:59:04 pm        395
កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលមិញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជននានា។ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ​និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានលើកទឹកចិត្តឱ្យក្មួយសិស្សានុសិស្សប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយខ្លួន​ជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងអាចមានលទ្ធភាពចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការងារកសាងមូលធនមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់រីកចម្រើនរុងរឿង និង​សម្បូរ​សប្បាយ។សមិទ្ធផលទាំងឡាយដែលត្រូវបានសម្ពោធ​ដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖ អគារសិក្សា​មួយខ្នងមាន ៥បន្ទប់ , អគារធនធានមួយខ្នងមាន ៥បន្ទប់ , បន្ទប់កុំព្យូទ័រ២បន្ទប់ បំពាក់កុំព្យូទ័រ ៣២គ្រឿង LCD Projector ២គ្រឿង ម៉ាស៊ីនត្រូជាក់ ២គ្រឿង និងម៉ាស៊ីនព្រីន ២គ្រឿង , បន្ទប់​ពិសោធន៍ចំនួន ២បន្ទប់ពិសោធន៍ មួយសម្រាប់មុខវិជ្ជារូបវិទ្យា-ផែនដី និងមួយទៀត សម្រាប់​មុខវិជ្ជាជីវវិទ្យា-គីមី , សាលប្រជុំមួយ បំពាក់ម៉ាស៊ីនត្រជាក់ ចំនួន៤គ្រឿង អាចដាក់សិស្សបានចំនួន ៨០នាក់, បណ្ណាល័យ​សតវត្ស​២១ ចំនួន១ បំពាក់គ្រឿង​សង្ហារឹម សៀវភៅជាង ៣.០០០ក្បាល បន្ទប់សំឡេង១ បន្ទប់អាហារសម្រន់១ ទទួលសិស្សបាន ៥០នាក់ និងបន្ទប់ដែលសល់ ប្រើសម្រាប់​ការងាររដ្ឋបាល, ផ្ទះសម្រាប់គ្រូស្នាក់នៅ ១ខ្នងមាន៣បន្ទប់ , តារាងបាល់បោះ១កន្លែង, បង្គន់​អនាម័យ ១ខ្នង៥បន្ទប់ , អណ្តូងស្នប់ និងធុងស្តុកទឹកចំនួនមួយ, បណ្ណាល័យ១ខ្នង ,របងខាងមុខសាលា ប្រវែង១០០ម៉ែត្រ កម្ពស់២ម៉ែត្រ ,ផ្លូវបេតុង២ខ្សែ ទំហំ៧០០ម៉ែត្រការ៉េ, កញ្ចុះចំនួន២ ,ក្លោងទ្វារសាលា , ឡដុតសម្រាមមួយ។ក្នុងឱកាសសំណេះសំណាលនេះផងដែរឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​ថ្លែងអំណរ​គុណដល់​ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធានក្រុមការងារជនបង្គោល​ចុះជួយ​ស្រុកជើងព្រៃ ព្រមទាំង​ថ្នាក់ដឹកនាំផ្សេងៗទៀត​ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចុះជួយ និង​កសាងអភិវឌ្ឍន៍​ភូមិឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ​ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ​បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន ​ការកសាងផ្លូវថ្នល់ ​សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក​ ប្រឡាយទឹក ស្រះទឹក ការដាំ​កូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម​ រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់​សម្រាប់គ្រួសារ​ប្រជាពលរដ្ឋនៅជនបទ។នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​នាំ​យក​អំណោយ​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ប្រគល់​ជូន​វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ​លោក​គ្រូអ្នកគ្រូ និង​សិស្សានុសិស្ស រួមមាន៖ លោក​គ្រូអ្នក​គ្រូ ចំនួន៨៦នាក់ ម្នាក់ៗ​ទទួល​បាន​សៀវភៅ​សរសេរ​១ក្បាល ប៊ិច៤ដើម និងខ្មៅដៃចុច៣ដើម, សិស្សានុសិស្ស ៥៣៣នាក់ ម្នាក់ៗ​ទទួលបានសៀវភៅសរសេរ១ក្បាល ក្រដាស​ឈុតសំបុត្រ១ដុំ ប៊ិច២ដើម ខ្មៅដៃចុច២ដើម ​និងបណ្តូលខ្មៅដៃ៤ប្រអប់, និងជូន​វិទ្យាល័យ​សម្រាប់​ប្រើប្រាស់​ក្នុង​បណ្ណាល័យ​ រួមមាន វចនានុក្រមចំរុះ៥៩ក្បាល ​សៀវភៅ​ពុម្ពមេរៀន​អាន​៦១ក្បាល សៀវភៅ​បង្រៀន​អំពី​សត្វព្រៃជាភាសាបរទេស៦១ក្បាល សៀវភៅ​បង្រៀនអំពីសត្វ​ស្រុកជា​ភាសាបរទេស៦៣ក្បាល សៀវភៅអានជាភាសាបរទេស១០៣ក្បាល ​និង​សៀវ​ភៅរៀន​សរសេរ​ភាសាបរទេស ​និង​គូរ គំនូរ​ ៩៨ក្បាល។ ក្រុមហ៊ុន ​ជីបម៉ុងហ្គ្រូប ​ក៏បានចូលរួម ឧបត្ថម្ភ​ភេសជ្ជៈ ចំនួន ២.៣០០កេស ​សម្រាប់ចែកជូន​ លោកគ្រូអ្នកគ្រូ ​សិស្សានុសិស្ស ​និងប្រជាពលរដ្ឋ ដែល​ចូលរួមក្នុងពិធីនេះផងដែរ​ម្នាក់ៗ​ទទួល​បាន​មួយ​កេស៕ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់បានបំផ្លាញទីតាំងយោធាអាមេរិកយ៉ាងតិច ២០កន្លែង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម
06/01/2026 06:06 PM
មីន និងគ្រាប់ដែលមិនទាន់ផ្ទុះជាង ៦.០០០គ្រាប់ ត្រូវបានបោសសម្អាត នៅក្នុងប្រទេសយេម៉ែន ក្នុងខែឧសភា
06/01/2026 06:06 PM
ប្រធានាធិបតី៖ កងទ័ពជើងទឹកបារាំងស្ទាក់ចាប់នាវាដឹកប្រេងជាប់ទណ្ឌកម្មដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
06/01/2026 06:06 PM
នាយករដ្ឋមន្រ្តីហុងគ្រី គំរាមចាត់វិធានការតាមផ្លូវច្បាប់ បើសិនប្រធានាធិបតីបដិសេធន៍មិនព្រមលាលែងពីតំណែង
06/01/2026 06:06 PM
អ៊ីរ៉ង់៖ ជំហរផ្ទុយ​ពី​អាមេរិក និងការវាយប្រហារររបស់​អ៊ីស្រាអែល នៅ​លីបង់ កំពុងពន្យឺតដំណើរការ​ការទូត
06/01/2026 06:06 PM
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្រោយហេតុការណ៍ផ្ទុះក្នុងរោងចក្ររបស់ក្រុមហ៊ុនអវកាស Hanwha របស់កូរ៉េខាងត្បូង
06/01/2026 06:06 PM
កូវ៉ែតថ្កោលទោសការវាយប្រហារដ៏សាហាវយង់ឃ្នង និងម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់
06/01/2026 06:06 PM
លោកMACRON៖ កងទ័ពជើងទឹកបារាំងបើកប្រតិបត្តិកាឃាត់នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
06/01/2026 06:06 PM
AUKUS ទទួលបានការជំរុញខ្លាំង ដោយសារ​ក្ដី​បារម្ភ អំពីភាពងាយរងគ្រោះនៃខ្សែកាបក្រោមសមុទ្រ
06/01/2026 06:06 PM
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្នុងអគ្គិភ័យនៅរោងចក្រ Hanwha Aerospace របស់កូរ៉េខាងត្បូង
06/01/2026 06:06 PM