សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

កងកម្លាំងសន្តិសុខ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈផ្ទុះអំពើហិង្សាថ្មីជុំវិញជម្លោះជនជាតិភាគតិចក្នុងរដ្ឋម៉ាន់ពួ ប្រទេសឥណ្ឌា

2023/06/16 10:28:29 am        111
ឥណ្ឌា៖ អំពើហិង្សាថ្មីៗបានផ្ទុះឡើងនៅក្នុងតំបន់មួយចំនួននៃរដ្ឋម៉ានីពួ (Manipur) ភាគឦសានរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ខណៈកងកម្លាំងសន្តិសុខបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលកំពុងតវ៉ាចំពោះការស្លាប់ជនស៊ីវិល៩នាក់ ក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រាវងក្រុមជនជាតិភាគតិចគូប្រជែងកាលពីមួយថ្ងៃមុន។ នគរបាល និងកងកម្លាំងប៉ារ៉ាប្រចាំរដ្ឋ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ក្នុងតំបន់  ឆេកខុនថ្មី (New Checkon) នៃស្រុកអ៊ីមផាល់ខាងកើត(Imphal East)។ អភិបាលរដ្ឋ លោក បៃរិន ស៊ីញ (Biren Singh)បានអំពាវនាវឲ្យមានសន្តិភាព និងបាននិយាយថា ដំណោះស្រាយអចិន្ត្រៃយ៍មួយមិនអាចដើរទៅដល់ ដោយគ្មានកិច្ចសហប្រតិបត្តិការជាសាធារណៈនោះទេ។អំពើហិង្សារវាងក្រុមសមាជិកជនជាតិភាគតិច គូគី (Kuki) ដែលភាគច្រើនរស់នៅតាមជើងភ្នំ និង ក្រុមជនជាតិភាគតិចម៉ីតី (Meiteis) ជាសហគមន៍ដ៏មានឥទ្ធិពលមួយក្នុងដែនដីវាលទំនាប បានផ្ទុះឡើងកាលពីថ្ងៃទី៣ខែឧសភា ដែលបង្កឡើងដោយសារភាពលម្អៀងជុំវិញផលប្រយោជន៍សេដ្ឋកិច្ច និងកូតាក្នុងវិស័យការងាររបស់រដ្ឋាភិបាល  និងការអប់រំដែលបានត្រៀមបម្រុងសម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ភ្នំ៕

សម្តេចតេជោដាក់ការសង្ស័យថា មេឧទ្ទាមដែលឆ្មក់សម្លាប់អាជ្ញាធរវៀតណាម ជាច្រើននាក់អាចនៅកម្ពុជា

2023/06/16 10:15:40 am        375
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់ការសង្ស័យថា មេពួកឧទ្ទាម ដែលបានវាយឆ្មក់ ដល់អាជ្ញាធរវៀតណាមដោយប្រដាប់អាវុធ កាលពីប៉ុន្មានថ្ងៃនេះ អាចកំពុងនៅ​ទឹកដីកម្ពុជា ដូច្នេះសម្តេច សូមដាក់បទបញ្ជាយ៉ាងជាក់លាក់ឲ្យកងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ជាពិសេសខាងទិសភូមិភាគទី១ តែម្តង។ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូនកម្មករ-កម្មការិនី នៅរោងចក្រឡឺក្រោនស៊ូអ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY)នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កាលពីប៉ុន្មានថ្ងៃមុន មានកងកម្លាំងប្រដាប់អាវុធមួយក្រុមដែលជាជនជាតិភាគតិច បានលួចវាយឆ្មក់ដោយប្រដាប់អាវុធសម្លាប់នគរបាល មេឃុំ និងមេបក្សឃុំរបស់វៀតណាម ជាច្រើននាក់ចំនួនពីរទីតាំងដាច់ដោយឡែក ដោយពួកក្រុមឧទ្ទាមទាំងនោះកំពុងលាក់ខ្លួន ហើយអាចឆ្លងចូលទឹកដីកម្ពុជាផងដែរ ​ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់នៅកម្ពុជា​ត្រូវតែសហការគ្នាជាមួយអាជ្ញាធរវៀតណាមធ្វើកិច្ចការងារនេះឲ្យបានច្បាស់លាស់ ខណៈបញ្ហានេះ គឺជាករណីភេរវកម្ម ដោយមិនត្រូវ​ធ្វេសប្រហែស​នោះឡើយ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាឲ្យមានការត្រួត ពិនិត្យឲ្យបានច្បាស់លាស់ចំពោះជនជាតិភាគតិចម៉ុងតាញ៉ា ​ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដើម្បីធ្វើការ​សម្ភាសន៍​ត្រៀមខ្លួន​ទៅ​ប្រទេសទីបីនោះ ​បើពេលនេះ​សម្ភាសន៍មិនជាប់​ទេ​គប្បីបញ្ជូនពួកគេឲ្យទៅភាគីវៀតណាមវិញ ខណៈពួកនេះ​កំពុងស្ថិតនៅការសង្ស័យ​ជា​បក្សពួកក្រុមឧទ្ទាម​ដែល​បានស្លាប់អាជ្ញាធរវៀតណាមនោះដែរ។ទាក់ទងនឹងករណីជនជាតិភាគតិចម៉ុងតាញ៉ានេះដែរ ​សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុម​អង្គការសិទ្ធិមនុស្សមួយចំនួន និងប្រទេសលោកខាងលិចកុំនិយាយរិះគន់ និងថ្កោលទោសថាកម្ពុជា​រំលោភសិទ្ធិមនុស្សឲ្យសោះ ដោយកម្ពុជា​ធ្វើបែបនេះ ចំពោះជនជាតិភាគតិចម៉ុងតាញ៉ា​ទាំងនោះ​គឺ​ដើម្បីការពារនូវអធិបតេយ្យភាពរបស់ខ្លួន ​និងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ប្រទេសកម្ពុជា​តែ​ប៉ុណ្ណោះ ខណៈបញ្ហានេះមិនមែនជាការលេងសើចនោះទេ​ វាអាចជាករណីភេរវកម្ម៕អត្ថបទ៖ បាន ចក់

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារទីក្រុងតំបន់ឆ្នេរមួយចំនួនរបស់ឥណ្ឌា ខណៈព្យុះស៊ីក្លូនចាប់ផ្ដើមបោកបក់ខ្លាំង

2023/06/16 09:55:28 am        116
ឥណ្ឌា៖ ទីក្រុងនានានៅក្នុងតំបន់ឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា ត្រូរងការវាយប្រហារដោយភ្លៀងធ្លាក់ និងខ្យល់ខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ ទី១៥មិថុនា ប៉ុន្មានម៉ោងមុនការរំពឹងទុកនៃការមកដល់របស់ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយនេះ ។ ផ្លូវនានាត្រូវបានទឹកជន់លិច ហើយមែកឈើត្រូវបានគេមើកឃើញខ្យល់បោកបក់យោលយោគខ្លាំងនៅក្នុងទីក្រុងម៉ាន់វី ( Mandvi) និង ប៊ូជ(Bhuj) ក្នុងតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌា ជាទីដែលផ្ទះសម្បែងប្រជាពលរដ្ឋទាំងអស់ងាយរងគ្រោះ ត្រូវបានជម្លៀស ហើយក្រុមសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅជួយក្នុងស្ថានភាពដ៏អាក្រក់នេះ។ក្រុមអាជ្ញាធរនៅក្នុងប្រទេសឥណ្ឌានិងប្រទេសជិតខាង គឺប៉ាគីស្ថាន បានជម្លៀសមនុស្សជាង១៥ម៉ឺននាក់ ពីតំបន់ឆ្នេរសមុទ្រងាយរងគ្រោះ ដែលនៅចំមុខរបស់ព្យុះ ស៊ីក្លូនបាយប៉ចយ (Biparjoy) ដែលបោកបក់នៅក្នុងសមុទ្រអារ៉ាប់និងបានប៉ោះពួយមកដល់ដីគោកកាលពីយប់ថ្ងៃព្រហស្បតិ៍។ ក្រុមមន្ត្រីតុនិយម បាននិយាយថា ព្យុះបាយប៉ចយ ដែលមានន័យថា ការបំផ្លិចបំផ្លាញ ឬគ្រោះមហន្តរាយធម្មជាតិ ជាភាសា បង់ហ្គាលី(Bengali) បានបោកបក់ក្នុងកម្លាំង១៤០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្បែរកំពង់ផែចាខួ(Jakhau) ក្នុងរដ្ឋហ្គូចារ៉ាត់(Gujarat) ភាគខាងលិចរបស់ប្រទេសឥណ្ឌា និងមានកម្លាំង២៣០គីឡូម៉ែត្រក្នុងមួយម៉ោងក្បែរកំពង់ផែក្រុងការ៉ាជីភាគខាងត្បូង របស់ប្រទេសប៉ាគីស្ថាន ៕

រុស្ស៊ី ព្យាយាមបង្ហាញសញ្ញាក្នុងសភាពធម្មតាខណៈកងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខ

2023/06/16 09:45:07 am        226
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានប្រកាសផែនការមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីរៀបចំការបោះឆ្នោតនៅក្នុងតំបន់មួយចំនួនដែលបានគ្រប់គ្រងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល៣ខែខាងមុខ ជាការព្យាយាមចុងក្រោយបំផុតរបស់ទីក្រុងមូស្គូ (Moscow) ដើម្បីផ្ដល់សញ្ញាថាខ្លួនបានគ្រប់គ្រងដែនដីទាំងនោះ ខណៈការវាយបករបស់អ៊ុយក្រែន បានរុញកងកម្លាំងរបស់រុស្ស៊ី ឲ្យបកក្រោយនៅក្នុងតំបន់មួយចំនួន។ នេះគឺជាការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងដំណាក់កាលដំបូង ហើយក្រុមអ្នកជំនាញយោធានិយាយថា សមរភូមិប្រយុទ្ធដ៏ខ្លាំងក្លា ស្ថិតនៅខាងមុខនៅឡើយ ប៉ុន្តែ សាកសពទាហានរុស្ស៊ី និងរថពាសដែករងការបំផ្លាញជាច្រើន នៅរាយប៉ាយតាមដងផ្លូវ នៅក្នុងភូមិមួយចំនួន ដែលទើបដណ្ដើមបានមកវិញថ្មីៗដោយទាហានអ៊ុយក្រែន ដែលបានបញ្ជាក់ពីការវាយរុលទៅមុខដ៏ខ្លាំងក្លាបំផុតរបស់ទីក្រុង គីវ( Kyiv) ចាប់តាំងពីឆ្នាំមុនមក។ លោក Zelenskiy បានប្រាប់សារព័ត៌មាន NBC News ក្នុងបទសម្ភាសន៍មួយក្នុងទីក្រុងគីវ ថា ពលរដ្ឋដ៏អង់អាចរបស់យើង ទាហានរបស់យើង នៅសមរភូមិមុខកំពុងប្រឈមការតស៊ូដ៏លំបាក កីព្រោះដើម្បីឲ្យរុស្ស៊ី បរាជ័យក្នុងយុទ្ធនាការនេះមកលើអ៊ុយក្រែន ខ្ញុំអាចនិយាយបានថា មានន័យពិតប្រាកដ គឺការចាញ់ក្នុងសង្គ្រាមនេះ ។  ខណៈដែលនៅតែបន្តយុទ្ធនាការរបស់យើងសម្រាប់ការសុំជំនួយយោធា លោក Zelenskiy បានជំរុញសភារបស់ប្រទេសស្វីស តាមរយៈសុន្ទរកថាតាមវីដេអូ ដើម្បីអនុញ្ញាតឲ្យរដ្ឋផ្សេងទៀត នាំចេញបន្តនូវអាវុធដែលផលិតដោយប្រទេសស្វីសមកឲ្យអ៊ុយក្រែន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសួរសុខទុក្ខកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

2023/06/16 06:57:16 am        275
កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីធ្លាប់បាន អញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូន​កម្មករនិយោជិត នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះ ចំនួន១ដង រួចមកហើយ គឺកាលពីទី៦ មិថុនា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២២៤៧០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨។ជំនួបនៅថ្ងៃនេះ គឺជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ១៤៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសចំនួន ៦ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១, រោងចក្រដេរស្រោមដៃចំនួន១ និងដេរស្បែកជើងចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសចិន។នៅខេត្តកំពង់ចាម ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៥១០ មានកម្មករនិយោជិតប្រមាណជាង ៣ម៉ឺន៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ១១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២១ មានកម្មករនិយោជិត សរុបជាង ២ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ៧៩លានដុល្លារអាម៉េរិក និងជា ខេត្តទី៧ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតថ្ងៃ២៣កក្កដា

2023/06/15 12:59:15 pm        500
ភ្នំពេញ៖ នៅថ្ងៃនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កាញសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខសរុបចំនួនជាង១៣លានសន្លឹក។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញក្នុងពិធីបង្ហាញសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ទៅកាន់តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល នៅទីតាំងបោះពុម្ពសន្លឹកឆ្នោតក្នុងរាជធានីភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា តាមផែនការបោះពុម្ពសន្លឹកឆ្នោតសរុបជាង១៣លានសន្លឹកឆ្នោតនោះ នឹងបញ្ជូននៅមណ្ឌលបោះឆ្នោត និងតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ខណៈការបញ្ចប់​នៃការបោះពុម្ពសន្លឹកឆ្នោតនឹងបញ្វប់នាពាក់កណ្តាលខែកក្កដាខាងមុខ។ លោក ជឹម ភ័ក្រ្តា អនុប្រធានសមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត ​ដែលជាអ្នកសង្កេតការណ៍ លើកឡើងថា ​ការបោះពុម្ពសន្លឹកឆ្នោតរបស់ គ.ជ.ប ផ្តល់ភាពងាយស្រួលសម្រាប់​ប្រជាពលរដ្ឋ​នៅជនបទក្នុងការគូសសន្លឹកឆ្នោតលើគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយសម្គាល់​ត្រឹមលេខរៀង និងស្លាកសញ្ញាសម្គាល់របស់គណបក្សនោះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ខណៈប្រជាពលរដ្ឋនឹងចូលរួម​បោះឆ្នោតជាង៩លាន៧សែននាក់ ក្នុងការិយាល័យបោះឆ្នោត​ចំនួនជាង២ម៉ឺនការិយាល័យ៕ 

តម្លៃគ្រឿងទេសនៅអាមេរិក បានឡើងថ្លៃ ក្នុងខែឧសភា បន្ទាប់ពីតម្លៃបានធ្លាក់ចុះ ក្នុងខែមីនា និងមេសា

2023/06/14 12:05:45 pm        170
អាមេរិក៖ តម្លៃគ្រឿងទេសនៅសហរដ្ឋអាមេរិក បានឡើងខ្ពស់ក្នុងខែឧសភា បន្ទាប់ពីចុះថោកក្នុងខែមីនា និងខែមេសា។ អតិផរណានៅអាមេរិក បានបន្តធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែការកើនឡើងតម្លៃនៅផ្សារទំនើប គឺជាព័ត៌មានមិនល្អ សម្រាប់អ្នកដែលមានការលំបាក ក្នុងការចំណាយសម្រាប់ថ្លៃម្ហូបអាហារ។យោងតាមសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ការិយាល័យស្ថិតិការងារ ដែលជារង្វាស់ដ៏សំខាន់នៃអតិផរណា បានឲ្យដឹងថា ចាប់ពីខែមេសា ដល់ខែឧសភា ដោយបានលៃតម្រូវតាមការប្រែប្រួលតាមរដូវកាល តម្លៃគ្រឿងទេសឡើងថ្លៃជាង ០,១ភាគរយ។ បញ្ជីរាយមុខម្ហូប បានឡើង ០,៥ភាគរយ នៅពេលនោះ។សរុបមក តម្លៃគ្រឿងទេសមានតម្លៃថ្លៃជាង ៥,៨ភាគរយ នៅក្នុងខែឧសភា បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ តម្លៃមុខម្ហូបបានឡើងថ្លៃ ៨,៣ភាគរយ នៅឆ្នាំកន្លងមក។ ក្នុងពេលជាមួយគ្នានេះ តម្លៃម្ហូបអាហារបានឡើង ៦,៧ភាគរយ ពេញមួយឆ្នាំ ពោលគឺជាការឡើងថ្លៃជាងអតិផរណាប្រចាំឆ្នាំសរុបជាថ្មីម្ដងទៀត ដែលបានឡើងចំនួន ៤ភាគរយ។ តម្លៃម្ហូបអាហារមួយចំនួន បានឡើងថ្លៃបន្តិចជាងឆ្នាំកន្លងមក៕

ទាហានអ៊ុយក្រែន និយាយថាខ្លួនបានរុលចូលជិតដល់មូលដ្ឋានទ័ពរបស់រុស្ស៊ីជិតទីក្រុងBakhmut ហើយ

2023/06/14 12:01:54 pm        159
អ៊ុយក្រែន៖ កងពលតូចវាយប្រហារទី៣របស់អ៊ុយក្រែន បានបញ្ចេញវីដេអូ កាលពីថ្ងៃចន្ទទី១២មិថុនា ដោយនិយាយថា ខ្លួនបានបង្ហាញពីកងទ័ពរបស់ខ្លួនកំពុងបើកការវាយប្រហារលើមូលដ្ឋានទ័ពនានារបស់រុស្ស៊ី ជិតទីក្រុង Bakhmut។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជពីកាលបរិច្ឆេទ ឬ ទីតាំងច្បាស់លាស់បានទេ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាណា ម៉ាលីយ៉ា (Hanna Maliar ) បាននិយាយកាលពីថ្ងៃអង្គារទី១៣មិថុនាថា ទាហានអ៊ុយក្រែន បានរុលទៅមុខចម្ងាយ២៥០ម៉ែត្រ ជិតទីប្រជុំជនតូចភាគខាងកើតមួយនេះហើយ។ សារព័ត៌មាន Reuters  ដដែល មិនអាចផ្ទៀងផ្ទាត់ស្ថានភាពនៅសមរភូមិបានទេ ។ប្រទេសរុស្ស៊ី ពុំបានទទួលស្គាល់ជាផ្លូវការទេ ថា កងទ័ពអ៊ុយក្រែនបានដណ្ដើមបានដែនដីត្រឡប់ទៅវិញជាបន្តបន្ទាប់ និងបាននិយាយថា ខ្លួនបានរារាំងការវាយប្រហារពីអ៊ុយក្រែន ដោយបណ្ដាលឲ្យកងទ័ពអ៊ុយក្រែនស្លាប់យ៉ាងច្រើន ចាប់តាំងពីការវាយបករបស់ទីក្រុង Kyiv បានចាប់ផ្ដើម៕

មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវចាប់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារនៅភាគខាងលិចប្រទេសជប៉ុន

2023/06/14 11:41:31 am        92
ជប៉ុន៖ សមាជិកវ័យក្មេងម្នាក់ក្នុងជួរកងកម្លាំងស្វ័យការពារជប៉ុន(SDF) ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងបទសង្ស័យថាប៉ុនប៉ងធ្វើឃាត ក្រោយឧបទ្ទេវហេតុបាញ់ប្រហារដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត រងរបួស ។  ទូរទស្សន៍រដ្ឋ NHK បានផ្សាយរូបភាពវីដេអូឃ្លីបលើអាកាសពីសេវាកម្មសង្រ្គោះបន្ទាន់នៅកន្លែងរៀនបាញ់កាំភ្លើងក្នុងទីក្រុង Gifu ស្ថិតនៅតំបន់ភាគខាងលិចប្រទេសជប៉ុន ហើយនិងវត្តមានយ៉ាងច្រើនរបស់ក្រុមនគរបាលនៅកន្លែងកើតហេតុ ក្រោយឧបទ្ទេវហេតុកើតឡើង ។  ទូរទស្សន៍ NHK រាយការណ៍ថា ខ្មាន់កាំភ្លើងគឺជាសមាជិកកងកម្លាំង SDF ខណៈដែលអ្នករងរបួសរួមមានបុរសវ័យជាង ៥០ឆ្នាំម្នាក់ និងមនុស្ស ២នាក់ទៀត ស្ថិតក្នុងវ័យជាង ២០ឆ្នាំ ហើយនិងគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់ជនស៊ីវិលនោះទេ ។  សូមបញ្ជាក់ថា ករណីបាញ់ប្រហារកម្រកើតមានខ្លាំងណាស់នៅក្នុងប្រទេសជប៉ុន ជាទីដែលការគ្រប់គ្រងអាវុធ ត្រូវបានរឹតត្បិតយ៉ាងតឹងរឹងបំផុត ហើយអ្នកដែលចង់គ្រប់គ្រងអាវុធ ត្រូវតែឆ្លងកាត់ដំណើរការពិនិត្យយ៉ាងហ្មត់ចត់ ៕

ប្រមុខ IAEA ធ្វើទស្សនកិច្ចទីក្រុងគីវ មុនពេលទៅកាន់រោងចក្រនុយក្លេអ៊ែរ

2023/06/14 11:36:10 am        77
អ៊ុយក្រែន៖ ប្រមុខនុយក្លេអ៊ែរអង្គការសហប្រជាជាតិលោក Rafael Grossi បានធ្វើទស្សនកិច្ចនៅទីក្រុងគីវកាលពិថ្ងៃអង្គារទី១៣ ខែមិថុនា ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មុនពេលធ្វើដំណើរទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ស្ថិតនៅក្បែរទំបន់ទឹកនៅទន្លេដ៏ធំមួយ ត្រូវបានបំផ្លាញកាលពីសប្តាហ៍មុន។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារនេះ ចាំបាច់ត្រូវចូលទៅកាន់ទីតាំងនៅជិតរោងចក្រដើម្បីពិនិត្យមើលកម្រិតទឹក បន្ទាប់អាងស្តុកទឹកបានបាត់បង់ទឹកមួយភាគធំ ព្រោះតែការបំផ្លាញខ្សែទឹកនៅទំនប់ទឹក Kakhovka ។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំផ្លាញទំនប់ទឹក ដែលនាំទៅរកការជន់លិចដ៏មហន្តរាយ។ បណ្តាប្រទេសលោកខាងលិច និយាយថា ពួកគេនៅតែប្រមូលភស្តុតាង ប៉ុន្តែជឿថា អ៊ុយក្រែន ពុំមានហេតុផលណាដើម្បីបង្កមហន្តរាយបែបនេះដោយខ្លួនឯងនោះទេ។កងកម្លាំងរុស្ស៊ី ដណ្តើមបានទំនប់ទឹកវារីអគ្គិសនី និងរោងចក្រនុយក្លេអ៊ែរនៅប្រទេសអ៊ុយក្រែនភាគខាងត្បូង ភ្លាមៗបន្ទាប់ពីការវាយលុករបស់ពួកគេ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប្រើប្រាស់អាងទឹកនេះដើម្បីធ្វើឲ្យត្រជាក់ម៉ាស៊ីរ៉េអាទ័រចំនួន៦ពីការឡើងកម្តៅខ្លាំងដែលអាចបង្កមហន្តរាយធ្ងន់ធ្ងរ។ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរអ៊ុយក្រែន និយាយកាលពីថ្ងៃអង្គារថា កម្រិតអាងទឹកនៅមានស្ថិរភាព ហើយកម្រឹតទឹកនៅខ្ពស់គ្រប់គ្រាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM