ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរម៉ិកស៊ីករកឃើញជនអន្តោប្រវេសន៍៣៥០នាក់ កំពុងធ្វើដំណើរនៅខាងក្នុងរថយន្តសណ្តោង

2023/09/15 12:13:54 pm        58
យោងតាមវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ(INM) របស់ប្រទេសបានឲ្យដឹងថា ជនអន្តោប្រវេសន៍៣៥០នាក់ ត្រូវបានរកឃើញ ប្រជ្រៀតគ្នានិងខ្សោះជាតិទឹក នៅផ្នែកខាងក្រោយក្នុងរថយន្តសណ្តោង នៅប្រទេសម៉ិកស៊ិក ភាគអាគ្នេយ៍ ។ ការរកឃើញនេះ ត្រូវបានធ្វើឡើងនៅចំណតបង់ប្រាក់ នៅទីក្រុង កូសាម៉ាឡូប៉ាន(Cosamaloapan) ភាគខាងត្បូងរដ្ឋ Veracruz ជាកន្លែងដែលបុគ្គលិកវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ និងមន្ត្រីសន្តិសុខ បានស្លាប់លឺសំឡេងយំនិងគោះទ្វារនៅផ្នែកខាងក្រោយរថយន្តសណ្តោង នៅពេលនោះពួកគេបានរកឃើញជនអន្តោប្រវេសន៍។នៅលើកន្ទុយសណ្តោងរបស់រថយន្ត មាន ស្ត្រី បុរសនិងអនីតិជន មកពីប្រទេស ហ្គាតេម៉ាឡា អេក្វាឌ័រ ហុងឌុយរ៉ាស់ និងប្រទេសអែលសាវ៉ាឌ័រ។ រថយន្ត និងអ្នកបើកបរ ត្រូវបានយកទៅទុកនៅការិយាល័យអគ្គមេធាវី។ អានិតិជននិងគ្រួសារជាច្រើនត្រូវបានរកឃើញនៅក្នុងរថយន្តសណ្តោងនឹងស្ថិតនៅក្រោមការឃុំខ្លួនរបស់ប្រព័ន្ធសុខមាលភាពគ្រួសារក្នុងតំបន់ ខណៈមនុស្សពេញវ័យ ត្រូវបាននាំទៅកាន់អគារវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ នៅក្នុងរដ្ឋ ដើម្បីកំណត់ស្ថានភាពការធ្វើអន្តោប្រវេសន៍របស់ពួកគេនៅម៉ិកស៊ីក។

ប្រទេសកោះស៊ីប ធ្វើសមយុទ្ធយោធាជាមួយបារាំង អ៊ីតាលី និងក្រិក ដើម្បីពង្រឹងសន្តិសុខនៅសមុទ្រមេឌីទែរ៉ាណេខាងកើត

2023/09/15 12:04:18 pm        75
ប្រធានាធិបតីកោះស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារួមគ្នាជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួនបីផ្សេងទៀត ដែលកំពុងដំណើរការនៅសមុទ្រមេឌីទែរ៉ាណេខាងកើត បញ្ជាក់ពីការត្រៀមខ្លួនរបស់ប្លុកនេះ ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។លោកប្រធានាធិបតី នីកូស គ្រីស្តូឌូលីដែស (Nikos Christodoulides) បាននិយាយថា សមយុទ្ធជាមួយប្រទេសបារាំង អ៊ីតាលី និងក្រិក គឺមានសារៈសំខាន់ជាពិសេសសម្រាប់ប្លុកដែលមានសមាជិក ២៧ប្រទេស និងប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ។លោកគ្រីស្តូឌូលីដែស បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុង«ផ្តោតការយកចិត្តទុកដាក់ដ៏ពិសេស»លើការធ្វើឲ្យប្រសើរឡើងនូវការដំឡើងមូលដ្ឋានយោធារបស់កោះនេះ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីទីតាំងភូមិសាស្រ្តរបស់ខ្លួន នៅជ្រុងភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប និងនៅជិតមជ្ឈិមបូព៌ា និងអាហ្វ្រិក។លោកបាននិយាយមុនដំណើរទស្សនកិច្ចទៅកាន់នាវាចម្បាំងបារាំង Chevalier Paul ដែលកំពុងចូលរួមក្នុងសមយុទ្ធនេះ ហើយបានសង្កត់ធ្ងន់ថា ការបង្ហាញភាពរឹងមាំមិនត្រូវបានងាកទៅប្រឆាំងនឹងប្រទេសណាមួយឡើយ ដែលជាការនិយាយសំដៅប្រទេសទួរគី ដែលប្រទេសស៊ីបមានអតីតកាលដ៏ហិង្សា រួមទាំងការឈ្លានពានរបស់ទួរគីក្នុងឆ្នាំ១៩៧៤ ដែលធ្វើឡើងដោយរដ្ឋប្រហារមួយក្នុងគោលបំណងបង្កើតសហជីពមួយជាមួយប្រទេសក្រិក។

ចិនអំពាវនាវឲ្យមានការយកចិត្តទុកដាក់ពីស្ថាប័នសិទ្ធិមនុស្សUN លើការបញ្ចេញទឹកនុយក្លេអ៊ែរជប៉ុន

2023/09/15 12:00:53 pm        80
អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឲ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ និងបានជំរុញឲ្យប្រទេសជប៉ុនបញ្ឈប់ការបញ្ចេញទឹកសំណល់នេះជាបន្ទាន់។លោក Chen Xu ប្រធានបេសកកម្មរបស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយអំឡុងកិច្ចសន្ទនាទល់មុខគ្នាទៅវិញទៅមក ជាមួយលោក Pedro Arrojo-Agudo អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ចំពោះទឹកទទួលទានសុវត្ថិភាព និងអនាម័យ ដែលប្រសិនបើទឹកមានសារធាតុពុលនុយក្លេអ៊ែរពិតជាមានសុវត្ថិភាព ប្រទេសជប៉ុននឹងមិនត្រូវចាក់វាចូលទៅក្នុងសមុទ្រនោះទេ។ លោក Chen និយាយថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមយ៉ាងបង្ខំ និងជាឯកតោភាគី នូវការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធចំពោះសុខភាព ការអភិវឌ្ឍន៍និងបរិស្ថានប្រជាជន នៅបណ្តាប្រទេសតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនិងនៅជុំវិញពិភពលោក។លោកបានបញ្ជាក់បន្ថែមថាធម្មនុញ្ញភាព ភាពស្របច្បាប់ និងសុវត្ថិភាព នៃការបញ្ចេញទឹកសំណល់ ត្រូវបានចោទសួរដោយសហគមន៍អន្តរជាតិ និងត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយពលរដ្ឋនៅក្នុងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។

សហភាពអឺរ៉ុប បន្ទោសកូសូវ៉ូ ជុំវិញកិច្ចព្រមព្រៀងធ្វើប្រក្រតីភាពដែលជាប់គាំងជាមួយ ស៊ែរប៊ី

2023/09/15 11:56:27 am        61
ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានស្តីបន្ទោសប្រទេសកូសូវ៉ូ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការដែលមិនបានអនុវត្តកិច្ចព្រមព្រៀងជាមួយប្រទេសស៊ែរប៊ី លើប្រក្រតីភាពទំនាក់ទំនងរវាងអតីតសត្រូវសម័យសង្គ្រាមទាំងពីរ។ លោក Borrell បាននិយាយនិយាយបន្ទាប់ពីកិច្ចពិភាក្សា នៅក្នុងទីក្រុង Brussels ជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti និងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic លើផែនការ ដែលត្រូវបានព្រមព្រៀងកាលពីពេលដំបូងនៅឆ្នាំនេះ ប៉ុន្តែបានជាប់គាំងភ្លាមៗ។ លោក Borrell និយាយបន្ទាប់ពីជំនួបថា វាពុំអាចធ្វើទៅបាននោះទេដើម្បីផ្សះផ្សាភាពខ្វែងគំនិតគ្នានៅពេលបច្ចុប្បន្ននេះ។ លោកនិយាយថា លោក Kurti ពុំទាន់ត្រៀមរួចរាល់នូវចំណាត់ការឆ្ពោះទៅមុខ ជាមួយការបង្កើតសមាគមទីក្រុងភាគច្រើនរបស់ពលរដ្ឋស៊ែប៊ី ដែលនឹងផ្តល់ឲ្យពួកគេនូវស្វ័យភាពបន្ថែមទៀត និង អ្វីដែលទីក្រុង Pristine ប្រទេសកូសូវ៉ូ បានប្តេជ្ញាអំឡុងកិច្ចសន្ទនាដែលគាំទ្រដោយសហភាពអឺរ៉ុបរយៈ១០ឆ្នាំមកនេះ ជាមួយទីក្រុង Belgrade ប្រទេសស៊ែរប៊ី។ ជនជាតិភាគតិចអាល់បានី មានប្រជាជនជាង៩០ភាគរយនៅក្នុងប្រទេសកូសូវ៉ូ ដោយប្រជាជនស៊ែប៊ីភាគច្រើននៅក្នុងតំបន់ភាគខាងជើង ជាកន្លែងដែលសមាគមទីក្រុងភាគច្រើន ត្រូវបានគ្រោងទុក។ ភាពតានតឹងរវាង ភាគីទាំងពីរបានកើនឡើងកាលពីខែឧសភា នៅពេលដែលទាហានរក្សាសន្តិភាពសម្ព័ន្ធយោធាណាតូជាង៩០នាក់ និងអ្នកតវ៉ាជនជាតិស៊ែប៊ីប្រមាណ៥០នាក់ បានរងរបួសក្នុងភាពចលាចល នៅប្រទេសកូសូវ៉ូ ភាគខាងជើង។

សហរដ្ឋអាមេរិករៀបចំដំណើរការជនអន្តោប្រវេសន៍ ដែលកំពុងរង់ចាំនៅចន្លោះរបាំងព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា

2023/09/15 11:48:49 am        91
ភ្នាក់ងារល្បាតព្រំដែនអាមេរិក បានបើករបាំងដែក នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ក្បែរទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ ហើយបានរៀបចំដំណើរការជនអន្តោប្រវេសន៍ដែលបានប្រមូលផ្តុំនៅទីនោះ កាលពីសប្តាហ៍មុន។ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពិភពលោក បានជាប់គាំងនៅចន្លោះរនាំងព្រំដែនដែកទាំងពីរអស់រយៈពេលជាច្រើនថ្ងៃ ដែលជាកន្លែងមួយធ្វើឲ្យនឹកឃើញដល់ជនអន្តោប្រវេសន៍ចំនួនធំ ដែលបានប្រមូលផ្តុំនៅទីនោះ ក្នុងខែឧសភា។ បុគ្គលិកជំនួយកាលពីថ្ងៃអង្គារ បាននាំយកទឹក និងអាហារទៅផ្តល់ឲ្យ មនុស្សរួមទាំងគ្រួសារដែលមានកូន។កាលពីថ្ងៃព្រហស្បតិ៍ ភ្នាក់ងារនេះ បានថតរូបជនអន្តោប្រវេសន៍ និងលិខិតឆ្លងដែនរបស់ពួកគេ ហើយបន្ទាប់មក បានដាក់ពួកគេនិងរបស់របរចូលទៅក្នុងរថយន្តដឹកទៅកាន់ទីតាំងមួយ ដែលពុំបានបញ្ជាក់ច្បាស់។រូបភាពជាច្រើនរបស់សារព័ត៌មានរ៉យទ័រ បង្ហាញពីស្ត្រីមួយជួរមកពីប្រទេសហ្សកហ្ស៊ី ដែលបង្ហាញអត្តសញ្ញាណរបស់ពួកគេ ដល់មន្ត្រីល្បាតព្រំដែន។

ការស្ទង់មតិ៖ ពលរដ្ឋអាមេរិក ខ្វែងគំនិតគ្នាលើការស៊ើបអង្កេតទម្លាក់តំណែងរបស់លោក Joe Biden

2023/09/15 10:44:53 am        148
យោងតាមការស្ទង់មតិដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ របស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos សហរដ្ឋអាមេរិកបានខ្វែងគំនិតគ្នាជុំវិញការស៊ើបអង្កេតទម្លាក់តំណែងរបស់លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដោយភាគច្រើនបង្ហាញការគាំទ្រ។ ចំនួន៤១% នៃប្រជាពលរដ្ឋ បាននិយាយថា ពួកគេគាំទ្រគំនិតរបស់សភាក្នុងការបើក ការស៊ើបអង្កេតការទម្លាក់ពីតំណែងលើលោក Biden ដែលបានជាប់ពាក់ព័ន្ធបទចោទប្រកាន់ទាក់ទិននឹងកូនប្រុសរបស់លោក គឺលោក Hunter Biden ខណៈមតិ៣៥ភាគរយបានជំទាស់ និង២៤%និយាយថាពួកគេ មិនប្រាដក។ ការស្ទង់មតិតាមអនឡាញលើប្រជាពលរដ្ឋអាមេរិកចំនួន៤.៤១៣នាក់ ត្រូវបានធ្វើកាលពីថ្ងៃទី៨ខែកញ្ញា ដល់១៤កញ្ញា មានន័យថា អ្នកឆ្លើយតមួយចំនួន បានឆ្លើយសំណួរ មុនសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងដឹកនាំការស៊ើបអង្កេតនេះ។ គណបក្សសាធារណរដ្ឋនិយាយថា ពួកគេបានរកឃើញវប្បធម៌នៃអំពើពុករលួយ ជុំវិញសកម្មភាពធុរកិច្ចរបស់លោកHunter Biden ជាកូនប្រុសលោក ដែលត្រូវបានស៊ើបអង្កេត។ ពួកគេពុំបានបញ្ចេញភស្តុតាងនៃការប្រព្រឹត្តខុសរបស់ប្រធានាធិបតីបច្ចុប្បន្នរូបនេះទេ ហើយសេតវិមាននិយាយថា ការស៊ើបអង្កេតនេះ គឺជាចេតនានយោបាយដែលគ្មានការពិត៕

អ៊ីស្រាអែលអះអាងថា ខ្លួនបានរកឃើញសារធាតុផលិតគ្រាប់រ៉ុក្កែតចំនួន១៦តោន ដែលដឹកចេញពីទួរគីទៅតំបន់ហ្គាហ្សា

2023/09/15 10:41:49 am        108
អាជ្ញាធរគយរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញសម្ភារៈចំនួន១៦ តោនដែលប្រើសម្រាប់ផលិតគ្រាប់រ៉ុក្កែតក្នុង អំឡុងពេលត្រួតពិនិត្យការដឹកជញ្ជូនទំនិញពីប្រទេសទួរគីឆ្ពោះទៅតំបន់ហ្គាហ្សា ដែលក្រុមហាម៉ាសដែលកំពុងកាន់អំណាច បានច្រានចោលថាជាការប្រឌិត។អាជ្ញាធរគយ បាននិយាយថា ខ្លួនបានបញ្ឈប់សម្រាប់ការត្រួតពិនិត្យក្នុងខែកក្កដានូវកុងតឺន័រចំនួនពីរ ដែលផ្ទុកទំនិញចំនួន៥៤តោនដែលគេសន្មតថា ជាថង់ម្នាងសិលា។អាជ្ញាធរនេះ បានបន្ថែមថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានបញ្ជាក់ថា ថង់មួយចំនួនមានផ្ទុកសារធាតុអាម៉ូញ៉ូមក្លរីន ដែលត្រូវគេបាននិយាយថា ត្រូវបានប្រើប្រាស់ដោយក្រុមមួយចំនួន នៅក្នុងតំបន់ហ្គាហ្សា«ដើម្បីផលិតគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់សំដៅទៅប្រទេសអ៊ីស្រាអែល»។នៅតំបន់ហ្គាហ្សា អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានពណ៌នារបាយការណ៍នេះថា «ភូតកុហក»។លោក Qassem បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការចាប់បានសារធាតុនេះ កំពុងក្លែងបន្លំជាធ្វើលេស ដើម្បីរឹតបន្តឹងការបិទផ្លូវនៅតំបន់ហ្គាហ្សា»។

អ្នកជំនាញ៖ អាមេរិកចង់ពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែមិនចេះពីវិធីទំនាក់ទំនង

2023/09/15 10:38:19 am        104
អស់ជាច្រើនទសវត្សរ៍មកហើយ ដែលលោកខាងលិច និងជាពិសេសទីក្រុងវ៉ាស៊ីនតោន បានសួរខ្លួនឯងនូវសំណួរថា តើអាចដោះស្រាយបញ្ហាដូចកូរ៉េខាងជើងដោយរបៀបណា?ឥឡូវនេះ បញ្ហានោះអាចជារឿងបន្ទាន់ជាងពេលណាៗទាំងអស់ ខណៈរបបដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន បានឈានចូលដល់អ្វីដែលហាក់ដូចជាយុគសម័យថ្មីនៃមិត្តភាព ប៉ុន្តែអាមេរិកហាក់ដូចជាមិនអាចធ្វើអ្វីបានទាល់តែសោះ។ដូច្នេះ តើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងមមាញឹកក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងប្រទេសចិននោះ អាចនាំមេដឹកនាំកូរ៉េខាងជើងដ៏រឹងរូសមកតុចចារបានដោយរបៀបណា?ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំមុន លោកប្រធានាធិបតី បៃដិន ត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថា តើលោកមានអ្វីចង់ផ្ដាំផ្ញើ ឬនិយាយទៅកាន់លោក គីម ដែរឬទេនោះ លោកបៃដិន ឆ្លើយថា «ជំរាបសួរ និងជំរាបលា»។ លោក Frank Aum អ្នកជំនាញអាស៊ីភាគឦសាន មកពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក មាននិយាយថា នេះជាឱកាសមួយទៀតដែលអាមេរិកខកខាន ដោយបន្ថែមថា «ការខកខាន និងការបាត់បង់ឱកាសរបស់ភាគីទាំងពីរក្នុងការចចារ កើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប្រាំពីរទស្សវត្សរ៍ចុងក្រោយនេះ នាំឱ្យស្ថានការណ៍របស់កូរ៉េខាងជើងមិនអាចដោះស្រាយបាន ដែលយើងកំពុងប្រឈមមុខសព្វថ្ងៃនេះ។ អាមេរិកចង់ចូលរួមជជែកពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែពួកគេមិនចេះពីវិធីក្នុងការទំនាក់ទំនង និងមិនដឹងថាត្រូវចាត់វិធានការយ៉ាងណាដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនោះទេ»៕

ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ គ្រោងរក្សាទណ្ឌកម្មនុយក្លេអ៊ែរបាលិស្ទិកលើអ៊ីរ៉ង់

2023/09/15 10:34:38 am        115
ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងរក្សាទណ្ឌកម្មដែលទាក់ទងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកលើប្រទេសអ៊ីរ៉ង់ ដែលនឹងត្រូវផុតកំណត់ក្នុងខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលជាជំហានមួយអាចបង្កឲ្យមានការសងសឹកពីអ៊ីរ៉ង់។សារព័ត៌មានរ៉ទ័រ បានរាយការណ៍ជាលើកដំបូងនៅក្នុងខែមិថុនាថា ក្រុមអ្នកការទូតអឺរ៉ុបបានប្រាប់អ៊ីរ៉ង់ថា ពួកគេមានផែនការរក្សាវិធានការនេះ។អ្នកនាំពាក្យរបស់ប្រទេសទាំងបី ដែលគេស្គាល់ថា E3 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការមិនអនុវត្តតាមកាតព្វកិច្ច JCPoA (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ)របស់អ៊ីរ៉ង់ឲ្យបានជាប់លាប់ និងហ្មត់ចត់ ចាប់តាំងពីឆ្នាំ២០១៩មក រដ្ឋាភិបាលនៃប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស មានបំណងរក្សាវិធានការទាក់ទងនឹងការសាយភាយនុយក្លេអ៊ែរលើប្រទេសអ៊ីរ៉ង់ ក៏ដូចជាការហាមឃាត់អាវុធ និងមីស៊ីល បន្ទាប់ពីទិវាផ្លាស់ប្តូរផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPoA) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ប្រភពអឺរ៉ុបជាច្រើន បានលើកឡើងពីហេតុផលបីយ៉ាងសម្រាប់ការរក្សាការដាក់ទណ្ឌកម្មគឺ រុស្ស៊ីប្រើប្រាស់យានដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន។ លទ្ធភាពដែលអ៊ីរ៉ង់អាចបញ្ជូនមីស៊ីលបាលិស្ទិកទៅប្រទេសរុស្ស៊ី និងការដកហូតផលប្រយោជន៍របស់អ៊ីរ៉ង់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរន ដោយសារទីក្រុងតេអេរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនេះ ទោះបីជាសហរដ្ឋអាមេរិក បានធ្វើដូច្នេះមុនក៏ដោយ។

សម្ដេចមធិបតី ហ៊ុន ម៉ាណែត ​ជួបពិភាក្សាការងារជាមួយ​ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន

2023/09/15 10:19:44 am        123
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ២០២៣ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM