សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ទៅពលរដ្ឋកុំជឿការឃោសនាបំផ្លាញសន្លឹកឆ្នោត

2023/07/17 01:44:06 pm        184
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ជួយខេត្តកំពង់ស្ពឺ បានប្រាប់ទៅប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់ជន​ខិលខូច​ដែល​ព្យាយាម​ផ្សព្វផ្សាយ​អោយពលរដ្ឋបំផ្លាញសន្លឹកឆ្នោត។ នេះជាការលើកឡើងក្នុងការជួបសំណេះសំណាលជាមួយសមាជិក​ គណបក្សប្រជាជនកម្ពុជា រស់នៅ ឃុំអូរ និងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា ចុះមូលដ្ឋានជួយ​ខេត្តកំពង់ស្ពឺ ​បានលើកឡើងប្រាប់ទៅប្រជាពលរដ្ឋ រស់នៅស្រុកភ្នំស្រួច ​ខេត្តកំពង់ស្ពឺ កុំអោយ​ជឿលើការឃោសនា ​របស់ជនខិលខូចមួយចំនួន ​ដែលព្យាយាមផ្សព្វផ្សាយអោយ​មានការបំផ្លាញ​សន្លឹកឆ្នោត។ ឯកឧត្តម លើកឡើងថា កំឡុងពេលនេះរឺប៉ុន្មានថ្ងៃទៅមុខ គឺអាចមានជនខិលខូចមួយចំនួន បន្លំខ្លួន​ជាអ្នកធ្វើការតាមបណ្ដាការ​ បន្លំខ្លួនថា​ មានទំនាក់ទំនងជាមួយ គ.ជ.ប ​រឺអាចបន្លំខ្លួនជាសមាជិក គណបក្សប្រជាជនកម្ពុជា​ ដើរបោកប្រាស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ការបោកប្រាស់ធ្វើឡើងក្រោមរូបភាពផ្សេងៗ ​ដូចជាប្រាប់អោយពលរដ្ឋយក​អត្តសញ្ញាណបណ្ណ​ថតចម្លង ទៅចូលរួមបោះឆ្នោត ការប្រាប់អោយគូសសន្លឹកឆ្នោត​ខុសពីការ​កំណត់​របស់ គ.ជ.ប និងការប្រាប់ទៅប្រជាពលរដ្ឋមិនចាំបាច់ទៅបោះឆ្នោត​ក៏មិនមានបញ្ហាអ្វីដែរ។ឯកឧត្តម លើកឡើងដែរថា​ ជនខិលខូចតែងបង្កបញ្ហា ​និងធ្វើការផ្សព្វផ្សាយទុច្ចរិត រាល់កំឡុង​ពេលការបោះឆ្នោតចូលមកដល់។ជាការក្រើនរម្លឹកជាថ្មីផងដែរ ​ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ទៅប្រជាពលរដ្ឋ ត្រូវយកអត្តសញ្ញាណ​បណ្ណ​ច្បាប់ដើម ​រឺឯកសារបញ្ជាក់អត្តសញ្ញាណ ទៅចូលរួមបោះឆ្នោត ​និងត្រូវគូសសន្លឹកឆ្នោតអោយ​បានត្រឹមត្រូវ ​កុំអោយរហែក ប្រឡាក់ជាដើម ​ព្រោះវានឹងក្លាយជាសន្លឹកឆ្នោតមិនបានការ។ សម្រាប់​ប្រជាពលរដ្ឋ​ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធី​ជួប​សំណេះសំណាល​ថ្ងៃនេះ​ ក៏បានលើកឡើងដែរថា ពួកគេនឹងមិនចាញ់បោកការ​ឃោសនាទុច្ចរិត​ណាមួយ​ពី​ការ​បោះឆ្នោតនោះទេ។ ​ពួកគេថា ​ការឃោសនាបំផ្លាញសន្លឹកឆ្នោតជាអំពើខុសឆ្គង។ ពួកគេក៏យល់ច្បាស់ពីការបោះឆ្នោត និងត្រៀមខ្លួនរួចជា​ស្រេច​ដើម្បីបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជាផងដែរ។គួរបញ្ជាក់ថា កំឡុងពេលនេះ ​ជាកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ​សម្រាប់គណបក្សទាំង ១៨ ដែលចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តនីតិកាលទី ៧។ តាមការកំណត់របស់ គ.ជ.ប ការឃោសនាបោះឆ្នោត គឺនឹង​បញ្ចប់នៅថ្ងៃទី​២១ ខែកក្កដា ឆ្នាំ ២០២៣។ រីឯការបោះឆ្នោត គឺប្រព្រឹត្តិទៅនៅថ្ងៃទី ​២៣ ខែកក្កដា ៕ អត្ថបទ៖ គឹមហុក

ផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ បានគ្របដណ្តប់ពីលើទីក្រុង Edmonton នៅភាគខាងលិចប្រទេសកាណាដា

2023/07/17 01:42:34 pm        205
កាណាដា៖ ផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ បានគ្របដណ្តប់ទីក្រុង Edmontonស្ថិតនៅតំបន់ភាគខាងលិចប្រទេសកាណាដា ធ្វើឲ្យកើតមានផ្សែងធូលីកាលពីចុងសប្តាហ៍កន្លងទៅ ។  ប្រទេសកាណាដា ស្ថិតនៅលើផ្លូវជួបរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងនោះភ្លើងឆេះព្រៃ បានឆាបឆេះទ្រង់ទ្រាយធំផងដែរនៅតំបន់ភាគខាងកើតប្រទេស ស្របពេលដែលការបំភាយឧស្ម័នបង្កឡើងដោយសារភ្លើងឆេះព្រៃ បានឡើងដល់កម្រិតខ្ពស់បំផុត ។ ដីព្រៃលើផ្ទៃក្រឡាប្រហែល ១០លានហិច បានឆាបឆេះរួចទៅហើយនៅទូទាំងប្រទេស ចាប់តាំងពីខែឧសភារហូតមក ។  លោក Bill Blairគឺជារដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសង្រ្គោះបន្ទាន់កាណាដា បាននិយាយថា នៅក្នុងខេត្ត Quebec យោធាកាណាដា ត្រូវបានដាក់ពង្រាយ ដើម្បីជួយជម្លៀសបន្ទាន់នៅភាគខាងជើងខេត្ត ។  ដោយឡែក នៅក្នុងខេត្ត British Columbia ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប្រហែល ២ពាន់នាក់ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃជាង ៣៥០កន្លែង ៕

ឯកឧត្តម ប៉ាន សូរស័ក្តិ បន្តចុះណែនាំរបៀបគូសសន្លឹកគាំទ្រគណបក្សប្រជាជន ក្នុងមូលដ្ឋានស្រុកព្រៃឈរ

2023/07/17 01:28:46 pm        295
ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សឃុំព្រៃឈរ ស្រុកព្រៃឈរ។នៅក្នុងកម្មវិធីចុះផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបេក្ខជន​តំណាងរាស្រ្ត បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ​ប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ​សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ឯកឧត្តម បានបញ្ជាក់ថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិត​ធ្វើជា​ដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត​ ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាព ក៏នឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួម​ក្នុងការការពារ​សន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច ​តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ​ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida ជួបជាមួយរជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីក្រុង Jeddah

2023/07/17 12:56:07 pm        238
អារ៉ាប៊ីសាអ៊ូឌីត៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជួបពិភាក្សាជាមួយមេដឹកនាំរបស់អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីក្រុងសមុទ្រក្រហម Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលរូបលោកបានធ្វើដំណើរទៅដល់ កាលពីថ្ងៃអាទិត្យ (ថ្ងៃទី១៦ ខែកក្កដា) ជាផ្នែកនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា។យោងតាមសារព័ត៌មាន Nikkei របស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) បានឲ្យដឹងថា លោក Kishida និងរជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គ្រោងនឹងយល់ព្រមលើកិច្ចសហប្រតិបត្តិការធនធានរ៉ែដ៏កម្រ និងរួមគ្នាស្វែងរកគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសផ្សេងទៀត។ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងកាលពីថ្ងៃអាទិត្យនោះថា ខ្លួននៅតែប្តេជ្ញាធានាការផ្គត់ផ្គង់ប្រេងដល់ប្រទេសជប៉ុន ហើយនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ ពាក់ព័ន្ធនឹងអ៊ីដ្រូសែនស្អាត អាម៉ូញាក់ និងឥន្ធនៈកាបូនដែលបានកែច្នៃឡើងវិញ។សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងថាមពល ដោយដកស្រង់បន្ទូលរបស់រដ្ឋមន្ត្រី ព្រះអង្គម្ចាស់ Abdulaziz bin Salman បានមានព្រះបន្ទូលថា ព្រះរាជាណាចក្របនេះ នឹងបន្តផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់ការស្តុកប្រេងទុករបស់រដ្ឋបាលខេត្តអូគីណាវ៉ា នៅភាគខាងត្បូងប្រទេសជប៉ុន៕

ប្រធានាធិបតីឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីទំនាក់ទំនងថ្មី នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីមួយទៀត

2023/07/17 12:38:00 pm        253
ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានរុះរើគណៈរដ្ឋមន្ត្រីជាលើកទី៤ ក្នុងអំឡុងអាណត្តិទីពីររបស់លោកកាន់តំណែងនៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ដោយតែងតាំងរដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានថ្មី ព្រមទាំងមុខតំណែងជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនទៀត។លោក Budi Arie Setiadi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទំនាក់ទំនងថ្មីជំនួសលោក Johnny Plate ដែលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ។លោក Plate ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ជុំវិញពាក់ព័ន្ធរបស់គាត់ក្នុងការដំឡើងប៉មទំនាក់ទំនងរាប់ពាន់ ដែលការចំណាយត្រូវបានការិយាល័យអគ្គមេធាវីឥណ្ឌូនេស៊ីនិយាយថា មានការបំប៉ោង ហើយបណ្តាលឲ្យរដ្ឋខាតបង់ប្រហែល៨សែនកោដិរូពីយ៉ា (៥៤៤ លានដុល្លារអាមេរិក)។នេះជាលើកទី៥ហើយ ដែលសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកវីដូដូ បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ។ កាលពីពេលថ្មីៗនេះ មន្ត្រីសង្គមកិច្ច និងជលផលរបស់លោក ត្រូវបានជាប់ពន្ធនាគារក្នុងឆ្នាំ ២០២១ ពីបទប្រព្រឹត្តអំពើពុករលួយ៕

បណ្ដុំយុវជនសង្គមស៊ីវិលផ្សព្វផ្សាយពីសារសំខាន់នៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ

2023/07/17 12:23:20 pm        214
ភ្នំពេញ៖ ក្រុមយុវជននៃបណ្ដុំយុវជនសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពី «សារៈសំខាន់នៃការចូលរួមបោះឆ្នោត របស់ប្រជាពលរដ្ឋ» ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិ៧ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល លើកឡើងថា សន្លឹកឆ្នោត​មួយសន្លឹក​ដែល​កើតចេញការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់​ខ្លាំង​ណាស់ ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការសម្រេចចិត្តបោះឆ្នោតគាំទ្រ​គណៈនយោបាយ​ដែលមានគោលនយោបាយដឹកនាំច្បាស់លាស់ អាចដឹកនាំ​ប្រទេសជាតិ​ឱ្យមានការអភិវឌ្ឍរីចម្រើន និងរក្សាបាននូវសុខសន្ដិភាព។ លោកបន្ថែមថា ក្នុងនាមយុវជនសង្គមស៊ីវិល លោកពិតជាមានការសោកស្ដាយដែល​ក្នុងឱកាស​នៃគណបក្សនយោបាយនានាកំពុងធ្វើសកម្មភាព​ឃោសនា​ស្វែងរកសំឡេងឆ្នោត បែរជា​មាន​ក្រុមប្រឆាំង​ក្រៅស្រុកមួយចំនួនបន្តធ្វើសកម្មភាពបំផុសបំផុលព័ត៌មានក្លែងក្លាយ និង​ឃោសនា​មិនឱ្យ​ប្រជាពលរដ្ឋទៅបោះឆ្នោតធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាព​ក្នុងការបោះឆ្នោត​របស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។លោក ម៉ៅ ស៊ីថា ប្រធានយុវជនខ្មែរមហានគរ អំពាវនាវ និងផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ​ខ្មែរ​ទាំងក្នុង និងក្រៅស្រុកទាំងឈប់ចាញ់ល្បិច​នយោបាយ​របស់​ជន​អគតិមួយ​ចំនួន ដែលបន្តឃោសនា​មួលបង្កាច់រាជរដ្ឋាភិបាលតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយផ្សេងៗ វាយប្រហារមកលើ​រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនេះក្រុមយុវជននៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរ ដែល​មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់​អញ្ជើញ​ទៅចូលរួមធ្វើការ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួន​ស្រលាញ់ពេញចិត្ត ដែលអាចបន្តដឹកនាំនាវា​កម្ពុជាឱ្យកាន់តែរីកចម្រើន​ជឿនលឿនបន្តទៅមុខទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

អ៊ុយក្រែនបាត់បង់សព្វាវុធ ២០ភាគរយ ក្នុងរយៈពេល២សប្តាហ៍

2023/07/17 12:18:34 pm        336
អ៊ុយក្រែន៖ សារព័ត៌មាន The New York Times បាននិយាយថា កងទ័ពអ៊ុយក្រែន បានបាត់បង់សព្វាវុធច្រើនជាង២០ភាគរយ ដែលពួកគេបានប្រើប្រាស់ ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃការវាយបកលើរុស្ស៊ី។ ការរាយការណ៍កាលពីថ្ងៃសៅរ៍ ដែលបានបានលើកឡើងដោយមន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុប និយាយថា ការបាត់បង់រួមមានរថក្រោះដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច។  សេចក្តីរាយការណ៍បាន បន្ថែមថា ស្ថានភាពបានរីកចម្រើននូវអ្វីមួយចំនួន បន្ទាប់ពីអ៊ុយក្រែនផ្តោតបន្ថែមទៀតលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីយកឈ្នះកងកម្លាំងរុស្ស៊ី។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយកាលពិថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែន កំពុងរុលទៅកាន់ភាគខាងត្បូងទីក្រុង Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើត។  លោកស្រីនិយាយថា មានការប្រយុទ្ធគ្នាកាន់តែខ្លាំង ហើយជំហររបស់ភាគីសង្គ្រាមទាំងពីរផ្លាស់ប្តូរជាច្រើនដងក្នុងមួយថ្ងៃ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយតាមទូរទស្សន៍រដ្ឋ ដែលបានផ្សាយកាលពីថ្ងៃអាំទិត្យថា ការវាយបករបស់អ៊ុយក្រែនពុំទទួលបានជោគជ័យនោះទេ។លោក Putin បានព្រមានថា ប្រទេសរបស់លោក មានសិទ្ធិបតវិញ ប្រសិនបើអ៊ុយក្រែនប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងដែលធានាដល់ការនាំចេញសុវត្ថិភាពនៃផលិតផលកសិកម្មរបស់អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ បានដល់ពេលផុតកំណត់នៅថ្ងៃចន្ទនេះ។ កិច្ចព្រមព្រៀង ដែលបានសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសទួរគី បានបន្ថែមពេល៣ដង។ ក្រុមមន្ត្រី នៅវិមានក្រឹមឡាំង និយាយថាពួកគេ ពុំអាចធ្វើបែបនេះម្តងទៀតនោះទេ៕

អាកាសធាតុអាមេរិក៖ ទឹកជំនន់ដ៏គំហុកនៅភាគឦសាន និងរលកកម្តៅកើនឡើង

2023/07/17 12:15:25 pm        47
អាមេរិក៖ រលកកម្តៅខ្លាំង បានកើនឡើងខ្ពស់នៅសហរដ្ឋអាមេរិក ភាគខាងលិចកាលពិថ្ងៃអាទិត្យ ដោយសីតុណ្ហភាពកើនឡើងដល់៥៣អង្សាសេ នៅឆ្នេរខ្សាច់រដ្ឋកាលីហ្វនីញ៉ា ខណៈទឹកជំនន់ដ៏គំហុក បានបន្តគំរាមកំហែងនៅភាគឦសាន បណ្តាលឲ្យមនសុ្ស៥នាក់ស្លាប់។  ប្រជាជនអាមេរិក ប្រមាណ១ភាគ៤ បានទទួលការណែនាំកម្តៅខ្លាំង មួយផ្នែកដោយសារតែកម្តៅហួតហែងមិនស្រុតចុះ ដែលបានកើតមាននៅរដ្ឋភាគខាងលិច។ យោងតាមការិយាល័យអាកាសធាតុជាតិ បានឲ្យដឹងថា ខណៈកំពុងមានកម្តៅខ្លាំងនៅផ្នែកជាច្រើនរបស់ប្រទេស កម្តៅហួតហែងមិនស្រុតចុះ បានជួយទាញយកទឹកភ្លៀងខ្លាំងនៅភាគឦសាន ជាស្ថានភាពមួយដែលត្រូវបានគេរំពឹងថា នឹងបន្តជាច្រើនថ្ងៃ។អភិបាលរដ្ឋញ៉ូវយ៉ក លោកស្រី Kathy Hochul កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យពលរដ្ឋ នៅក្នុងរដ្ឋរបស់លោកស្រី បញ្ចៀសការធ្វើដំនើររហូតដល់ទឹកភ្លៀងឆ្លងផុត ដោយនិយាយថា រថយន្តរបស់អ្នកអាចធ្វើដំណើរពីកន្លែងសុវត្ថិភាព ទៅកាន់កន្លែងស្លាប់ ប្រសិនបើត្រូវបានវាយបក់នាំនៅក្នុងទឹកជំនន់ដ៏គំហុក។ទឹកភ្លៀងត្រូវបានគេរំពឹងថា នឹងកាត់បន្ថយនៅថ្ងៃចន្ទនេះ ប៉ុន្តែទោះយ៉ាងណា បានធ្វើឲ្យមានការបំផ្លាញដ៏មហន្តរាយ ភាគច្រើននៅប៉ែកឦសានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយរដ្ឋវើម៉ិន ជាពិសេសបានរាយការណ៍ពីទឹកជំនន់ដ៏មហន្តរាយ នៅក្នុងរដ្ឋធានីម៉ុងប៉េលីយ័រ(Montpelier)៕

ភ្ញៀវទេសចរឥណ្ឌាសម្រុកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ខណៈការបើកឡើងវិញការធ្វើដំណើររបស់ចិន

2023/07/17 12:12:37 pm        106
ឥណ្ឌា៖ ភ្ញៀវទេសចរឥណ្ឌា កំពុងសម្រុកចូលទៅកាន់ តំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងចូលរួមក្នុងតំណែងប្រទេស ដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោក ខណៈទីផ្សារកំណើនដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងវិស័យទេសចរណ៍កំពុងរំពឹងពីស្ថានភាពនៃការបើកឡើងវិញដែលរំពឹងទុកយឿតៗរបស់ប្រទេសចិន។ នាយកប្រតិបត្តិ និងអ្នកវិភាគ និយាយថា មានចាប់ពីក្រុមហ៊ុនអាកាសចរណ៍ដូចជា IndiGo និង Thai Airways នឹងផ្តល់ការស្វាគមន៍ជាបន្តបន្ទាប់ បានផ្តល់កន្លែងរាប់ពាន់ ដែលក្រុមហ៊ុនជាច្រើននឹងដំណើរការថ្នាក់កណ្តាលដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌា និងការចំណាយដែលកំពុងកើនឡើង។អ្នកវិភាគមកពីក្រុមហ៊ុនអាកាសចរ លោក Brendan Sobie បាននិយាយទៅកាន់សន្និសីទឧស្សាហកម្មកាលពីខែមុនថា ជាការពិត តំបន់អាស៊ីអាគ្នេយ៍ មានទីតាំងដ៍ល្អសម្រាប់កំណើនជាច្រើន ដែលកំពុងកើនឡើងមកពីប្រទេសឥណ្ឌា។ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ បានឲ្យដឹងថា ឧស្សាកម្មទេសចរណ៍ និងធ្វើដំណើរ គឺមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ប្រមាណ១២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់តំបន់ មុនការឆ្លងរាតត្បាតជំងឺ Covid-19។ វិស័យនេះ បានជួលមនុស្ស ជាង៤០លាននាក់នៅក្នុងតំបន់។ សម្រាប់រយៈពេល១ទសវត្សរ៍មកនេះ វិស័យទេសចរណ៍ត្រូវបានជំរុញដោយប្រទេសចិន ប៉ុន្តែទិន្នន័យផ្លូវការមកពីប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន៤ បានបង្ហាញពីការងើបឡើងវិញយឺតជាមួយចំនួនភ្ញៀវទេសចរចិននៅក្នុងខែឧសភា យ៉ាងហោចណាស់៦០ភាគរយ ទាបជាងខែដូចគ្នា កាលពីឆ្នាំ២០១៩។ យោងតាមសមាជិកឧស្សាហកម្ម បានឲ្យដឹងថា ការកើនឡើងរយៈពេលវែង ចំពោះភ្ញៀវទេសចរឥណ្ឌា នឹងនាំទៅរកស្តង់ដាជាថ្មីនៃសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ ការផ្តល់ការស្វាគមន៍ និងប្រតិបត្តិករវិស័យទេសចរណ៍ ជាសញ្ញាដំបូងដែលកំពុងដំណើរការ៕

មន្ត្រី៖ មនុស្ស ៥នាក់ បានស្លាប់ ក្នុងហេតុការណ៍ទឹកជំនន់នៅរដ្ឋ Pennsylvania ក្នុងនោះកុមារ ២នាក់ បានបាត់ខ្លួន

2023/07/17 12:09:41 pm        125
អាមេរិក៖ មន្ត្រីនៅតំបន់ Bucks បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) ថា មនុស្ស ៥នាក់ បានស្លាប់ ហើយមនុស្ស ២នាក់ផ្សេងទៀត នៅតែរកមិនទាន់ឃើញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ នៅក្នុងសង្កាត់ Upper Makefield ក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា)។សមត្ថកិច្ច នៅតែតាមរកក្មេង ដែលជាបងប្អូនបង្កើតនឹងគ្នា ២នាក់ ដោយក្មេងប្រុសអាយុ ៩ខែ និងក្មេងស្រីអាយុ២ឆ្នាំ។ ចៅសង្កាត់ Upper Makefield Fire លោក Tim Brewer បានប្រាប់អ្នកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានថា ចំណែកឯនារីពេញវ័យម្នាក់ដែលបាត់ខ្លួននៅមុននេះ ត្រូវបានរកឃើញ កាលពីរសៀលថ្ងៃអាទិត្យ។លោក Brewer បាននិយាយថា ជនរងគ្រោះជាច្រើន ជាសមាជិកគ្រួសារតែមួយ ដែលរស់នៅក្នុងក្រុង មកពីទីក្រុង Charleston រដ្ឋ South Carolina ធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិ ហើយលោកបាននិយាយថា ពួកគេកំពុងបើកបរទៅហាងសាច់អាំងមួយ នៅពេលដែលពួកគេត្រូវបានទឹកហូរនាំទៅ។លោក Brewer បានបញ្ជាក់ថា ឪពុក និងកូនប្រុសអាយុ ៤ឆ្នាំ អាចគេចផុតពីគ្រោះថ្នាក់ ក្នុងទឹកជំនន់នេះ ប៉ុន្តែគួរឲ្យសោកស្ដាយ ម្តាយ ជីដូន និងកូន ២នាក់ទៀត មិនមានសំណាងល្អនោះទេ។នគរបាលបាននិយាយថា ទឹកជំនន់ដ៏អាក្រក់បំផុត បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ ៥៣២ ចន្លោះផ្លូវ Aqueduct និងផ្លូវ Wrightstown។ យោងតាមនាយកដ្ឋាននគរបាលសង្កាត់ Upper Makefield បានឲ្យដឹងថា គ្រោះទឹកជំនន់បានធ្វើឲ្យមនុស្សជាច្រើននៅតាមដងផ្លូវស្រឡាំងកាំង ហើយមនុស្សជាច្រើននាក់ បានជាប់ក្នុងរថយន្តរបស់ពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM