ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី វាយប្រហារលើតំបន់ Zaporizhzhia ដោយគ្រាប់ផ្លោងផ្ទុកដោយសារធាតុគីមី

2023/08/09 10:51:03 am        228
រុស្ស៊ី ៖លោក Oleksandr Tarnavskyi មេបញ្ជាការក្រុមកងកម្លាំងយុទ្ធសាស្ត្រប្រតិបត្តិការតាវរីយ៉ា(Tavriia) របស់អ៊ុយក្រែន បានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់លោកថា រុស្ស៊ីបានធ្វើការវាយប្រហារដោយកាំភ្លើងធំចំនួន២លើកពីប្រព័ន្ធបាញ់រុក្កែតចម្រុះដោយគ្រាប់ផ្លោងមានផ្ទុកទៅដោយសារធាតុគីមីទៅលើតំបន់ជិតទីតាំងលំនៅ នៅក្រុង Novodanylivka ក្នុងតំបន់ Zaporizhzhia ។រុស្ស៊ីបានបន្ត ប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ក្នុងការបំពានទៅនឹងគ្រប់អនុសញ្ញាទាំងអស់។កាលពីថ្ងៃទី៦ ខែសីហា ពួកគេបានធ្វើការវាយប្រហារដោយកាំភ្លើងធំ២លើកដោយប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ប៉ុន្តែការវាយប្រហារនេះពុំបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។រុស្ស៊ីកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់យើង ប៉ុន្តែមិនបានជោគជ័យនោះទេ។ នេះពុំមែនជាលើកទី១ឡើយដែលរុស្ស៊ីបានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

ចៅក្រុមអាមេរិក គ្រោងបើកសវនាការលើភស្តុតាងក្នុងករណីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០របស់លោក Trump នៅថ្ងៃសុក្រសប្ដាហ៍នេះ

2023/08/09 10:36:52 am        63
អាមេរិក៖ ចៅក្រមសហព័ន្ធដែលទទួលបន្ទុកលើសំណុំរឿងជំនំជម្រះក្ដីរបស់អតីតប្រធានាធិបតីលោក Donald Trump លើបទចោទប្រកាន់ពីទបទព្យាយាមបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ បានបញ្ជាឲ្យក្រុមមេធាវី និងរដ្ឋអាជ្ញារបស់លោក បើកសវនាការនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជួយកំណត់ថាតើភស្តុតាងទាំងនោះអាចត្រូវបានប្រើ និងចែករំលែកក្នុងករណីនេះបានដោយរបៀបណា។ ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាត់កាន (Tanya Chutkan) គ្រោងនឹងបើកសវនាការនៅម៉ោង១០ព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ ភ្លាមៗ បន្ទាប់ពីក្រុមមេធាវី របស់លោក Trump និងសមាជិកនៃការិយាល័យរបស់ក្រុមរដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Jack Smith បានប៉ះទង្គិចគ្នានៅក្នុងតុលាការរួមមួយជុំវិញពេលវេលាសម្រាប់ដំណើរការជម្រះក្ដីនេះ។ ក្រុមរដ្ឋអាជ្ញាធរ បាននិយាយថាសំណុំរឿងក្ដីទាំងអស់អាចដំណើរការបានគ្រប់សប្ដាហ៍ ខណៈដែលក្រុមមេធាវីរបស់លោក Trump បានស្នើរសុំពន្យារពេលរហូតដល់ដើមសប្ដាហ៍ក្រោយ។ ការបើកសវនាការនៅថ្ងៃសុក្រ នឹងកើតឡើង បន្ទាប់ពីក្រុមមេធាវីការពារក្ដីរបស់លោក Trump កាលពីថ្ងៃចន្ទ បានច្រានចោលសណើមួយពីក្រុមរដ្ឋអាជ្ញារបស់លោកស្រី ឆាត់កាន(Chutkan)ក្នុងការអនុវត្តន៍បទបញ្ជាការពារដើម្បីធានាបានភស្តុតាងសម្ងាត់ មិនត្រូវបានចែករំលែកជាសាធារណៈពីសំណាក់លោក Trumpឡើយ ដោយលើកឡើងថា លោកមិនអាចប្រើប្រាស់ព័ត៌មាននេះដើម្បីបំភិតបំភ័យសាក្សីបានឡើយ។ លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស និងបានហៅរាល់ការចោទប្រកាន់ទាំងនោះថាជាចេតនានយោបាយ៕

ការដាក់ទណ្ឌកម្ម និងការរំខានជើងហោះហើរ បង្កការលំបាកដល់ស្តុកជំនួយរបស់អង្គការសហប្រជាជាតិនៅនីហ្សេ

2023/08/09 10:31:13 am        257
នីហ្សេ៖ ប្រមុខមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនីហ្សេ បានព្រមានកាលពីថ្ងៃអង្គារថា បណ្ដាទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនីហ្សេ ដែលរងគ្រោះដោយរដ្ឋប្រហារ កំពុងព្យាយាមបង្កើតផែនការបន្ទាន់ដើម្បីទប់ទល់ការស្តុកទុកស្បៀងអាហារ ឱសថ និងប្រេងឥន្ធនៈ បើទោះបីជាទណ្ឌកម្មគំរាមកំហែង បង្កើនចំនួនមនុស្សដែលត្រូវការជំនួយក៏ដោយ។មនុស្សជាង ៤លាននាក់ ត្រូវបានគេកំណត់គោលដៅរួចហើយ សម្រាប់ជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចក្រីក្រមួយនេះ មុនពេលការដណ្តើមអំណាចនៅថ្ងៃទី២៦ ខែកក្កដា ដែលនាំឱ្យមានការបិទព្រំដែន និងដែនអាកាស ហើយបណ្ដាលឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់មនុស្សធម៌ដ៏សំខាន់។អ្នកសម្របសម្រួលការស្នាក់នៅរបស់ពលរដ្ឋ និងមនុស្សធម៌ នៅនីហ្សេ លោកស្រី Louise Aubin បាននិយាយថា ជើងហោះហើរដែលដំណើរការក្នុងប្រទេសនីហ្សេ ដោយសេវាកម្មផ្លូវអាកាសមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UNHAS) ដើម្បីផ្គត់ផ្គង់តំបន់ឆ្ងាយៗរបស់ប្រទេសនេះ ត្រូវបានរំខាន ប៉ុន្តែមិនមានការផ្អាកដោយសារការសម្រេចរបស់របបសឹក ក្នុងការបិទដែនអាកាសរបស់ខ្លួនជាការឆ្លើយតបទៅនឹង ប្លុកតំបន់អាហ្រ្វិកខាងលិចនៃការគំរាមកំហែងនៃអន្តរាគមន៍យោធាដែលអាចកើតមាននោះទេ៕

រាជរដ្ឋាភិបាលសម្រេចបង្កើនទំហំដីជាង២ម៉ឺនហិកតាបន្ថែមទៀត នៅដែនជម្រកសត្វព្រៃបឹងពែរ

2023/08/09 10:15:56 am        619
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយបង្កើនទំហំដីជាង២ម៉ឺនហិកតាបន្ថែមទៀត នៅដែនជម្រកសត្វព្រៃបឹងពែរ ខណៈដែនជម្រកសត្វព្រៃដ៏ធំនេះ គឺស្ថិតនៅខេត្តចំនួនបី គឺខេត្តសៀមរាប កំពង់ធំ និងព្រះវិហារ។តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី៩ ខែសីហានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវបានកែប្រែដែនជម្រកសត្វព្រៃបឹងពែរ ​ពីផ្ទៃដីទំហំ២៤២ ៥០០ ហិកតា មកផ្ទៃដីទំហំ២៦៥ ៨៨៣ហិកតា​ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ហើយផ្ទៃដីដែនជម្រកសត្វព្រៃបឹងពែរខាងលើនេះ បាន​មក​ពី​ការបូក​បញ្ចូល​ផ្ទៃដីទំហំ ២៤២ ៥០០ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ ​និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្ដរ​ ដែលមានផ្ទៃដីទំហំ២៣ ៣៨៣ហិកតា ​ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។អនុក្រឹត្យបានបញ្ជាក់ថា គោលបំណងនៃការបង្កើតទំហំផ្ទៃដីដែនជម្រកសត្វព្រៃបឹងពែរនេះ ​គឺដើម្បី ធានាឱ្យមានការថែទាំ​ទី​ជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញ​លក្ខខណ្ឌ ​ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ​ និងជីវៈចម្រុះ,រក្សាលំនឹងបរិស្ថាន និងរួមចំណែក​កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ធានាការ​ប្រើប្រាស់​ធនធានធម្មជាតិប្រកបដោយសនិទានភាព និងនិរន្តរភាព,និងមួយវិញទៀត គឺដើម្បីលើក​កម្ពស់ការចូលរួមរបស់សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជនក្នុងការចូលរួម​ចំណែក​ដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុង​តំបន់ជាដើម។រាជរដ្ឋាភិបាលបានសម្តេចប្រគល់តួនាទីនេះ ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និង​គ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ​ដោយសហការ​ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត​សៀមរាប​ រដ្ឋបាលខេត្តព្រះវិហារ ​និងរដ្ឋបាលខេត្តកំពង់ធំ ដើម្បី ធានាដល់ការ​គ្រប់គ្រង​បរិស្ថាន ​ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ​ប្រកបដោយនិរន្តរភាព និងការរស់​នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ នឹងការកំណត់តំបន់សហគមន៍ ​តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ​ ការចេញបណ្ណដីធ្លី ​ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យ​ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធ​តំបន់​ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាព​អនុវត្ត​បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប ខេត្តព្រះវិហារ​ និងខេត្តកំពង់ធំ ត្រូវទទួលបន្ទុកអនុវត្ត​អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅផងដែរ៕

ចិនធានាដល់រុស្ស៊ីថា ខ្លួននៅតែមិនលំអៀងលើសង្គ្រាមនៅអ៊ុយក្រែននោះទេ

2023/08/08 02:56:29 pm        361
ឥណ្ឌា៖ ប្រមុខការទូតរបស់ប្រទេសចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីរបស់លោកថា ទីក្រុងប៉េកាំងនៅតែមិនលំអៀងលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ១ថ្ងៃបន្ទាប់ពីគណៈប្រតិភូចិន បានចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិ ស្តីពីការបញ្ចប់ជម្លោះដែលបានចូលរួមដោយទីក្រុងគីវ ប៉ុន្តែពុំមានវត្តមានមន្ត្រីទីក្រុងមូស្គូនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ លោក Wang បានបញ្ជាក់ដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថាប្រទេសចិននិងរុស្ស៊ីគឺជាដៃគូល្អ ជាមិត្តល្អគួឲ្យជឿជាក់និងទុកចិត្តបាន។  យោងតាមអំណាននៃកិច្ចសន្ទនាតាមទូរស័ព្ទចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang និយាយថា ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ប្រទេសចិននឹងប្រកាន់ខ្ជាប់ជំហរមិនលំអៀងនិងឯករាជ្យ និយាយមិនបំផ្លើស និងនិយាយដោយសមហេតុផល ជំរុញយ៉ាងសកម្មកិច្ចពិភាក្សាសន្តិភាព និងព្យាយាមស្វែងរកដំណោះស្រាយផ្នែកនយោបាយលើឱកាសពហុភាគីអន្តរជាតិ។  ការសន្ទនាតាមទូរស័ព្ទ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេល២ថ្ងៃ រៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលប្រទេសប្រមាណ៤០រួមមានសម្ព័ន្ធមិត្តអ៊ុយក្រែនសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រទេសឥណ្ឌា និងបណ្តាប្រទេសមជ្ឈឹមបូព៌ាមួយចំនួនទៀត បានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជម្លោះដែលមានរយៈពេលជិត១៨ខែ ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមការវាយលុករបស់ខ្លួន។ក្រសួងការបរទេសចិន និយាយថា អំណានរបស់ពួកគេស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទ លោកLavrov បានកោតសរសើរ និងស្វាគមន៍តួនាទីស្ថាបនារបស់ប្រទេសចិន ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន៕

ប្រទេសឥណ្ឌារារាំងក្រុមហ៊ុនផលិតយានដ្រូនយោធា កុំឲ្យប្រើប្រាស់គ្រឿងបន្លាស់របស់ចិន

2023/08/08 02:46:26 pm        354
ឥណ្ឌា៖ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសឥណ្ឌា បានរារាំងក្រុមហ៊ុនផលិតយានដ្រូនយោធាក្នុងស្រុកពីការប្រើប្រាស់បំណែកផ្សំ ដែលត្រូវបានផលិតនៅក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីភាពងាយរងគ្រោះផ្នែកសន្តិសុខ នេះបើយោងតាមមន្ត្រីការពារជាតិ និងឧស្សាហកម្ម៤រូប និងឯកសារជាច្រើនដែលត្រូវបានពិនិត្យមើលដោយសារព័ត៌មានReuters ។ចំណាត់ការនេះ កើតឡើង ចំពេលមានភាពតានតឹងរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ និងខណៈដែលទីក្រុងញូវដែលី បន្តធ្វើទំនើបកម្មផ្នែកយោធា ដែលគិតគូរពីការប្រើប្រាស់កាន់តែច្រើននៃឧទ្ធម្ភាចក្រគ្មានមនុស្សបើក ប្រព័ន្ធធន់បានយូរ និងកម្មវិធីស្វយ័ប្រវត្តិផ្សេងៗ   ទៀត។ប៉ុន្តែខណៈដែលឧស្សាហកម្មឥណ្ឌាដែលកំពុងចាប់កំណើតនេះ មានផែនការដើម្បីបំពេញតម្រូវការរបស់យោធា តួរលេខការពារជាតិ និងឧស្សាហកម្ម បានឲ្យដឹងថា ក្រុមមេដឹកនាំសន្តិសុខរបស់ឥណ្ឌា មានការព្រួយបារម្ភថា ការប្រមូលផ្តុំព័ត៌មានស៊ើបការណ៍ អាចត្រូវបានសម្របសម្រួលដោយគ្រឿងបន្លាស់ ដែលផលិតដោយប្រទេសចិននៅក្នុងមុខងារទំនាក់ទំនងរបស់យានដ្រូន កាមេរ៉ា គ្រឿងបញ្ជូនសារតាមវិទ្យុ និងកម្មវិធីប្រតិបត្តិការ(operating software)។មនុស្សបីនាក់ក្នុងចំនោមមនុស្សទាំងនេះ និងឥស្សរជនរដ្ឋាភិបាល និងឧស្សាហកម្មចំនួន៦រូបផ្សេងទៀតដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បាននិយាយក្នុងលក្ខខណ្ឌអនាមិក ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬដោយសារតែភាពរសើបនៃប្រធានបទនេះ។ ក្រសួងការពារជាតិឥណ្ឌា មិនបានឆ្លើយតបនឹងសំណួរជាច្រើនរបស់Reuters។

នាវារុស្ស៊ី និងចិន ចំនួន១១គ្រឿង កំពុងធ្វើដំណើរចេញពីរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកហើយ

2023/08/08 02:39:09 pm        285
រុស្ស៊ី៖ យោងតាមមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា នាវារុស្ស៊ី និងចិនចំនួន១១គ្រឿង បានធ្វើដំណើរក្បែរកោះ Aleutian ( អាលូស្ហិន) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនជាផ្នែកនៃសមយុទ្ធរួមគ្នា ដែលនាំឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចម្បាំង និងយន្តហោះ ដើម្បីតាមដានសកម្មភាពនោះ ឥឡូវនេះកំពុងផ្លាស់ទីឆ្ងាយពីតំបន់នោះហើយ។មន្ត្រីអាមេរិកម្នាក់បាននិយាយថា ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់នាវានៅជិតខ្សែសង្វាក់កោះនោះ នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកចំនួន៤គ្រឿង ដែលកំពុងប្រតិបត្តិការនៅមហាសមុទ្រប៉ាស៊ីហ្វិកបានត្រួតពិនិត្យសកម្មភាពរបស់នាវាទាំងនោះពីចម្ងាយផ្សេងៗគ្នា។មន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា នាវារុស្ស៊ី និងចិនទាំង១១គ្រឿងនោះ នៅតែស្ថិតក្នុងដែនទឹកអន្តរជាតិ ហើយមិនបានបើកចូលទៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក ដែលលាតសន្ធឹងចម្ងាយ១២ម៉ាយល៍ពីឆ្នេរសមុទ្រអាឡាស្កា នោះទេ។ក្រុមមន្ត្រីអាមេរិកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពី ថាតើនាវារុស្ស៊ី និងចិន បានខិតទៅជិតទឹកដីអាមេរិកខ្លាំងប៉ុណ្ណានោះទេ។ សមយុទ្ធល្បាតនោះបានបង្ហាញពីភាពជាក់ស្តែងនៃឯកភាព និងកម្លាំងយោធារវាងប្រទេសចិន និងរុស្ស៊ី៕

យោធានីហ្សេ ដាក់ពង្រាយកម្លាំងបន្ថែមទៅកាន់រដ្ឋធានី បន្ទាប់ពីមិនអើពើនឹងពេលវេលាកំណត់ក្នុងការប្រគល់អំណាច

2023/08/08 02:36:19 pm        283
នីហ្សេ៖ ប្រភពយោធាមួយបានប្រាប់សារព័ត៌មាន CNN ថា កងកម្លាំងប្រដាប់អាវុធរបស់នីហ្សេ បាននឹងកំពុងបញ្ចូនយកកងកម្លាំងទៅកាន់រដ្ឋធានី ដើម្បីទប់ទល់នឹងអន្តរាគមន៍យោធាដ៏មានសក្តានុពលមួយ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរបបសឹកដែលកំពុងគ្រប់គ្រងប្រទេសនេះ បានបដិសេធមិនគោរពតាមកាលកំណត់របស់ប្លុកតំបន់ដ៏មានឥទ្ធិពលមួយក្នុងការប្រគល់អំណាច។ក្បួនរថយន្តភីកអាប់ប្រហែល៤០គ្រឿងបានទៅដល់នៅពេលយប់កាលពីល្ងាចថ្ងៃអាទិត្យ ដោយនាំកងទ័ពមកពីផ្នែកផ្សេងទៀតនៃប្រទេស ដើម្បីធានាដល់សុវត្ថិភាពសាធារណជនដែលកំពុងភ័យខ្លាច និងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដ៏ធំ។ ប្រទេសនីហ្សេ បានជាប់គាំងនៅក្នុងភាពចលាចលនយោបាយចាប់តាំងពីចុងខែមុន នៅពេលដែលលោកប្រធានាធិបតី Mohamed Bazoum ត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារដោយកងអង្គរក្សប្រធានាធិបតីរបស់ខ្លួន។ ប្លុកសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានឆ្លើយតបប៉ុន្មានថ្ងៃក្រោយមក ដោយការដាក់ទណ្ឌកម្ម និងចេញឱសានវាទដល់របបសឹកដែលកំពុងកាន់អំណាច ដោយឲ្យពួកគេប្រគល់អំណាចក្នុងរយៈពេលមួយសប្តាហ៍ បើមិនដូចច្នោះទេពួកគេអាចប្រឈមមុខនឹងអន្តរាគមន៍យោធាដ៏ខ្លាំងក្លា។បណ្ដាមេដឹកនាំប្លុក ECOWAS និយាយថា អ្វីដែលពួកគេគាំទ្រនោះគឺការស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិនេះ ប៉ុន្តែបានរក្សាគោលជំហរថាពួកគេមានឆន្ទៈក្នុងការងាកទៅរកការប្រើប្រាស់កម្លាំងជាមធ្យោបាយចុងក្រោយ ដើម្បីឲ្យរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេឡើងកាន់អំណាចវិញ៕

រូបិយប័ណ្ណរូប្លិ៍របស់រុស្សី ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៦ខែ គឺរហូតដល់៩៦រូប្លិ៍ទល់នឹង១ដុល្លារ

2023/08/08 02:33:14 pm        272
រុស្សី៖ រូបិយប័ណ្ណ រូប្លិ៍ របស់រុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៦ខែកន្លងមក ដោយមានតម្លៃ ៩៦រូប្លិ៍ក្នុង១ដុល្លារ នៅព្រឹកថ្ងៃចន្ទ (៧ សីហា)នេះ ដែលតួលេខនេះរងផលប៉ះពាល់ពីតម្រូវការក្នុងស្រុកយ៉ាងខ្លាំងសម្រាប់រូបិយប័ណ្ណបរទេស ហើយជាទូទៅមានការគាំទ្រទាបពីអ្នកនាំចេញនៅដើមខែ។រូបិយប័ណ្ណ រូប្លិ៍ កំពុងបន្តការខាតបង់បន្ទាប់ពីធ្លាក់ចុះជាង៤% ធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ក្នុងកំណត់ត្រាមួយសប្តាហ៍ដ៏អាក្រក់បំផុតរបស់ខ្លួនពេញមួយឆ្នាំ។ ក្រុមអាជ្ញាធររុស្ស៊ីនិយាយថា ប្រាក់ចំណូលនាំចេញទាប និងការនាំចូលឡើងវិញ គឺជាមូលហេតុចម្បងនៃការធ្លាក់ចុះតម្លៃប្រាក់រូប្លិ៍។ នៅម៉ោង ០៧:២៩នាទី (ម៉ោងក្នុងស្រុក) ប្រាក់ រូប្លិ៍ បានធ្លាក់ចុះចំនួន ០,៣% ធៀបនឹងប្រាក់ដុល្លារ នៅកម្រិត ៩៦,០១រូប្លិ៍ មុននឹងឈានដល់៩៦,៣៦៧៥រូប្លិ៍ ដែលជាចំណុចខ្សោយបំផុតចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២មក។ រូបិយប័ណ្ណ រូប្លិ៍ មានទំនោរធ្លាក់ចុះនៅដើមខែជារៀងរាល់ខែ បន្ទាប់ពីបាត់បង់ការគាំទ្ររយៈពេលបង់ពន្ធចុងខែ ដែលជាធម្មតាគេមើលឃើញក្រុមហ៊ុននាំចេញបង្វែរប្រាក់ចំណូលជារូបិយប័ណ្ណបរទេស (FX) ព្យាយាមរកចំណូលដើម្បីបំពេញតម្រូវការបំណុលក្នុងស្រុក។ ក្រុមអ្នកលេងទីផ្សារភាគហ៊ុនក៏រួមចំណែករុញឲ្យរង្គោះរង្គើដល់ប្រាក់ រូប្លិ៍ គឺដោយសារការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចពីប្រទេសរុស្ស៊ី ដែលអាចជំរុញការបញ្ជាទិញបង្វែរជារូបិយប័ណ្ណបរទេសឬ FX ដ៏ធំ និងរុញឲ្យមានការប្រែប្រួលទីផ្សាររូបិយប័ណ្ណផងដែរ៕

មន្ដ្រីសាលាដំបូងខេត្តស្ទឹងត្រែង អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា

2023/08/08 02:32:05 pm        201
ស្ទឹងត្រែង៖ ប្រធានសាលាដំបូង, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, ចៅក្រម, ព្រះរាជអាជ្ញារង, ប្រធានលេខាធិការដ្ឋាន និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូងខេត្តស្ទឹងត្រែង សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះគឺពិតជាស័ក្តិសមជាទីបំផុតដែលឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ​ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញ​អំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់​កម្លាំងកាយ​ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ​ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាន​នូវ​សុខ​សន្តិភាព ស្ថិរភាពនយោបាយ ​និងការអភិវឌ្ឍរីកចម្រើន​ទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ា​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយ​សុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកល​លោក។ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាជាប្រធានសាលាដំបូង, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, ចៅក្រម, ព្រះរាជអាជ្ញារង, ប្រធានលេខាធិការដ្ឋាន និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូង​ខេត្តស្ទឹងត្រែង សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រូបភាពផ្កាយរណប៖ អ៊ីស្រាអែលសាងសង់ប៉ុស្តិ៍យោធាកាន់តែច្រើននៅតំបន់ហ្កាហ្សា
06/03/2026 08:06 PM
មន្ត្រីអ៊ីស្រាអែលមិនអាចបញ្ចប់សុន្ទរកថាបាន​ឡើយ នៅឯ​សន្និសីទ ILO ក្នុង​ទី​ក្រុងហ្សឺណែវ ដោយសារការតវ៉ា
06/03/2026 08:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់បានយល់ព្រមមិនស្វែង​រក​ការ​ផលិត​អាវុធនុយក្លេអ៊ែរ
06/03/2026 07:06 PM
អ៊ុយក្រែន៖ ប្រមុខអង្គការ​ណាតូ ទៅ​ដល់ទីក្រុងគីវ ជាដំណើរទស្សនកិច្ចមិនបានប្រកាសឲ្យ​ដឹង​មុន
06/03/2026 07:06 PM
​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz
06/03/2026 07:06 PM
តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ
06/03/2026 07:06 PM
នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM