ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានសភាអាមេរិក ប្រឈមនឹងការគំរាមកំហែងក្នុងតំណែងខ្លួន ខណៈប្រកាសបើកការស៊ើបអង្កេតលើលោក បៃដិន

2023/09/14 12:32:21 pm        86
ប្រធានសភាអាមេរិក លោក Kevin McCarthy បានប្រឈមមុខនឹងភាពបែកបាក់នៅក្នុងក្រុមប្រឹក្សាជ្រើសតាំងកាលពីថ្ងៃពុធ (១៣ កញ្ញា) ដោយតួនាទីរបស់ខ្លួនជាសមាជិកជាន់ខ្ពស់ នៃគណបក្សសាធារណរដ្ឋនៅក្នុងសភា កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីក្រុមស្តាំនិយម ទោះបីជាលោកផ្តល់ឱ្យអ្នកអភិរក្សនិយមដ៏រឹងរូសទាំងនោះ នូវការស៊ើបអង្កេតការចោទប្រកាន់ដើម្បីទម្លាក់តំណែងប្រធានាធិបតី ដែលពួកគេចង់បានក៏ដោយ។លោក McCarthy បានទទួលរងនូវសម្ពាធជាច្រើនសប្តាហ៍ ពីក្រុមអ្នកប្រកាន់ជំហរដ៏តឹងរឹងនៃបក្សប្រឆាំង និងសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដោយការបើកការស៊ើបអង្កេតជាផ្លូវការលើប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន។ ការសម្រេចនោះបានធ្វើឱ្យសភាតំណាងរាស្ដ្រសាធារណៈចំនួន២០រូប បានប្រឆាំងនឹងសកម្មភាពនេះ ដោយជៀសវាងមិនធ្វើការបោះឆ្នោតសភាមួយថ្នាក់នោះទេ។ប៉ុន្តែសូម្បីតែបន្ទាប់ពីការប្រកាសបើកការស៊ើបអង្កេតនោះក៏ដោយ អ្នកតំណាងសភាម្នាក់ឈ្មោះ Matt Gaetz បានលើកឡើងម្តងទៀតនូវលទ្ធភាពនៃការបណ្តេញលោក McCarthy ចេញពីតំណែង នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលលោកបានយល់ព្រមធ្វើជាវាគ្មិន ដោយផ្តល់ឱ្យសមាជិកណាម្នាក់មានអំណាចក្នុងកោះហៅការបោះឆ្នោត សម្រាប់ការដកលោកចេញពីតំណែង។ខណៈសភាខិតជិតដល់ថ្ងៃផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ ដើម្បីជៀសវាងការបិទរដ្ឋាភិបាល ពេលនេះក្រុមអ្នកនយោបាយប្រកាន់ជំហររឹងត្បិតរបស់សភា កំពុងដាក់សម្ពាធលើលោក McCarthy ដើម្បីជៀសវាងការប្រើវិធានការពន្យារពេលរយៈពេលខ្លីណាមួយ ដើម្បីរក្សាទុកភ្នាក់ងារសហព័ន្ធ ដែលខកខានមិនបានរួមបញ្ចូលបទប្បញ្ញត្តិសន្តិសុខព្រំដែន និងផ្ដល់អាទិភាពដល់ក្រុមអភិរក្សផ្សេងទៀតផងដែរ៕

អាមេនីនិយាយថា អាស៊ែបៃហ្សង់ឆ្លើយតបនឹងសំណើសន្តិភាព គម្លាតធំៗនៅតែមាន

2023/09/14 11:29:11 am        98
ប្រទេសអាស៊ែបៃហ្សង់ បានបញ្ជូនសំណើថ្មីទៅកាន់ប្រទេសអាមេនីក្នុងការកិច្ចប្រឹងប្រែងយូរអង្វែងរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែគម្លាតឆ្ងាយនៃដំណោះស្រាយ នៅតែមានរវាងភាគីទាំងពីរ។ប្រទេសអាមេនី ក៏បានដាក់សំណើររបស់ខ្លួនសុំឲ្យដកទ័ពរបស់ភាគីទាំងពីរចេញពីតំបន់ព្រំដែន។ ទីភ្នាក់ងារសារព័ត៌មាន Armenpress បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Ararat Mirzoyan ដោយនិយាយថា សំណើថ្មីរបស់អាស៊ែបៃហ្សង់ ត្រូវបានទទួលកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីព្រាងផែនការសន្តិភាព ដែលអាមេនី បានដាក់ជូននាពេលកន្លងទៅ។លោក Mirzoyan បាននិយាយថា៖ មានដំណើរការមួយ មានការពិភាក្សា...ប៉ុន្តែខ្ញុំមានកាតព្វកិច្ច បញ្ជាក់ថា មានសំណួរសំខាន់ៗដែលលើកឡើងអំពីជំហររបស់ភាគីទាំងពីរ គឺស្ថិតនៅឆ្ងាយពីគ្នាណាស់។

ឪពុកម្តាយរបស់អ្នករាយការណ៍ព័ត៌មានអាមេរិក ដែលត្រូវបានឃុំខ្លួននៅរុស្ស៊ី ស្វែងរកជំនួយនៅUN

2023/09/14 11:24:54 am        116
ឪពុកម្តាយរបស់អ្នកសារព័ត៌មានអាមេរិក លោកអ៊ីវ៉ាន ជឺស្កូវីក( Evan Gershkovich) បាននិយាយកាលពីថ្ងៃពុធថា ពួកគេចង់ឲ្យមេដឹកនាំពិភពលោកដែលនឹងកំណត់ពេលជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយឲ្យរួមគ្នាដាក់សម្ពាធសម្រាប់ការដោះលែងលោក Gershkovich ពីពន្ធនាគារ នៅរុស្ស៊ី។ លោក Gershkovich ត្រូវបានឃុំខ្លួនកាលពីខែមីនា អំឡុងធ្វើដំណើររាយការណ៍ព័ត៌មានទៅកាន់តំបន់ភ្នំ Urals ហើយត្រូវបានចោទប្រកាន់ពីបទចារកម្ម ដែលការចោទនេះ លោក រដ្ឋាភិបាលអាមេរិក និងចៅហ្វាយនាយរបស់លោកនៃសារព័ត៌មាន the Wall Street Journal លោក vehemently បានបដិសេធ។ នៅក្នុងការឃុំខ្លួនមុនការកាត់ទោសរបស់លោកកាលពីខែសីហា ត្រូវបានពន្យាពេល៣ខែ។ ឪពុករបស់លោក លោកមីខាអ៊ីល ជឺស្កូវីក(Mikhail Gershkovich) បានប្រាប់អ្នកសារព័ត៌មាន នៅអង្គការសហប្រជជាតិ ដែលនឹងបើកមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះថា«យើងគ្រាន់តែចង់ឲ្យកូនប្រុស លោក Gershkovich ត្រលប់មកផ្ទះវិញ»។ លោក Mikhail Gershkovich ដោយអមជាមួយភរិយា និងកូនស្រី បាននិយាយថា នៅសប្តាហ៍ក្រោយ មេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅទីនេះ ដើម្បីពិភាក្សាបញ្ហាសំខាន់ៗជាច្រើន។ យើងជំរុញឲ្យមេដឹកនាំពិភពលោកទាំងអស់ ឈរជាមួយលោក Evan និងអ្វីដែលលោកបង្ហាញនូវសិទ្ធជាមូលដ្ឋានចំពោះសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។ លោក បាននិយាយថា សិទ្ធទាំងនេះ គឺជាគោលការណ៏ដ៏រឹងមាំរបស់អង្គការសហប្រជាជាតិ។ ក្រុមហ៊ុន The Wall Street Journal កាលពីថ្ងៃអង្គារបាននិយាយថា គណៈកម្មាធិការរបស់អ្នកជំនាញអង្គការសហប្រជាជាតិ បានប្រកាសថាលោក Gershkovich កំពុងត្រូវបានឃុំខ្លួនយ៉ាងឃោរឃៅ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានទាមទាឲ្យដោះលែងអ្នកសារព័ត៌មានរូបនេះ និងលោក Paul Whelan និងជនជាតិអាមេរិកម្នាក់ទៀត ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីលើបទចោទប្រកាន់ចារកម្ម។ លោកស្រី និយាយថា សហរដ្ឋអាមេរិក នឹងមិនឈប់នោះទេ រហូតដល់លោក Evan និងលោក Paul ព្រមទាំងជនជាតិអាមេរិកទាំងអស់ដែលត្រូវបានឃុំខ្លួនខុស បានមកដល់ផ្ទះ និងមានសុវត្ថិភាព។

ជប៉ុនតាមដានយ៉ាងដិតដល់នូវលទ្ធភាពការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង ទៅប្រទេសរុស្ស៊ី

2023/09/14 11:20:42 am        92
លេខាទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុនលោក Hirokazu Matsuno បានថ្លែងកាលពីថ្ងៃទី១២ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុនតាមដានយ៉ាងដិតដល់នូវការដឹកជញ្ជូនអាវុធដ៏សំខាន់ពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន លោក Matsuno បាននិយាយថា ការផ្តល់អាវុធដល់ប្រទេសរុស្ស៊ី នឹងជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់រាល់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងទាក់ទងនឹងអាវុធ និងធាតុផ្សំរបស់ពួកវា។ លោកបានបន្ថែមថា ទីក្រុងតូក្យូមានការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃសកម្មភាពនេះទៅលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុន នឹងបន្តប្រមូលផ្តុំនិងវិភាគលើព័ត៌មានចារកម្ម និងសម្របសម្រួលសកម្មភាពជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសមាជិកសហគមន៍អន្តរជាតិដទៃទៀត។មន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុននិងដៃគូរបស់ខ្លួននឹងស្វែងរកការអនុវត្តពេញលេញនូវដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រធានាធិបតីរុស្ស៊ី ទទួលយកការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ទីក្រុងព្យុងយ៉ាង

2023/09/14 11:03:25 am        96
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសរបស់ខ្លួនក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ដោយលោក គីម រំពឹងថា នឹងបន្តដំណើររបស់ខ្លួនជាមួយនឹងទស្សនកិច្ចទៅកាន់ទីតាំងផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់យោធាផងដែរ។ទីភ្នាក់ងារសារព៍ត៌មាន KRT គ្រប់គ្រងដោយរដ្ឋបាននិយាយថា លោក ពូទីន បានទទួលយកការអញ្ជើញនេះ ដោយមិនបានបញ្ជាក់ថា ពេលណាដំណើរទស្សនកិច្ចនោះអាចនឹងកើតឡើងនោះទេ។ លោក គីម បានទៅដល់តំបន់ចុងបូព៌ារបស់រុស្សី កាលពីព្រឹកថ្ងៃអង្គារ (១២ កញ្ញា) តាមរថភ្លើងពិសេស ហើយបន្តទៅភាគខាងជើងរបស់រុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក ពូទីន នៅឯមូលដ្ឋានបាញ់បង្ហោះរ៉ូកែតអវកាសទំនើប កូស្មូដ្រូម របស់រុស្ស៊ី។លោក គីម ត្រូវបានគេរាយការណ៍ដោយសង្ខេប អំពីព័ត៌មានលម្អិតទាក់ទងនឹងបច្ចេកទេសនៃយានអវកាសរបស់រុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ មូលដ្ឋាន កូស្មូដ្រូម ប៉ុន្តែមិនមានការលើកឡើងអំពីការផ្គត់ផ្គង់អាវុធ ការជួញដូរអាវុធ ឬជំនួយបច្ចេកទេសលើកម្មវិធីអាវុធនោះទេ៕

ប្រទេសវ៉េណេហ្ស៊ុយអេឡា បោះជំហានកាន់តែជ្រៅក្រោមឥទ្ធិពលរបស់ចិន និងដាក់សម្ពាធលើអាមេរិក

2023/09/14 10:59:57 am        125
ប្រទេសចិន និងវ៉េណេហ្ស៊ុយអេឡា បានប្រកាសថាប្រទេសទាំង២គ្រោងបង្កើនទំនាក់ទំនាក់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតី ម៉ាឌូរ៉ូ (Maduro)និងលោកប្រធានាធិបតីចិន Xi Jin Beijing។ មេដឹកនាំចិនបាននិយាយថា ប្រទេសទាំងពីរនឹងមានអ្វីដែលលោកបានហៅថា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ស្ថានភាពទាំងអស់ "ជាឋានៈខ្ពស់បំផុតទីពីរនៃឋានៈការទូតពហុកម្រិតរបស់ចិន ដែលបម្រុងទុកសម្រាប់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធ រួមទាំងប៉ាគីស្ថាន និងបេឡារុស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនដែលគ្របដណ្តប់លើវិស័យនានា រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ បន្ទាប់ពីកិច្ចពិភាក្សានេះ។ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងទាំងនោះនៅមានតិចតួចនៅឡើយ ប៉ុន្តែរាប់បញ្ចូលទាំងការវិនិយោគរបស់ចិនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្រោមការថែទាំរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ជាពិសេសផ្នែកផលិតអគ្គិសនី និងការផ្គត់ផ្គង់ទឹក និងគម្រោងប្រេងរួមគ្នា។ប្រទេសវ៉េណេហ្ស៊ុយអេឡា ក៏ជាប្រទេសនៅតំបន់អាមេរិកឡាទីនដំបូងគេ ផងដែរ ដែលនឹងចូលរួមក្នុងស្ថានីយអវកាសសា្រវជ្រាវភពព្រះចន្ទអន្តរជាតិរបស់ចិន ជាគម្រោងមានរយៈពេលយូរ ដែលនឹងសិក្សាអំពីភពព្រះចន្ទ៕

សភាអឺរ៉ុបទទួលស្គាល់លោក Lukashenkoថា ជាអ្នកសមគំនិតក្នុងអំពើឧក្រិដ្ឋកម្មរបស់រុស្ស៊ី

2023/09/14 10:38:51 am        104
នៅក្នុងរបាយការណ៍របស់ខ្លួន«ស្តីពីទំនាក់ទំនងជាមួយប្រទេសបេឡារុស» សភាអឺរ៉ុបបានទទួលស្គាល់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ដែលប្រកាសខ្លួនឯងថា ជាអ្នកសមគំនិតក្នុងអំពើឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយសហព័ន្ធរុស្ស៊ីនៅអ៊ុយក្រែន ជាពិសេសក្នុងការនិរទេសកុមារ។ជាពិសេស របាយការណ៍នេះ បញ្ជាក់ថា អាជ្ញាធរបេឡារុស បានចូលរួមនៅក្នុងការផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ីអំពីពាក្យសម្តីឲ្យមានការស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការឃោសនា ដែលបានបញ្ជាក់ពីវោហាស័ព្ទចូលចិត្តសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។សភាសហភាពអឺរ៉ុប បានថ្កោលទោសប្រទេសបេឡារុសចំពោះការជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន និងការបណ្តេញកុមារអ៊ុយក្រែនដោយបង្ខំពីទឹកដីកាន់កាប់របស់អ៊ុយក្រែនទៅកាន់ប្រទេសបេឡារុស ឬតាមរយៈទឹកដីរបស់ខ្លួន ទៅកាន់អ្វីដែលគេហៅថាជំរំកម្សាន្ត ដែលពួកគេត្រូវទទួលរងនូវការបង្ខិតបង្ខំឲ្យទទទួលយកវប្បធម៌រុស្ស៊ី។យោងតាមទិន្នន័យដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ កុមារជាង ២.១៥០នាក់ត្រូវបាននាំយកទៅប្រទេសបេឡារុស។សភាអឺរ៉ុបបានវាយតម្លៃសកម្មភាពរបស់របបលោកលូកាសិនកូថា ជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិស្របតាមលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

យន្តហោះ,សម្ភារពេទ្យរបស់ចិនបានដឹកដល់ខ្មែរនាព្រឹកនេះ ដើម្បីត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា

2023/09/14 10:29:32 am        479
ភ្នំពេញ៖ យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀត​របស់កងទ័ពរំដោះប្រជាជនចិន ​បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ​ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែល​មានឈ្នោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើក​ទី៦៥ឆ្នាំ​ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាពជាដើម។សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន​ជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរ​បានកំណត់យក​ប្រធាន​បទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌​អន្តរជាតិរួមគ្នា ​នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព​ជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា​ នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ​ខេត្តសៀមរាប។ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ ​កងទ័ពរំដោះប្រជាជនចិនក៏នឹង មាន​គម្រោងធ្វើកិច្ចការមនុស្សធម៌​ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ​ដោយកិច្ចការមនុស្សធម៌​នេះ​នឹងចុះព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ​និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ​ខេត្តសៀមរាប៕អត្ថបទបាន ចក់

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២

2023/09/14 10:12:32 am        207
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយ​មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១០រូប។របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាពេលនេះ មានចំនួន២ គឺ៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ចំពោះលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នឹងផ្សព្វផ្សាយជូន នៅពេលបញ្ចប់កិច្ចប្រជុំ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន

2023/09/14 09:31:01 am        195
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី ១៤ កញ្ញានេះ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូងរបស់សម្តេចធិបតី តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រី​ចិន។ ក្នុងដំណើរទស្សនកិច្ចលើកទី១នៅចិននៅពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំជាន់ខ្ពស់ចិនជាច្រើនដោយក្នុងនោះមានជាអាទិ៍៖​ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។បើតាមក្រសួងការបរទេសកម្ពុជា កិច្ចពិភាក្សានោះនឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួម​មាន​ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ បន្ថែមនូវកិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំង​កិច្ច​ការ​តំបន់​ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។ជាមួយគ្នានោះសម្ដេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ច សហ​ប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ នឹងធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯកសារ​សហប្រតិបត្តិការមួយចំនួន ដើម្បីពង្រឹង​បន្ថែម​ទៀត​នូវ​ភាពជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុ​ង​ជ្រោយ​នៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិកាតត្បូងពេជ្រ និង​ជំរុញ​កិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅម​កសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM