សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកលូកាសិនកូ បដិសេធការគំរាមប្រទេសប៉ូឡូញតាមរយៈការលុកលុយរបស់ក្រុមទាហានស៊ីឈ្នួលWagner

2023/08/02 01:48:26 pm        98
បេឡារុស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស BELTA បានរាយការណ៍កាលពីថ្ងៃទី១ ខែសីហាថា មេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស លោកអាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោកគ្រាន់តែ«និយាយលេង» នៅពេលដែលបានលើកឡើងថា ក្រុមទាហានស៊ីឈ្នួលឯកជន Wagner Group (PMC) ទទូចចង់ឈ្លានពានប្រទេសប៉ូឡូញ។លោកលូកាសិនកូ ធ្លាប់បានលើកឡើងពីការព្រួយបារម្ភក្នុងអំឡុងពេលជួបជាមួយមេដឹកនាំផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់ថា យុទ្ធជន Wagner ធ្វើឲ្យលោកព្រួយបារម្ភ ដោយសារតែផែនការដែលរំពឹងទុករបស់ពួកគេ ដើម្បីវាយប្រហារប៉ូឡូញ។យោងតាមសារព័ត៌មានBELTA លោក លូកាសិនកូ បាននិយាយថា លោកបាន និយាយលេងថា ទាហានស៊ីឈ្នួល Wagner កំពុងខ្សឹបខ្សៀវគ្នាថា តោះយើងទៅមើលទេសភាពទីក្រុងរ៉េហ៊្សូវ ( Rzeszów)[ប្រទេសប៉ូឡូញ]៕

មេដឹកនាំអាមេនី អាស៊ែបៃហ្សង់៖ សន្តិភាពអាចធ្វើទៅបាន ទោះបីមានភាពខ្វែងគំនិតគ្នាក៏ដោយ

2023/08/02 01:47:03 pm        112
មេដឹកនាំនៃប្រទេសអាស៊ែបៃហ្សង់ និងអាមេនី មានក្តីសង្ឃឹមថា ពួកគេអាចទទួលបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង បើទោះបីជាពួកគេមានភាពខ្វែងគំនិតគ្នាលើទឹកដីជម្លោះ Nagorno-Karabakh( ណាហ្គ័រណូ-ការ៉ាបាក) ក៏ដោយ ពួកគេ បាននិយាយនៅក្នុងបទសម្ភាសន៍ ដែលចេញផ្សាយ កាលពីថ្ងៃអង្គារ។ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី បានប្រយុទ្ធគ្នាពីរលើកនៅតំបន់Nagorno-Karabakh ដែលជាតំបន់ភ្នំតូចមួយដែលជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែមានប្រជាជនជនជាតិអាមេនីប្រហែល១២០.០០០នាក់ រស់នៅ។បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងបទឈប់បាញ់ ដែលសម្របសម្រួលដោយរុស្ស៊ី អាស៊ែបៃហ្សង់ក្នុងឆ្នាំ ២០២០ បានកាន់កាប់តំបន់ដែលត្រូវបានគ្រប់គ្រងដោយជនជាតិអាមេនីនៅក្នុង និងជុំវិញតំបន់ភ្នំដាច់ឆ្ងាយពីមាតុភូមិមួយនេះ។ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាព ដែលពួកគេនឹងយល់ព្រមលើព្រំដែន ដោះស្រាយការខ្វែងគំនិតគ្នាជុំវិញតំបន់ និងធ្វើឲ្យទំនាក់ទំនងធម្មតាឡើងវិញ។

អ្នកធ្វើធម្មយាត្រា រំលឹកការចាប់ផ្តើមពិធីបុណ្យយុវជនកាតូលិក នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់

2023/08/02 01:08:15 pm        108
អមដោយការគ្រវីទង់ជាតិរបស់ប្រទេសខ្លួន និងការស្រែកច្រៀង អ្នកធ្វើធម្មយាត្រារាប់សែននាក់ មកពីជុំវិញពិភពលោក បាននាំគ្នាសម្រុកទៅកាន់ឧទ្យានដ៏ធំមួយក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់កាល ពីថ្ងៃអង្គារ (ទី១ ខែសីហា) ដើម្បីប្រារព្ធការចាប់ផ្តើមនៃការប្រមូលផ្តុំយុវជនកាតូលិកដ៏ធំបំផុតរបស់ពិភពលោក។បទចំរៀងសរសើរព្រះជាម្ចាស់ ត្រូវបានបន្លឺឡើង ការអធិដ្ឋាន ត្រូវបានធ្វើឡើង ហើយសម្ដេច Manuel Clemente របស់ក្រុង Lisbon បានស្វាគមន៍អ្នកធ្វើធម្មយាត្រា និងអរគុណដល់ពួកគេ សម្រាប់ការមកកាន់រដ្ឋធានីរបស់ប្រទេសព័រទុយហ្គាល់នេះ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលជាបុគ្គលដ៏សំខាន់នៃព្រឹត្តិការណ៍នេះ នឹងយាងមកដល់ទីក្រុង Lisbon នៅព្រឹកថ្ងៃពុធ (ទី២ ខែសីហា) នេះ។អ្នកធ្វើធម្មយាត្រានានា បាន និងកំពុងមកដល់ ដើម្បីចូលរួមទិវាយុវជនពិភពលោក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយនឹងស្នាក់នៅក្នុងសាលារៀន កន្លែងហាត់ប្រាណ ស្ថានីយពន្លត់អគ្គិភ័យ និងជាមួយក្រុមគ្រួសារ ដោយមនុស្សជាច្រើនគ្រោងនឹងដេកនៅទីវាល មុនពេលបិទបញ្ចប់ពិធីជួបជុំដ៏ធំនេះ នៅមាត់ទន្លេ Parque Tejo នាថ្ងៃទី៦ ខែសីហា។ជាមួយគ្នានេះ ការប្រារព្ធពិធីនេះ នឹងធ្វើឡើងដើម្បីប្រឆាំងនឹងការបិទបាំងរឿងអាស្រូវរំលោភបំពានផ្លូវភេទ នៅក្នុងព្រះវិហារព័រទុយហ្គាល់ ដែលមនុស្សយ៉ាងហោចណាស់ ៤.៨១៥នាក់ ត្រូវបានរកឃើញថា ត្រូវបានរំលោភបំពាន ដោយភាគច្រើនត្រូវបានប្រព្រឹត្តដោយបព្វជិត ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕

សមាជិកសភាបក្សភឿថៃ សម្ដែងការព្រួយបារម្ភចំពោះញត្តិរបស់លោក ភីថា

2023/08/02 01:00:28 pm        140
កាលពីថ្ងៃអង្គារ (១សីហា) ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃមួយរូបបាននិយាយថា លោកមានការព្រួយបារម្ភថាតុលាការធម្មនុញ្ញ នឹងទទួលយកសម្រាប់ការពិភាក្សាលើញត្តិដែលស្វែងរកសេចក្តីសម្រេចស្តីពីការបដិសេធការតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់។តុលាការបានកំណត់ពេលសវនាការនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាថាតើត្រូវពិនិត្យមើលឡើងវិញនូវញត្តិរបស់ក្រុមមន្រ្តីទទួលបណ្ដឹងពលរដ្ឋ ដែលបានស្នើឱ្យខ្លួនបញ្ជាឱ្យសភា ពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ឬយ៉ាងណា។ ក្រុមអ្នកជំនាញផ្នែកច្បាប់និយាយថា តុលាការអាចនឹងបដិសេធញត្តិនេះ ឬទទួលយកទៅពិចារណា ឬទទួលយកញត្តិនេះតែម្ដង ហើយដាក់ដំណើរការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីរបស់សភា ឲ្យនៅរង់ចាំការសម្រេចរបស់តុលាការ។សមាជិកសភាបក្សភឿថៃ លោក Sutin Klungsang( ស៊ូទីន ក្លុងសាង) បាននិយាយថា សេចក្តីសម្រេចរបស់តុលាការនឹងសម្រេចថា តើការប្រជុំរួមគ្នារបស់សភានៅថ្ងៃសុក្រខាងមុខនេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី នឹងបន្តទៅមុខ ឬយ៉ាងណា ហើយថាតើគណបក្សភឿថៃអាចតែងតាំងបេក្ខជនរបស់ខ្លួនបានឬអត់។ គណបក្សភឿថៃ ដែលកំពុងនាំមុខក្នុងការបង្កើតសម្ព័ន្ធនេះ គ្រោងនឹងតែងតាំងលោក សេដ្ឋា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី។ទោះបីជាយ៉ាងណាក៏ដោយ លោក Sutin បាននិយាយថា ដៃគូសម្ព័ន្ធអនាគតទាំង៨ នឹងត្រូវជួបពិភាក្សា ព្រមទាំងសម្រេចជំហានបន្ទាប់របស់ពួកគេ ប្រសិនបើតុលាការសម្រេចឱ្យលោក ភីថា អាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីឡើងវិញ៕

បណ្ឌិត ហ៊ុន ម៉ាណែត៖ «ត្រឹមមានគំនិត និងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»

2023/08/02 12:43:46 pm        229
ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្រ្ដីកម្ពុជាអាណត្តិទី៧នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញទស្សនៈមួយក្នុងការដឹកនាំថា«ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»។ឯកឧត្ដមបញ្ជាក់ថា៖«ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង... លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ»។

សហរដ្ឋអាមេរិក បានអញ្ជើញរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាផ្លូវការទៅកាន់ទីក្រុងវ៉ាស៊ីនតោន

2023/08/02 12:26:44 pm        89
សហរដ្ឋអាមេរិក បានអញ្ជើញជាផ្លូវការដល់ប្រមុខការបរទេសទើបតែងតាំងឡើងវិញថ្មីៗរបស់ចិន គឺលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោក Wang ត្រូវបានដកចេញពីតំណែងយ៉ាងតក់ក្រហល់ដោយទីក្រុងប៉េកាំង។ ប្រទេសចិនបានតែងតាំងអ្នកការទូតជើងចាស់លោក Wang ជាថ្មី កាលពីសប្ដាហ៍មុន ដោយជំនួសតំណែងរបស់អតីតតារាកំពុងរះ លោក ឈីន កាង (Qin Gang ) ដែលគេបានឃើញមុខលោកតែរយៈពេលជាង១ខែជាអវត្តមាន ដ៏អាថ៌កំបាំង បន្ទាប់ពីកាន់តំណែង៧ខែ ដែលនាំឲ្យមានការចោទជាសំណួរជាច្រើនអំពីតម្លាភាព។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់សន្និសីទសារព័ត៌មានថាការអញ្ជើញទៅកាន់លោក Wang ត្រូវបានបន្តកាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំនៅក្រសួងការបរទេសរវាងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកដានីញែល គ្រីធិនប្រ៊ីង(Daniel Kritenbrink) និងលោក យ៉ាង ថាវ(Yang Tao)ប្រមុខកិច្ចការអាមេរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន ។ លោក Miller បាននិយាយថា នៅក្នុងកិច្ចប្រជុំកាលពីមួយថ្ងៃមុន យើងបានបន្តការអញ្ជើញដែលត្រូវបានធ្វើឡើងកាលពីកន្លងទៅ ចំពោះរដ្ឋមន្ត្រីការបរទេសលោកឈីន កាង (Qin Gang) ហើយបានបញ្ជាក់យ៉ាងច្បាស់ថាលិខិតអញ្ជើញបានផ្ញើទៅរួចហើយ៕

ជំហររបស់អាមេរិកចំពោះមីយ៉ាន់ម៉ាមិនផ្លាស់ប្តូរទេ ទោះបីមានការលើកលែងទោសមួយផ្នែកដល់លោកស្រី អ៊ុងសាន ស៊ូជី ក៏ដោយ

2023/08/02 12:20:25 pm        101
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោន លើសហភាពមីយ៉ាន់ម៉ា មិនត្រូវបានផ្លាស់ប្តូរដោយសារការលើកលែងទោសមួយផ្នែករបស់យោធាដែលកំពុងកាន់អំណាច ចំពោះអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារ កាលពីថ្ងៃអង្គារ (១ សីហា) ទេ។លោក Miller បានប្រាប់សន្និសីទសារព័ត៌មានថា នៅតែមាន "វិធានការមួយចំនួន" ដែលយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ "ត្រូវអនុវត្តបន្ថែមទៀត" មុនពេលសហរដ្ឋអាមេរិកអាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ លោក Miller បានជំរុញម្តងទៀតនូវការអំពាវនាវរបស់ក្រុងវ៉ាស៊ីនតោន ដែលទាមទារឲ្យដោះលែង លោកស្រីស៊ូជី ភ្លាមៗ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រភពព័ត៌មានជាច្រើនបាននិយាយថា យោធាដែលកំពុងកាន់អំណាចរបស់ សហភាពមីយ៉ាន់ម៉ា បានលើកលែងទោសកាលពីថ្ងៃអង្គារដល់លោកស្រី ស៊ូជី លើបទចោទចំនួន៥ករណី ក្នុងចំណោមបទចោទសរុបចំនួន១៩ករណីដែលលោកស្រីត្រូវបានកាត់ទោស ប៉ុន្តែលោកស្រីនឹងនៅតែស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ ការលើកលែងទោសនេះមានន័យថា រយៈពេលជាប់ទោស៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រីស៊ូជី។សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលយ៉ាងបង្ហូរឈាមចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានដាក់ការបង្រ្កាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដែលប្រទេសនេះបានឃើញមនុស្សរាប់ពាន់នាក់ត្រូវជាប់គុក ឬត្រូវបានសម្លាប់៕

ព្រះច័ន្ទពេញវង់ដ៏ធំបានរះឡើងនៅលើប្រាសាទ Poseidon របស់ប្រទេសក្រិក

2023/08/02 12:11:38 pm        101
ព្រះច័ន្ទពេញវង់របស់ខែសីហា ដែលជា «ព្រច័ន្ទពេញវង់ដ៏ធំ» បានរះឡើងនៅខាងក្រោយប្រាសាទ Poseidon នៃវិហារ Cape Sounion ក្នុងប្រទេសក្រិកកាលពីថ្ងៃអង្គារ (១ សីហា) ដែលជាថ្ងៃដំបូងនៃព្រះច័ន្ទដ៏អស្ចារ្យចំនួនពីរក្នុងខែនេះ។ ក្រុមអ្នកមើលផ្កាយជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញប្រាសាទថ្មម៉ាបបុរាណនេះ ដែលមានទីតាំងនៅចំណោតថ្មពីលើសមុទ្រភាគខាងត្បូងនៃទីក្រុងអាថែន ដើម្បីមើលទស្សនីយភាពនេះ។ទីភ្នាក់ងារអង្កេតតារាសាស្រ្ត The Old Farmer's Almanac បានដកស្រង់ឈ្មោះជាច្រើនដែលបានដាក់ឱ្យព្រះច័ន្ទ ដោយក្រុមជនជាតិដើមអាមេរិក ដែលជាធម្មតាពួកគេពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងធម្មជាតិ ឬទាក់ទងនឹងសត្វព្រៃ។ ព្រះច័ន្ទពេញវង់នៃខែសីហានេះឈ្មោះថា 'Sturgeon'( ស្ទើជិន) ត្រូវបានគេដាក់ឈ្មោះតាមត្រី sturgeon ដ៏ធំ ដែលចាប់បាននៅក្នុងបឹងនៃអាមេរិកខាងជើងនៅរដូវក្តៅ។ព្រះច័ន្ទ Sturgeon គឺជាព្រះច័ន្ទដំបូងបង្អស់ក្នុងចំណោមព្រះច័ន្ទពេញវង់ដ៏ធំចំនួនពីរនៅក្នុងខែសីហានេះ ដោយព្រះច័ន្ទពេញវង់មួយដួងរំពឹងថានឹងកើតមាននៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។ ព្រះច័ន្ទពេញវង់ដ៏ធំ គឺជាព្រះច័ន្ទពេញវង់ដែលខិតមកជិតគន្លងផែនដីបំផុត ដែលធ្វើឱ្យព្រះច័ន្ទទាំងនោះហាក់ដូចជាមានទំហំធំជាង និងភ្លឺជាងធម្មតា៕

អាមេរិក៖ រុស្ស៊ី អាចត្រៀមខ្លួនជាស្រេចសម្រាប់ការពិភាក្សាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ប៉ុន្តែគ្មានភស្តុតាង

2023/08/02 12:03:50 pm        66
បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក ត្រូវបានគេប្រាប់ថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីត្រឡប់មករកកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងដែលបានអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅសមុទ្រខ្មៅ ប៉ុន្តែយើងពុំបានមើលឃើញ ភស្តុតាងណាមួយនៅឡើយ។ រុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ ខែកក្កដា ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ប្រសិនបើរុស្ស៊ី ចង់ឲ្យផលិតផលជីរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក និងបង្កើតអន្តរការកសិកម្ម ពួកគេនឹងត្រូវវិលត្រលប់មករកកិច្ចព្រមព្រៀងនេះវិញ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យើងបានមើលឃើញការបញ្ជាក់ថា ពួកគេអាចចាប់អារម្មណ៍ក្នុងការវិលត្រឡប់មករកកិច្ចពិភាក្សា។ ទីក្រុងមូស្គូ និយាយថា ប្រសិនបើការទាមទារបស់ខ្លួននឹងធ្វើឲ្យប្រសើរឡើងការនាំចេញគ្រាប់ធញ្ញជាតិ និងជីផ្ទាល់របស់ខ្លួនត្រូវបានបំពេញ ដែលខ្លួននឹងពិចារណាការចាប់ផ្តើមឡើងវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយបញ្ជាក់ជាថ្មីថា ទីក្រុងមូស្គូ ត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ដោយគ្មានការពន្យាពេលមករកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ប៉ុន្តែបន្ទាប់ពីលក្ខខណ្ឌនានាសម្រាប់ប្រទេសរុស្ស៊ីត្រូវបានបំពេញ។ ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ពុំមែនជាគោលដៅចំពោះទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែទីក្រុងមូស្គូបាននិយាយថា ការរឹតត្បិតលើការបង់ប្រាក់ ភ័ស្តភារ និងការធានារ៉ាប់រង គឺជារបាំងនៃការដឹកជញ្ជូន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Vershinin កាលពីមួយសប្តាហ៍កន្លងទៅនេះ ជាអ្នកដែលបានដឹកនាំការចរចារបស់ទីក្រុងមូស្គូដើម្បីដើម្បីយល់ព្រមកិច្ចព្រមព្រៀងនៅសមុទ្រខ្មៅនៅក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងរ៉ូម។

ប្រទេសអាល្លឺម៉ង់ បារាំង ឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមប្រទេស ដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល Amazon នៅប្រទេសប្រេស៊ីល

2023/08/02 11:46:30 am        89
មន្ត្រីតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃអង្គារ (ទី១ ខែសីហា)ថា ប្រទេសប្រេស៊ីល បានអញ្ជើញប្រទេសមកពីអឺរ៉ុប អាស៊ី និងអាហ្រ្វិកកណ្តាល ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលAmazon (អាម៉ាហ្សូន) ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុងបេឡែម(Belem)។ ប្រធាននាយកដ្ឋានបរិស្ថានរបស់ប្រទេសប្រេស៊ីល លោកស្រី ម៉ារៀ អែនជេលីកា អ៊ីកេដា (Maria Angelica Ikeda) បាននិយាយថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ន័រវែស អាល្លឺម៉ង់ បារាំង និងប្រទេសកោះសមុទ្រការ៉ាអ៊ីព សង់ វីនសិនធ៍ (St Vincent) និងហ្គ្រេណាឌីន ( Grenadines) ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ក្នុងទីក្រុងប្រាស៊ីលីយ៉ា(Brasilia)។កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គឺជាការកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរបណ្តាប្រទេស នៃអង្គការ​សន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO) ឲ្យធ្វើសកម្មភាពរួមគ្នា ដើម្បីការពារ​ព្រៃឈើ និងលើកកម្ពស់ការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ដែលត្រូវបាន​គំរាមកំហែង​ដោយ​អ្នកកាប់ឈើខុសច្បាប់ និងអ្នករុករករ៉ែមាស​ អ្នករត់ពន្ធសត្វ ​និងអ្នកជួញដូរគ្រឿងញៀន។ ACTO ត្រូវបានចាប់ផ្តើម នៅឆ្នាំ ១៩៧៨ ដោយបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុយអេឡា។កិច្ចប្រជុំកំពូលអាម៉ាហ្សូន នឹងប្រមូលផ្តុំក្រុមមេដឹកនាំនៃប្រទេសនៃតំបន់នេះ​ នៅថ្ងៃទី ៨ និង៩ ខែសីហា ​នៅទីក្រុងបេឡែម ប្រទេសប្រេស៊ីលភាគខាងជើង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM
យោធាអ៊ីស្រាអែលព្រមានអំពីការវាយប្រហារជិតកើតមាន​ នៅភាគខាងត្បូងនៃ​ប្រទេសលីបង់
06/13/2026 03:06 PM
ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត
06/13/2026 03:06 PM
មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន
06/13/2026 03:06 PM
ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន
06/13/2026 03:06 PM
មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast
06/13/2026 03:06 PM
កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM