ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

មូលដ្ឋានសុខាភិបាលបានត្រៀមខ្លួន អនុវត្តគោលនយោបាយពង្រីកសេវាថែទាំសុខភាពជូនពលរដ្ឋ

2023/08/23 11:40:07 am        251
ភ្នំពេញ៖ តាមរយៈការប្ដេជ្ញាចិត្តរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានូវការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ ក្នុងនោះ គោល​នយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់​សុខភាព​ជាសកល ស្របពេលនេះបណ្តាមូលដ្ឋានសុខាភិបាលបានប្រកាសត្រៀមខ្លួន អនុវត្ត​នយោបាយ​អាទិភាពនេះសំដៅផ្តល់សេវាសុខភាពឲ្យបានទូលំទូលាយបំផុតជូនដល់ប្រជាពលរដ្ឋ។លោកវេជ្ជបណ្ឌិត អេង គឹមបូរារិទ្ធ អនុប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែសីហានេះថា ​មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក៏ដូចមូលដ្ឋានសុខាភិបាល​សាធារណៈនានា បច្ចុប្បន្ន បានអនុវត្តគោលនយោបាយផ្តល់សេវាសុខាបាលរបស់រាជរដ្ឋាភិបាល​ឆ្ពោះទៅរកក្របដណ្តប់សុខភាពជាសកលយ៉ាងសកម្មភាព ដោយក្នុងនោះ អ្នកជំងឺនានា​ដែលមានបណ្ណ ប.ស.ស មានបណ្ណមូលនិធិសមធម៌សុខាភិបាល ម.ស.ស មានបណ្ណសមធម៌ ឬហៅបណ្ណក្រីក្រ ឬមានបណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈជាដើម​អាចអញ្ជើញ​មកទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺគ្រប់ប្រភេទ ដោយមិន គិតថ្លៃសេវាឡើយ។ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ ​និងមានការពេញចិត្តជាខ្លាំងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មីរបស់កម្ពុជា ចំពោះការប្តេជ្ញាចិត្តអនុវត្តនូវគោលនយោបាយការពង្រីក​សេវា​ថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលជាគោលនយោបាយ​អាទិភាពទី១។ សូមបញ្ជាក់ថា ការអនុវត្តគោលនយោបាយពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅ​រកការគ្របដណ្តប់​សុខភាព​ជាសកលនេះរបស់រាជរដ្ឋាភិបាលថ្មីនេះ ​គឺធ្វើឡើងស្របតាមកម្មវិធីគោល​នយោបាយ​អង្គការ​សុខាភាពពិភពលោក WHO ដែលបច្ចុប្បន្នគឺបាន និងកំពុងជំរុញបណ្តាប្រទេស ផ្តល់​សេវាសុខាភិបាល ពិនិត្យថែទាំសុខភាព ​និងព្យាបាលជំងឺជូនអ្នកជំងឺទាំងអស់គ្នា ​និងដូចៗគ្នា ពី​រាជរដ្ឋាភិបាល បើទោះ ពលរដ្ឋនោះ ឬអ្នកជំងឺ មាន ឬមិនមានថវិកាក៏ដោយ៕ អត្ថបទ ស៊ុម សុខជា

សភាអាមេរិកកណ្តាល ដកកោះតៃវ៉ាន់ចេញពីអ្នកអង្កេតការណ៍ ដោយអញ្ជើញប្រទេសចិនជំនួសវិញ

2023/08/23 11:37:09 am        241
អាមេរិក៖ សភាអាមេរិកណ្តាលបានសម្រេចដកចេញកោះតៃវ៉ាន់ ពីឋានៈអ្នកអង្កេតការណ៍ដែលមានរយៈពេល២០ឆ្នាំរបស់ខ្លួន និងដាក់ជំនួសដោយប្រទេសចិន។សភាមានប្រទេសចំនួន៦ ដែលគេស្គាល់ថា PARLACEN បានបោះឆ្នោតកាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានី Managua (ម៉ាណាហ្គ័រ) ប្រទេសនីការ៉ាហ្គ័រ ដើម្បីអញ្ជើញប្រទេសចិនមកជាអ្នកអង្កេតការណ៍។ សេចក្តីស្នើច្បាប់ ដែលស្នើសម្រាប់ការផ្លាស់ប្តូរនេះ ត្រូវបានផ្ញើរដោយសមាជិកសភាប្រទេសនីការ៉ាហ្គ័រ។ សេចក្តីស្នើច្បាប់និយាយថា កោះតៃវ៉ាន់ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសភា PARLACEN ព្រោះកោះនេះពុំត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ នៅអង្គការសហប្រជាជាតិឡើយ។ប្រទេសអាមេរិកកណ្តាលចំនួន៥ រួមមាន ប៉ាណាម៉ា និងសាធារណៈរដ្ឋដូមីនិក មានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ក្រោយឆ្នាំ២០១៧។ បច្ចុប្បន្ននេះ មានតែប្រទេសហ្គាតេម៉ាឡា និងប៊ែលិហ្ស ដែលនៅតែមានទំនាក់ទំនងបែបនេះ។ នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រឹងទំនាក់ទំនងការទូត មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើទស្សនកិច្ចនៅប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ៕

ជប៉ុនជំរុញការត្រៀមទប់ទល់ជាមុនសម្រាប់ការបាញ់បង្ហោះផ្កាយរណប

2023/08/23 11:31:24 am        209
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន កំពុងចាត់វិធានការដែលអាចធ្វើទៅបានទាំងអស់ ដើម្បីត្រៀមទប់ទល់សម្រាប់ការបាញ់បង្ហោះនូវអ្វីដែលប្រទេសកូរ៉េខាងជើងនិយាយថាជាផ្កាយរណបសម្បនិម្មិត។ ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ឆ្មាំឆ្នេរប្រេទេសជប៉ុន កាលពីថ្ងៃអង្គារថា ផ្កាយរណប នឹងត្រូវបាញ់បង្ហោះនៅពេលណាមួយចន្លោះថ្ងៃទី២៤ និង៣១ ខែសីហា។នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ទោះបីជាវត្ថុនោះគឺជាឧបករណ៍ជំរុញផ្កាយរណបក៏ដោយ ការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក បំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបាននិយាយថាសកម្មភាពបែបនេះ ធ្វើឲ្យពលរដ្ឋរបស់ប្រទេសជប៉ុនស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។ ក្រសួងការពារជាតិជឿជាក់ថា វត្ថុនេះទំនងជានឹងត្រូវបាញ់បង្ហោះនៅពេលចាប់ផ្តើមក្នុងពេលវេលាជាក់លាក់របស់ទីក្រុងព្យុងយ៉ាង និងតំបន់ឆ្លងកាត់ នៅជិតកោះ Sakishima ក្នុងខេត្ត Okinawa ភាគនិរតីប្រទេសជប៉ុន។ក្រសួងបានចេញបញ្ជាលើកងកម្លាំងស្វ័យការពារ ដើម្បីបំផ្លាញមីស៊ីលបាលីស្ទីកហោះចូលមក ដែលអាចធ្លាក់នៅក្នុងដែនដីរបស់ប្រទេសជប៉ុន។ នាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ត្រូវបានដាក់ពង្រាយ នៅសមុទ្រចិនខាងកើត និងប្រព័ន្ធស្ទាក់ចាប់ PAC-3 ដាក់នៅលើដី ត្រូវបានដាក់ប្រចាំការនៅកោះ Okinawa ។រដ្ឋាភិបាលជប៉ុន បានបង្កើនវិធានការត្រៀមខ្លួនជាស្រេចនូវប្រព័ន្ធព្រមានភាពអាសន្ន J-Alert នៅទូទាំងប្រទេស។ ប្រព័ន្ធនេះត្រូវបានរៀបចំ ឲ្យមានសកម្មភាពស្វ័យប្រវត្តិដល់ប្រព័ន្ធវិទ្យុសាធារណៈទីក្រុង ដើម្បីចេញព័ត៌មានជម្លៀស៕

[BREAKING NEWS] នគរបាល៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រឡប់មកប្រទេសវិញ

2023/08/23 11:25:58 am        319
ថៃ៖ នគរបាលបាននិយាយនៅថ្ងៃពុធ (២៣ សីហា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលទាំងយប់ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសខ្លួនជាច្រើនឆ្នាំមក។

មន្រ្ដីឃុំ-សង្កាត់ចុះស្រង់ទិន្នន័យអ្នកបម្រើការតាមសេវាកម្សាន្តក្រៅប្រព័ន្ធ ដើម្បីផ្ដល់បណ្ណសមធម៌

2023/08/23 11:17:13 am        854
ភ្នំពេញ ៖មន្រ្តី ឃុំ-សង្កាត់ នៅទូទាំងប្រទេស កំពុងចុះស្រង់ទិន្នន័យអ្នកបម្រើការនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ ក្នុងមូលដ្ឋាន ដើម្បីកត់ត្រាចំនួនជាក់លាក់ ត្រៀមធ្វើការចុះសម្ភាសន៍ផ្ដល់បណ្ណសមធ៌មជូនពួកគេ។ក្រោយពីបើកយុទ្ធនាការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្ត​ក្រៅប្រព័ន្ធ ​កាលពីថ្ងៃទី១១និងថ្ងៃទី១២ខែសីហា កន្លងទៅនេះ អាជ្ញាធរតាមឃុំ-សង្កាត់នីមួយៗ ក៏បន្តចុះស្រង់ទិន្នន័យក្រុមគោលដៅទាំងនោះនៅតាមទីតាំងសេវាកម្សាន្តនានាដោយផ្ទាល់នៅទូទាំងប្រទេស។ ជាក់ស្ដែងសម្រាប់អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យទី ២ ក៏បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីយុទ្ធនាការ និងស្រង់ទិន្នន័យអ្នកបម្រើការងារនៅតាម រង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។លោក ទូច សំអុល ជាចៅសង្កាត់ស្ទឹងមានជ័យទី ២ ថ្លែងថា នេះជាការងារសំខាន់ដើម្បី​ប្រាកដថា​អ្នកបម្រើការងារនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ អាចទទួលបាននូវអត្ថប្រយោជន៍​ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។ លោកបន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាននឹងជួយលើការងារធ្វើឯកសារនានា ពិសេស​ឯកសារបញ្ជាក់​ទីលំនៅ រឺបញ្ជាក់អត្តសញ្ញាណជាដើម ដើម្បីសម្រួលដល់ការធ្វើសម្ភាសន៍​ផ្ដល់បណ្ណក្រីក្រនាពេលខាងមុខ។បើតាមឯកឧត្តម កែវ អ៊ូលី ប្រធាននាយកអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានឱ្យដឹងថា​ ការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្ត​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ គឺអាចចាប់ផ្ដើមក្នុងអំឡុងចុងខែ សីហា​ ឬដើមខែ​ កញ្ញាខាងមុខនេះ។ សូមជម្រាបថា រាជរដ្ឋាភិបាលថ្មីៗនេះបានដាក់ចេញរបបថែទាំសុខភាពសម្រាប់​បុគ្គលបម្រើការ​ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការដាក់ចេញអន្តរាគមន៍នេះ គឺដើម្បី​ធានា​សន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ​ សំដៅរក្សាលំនឹងជីវភាព និងទប់ស្កាត់ឱ្យបានជាអតិបរមា​ កុំឱ្យពលរដ្ឋគោលដៅធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារការធ្លាក់ខ្លួនឈឺជាដើម៕ អត្ថបទ៖គឹមហុក

មនី្ទរសុខាភិបាលរាជធានី ផ្តល់ថ្នាំអាបែតចំនួន១០តោន (Abate) ដល់ការិយាល័យសុ្រកប្រតិបតិ្ត ដើម្បីទប់ស្កាត់ការរាតត្បាតដោយជំងឺគ្រុនឈាម

2023/08/23 11:01:57 am        365
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាលរាជធានីភ្នំពេញ ​ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា មកដល់ពេលនេះ មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកថ្នាំ​អាបែត ចំនួន១០តោន ទៅការិយាល័យស្រុកប្រតិបតិ្តចំនួន៦ ​និងសារអប់រំសុខភាព ដើម្បីទប់ស្កាត់ការរាតត្បាតដោយជំងឺគ្រុនឈាម។ជាធម្មតាក្នុងប្រទេសកម្ពុជាយើង ករណីជំងឺគ្រុនឈាម តែងកើតមានជាប្រចាំ។ ខែណាក៏មានដែល ហើយកើតឡើងជារៀងរាល់ឆ្នាំ ជំងឺគ្រុនឈាមកើតឡើងដោយសារមូសខ្លា។ ដូច្នេះរដូវគ្រុនឈាម ប្រភពនៃការកកើតមូស វាកើនឡើង វាក៏ធ្វើឲ្យជំងឺគ្រុនឈាម មានការកើនឡើងផងដែរ។ ជាមួយគ្នានោះឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពជាប្រចាំថ្ងៃរបស់មន្រី្តសុខាភិបាលនៅតាមការិយាល័យស្រុកប្រតិបតិ្ត និង​មណ្ឌលសុខភាព បានចុះអប់រំផ្សព្វផ្សាយ​ និងយកថ្នាំអាបែត ដាក់ក្នុងពាងទឹក អាងទឹក ដើម្បីលុបបំបាត់ជម្រកមូសខ្លា។ ព្រោះថាមូសខ្លា វាពងក្នុងទឹកដក់ថ្លា វាមិនពង ដាក់ក្នុងទឹកលូ ទឹកស្អុយនោះទេ។ ព្រោះថាទឹកលូ ទឹកស្អុយ វាកើតឡើងជាប្រភេទមូសធម្មតា។បើតាមលោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានឲ្យដឹងថា ថ្ងៃនេះ​មន្រ្តីសុខាភិបាល បានចុះផ្សព្វផ្សាយអប់រំ និងដាក់ថ្នាំអាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅ​សហគមន៍​ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ​ដើម្បីចលនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តវិធានការបង្ការ ​ដូចជាលុបបំបាត់ជម្រកមូស ​អនាម័យភូមិដ្ឋាន ផ្ទះសម្បែង និង​ទីសាធារណៈនានា និងយល់ដឹងពីរោគសញ្ញាបឋមសំខាន់ៗ នៃជំងឺគ្រុនឈាម ដែលត្រូវសែង​រកសេវាព្យាបាលទាន់ពេលវេលា និងចេះថែទាំអ្នកជំងឺគ្រុនឈាម។ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានអំពាវនាវដល់មាតាបិតា​ អាណាព្យាបាល និង​សហគមន៍ដែលមានកូនៗ ​ត្រូវតែចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមទាំងអស់គ្នា៕ អត្ថបទ រដ្ឋា

ចំហេះព្រៃដ៏ធំ បានបិទច្រកសមុទ្រ Dardanelles ប្រទេសទួរគី ជំរុញឲ្យមានការជម្លៀសពលរដ្ឋ

2023/08/23 11:00:14 am        253
ទួរគី៖ ក្រសួងនិងទីភ្នាក់ងារដឹកជញ្ជូន បាននិយាយកាលពីថ្ងៃអង្គារថា ការដឹកជញ្ជូនទំនិញពីសមុទ្រអេហ្សេ(Aegean) ទៅកាន់សមុទ្រ Marmara ត្រូវបានផ្អាកដោយសារតែចំហេះព្រៃនៅឆេះរាលដាលបន្ត នៅក្នុងខេត្ត Canakkale ភាគពាយព្យប្រទេសទួរគី។ច្រកសមុទ្រ Dardanelles គឺជាច្រកឆ្លងកាត់សំខាន់ប្រវត្តិសាស្ត្រ និងតូចចង្អៀត ភ្ជាប់សមុទ្រ Aegean ទៅកាន់សមុទ្រខ្មៅ បម្រើជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់នាវាធ្វើដំណើររវាងសហភាពអឺរ៉ុប និងទ្វីបអាស៊ី។រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ លោក Ibrahim Yumakli បាននិយាយថាចំហេះព្រៃ បានជំរុញឲ្យមានការជម្លៀសពលរដ្ឋនៅក្នុងភូមិចំនួន៦ក្នុងផ្លូវចំហេះព្រៃរាលដាល ដែលមានមជ្ឈមណ្ឌលទីបញ្ជាការទ័ពអាកាស Canakkale និងបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ អាជ្ញាធរនិយាយថា យន្តហោះចំនួន៨គ្រឿង ឧទ្ធម្ភាគចក្រ២៦គ្រឿង ទូកតូចៗ១៨០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ១១០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ៕

មនុស្ស២នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀស នៅក្នុងប្រទេសឈីលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2023/08/23 10:57:48 am        256
ឈីលី៖ បុគ្គលិកជួយសង្គ្រោះ បានជម្លៀសពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Maule ភាគខាងត្បូងប៉ែកកណ្តាលប្រទេសឈីលី កាលពីថ្ងៃអង្គារ។មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ដោយសារទឹកជំនន់ខណៈមនុស្សមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ឬត្រូវចាកចេញពីលំនៅឋាន។ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ បុគ្គលិកជួយសង្គ្រោះបានប្រើប្រាស់ទូកដើម្បីជួយជម្លៀសពលរដ្ឋនៅតាមដងផ្លូវដែលជន់លិច នៅកន្លែងដែលកម្រិតទឹកនៅក្នុងតំបន់ពិតប្រាកដបានឡើងដល់កំពូលដំបូលលំនៅឋាន។ប្រធានាធិបតីលោក Gabriel Boric បានប្រកាសរដ្ឋក្នុងគ្រាមហន្តរាយកាលពីថ្ងៃចន្ទ ខណៈចុះពិនិត្យតំបន់រងផលប៉ះពាល់ខ្លាំងបំផុតមួយកន្លែង មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Santiago៕

ទស្សនៈមិត្តអ្នកអាន៖«គុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្ពុជា»

2023/08/23 10:56:31 am        412
បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍយើងមិនអាចបំភ្លេចមគ្គុទេសន៍ជាតិដ៏ឆ្នើមរបស់កម្ពុជាម្នាក់ បាននោះទេ នោះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះរបស់សម្តេចក្នុងការ ការពារទឹកដី ការពារសាសនា ការពាររាជបល្ល័ង្ក និងការពារប្រជាជនខ្មែរ ទោះបីក្នុងតម្លៃណាក៏ដោយក៏មគ្គុទេសន៍ឯករូបនេះមិនរុញរាឡើយ។

មនុស្ស១៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិកភាគកណ្តាល

2023/08/23 10:55:09 am        249
ម៉ិកស៊ិក៖ មន្ត្រីមកពីវិទ្យាស្ថានអន្តោប្រវេសន៍INM ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពលរដ្ឋម៉ិកស៊ិក១៥នាក់ និងជនជាតិវ៉េណេស៊ុយអេឡាម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ិកស៊ិកភាគកណ្តាល កាលពីថ្ងៃអង្គារ។វិទ្យាស្ថានអន្តោប្រវេសន៍ INM បាននិយាយថា អ្នកដំណើរចំនួន៥២នាក់កំពុងធ្វើដំណើរនៅលើរថយន្តក្រុងមួយគ្រឿងលើផ្លូវហាយវ៉េ Miahuatlan-Coixtlahuaca( មីយ៉ាវ៉ាតឡាន-ខយត្លាវ៉ាកា) ប្រទេសម៉ិកស៊ិក រួមមានអ្នកដំណើរ១០នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេទាំងអស់មានការណាត់ជួបដើម្បីស្វែងរកការចូលដោយស្របច្បាប់ទៅកាន់សហរដ្ឋអាមេរិក។អ្នកដំណើរចំនួន៣៦នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរថយន្តក្រុងបានបុកជាមួយរថយន្តសណ្តោងមួយគ្រឿង។ យោងតាមវិទ្យស្ថាន INM បានឲ្យដឹងថា អ្នករងរបួស៩នាក់គឺជាជនជាតិវ៉េណេហ្ស៊ុយអេឡា ហើយក្នុងចំណោមអ្នកទាំងនេះ៣នាក់នៅតែសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយនឹងមានការជួយគាំទ្រដើម្បីបញ្ជូនត្រលប់សាកសពអ្នកស្លាប់ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM