ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឡាតវីនឹងពិចារណាបិទច្រកព្រំដែនជាមួយបេឡារុស

2023/09/13 11:44:27 am        238
សារព័ត៌មានឡាតវី បានរាយការណ៍កាលពីថ្ងៃទី១១ ខែកញ្ញាថា ឆ្មាំល្បាតព្រំដែនរដ្ឋឡាតវី នឹងស្នើឲ្យរដ្ឋាភិបាលបិទច្រកព្រំដែន Silene ជាមួយប្រទេសបេឡារុស បន្ទាប់ពីចំនួនមនុស្សដ៏ច្រើន បានព្យាយាមឆ្លងកាត់ដោយខុសច្បាប់ កាលពីសប្តាហ៍មុន។ ប្រធានឆ្មាំល្បាតព្រំដែន លោក Guntis Pujāts ( ហ្គុនទីស ភូចាត) បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ LR1 ថា ក្នុងអំឡុងពេល៧ថ្ងៃកន្លងមកនេះ អ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ៨៩២នាក់ ត្រូវបានស្ទាក់ចាប់ ដោយព្យាយាមចូលទៅក្នុងប្រទេសឡាតវីពីប្រទេសបេឡារុស ដែលធ្វើឲ្យសប្តាហ៍មុននេះ មានភាពតានតឹងខ្លាំងបំផុតក្នុងរយៈពេលបីឆ្នាំ ចាប់តាំងពីឆ្នាំ ២០២១។មន្ត្រីរូបនេះ មិនបានបដិសេធនូវលទ្ធភាពដែលពលរដ្ឋមួយចំនួន បានគេចពីសន្តិសុខ និងឆ្លងដែននោះទេ។ក្រៅពីឆ្មាំល្បាតព្រំដែន ទីក្រុងរីហ្គា (Riga) បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅយោធា និងនគរបាល ដើម្បីពង្រឹងព្រំដែនរបស់ខ្លួនជាមួយនឹងបេឡារុស។ ចំណែកប្រទេសលីទុយអានី ក៏បានយល់ព្រមបញ្ជូនឆ្មាំល្បាតព្រំដែនចំនួន២០នាក់បន្ថែមទៀត ដើម្បីជួយប្រទេសឡាតវីដែរ។

ក្រសួងការងារ តម្រង់ទិសដល់ពលករ និងកម្មសិក្សាការីមុនទៅបម្រើការនៅជប៉ុន

2023/09/13 11:30:47 am        228
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកវគ្គតម្រង់ទិសដល់ពលករជំនាញ និងកម្មសិក្សាការីចំនួន១០៣នាក់ មុនចេញទៅបម្រើការនៅប្រទេសជប៉ុន។ ក្នុងនោះ ពលករជំនាញមានបីនាក់ និងកម្មសិក្សាការីចំនួន១០១នាក់។ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានអបអរសាទរ​ដល់​ពលករ និងកម្មសិក្សាការីទាំងអស់ដែលបានទៅធ្វើការនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះឯកឧត្តមទីប្រឹក្សា បានណែនាំឱ្យកម្មសិក្សាការី ​និងពលករជំនាញត្រូវគោរពច្បាប់ និង​វិន័យនៅកន្លែងធ្វើការ ហើយស្ដាប់តាមការណែនាំរបស់និយោជកជាពិសេស​ពាក់ព័ន្ធនឹងសុវត្ថិភាព​ការងារ ក៏ដូចជាការសម្របខ្លួន​ទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជប៉ុន។ ក្រៅពីការផ្តាំឱ្យមើលថែសុខភាពខ្លួនឯង ​ឯកឧត្តមឡេង តុង បានផ្តាំដាច់ខាតឱ្យជៀសឆ្ងាយ​ពី​គ្រឿងញៀន និងត្រូវចេះសន្សំប្រាក់ ​និងគ្រប់គ្រងចំណូលនិងចំណាយប្រចាំខែដើម្បីអាចសន្សំប្រាក់​សម្រាប់ផ្ញើមកកាន់ប្រទេសកំណើត ​ឬសន្សំទុកប្រកបរបរផ្សេងៗពេលធ្វើមាតុភូមិនិវត្តន៍។ សូមបញ្ជាក់ថា ​ចាប់ពីខែតុលា ឆ្នាំ២០២៣​ខាងមុខតទៅ ​ប្រទេសជប៉ុននឹងផ្តល់ប្រាក់ឈ្នួលអប្បបរមា​ដល់​កម្មសិក្សាការី និងពលករជំនាញទាំងអស់ចំនួន៧ដុល្លារ​ក្នុងពេលធ្វើការ​មួយម៉ោង​ដែល​ជា​មធ្យមទទូលបាន១៤០០ដល់១៦០០ដុល្លារក្នុងមួយខែ។ គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣នេះ ​កម្មសិក្សាការី ​និងពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនមានប្រមាណជាង ​២ម៉ឺននាក់ ​ដែលធ្វើការលើវិស័យមួយចំនួនដូចជា​វិស័យ ​កសិកម្ម វិស័យសំណង់ ​វិស័យឧស្សាហកម្ម ​និងវិស័យផ្សេងៗទៀត៕

លោក ពូទីន៖ ការកាត់ទោសលោកដូណាល់ ត្រាំ បង្ហាញថា ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកកំពុងបែកបាក់

2023/09/13 11:06:02 am        217
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ (១២ សីហា) ថា ការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមានហេតុផលនយោបាយនៅពីក្រោយ ហើយសកម្មភាពនោះបានបង្ហាញពី «ភាពបែកបាក់»" នៃប្រព័ន្ធនយោបាយសហរដ្ឋអាមេរិក។លោក ត្រាំ ដែលជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងប្រធានាធិបតីសាធារណរដ្ឋឆ្នាំ២០២៤ កំពុងប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌជាបន្តបន្ទាប់ ដែលលោកត្រូវបានចោទប្រកាន់ ក្នុងចំណោមករណីជាច្រើនផ្សេងទៀត ជាមួយនឹងការព្យាយាមបង្វែរលទ្ធផលចាញ់ឆ្នោតប្រធានាធិបតីឆ្នាំ២០២០ របស់ខ្លួនដាក់លើលោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោស ខណៈលោក បែដិន ដែលកំពុងស្វះស្វែងរកអណត្តិបន្ទាប់ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះ បានរក្សាភាពស្ងៀមស្ងាត់អំពីដំណើរការនីតិវិធីប្រឆាំងនឹងគូប្រជែងរបស់ខ្លួន។លោកពូទីនបាននិយាយថា គំនិតដែលថា លោក ត្រាំ មានទំនាក់ទំនងពិសេសជាមួយរុស្ស៊ីគឺ «មិនសមហេតុសមផលទាល់តែសោះ»។ ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្សីរូបនេះ ក៏បាននិយាយអំពីតួនាទីសំខាន់របស់អាជីវកម្មឯកជន ដោយលើកសរសើរដល់ធុរជនមហាសេដ្ឋីអាមេរិក លោក Elon Musk និងពណ៌នាលោកថា ជាបុគ្គលឆ្នើម និងជាអ្នកជំនួញសកម្ម ព្រមទាំងមានទេពកោសល្យផងដែរ៕

លោក Kim Jong Un បញ្ជាក់ច្បាស់ៗពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី មុនជំនួបកំពូលជាមួយលោក Putin

2023/09/13 11:00:45 am        244
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី បង្ហាញពី "សារៈសំខាន់ជាយុទ្ធសាស្ត្រ" នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ មុនជំនួបកំពូលដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Vladimir Putin។ កិច្ចប្រជុំដែលអាចនឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ កំពុងត្រូវបានឃ្លាំមើលដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដែលសង្ស័យថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា ហើយអាចយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី អមដោយមន្ត្រីផ្នែកឧស្សាហកម្មការពារជាតិជាន់ខ្ពស់ និងជំនួយការយោធា ហើយត្រូវបានស្វាគមន៍ដោយឆ្មាំកិត្តិយស និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងក្នុងតំបន់នោះ។ ប្រភពខាងលើបានរាយការណ៍ថា លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហព័ន្ធរុស្ស៊ី គឺជាការបង្ហាញយ៉ាងច្បាស់អំពីជំហររបស់ គណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលកូរ៉េខាងជើង ដែលផ្តល់អាទិភាពដល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី ។ ចំណែកក្រុមមន្ត្រីអាមេរិកបាននិយាយថា កិច្ចចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងរលូន ហើយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានសម្តែងការព្រួយបារម្ភថា លោក Kim និងលោក Putin នឹងពិភាក្សាអំពីការផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនដឹកជញ្ជូនគ្រាប់រំសេវទៅឲ្យរុស្ស៊ី ឬផែនការអនាគតណាមួយរបស់កូរ៉េខាងជើងក្នុងការផ្គត់ផ្គង់គ្រឿងសព្វាវុធ៕

ជម្លោះរុស្ស៊ីជាមួយសម្ព័ន្ធមិត្តចាស់អាមេនី ធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងអំពីឥទ្ធិពលរបស់ខ្លួននៅក្នុងអតីតសហភាពសូវៀត

2023/09/13 10:43:12 am        278
ជម្លោះជាសាធារណៈរវាងប្រទេសរុស្ស៊ី និងអាមេនីដែលជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុត និងជិតស្និទ្ធបំផុតមួយរបស់ខ្លួន កំពុងធ្វើឲ្យមានការសង្ស័យកាន់តែជ្រៅអំពីសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការរក្សា និងគ្រប់គ្រងអំណាចនៅទូទាំងផ្នែកខ្លះនៃអតីតសហភាពសូវៀត នៅពេលដែលរុស្ស៊ីផ្តោតលើការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ប្រទេសអាមេនី មានមូលដ្ឋានយោធារុស្ស៊ីដែលរួមមានមូលដ្ឋានទ័ពនៅក្នុងទីតាំងចំនួនពីរ និងមូលដ្ឋានទ័ពអាកាសមួយ ហើយជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រតែមួយគត់របស់ទីក្រុងមូស្គូនៅតំបន់កូកាសខាងត្បូង (South Caucasus) ដែលជាតំបន់មានបំពង់បង្ហូរប្រេង និងឧស្ម័នឆ្លងកាត់។ទំនាក់ទំនង មានភាពកក់ក្តៅ និងជិតស្និទ្ធរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអាមេនីបានប្រកាសថា ខ្លួនពុំមានទំនុកចិត្តលើសមត្ថភាពរបស់រុស្ស៊ីក្នុងការការពារខ្លួន នៅក្រោមកតិកាសញ្ញាការពារទេ ហើយបានស្វែងរកដៃគូផ្សេងទៀត ខណៈដែលភាពតានតឹងកើនឡើងជាមួយប្រទេសជិតខាងអាស៊ែបៃហ្សង់ ដែលខ្លួនបានចាញ់សង្រ្គាមរយៈពេលខ្លីក្នុងឆ្នាំ២០២០។អវត្តមានរបស់រុស្ស៊ី អាចបើកទ្វារឲ្យអ្នកផ្សេងទៀត មិនថាទួរគី អាស៊ែបៃហ្សង់ អ៊ីរ៉ង់ ចិន ឬលោកខាងលិច ដើម្បីព្យាយាមដណ្តើមយកទីតាំងរបស់ខ្លួន នៅតំបន់កូកាសខាងត្បូង ឬអតីតដែនដីសូវៀតផ្សេងទៀត ដែលរុស្ស៊ីចាត់ទុកជាចំហថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

អាកាសយានិកអាស្ប៉ាញ និងអ៊ីតាលីធ្វើបេសកកម្មល្បាតដែនអាកាស នៅលើសមុទ្របាល់ទិក

2023/09/13 10:30:45 am        209
អាកាសយានិកកងកម្លាំងទ័ពអាកាសប្រទេសអេស្ប៉ាញ និងអ៊ីតាលី បានហោះហើរយន្តហោះ Eurofighters កាលពីថ្ងៃអង្គារអំឡុងបេសកកម្មល្បាតដែនអាកាស នៅលើសមុទ្រប៉ាល់ទិក។ ក្រុមអាកាសយានិក បានហោះចេញពីប្រទេសលីទុយអានី នៅមូលដ្ឋានដែនអាកាស Zokniai នៅជិតទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងបានបង្ហាញសមយុទ្ធការស្ទាក់ចាប់និងល្បាត។ក្រុមយន្តហោះ Eurofighters មកពីប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ បានចូលកាន់កាប់បេសកកម្មល្បាតដែនអាកាសនៅសមុទ្របាល់ទិករបស់សម្ព័ន្ធយោធាណាតូ កាលពីខែសីហា ឆ្នាំ២០២៣ ដោយជំនួស ប្រទេសរ៉ូម៉ានី ព័រទុយហ្គាល់ និងចក្រភពអអ់គ្លេស។ក្រុមរបស់ប្រទេសព័រទុយហ្គាល់ និងប្រទេសរ៉ូម៉ានីនៅក្នុងទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងក្រុមកងកម្លាំងទ័ពអាកាសភូមិន្ទ នៅក្នុងទីក្រុង Amari បានបញ្ចប់បេសកកម្មវិលជុំរយៈពេល៤ខែរបស់ពួកគេ ក្នុងការការពារដែនអាកាស របស់ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ នៅសមុទ្របាល់ទិក និងបានប្រគល់ការទទួលខុសត្រូវរៀងៗខ្លួនទៅឲ្យអង្គភាពរបស់ប្រទេសអេស្ប៉ាញ និងអ៊ីតាលី ថ្មី ។

របបសឹកនីហ្សេ បញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយបេណាំង ជុំវិញផែនការដាក់ពង្រាយកងទ័ពដែលត្រូវចោទប្រកាន់

2023/09/13 09:58:19 am        231
របបសឹកក្នុងប្រទេសនីហ្សេ កាលពីថ្ងៃអង្គារ (១២ កញ្ញា) បាននិយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយប្រទេសជិតខាងបេណាំង ដោយចោទប្រកាន់ថា ប្រទេសនេះបានអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន សម្រាប់ការធ្វើអន្តរាគមន៍យោធាដែលអាចកើតមានប្រឆាំងនឹងនីហ្សេ ដោយប្លុកតំបន់អាហ្វ្រិកខាងលិច។ប្លុក ECOWAS កំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ប៉ុន្តែបាននិយាយថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យនោះ ប្លុកនេះត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់​កម្លាំង ជាមធ្យោបាយចុងក្រោយដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ​និងបញ្ច្រាសរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា វិញ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិ របបសឹកបាននិយាយថា បេណាំង «បានអនុញ្ញាតឱ្យដាក់ពង្រាយទាហាន ទាហានស៊ីឈ្នួល និងគ្រឿងយុទ្ធោបករណ៍សង្រ្គាម» នៅក្នុងបរិបទនៃអន្តរាគមន៍របស់ប្លុក ECOWAS ដែលអាចកើតមាន។ ជាលទ្ធផល ក្រុមអាជ្ញាធរនីហ្សេថ្មី «សម្រេចចិត្តបដិសេធកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសបេណាំង»៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីន​មនុស្សធម៌

2023/09/13 09:23:20 am        274
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ "មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” ។ទន្ទឹមនេះ ក៏មានវត្តមាន លោកវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន "Yang BinBin” នាយរង​សេនាធិការសម្ព័ន្ធអង្គភាពទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ​រួមទាំង នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាមយោធាចារ្យ ជាតិ-អន្តរជាតិ ​ចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុសាសន៍ នេះផងដែរ។នេះជាលើកដំបូង​សម្រាប់កម្ពុជា​ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលំហាត់​ហ្វឹកហ្វឺននេះ​ដោយមានកងទ័ពរំដោះប្រជាជនចិន​ជាសហប្រធាន។លំហាត់ហ្វឹកហ្វឺន​ពហុជាតិនេះ ​ត្រូវបានរៀបចំឡើង​យ៉ាង​យកចិត្តទុកដាក់​ក្នុងគោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ទៅវិញទៅ ​ក្រោមកិច្ច​សហប្រធានជាមួយមិត្តចិន ​និង​កងកម្លាំង​ពហុសាសន៍​សរុប ១៤ប្រទេសក្នុង៤ទ្វីប ​អាស៊ី អឺរ៉ុប ​អូសេអានី និងអាមេរិក រួមមាន៖ ប្រទេសអូស្ត្រាលី ព្រុយណេដារូសាឡឹម ​ព្រះរាជាណាចក្រកម្ពុជា ​សាធារណរដ្ឋប្រជាមានិតចិន​ សាធារណរដ្ឋឥណ្ឌសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសជប៉ុន ​សាធារណរដ្ឋកូរ៉េ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន ​សាធារណរដ្ឋសង្គមនិយមសហព័ន្ធរុស្សី សាធារណរដ្ឋសិង្ហបុរី​ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/09/13 09:08:47 am        217
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅថ្ងៃព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។

អភិបាលរាជធានីភ្នំពេញ ចូលរួមប្រជុំ AIMFដើម្បីជួយដល់ប្រទេសម៉ារ៉ុកដែលរងគ្រោះរញ្ជួយដី

2023/09/12 02:21:39 pm        313
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង១០យប់ ត្រូវនឹងម៉ោង៥ល្ងាច នៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលរួមនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយសមាជិកសហគមន៍​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសាបារាំង ​ដែលហៅកាត់ថា AIMF ដឹកនាំដោយលោកស្រី អាន អ៊ុដាល់ហ្គោ ជាប្រធានសមាគម ។ក្នុងកិច្ចប្រជុំនោះបានពិភាក្សាផ្តោតជាសំខាន់ ដើម្បីជាប្រយោជន៍​សម្រា​ប់សមាជិកសហគមន៍​ទី​ក្រុងប្រើប្រាស់​ភាសាបារាំង ក្នុងនោះ ទី១ បានពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន នៃតំបន់ភ្នំអាត្លាស់ ​ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រ ពីទីក្រុងទីក្រុងម៉ារ៉ុក ដែល​បានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ​កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ ។កិច្ចប្រជុំនោះប្រធាន​សហគមន៍​អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសម្រេចផ្តល់​ជំនួយ​ទៅ​ប្រទេសម៉ារ៉ុកចំនួន ៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេស​ដែលជាសមាជិក​សហគមន៍​អន្តរជាតិអភិបាលក្រុងប្រើប្រាស់​ភាសាបារាំង​ឱ្យជួយជ្រោមជ្រែងបន្ថែមទៀត។គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ​កន្លងទៅនេះ គណៈប្រតិភូ AIMF​ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចនៅរាជធានីភ្នំពេញ ​និងបាន​សម្ពោធ​សមិទ្ធផល​នៃ​គម្រោងនានា ​ដែល​សម្រេច​បានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ ​និងសមាគមអន្តរជាតិអភិបាលក្រុង​ប្រើប្រាស់​ភាសាបារាំង ​ក្នុងនោះ ​មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ ​នៅក្នុង​សង្កាត់ភ្លើង​ឆេះរទេះ ខណ្ឌកំបូល​ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ​នៃគម្រោង​ដែលជាហិរញ្ញប្បទានរួម​រវាងរដ្ឋបាលរាជធានី​ភ្នំពេញ ​ជាមួយសមាគម AIMF រដ្ឋបាលរដ្ឋធានីប៉ារីស​ និងសហភាពអឺរ៉ុប ដែលមានទីតាំង​នៅ​តាមប្រឡាយស្ទឹងមានជ័យ​ និងបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ​នៃបណ្តាញទីក្រុងប្រើប្រាស់​ភាសាបារាំង​ នៅតំបន់​អាស៊ីអាគ្នេយ៍ ​ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញ៕ អត្ថបទ ៖ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM