ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខណ្ឌទួលគោក បន្តយកចិត្តទុកដាក់កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន

2023/08/17 12:24:33 pm        349
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានបន្តការយកចិត្តទុកដាក់ក្នុងការជួសជុល និងកែលម្អដងផ្លូវសាធារណៈ ឱ្យប្រែក្លាយមកជាផ្លូវកៅស៊ូស្អាតល្អ ដើម្បីបម្រើដល់ការធ្វើដំណើរទៅមកជាប្រចាំរបស់ពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ។ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានប្រាប់BTVឱ្យដឹងថា ហេដ្ឋារចនាផ្លូវថ្នល់ជាច្រើន នៅក្នុងមូលដ្ឋាន ត្រូវបានរដ្ឋបាលខណ្ឌ បន្តសកម្មភាពជួសជុល និងស្ថាបនាជាបន្តបន្ទាប់ ដោយមិន បណ្តែតបណ្តោយឱ្យផ្លូវមានសភាពចាស់ទ្រុឌទ្រោមយូរនោះឡើយ។លោកបានបញ្ជាក់ថា ​សកម្មភាពទាំងនេះ ​គឺជាកាតព្វកិច្ច ដែលអាជ្ញាធរ ​ត្រូវបំពេញជូនពលរដ្ឋ ហើយក៏ជាការ​តបស្នង​ទៅនឹងសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសទៅមុខទៀត ​ដើម្បីការអភិវឌ្ឍរីកចម្រើនបន្ថែម ។ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន​ខណ្ឌទួលគោក បានសម្តែងនូវក្តីរីករាយចំពោះរាជរដ្ឋាភិបាល​ តាមរយៈ អាជ្ញាធរមូលដ្ឋាន ​បានបន្ត ​និងនាំយកមកនូវការអភិវឌ្ឍឥតឈប់ឈរជាបន្តបន្ទាប់ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ។នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​មានការអភិវឌ្ឍរីកចម្រើន ជាខ្លាំង ​ជាពិសេសតំបន់ជាយក្រុង​ ដែលបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទៅតាមបរិបទនៃការ អភិវឌ្ឍនោះដែរ ៕អត្ថបទ ៖ លីហេង 

បណ្ដាប្រទេស BRICS នឹងជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច

2023/08/17 12:23:27 pm        280
អាហ្រ្វិកខាងត្បូង៖ មេដឹកនាំ BRICS ជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូងនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីមធ្យោបាយបង្វែរក្រុមប្រទេសវប្បធម៌ចម្រុះ ដែលមានចំនួនមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក ទៅជាកម្លាំងភូមិសាស្ត្រនយោបាយដែលអាចប្រឈមមុខនឹងការឥទ្ធិពលគ្រប់ដណ្តប់របស់ប្រទេសលោកខាងលិចក្នុងកិច្ចការពិភពលោក។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលប្រឈមមុខនឹងដីកាចាប់ខ្លួនអន្តរជាតិជុំវិញឧក្រិដ្ឋកម្មសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន នឹងមិនចូលរួមជាមួយបណ្ដាមេដឹកនាំមកពីប្រទេសប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនោះទេ ស្របពេលមានការខ្វែងគំនិតគ្នា អំពីថាតើត្រូវពង្រីកប្លុកដើម្បីរួមបញ្ចូលប្រទេសសកលខាងត្បូង រាប់សិបប្រទេសដែលកំពុងតម្រង់ជួរចូលរួម ឬយ៉ាងណា។ដោយរីកសាយភាយពាសពេញពិភពលោក ហើយជាមួយនឹងសេដ្ឋកិច្ចដែលដំណើរការតាមរបៀបផ្សេងៗគ្នាដ៏ទូលំទូលាយ កត្តាសំខាន់នៃការបង្រួបបង្រួមក្រុមប្រទេស BRICS គឺការមន្ទិលសង្ស័យពីសណ្តាប់ធ្នាប់ពិភពលោក ដែលពួកគេមើលឃើញថាបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តប្រទេសអ្នកមាន ដែលជាអ្នកលើកកម្ពស់បទដ្ឋានអន្តរជាតិដែលពួកគេអនុវត្ត ប៉ុន្តែពួកគេតែងតែមិនគោរពសណ្តាប់ធ្នាប់នោះ។ព័ត៌មានលម្អិតមួយចំនួនបានលេចចេញអំពីប្រធានបទដែលពួកគេគ្រោងនឹងពិភាក្សា ប៉ុន្តែការពង្រីកខ្លួនរបស់ប្លុកនេះ ត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ ខណៈដែលប្រទេសចំនួន៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម ទាំងផ្លូវការ ឬក្រៅផ្លូវការ នេះបើយោងតាមអាហ្រ្វិកខាងត្បូង។ ប្រទេសទាំងនោះរួមមាន អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងអេហ្ស៊ីបផងដែរ៕

សហរដ្ឋអាមេរិក៖ មិនមានការគំរាមកំហែងច្បាស់លាស់ណាមួយចំពោះសម្ព័ន្ធមិត្តណាតូពីកងកម្លាំងWagner ទេ

2023/08/17 12:20:21 pm        344
អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បាននិយាយកាលពីថ្ងៃពុធ (១៦ សីហា) ថា យោងតាមសហរដ្ឋអាមេរិក គេមិនច្បាស់ទេថា តើកងកម្លាំងទាហានស៊ីឈ្នួល Wagner បង្កការគំរាមកំហែងទឹកដីមួយណានៅក្នុងទ្វីបអឺរ៉ុប។នៅពេលសាកសួរអំពីចលនានៃកងកម្លាំងរបស់ក្រុមទាហានស៊ីឈ្នួល Wagner លោក Kirby បាននិយាយថា កងអនុសេនាធំមួយចំនួននៅតែដាក់ពង្រាយនៅក្នុងទ្វីបអាហ្រ្វិក ហើយខ្លះបានបញ្ជូនទៅកាន់ប្រទេសបេឡារុស្ស និងខ្លះទៀតអាចស្ថិតនៅក្នុង ឬនៅជិតប្រទេសអ៊ុយក្រែន។ លោកឧត្តមនាវីឯក Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ចំពោះសកម្មភាពបង្កហេតុ និងវោហាសាស្ត្រដែលគួរឱ្យស្អប់ខ្ពើម ចេញពីរដ្ឋធានី Minsk របស់បេឡារុស្ស។កាលពីថ្ងៃពុធ រដ្ឋាភិបាលលីទុយអានី បានសម្រេចបិទច្រកព្រំដែនចំនួនពីរក្នុងចំណោមច្រកព្រំដែនចំនួនប្រាំមួយរបស់ប្រទេសនេះជាមួយប្រទេសបេឡារុស្ស ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ីបានជ្រកកោននៅក្នុងប្រទេសនេះ។រដ្ឋាភិបាលលីទុយអានី មិនបានពន្យល់ពីកាលៈទេសៈ និងការគំរាមកំហែងនៅក្នុងហេតុផលរបស់ខ្លួន សម្រាប់ការបិទព្រំដែនចាប់ពីថ្ងៃសុក្រ នៅចំណុចឆ្លងកាត់ជនបទទាំងពីរ ដែលមិនត្រូវបានប្រើប្រាស់ដោយរថយន្តពាណិជ្ជកម្មនោះទេ៕

អ្នកក្រុងអាត្លង់តា ប្រតិកម្មនឹងសំណុំរឿងរបស់លោក ដូណាល់ ត្រាំ ខណៈដែលរដ្ឋអាជ្ញាស្នើឲ្យមានការកាត់ទោសនៅខែមីនា ឆ្នាំ២០២៤

2023/08/17 12:17:09 pm        305
អាមេរិក៖ ខណៈដែលរដ្ឋអាជ្ញារដ្ឋ Georgia បានស្នើសុំកំណត់យកខែមីនា ឆ្នាំ២០២៤ ជាពេលវេលាសម្រាប់ការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជ្រៀតជ្រែកការបោះឆ្នោតនោះ អ្នកស្រុកដែលរស់នៅទីក្រុងអាត្លង់តា មានទស្សនៈលាយឡំគ្នាលើការចោទប្រកាន់ចុងក្រោយនេះ។លោក Samuel Huggins អ្នកស្រុកអាត្លង់តា វ័យ៧០ឆ្នាំបាននិយាយថា «ខ្ញុំមិនចង់ឃើញរឿងបែបនេះកើតឡើងលើនរណាម្នាក់នោះទេ។ និយាយការពិតទៅចុះ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមិនចង់ឱ្យនរណាម្នាក់ត្រូវធ្វើទុកបុកម្នេញនោះទេ ជាពិសេសមេដឹកនាំនៃពិភពលោកសេរីមួយនេះ»។អ្នកស្រី Muriel Curtis វ័យ៧២ឆ្នាំ ជាអ្នករស់នៅទីក្រុងអាត្លង់តា បាននិយាយថា «ខ្ញុំគិតថាវាស័ក្តិសមណាស់ ព្រោះលោក ត្រាំ បានធ្វើកិច្ចការជាច្រើនពីក្រោយខ្នង និងមានឯកសារជាច្រើនដែលមិនបានប្រគល់ឱ្យរដ្ឋ។ វាដល់ពេលហើយដែលលោកត្រូវសងវិញ នូវអ្វីដែលលោកបានធ្វើ។ ប្រសិនបើអ្នកធ្វើខុស នោះអ្នកត្រូវតែទទួលខុសត្រូវ ហើយលុយមិនអាចទិញអ្វីគ្រប់យ៉ាងបាននោះទេ»។គណៈវិនិច្ឆ័យសហព័ន្ធ Fulton កាលពីថ្ងៃអង្គារ (១៦ សីហា) បានចោទប្រកាន់លោក ត្រាំ និងសហការីរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដោយចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានព្យយាមបង្វែរលទ្ធផលចាញ់ការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួនដាក់លើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ក្រុមមេធាវីរបស់លោក ត្រាំ បានជំទាស់ក្នុងករណីឧក្រិដ្ឋកម្មផ្សេងទៀត ដោយថាការកាត់ក្ដីណាមួយលើលោក ត្រាំ ត្រូវតែកំណត់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ រួច។ ការិយាល័យរដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិកលោក Jack Smith ក៏បានស្នើសុំចៅក្រមសហព័ន្ធវ៉ាស៊ីនតោន ឌីស៊ី ឲ្យកំណត់កាលបរិច្ឆេទចាប់ផ្តើមការជំនុំជម្រះនៅថ្ងៃទី២ ខែមករា លើការចោទប្រកាន់ដែលលោក ត្រាំ ពីបទរៀបចំផែនការបង្វែរលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ផងដែរ៕

ក្រុមការងារចុះស្រង់ទិន្នន័យអ្នកធ្វើការសេវាកម្សាន្តក្រៅប្រព័ន្ធ ដើម្បីឈានទៅសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌

2023/08/17 12:14:24 pm        582
ភ្នំពេញ៖ បច្ចុប្បន្នក្រុមការងារ ដោយមានភាគីពាក់ព័ន្ធជាច្រើន កំពុងបន្តចុះស្រង់ទិន្នន័យ ក្រុមគោលដៅធ្វើការសេវាកម្សាន្តក្រៅប្រព័ន្ធ ដើម្បីឈានទៅសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌។ នេះជាការបញ្ជាក់របស់ឯឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ។មន្រ្តីពាក់ព័ន្ធ និងក្រុមបណ្ដាញនៅតាមរាជធានី-ខេត្ត គឺកំពុងបន្តធ្វើការងារ ស្រង់ទិន្នន័យអ្នកមាន​ជីវភាពក្រលំបាកធ្វើការ សេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធនៅតាមរង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ដើម្បីឈានទៅសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌ជូន។ នេះជាការបញ្ជាក់របស់ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ។ឯកឧត្តមបន្តថា សម្រាប់រាជធានី-ខេត្ត ដែលធ្វើការស្រង់ទិន្នន័យក្រុមគោលដៅរួចរាល់ អាចនឹង​ចាប់​ផ្ដើមការសម្ភាសន៍ ក្នុងកំឡុងចុងខែសីហា រឺក្នុងខែ កញ្ញាខាងមុខ ដើម្បីឱ្យពលរដ្ឋគោលដៅ ទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។អត្ថប្រយោជន៍ ដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺប័ណ្ណសមធម៌នឹងផ្ដល់ជូនការពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ សម្រាប់បុគ្គលដែលទទួលបានប័ណ្ណ ក៏ដូចជាសមាជិកគ្រួសាររបស់គាត់ ដែលបានចុះក្នុងបញ្ជីប័ណ្ណសមធម៌នោះ។មុននឹងឈានដល់ការសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌ជូនក្រុមគោលដៅថ្មីនេះ ឯកឧត្តមណែនាំទៅក្រុមគោលដៅត្រូវត្រៀមឯកសារចាំបាច់ ដូចជាអត្តសញ្ញាប័ណ្ណ ក៏ដូចជាសៀវភៅ រឺលិខិតបញ្ជាក់ការស្នាក់នៅឱ្យរួចរាល់ និងត្រូវមានជីវភាពក្រលំបាក។ ចំពោះអ្នកមានជីវភាពប្រសើរ អាចប្រើប្រាស់យន្តការផ្សេង ​ដោយបង្វែទៅទទួលយក ប័ណ្ណមូលនិធិសមធម៌​សុខាភិបាលជំនួសវិញ។គួរបញ្ជាក់ថា ក្រុមគោលដៅដែលទទួលបានប័ណ្ណសមធម៌ អាចប្រើប្រាស់ប័ណ្ណនេះបានភ្លាមៗ សម្រាប់​ការទទួលសេវានៅគ្រប់មន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ​ក្នុងការចាប់ផ្ដើមយុទ្ធនាការពីរថ្ងៃ នៅរមណីយដ្ឋាន​ប្រវត្តិសាស្រ្តវត្តភ្នំកន្លងទៅ ​គឺមានក្រុមគោលដៅប្រមាណជិត១០០នាក់ ទទួលបានប័ណ្ណសមធម៌៕អត្ថបទ៖ គឹមហុក 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការបិទដែនដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់

2023/08/17 12:14:21 pm        131
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាកាលពីថ្ងៃពុធ (១៦ សីហា) អំពីការបិទដែនដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បន្ទាប់ពីអតីតរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងខែនេះ បាននិយាយថា ការបិទតំបន់នេះអាចឈានទៅរក «អំពើប្រល័យពូជសាសន៍» លើប្រជាជនអាមេនីក្នុងស្រុក។រដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan(អារ៉ារ៉ាត មៀហ្សូយ៉ាន) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការការពារមហន្តរាយនៅក្នុងតំបន់ គឺជាកាតព្វកិច្ចស្នូលរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ តំណាងរបស់ប្រទេសអាស៊ែបៃហ្សង់ ប្រចាំអង្គការសហប្រជាជាតិ លោក Yashar Aliyev បានចាត់ទុកការអះអាងរបស់លោក Mirzoyan ថាជា«ការចោទប្រកាន់គ្មានភស្តុតាង និងគ្មានមូលដ្ឋានត្រឹមត្រូវ»។មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកស្រី Edem Wosornu បានប្រាប់ក្រុមប្រឹក្សាថា ការផ្តល់ជំនួយមនុស្សធម៌ដោយគណៈកម្មាធិការអន្តរកាកបាទក្រហមអន្តរជាតិ (ICRC) ត្រូវតែអនុញ្ញាតឱ្យបន្តឡើងវិញតាមរយៈបណ្ដាញផ្លូវដែលដំណើរការ។ដែនដីការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនរបស់តំបន់នេះចំនួន១២០.០០០នាក់ គឺជាជនជាតិភាគតិចអាមេនីច្រើនលើសលប់ ហើយទឹកដីដែលនៅសេសសល់មួយរបស់តំបន់នេះភ្ជាប់ទៅនឹងប្រទេសអាមេនី គឺច្រករបៀងឡាឈីន (Lachin) ដែលត្រូវបានគ្រប់គ្រងដោយកងរក្សាសន្តិភាពរុស្ស៊ី ត្រូវបានរំខានជាលើកដំបូងនៅកាលពីខែធ្នូ៕

ក្រុមអ្នកនេសាទកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុន

2023/08/17 12:11:53 pm        116
កូរ៉េខាងត្បូង៖ ក្រុមអ្នកនេសាទកូរ៉េខាងត្បូងជាង១.០០០នាក់នៅតំបន់ឆ្នេរភាគខាងត្បូងនៃតំបន់ហ្គោវ៉្យុង (Goheung) បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការប្រមូលផ្តុំតវ៉ានាពេលថ្មីៗនេះក្នុងចំណោមអ្នកនេសាទក្នុងស្រុក ដើម្បីប្រឆាំងនឹងគម្រោងការរបស់ប្រទេសជប៉ុន ក្នុងការការបញ្ចេញទឹកសំណល់វិទ្យុសកម្មទៅក្នុងមហាសមុទ្រ។ក្រុមអ្នកតវ៉ាបានសង្កត់ធ្ងន់ថា ប្រសិនបើទឹកសំណល់វិទ្យុសកម្មត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រ ការខូចខាតនឹងកើតឡើងចំពោះប្រព័ន្ធអេកូឡូស៊ីទាំងអស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងអ្នកនេសាទទាំងអស់ដែលរស់នៅពឹងផ្អែកលើការរកស៊ីក្នុងសមុទ្រផងដែរ។ យោងតាមការស្ទង់មតិលើមនុស្សពេញវ័យជនជាតិកូរ៉េខាងត្បូងចំនួន១.០០០នាក់ ក្នុងខែឧសភា មនុស្សចំនួន៨៥,៤ភាគរយបានប្រឆាំងនឹងការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ប្រទេសជប៉ុននេះ ខណៈដែលមនុស្ស៧២ភាគរយបាននិយាយថា ពួកគេនឹងកាត់បន្ថយការប្រើប្រាស់ផលិតផលសមុទ្រ ប្រសិនបើទឹកសំណល់ត្រូវបានបង្ហូរទៅក្នុងមហាសមុទ្រ។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១៕

ចំហេះព្រៃនៅកាណាដា គំរាមដល់ទីក្រុងនានា ខណៈរដ្ឋាភិបាលចេញបទបញ្ជាជម្លៀសពលរដ្ឋ

2023/08/17 12:08:59 pm        114
កាណាដា៖ ក្រុមមន្ត្រីប្រទេសកាណាដា បានចេញបទបញ្ជាជម្លៀសពលរដ្ឋ នៅរដ្ឋធានី Yellowknife ដែនដីភាគពាយព្យ និងសហគមន៍តូចៗជាច្រើនកាលពិថ្ងៃពុធ ខណៈចំហេះព្រៃទ្រង់ទ្រាយធំ បានគំរាមកំហែងដល់ទីក្រុងទន្លេ Hay កាលពីពេលយប់។ ក្រុមជាច្រើនកំពុងធ្វើការជម្លៀស នៅតំបន់ទន្លេ Hay ជាសហគមន៍មួយមានពលរដ្ឋប្រមាណ៣.០០០នាក់ នៅលើបឹងធំ Great Slave Lake ដឹកជញ្ជូនដោយរថយន្តក្រុង ឬយន្តហោះ កាលពីយប់ថ្ងៃពុធខណៈអគ្គិភ័យខិតជិតមកដល់។ មន្ត្រីព័ត៌មានអគ្គិភ័យ លោក Mike Westwick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធថា នៅតំបន់ទន្លេHay បានឃើញអគ្គិភ័យ នៅភាគខាងត្បូងសហគមន៍របស់ពួកគេកើនឡើង ដែលខិតកាន់តែកៀកទីក្រុងនៅថ្ងៃនេះ។ យើងបានមើលឃើញអគ្គិភ័យមានសកម្មភាពខ្ពស់នៅក្នុងតំបន់នោះ ហើយវាកំពុងរាលដាលយ៉ាងឆាប់រហ័ស។ លោក Westwick និយាយថា អណ្តាតភ្លើង នឹងទៅដល់ទីក្រុង Yellowknife នៅចុងសប្តាហ៍នេះដោយពុំមានភ្លៀងធ្លាក់ ហើយពលរដ្ឋនៅរដ្ឋធានី កំពុងត្រូវបានស្នើសុំឲ្យចាកចេញ ជាផ្នែកមួយនៃ ការជម្លៀសតាមដំណាក់កាល ដោយចាប់ផ្តើមជាមួយសហគមន៍ដែលមានការគំរាមកំហែងខ្លាំងបំផុត។អង្គភាពអគ្គិភ័យនៅដែនដីភាពពាយព្យ បាននិយាយថា មានហានីភ័យដល់ទីក្រុង Yellowknife ។ ក្រុមរបស់យើង រួមជាមួយទីក្រុង Yellowknife កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីពន្យឿតការកើនឡើងអគ្គិភ័យ និងការពារសហគមន៍។ ដែនដីភាគពាយព្យ បានប្រកាសរដ្ឋក្នុងគ្រាអាសន្នកាលពីល្ងាចថ្ងៃអង្គារ ហើយយោធានាកាណាដា ត្រូវបានដាក់ពង្រាយដើម្បីជួយទប់ទល់អណ្តាតភ្លើង និងដឹកជញ្ជូនពលរដ្ឋមួយចំនួនតាមយន្តហោះទៅកាន់ទីសុវត្ថិភាព៕

អ្នកស្រាវជ្រាវវ័យក្មេងមើលឃើញថា គណៈរដ្ឋមន្រ្តីថ្មីជាក្តីសង្ឃឹមរបស់ប្រជាជនខ្មែរ

2023/08/17 12:07:42 pm        225
ភ្នំពេញ៖ អ្នកស្រាវជ្រាវវ័យក្មេងនៅក្នុងប្រទេសកម្ពុជា លោក ប៊ិន យ៉ាន បានបង្ហាញទស្សនៈវិជ្ជមាន និងក្ដីសង្ឃឹមថា ​គណៈរដ្ឋមន្រ្ដីថ្មីដែលដឹកនាំដោយឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាក្ដីសង្ឃឹមរបស់ប្រជាជនខ្មែរ ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត។លោក ប៊ិន យ៉ាន សង្កេតឃើញថា គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧នេះអ្វីដែលជាភាពលេចធ្លោ​ក្រោម​ការ​ដឹកនាំ​របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា គឺមានភាពវិជ្ជមានជាច្រើន ដោយសារតែឥស្សរជននៃគណៈរដ្ឋមន្រ្ដីថ្មីនេះ ​បានរៀនសូត្រចេះ​ដឹង​ខ្ពង់ខ្ពស់ពី​បច្ឆិម​ប្រទេសទាំងផ្នែកសេដ្ឋកិច្ច យោធា ​និងផ្នែកនយោបាយ។ ដូច្នេះសម្រាប់ការដឹកនាំប្រទេសកម្ពុជា​ដោយគណៈរដ្ឋមន្រ្ដីថ្មីនេះ នឹងបង្កើតនូវសមិទ្ធផលថ្មីៗ​ជាច្រើន​បន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។លោក ប៊ិន យ៉ាន យល់ឃើញថា​ បើទោះពីជាបច្ចុប្បន្ននេះពិភពលោកកំពុង​មាន​វិបត្តិសាកល និង​អតិផរណាសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ដោយ។ ​ប៉ុន្ដែក្រោមការ​ដឹកនាំ​របស់​គណៈរដ្ឋមន្រ្ដីថ្មី​សេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជា​នឹងមានការរីក​លូតលាស់​បន្ថែមទៀត ​ក្រោមការដឹកនាំរបស់​ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា​ បានធ្វើឱ្យប្រទេស​កម្ពុជាមានស្ថិរភាព​ លំនឹងផ្នែកនយោបាយ និងសង្គម។សូមបញ្ជាក់ថា ​អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី២២​ ខែសីហា តទៅ ​ដោយក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង ដោយ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរ​ជាប្រវត្តិសាស្ត្រ​នៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា។ ខណៈការផ្លាស់ប្ដូរនេះត្រូវបាន​សម្តេចតេជោ​ ហ៊ុន សែន ​ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវ​ស្ថិរភាពសង្គម ​និងការអភិវឌ្ឍមួយយូរអង្វែង៕អត្ថបទ៖ វ៉ន ដារ៉ា

ទាហាននីហ្សេជាង១០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅជិតព្រំដែនប្រទេសម៉ាលី

2023/08/17 12:05:38 pm        133
នីហ្សេ៖ ក្រសួងការពារជាតិរបស់ប្រទេសបាននិយាយថា ទាហាននីហ្សេ យ៉ាងហោចណាស់១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធ នៅជិតព្រំដែនជាមួយប្រទេសម៉ាលី។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារបានឲ្យដឹងថា ការផ្តាច់ខ្លួនរបស់កងកម្លាំងប្រដាប់អាវុធនីហ្សេ ដែលកំពុងធ្វើសកម្មភាពរវាងតំបន់ Boni និង Torodi គឺជាជនរងគ្រោះនៃការពួនស្ទាក់វាយប្រហារដោយក្រុមភេរវកម្ម នៅជិតទីក្រុង Koutougou មានចម្ងាយ៥២គីឡូម៉ែត្រភាគនិរតី តំបន់ Torodi។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាហាន២០នាក់ផ្សេងទៀត បានរងរបួស ដោយពួកគេទាំងអស់ត្រូវបានជម្លៀសទៅកាន់ទីក្រុង Naimey ជារដ្ឋធានី។ ទាហាននិយាយថា អ្នកវាយប្រហារជាង១០០នាក់ ត្រូវបានរារាំងអំឡុងប្រតិបត្តិការរបស់ពួកគេ។ កាលពីទសវត្សរ៍មុន តំបន់ព្រំដែន នៅកន្លែងមានការប្រសព្វគ្នាប្រទេសម៉ាលីភាគកណ្តាល ប្រទេសបួរគីណាហ្វាសូ និងប្រទេសនីហ្សេភាគខាងលិច បានក្លាយជាចំណុចកណ្តាលនៃអំពើហិង្សាដោយក្រុមប្រដាប់អាវុធ ទាក់ទងទៅនឹងក្នុងអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន នៅក្នុងតំបន់សាហ៊ែល(Sahel) ។ កំហឹងនៅក្នុងការបង្ហូរឈាម បានបង្កឲ្យមានការដណ្តើមអំណាចយោធា នៅក្នុងប្រទេសចំនួន៣ ចាប់តាំងពីឆ្នាំ២០២០ ដោយប្រទេសនីហ្សេ ចុងក្រោយធ្លាក់ចូលក្នុងរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា នៅពេលនោះប្រធានាធិបតីលោក Mohamed Bazoum ត្រូវបានបណ្តេញចេញ។ ប្រទេសនីហ្សេ ភាកអាគ្នេយ៍ ក៏ជាគោលដៅរបស់ក្រុមប្រដាប់អាវុធដែលកំពុងឆ្លងកាត់ពីប្រទេសនីហ្សេរីយ៉ា ភាគឦសាន ជាប្រភពនៃយុទ្ធនាការដែលផ្តើមឡើងដោយក្រុម Boko Haram នៅក្នុងឆ្នាំ២០១០។ មេដឹកនាំរដ្ឋប្រហារ បាននិយាយថាការបណ្តេញចេញលោក Bazoum ដោយសារតែភាពអសន្តិសុខនៅក្នុងប្រទេសនិងការធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនស្ថានភាពសន្តិសុខ និងអភិបាលកិច្ចខ្សោយ។ ប៉ុន្តែអ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន Al Jazeera ដែលរាយការណ៍ពី ទីក្រុង Abuja នៅជិតប្រទេសនីហ្សេរីយ៉ា បាននិយាយថា ការលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលយោធារបស់ប្រទេសនីហ្សេ ជាមួយយោធាបារាំង និងការផ្អាកការផ្តល់ជំនួយដោយដៃគូផ្សេងទៀតរបស់ទីក្រុង Niamey ធ្វើឲ្យជីវិតកាន់តែលំបាក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM