សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន-រុស្ស៊ី នឹងចាប់ផ្តើមសមយុទ្ធដែនអាកាស និងសមុទ្ររួមគ្នា នៅសមុទ្រជប៉ុន

2023/07/17 09:38:57 am        295
ចិន៖ កងនាវាតូចនៃកងទ័ពជើងទឹកចិនកាលពីថ្ងៃអាទិត្យ បានចេញដំណើរទៅចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ីនៅសមុទ្រជប៉ុនក្នុងសមយុទ្ធមួយ ដែលមានគោលបំណង«ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ» នេះបើយោងតាមក្រសួងការពារជាតិចិន។សមយុទ្ធនេះ មានឈ្មោះថា «Northern/Interaction-2023» គឺជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ហើយកំពុងប្រព្រឹត្តទៅ    ខណៈ ដែលទីក្រុងប៉េកាំង នៅតែបន្តបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបន្តទំនាក់ទំនងយោធាឡើងវិញ។ក្រសួង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា កងនាវាចិន មាននាវាចម្បាំងចំនួន ៥គ្រឿង និងឧទ្ធម្ភាគចក្រផ្ទុកនៅលើនាវាចំនួន ៤គ្រឿង បានចាកចេញពីកំពង់ផែភាគខាងកើតនៃទីក្រុង Qingdao ហើយនឹងជួបជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង«តំបន់ដែលបានកំណត់ទុកជាមុន»។កាលពីថ្ងៃសៅរ៍ ក្រសួងបានឲ្យដឹងថា កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នឹងចូលរួមក្នុងសយុទ្ធ ដែលធ្វើឡើងនៅសមុទ្រជប៉ុន។  សារព័ត៌មានរដ្ឋ Global Times បានដកស្រង់សម្តីអ្នកសង្កេតការណ៍យោធា ដោយនិយាយថា នេះគឺជាលើកទីមួយហើយដែលកងកម្លាំងរុស្ស៊ីទាំងពីរ ចូលរួមក្នុងសមយុទ្ធនេះ៕

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក និងបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់កុំភ្លេចទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

2023/07/16 08:21:23 pm        610
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រើនរំលឹក និងបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនជនរួមជាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ កាន់តែខិតជិតមកដល់ហើយ។ តាមរយៈតេលេក្រាមនាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ»។ សម្តេចបានលើកឡើងទៀតថា «ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា»។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ខណៈយុទ្ធនាការឃោសនារបស់គណបក្សទាំងអស់ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះបានប្រព្រឹត្តទៅ ដោយរលូន មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើងនោះឡើយ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម នេត សាវឿន៖ រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត សភាពការណ៍ល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើងឡើយ

2023/07/16 03:07:52 pm        535
ព្រៃវែង៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋាន​ខេត្ត​ព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច បាន​លើក​ឡើង​ថា រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺសភាពការណ៍មានភាពល្អប្រសើរ និងគ្មាន​អសន្ដិសុខ​ណា​មួយ​កើត​ឡើង។ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រ​ជុំបូក​សរុប​លទ្ធផល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៧ រយៈពេល ១៥ថ្ងៃ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច។ ពិធីនេះ ធ្វើ​ឡើង​នៅ​ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២៣។ក្នុង​ឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងរយៈ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ១៥ថ្ងៃនេះ គឺសភាពការណ៍ មានភាពល្អប្រសើរ ដោយមិនមានពាក្យបណ្ដឹង និង​អសន្ដិសុខណាមួយកើតឡើងនោះឡើយ។ទន្ទឹម​គ្នានេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក៏បានណែ​នាំ​ដល់​ដែល​ក្រុម​ការងារ​គណបក្ស​ប្រជាជន នៅពេលដែលចុះឃោសនា និងបង្ហាញគូសសន្លឹកឆ្នោត មិនត្រូវចុះទៅភ្លាមៗ បង្រៀន​គូស​សន្លឹក​ឆ្នោតតែម្ដងនោះទេ គឺដំបូងត្រូវសំណេះសំណាល និងសាក​សួរ​សុខទុក្ខ​អំពី​ជីវភាព​ការ​រស់​នៅ និងបញ្ហាផ្សេងៗ របស់ពួកគាត់ ដែលរស់នៅជាប្រចាំថ្ងៃ៕

ឯកឧត្ដម លី ធុជ ៖ សន្តិភាពត្រូវការសន្លឹកឆ្នោតរបស់យេីងគ្រប់ៗគ្នា

2023/07/16 01:47:40 pm        149
ស្វាយរៀង៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសកម្មជន សមាជិក សមាជិកាបក្សប្រមាណជា ៥០០នាក់ស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានគូសបញ្ជាក់ថា "សន្លឹកឆ្នោតរបស់យេីងម្នាក់ មានតម្លៃណាស់ ហេីយសន្តិភាពត្រូវការសន្លឹកឆ្នោតទាំងនោះពីយេីង សូមឲ្យយេីងទាំងអស់គ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដេីម្បីសន្តិភាព។ ភូមិកម្ពុជា ត្រូវការស្តាប់នូវសម្លេងសន្លឹកឆ្នោតពីបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ដែលជាថ្ងៃបោះឆ្នោត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ឯកឧត្ដម លី ធុជ បានបន្តទៀតថា "យេីងបោះឆ្នោតជូនសន្តិភាព យេីង ពិតជាបានគិតអំពីខ្លួនឯង ដេីម្បីខ្លួនឯង គ្រួសារយេីង និងសង្គមជាតិរបស់យេីងទាំងមូល។ ក្មួយៗកម្មករ កម្មការនី សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវការសន្លឹកឆ្នោតគាំទ្រពីយេីងដេីម្បីការងារ សាលារៀន ជីវភាពរស់នៅ និងអនាគតភ្លឺស្វាងរបស់ពួកគាត់។ កង់សន្តិភាពរបស់យេីងបានវិលទៅមុខជានិច្ច មិនអាចបញ្ឈប់បានទេ សូមឲ្យថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យេីងទាំងអស់គ្នា ត្រូវបញ្ចេញសិទ្ធិ និងអំណាចដេីម្បីជាតិមាតុភូមិ និងជនរួមជាតិរបស់យេីង។ បេីយេីងមិនទៅបោះឆ្នោតវិញនោះ មានន័យថា យេីងចង់អោយដំណេីរនៃកង់សន្តិភាពឈប់វិល និងដួលរលំ។ ឯកឧត្ដម លី ធុជ បានបញ្ជាក់ទៀតថា សម្តេច តេជោ ហ៊ុន សែន បានបង្កើតនូវសុខសន្តិភាពពេញលេញ ជូន ប្រទេស កម្ពុជា និង ប្រជាជនកម្ពុជាមកយ៉ាងលំបាក ដូចនេះយេីងទាំងអស់ មិនត្រូវជនណាម្នាក់មកបំផ្លាញសន្តិភាពនោះទេ។ ជាមួយ គ្នានេះ ឯកឧត្ដម លី ធុជ បានបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់បោះឆ្នោតសម្តេចតេជោ និងគណបក្ស ប្រជាជន កម្ពុជា ក៏ដូច ជាគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេល អនាគតដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍអោយកាន់តែរីកចម្រេីន៕

ថ្ងៃនេះគណបក្សនយោបាយចំនួន ៦ បន្តហែក្បួនឃោសនារកសំឡេងឆ្នោត

2023/07/16 11:57:40 am        139
ឯកឧត្ដម ហង្ស ពុទ្ធ សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​ឱ្យ​ដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវនឹងថ្ងៃទី១៦ នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន ៦ បាន​ធ្វើ​សកម្មភាព​ហែក្បួន​ឃោសនារកសំឡេងឆ្នោត ក្នុងនោះ គណបក្សប្រជាជន​កម្ពុជា​បាន​ធ្វើ​សកម្មភាព​ផុសផុល​ជាងគេទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ឯកឧត្ដមបានថ្លែងប្រាប់ទូរទស្សន៍ BTV នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះថា ស្ថានភាព​ទូទៅ​នៃ​ការ​ឃោសនា​បោះឆ្នោត​របស់គណបក្សនយោបាយនានា ក្នុងរយៈពេល ១៥ ថ្ងៃកន្លងទៅនេះ បាន​ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។ ឯក​ឧត្ដម​បានឱ្យដឹងថាកាលពីថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលគិរី កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលរាជធានីភ្នំពេញ។ គណបក្សសញ្ជាតិកម្ពុជា ហែ​ក្បួន​ឃោសនា​នៅមណ្ឌលខេត្តស្ទឹងត្រែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តព្រះសីហនុ។ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្តាល និងមណ្ឌលខេត្តកំពង់ចាម។ គណបក្ស​ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តក្រចេះ និង គណបក្ស​ខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ។ឯកឧត្ដមបានឱ្យដឹងថា ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សយុវជនកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាព​ជួប​ប្រជុំ​ជា​មួយ​សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និង​ចល័ត​តាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដា នៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែង​សិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌល បោះឆ្នោត​ដែល​ខ្លួន​ឈរ​ឈ្មោះ​។សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងដំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មាន​រយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តម វេង សាខុន ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតលើកទី៣នៅឃុំចុងជាច​,ទឹកជ្រៅ,គោកស្រុក និងឃុំនាងទើត ស្រុកតំបែរ

2023/07/16 11:45:38 am        114
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សមូលដ្ឋានដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី៣ នៅឃុំចុងជាច ឃុំទឹកជ្រៅ ឃុំគោកស្រុក និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានសមាជិកគណបក្សចូលរួមសរុប ១.៥០០នាក់។

បទអត្ថាធិប្បាយ៖ សារផ្ដាំប្រាប់ពិភពលោក ! កម្ពុជាកំពុងឈឺចាប់ដោយសារគ្រាប់បែកចង្កោម​ ដូច្នេះមិនចង់ឱ្យប្រទេសដទៃរងគ្រោះទៀតទេ

2023/07/16 11:16:49 am        308
ភ្លាមៗក្រោយមានព័ត៌មានថាន អ៊ុយក្រែននឹងទទួលបានគ្រាប់​បែកចង្កោម​រាប់ម៉ឺន​គ្រាប់​ក្នុង​កញ្ចប់​ជំនួយ​យោធា​ដែលទីក្រុងវ៉ាស៊ីនតោនផ្ដល់ឱ្យ សម្ដេចតេជោ ហ៊ុន សែន បានចេញការអំពាវនាវ​ដល់​សមាជិក​អង្គការណាតូ និងសម្ព័ន្ធមិត្ដសហរដ្ឋអាមេរិក សូមជួយទប់ស្កាត់​កុំឱ្យមាន​ការ​ប្រើប្រាស់​គ្រាប់​បែកចង្កោមនេះនៅក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យសោះ។ តាមរយៈបណ្ដាញសង្គមធ្វីតទ័រនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​ការ​ហាមឃាត់លើការប្រើប្រាស់គ្រាប់បែកចង្កោមពីរង្វង់សម្ព័ន្ធមិត្ដអាមេរិក ពិសេសរដ្ឋជា​សមាជិក​របស់​អង្គការណាតូផ្ទាល់តែម្ដង ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា​ជាដើម ដែលសុទ្ធសឹងជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម ឱ្យ​មាន​ភាព​ទទួល​ខុស​ត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបានកុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។ មួយថ្ងៃមុនចេញសារអំពាវនាវតាមបណ្ដាញធ្វីតទ័រ ពោលគឺនៅថ្ងៃទី៩ កក្កដា សម្ដេច ហ៊ុន សែន ក៏បានចេញសារតាមតេឡេក្រាមផងដែរ ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចដឹង​ច្បាស់​ប្រទេស​កម្ពុជា​ជា​ប្រទេសតូច ហើយទន់ខ្សោយ សំឡេងគ្មានទម្ងន់ តែដោយក្ដីអាណិត​ចំពោះ​ប្រជាជន​អ៊ុយក្រែន សម្ដេចសូមអំពាវនាវឱ្យប្រធានាធិបតីអាមេរិកដែលជាអ្នកផ្ដល់ និងប្រធានាធិបតី​អ៊ុយក្រែន​ដែល​ជាអ្នកទទួល សូមមេត្ដាកុំប្រើគ្រាប់បែកចង្កោមក្នុងសង្គ្រាម។ ការលើកឡើងដូច្នេះ សម្ដេច​ថា​អ្នក​រងគ្រោះពិតប្រាកដគឺជាប្រជាជន ពិសេសគឺប្រជាជនអ៊ុយក្រែនតែម្ដង។ សម្ដេចក៏បានបង្ហាញការព្រួយបារម្ភ និងចាត់ទុកថាបើសិនរឿងនេះជាការពិតមែន វានឹង​ក្លាយ​ជា​គ្រោះ​ថ្នាក់​ដ៏ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់​បែក​ចង្កោម​យក​ទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ ការប្រកាសផ្ដល់ជំនួយជាគ្រាប់បែកចង្កោម ក៏ធ្វើឱ្យសម្ដេចនឹក​ឃើញ​ដល់​បទ​ពិសោធន៍​ដ៏​សែន​ឈឺ​ចាប់​របស់​កម្ពុជា ដែលទទួលរង​នូវ​ការ​ទម្លាក់​គ្រាប់​បែក​ចង្កោម​ពី​អាមេរិក​នា​ដើម​ទសវត្ស​ឆ្នាំ​១៩៧០​ មកដល់​ពេល​នេះជាង​កន្លះ​សតវត្ស​ហើយ​នៅមិន​ទាន់​រក​វិធី​បំផ្លាញចោ​ល​អស់​នៅ​ឡើយ​ផង​។ ជាការពិត គ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់លើទឹកដីកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣​នេះ បើតាមការបញ្ជាក់របស់លោក លី ធុច អនុប្រធានទី១អាជ្ញាធរមីន កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​មានគ្រាប់បែកចង្កោមប្រមាណជា៧៣០គីឡូម៉ែត្រក្រឡា ស្មើនឹង២,៥១៤ចម្ការគ្រាប់ ស្ថិត​ក្នុងរាជធានីខេត្តចំនួន១៨ ដែលមិនទាន់បានបំផ្លាញចោល។ គ្រាប់បែក​ចង្កោម​ដែល​នៅ​សេស​សល់​នេះ គឺជាផែនការអាទិភាពទី២ បន្ទាប់ពីដោះស្រាយបញ្ហាមីនឱ្យអស់នៅឆ្នាំ២០២៥។ កម្ពុជា​បានប្រើពេលជាង៣០ឆ្នាំដើម្បីកម្ទេចចោលនូវគ្រាប់មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះរួ​ម​ទាំង​គ្រាប់​បែក​ចង្កោម​ផងដែរ ដែលការណ៍នេះសបញ្ជាក់ថាការប្រើប្រាស់គឺតែមួយពព្រិចភ្នែក ប៉ុន្ដែផល​ប៉ះ​ពាល់​មាន​រហូតដល់រាប់សិបឆ្នាំឆ្លងជំនាន់ក៏មាន។ ក្នុងនាមជាប្រទេសស្រឡាញ់សន្ដិភាព បានឆ្លងកាត់ និងមើលឃើញពីមហន្ដរាយដ៏សម្បើមនេះ ថ្វីដ្បិត​កម្ពុជាមិនទាន់បានក្លាយជារដ្ឋសមាជិកនៃអនុសញ្ញាគ្រាប់បែកចង្កោមក៏ដោយ ប៉ុន្ដែ​កម្ពុជា​គឺ​ជា​រដ្ឋ​អង្កេតការណ៍ដែលសកម្មជាងគេក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់ នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រាប់បែកចង្កោម និងបោសសម្អាតទំហំផ្ទៃដីច្រើនជាងគេផងដែរ។ ទន្ទឹមគ្នា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដូចមានចែង​នៅ​ក្នុង​ផែន​ការ​យុទ្ធសាស្ដ្រជាតិសកម្មភាពមីន២០១៨-២០២៥។ ដូច្នេះ ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន គឺជាសារនយោបាយប្រាប់ពិភពលោកថា កម្ពុជាកំពុងតែឈឺចាប់ និងរងគ្រោះ ហើយ​មិន​ច​ង់ឱ្យ​ប្រទេសដទៃទៀតរងគ្រោះដូចកម្ពុជានោះទេ និងស្នើឱ្យ​អន្តរជាតិ​ពិចារណា​ជា​មួយ​គ្នា​ទៅ​លើ​បញ្ហា​នេះ។ មែនទែនទៅ សូម្បីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ប្រឆាំង​នឹង​ប្រធានាធិបតី​អាមេរិក​លោក ចូ បាយដិន ចំពោះការសម្រេចចិត្ដបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនផងដែរ។ លោក ត្រាំ បានទាំងនិយាយថា លោក បាយដិន កំពុងអូស​អាមេរិក​ទម្លាក់​ក្នុង​សង្គ្រាម​លោក​លើក​ទី៣ តាមរយៈការសម្រេចចិត្ដដ៏ចម្រូងចម្រាសនេះ។ លោក ត្រាំ លើកឡើងដូច្នេះថា “ចូ បាយដិន មិនគួរទាញយើងឆ្ពោះទៅរកសង្គ្រាមលោក លើកទី​៣ ដោយបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនទេ ពោលគឺគាត់គួរតែព្យាយាមបញ្ចប់សង្គ្រាម បញ្ឈប់​ការស្លាប់ និងការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់ដែលបណ្ដាលមកពីរដ្ឋបាលអសមត្ថភាព។ គ្រាប់​បែកចង្កោមដែលមិនផ្ទុះអាចនឹងសម្លាប់ និងបំផ្លាញមនុស្សទាំងប្រុស ទាំងស្រី រួមទាំងកុមារ នៅរយៈ​ពេលរាប់ទសវត្សខាងមុខទៀតបន្ទាប់ពីសង្គ្រាម។ ” ការបញ្ជាក់របស់លោក ត្រាំ ក៏ដូចនឹង​អ្វី​ដែល​សម្ដេច ហ៊ុន សែន បានរៀបរាប់ខាងលើផងដែរ ពីផលប៉ះពាល់នៃគ្រាប់បែកចង្កោម។លោក ដូណាល់ ត្រាំ រំលេចបន្ថែមទៀតថា “អ្វីដែលលោក បាយដិន បានធ្វើកំ​ពុ​ងក្លាយ​ជា​សុបិន​អាក្រក់​ហួស​ពីការស្មាន យើងត្រូវតែបញ្ឈប់ភាពឆ្កួតលីលានេះ បញ្ចប់ការបង្ហូរ​ឈាម​ភ្លាមៗ​នៅ​អ៊ុយ​ក្រែន ហើយត្រឡប់ផ្ដោតលើផលប្រយោជន៍សំខាន់ៗរបស់អាមេរិកវិញ។” ដោយឡែក សមាជិក​សភាម​កពីគណបក្សរបស់លោក បាយដិន ផ្ទាល់ក៏ប្រឆាំងនឹង​ការ​ផ្ដល់​គ្រាប់​បែក​ចង្កោម​ទៅ​អ៊ុយក្រែន រួមទាំងច្បាប់អាមេរិកដែលហាមឃាត់ការផលិត និងនាំចេញគ្រាប់បែកចង្កោម ព្រោះថា​អត្រាមិនផ្ទុះរបស់វាមានច្រើនជាង១ភាគរយឯណោះ។គួរជម្រាបថា មានប្រទេសជាង​១០០​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០០៨ ស្ដីពីគ្រាប់បែកចង្កោម ដើម្បីហាមឃាត់ការប្រើប្រាស់របស់ពួកគេ រួមទាំងអ៊ុយក្រែន និង​សម្ព័ន្ធមិត្ដ​សំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាបារាំង និងចក្រភពអង់គ្លេស។ អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស(HRW)ក៏បានរិះគន់យ៉ាងខ្លាំង ចំពោះ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន​៕

គ.ជ.ប៖ ស្ថានភាពទូទៅល្អប្រសើរ ចំពោះយុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់បក្សនយោបាយនានា​ក្នុងរយៈពេល១៥ថ្ងៃនេះ

2023/07/15 06:16:34 pm        318
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប. បានប្រកាសថា នៅថ្ងៃ​ទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយរលូនគ្មានហិង្សា ណាមួយកើតឡើងនោះទេ ខណៈថ្ងៃនេះ​គឺ​មាន​គណបក្ស​នយោបាយ​ចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។តាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បាន​ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌលខេត្តតាកែវ មណ្ឌលគិរី កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និង​មណ្ឌល​រាជធានីភ្នំពេញ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តស្ទឹងត្រែង មណ្ឌល​ខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តព្រះសីហនុ។ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តកណ្តាល និងមណ្ឌលខេត្តកំពង់ចាម។ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួន​ឃោសនានៅមណ្ឌលខេត្តក្រចេះ ខណៈគណបក្សខ្មែររួបរួមជាតិ ហែក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ។ចំណែក​គណបក្សនយោបាយ ចំនួន៧ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្ស​ស្ត្រីដើ​ម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សយុវជន​កម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ បានធ្វើ​ការ​ឃោសនា​បោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់​មេក្រូ​ផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទ​ខិត្ត​បណ្ណ និងចងបដា នៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅ​តាម​មណ្ឌល បោះឆ្នោតដែលខ្លួនឈរឈ្មោះ។យ៉ាងណាក៏ដោយនិយាយជារួមគ.ជ.ប.បានបញ្ជាក់ថា «ស្ថានភាព​ទូទៅ​នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​របស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់ប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មាន​សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អៗនិងគ្មាន អំពើហិង្សានោះឡើយ»។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាលទី៧ នឹងព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ខណៈ​មាន​គណបក្សចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស៕ អត្ថបទ៖ បាន ចក់

សមាជិក សមាជិកាគណបក្សប្រជាជន​កម្ពុជាខណ្ឌព្រែកព្នៅប្រមាណ ២០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងគាំទ្រ

2023/07/15 03:28:32 pm        252
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានបន្តធ្វើពិធីជួបជុំ សមាជិក សមាជិកា​គណបក្សប្រជាជន​កម្ពុជា​ខណ្ឌព្រែកព្នៅ និង​ដង្ហែក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ។ការជួបជុំដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ ជាលើកទី៣ហើយ ដោយមាន​ការ​ចូលរួម​ពី​សមាជិក សមាជិកា ប្រមាណ២,០០០នាក់ រថយន្តតូចធំ និងម៉ូតូជាច្រើនគ្រឿង បន្ទាប់​មក​ក្បួន​ដង្ហែ ដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បានដង្ហែចេញពីមុខបុរីភូមិសំរោង តាម​ផ្លូវ​ជាតិ​លេខ៥ ទៅទិសខាងត្បូង ហើយបត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាង​លិចតាម​ផ្លូវលេខ​១៥១ ឡើងមកកាន់ផ្លូវជាតិលេខ៥ និងបន្តដង្ហែតាមមូលដ្ឋាននានាក្នុងខណ្ឌព្រែកព្នៅ។គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ កក្កដានេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំជួបជុំសមាជិក សមាជិកា​នៅតាមទីតាំងក្នុងមូលដ្ឋានខណ្ឌទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន ២៦,០០០​នាក់​៕​

ឯកឧត្តម លី ធុជ ណែនាំឲ្យសមាជិកបក្សប្រមែប្រមូលការគាំទ្រដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/15 02:20:43 pm        88
ស្វាយរៀង៖ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានកំណត់គោលដៅ និងណែនាំឲ្យសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ ត្រូវទាញការគាំទ្រពីមនុស្ស ៣ ប្រភេទឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មុននឹងឈានទៅដល់ការបិទយុទ្ធនាកាឃោសនាបោះឆ្នោតរយៈពេល ៦ថ្ងៃនេះទៀត។ មនុស្សទាំង ៣ ប្រភេទនោះ រួមមាន ទី១.សមាជិក សមាជិកាបក្សដែលយើងត្រូវចុះឲ្យដល់គ្រប់ខ្នងផ្ទះ ទី២.សមាជិកបក្សដទៃដែលយើងត្រូវជួបនិងប្រមែប្រមូលពួកគាត់ឲ្យចូលរួមគាំទ្រសន្តិភាពទាំងអស់គ្នា និងទី៣.អ្នកដែលមិនទាន់សម្រេចចិត្តក្នុងការបោះឆ្នោត។ឯកឧត្តម លី ធុជ បានគូសបញ្ជាក់បែបនេះ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត។ជាមួយគ្នានោះ លោកប្រធានក្រុមការគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជម្រុញឲ្យសកម្មជន សមាជិក សមាជិកាបក្សគ្រាប់ជាន់ថ្នាក់ បន្តសកម្មភាពរបស់ខ្លួនចុះមូលដ្ឋានឲ្យកាន់តែសកម្មខ្លាំងក្លា ដើម្បីស្វែងរកការគាំទ្រពីមនុស្ស ៣ប្រភេទនេះ ព្រមទាំងរក្សាឲ្យបាននូវគុណតម្លៃ ៧ចំណុចក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគាត់ រួមមាន ៖ ទី១.មានសុជីវធម៌ ចេះគួរសម និងមានរបៀបរបប ទី២.ចេះដាក់ខ្លួន និងសុភាពរាបសារ ទី៣.មានភាពក្លាហានចុះឲ្យដល់គោលដៅ ទី៤.ចេះអធ្យាស្រ័យ អត់ធ្មត់ និងអត់អោន ទី៥.មានភាពសុចរិត ទី៦.មានការយោគយល់ និងទី៧.មានភាពស្មោះត្រង់។លោកបន្តទៀតថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺចង់បានឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ខុសពីពួកក្រុមអគតិមួយចំនួនដែលតែងតែបង្កការញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាដើម។ជាចុងបញ្ចប់ ឯកឧត្តម លី ធុជ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយនូវគោលនយោបាយគណបក្សចុះតាមខ្នងផ្ទះ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ចាប់តាំងផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃតំបូង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM