កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង រាប់រយគ្រឿង ចូលរួមក្នុងថ្ងៃទីពីរនៃសមយុទ្ធរួមគ្នា

2024/08/20 07:16:40 pm        434
កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ (២០ សីហា) នេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាង ២០០គ្រឿងនឹងត្រូវហោះក្រឡឹងអាកាសសម្រាប់រយៈពេល ៥ថ្ងៃក្នុងសប្តាហ៍នេះ ក្នុងថ្ងៃទីពីរនៃសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ដែលនឹងក្លាយចំនួនដ៏ធំបំផុតនៃការហោះហើរក្នុងពេលលំហាត់សមយោធា។ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព អ៊ុលឈី (Ulchi Freedom Shield) ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដើម្បីជំរុញការត្រៀមខ្លួនរួមគ្នារបស់យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។កងទ័ពអាកាសកូរ៉េខាងត្បូងនិយាយថា យន្តហោះនៅលើជើងហោះហើរល្បាតការពារកំពុងត្រូវបានបង្វែរទៅសេណារីយ៉ូប្រយុទ្ធតាមអាកាស ក្រោមសមយុទ្ធនិមិ្មតដែលពាក់ព័ន្ធនឹងការរារាំងយន្តហោះសត្រូវ និងការការពារមីស៊ីលតម្រង់គោលដៅ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់កងទ័ពចំនួន ២៨.៥០០នាក់នៅកូរ៉េខាងត្បូង សម្រាប់ការការពាររួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។កូរ៉េខាងជើង តែងតែរិះគន់សមយុទ្ធប្រចាំឆ្នាំ អ៊ុលឈី មួយនេះដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១៩ សីហា) ហើយនឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហា ថាជាការបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ៕

លោកស្រី Harris បង្ហាញខ្លួនក្នុងសន្និបាតបក្សប្រជាធិបតេយ្យ ដោយប្ដេជ្ញាផ្ដួលលោក Trump

2024/08/20 07:12:36 pm        397
បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯសន្និបាតជាតិរបស់គណបក្សកាលពីយប់ថ្ងៃចន្ទ (១៩ សីហា) ដោយបានទាក់ទាញការអបអរសាទរពីហ្វូងមនុស្ស ខណៈលោកស្រីប្តេជ្ញាថានឹងយកឈ្នះលើគូប្រជែងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតខែវិច្ឆិកា។អនុប្រធានាធិបតីអាមេរិក លោកស្រី Harris បាននិយាយនៅក្នុងសុន្ទរកថាខ្លីៗដែលទាក់ទាញការស្រែកហ៊ោពីហ្វូងមនុស្សថា «ចូរយើងបន្តប្រយុទ្ធដើម្បីឧត្តមគតិដែលយើងប្រកាន់យក ហើយត្រូវចងចាំជានិច្ចថាពេលដែលយើងតស៊ូប្រយុទ្ធគឺយើងជាអ្នកឈ្នះ»។ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងអតីតរដ្ឋមន្រ្តីការបរទេស លោកស្រី ហ៊ីលឡារី ឃ្លីងតុន (Hillary Clinton) ក៏បានបង្ហាញខ្លួននៅយប់ថ្ងៃចន្ទ ដែលជាយប់ដំបូងនៃព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនៅទីក្រុងឈីកាហ្គោ (Chicago)។សុន្ទរកថារបស់លោក Biden ក្នុងព្រឹត្តិការណ៍នេះឆ្លុះបញ្ជាំងពីការប្រគល់តំណែងបេក្ខភាពឱ្យលោកស្រី Harris បន្ទាប់ពីរងសម្ពាធឱ្យចាកចេញពីការប្រជែងតំណែងសេតវិមានកាលពីខែមុន ដោយសារក្ដីបារម្ភពីវ័យចំណាស់របស់ប្រធានាធិបតីរូបនេះ។ដោយធ្លាប់ធ្វើជាអនុប្រធានាធិបតីរបស់ប្រធានាធិបតីអាមេរិកស្បែកខ្មៅទីមួយ លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក Biden បានដកខ្លួនចេញពីការប្រជែងតំណែងដើម្បីអនុញ្ញាតឱ្យលោកស្រី Harris ព្យាយាមបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាស្ត្រីទីមួយដែលជាជនជាតិអាមេរិកស្បែកខ្មៅ និងអាស៊ី ដែលកាន់តំណែងខ្ពស់បំផុតរបស់ប្រទេស៕

រុស្ស៊ី៖ គ្មានកិច្ចចរចាសន្តិភាពទេនៅពេលនេះ ខណៈនាយករដ្ឋមន្ត្រីឥណ្ឌានឹងទៅកាន់អ៊ុយក្រែន

2024/08/20 06:45:36 pm        447
ជំនួយការប្រធានាធិបតីរុស្សីម្នាក់ បាននិយាយថា ទីក្រុងមូស្គូ នឹងមិនចរចាសន្តិភាពជាមួយទីក្រុងគីវនោះទេ បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនឆ្លងកាត់ព្រំដែន ចូលទៅភាគខាងលិចប្រទេសរុស្ស៊ី។ លោក Yury Ushakov បាននិយាយកាលពីថ្ងៃចន្ទថា ការចរចានាពេលនេះ មិនអាចធ្វើទៅបាននោះទេ ដោយសារតែស្ថានភាពនៅក្នុងតំបន់ ឃើស(Kursk)។លោកនិយាយថា សំណើសម្រាប់ការចាប់ផ្តើមការចរចាសន្តិភាព ដែលបង្ហាញដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមានសុពលភាព។ កាលពីខែមិថុនា លោកពូទីន បានដាក់លក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព ដែលរួមមានការដកទ័ពអ៊ុយក្រែនចេញពីតំបន់ទាំងបួន ដែលរុស្ស៊ី បានដាក់បញ្ចូលជាឧបសម្ព័ន្ធជាឯកតោភាគី។លោក Ushakov និយាយថា លទ្ធភាពនៃកិច្ចពិភាក្សាដ៏មានសក្តានុពលណាមួយ «អាស្រ័យលើស្ថានភាព រួមទាំងនៅសមរភូមិផងដែរ»។ កងកម្លាំងអ៊ុយក្រែន បានចេញផ្សាយវីដេអូ កាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ បង្ហាញពីអ្វីដែលពួកគេអះអាងថាជាស្ពានចំនួនពីរកន្លែងនៅលើទន្លេ Seym ត្រូវបានបំផ្លាញ។ ពួកគេ និយាយថា ការវាយប្រហារនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនរបស់យោធារុស្ស៊ី។អាជ្ញាធររុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ស្ពានទីបីត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសឥណ្ឌា និងអ៊ុយក្រែន បានប្រកាសថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅធ្វើទស្សនកិច្ចជាផ្លូវការនៅអ៊ុយក្រែននៅថ្ងៃសុក្រ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌាម្នាក់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រ និងការរួមចំណែកដែលអាចធ្វើទៅបាន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនវិនិយោគចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/20 06:05:21 pm        490
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ប្រតិភូក្រុមហ៊ុនវិនិយោគចិនបាននឹងកំពុងចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិ។

សម្ដេចធិបតី អរគុណដល់កងកម្លាំងគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា

2024/08/19 10:15:16 pm        998
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែសីហានេះ អរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបាន ខិតខំ​ប្រឹងប្រែង​​ប្រកបដោយ​ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ ​សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សូមអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ​ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាព​នៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន​ និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាត​ឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។

រដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ នៅថ្ងៃទី ២៩-៣០ ខែសីហា

2024/08/19 09:52:44 pm        941
ប្រភពការទូតនៅទីក្រុងប្រ៊ុចសែល បានប្រាប់សារព័ត៌មានTASSថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាថ្មីដល់ទីក្រុងគីវ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាខែសីហា ឆ្នាំ ២០៣០ ចំពេលមានការខាតបង់យ៉ាងខ្លាំងនៃកងកម្លាំងអ៊ុយក្រែន ដោយសារការវាយឆ្មក់នៅក្នុងតំបន់ Kursk។ លោក បាននិយាយថា៖«ការគាំទ្រដល់អ៊ុយក្រែន រួមទាំងលទ្ធភាពការផ្គត់ផ្គង់ផ្នែកយោធាថ្មី គឺជាបញ្ហាដ៏សំខាន់ នៅក្នុងរបៀបវារៈ ដែលមានសារៈសំខាន់ជាពិសេស ចំពេលមានសកម្មភាពយោធាដ៏តានតឹងនៅក្នុងតំបន់ Kursk» ដោយបន្ថែមថា អ៊ុយក្រែន«ជាពិសេសត្រូវការគ្រឿងយុទ្ធោបករណ៍ និងសម្ភារៈផ្គត់ផ្គង់បន្ថែមទៀត»នៅពេលនេះ ដោយសារ«ការខាតបង់យ៉ាងច្រើន»របស់កងទ័ព ដែលបានវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី។ប្រភពបានបន្ថែមថា រដ្ឋមន្ត្រីក៏នឹងពិភាក្សាផងដែរអំពីដំណើរការនៃការជំរុញផលិតកម្មយោធា នៅក្នុង បណ្តាប្រទេសសហភាពអឺរ៉ុប «ដែលមានគោលបំណងបំពេញបន្ថែមគ្រឿងយុទ្ធោបករណ៍នៃប្រទេសសហភាព និងធានាដល់តម្រូវការរបស់ប្រទេសអ៊ុយក្រែន»។កាលពីថ្ងៃទី៦ ខែសីហា តំបន់ Kursk ដែលជាខ្សែបន្ទាត់ព្រំដែនរបស់រុស្ស៊ី បានរងការវាយប្រហារដ៏ធំពីអ៊ុយក្រែន។ យោងតាមរបាយការណ៍ចុងក្រោយ ជនស៊ីវិលចំនួន ១២នាក់ ត្រូវបានសម្លាប់ ខណៈដែលមនុស្ស ១៤០នាក់ រួមទាំងកុមារ ១០នាក់ បានរងរបួស។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងគីវ បានបាត់បង់ទាហានរហូតដល់ ៣.១៦០នាក់ រថក្រោះចំនួន ៤៤ គ្រឿង និងរថពាសដែកចំនួន ៤៣ គ្រឿង ចាប់តាំងពីការប្រយុទ្ធ បានចាប់ផ្តើមនៅក្នុងតំបន់ Kursk។

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន អះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី

2024/08/19 09:49:52 pm        820
មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានសាទរចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរបស់ពួកគេ ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅរមនីយដ្ឋានលំហែកម្សាន្ត Camp David របស់ពួកគេកាលពីមួយឆ្នាំមុន ហើយបានប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ពួកគេ នៅទូទាំងតំបន់ដ៏ធំទូលាយ។ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន សុក យ៉ូល ( Yoon Suk Yeol) ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ( Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ( Fumio Kishida) បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអបអរសាទរការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ចាប់តាំងពីកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានជាលើកដំបូងរបស់ពួកគេ នៅឯរមនីយដ្ឋានកម្សាន្ត Camp David របស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីមួយឆ្នាំកន្លងទៅនេះ។សេចក្តីថ្លែងការណ៍ បាននិយាយថា៖«យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើងក្នុងការជំរុញសន្តិសុខ និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក»។ «យើងប្តេជ្ញាចិត្តក្នុងការពិគ្រោះយោបល់លើបញ្ហាប្រឈមក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងដែលប៉ះពាល់ដល់ផលប្រយោជន៍និងសន្តិសុខរួមរបស់យើង»។

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្ររឹងមាំណាស់​ក្នុងការការពារសុខសន្តិភាព

2024/08/19 09:22:53 pm        975
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​ក្រុមអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលថ្មី ក្នុងរយៈ​ពេល​ត្រឹម១ឆ្នាំនេះ ​សម្រេច​បាន​សមិទ្ធផលជាច្រើន ជាពិសេស ការរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាព​នយោបាយ​​យ៉ាងរឹងមាំ។នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត,​ ឯកឧត្តម ប៉ែន បូណា បានមាន​ប្រសាសន៍​លើក​ឡើងថា ប្រវត្តិរបស់កម្ពុជា នៅពេលមានការផ្លាស់ប្តូរ​មេដឹក​នាំម្ត​ងៗ ​គឺតែង​តែមាន​សង្គ្រាម​កើត​ឡើង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​​រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មាន​យុទ្ធ​សាស្ត្រ​រឹង​មាំ​ណាស់ ទាំងនៅលើការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម និងការការពារ​អធិបតេយ្យ​ភាព បូរណភាពដឹកដី មិនឱ្យមាន​ការបាត់​បង់​ ។ឯកឧត្តម ប៉ែន បូណា បានបន្តថា យុទ្ធសាស្ត្រការពារទឹកដី ទី១ គឺចាប់ផ្តើមពី​ជំហរ​ម៉ឺង​ម៉ាត់ ច្បាស់លាស់ដាច់ខាតរបស់ថ្នាក់ដឹកនាំសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ដែលឥឡូវនេះ សម្តេច​ធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី​ដែល​ប្រជាពលរដ្ឋទាំង​អស់​គ្នា​បាន​ដឹង​ឮ​ច្បាស់​ពី​ជំហរ​ម៉ឺង​ម៉ាត់​ណាស់​​ក្នុងការការពារ​បូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ៕ អត្ថបទ៖ មុត សុទ្ធ  

ទោះប្រទេសតូច តែកម្ពុជាមានជំហររឹងមាំច្បាស់លាស់លើបញ្ហាពិភពលោក និងមានបទពិសោធន៍ធំ

2024/08/19 09:08:37 pm        260
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ប្រទេសកម្ពុជាទោះបីជាតូច ប៉ុន្តែមានភាពថ្លៃថ្នូរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវជំហរឥតងាករេរបស់ខ្លួន ចំពោះបញ្ហាអន្តរជាតិ ហើយកម្ពុជាមានបទពិសោធន៍ដ៏ធំ គឺសោកនាដកម្មនៃសង្គ្រាម ។ក្នុងវេទិកាសារព័ត៌មាន លើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជា​ប្រទេសមានចំណូលខ្ពស់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ មាន​ប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំ នៅក្នុងវិស័យការទូត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានដាក់ចេញនូវគោលការណ៍ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ពង្រឹង​ជំហរកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសពង្រឹងការងារការទូតសេដ្ឋកិច្ច ។ឯកឧត្តមបានបន្តថា ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបង្ហាញនូវជំហរ​របស់​ខ្លួននៅលើឆាកតំបន់ និងឆាកអន្តរជាតិ ទៅលើអ្វីដែលខ្លួន បានបង្ហាញកន្លងមក តាំងពីរាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសសេចក្តី​សម្រេច​ក្នុង​ជំហរ​រួមរបស់អាស៊ាន ។ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា ជាមួយនឹងការដឹកនាំ និងមានជំហរច្បាស់លាសនេះ ទើប​ធ្វើ​ឲ្យប្រទេសជាតិមិត្ត មានដូចជាប្រទេសចិន ជប៉ុន កូរ៉េ ថៃ និងឡាវជាដើម បានបង្ហាញ​នូវ​ទំនុក​ចិត្ត ជាមួយនឹងការបង្កើននូវចំណងការទូតថ្មី ក្នុងនោះមានអារ៉ាប៊ីសាអ៊ូឌីត និងប្រេស៊ីលជា​ដើម​។គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរ​ទស្សនកិច្ច​ជា​ច្រើន​លើក​ទៅ​កាន់បរទេស ដែលមានទាំងការចូលរួមកិច្ចប្រជុំធំៗ របស់ពិភពលោក ដំណើរ​ទស្សន​កិច្ច​ផ្លូវការទៅកាន់ប្រទេសមួយចំនួន រួមទាំងមានការជំរុញ​កម្រិត​កិច្ច​សហប្រតិបត្តិការ​ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

មេដឹកនាំចិន និងវៀតណាម ជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ក្នុងទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង

2024/08/19 08:29:30 pm        186
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន ស៊ីនហួរ (Xinhua) បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សានៅថ្ងៃចន្ទ (១៩ សីហា) នេះជាមួយមេដឹកនាំថ្មីរបស់វៀតណាម លោក តូ ឡឹម (To Lam) នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងចាប់តាំងពីលោកចូលកាន់តំណែង។ កិច្ចប្រជុំនេះបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងល្អ បើទោះបីជាមានការប៉ះទង្គិចគ្នាតាមព្រំដែនម្តងម្កាលនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។ចិន បានបង្ហាញភាពរីករាយដែលលោក ឡឹម រើសយកប្រទេសចិនសម្រាប់ការធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្លួន ហើយបាននិយាយកាលពីសប្តាហ៍មុនថា «នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសារៈសំខាន់ដ៏អស្ចារ្យដែលមេដឹកនាំវៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ លោក ឡឹម បានទៅដល់ខេត្តក្វាងចូវ (Guangzhou) ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ (២៨ សីហា) សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលនឹងរួមបញ្ចូលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) និងមន្ត្រីជាន់ខ្ពស់របស់ចិនផ្សេងទៀត។ កាលពីខែធ្នូកន្លងទៅ ចិន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននៅពេលលោក Xi ធ្វើទស្សនកិច្ចនៅវៀតណាម។កិច្ចព្រមព្រៀង ដែលសេចក្ដីលម្អិតមិនត្រូវបានប្រកាសនេះ គ្របដណ្តប់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្លូវដែក ការវិនិយោគលើវិស័យផ្សេងៗ និងការបង្កើតទំនាក់ទំនងដើម្បីដោះស្រាយឧប្បត្តិហេតុដែលមិននឹកស្មានដល់នៅសមុទ្រចិនខាងត្បូងរវាងភាគីទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
09/14/2026 08:09 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
09/14/2026 07:09 PM
លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
09/14/2026 06:09 PM
មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
09/14/2026 06:09 PM
ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
09/14/2026 06:09 PM
មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
09/14/2026 06:09 PM
IRGC៖ អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1របស់អាមេរិកលើច្រកសមុទ្រហ័រមូស
09/14/2026 06:09 PM
ប្រធានាធិបតី៖ ហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ អំឡុងពេលសន្តិភាពទេ
09/14/2026 06:09 PM
ទូរទស្សន៍រដ្ឋ៖ ប្រមុខ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានអាមេរិករារាំងមិនឱ្យចូលរួមកិច្ចប្រជុំ IAEA នៅទី​ក្រុងវីយ៉ែន
09/14/2026 06:09 PM
របាយការណ៍៖ តំបន់ហិមាល័យ​ឆ្ពោះ​​ទៅ​ដំណាក់​កាល​សំខាន់​​​ ហើយជីវិត​មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ
09/14/2026 06:09 PM