ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

UN៖ប្រទេសកូឡុំប៊ីបង្កើតកំណត់ត្រាផលិតកូកាអ៊ីនថ្មី

2023/09/12 11:48:52 am        252
កូឡុំប៊ី៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទ ប្រទេសកូឡុំប៊ី ដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក បានបង្កើតកំណត់ត្រាថ្មីមួយកាលពីឆ្នាំមុន សម្រាប់ការផលិតថ្នាំ និងការដាំដុះស្លឹកកូកា ដែលត្រូវបានផលិតចេញពីវានេះ។ ការដាំដុះស្លឹកកូកា មានការកើនឡើង១៣ភាគរយកាលពីឆ្នាំមុនច្រើនជាងឆ្នាំ ២០២១ ខណៈពេលដែលការផលិតកូកាអ៊ីន បានកើនឡើងពី ១.៤០០ តោនដល់ ១.៧៣៨តោន នេះបើយោងតាមការិយាល័យទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC)។ទាំងនេះ គឺជាចំនួនខ្ពស់បំផុត ចាប់តាំងពីUN បានចាប់ផ្តើមត្រួតពិនិត្យនៅក្នុងឆ្នាំ ២០០១។ កូកាអ៊ីនកូឡុំប៊ីភាគច្រើនមានគោលដៅនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប។បច្ចុប្បន្ននេះ ការដាំដុះស្លឹកកូកា កើនឡើងរហូតដល់ជាង ២៣០.000 ហិកតា នៅក្នុងប្រទេសនេះ។ជិតពីរភាគបីនៃដំណាំកូកា ត្រូវបានដាំដុះនៅក្នុងតំបន់Narino និង Putumayoភាគខាងត្បូងជាប់ព្រំប្រទល់ប្រទេសអេក្វាឌ័រ ដោយខ្លួនវាកំពុងប្រយុទ្ធនឹងការញាំញីពីអំពើហិង្សាទាក់ទងនឹងក្រុមជួយដូរគ្រឿងញៀននិងនៅតំបន់ North Santander ជាប់ព្រំដែនជាមួយប្រទេសវ៉េណេហ្ស៊ុយអេឡា៕

ក្រសួងអប់រំ៖ ការប្រព្រឹត្តិខុសឆ្គងពេលប្រឡងបាក់ឌុប បេក្ខជនអាចធ្លាក់ដោយស្វ័យប្រវត្តិ និងជាប់ពន្ធនាគារ

2023/09/12 11:26:38 am        596
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញបទប្បញ្ញត្តិ ​និងកម្រិតវិន័យយ៉ាងតឹងរឹង​សម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក្នុងឆ្នាំនេះ។ខណៈការកម្រិតវិន័យនេះគឺអាចឈានដល់ការធ្លាក់ដោយស្វ័យ​ប្រវត្តិដោយគ្មានសិទ្ធិប្រឡង​២ឆ្នាំបន្ទាប់ និងអាចឈានទៅ​ជាប់​ពន្ធនាគារថែមទៀត​ក្នុងករណីប្រព្រឹត្តិអំពើ​សូកប៉ាន់​ក្នុងការប្រឡង។ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២៣ បានកំណត់កាលបរិច្ឆេទយកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។​ មុនការប្រឡងចូលមកដល់ ក្រសួងអប់រំ ​បានផ្សព្វផ្សាយនូវរាល់បទបញ្ញត្តិ កម្រិតវិន័យ ក៏ដូចជាអ្វីដែលបេក្ខជនត្រូវធ្វើ និងមិនត្រូវធ្វើជាដាច់ខាតក្នុងមណ្ឌលប្រឡង។ កម្រិតវិន័យក្នុងការប្រឡង ធ្ងន់ធ្ងរបំផុត គឺឈានដល់ការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំក្នុងករណីសូកប៉ាន់។ករណីសូកប៉ាន់វិញ ត្រូវបានក្រសួងអប់រំ ចាត់ទុកជាករណីធ្ងន់ធ្ងរបំផុតសម្រាប់ការប្រឡង។ ក្រសួងអប់រំ លើកឡើងថា បទសូកប៉ាន់ តាមមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ គឺផ្តន្ទាទោសដាក់​ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ ឆ្នាំ ចំពោះបុគ្គលណា ​ដោយគ្មានសិទ្ធិដោយផ្ទាល់ ឬប្រយោល ប្រគល់អំណោយ ​ឬជំនូនធ្វើការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយ​ដល់អ្នករាជការ​សាធារណៈ ឬពលរដ្ឋទទួលអាណត្តិ​សាធារណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នករាជការ ឬពលរដ្ឋនោះ។ ក្រសួងអបប់រំក៏បានកំណត់ដែរថា ការយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ការឱ្យអ្នកដទៃមក​ប្រឡងជំនួស ​ការធ្វើឱ្យខូចសម្ភារក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា ការមិន​អនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ​ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង ​គឺបេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្ត និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ករណីចាំបាច់បេក្ខជននោះ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយទៅតាមច្បាប់។បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏បានបញ្ជាក់ថែមលើកម្រិតវិន័យផ្សេងទៀត ​ចំពោះការប្រព្រឹត្តិឆ្គងរបស់​បេក្ខជនប្រឡងផងដែរ។ បេក្ខជនដែលលួចចម្លងគឺត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត​ និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ចំពោះករណីដែលបេក្ខជនបង្កើតសកម្មភាពធ្វើឱ្យខូចសណ្ដាប់ធ្នាប់រៀបរៀបរយនៃការប្រឡង និង​ប៉ះពាល់លកិត្តិយសគណៈមេប្រយោគ ក្នុងកម្រិតវិន័យថា្នក់ទី១ គឺមិនអនុញ្ញាតឱ្យចូលប្រឡង និងកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ ក្នុងកម្រិតវិន័យថ្នាក់ទី២វិញ គឺកំណត់ឱ្យបបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡង​មួយឆ្នាំ​បន្ទាប់ថែមទៀត៕អត្ថបទ៖ គឹមហុក   

ប្រទេសលីប៊ីអំពាវនាវសុំជំនួយអន្តរជាតិ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមនុស្សជាង២.000នាក់ស្លាប់

2023/09/12 11:15:42 am        226
លីប៊ី៖ ប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi កាលពីថ្ងៃចន្ទ បានអំពាវនាវសុំជំនួយ អន្តរជាតិ ដើម្បីទប់ទល់នឹងផលវិបាកនៃទឹកជំនន់ដ៏ខ្លាំងក្លារនៅក្នុងប្រទេសនេះ ដែលបានបណ្តាលឲ្យ មនុស្សជាង២.០០០នាក់ស្លាប់។លោក Menfi បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងអំពាវនាវដល់ប្រទេសជាបងប្អូន និងជាមិត្ត និងអង្គការអន្តរជាតិនានា   ផ្តល់ជំនួយនិងការគាំទ្រសម្រាប់តំបន់ចំនួនដែលរងគ្រោះមហន្តរាយនេះ» ។លោក បានប្រកាសទីក្រុងភាគខាងកើតនៃ Derna, Al-Bayda និង Shahhat ជាទីក្រុងដែលរងការវាយប្រហារ ហើយបានអំពាវនាវឲ្យប្រជាជនគោរពតាមការណែនាំរបស់អាជ្ញាធរ«ដើម្បីយកឈ្នះលើវិបត្តិនេះ។លោក Menfi បាននិយាយថា៖«ខ្ញុំមានទំនុកចិត្តថា ប្រជាជនរបស់យើងអាចសហការ និងជម្នះការលំបាកទាំងនេះបាន។ យើងនឹងយកឈ្នះលើវិបត្តិនេះ ហើយយើងរួមគ្នា នឹងកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង»។ខ្យល់ព្យុះមេឌីទែរ៉ាណេ បានបោកបក់ដល់គោក នៅប្រទេសលីប៊ីភាគខាងកើត កាលពីថ្ងៃអាទិត្យ ដោយបង្កឲ្យមានទឹកជំនន់ និងបំផ្លាញសម្ភារៈបរិក្ខារនានា នៅតាមបណ្តោយផ្លូវរបស់ព្យុះនេះ។លោកនាយករដ្ឋមន្ត្រី Osama Hammad ដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ី បាននិយាយថា មនុស្សជាង ២.០០០ នាក់ បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុងទឹកជំនន់នេះ៕

ភាគីនិយោជកប្រាប់ហេតុផល អំពីការបន្ថែមប្រាក់ឈ្នួលអប្បបរមាបានត្រឹម ១,៥ ដុល្លារ

2023/09/12 11:15:30 am        633
ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ តំណាងឲ្យភាគីនិយោជក បានថ្លែងថា យោងលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ភាគីនិយោជកមានលទ្ធភាព​ក្នុងការដំឡើងប្រាក់​ឈ្នួលអប្បបរមាទេសម្រាប់ឆ្នាំ២០២៤ បានត្រឹម ១,៥ ដុល្លារ​ ដោយសារភាពប្រកួតប្រជែង​ តម្រូវការ និងបញ្ហាប្រឈមនានា ក្នុងវិស័យកាត់ដេរ។ឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានសហព័ន្ធនិយោជក ​និងសមាគមពាណិជ្ជកម្មកម្ពុជា និង​ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញាកន្លងទៅ ​បានមានប្រសាសន៍ថា ​ជាជំហររបស់និយោជកបានដំឡើងបន្ថែមដល់ ២០១,៥០ដុល្លារ ដើម្បីឲ្យឈានទៅឆាប់ត្រូវគ្នា ដោយសំណូមភាគីសហជីពរកតួលេខមួយដូចគ្នា។ ប៉ុន្តែភាគីសហជីពមិនទាន់ដាក់តួលេខថ្មី។ លោកបានបន្តថា ក្នុងនោះ ដោយសារសហជីពនៅមិនទាន់មានការដាក់តួលេខថ្មី រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានស្នើសុំរក្សាតួលេខចាស់ដដែល ​ដោយឲ្យភាគីទាំងពីរ ថយទៅពិភាក្សាគ្នារកតួលេខរួមសម្រាប់ដាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨​ ខែកញ្ញាខាងមុខ ។លោកអនុប្រធាន បានបញ្ជាក់ជាថ្មីថា តាមលក្ខណៈបច្ចេកទេស និយោជកមិនមានលទ្ធភាព​ដំឡើងជូនទេ។ ប៉ុន្តែដោយសារ​សម្ដេចធិបតី ហ៊ុន ម៉ាណែត តិចឬច្រើន ត្រូវតែជួយ​ក៏បានឈាន​ទៅ​ដល់ការឯកភាពគ្នាដំឡើងទៅតាមតួលេខមួយដែលអាចមានលទ្ធភាពធ្វើទៅបាន។ លោកសង្ឃឹមនាកិច្ចប្រជុំលើកក្រោយនឹងមានតួលេខថ្មី ហើយភាគីនិយោជកក៏នឹងមានតួលេខថ្មីដែរ ដើម្បីឲ្យមានបម្រែបម្រួលទាំងអស់គ្នា។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមកិច្ចប្រជុំថ្ងៃ​ម្សិលមិញ​ភាគីតំណាងនិយោជកនៅតែរក្សាតួលេខ ១ដុល្លារ និងតំណាង​សហជីពរក្សាតួលេខ​១៥ដុល្លារដដែល ​ទៅលើប្រាក់ឈ្នួលកម្មករបច្ចុប្បន្ន​ ២០០ដុល្លារ ក្នុងមួយខែ។ ឯកឧត្តម បញ្ជាក់ថា មូលហេតុដែលភាគីនិយោជក ​និងភាគីសហជីព ​មានតួលេខខុសគ្នាឆ្ងាយនេះ ដោយ​សារភាគីនីមួយៗ​ឈរលើលក្ខណៈវិនិច្ឆ័យទាំង៧​ចំណុចរៀងៗខ្លួន ដោយភាគីសហជីពផ្តោត​លើ​អតិផរណាធ្វើឲ្យកម្មករចំណាយច្រើន​ ចំណូលធ្លាក់ចុះ និងភាគីនិយោជក​ផ្តោតទៅលើភាព​ប្រកួត​ប្រជែង តម្រូវការមានការថយចុះ ​និងបញ្ហាប្រឈមនៅក្នុងវិស័យ។សូមជម្រាបថា ពាក់ព័ន្ធកិច្ចចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក​វិស័យកាត់ដេរ​សម្រាប់ឆ្នាំ២០២៤ ភាគីទាំងអស់ ​បានឯកភាពគ្នាកំណត់ប្រជុំលឿន​ជាងការកំណត់ ពោល​នឹងខិតខំបញ្ចប់នៅថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៣ខាងមុខនេះ ​ដែលតាមគម្រោងបញ្ចប់នៅថ្ងៃទី២ ខែតុលា៕អត្ថបទឈិត បូរ៉ាវី 

អាមេរិក និងអាមេនី ចាប់ផ្តើមសមយុទ្ធយោធានៅជិតរដ្ឋធានីយ៉េរ៉េវ៉ាន់

2023/09/12 11:09:54 am        91
អាមេរិក៖ អ្នកនាំពាក្យកងទ័ពអាមេរិកបាននិយាយថា អាមេនី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃចន្ទ (១១ ខែកញ្ញា) នៅពេលមានភាពតានតឹងខ្លាំងនៅក្នុងទំនាក់ទំនងអាមេនីជាមួយប្រទេសជិតខាង អាស៊ែបៃហ៊្សង់។សមយុទ្ធ «ដៃគូឥន្ទ្រី» រយៈពេល១០ថ្ងៃនេះ មានទាហានអាមេរិកចំនួន៨៥នាក់ និងទាហានអាមេនីចំនួន១៧៥នាក់ ហើយត្រូវបានធ្វើឡើងដើម្បីរៀបចំជនជាតិអាមេនីឱ្យចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ ហើយសមយុទ្ធនេះកំពុងធ្វើឡើងនៅកន្លែងហ្វឹកហាត់ចំនួនពីរក្បែររដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) ប្រទេសអាមេនី។  អាមេនី និងអាស៊ែបៃហ្សង់ ដែលនៅជិតខាង បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួន២ អស់រយៈពេលបីទសវត្សរ៍ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ហើយភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀតក្នុងប៉ុន្មានសប្តាហ៍មុន អំពីការបង្កើតកងទ័ពនៅជិតព្រំដែនផងដែរ៕

អាមេរិកអនុញ្ញាតឲ្យដោះលែងប្រាក់ចំនួន៦ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់ មុនពេលផ្លាស់ប្តូរអ្នកទោស

2023/09/12 11:05:07 am        193
អាមេរិក៖ សហរដ្ឋអាមេរិក បានបើកផ្លូវសម្រាប់ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារក្នុងប្រតិបត្តិការប្រេងដែលត្រូវប្រគល់ទៅឲ្យប្រទេសអ៊ីរ៉ង់វិញ និងបានយល់ព្រមដោះលែងជនជាតិអ៊ីរ៉ង់ចំនួន៥នាក់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានចរចាជាសម្ងាត់ ដែលនឹងបើកផ្លូវសម្រាប់ពលរដ្ឋអាមេរិក៥នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ត្រឡប់ទៅប្រទេសវិញ។រដ្ឋមន្ត្រីការបរទេសលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានជូនដំណឹងដល់សភាកាលពីថ្ងៃចន្ទអំពីការលើកលែង ដែលនឹងអនុញ្ញាតឲ្យធនាគារអាល្លឺម៉ង់ អៀរឡង់ កាតា កូរ៉េខាងត្បូង និងស្វីសផ្ទេរប្រាក់ចំនួន៦ពាន់លានដុល្លារពីកូរ៉េខាងត្បូង ដោយពុំមានការភ័យខ្លាចថានឹងការប្រឆាំងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើយ។ លោកបាននិយាយថា ទឹកប្រាក់ចំនួន៦ពាន់លានដុល្លារ នឹងត្រូវរក្សាទុកនៅក្នុងគណនីដែលត្រូវគេកំណត់នៅក្នុងប្រទេសកាតា ដែលជាកន្លែងដែលវានឹង«អាចប្រើបានសម្រាប់តែពាណិជ្ជកម្មមនុស្សធម៌ប៉ុណ្ណោះ» នេះបើយោងតាមច្បាប់ចម្លងនៃការជូនដំណឹង។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថា ការផ្ទេរមូលនិធិដែលបានបង្កកនោះ នឹងត្រូវបញ្ចប់នៅក្នុង«ប៉ុន្មានថ្ងៃខាងមុខនេះ»។ លិខិតជូនទៅសភា ពុំបានបញ្ជាក់ថា តើការដោះដូរអ្នកទោស នឹងកើតឡើងនៅពេលណានោះទេ។អ្នកស្រី Adrienne Watson អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្វីដែលកំពុងបន្តនៅទីនេះ គឺជាការរៀបចំ ដែលយើងធានាឲ្យមានការដោះលែងជនជាតិអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។ បញ្ហានេះ នៅតែជាដំណើរការដ៏រសើប និងកំពុងបន្ត។ ខណៈនេះជាជំហានមួយក្នុងដំណើរការ មិនមានបុគ្គលណាម្នាក់ ត្រូវបានគេដោះលែង ឬត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះទេ»៕

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ហោះលើសមុទ្របាល់ទិក

2023/09/12 11:01:08 am        214
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-22m3 ចំនួន២គ្រឿងរបស់ខ្លួន បានបង្ហាញការហោះហើរតាមផែនការជាទម្លាប់ នៅលើដែនទឹកអន្តរជាតិនៃសមុទ្របាល់ទិក។ក្រសួងបាននិយាយថា យន្តហោះប្រយុទ្ធ Su-35 បានហោះអមយន្តហោះទម្លាក់គ្រាប់បែក។ ការហោះហើរមានរយៈពេល៥ម៉ោង។ បេសកដែលត្រូវបានបង្ហាញស្របទៅតាមបទបញ្ញតិអន្តរជាតិនៃការប្រើប្រាស់ដែនអាកាស។យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថាកាលពីខែសីហារ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បានហោះហើរលើដែនទឹកអព្យាក្រិតនៃមហាសមុទ្រអាកទិក និងសមុទ្របាល់ទិក ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 និងអាកាសយានបំពាក់មីស៊ីលយុទ្ធសាស្ត្រTu-160 និងTu-95MS បានធ្វើការហោះហើរតាមផែនការនៅក្នុងដែនអាកាស លើដែនទឹកអព្យាក្រិត នៅសមុទ្របាល់ទិក សមុទ្របារ៉ែន ន័រវ៉េស ស៊ីប៊ីរីខាងកើត Chukchi, Beaufort និងមហាសមុទ្រអាកទិក៕

ពលរដ្ឋខ្មែរនៅក្រៅប្រទេសគាំទ្រដំណើរទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត ទៅកាន់អាមេរិកនាពេលខាងមុខ

2023/09/12 11:00:33 am        344
ភ្នំពេញ៖ ពលរដ្ឋខ្មែរកំពុងរស់នៅ ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បន្តចេញសារប្រកាស​គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលនឹងអញ្ជើញទៅកាន់ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុង ម៉ុងរ៉េអាល់ (Montreal) ខេត្ត (ឃីប៊ីក) Quebec ប្រទេសកាណាដា ប្រកាសគាំទ្រដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណា​ចក្រកម្ពុជា ​ដែលនឹងដឹកនាំប្រតិភូកម្ពុជា​អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូល​អង្គការសហប្រជាជាតិ លើកទី ៧៨ នៅក្នុងទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ ប្រជាពរដ្ឋប្រកាសស្វគមន៍ ​និងទៅចូលរួមគាំទ្រចំពោះដំណើរទស្សនកចិ្ចរបស់​សម្ដេចធិបតី​ នាយករដ្ឋមន្រ្ដី​ដោយផ្ទាល់នៅសហរដ្ឋអាមេរិក នៅពេលសម្ដេចអញ្ជើញមកដល់ផងដែរ។ ចំណែកប្រជាពលដ្ឋកំពុងរស់នៅរដ្ឋមីនីសូតា ​និងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ក៏បានប្រកាស​គាំទ្រ និងអបអរសាទរចំពោះ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិនៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ ពលរដ្ឋខ្មែររស់នៅអាមេរិក ក៏បានថ្លែងអបអរសាទរចំពោះសម្ដេចធិបតី ក្នុងការការឡើង​កាន់តំណែង​ជានាយករដ្ឋមន្រ្ដីរបស់ប្រទេសកម្ពុជា​សម្រាប់អាណត្តិទី៧នេះផងដែរ។ សូមជម្រាបថា សម្ដេចធិបតី បានប្រកាសថា សម្ដេច​នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់របស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិ លើកទី៧៨ នៅក្នុងទីក្រុង ញ៉ូវយក សហរដ្ឋ​អាមេរិក នាចុងខែកញ្ញាខាងមុខនេះ ខណៈនៅថ្ងៃទី១៤ ខែកញ្ញានេះ ​។ ជាមួយ​គ្នានោះដែរ សម្ដេចធិបតី​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមពិព័រណ៍​ពាណិជ្ជកម្មនៅចិន៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមមន្ត្រីអាមេរិក៖ អ៊ុយក្រែន អាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមរបស់អាមេរិក

2023/09/12 10:14:20 am        268
អាមេរិក៖ ក្រុមតាមក្រុមមន្ត្រីសហរដ្ឋអាមេរិក ៤រូប រដ្ឋបាលរបស់លោក Biden កំពុងខិតកាន់តែជិតដល់ដំណាក់កាលផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដែលនឹងផ្ដល់លទ្ធភាពឲ្យទីក្រុងគីវ ក្នុងការទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី ដែលបានគ្រប់គ្រងដែនដីរបស់ខ្លួន ។  មន្ត្រីអាមេរិក៣រូប បាននិយាយថា បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោមដែលបានបញ្ជូនក្នុងគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកកំពុងពិចារណាលើការដឹកជញ្ជូនទាំងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះបានចម្ងាយរហូតដល់ ៣០៦ គីឡូម៉ែត្រ ទាំងប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ូកែតម្រង់ទិសពហុជំនាញ (GMLRS)ហោះហើរចម្ងាយ៧២គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចង្កោមបាន។  ប្រសិនបើ ត្រូវបានអនុម័ត នោះនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងគីវ ។ បច្ចុន្នប្បអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រដែលអាចបាញ់បានចម្ងាយអតិបរមា២៩ គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចំនួន៤៨ ។ ការផ្ដល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព ដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណា នឹងអាចផ្ទុកគ្រាប់បែកចង្កោមប្រមាណ៣០០ ឬ គ្រាប់បែកតូចៗជាច្រើនទៀត ។ ចំណែកប្រព័ន្ធបាញ់គ្រាប់រ៉ូកែត GMLRS ជាប្រភេទមួយដែលអ៊ុយក្រែន មានស្តុកក្នុងឃ្លាំងរបស់ខ្លួនជាច្រើនខែមកហើយនោះ នឹងអាចបំបែកគ្រាប់បែកចង្កោមបានរហូតដល់ទៅ៤០៤គ្រាប់ ៕

[BREAKING NEWS] មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី ស្របពេលអាមេរិកព្រមានមិនឲ្យមានការលក់អាវុធ

2023/09/12 10:10:54 am        328
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM