ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី បន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ចំនួន១៩ឆ្នាំបន្ថែមទៀត

2023/08/05 03:41:43 pm        322
មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) ដែលកំពុងជាប់ពន្ធនាគារ បានប្រាប់ក្រុមអ្នកគាំទ្រកុំឲ្យបាត់បង់ឆន្ទៈក្នុងការតស៊ូបន្ទាប់ពីការជាប់ពន្ធនាគាររបស់លោកត្រូវបានពន្យារដល់១៩ ឆ្នាំបន្ថែមទៀត ។លោក Navalny ត្រូវបានរកឃើញថាមានទោសក្នុងការបង្កើត និងផ្តល់មូលនិធិដល់អង្គការ​ជ្រុលនិយម ហើយ លោកបដិសេធការចោទប្រកាន់នោះ។ លោកបានជាប់ទោសចំនួន៩ឆ្នាំរួចទៅហើយចំពោះការបំពានច្បាប់ ការក្លែងបន្លំ និងការប្រមាថតុលាការ។ ការចោទប្រកាន់ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាមានហេតុផលនយោបាយ។ ការកាត់ទោសត្រូវបានធ្វើឡើងនៅក្នុងពន្ធនាគារព្រហ្មទណ្ឌដាច់ស្រយាលមួយ ជាទីដែលលោកបានជាប់ពន្ធនាគារចាប់តាំងពីឆ្នាំ ២០២១ មក ។ទោះមានការរឹតត្បិតជាងពន្ធនាគារឧក្រិដ្ឋដែលមានសន្តិសុខយាមកាមតឹងរ៉ឹង ពន្ធនាគារបែបនេះជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ឧក្រិដ្ឋជនគ្រោះថ្នាក់ ជនល្មើសត្រូវបានផ្ដន្ទាទោសឡើងវិញ និងអ្នកទាំងឡាយដែលមានទោសជាប់ពន្ធនាគារអស់មួយជីវិត។ នៅទីនោះ លោកទំនងជាប្រឈមនឹងភាពឯកោកាន់តែខ្លាំង ដោយមានការរឹតត្បិតបន្ថែមទៀតលើទំនាក់ទំនងជាមួយពិភពខាងក្រៅ។លោកក៏អាចទទួលភ្ញៀវតិចជាងមុនដែរ រួមទាំងក្រុមគ្រួសារ និងក្រុមការពាររបស់លោក ហើយអាចប្រឈមនឹងការឃុំឃាំងនៅដាច់ដោយឡែកកាន់តែយូរថែមទៀត ៕

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដានស្ថានភាពទឹកទន្លេមេគង្គ កំពុងហក់ឡើង

2023/08/05 12:41:40 pm        442
ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ម្សិលមិញ ស្ថានភាពជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសកម្ពុជា បានស្រកទៅវិញអស់ហើយ ​ដែលស្ថិតក្នុងសភាពមួយមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែស្ថានភាព​ទឹកទន្លេមេង្គ បែរជាកំពុងហក់ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ឯកឧត្តម មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី៥ ខែសីហា នេះថា បច្ចុប្បន្ន ទឹកនៅតាមទន្លេមេគង្គ មានដូចជា៖ ខេត្តកំពង់ចាម ស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ កំពុងហក់ឡើង ប៉ុន្តែមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ននោះទេ។ ហើយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ កំពុងតាមដានយ៉ាង យកចិត្តទុកដាក់ជាទីបំផុត ។ ក្រៅពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ អាជ្ញាធរ និងស្ថាប័ន​ពាក់ព័ន្ធ ត្រូវរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងកម្លាំងត្រៀមជួយ​អន្តរាគមន៍ផងដែរ។ដើម្បីបង្ការគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានរៀបចំផែនការដូចជា៖ ពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយពីថ្នាក់ជាតិ រហូតដល់ថ្នាក់ មូលដ្ឋាន មានកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ ចំនួន១៦កង និងត្រៀមសម្ភារៈផ្សេងៗទៀត ៕អត្ថបទ៖ ទូច សោភ័ណ

ពលរដ្ឋគាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

2023/08/05 12:37:20 pm        144
ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃនេះ បានបង្ហាញនូវការគាំទ្រចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ​ដែលគណៈកម្មាធិការជាតិរៀប​ ចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស នៅព្រឹកថ្ងៃទី៥ ខែសីហា នេះ ។ពលដ្ឋថ្លែងថា យើងទាំងអស់គ្នាបានមើលឃើញថា នៅក្នុងដំណើរការរៀបចំការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមកនេះ គឺមាន​ពលរដ្ឋនាំគ្នា​ទៅបោះឆ្នោតច្រើនលើសលុប ហើយ គ.ជ.ប រៀបចំបានល្អប្រសើរ ស្របតាមឆន្ទៈ និងការចង់​បានរបស់ពលរដ្ឋ ហើយដំណើការប្រកាសលទ្ធផលបណ្តោះអាសន្ននេះទៀត គ.ជ.ប ក៏បាន​ទុករយៈពេល ៧២ ម៉ោង ឲ្យបណ្តាគណៈបក្សនយោបាយដាក់ពាក្យបណ្តឹងជំទាស់​ទៅនឹង​លទ្ធផល​បណ្តោះអាសន្ននោះដែរ ប៉ុន្ដែក្រោយរយៈពេល ៧២ ម៉ោងមកនេះ មិនមានគណបក្ស​នយោបាយ​ណាបានដាក់ពាក្យបណ្តឹងជំទាស់នោះទេ ដូច្នេះ ​យើងសូមប្រកាសគាំទ្រ និងសូមឲ្យការ​បោះឆ្នោតលើកក្រោយៗ មានដំណើរការរលូនល្អ ដូចការបោះឆ្នោតអាណត្តិទី៧នេះទៀត។ សូមបញ្ជាក់ថា នៅក្នុងដំណើរការប្រកាសលទ្ធផលផ្លូវការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលព្រឹកមិញនេះ គឺ គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ ​ការបែងចែកចំនួនអាសនៈ និងការកំណត់​បេក្ខជនជាប់ឆ្នោតនៅតាមមណ្ឌលរាជធានី-ខេត្តនានាទូទាំងប្រទេស ​ដោយក្នុងនោះ គណបក្សប្រជាជន​កម្ពុជា ​បានទទួលចំនួន១២០អាសនៈ ​និងគណបក្សហ៊ុនស៊ិនប៉ិច បាន​ទទួលមាន៥អាសនៈ នៅក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត​ចំនួន១៨គណបក្ស៕ អត្ថបទ ស៊ុម សុខជា

ប្រធានាធិបតីប្រេស៊ីល និយាយថា អ្នកដែលមានផែនការវាយប្រហារលោកនៅរដ្ឋ Para ត្រូវបានឃុំខ្លួន

2023/08/05 12:07:01 pm        92
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula Da Silva បាននិយាយកាលពីថ្ងៃសុក្រថា បុរសម្នាក់ដែលសង្ស័យថា មានផែនការបាញ់ប្រហារលោកត្រូវបានចាប់ខ្លួន។ លោក Lula បានបង្ហាញករណីនេះនៅក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈមួយ នៅភាគខាងជើងទីក្រុង Parintins រដ្ឋ Amazonas ។ ជនសង្ស័យដែលមិនបញ្ចេញឈ្មោះត្រូវ ​បាន​នគរបាលសហព័ន្ធ ចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា នៅរដ្ឋ Para ក្នុងក្រុង Santarem។នគរបាលសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការគំរាមកំហែងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធនៅហាងស្រាមួយកន្លែងដែលតាមការចោទប្រកាន់ជនសង្ស័យបាននិយាយថា នឹងបាញ់ ប្រធានាធិបតីឲ្យចំពោះរបស់។ ជនសង្ស័យបានប្រាប់នគរបាលថា ខ្លួនបានចូលរួមក្នុងកុប្បកម្មកាលពីថ្ងៃទី ៨ ខែមករា ប្រឆាំងស្ថាប័នប្រជាធិបតេយ្យនៅទីក្រុង Brasilia ដោយសម្រុកចូលសភាតំណាងរាស្រ្ត។

លោក Trump រិះគន់ការចោទប្រកាន់ពីបទក្លែងបន្លំជុំវិញផែនការដើម្បីបង្វែរការចាញ់ការបោះឆ្នោត

2023/08/05 12:02:25 pm        78
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ការចោទប្រកាន់ពីបទរៀបចំ​ផែនការ​បង្វែរលទ្ធផលបោះឆ្នោតឆ្នាំ​ ២០២០ថា ជា «រឿងក្លែងក្លាយ» មួយថ្ងៃបន្ទាប់ពីការចូលខ្លួនបំភ្លឺ​របស់លោកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។លោក Trump បាននិយាយនៅក្នុងពិធីជប់លៀងរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Alabama កាលពីថ្ងៃសុក្រថា ការចោទប្រកាន់នេះគឺជា «ទង្វើនៃភាពអស់សង្ឃឹម» របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដោយដាក់គោលដៅ​មកលើលោកសម្រាប់ហេតុផលនយោបាយ។លោក Trump មានអាយុ ៧៧ ឆ្នាំបាននិយាយចំអកឱ្យទីប្រឹក្សាពិសេសលោក Jack Smith ដោយហៅលោកថា «វង្វេងស្មារតី» និង «គ្មានព្រលឹង» ។អតីតប្រធានាធិបតីរូបនេះ ប្រឈមមុខការចោទប្រកាន់ចំនួនបួនករណី រួមទាំងការរួមគំនិត​ក្នុងការ​បន្លំសហរដ្ឋអាមេរិក ​ដកហូតសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ​និងរារាំងដំណើរការផ្លូវការ។ បទចោទប្រកាន់ធ្ងន់ធ្ងរ បំផុតអាចជាប់ពន្ធនាគារអតិបរមា២០ឆ្នាំ៕ 

គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី

2023/08/05 10:26:44 am        686
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៣នេះ បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃប្រកាសលទ្ធផលផ្លូវការនេះ គ.ជ.ប បានប្រកាសនូវការបែងចែកអាសនៈ និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា។ជាមួយគ្នាឯកឧត្តម បញ្ជាក់ថា ក្រោយប្រកាសលទ្ធផលផ្លូវការ គ.ជ.ប នឹងថ្វាយលទ្ធផលផ្លូវការ​ទៅព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តរៀបចំរាជរដ្ឋាភិបាល។បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាប់​ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាសរុបចំ១២៥រូប។យោងតាមបញ្ជីរាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា សម្រាប់បេក្ខជនចំនួន៥រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច​ដែលបានជាប់ឆ្នោត​តំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រួមមាន៖១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។ក្រៅពីសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៥រូបនេះ គឺ​សុទ្ធតែសមាជិកសភាមកពី​គណបក្ស​ប្រជាជនកម្ពុជា៕

អ្នកឃ្លាំមើលសហភាពអឺរ៉ុប៖ ផ្សែងពីចំហេះព្រៃ នៅកាណាដា បំបែកកំណត់ត្រាការបំភាយឧស្ម័ន

2023/08/04 03:46:31 pm        257
អឺរ៉ុប៖ អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) បាននិយាយថា ចំហេះព្រៃដ៏ធំ នៅប្រទេសកាណាដា បានបញ្ចេញផ្សែង ២ដងច្រើនជាងកំណត់ត្រាពេញមួយឆ្នាំមុន ដោយរំពឹងថា ការឆេះនឹងបន្តដុតពេញទាំងព្រៃ ក្នុងរយៈជាច្រើនសប្តាហ៍ ឬជាច្រើនខែ។ចំហេះព្រៃដ៏មហន្តរាយ បានឆាបឆេះលើផ្ទៃដីប្រមាណ ១២លានហិកតា មកទល់ពេលនេះ នៅឆ្នាំនេះ ពោលគឺបានដុតបំផ្លាញផ្ទៃដី ដែលធំជាងទំហំផ្ទៃប្រទេសគុយបា ឬកូរ៉េខាងត្បូងទៅទៀត។សំណុំផ្សែងហុយដ៏ក្រាស់ឃ្មឹក បានធ្វើឲ្យមានសភាពថប់ខ្យល់ ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកដែលនៅជិតខាង ដោយប៉ះពាល់ដល់មនុស្សជាង ១០០លាននាក់ ហើយជួនកាលរំខានដល់ជើងហោះហើរ និងបង្ខំឲ្យលុបចោលព្រឹត្តិការណ៍ ដែលរៀបចំ នៅទីវាលទៀតផង។សេវាកម្មត្រួតពិនិត្យបរិយាកាស CAMS របស់អឺរ៉ុប បាននិយាយថា អង្គភាពបានតាមដានការឆេះនេះ ចាប់តាំងពីរដូវ បានចាប់ផ្តើមនៅដើមខែឧសភា ខណៈភ្លើងបានឆាបឆេះពាសពេញតំបន់ធំៗនៃប្រទេស។គិតត្រឹមដំណាច់ខែកក្កដា អង្គភាព បាននិយាយថា ការបំភាយកាបូនសរុប តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ បានកើនឡើងដល់ទ្វេដងពីការបង្កកង្វក់នៃការសាយភាយផ្សែងពេញឆ្នាំ២០១៤ ដែលជាកំណត់ត្រាឆ្នាំមុនៗ។អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ CAMS លោក Mark Parrington បាននិយាយថា៖ «ការបំភាយពីចំហេះ បាន«បន្តកើនឡើងជាលំដាប់ស្ទើរតែដល់កម្រិតមួយ ដែលខ្ពស់ជាងរួចហើយពីការបំភាយនៃការឆេះសរុបប្រចាំឆ្នាំមុនៗ សម្រាប់ប្រទេសកាណាដា នៅក្នុងសំណុំទិន្នន័យរបស់យើង»៕

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និងគ្រួសារ បំពេញវិស្សមកាលរដូវក្តៅនៅសហរដ្ឋអាមេរិក

2023/08/04 03:44:01 pm        220
អាមេរិក៖  នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និងគ្រួសាររបស់លោក ត្រូវបានគេថតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពេលដែលពួកគេបំពេញវិស្សមកាលនៅសហរដ្ឋអាមេរិក ។  លោក Sunak ភរិយា Akshata Murty របស់លោក ហើយនិងកូនស្រី Anoushka និង Krishna បានឈរថតរូបនៅផែ Santa Monicaស្ថិតក្នុងរដ្ឋ California ។  នាយករដ្ឋមន្រ្តីរូបនេះ បាននិយាយប្រាប់អ្នកអត្ថាធិប្បាយរបស់វិទ្យុអង់គ្លេស LBCលោក Nick Ferrariថា រដ្ឋ Californiaពិតជាពិសេសខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះថាវាគឺជាកន្លែងដែលលោកបានជួបភរិយារបស់លោក ។  លោក Sunak បន្តថា ក្មេងៗពិតជារំភើបខ្លាំងណាស់ ដោយសារតែលោកបាននាំពួកគេទៅលេងសួនកម្សាន្ត Disneyland ។  ដោយឡែកនៅប្រទេសអង់គ្លេសវិញ ក្រុមបាតុករបរិស្ថាន ៥នាក់ ត្រូវបានចាប់ខ្លួន ក្រោយពួកគេយកកំណាត់ខ្មៅគ្របពីលើគេហដ្ឋានឯកជនរបស់គ្រួសារលោក Sunakនៅទីក្រុង Yorkshire ដោយព្យួរកំណាត់ដ៏ធំមួយពីលើដំបូលផ្ទះ ពេលដែលពួកគេចុះយុទ្ធនាការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលរបស់លោកលើការបូមប្រេង ៕

ក្រុមលើកលែងទោសអន្តរជាតិរាយការណ៍ពីការវាយប្រហារដោយចេតនាលើជនស៊ីវិលនៅក្នុងសង្រ្គាមស៊ូដង់

2023/08/04 03:40:36 pm        231
ស៊ូដង់៖ ក្រុមសិទ្ធិមនុស្សរបស់ក្រុមលើកលែងទោសអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ ក្នុងនោះជនស៊ីវិលត្រូវបានសម្លាប់ ទាំងក្នុងការវាយប្រហារដោយចេតនា និងការវាយប្រហារដោយរើសអើងជាតិសាសន៍ ។  ពួកគេបានរកឃើញថា ផ្ទះសម្បែង មន្ទីរពេទ្យ ហើយសូម្បីតែផ្ទះសុវត្ថិភាព ក៏បានរងការវាយប្រហារសម្លាប់ដោយឥតញញើតដៃដែរ នៅក្នុងសង្រ្គាមកំពុងបន្តនេះ ។  ក្រុមអ្នកស្រាវជ្រាវនៅស៊ូដង់របស់ពួកគេ និយាយថា ស្រ្តី និងក្មេងស្រីជាច្រើន បានក្លាយជាកម្មវត្ថុនៃអំពើហិង្សាផ្លូវភេទដោយសមាជិកភាគីបង្កសង្រ្គាមទាំង ២ ។  ពួកគេបានចងក្រងឯកសារករណីដែលក្មេងស្រីមានវ័យត្រឹម ១២ឆ្នាំ ត្រូវបានគេចាប់រំលោភនៅទីក្រុង Darfur និងទីក្រុង Khartoum ហើយពួកគេបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងភ្នាក់ងារក្នុងតំបន់ជាច្រើនទៀត មេត្តានាំខ្លួនជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋយកមកកាត់ទោស ។  វាមានរយៈពេលជាង ៣ខែមកហើយ ចាប់តាំងពីជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស( RSF) បានផ្ទុះឡើង ស្របពេលដែលមានជម្លោះជុំវិញផែនការគាំទ្រដោយអន្តរជាតិ សម្រាប់ការផ្លាស់ប្តូរទៅគ្រប់គ្រងស៊ីបែបវិលវិញ ជាហេតុនាំឲ្យមានការជម្លៀសខ្លួនមនុស្សជាង ៣លាននាក់ នៅក្នុងប្រទេសស៊ូដង់ និងមនុស្សជាង ៩០ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញទៅកាន់ប្រទេសជិតខាង ។  លោក Sarah Jackson គឺជាអនុប្រធានយុទ្ធនាការក្រុមលើកលែងទោសអន្តរជាតិនៅតំបន់ភាគខាងកើតនិងភាគខាងត្បូងអាហ្វ្រិក បាននិយាយថា ជម្លោះនៅស៊ូដង់ មិនត្រូវបានគេចាប់អារម្មណ៍ដូចជាសង្រ្គាមនៅអ៊ុយក្រែននោះទេ ពីព្រោះថាការឆ្លើយតបមនុស្សធម៌មិនមែនជាជាកម្រិតតែមួយ ឬឆន្ទៈរបស់ប្រទេស ចង់ទទួលយកពលរដ្ឋស៊ូដង់ដែលរត់ភៀសខ្លួន ៕

ជនភៀសខ្លួនស៊ូដង់ បង្កើតមុខជំនួញផ្ទាល់ខ្លួននៅក្នុងជំរំស្នាក់នៅក្នុងប្រទេសឆាដ

2023/08/04 03:38:12 pm        240
ឆាដ៖  ជនភៀសខ្លួនស៊ូដង់ដែលកំពុងរស់នៅក្នុងជំរំនៅទីក្រុង Adre ប្រទេសឆាដ បានបើកមុខរបរខ្នាតតូចនៅក្នុងសំពត់តង់បណ្តោះអាសន្នរបស់ពួកគេ ដើម្បផ្តល់សេវាកម្មដល់មនុស្សរាប់ពាន់នាក់ ដែលបានរត់ភៀសខ្លួនពីអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេ ។  សេវាកម្មទាំងនេះ រួមមានទាំងរោងម៉ាស៊ីនកិនពោត ជាងកាត់ដេរ ជាងកាត់សក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលប្រើប្រាស់ដើម្បីផ្គត់ផ្គង់ចរន្តងអគ្គិសនីដែលត្រូវការច្រើន ល្មមគ្រប់គ្រាន់សម្រាប់ឲ្យជនភៀសខ្លួនសាកថ្មទូរស័ព្ទដៃរបស់ពួកគេ ។  អ្នកខ្លះ មានប្រាក់បង់ថ្លៃសេវាកម្មទាំងនេះ ស្របពេលដែលអ្នកខ្លះទៀត គ្មានលុយតែយករបស់មកដោះដូរគ្នាវិញ ។  មនុស្សមួយចំនួន បានប្រកបមុខរបរជាក់ស្តែងរបស់ពួកគេ ខណៈដែលមនុស្សខ្លះទៀតរៀនជំនាញនៅក្នុងជំរំដើម្បីផ្តល់ជំនាញសម្រាប់គ្រួសាររបស់ពួកគេ ។  លោក Adam គឺជាជនភៀសខ្លួនស៊ូដង់ និងជាម្ចាស់រោងម៉ាស៊ីនកិនពោត និយាយថា មនុស្សនៅទីនេះ ពួកគេគ្មានប្រាក់នោះទេ ហើយពួកយើងធ្វើការតាមរយៈការដោះដូរគ្នា ។ ពេលដែលពួកគេយកពោតមកឲ្យពួកយើងកិន ពួកយើងក៏យកទុកខ្លះ ។   លោកបន្តថា អ្នកដែលមានប្រាក់ ពួកយើងយកប្រាក់ពីពួកគេ ហើយអ្នកដែលគ្មានប្រាក់ ពួកយើងដោះដូររបស់ សម្រាប់ពួកគេ ។  ដោយឡែក លោក Abdullahដែលជាជនភៀសខ្លួនមួយរូបទៀត និងជាជាងកាត់ដេរនៅក្នុងជំរំ និយាយថា បើសិនជាទីភ្នាក់ងារជំនួយគាំទ្រដល់ពួកយើង ពួកយើងនឹងអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់កុមារ នាំចូលកំណាត់ ហើយនិងពង្រីកជាងកាត់ដេរឲ្យកាន់តែធំជាងនេះ ។   សូមបញ្ជាក់ថា ពលរដ្ឋស៊ូដង់រាប់ម៉ឺននាក់ បានរត់ភៀសខ្លួនមកកាន់ប្រទេសឆាដ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីរយៈពេលជាង ៣ខែមុន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM