ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្វីលីពីនកំពុងថ្លឹងថ្លែងជម្រើសផ្លូវច្បាប់ប្រឆាំងនឹងចិន ជុំវិញការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម

2023/09/22 12:48:04 pm        142
ប្រទេសហ្វីលីពីន កំពុងស្វែងរកជម្រើសផ្លូវច្បាប់ប្រឆាំងនឹងប្រទេសចិន ដោយចោទប្រកាន់ថា ប្រទេសនេះ បានបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងដែលជាការចោទប្រកាន់មួយត្រូវបានច្រានចោលដោយទីក្រុងប៉េ កាំងថាជាការប៉ុនប៉ង«បង្កើតជម្លោះនយោបាយ»។ក្រសួងការបរទេសហ្វីលីពីន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនកំពុងរង់ចាំការវាយតម្លៃពីភ្នាក់ងារផ្សេងៗនៃទំហំការខូចខាតបរិស្ថាន នៅក្នុងតំបន់ថ្មប៉ប្រះទឹក Iroquois នៅក្នុងកោះប្រជុំកោះ ស្ព្រាតលី (Spratly) ហើយនឹងត្រូវបានដឹកនាំដោយអគ្គមេធាវី លោក Menardo Guevarra។លោក Guevarra ត្រូវបានដកស្រង់សម្តីកាលពីថ្ងៃព្រហស្បតិ៍ដោយសារព័ត៌មាន Rappler ដោយនិយាយថា លោកកំពុងសិក្សាពីលទ្ធភាពនៃការប្តឹងផ្តល់ករណីផ្លូវច្បាប់ទីពីរនៅចំពោះមុខតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ទោះបីជាមិនទាន់មានសេចក្តីសម្រេច ត្រូវបានធ្វើឡើងទៅលើចំណាត់ការតាមផ្លូវច្បាប់អ្វី នឹងត្រូវបានធ្វើឡើងនោះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ។ក្រសួងបាននិយាយទៀតថា បណ្តារដ្ឋដែលចូលក្នុងតំបន់EEZនិងតំបន់ដែនសមុទ្ររបស់ហ្វីលីពីន ក៏មានកាតព្វកិច្ចការពារ និងថែរក្សាបរិស្ថានសមុទ្ររបស់យើងដែរ»។

គ.ជ.ប ប៉ាន់ស្មានតួលេខពលរដ្ឋអញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចំនួនជាង២៨ម៉ឺននាក់

2023/09/22 12:28:26 pm        65
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការប៉ាន់ស្មានតួលេខប្រជាពលរដ្ឋ អញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ មានចំនួនជាង ២៨ម៉ឺននាក់។នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប ​បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធការងារ​សន្តិសុខ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ, ការចុះឈ្មោះបោះឆ្នោត, ការចុះឈ្មោះភ្នាក់ងារ​គណបក្ស​នយោបាយ, ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ​និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោម​អធិបតិភាពឯកឧត្តម ឌឹក សុវណ្ណារុំ សមាជិក គ.ជ.ប។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ការទទួលខុសត្រូវចំពោះមុខ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ធ្វើឡើងស្របទៅតាមច្បាប់រៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ននេះ គ.ជ.ប​ កំពុងផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា ​គោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ ​ដើម្បីឲ្យភាគីពាក់ព័ន្ធក្រសួង-ស្ថាប័នត្រៀម​លក្ខណៈបង្ករភាពងាយស្រួលដល់ដំណើរការសម្រាប់ការងារសន្តិសុខនៅអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ឯកឧត្តម បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំគឺធានាយ៉ាងណា​ឲ្យការរៀបចំ​បញ្ជីនេះមានសុពលភាព ​និងភាពត្រឹមត្រូវសម្រាប់ការបោះឆ្នោត ​ខណៈ គ.ជ.ប បានប៉ាន់ស្មាន​ប្រជាពលរដ្ឋ​នឹងអញ្ជើញចុះឈ្មោះបោះឆ្នោត​ឆ្នាំនេះចំនួនជាង២៨ម៉ឺននាក់។ ជាមួយគ្នា ដើម្បីជំរុញប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ​ឯកឧត្តម ថ្លែងថា គ.ជ.ប បានប្រើគ្រប់​មធ្យោបាយ និងគ្រប់រូបភាព ដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម បណ្ដាញសារព័ត៌មាន​ជាតិនានា អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ​ក្នុងការចូលរួម​ចំណែកបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣​ រួមទាំងការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ក៏ដូចជា​ការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់​ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣ ដូចបានកំណត់​ក្នុងប្រតិទិន​នៃការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ​ខណៈការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសត្រូវអនុវត្តចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

មន្ដ្រីជំនាញរកឃើញអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ច្រើនជាងគេ គឺខេត្តតាកែវ និងព្រះសីហនុ

2023/09/22 12:14:34 pm        3453
ភ្នំពេញ៖ ក្នុងកំរិតបច្ចេកទេសមន្ត្រីជំនាញបានបង្ហាញទិន្នន័យសិក្សា និងវិភាគ រកឃើញថា ចំនួនអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ ច្រើនជាងគេគឺមានពីរខេត្ត (ខេត្តតាកែវ និងខេត្តព្រះសីហនុ) ជាពិសេសក្រុមប្រឈមមុខខ្ពស់ ។លោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ បានធ្វើបទបង្ហាញអំពី ការប៉ាន់ប្រមាណចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្នាក់ ក្រោមជាតិ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍ ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស មកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។លោកបណ្ឌិត បានបន្តថា ទិន្នន័យនេះបានមកពីការសិក្សា និងវិភាគដោយប្រមូលព័ត៌មាន គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ហើយលទ្ធផលបែងចែក ទៅតាមអាយុភេទ ទីកន្លែង និងអត្រាប្រើប្រាស់ថ្នាំជាដើម។ លោកបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងក្រុមប្រឈមគឺមាន៦ខេត្ត ក្នុងចំណោម ២៥ ដែលគ្របដណ្តប់ជាង ៦០ភាគរយ នៃចំនួនសរុប​ទៅទូទាំងប្រទេស។ ដោយឡែក EW មានការធ្លាក់ចុះគិតចាប់ពីឆ្នាំ២០១០នៅពេល ដែលក្រុមប្រឈម ( KP ) មានការកើនឡើងគួរឱ្យកត់សម្គាល់។ក្នុងកំរិតបច្ចេកទេសរកឃើញថា ចំនួនអ្នកឆ្លងថ្មី ច្រើនជាងគេគឺមានពីរខេត្តគឺខេត្តតាកែវ និង​ខេត្តព្រះសីហនុ ជាពិសេសក្រុមប្រឈមមុខខ្ពស់ ហើយទិន្នន័យនេះមិនទាន់បានបញ្ចូលទិន្នន័យ PreP នៅក្នុងកម្មវិធីនៅឡើយ ហើយដែលនឹងមានគម្រោងពង្រីកការគ្របដណ្តប់ឱ្យបានលើសពី ១ម៉ឺននាក់នេះ។ ​ការកើនឡើងនៃអ្នកឆ្លងជំងឺអេសដ៍ច្រើន ​ដោយសារកត្តាផ្សេងៗដូចជា ករណី​គ្រឿងញៀន អត្រា​អ្នកស្រលាញ់ភេទដូចគ្នា​ បុរស និងបុរស និងអត្រាស្ត្រីរកស៊ីសេវា​កំសាន្តសប្បាយ ។ល។បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ​និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ​ការគិតគូអំពីទិន្នន័យទាក់ទង នឹង​កម្មវិធីឆ្លើយតបមេរោគអេដស៍ ​ជំងឺអេដស៍ ​នៅតែជាចំណុចជាអាទិភាព ដើម្បីទទួលបាននូវ​បទ​អន្តរាគមន៍ បង្ការដែលមានលក្ខណៈ​សុក្រឹត​ ជាក់លាក់ក្នុងការយក មកប្រើប្រាស់ ដើម្បី​សម្រេច​បាននូវការសម្រេចចិត្តបានត្រឹមត្រូវ​ និងទាន់ពេលវេលា។ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ​បានផ្តល់អនុសាសន៍ដល់សមាជិក ​សមាជិកាបន្តសហការ និងសម្របសម្រួល​ការមួយអាជ្ញាធរពាក់ព័ន្ធ និង​អង្គការ​សង្គមស៊ីវិលជំរុញការងារផ្សព្វផ្សាយ​ដល់​ប្រជាជនគោលដៅ ​ឱ្យបន្តការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍​គ្រប់មធ្យោបាយ ដល់ប្រជាជនគន្លឹះ ​ជាពិសេសក្រុមយុវវ័យ​ ដើម្បីបង្ការខ្លួនចៀសពីការឆ្លង​មេរោគ​អេដស៍ និងលុបបំបាត់ការរើសអើង ​និងមាក់ងាយក្នុងចំណោមអ្នក​ផ្ទុកមេរោគអេដស៍ និង​ប្រជាជនគន្លឹះ៕អត្ថបទ រដ្ឋា

កម្ពុជា-បារាំងបន្តរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុគ្រប់គ្រងសំណល់ និងជីវចម្រុះ

2023/09/22 11:50:14 am        415
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង បានប្រកាស​បន្តពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង​សំណល់ និងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា។ប្រទេសទាំងពីរបានប្រកាសជំហរបែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូត​នៃសាធារណៈរដ្ឋ​បារាំង ​ចូលជួប​សម្តែងការគួរសម ​និងពិភាក្សាការងារ​នៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំង​ប្រទេសបារាំង និងកម្ពុជា។ ឯកឧត្តមបន្តថា ការផ្តោតលើការស្វែងរក​មូលដ្ឋានរួមនិងធ្វើការសហការគ្នា ​គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាការខិតខំប្រឹងប្រែង​របស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់​ទៅនឹងសកលទាំងអស់គ្នា។ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ​និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ​ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹង​សំណល់រឹង ជាអាទិភាព​ទីមួយហើយ​បញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញ​នូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុសិស្ស​នៅតាមសាលារៀន ​ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្ត​ទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន​ ជាជំហ៊ានៗបន្តទៀត។ ជាលទ្ធផលខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះរួចហើយ ដោយទទួលបានការ​ចូលរួម​គាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ ​និងសិស្សានុសិស្សជាង ១០ ម៉ឺននាក់ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងអំពីផែនការរបស់លោកប្រធានាធិបតី Macron ដើម្បីធ្វើ​សន្និសីទនៅទីក្រុង​ Nice ក្នុងឆ្នាំ ២០២៥ ​ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែល​ជា​គំនិតនៃការបង្កើត «ស្ថានទូតគ្មានដបប្លាស្ទិក»។ ​បន្ទាប់មកទៀតឯកឧត្តម ​ក៏បានចែករំលែកព័ត៌មាន ទាក់ទងនឹង​គម្រោងរបស់បារាំង ​ដើម្បីសាងសង់រោងចក្រកែច្នៃ​ឡើងវិញនៅរាជធានីភ្នំពេញ​ផងដែរ។ ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកជម្រើសថង់ប្លាស្ទីក ដែលមានមូលដ្ឋាន​លើដំឡូងមី ​សារៈសំខាន់នៃការបង្ការ ជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញត្រូវ​បាន​លើកឡើង រួមជាមួយនឹងការផ្តល់ឱ្យដើមឈើ ដោយមានគោលដៅសម្រេចបាននូវការ​កាត់​បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។ជាកិច្ចប្រជុំបានបញ្ចប់ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការ និង​ការបន្តទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាប្រឈមរួម​ក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង​សំណល់ និងជីវចម្រុះ៕

ស៊ីម៉ាក់ រៀបចំសិក្ខាសាលាសិក្សាឈ្វេងយល់ពីស្ថានភាពចំការមីន និងបញ្ហាប្រឈមក្នុងកិច្ចប្រតិបត្តិការ បោសសំអាតមីន

2023/09/22 11:10:07 am        390
សៀមរាប៖ នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣ នៅខេត្ដសៀមរាប មន្ដ្រីស៊ីម៉ាក់ រៀបចំសិក្ខាសាលាសិក្សាឈ្វេងយល់ពីស្ថានភាពចំការមីន និងបញ្ហាប្រឈមក្នុងកិច្ចប្រតិបត្តិការ បោសសំអាតមីន រវាងអង្គភាពស៊ីម៉ាក់ និងប្រទេសកូឡូប៊ី បន្ទាប់ពីធ្វើទស្សនកិច្ចនៅចម្ការមីនក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងរោងជាងកណ្តាល ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការទីវាលរបស់អង្គភាពស៊ីម៉ាក់ ដើម្បីត្រៀមធ្វើការបូកសរុបវាយតម្លៃរួមគ្នា ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន JICA។

ក្រុមអ្នកតវ៉ាអាមេនី បានបិទផ្លូវ និងប៉ះទង្គិចជាមួយនគរបាល នៅទីក្រុង Yerevan ភាគកណ្តាល

2023/09/22 11:02:35 am        404
អាមេនី៖ នគរបាលប្រទេសអាមេនី កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឃុំខ្លួនមនុស្សជាច្រើននាក់នៅក្នុងទីក្រុង Yerevan ដែលបានបិទផ្លូវ ក្នុងការតវ៉ាប្រឆាំងការចុះចាញ់របស់តំបន់ណាហ្គ័ណរ-ការ៉ាបាក់( Nagorno-Karabakh) ដែលផ្តាច់ខ្លួន។ក្រុមអ្នកតវ៉ារាប់រយនាក់ ដែលបានធ្វើឲ្យមានកំហឹងដោយភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការដួលរលំចុងក្រោយរបស់អាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់ បានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុង Yerevan ភាគកណ្តាល។ ពួកគេបានទាមទារឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ជាអ្នកដែលទទួលខុសត្រូវចំពោះការចុះចាញ់ប្រទេសអាស៊ែបៃហ្សង់ក្នុងសង្គ្រាមឆ្នាំ២០២០។ លោក Pashinyan បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ ពីការធ្វើមិនគ្រប់គ្រាន់ដើម្បីគាំទ្រប្រទេសអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងមិនស្គាល់អត្តសញ្ញាណ កំពុងពិភាក្សាអំពីរដ្ឋប្រហារនៅក្នុងទីក្រុង Yerevan៕

លោក Assad ធ្វើទស្សនកិច្ចនៅចិន ព្យាយាមបញ្ចប់ភាពឯកោផ្នែកការទូត

2023/09/22 10:57:44 am        392
ចិន៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានមកដល់ទីក្រុង Hangzhou ប្រទេសចិនភាគខាងកើត ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៤ ហើយបំណងចុងក្រោយរបស់លោកដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតដែលមានរយៈពេលជាងមួយទសវត្សរ៍ក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។លោក Assad បានមកដល់តាមយន្តហោះ Air China ក្នុងពេលមានអ័ព្ទខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា «បានបន្ថែមបរិយាកាសនៃភាពអាថ៌កំបាំង» ជាការស្វាគមន៍ចំពោះការធ្វើដំណើរទៅក្រៅប្រទេសមិនញឹកញាប់របស់មេដឹកនាំស៊ីរី ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលសង្រ្គាមស៊ីវិលបានផ្ទុះឡើង បណ្តាលឲ្យមនុស្សជាងកន្លះលាននាក់ស្លាប់។ មេដឹកនាំស៊ីរី មានផែនការចូលរួមក្នុងពិធីបើកកីឡាអាស៊ី(Asian Games) នៅថ្ងៃសៅរ៍ជាមួយឥស្សរជនបរទេសជាច្រើននាក់ផ្សេងទៀត មុនពេលដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន។លោកនឹងជួបប្រធានាធិបតី លោក Xi Jinping នៅថ្ងៃសុក្រនេះ និងមានជំនួបបន្ថែមទៀតនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ នៅក្នុងទីក្រុងប៉េកាំង។ ដោយត្រូវបានគេមើលឃើញនៅជាមួយប្រធានាធិបតីចិននៅក្នុងការជួបជុំប្រចាំតំបន់ វានឹងបន្ថែមភាពស្របច្បាប់ថែមទៀតដល់យុទ្ធនាការរបស់លោក Assad ដើម្បីត្រលប់ទៅរកឆាកពិភពលោកវិញ។ ប្រទេសស៊ីរី បានចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ចិនក្នុងឆ្នាំ២០២២ ហើយត្រូវបានស្វាគមន៍ឱ្យត្រលប់មកកាន់សម្ព័ន្ធអារ៉ាប់កាលពីខែឧសភា៕

ICRC៖អនាម័យ និងទឹក គឺជាអាទិភាពនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់នៅលីប៊ី

2023/09/22 10:53:05 am        323
លីប៊ី៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា អនាម័យ និងការទទួលបានទឹក គឺជាតម្រូវការបន្ទាន់បំផុតនៅក្នុងទីក្រុង Derna ខណៈជំនួយមនុស្សធម៌កំពុងត្រូវបានបែងចែកនៅក្នុងប្រទេសលីប៊ី ដែលរងគ្រោះដោយទឹកជំនន់។ ប្រធានគណៈប្រតិភូប្រទេសលីប៊ីរបស់ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយនៅពេលត្រឡប់ពីបេសកកម្មទៅកាន់ទីក្រុង Derna កាលពីថ្ងៃព្រហស្បតិ៍ថា ការងាររបស់អង្គការមិនត្រូវបានបង្អាក់ដោយអាជ្ញាធរក្នុងតំបន់នោះទេ ប៉ុន្តែវត្តមានយោធាដ៏ច្រើនអាចមើលឃើញនៅក្នុងទីក្រុង Derna ។មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះ Daniel បានវាយប្រហារឆ្នេរភាគខាងកើតប្រទេសលីប៊ី កាលពីថ្ងៃទី ១០ ខែកញ្ញា។ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នាបានផ្តល់តួលេខខុសៗគ្នានៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ។ អភិបាលក្រុង បានប៉ាន់ប្រមាណថា មនុស្សជាង ២០.០០០នាក់បានបាត់ខ្លួន ហើយអង្គការសុខភាពពិភពលោកបានបញ្ជាក់ពីចំនួនអ្នកស្លាប់មាន ៣.៩២២នាក់៕

ចិនព្រមាននៅUNកុំឲ្យមើលស្រាល «ឆន្ទៈដ៏រឹងមាំ»របស់ខ្លួនទៅលើកោះតៃវ៉ាន់

2023/09/22 10:49:58 am        335
ចិន៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានព្រមាននៅឯអង្គការសហប្រជាជាតិកុំឲ្យមើលស្រាល «ឆន្ទៈដ៏រឹងមាំ» របស់ខ្លួនទៅលើកោះតៃវ៉ាន់ ខណៈពេលដែលនិយាយថា ទីក្រុងប៉េកាំងចចង់បានមធ្យោបាយសន្តិភាពដើម្បីទទួលយកលទ្ធិប្រជាធិបតេយ្យស្វ័យគ្រប់គ្រងនេះ។ថ្លែងទៅកាន់មហាសន្និបាត លោកអនុប្រធានាធិបតី Han Zheng បានលើកឡើងម្តងទៀតនូវជំហររបស់ទីក្រុងប៉េកាំងដែលថា តៃវ៉ាន់ ដែលជុំវិញប្រទេសកុម្មុយនីស្តដីគោកនេះ បានធ្វើសមយុទ្ធយោធាម្តងហើយម្តងទៀត គឺជា«ផ្នែកដែលមិនអាចកាត់ផ្តាច់បាន»របស់ប្រទេសចិន។លោក បាននិយាយថា៖«គ្មាននរណាម្នាក់ គួរមើលស្រាលការតាំងចិត្តដ៏រឹងមាំ ឆន្ទៈដ៏មោះមុត និងអំណាចរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេនោះបានទេ»។លោកបានថ្លែងថា៖«ការសម្រេចបាននូវការបង្រួបបង្រួមពេញលេញរបស់ប្រទេសចិន គឺជាសេចក្តីប្រាថ្នារួមគ្នារបស់កូនប្រុសស្រីទាំងអស់នៃប្រជាជនចិន»។«យើងនឹងបន្តខិតខំធ្វើការបង្រួបបង្រួមដោយសន្តិវិធី ដោយស្មោះស្ម័គ្របំផុត និងការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»។ប្រទេសស្ទើរតែទាំងអស់ទទួលស្គាល់ទីក្រុងប៉េកាំងជាជាងទីក្រុងតៃប៉ិ ប៉ុន្តែសហរដ្ឋអាមេរិក មានទំនាក់ទំនងក្រៅផ្លូវការដ៏រឹងមាំជាមួយកោះតៃវ៉ាន់ ដែលខ្លួនផ្តល់អាវុធ ដើម្បីធានាគោលការណ៍ស្វ័យការពាររបស់កោះនេះ៕

គ្រឿងចក្រធុនធ្ងន់ ត្រូវបានដុតបំផ្លាញ ក្នុងការវាយប្រហារដោយការលួចដុត នៅភាគខាងត្បូងប្រទេសឈីលី

2023/09/22 10:47:14 am        208
ឈីលី៖ អាជ្ញាធរនិយាយថា នគរបាលកំពុងស៊ើបអង្កេតការវាយប្រហារដោយការលួចដុត នៅក្នុងសង្កាត់ Tolten នៅតំបន់ Araucania ដ៏រសើបរបស់ប្រទេសឈីលី។ យោងតាមកម្មករនៅក្នុងតំបន់ បានឲ្យដឹងថា ការវាយប្រហារបែបនេះមិនត្រូវបាននឹកស្មានដល់នោះទេ ហើយគ្រឿងចក្រ១១គ្រឿងត្រូវបានដុតបំផ្លាញ។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អ្នកវាយប្រហារ បានទុកសារនៅកន្លែងកើតហេតុ មុនពេលភៀសខ្លួនចេញពីតំបន់នេះ។ តំបន់ Araucania ស្ថិតក្នុងស្ថានភាពគ្រាអាសន្នជាងមួយឆ្នាំមកហើយ។ បញ្ហានេះត្រូវបានធ្វើឲ្យរង្គោះរង្គើជាយូរមកហើយដោយការបញ្ឆេះជម្លោះរវាងជនជាតិដើមភាគតិច Mapuche និងរដ្ឋាភិបាលឈីលី។ជនជាតិដើមភាគតិច Mapuche ប្រមាណ ១,៧ លាននាក់រស់នៅក្នុងប្រទេសឈីលី ភាគច្រើននៅក្នុងតំបន់ Araucania ជាតំបន់ព្រៃក្រាស់នៃភ្នំភ្លើងដែលគ្របដណ្តប់ដោយព្រិល មានចម្ងាយ ៤០០ ម៉ាយពីភាគខាងត្បូងរដ្ឋធានី Santiago របស់ប្រទេស។ តំបន់នេះមានអត្រានៃភាពក្រីក្រខ្ពស់។ សកម្មជនជនជាតិដើមភាគតិច និយាយថា ដីរបស់ពួកគេត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយផ្នែកកសិកម្ម ព្រៃឈើ និងឧស្សាហកម្មផ្សេងទៀត ហើយបានបន្ទោសរដ្ឋចំពោះការខកខានមិនបានរក្សាសិទ្ធិជាប្រវត្តិសាស្ត្ររបស់ពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM