ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសអ៊ុយក្រែន៖ អ្នកជំនាញ IAEA នៅរោងចក្រ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ីមានសិទ្ធិចូលដែលមានកម្រិត

2023/08/08 10:47:34 am        93
អ៊ុយក្រែន៖ ប្រធាននុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (ទី៧ សីហា)ថា អ្នកជំនាញឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិ នៅរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីហ្សា (Zaporizhzhia) ដែលគ្រប់គ្រងដោយ   ប្រទេសរុស្ស៊ីមាន«សិទ្ធិចូលមានដែនកំណត់»ខ្លាំងណាស់។ប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន លោក ប៉េត្រូ កូទីន (Petro Kotin) បានធ្វើអត្ថាធិប្បាយរបស់លោកក្នុងដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ដែលមិនត្រូវបានបង្ហាញ ដោយសារហេតុផលសន្តិសុខ។លោកបានបន្ថែមថា អ្នកជំនាញ IAEA (ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ) មានលទ្ធភាពចូលទៅកាន់ដំបូលនៃអង្គភាពនុយក្លេអ៊ែរពីរប៉ុណ្ណោះ ហើយថា មានផ្នែកជាច្រើននៅរោងចក្រនេះ ពួកគេពុំមានសិទ្ធចូលទីដល់នោះទេ។ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ (ទី៤ ខែសីហា)ថា ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានទទួលសិទ្ធិចូលទៅកាន់តំបន់រោងចក្រនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន មួយខែបន្ទាប់ពីបានស្នើសុំវា ហើយរកមិនឃើញគ្រឿងផ្ទុះទេ។ IAEA បាននិយាយកាលពីថ្ងៃទី៥ ខែកក្កដាថា ការចូលទៅកាន់ដំបូលនៃអង្គភាពទាំងពីរ និងផ្នែកខ្លះនៃអគារទួរប៊ីន គឺចាំបាច់ណាស់។ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បាននិយាយមួយថ្ងៃមុននេះថា ទិន្នន័យប្រតិបត្តិការ បង្ហាញថា «ឧបករណ៍បំផ្ទុះ» ត្រូវបានដាក់នៅលើដំបូលទាំងពីរនោះ៕

លោក Trump ជំទាស់ការកម្រិតលើភស្តុតាងនៃករណីបោះឆ្នោតឆ្នាំ ២០២០ ដែលរំលោភលើការនិយាយស្ដីដោយសេរី

2023/08/08 10:43:36 am        115
អាមេរិក៖ ក្រុមការងារអ្នកច្បាប់របស់អតីតប្រធានាធិបតីលោក Donald Trump បានវាយបកវិញកាលពីថ្ងៃចន្ទ អមដោយបណ្ដឹងថ្មីទៅកាន់តុលាការ ដោយបានជជែកវែកញែកអំពីដែនកំណត់ដែលបានស្នើឡើងរបស់ក្រសួងយុត្តិធម៌លើការចេញផ្សាយភស្តុតាងនៅក្នុងសំណុំរឿងជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ ២០២០ ដែលរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់លោក Trump ខណៈលោកឈរឈ្មោះសម្រាប់ការតែងតាំងបេក្ខភាពក្នុងគណបក្សសាធារណរដ្ឋ។   យោងតាមឯកសាររបស់តុលាការកាលពីថ្ងៃចន្ទ ក្រុមការងាររបស់លោក Trump និយាយថា ដីកាការពារគឺទូលំទូលាយពេក។ ឯកសារនេះអះអាងថាអតីតប្រធានាធិបតី គួរតែត្រូវបានដាក់កម្រិតតែនៅពេលដែលនិយាយអំពីការចែករំលែកភស្តុតាងដ៏រសើប ជាមួយសាធារណៈជនហើយថា ក្រុមមេធាវីស្ម័គ្រចិត្ត គួរតែមានសិទ្ធិពេញលេញក្នុងការស្រាវជ្រាវក្នុងករណីនេះ។ មេធាវីរបស់លោក Trump បានសរសេរនៅក្នុងបណ្ដឹងនោះថា នៅក្នុងការកាត់ក្តីអំពីសិទ្ធិវិសោធនកម្មទីមួយ រដ្ឋាភិបាលស្វែងរកការរឹតបន្តឹងសិទ្ធិវិសោធនកម្មទីមួយ ។ឯកសារនោះបានសរសេរថា រឿងកាន់តែអាក្រក់ជាងនេះ ការធ្វើបែបនេះ ប្រឆាំងនឹងគូប្រជែងនយោបាយចម្បងរបស់រដ្ឋបាលរបស់ខ្លួន ក្នុងរដូវបោះឆ្នោត ដែលរដ្ឋបាល សមាជិកបក្សលេចធ្លោ និងសម្ព័ន្ធភាពប្រព័ន្ធផ្សព្វផ្សាយបានធ្វើយុទ្ធនាការលើការចោទប្រកាន់ និងផ្សព្វផ្សាយការចោទប្រកាន់មិនពិត។ សំណើរបស់ក្រសួងយុត្តិធម៌ ដែលត្រូវបានប្តឹងមួយថ្ងៃបន្ទាប់ពីលោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស ចំពោះការចោទប្រកាន់ដែលថារូបលោកបានសមគំនិតដើម្បីបង្វែរលទ្ធផល ចាញ់ការបោះឆ្នោតឆ្នាំ ២០២០ របស់លោកចំពោះលោក Joe Biden រួមមានផ្ទាំងរូបភាពដែលដកចេញអេក្រង់ ឬ screenshot នៃសារដែលលោក Trump បង្ហោះនៅលើ បណ្ដាញសង្គមTruth Social ៕

អាមេរិក បិទការិយាល័យរដ្ឋាភិបាលជាច្រើនកន្លែង ខណៈមនុស្សរាប់លាននាក់រងហានីភ័យពីព្យុះកួចដ៏កំណាច

2023/08/08 10:32:52 am        152
អាមេរិក៖ ការិយាល័យរដ្ឋាភិបាលជាច្រើនកន្លែងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់វ៉ាស៊ីនតោន បានបិទកាលពីព្រឹកថ្ងៃចន្ទ ដោយសារការមកដល់នៃព្យុះភ្លៀងលាយលំជាមួយផ្គររន្ទះ ខណៈប្រជាពលរដ្ឋទូទាំងភាគខាងកើត សហរដ្ឋអាមេរិក ត្រូវបានព្រមានថាអាចនឹងមានព្យុះកួច កម្លាំងខ្យល់អាចបំផ្លិចបំផ្លាញ និង ការធ្លាក់ដុំទឹកកកធំៗ មុនឈានចូលដល់ថ្ងៃអង្គារនេះ។  សេវាព្យាករណ៍អាកាសធាតុជាតិ បាននិយាយថា មនុស្សជាង២៩,៥លាននាក់រស់នៅតំបន់មួយចាប់ពីរដ្ឋអាឡាបាម៉ា (Alabama) ដល់ភាគខាងលិចរដ្ឋ New York ជាទីដែលមានហានីភ័យនៃព្យុះកួច មុនម៉ោង១១យប់។ សេវាព្យាករណ៍អាកាសធាតុជាតិ បាននិយាយថា ហានីភ័យខ្លាំងបំផុតគឺបណ្ដារដ្ឋស្ថិតចំណុចប្រសព្វមហាសមុទ្រអាត្លង់ទិក រួមទាំងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ តំបន់មួយចំនួនអាចមើលឃើញព្យុះមានកម្លាំង ជាង៧៥ ម៉ាយក្នុងមួយម៉ោង និងធ្លាក់ដុំទឹកកកធំជាងគ្រាប់កូនហ្គោល ។  អតិថិជនជាង៨សែននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងភាគខាងត្បូង និងបណ្ដារដ្ឋស្ថិតចំណុចប្រសព្វមហាសមុទ្រអាត្លង់ទិក នេះបើយោងតាមគេហទំព័រតាមដានថាមពលអគ្គិសនី PowerOutage.us.។ បណ្ណាល័យ សារមន្ទីរ សួនសត្វជាតិ អាងហែលទឹក និងទីក្រុងផ្សេងៗ ព្រមទាំងសេវាសហព័ន្ធនានា នៅក្នុងតំបន់វ៉ាស៊ីនតោន ក៏ត្រូវបានបិទកាលពីព្រឹកថ្ងៃដដែល ផងដែរ ។ការិយាល័យគ្រប់គ្រងបុគ្គលិករបស់សហរដ្ឋអាមេរិក និយាយថា ក្រុមបុគ្គលិកសហព័ន្ធត្រូវតែចាកចេញពីកន្លែងការងារមិនឲ្យយឺតជាងម៉ោង៣រសៀល ឡើយ។  FlightAware ដែលជាគេហទំព័រតាមដានការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថាជើងហោះហើរជាង២ពាន់៣រយជើង ត្រូវបានលុបចោល រួមទាំង ៩៥ជើង នៅអាកាសយានដ្ឋានជាតិ Washington Reagan ។ ជើងហោះហើរ របស់អាមេរិក ចំនួន៦,៨០០ទៀត ត្រូវបានពន្យារពេលហោះហើរ៕

ក្រសួងការបរទេស រៀបចំទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ ខួបអនុស្សាវរីយ៍លើកទី៥៦ឆ្នាំ នៃការបង្កើតអាស៊ាន

2023/08/08 10:15:17 am        187
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកទី៨ ខែសីហា ឆ្នាំ២០២៣នេះ រៀបចំទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៦ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បណ្ដាអង្គទូតប្រចាំនៅកម្ពុជា មន្ត្រីអង្គការជាតិ និងអន្តរជាតិ មន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូប ។

លោក Marcos ៖ ហ្វីលីពីននឹងបន្តអះអាងសិទ្ធិអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង

2023/08/08 10:14:32 am        107
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយកាលពីថ្ងៃចន្ទ (៧ សីហា) ថា ប្រទេសហ្វីលីពីននៅតែបន្តអះអាងអធិបតេយ្យភាព និងសិទ្ធិដែនដីរបស់ខ្លួន ទោះបីជាមានបញ្ហាប្រឈមជាច្រើននៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។ ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ (៦ សីហា) បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ពីបទរារាំង និងបាញ់កាណុងទឹកលើនាវាផ្គត់ផ្គង់យោធាហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ប្រទេសចិនអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ជាការអះអាងមួយដែលត្រូវបានបដិសេធជាអន្តរជាតិ ខណៈដែលម៉ាឡេស៊ី វៀតណាម ព្រុយណេ កោះតៃវ៉ាន់ និងហ្វីលីពីន មានការទាមទារផ្សេងៗគ្នាចំពោះតំបន់មួយចំនួនក្នុងសមុទ្រចិនខាងត្បូងនេះផងដែរ។ការប្រើប្រាស់កាណុងបាញ់ទឹករបស់ឆ្មាំល្បាតឆ្នេរប្រទេសចិន កាលពីថ្ងៃសៅរ៍ (៥ សីហា) មិនមែនជាលើកទីមួយទេ ព្រោះកងឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ក៏ធ្លាប់បានបាញ់ទឹកទៅលើនាវារបស់ទីក្រុងម៉ានីលក្នុងបេសកកម្មផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់កងទ័ពមួយចំនួន រស់នៅលើនាវាចម្បាំងដែលបានខូចកាលពីខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ៕

ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំឲ្យអស់ពីសមត្ថភាពក្នុងការបម្រើជាតិនិងប្រជាជនក្នុងនាមជានាយករដ្ឋមន្រ្តី

2023/08/08 07:59:23 am        168
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តិខិតខំឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចការបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ហើយក៏បានថ្លែងអំណរអគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានផ្ញើសារអបអរសាទរចំពោះឯកឧត្តម បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងរូបឯកឧត្តមជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។  ក្នុងសារថ្លែងអំណរគុណបង្ហោះតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នៅព្រឹកថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សារដែលបងប្អូនជនរួមជាតិ បានផ្ញើអបអរសាទរជូនចំពោះឯកឧត្តមនោះ គឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបឯកឧត្តមធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់អាណត្តិទី៧នេះ។ ឯកឧត្តមបានបញ្ជាក់ថា«ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។  ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា«ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិផងដែរ»។   សូមបញ្ជាក់ថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បន្ទាប់ពីជាប់ជាតំណាងរាស្រ្តនៅមណ្ឌលរាជធានី ភ្នំពេញ និងមានការឯកភាពពីថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជានោះ៕ ដោយ៖ បាន ចក់

របបសឹកនីហ្សេ ស្វែងរកជំនួយពីក្រុមទាហានស៊ីឈ្នួល Wagner ខណៈឱសានវាទពីសហគមន៍ ECOWAS បានផុតកំណត់

2023/08/07 02:49:46 pm        256
នីហ្សេ៖ យោធារបស់នីហ្សេ បានស្នើសុំជំនួយពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ខណៈកាលបរិច្ឆេទឱសានវាទសម្រាប់ខ្លួនក្នុងការដោះលែងប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ បើមិនដូច្នោះទេរបបសឹកនីហ្សេនឹងប្រឈមមុខនឹងការអន្តរាគមន៍យោធាដែលអាចធ្វើទៅបាន ដោយប្លុកតំបន់អាហ្វ្រិកខាងលិច នេះបើយោងតាមអ្នកវិភាគម្នាក់។លោក Wassim Nasr ដែលជាអ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅមជ្ឈមណ្ឌលប្រឹក្សា Soufan បានប្រាប់សារព័ត៌មាន AP ថា សំណើនេះបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចរបស់មេដឹកនាំរដ្ឋប្រហារមួយរូប គឺលោកឧត្តមសេនីយ៍ Salifou Mody ទៅកាន់ប្រទេសជិតខាងប្រទេសម៉ាលី ជាទីដែលលោកបានទាក់ទងជាមួយមនុស្សម្នាក់មកពីក្រុមទាហានស៊ីឈ្នួល Wagner។ដោយឡែកមន្ត្រីយោធាលោកខាងលិចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AP ថា ពួកគេក៏បានឮរបាយការណ៍ ដែលថារបបយោធានីហ្សេបានសុំជំនួយពីក្រុមទាហានស៊ីឈ្នួល Wagner នៅប្រទេសម៉ាលីផងដែរ។ ប្រមុខការពារជាតិសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច ECOWAS បានបញ្ចប់ផែនការអន្តរាគមន៍មួយកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមសម្រុះសម្រួលមួយត្រូវបានបដិសេធមិនឱ្យចូលទៅកាន់រដ្ឋធានីណៃអាម៉ី (Niamey) របស់នីហ្សេ ក្នុងការជួបជាមួយមេដឹកនាំរបបយោធា លោកឧត្តមសេនីយ Abdourahmane Tchiani៕

រលកកម្ដៅទូទាំងពិភពលោកធ្វើឱ្យកម្មករប្រឈមនឹងហានិភ័យ និងកាត់បន្ថយផលិតភាព

2023/08/07 02:47:20 pm        261
កំណើនសីតុណ្ហភាពយ៉ាងខ្លាំងនៅជុំវិញពិភពលោក បន្តបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់កម្មករ និងប៉ះពាល់ដល់សហគមន៍ដែលមានសមត្ថភាពបន្សាំទាប នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ(ILO)។ ទិន្នន័យពីអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបង្ហាញថា ខែកក្កដាគឺជាខែមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា។យោងតាមសេដ្ឋវិទូរបស់អង្គការ ILO លោក Nicolas Maître បានឲ្យដឹងថា រលកកម្ដៅមិនត្រឹមតែគំរាមកំហែងដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្កើតឧបសគ្គបន្ថែមសម្រាប់ប្រទេសនានា ដែលព្យាយាមសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការងារពេញលេញ និងប្រកបដោយផលិតភាព ព្រមទាំងការងារសមរម្យសម្រាប់មនុស្សគ្រប់គ្នា គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព៨ចំណុចផងដែរ៕

សម្តេចប៉ាប៖ វិហារកាតូលិកបើកចំហសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែត្រូវមានច្បាប់

2023/08/07 02:44:52 pm        225
សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានមានព្រះបន្ទូល កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) ថា វិហារកាតូលិក គឺបើកចំហសម្រាប់មនុស្សគ្រប់រូប ក្នុងនោះរួមទាំងសមាជិកនៃសហគមន៍ស្រឡាញ់ភេទដូចគ្នាផងដែរ ហើយមានបន្ទូលថា វិហារមានកាតព្វកិច្ចអមដំណើរពួកគេនៅលើផ្លូវផ្ទាល់ខ្លួនខាងចិត្តវិញ្ញាណ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់របស់វិហារ។គិតចាប់តាំងពីការចាប់ផ្តើមជាសម្ដេចសង្ឈកាតូលិក សម្ដេច ប៉ាប បានព្យាយាមធ្វើឲ្យវិហារកាតូលិកកាន់តែមានការស្វាគមន៍ជាងមុន ហើយកាត់បន្ថយការថ្កោលទោស រួមទាំងសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ប៉ុន្តែដោយគ្មានការផ្លាស់ប្តូរការបង្រៀន ដែលជំរុញអ្នកស្រឡាញ់ភេទដូចគ្នាទាំងនោះឲ្យទទួលបានភាពបរិសុទ្ធ។ជាមួយគ្នានេះ ដោយមានបន្ទូលទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ ដែលព្រះអង្គយាងត្រឡប់ពីប្រទេសព័រទុយហ្គាល់មកទីក្រុងរ៉ូមវិញនោះ សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានមានបន្ទូលថា សុខភាពរបស់ព្រះអង្គ គឺល្អប្រសើរធម្មតា បន្ទាប់ពីការវះកាត់ព្យាបាលជំងឺក្លនក្នុងពោះ កាលពីខែមិថុនា។ ព្រះអង្គបានប្រាប់ថា ថ្នេរដេរត្រូវបានដកចេញ ប៉ុន្តែត្រូវមានប្រដាប់ពាក់លើក្បាលពោះរយៈពេល ២ ទៅ ៣ខែទៀត រហូតដល់សាច់ដុំរឹងមាំឡើងវិញ។ដោយគង់លើយន្តហោះត្រឡប់ពីពិធីបុណ្យ World Youth Day Catholic Festival នៅប្រទេសព័រទុយហ្គាល់ សម្តេចប៉ាប ដែលមានព្រះជន្ម ៨៦ព្រះវស្សា បានបង្ហាញវត្តមានជាមួយនឹងព្រះសុខភាពល្អប្រសើរ ខណៈដែលបានសួរសំណួរអស់រយៈពេលប្រហែលកន្លះម៉ោង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការធ្វើដំណើរដោយគង់លើរទេះកង់តាមទម្លាប់របស់ព្រះអង្គ ដោយមានបន្ទូលពីការយាងទៅទស្សនកិច្ច នៅប្រទេសបារាំងនាពេលខាងមុខ ការរំលោភបំពានផ្លូវភេទ និងវិធីដើម្បីឲ្យបានទៅដល់ពួកយុវវ័យ តាមរយៈការអធិដ្ឋាន៕

ពុំមានសញ្ញានៃការតវ៉ាទ្រង់ទ្រាយធំក្នុងប្រទេសប៉ាគីស្ថានទេ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះត្រូវជាប់ពន្ធនាគារ

2023/08/07 02:42:16 pm        248
ប៉ាគីស្ថាន៖ ការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ពីបទប្រព្រឹត្តអំពើពុករលួយ បានជំរុញឱ្យមានការប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប៉ុន្តែមិនមានសញ្ញានៃការបះបោរដ៏ធំណាមួយកាលពីថ្ងៃអាទិត្យ (៦ សីហា)នោះទេ បើទោះបីជាលោកអំពាវនាវឱ្យក្រុមអ្នកគាំទ្រធ្វើការតវ៉ាក៏ដោយ។ការជាប់ពន្ធនាគាររបស់លោក Khan បានធ្វើឱ្យមានកង្វល់ថ្មីៗអំពីអំពើហឹង្សានៅមុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ដោយបច្ចុប្បន្ននេះលោកត្រូវបានដកសិទ្ធិពីការប្រកួតប្រជែង ហើយបានធ្វើឱ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃការបោះឆ្នោតដែលមិនរាប់បញ្ចូលរូបលោក។ កាលពីថ្ងៃអាទិត្យ ក្រុមមេធាវីរបស់លោក Imran Khan បានរិះគន់ថា ពួកគេត្រូវបានគេបដិសេធមិនឲ្យចូលជួបលោកសម្រាប់ការពិគ្រោះយោបល់ ដូច្នេះពួកគេអាចនឹងរៀបចំករណីផ្លូវច្បាប់ជាបន្ទាន់ប្រឆាំងនឹងការកាត់ទោសរបស់លោក Khan។ក្រុមមន្ត្រីមកពីគណបក្សចលនាយុត្តិធម៌សម្រាប់ប៉ាគីស្ថាន (PTI) របស់លោក Khan បាននិយាយថា ក្រុមអ្នកគាំទ្រប្រហែល៥០នាក់ត្រូវបានឃុំខ្លួនពេញមួយយប់ ខណៈដែលនគរបាលបានធ្វើប្រតិបត្តិការយ៉ាងឆាប់រហ័សប្រឆាំងនឹងការតវ៉ា បន្ទាប់ពីលោក Khan ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ។ នៅក្នុងសវនាការតុលាការដែលលោក Khan មិនបានចូលរួមកាលពីថ្ងៃសៅរ៍ ចៅក្រមមួយរូបបានរកឃើញថាលោកមានទោសពីបទពុករលួយ ទាក់ទងនឹងអំណោយដែលលោកបានទទួលកាលពីលោកនៅជានាយករដ្ឋមន្ត្រី ហើយបានកាត់ទោសលោក Khan ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM