សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តអំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុក​អញ្ជើញទៅបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា

2023/07/06 09:49:40 am        276
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់សហភាពអឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី និង​ប្រទេស​មួយផ្សេងៗទៀត បានចេញវិដេអូឃ្លីប​ដោយបន្តអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋខ្មែរ​ដែល​មាន​ឈ្មោះក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត​អញ្ជើញ​ទៅចូលរួម​បោះឆ្នោត​ឲ្យ​បានគ្រប់ៗ ដើម្បី​បំពេញ​កាតព្វកិច្ចជាពលរដ្ឋល្អ។តាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នេះបងប្អូនប្រជាពលរដ្ឋ ខ្មែរនៅក្រៅប្រទេស​ទាំងនោះ​បាន​លើកឡើងថា ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាន់តែខិតជិត​មកដល់ហើយនោះ សូមបងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយគប្បីត្រូវបោះ​ជូន​គណបក្ស​ណាដែ​ល​នាំ​ប្រទេស​ឲ្យ​មានសុខសន្តិភាព និងការអភិវឌ្ឍ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​១៨ និងមានរូបសញ្ញាទេវតាបាចផ្កា។ក្រៅពីអំពាវនាវឲ្យពលរដ្ឋនៅក្នុងស្រុកអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាង​មុខ​នេះ បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសក្នុងតំបន់អឺរ៉ុប អាមេរិក ជប៉ុន ចិន កូរ៉េ អូស្រ្តាលីម៉ាឡេស៊ី និងថៃទាំងនោះ​ក៏បាន​រំលឹក​អំពី​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរថា មានតែគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី និងជាប្រធានគណបក្ស គឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និង​គ្រប់​កាលៈ​ទេសៈ​ទាំងអស់ ហើយមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់ដែល​មាន​គោល​នយោបាយ​ច្បាស់​លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន តាំង​ពី​ដើម​រហូត​មកដល់សព្វថ្ងៃនេះ។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​១៨​ចូលរួម​ប្រកួត​ប្រជែង​តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស៕ អត្ថបទ៖​ បាន ចក់

តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បន្តចុះផ្សព្វផ្សាយពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

2023/07/05 03:11:15 pm        120
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែកក្កដានេះ ជាថ្ងៃទី៥ដូចគ្នា នៃយុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧។ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តចុះពន្យល់ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន។ក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ ព្រមទាំងតែងតែ​ណែនាំដល់ថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូន​ប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។ ឯកឧត្តម បានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសាររបស់កម្មវិធី​នយោបាយរបស់​គណបក្សប្រជាជនកម្ពុជា ​និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន​ ៦ចំណុច នៅ​ក្នុងកម្មវិធីនយោបាយនេះ ​ជូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ ព្រមទាំងបានធ្វើការ​ណែនាំ​ជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងនូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋបានជ្រាប ជាពិសេស​ក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ ស្ពាន អណ្ដូងទឹក ​ភ្លើងអគ្គិសនី​ រោងចក្រកសិដ្ឋាន សាលារៀន ​មន្ទីរពេទ្យ វត្តអារាម។ល។ ឯកឧត្តម ​បានអំពាវនាវឲ្យពលរដ្ឋ និងសមាជិក សមាជិកាទាំងអស់ ចូលរួមបោះឆ្នោតឲ្យបាន​គ្រប់ៗគ្នាកុំបីខាន ​នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ ហើយត្រូវបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា ដែលមាន ​លេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើន​បន្តទៀត។ លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ​ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី​សម្រាប់ពេលអនាគត៕

ពលរដ្ឋខ្មែរ-ឥស្លាម ប្តេជ្ញាគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានានិរន្តរភាពនៃភាពសុខសាន្តក្នុងជីវិត

2023/07/05 02:59:31 pm        135
ភ្នំពេញ៖ ពលរដ្ឋខ្មែរ-ឥស្លាម រស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា នេះ បានប្រាប់BTVថា ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពួកគេរស់នៅសុខស្រួល មានសិទ្ធិសេរីភាពដូចគ្នាទៅនឹងប្រជាពល រដ្ឋខ្មែរដែរ ។ ពួកគេប្ដេជ្ញាបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានានិរន្តរភាព នៃភាពសុខសាន្តក្នុងជីវិត ។ពលរដ្ឋខ្មែរ-ឥស្លាម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធាន​គណបក្សប្រជាជន​កម្ពុជា ​បានយកចិត្តទុកដាក់ចំពោះប្រពលរដ្ឋខ្មែរ-ឥស្លាម ​ដោយផ្តល់​ឱកាស​ឱ្យពួក គេអាចគោរព និងរៀបចំពិធីផ្សេងៗ តាមបែបសាសនាឥស្លាម, កសាងព្រះវិហារ​សម្រាប់​សាសនិកឥស្លាម និងអនុញ្ញាតឲ្យសិស្សនិស្សិតឥស្លាមស្លៀក​សំលៀកបំពាក់​ប្រពៃណី នៅតាម​គ្រឹះស្ថានសិក្សាគ្រប់កម្រិតជាដើម ។ពួកគេប្តេជ្ញាថា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ បន្តដឹកនាំរាជរដ្ឋាភិបាល​ ដើម្បីធានា និរន្តរភាព​ នៃភាពសុខសាន្តក្នុងជីវិត និងការអភិវឌ្ឍបន្តទៀត ។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ​ខែកក្កដា នេះ ចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល។ ​ហើយ​ដើម្បីទទួលបាន​ជ័យជម្នៈ​ក្នុងការបោះឆ្នោតនេះ ​គណបក្សប្រជាជនកម្ពុជា​ បានដាក់ចេញគោលនយោយសំខាន់ៗជាច្រើន ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍ប្រជាជន ៕អត្ថបទ៖ ទូច សោភ័ណ

ប្រធានាធិបតីអ៊ុយក្រែនព្រមានអំពីគ្រោះថ្នាក់បង្កឡើងដោយរុស្ស៊ី នៅរោងចក្រនុយក្លេអ៊ែរ

2023/07/05 02:26:22 pm        111
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ថា ប្រទេសរុស្ស៊ី គឺជាប្រភពនៃគ្រោះថ្នាក់ចំពោះរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប គឺរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។នៅក្នុងសារវីដេអូពេលយប់របស់ខ្លូន លោកហ្សេលេនស្គី បានថ្លែងថា រុស្ស៊ីកំពុងរៀបចំផែនការ ដើម្បីក្លែងបន្លំធ្វើការវាយប្រហារលើរោងចក្រដែលកាន់កាប់អស់រយៈពេល១ឆ្នាំដោយទាហានរុស្ស៊ី។ប៉ុន្តែក្នុងករណីណាមួយ ពិភពលោកមើលឃើញ ហើយមិនអាចមើលរំលងបានទេថា ប្រភពគ្រោះថ្នាក់តែមួយគត់ចំពោះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺរុស្ស៊ី ហើយគ្មានអ្នកផ្សេងទៀតនោះទេ។អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃអង្គារ ពីបទរៀបចំផែនការវាយប្រហាររោងចក្រនុយក្លេអ៊ែរនេះ៕

កុមារ ១២នាក់ស្ថិតក្នុងចំណោមមនុស្ស ៤៣នាក់ ដែលរងរបួសដោយសារការផ្លោងគ្រាប់កាំភ្លើងធំរុស្ស៊ីនៅអ៊ុយក្រែន

2023/07/05 02:23:17 pm        152
អ៊ុយក្រែន៖ ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា មនុស្សយ៉ាងហោច៤៣នាក់ រួមទាំងកុមារ ១២នាក់ បានរងរបួស ក្រោយការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី លើទីក្រុងតូច Pervomaiskyi ស្ថិតនៅតំបន់ភាគឦសាន Kharkiv ។  រូបភាពវីដេអូឃ្លីប ឃើញផ្សែងខ្មៅផុសពីលើអគារផ្ទះល្វែងខ្ពស់មួយខ្នង ដោយមានរថយន្តជាច្រើនគ្រឿង បានឆាបឆេះជាអណ្តាតភ្លើងនៅក្បែរនោះ ស្របពេលដែលប្រធានការិយាល័យប្រធានាធិបតីក្រុងគីវលោក Andriy Yermak បានចែករំលែករូបភាពទីក្រុងរងការឆាបឆេះ និងរថយន្តត្រូវបានបំផ្លាញ ។  អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា ការវាយប្រហារនេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៣៥នាទីរសៀលថ្ងៃអង្គារ ត្រូវនឹងម៉ោង ១០ និង ៣៥នាទី ម៉ោងសកល ។  គួរឲ្យដឹងថា ទីក្រុង Pervomaiskyi មានប្រជាពលរដ្ឋរស់នៅប្រហែល ២៨.០០០នាក់ ហើយនៅឆ្ងាយពីតំបន់ខ្សែត្រៀមមុខ ។  អគារផ្ទះល្វែងដែលមានមនុស្សរស់នៅប្រហែល ២ពាន់នាក់ រងការខូចខាតទាំងស្រុង ហើយក្រុមរដ្ឋអាជ្ញា និយាយថា ជនរងគ្រោះដែលវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមនុស្ស ៤៣នាក់ រងរបួសនៅក្នុងការវាយប្រហារនេះ គឺជាទារកទើបមានអាយុ ៣ខែប៉ុណ្ណោះ ។ ស្ថានភាពរបួសរបស់ទារកម្នាក់នេះ ពុំត្រូវបានគេដឹងច្បាស់ភ្លាមៗនោះទេ ។  ដោយឡែក រុស្ស៊ីនៅពុំទាន់បានធ្វើសេចក្តីអធិប្បាយភ្លាមៗនោះទេចំពោះការវាយប្រហារលើកនេះ ។ ទីក្រុងម៉ូស្គូ តែងតែច្រានចោលការវាយប្រហារដោយចេតនាទៅលើគោលដៅស៊ីវិល ប៉ុន្តែមីស៊ីលរបស់ពួកគេ និងការវាយប្រហារដោយយានដ្រូនរបស់ពួកគេ បានវាយប្រហារម្តងហើយម្តងទៀតលើទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់ពួកគេ ចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ៕

វិភាគ៖ កម្មវិធី Threads អាចដណ្តើមតំណែងពី Twitterក្នុងមួយប៉ប្រិចភ្នែកបើសិនអាចទាក់ទាញអ្នកប្រើប្រាស់គ្រប់គ្រាន់ពី Instagram

2023/07/05 02:20:51 pm        125
អ្នកអត្ថាធិប្បាយនៅលើបណ្តាញព័ត៌មានសង្គមម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា កម្មវិធីថ្មី Threads របស់ក្រុមហ៊ុន Meta នឹងអាចដណ្តើមតំណែងភ្លាមៗពីកម្មវិធី Twitterបើសិនជាវាអាចទាក់ទាញអ្នកប្រើប្រាស់គ្រប់គ្រាន់ពី Instagram ។   លោក Drew Benvie គឺជាអ្នកអត្ថាធិប្បាយព័ត៌មានសង្គម បាននិយាយអំឡុងបទសម្ភាសន៍ពីទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេសថា Instagramមានអ្នកប្រើប្រាស់ ២ពាន់លាននាក់ ធៀបនឹង Twitterមានត្រឹមតែប្រហែល ២៥០លាននាក់ប៉ុណ្ណោះ ដូច្នេះហើយវាធំជាងប្រហែលជិត១០ដងរួចទៅហើយ ។ បើសិនជាមនុស្សម្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ Instagram ១០នាក់ ព្យាយាមមកប្រើប្រាស់កម្មវិធី Threads ច្បាស់ណាស់ថាវានឹងដណ្តើមតំណែងពី Twitter ក្នុងរយៈពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ។   ក្រុមហ៊ុន Metaមានគម្រោងដាក់ឲ្យប្រើប្រាស់កម្មវិធីមីក្រូប្លុកប្រកួតប្រជែងជាមួយ Twitter មួយនេះ ក្រោយប្រធានក្រុមហ៊ុន Twitter លោក Elon Musk ធ្វើឲ្យមានការរិះគន់ច្រើនតាមរយៈប្រកាសកម្រិតបណ្តោះអាសន្នលើចំនួនបង្ហោះដែលអ្នកប្រើប្រាស់អាចមើលបាននៅលើបណ្តាញព័ត៌មានសង្គមមួយនេះ ។  ការចុះបញ្ជីនៅលើកម្មវិធី App Store របស់ក្រុមហ៊ុន Apple បង្ហាញថា ពួកគេរំពឹងថា កម្មវិធី Threads នឹងត្រូវបញ្ចេញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយវានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់រក្សាអ្នកតាមដានពីកម្មវិធីចែករំលែករូបថត Instagram និងរក្សាគោត្តនាមឲ្យនៅដដែល ៕

ទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នានៅវាលខ្សាច់កាលីហ្វ័រញ៉ាខែក្រោយ

2023/07/05 02:17:23 pm        130
អាមេរិក៖ក្រុមមន្ត្រី បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល៤សប្តាហ៍ នៅវាលខ្សាច់ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅខែក្រោយនេះ ខណៈដែលសម្ព័ន្ធមិត្ត ស្វែងរកការពង្រឹងសមត្ថភាពប្រតិបត្តិការរួមរបស់ពួកគេ។បុគ្គលិកប្រហែល១៥០នាក់ រួមទាំងអ្នកដែលមកពីអង្គភាពវាយប្រហារតាមអាកាសរបស់កងម៉ារីនទី៧ និងកងពលថ្មើរជើងប្រដាប់ដោយរថពាសដែកធុនធ្ងន់ នឹងចូលរួមសមយុទ្ធដែលគ្រោងនឹងធ្វើឡើង នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិសហរដ្ឋអាមេរិក (NTC) នៅវាលខ្សាច់ Mojave ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៣១ សីហា។ នេះបើតាមកងទ័ពកូរ៉េរបស់កូរ៉េខាងត្បូង។សមយុទ្ធនេះ នឹងចាប់ផ្តើមជាមួយនឹងការឈ្លបយកការណ៍ភូមិសាស្រ្ត និងការពិភាក្សាជាយុទ្ធសាស្ត្រ មុនពេលធ្វើប្រតិបត្តិការវាយប្រហារ និងការពាររយៈពេល ១០ថ្ងៃ។ វាក៏នឹងរួមបញ្ចូលការហ្វឹកហ្វឺនលើការបាញ់ប្រយុទ្ធនៅទីវាលផងដែរ។យោទ្ធសេវា បានដាក់ពង្រាយទាហានប្រតិបត្តិការពិសេសប្រហែលពី៩០ ទៅ ១៥០នាក់ សម្រាប់សមយុទ្ធរួមធម្មតានៅ NTC ចាប់តាំងពីឆ្នាំ២០១៤។ វាជាលើកដំបូងសម្រាប់ខ្លួនក្នុងការបញ្ជូនអង្គភាពថ្មើរជើងមេកានិចកម្រិតក្រុមហ៊ុន ទៅចូលរួមសមយុទ្ធនេះ។

កងទ័ពកូឡុំប៊ី ប្រទះឃើញជនអន្តោប្រវេសន៍ចិន៣០នាក់នៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ា

2023/07/05 01:58:29 pm        153
កូឡុំប៊ី៖  ជនអន្តោប្រវេសន៍ចិន ៣០នាក់ ត្រូវបានប្រទះឃើញនៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារ ដោយកងទ័ពកូឡុំប៊ី ដែលឈរជើងនៅតំបន់ភូមិភាគខាងជើងប្រទេស ។  លោកអនុសេនីយ៍ឯក Fabian Porras Duranមកពីស្ថានីយ៍ឆ្មាំល្បាតឆ្នេរឈូងសមុទ្រ Uraba ស្ថិតក្នុងសមុទ្រការ៉ាអ៊ីប បានជូនដំណឹងថា ជនអន្តោប្រវេសន៍អាស៊ី ត្រូវបានប្រទះឃើញនៅលើទូកមួយគ្រឿងដោយអង្គភាពឆ្លើយតបរហ័សរបស់កងទ័ពកូឡុំប៊ី ដោយពួកគេបានឃាត់ខ្លួនជនជាតិកូឡុំប៊ី ៣រូប ដែលព្យាយាមដឹកជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តំបន់ Cabo Tiburon ។  នៅលើដីគោក ជនអន្តោប្រវេសន៍ទាំងនេះ រួមទាំងស្រ្តី ៤នាក់ផងដែរ ទទួលបានការត្រួតពិនិត្យសុខភាព ៕

ប្រជាពលរដ្ឋគុយបាជួបកង្វះខាតទឹក ស្របពេលដែលវិបត្តិមួយនេះហក់ឡើងខ្ពស់

2023/07/05 01:13:37 pm        147
គុយបា៖ រថយន្តសឺទែនទឹកនៅក្នុងទីក្រុងហាឡាវ៉ាន់ ដែលធ្លាប់តែមានទឹកពេញ បច្ចុប្បន្នកម្រឃើញខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់រស់នៅក្នុងរដ្ឋធានីប្រទេសគុយបាមួយនេះ ។  យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ប្រជាពលរដ្ឋចន្លោះពី ១០ម៉ឺននាក់ទៅ ២០ម៉ឺននាក់ នៅក្នុងទីក្រុងហាឡាវ៉ាន់ ឬស្មើនឹង ១០ភាគរយនៃពលរដ្ឋសរុប គ្មានទឹកប្រើប្រាស់នោះទេ ហើយប្រជាពលរដ្ឋ មាន ការងឿងឆ្ងល់ណាស់ថាតើហេតុអ្វីបានជាគ្មានទឹកប្រើប្រាស់បែបនេះ ។   ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងទីក្រុងហាឡាវ៉ាន់ និយាយថា ពួកយើងប្រើប្រាស់ប្រព័ន្ធបូមទឹកតែមួយអស់រយៈពេលរាប់ឆ្នាំមកហើយ ។ ខ្ញុំពុំសូវដឹងច្បាស់ពីរឿងមួយនេះនោះទេ ប៉ុន្តែអ្នកដល់ចំណុចមួយដែលអ្នកមិនព្រមជួសជុល ឬផ្លាស់ប្តូរអ្វីៗទាំងអស់ តាំងពីមនុស្សចាស់មានសុខភាពល្អ រហូតដល់ពួកគេធ្លាក់ខ្លួនឈឺ ។  ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ គឺជាកត្តាចម្បងមួយ ។ ពួកគេបន្តថា គ្រោះរាំងស្ងួតបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ រឹតតែធ្វើឲ្យវិបត្តិទឹកកាន់ធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។  កត្តាទាំងអស់នេះហើយ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែលំបាកជាងមុនសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងចាស់ហាឡាវ៉ាន់ ដូចជាលោកយាយ Annia Batista ជាដើម ។  លោកយាយ Annia និយាយថា ពួកយើងគ្មានទឹកប្រើប្រាស់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ បញ្ហាទឹកអាក្រក់ណាស់ ពិតជាអាក្រក់មែនទែន ។  វិបត្តិកង្វះខាតទឹកនេះដែរ បានកើតមានឡើងស្របពេលដែលប្រទេសគុយបាគ្រប់គ្រងដោយរបបកុម្មុយនិស្ត ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។  ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក វិស័យទេសចរណ៍ធ្លាក់ចុះ អតិផរណាហក់ឡើងខ្ពស់ និងកង្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ ឱសថ និងប្រេង កំពុងញាំញីប្រទេសកោះមួយនេះ ៕

លោក Medvedev ៖ ទាហានជាប់កិច្ចសន្យាថ្មីចំនួន ១៨៥.០០០ បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំនេះ

2023/07/05 01:08:40 pm        107
អ៊ុយក្រែន៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និយាយកាលពីថ្ងៃអង្គារថា ទាហានជ្រើសរើសថ្មីចំនួន ១៨៥.០០០នាក់ បានចូលរួមជាមួយកងទ័ពរុស្ស៊ី ក្នុងនាមជាទាហានជាប់កិច្ចសន្យាអាជីព ចាប់តាំងពីដើមឆ្នាំនេះ រហូតមក ។  នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegram លោក Medvedevដែលកាលពីដើម ឆ្នាំនេះ ទទួលបានការតែងតាំងនូវតួនាទីត្រួតត្រាផលិតកម្មយោធាក្នុងស្រុករុស្ស៊ី និយាយថា ទាហានជ្រើសរើសថ្មីចំនួន ១ម៉ឺននាក់ បានចូលរួមជាមួយកងកម្លាំងរុស្ស៊ី កាលពីសប្តាហ៍មុន ក្រោយការបះបោររបស់ទាហានស៊ីឈ្នួល Wagne ត្រូវបានបំបែក ហើយក្រុមអ្នកប្រយុទ្ធរបស់ពួកគេ ត្រូវបានផ្តល់ជម្រើសឲ្យចុះហត្ថលេខាក្លាយជាទាហានពេញសិទ្ធិ ។   លោក Medvedev និយាយថា លោកកត់សំគាល់ឃើញជាពិសេសថា ការប៉ុនប៉ងបះបោរប្រដាប់អាវុធ ពុំបាន ផ្លាស់ប្តូរឥរិយាបទរបស់ជនស៊ីវិលចំពោះសេវាកម្មកិច្ចសន្យានៅក្នុងតំបន់ប្រតិបត្តិការសឹកពិសេសនោះទេ ។ទាហានជាប់ កិច្ចសន្យា និងក្រុមស្ម័គ្រចិត្តរបស់ពួកយើង បញ្ជាក់ពីកម្រិតខ្ពស់នៃការគាំទ្រប្រធានាធិបតី ការគាំទ្រចំពោះរដ្ឋ និងការ ត្រៀមខ្លួនដើម្បីការពារមាតុភូមិរបស់ពួកគេ ។ នៅក្នុងសប្តាហ៍មុនតែមួយគត់ មានមនុស្សជិត ១ម៉ឺននាក់ បានចុះហត្ថលេខាជាមួយកងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM