សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីអះអាងថា អ៊ុយក្រែនព្យាយាមវាយប្រហារនាវារបស់ខ្លួននៅជិតបំពង់បង្ហូរឧស្ម័នក្នុងសមុទ្រខ្មៅ

2023/06/12 12:40:19 pm        131
រុស្ស៊ី៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានព្យាយាមវាយប្រហារពុំបានជោគជ័យលើនាវាកងទ័ពជើងទឹករុស្ស៊ី ដោយប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿនចំនួន ៦គ្រឿង ស្របពេលដែលនាវារបស់ពួកគេ ល្បាតបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏សំខាន់របស់ខ្លួន នៅក្នុងសមុទ្រខ្មៅ ។  នាវាចម្បាំង Priazovye បានចុះល្បាតអ្វីដែលក្រសួងការពារជាតិរុស្ស៊ីនិយាយថា គឺជាការតាមដានស្ថានភាព និងធានាសន្តិសុខតាមផ្លូវបំពង់បង្ហូរឧស្ម័ន TurkStream និង Blue Stream នៅតំបន់ភាគអាគ្នេយ៍សមុទ្រខ្មៅ។  ក្រសួងការពារជាតិរុស្ស៊ី និយាយថា អ៊ុយក្រែនបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ នៅចម្ងាយប្រហែល ៣០០គ.ម គ ភាគអាគ្នេយ៍មូលដ្ឋានទ័ព Sevastopol ដែលជាមូលដ្ឋានកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ស្ថិតនៅឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ។  ក្រសួងការពារជាតិរុស្ស៊ី បន្តទៀតថា នៅពេលវាយប្រហារ យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក RQ-4 Global Hawk របស់សហរដ្ឋអាមេរិក ស្ថិតនៅកណ្តាលសមុទ្រខ្មៅ ។ ពួកគេបញ្ជាក់ថា នាវា Priazovye បន្តភារកិច្ចដែលបានកំណត់របស់ពួកគេដដែល ៕

ផ្លូវហាយវេនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក បានបាក់ បន្ទាប់ពីមានរថយន្តឆេះ

2023/06/12 12:31:16 pm        161
អាមេរិក៖ មន្ត្រីទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា មួយផ្នែកធំនៃផ្លូវហាយវេនៃទីក្រុងនេះ បានរលំបាក់ បន្ទាប់ពីមានរថយន្តបានឆេះនៅពីក្រោមផ្លូវនោះ។ គ្មានរបាយការណ៍ពាក់ព័ន្ធនឹងការមានរបួសនោះឡើយ។ផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីគំនរបាក់បែកនៃចំណែកផ្លូវដែលរលំបាក់នៃគន្លងផ្លូវដែលសំដៅទៅទិសឧត្តរ I-95 ដែលជារដ្ឋភាគខាងជើងដ៏សំខាន់ នៅឆ្នេរខាងកើត។ រូបភាពវីដេអូបង្ហាញឲ្យឃើញពីរថយន្តសង្គ្រោះបន្ទាន់ និងកម្មករ ជួបជុំគ្នានៅទីកន្លែងនេះ។ចរាចរណ៍ទាំងសងខាងនៃផ្លូវហាយវេទាំងប្រាំបីគន្លង ត្រូវបានផ្អាកដោយសារតែមានការបារម្ភអំពីស្ថិរភាពរចនាសម្ព័ន្ធនៃគន្លងផ្លូវដែលឆ្ពោះទៅទិសខាងត្បូងផ្សេងទៀត។លោក Derek Bowmer ប្រធានកងវរសេនាតូចពន្លត់អគ្គិភ័យ នៅទីក្រុង Philadelphia បានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់ភ្លើងមួយផ្នែកធំ ដែលឆេះរថយន្តមួយគ្រឿង។លោក Bowmer បាននិយាយថា៖ «ពួកយើងបានព្យាយាមពន្លត់ភ្លើង។ យើងបានបង្កើនសមត្ថភាពឧបករណ៍ដើម្បីទប់ស្កាត់សារធាតុគ្រោះថ្នាក់ ដោយសារតែយើងទទួលបានការរាយការណ៍ថា វាអាចជារយន្តដឹកប្រេង ឬអ្វីមួយដែលលក្ខណៈស្រដៀងគ្នា។លោក Bowmer បានបន្ថែមថា ក្រុមការងារនឹងធ្វើការ «មួយរយៈ» ដោយព្យាយាមកំណត់ថា តើប្រេងឥន្ធនៈ ឬឧស្ម័ន អាចត្រូវបានធ្វើឲ្យខូចខាតដោយឧបទ្ទវហេតុនេះ។ ចំណែកលោក Dominick Mireles នាយកការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុង បានថ្លែងថា ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមានពីឧបទ្ទវហេតុនេះទៅលើបរិស្ថាន ដោយសារតែហេតុការណ៍នេះកើតឡើងនៅជិតទន្លេ Delaware៕

ក្រុមអ្នកគាំទ្រលោក Trump ប្រមូលផ្តុំគ្នានៅរដ្ឋ Florida សម្រាប់អតីតប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់

2023/06/12 12:17:45 pm        71
អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Trump រាប់រយនាក់បានបើករថយន្តក្នុងក្បួនដង្ហែមួយពីទីក្រុង Miami ទៅកាន់ទីក្រុង Palm Beach កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះអតីតប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លើសំណុំរឿងឯកសារសម្ងាត់។អ្នកគាំទ្ររបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានតុបតែងរថយន្តរបស់ពួកគេជាមួយនឹងទង់ជាតិ បដាថ្កោលទោសការចោទប្រកាន់ និងសារខួបកំណើតសម្រាប់អតីតប្រធានាធិបតីដែលនឹងឈានចូលដល់វ័យ ៧៧ ឆ្នាំនៅថ្ងៃពុធ ទី១៤ ខែមិថុនា។ ជនអន្តោប្រវេសន៍គុយបាម្នាក់ ដែលរស់នៅក្នុងទីក្រុង Miami ចាប់តាំងពីឆ្នាំ ២០០០ លោក Raumar Menendez បាននិយាយថា ការចោទប្រកាន់នេះគឺជា «ការស្វែងរកការថ្កោលទោស" ក្នុងគោលបំណងដកលោក Trump ចេញពីការប្រកួតប្រជែងនយោបាយ។ រថយន្តមកពីក្បួនដង្ហែរកាលពីថ្ងៃអាទិត្យបានធ្វើដំណើរចម្ងាយ ១៣០ គីឡូម៉ែត្រ ដោយបានរថយន្តភាគច្រើនចុចស៊ីផ្លេ។ការចោទប្រកាន់របស់សហព័ន្ធ បានលាតត្រដាងកាលពីថ្ងៃសុក្រទី៩ ខែមិថុនា ដោយចោទប្រកាន់លោក Trump ដែលជាអ្នកនាំមុខសម្រាប់ការតែងតាំងគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ពីបទរក្សាទុកឯកសារសម្ងាត់ខុសច្បាប់ និងរារាំងតុលាការ។ លោកបានបដិសេធចំពោះការធ្វើខុស ហើយបានចាត់ទុកការស៊ើបអង្កេតនេះថាជាហេតុផលនយោបាយ។ អតីតប្រធានាធិបតីរូបនេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Miami នៅថ្ងៃអង្គារទី ១៣ ខែមិថុនា ដើម្បីបង្ហាញខ្លួនជាលើកដំបូងលើបទចោទប្រកាន់នានា ដែលរួមមានទាំងការរក្សាទុកដោយចេតនានៃឯកសារការពារជាតិដែលមានលក្ខណៈរសើបខ្លាំងនៅក្រោមច្បាប់ចារកម្ម ការរារាំងតុលាការ ការបង្កើតសេចក្តីថ្លែងការណ៍មិនពិត ការសមគំនិត និងការលាក់បាំង។ លោក Trump និយាយថា លោកនឹងបន្តយុទ្ធនាការប្រធានាធិបតីរបស់លោក ទោះបីជាលោកត្រូវបានកាត់ទោសនៅក្នុងករណីជាច្រើក៏ដោយ ដោយនិយាយថា «លោកនឹងមិនចាកចេញនោះទេ»។ ក្នុងចំណោមករណីចំនួន ៣៧ករណី លើលោក Trump មាន ៣១ករណី ទាក់ទងនឹងឯកសារសម្ងាត់ និងសម្ងាត់បំផុតដែលលោកបានរក្សាទុកបន្ទាប់ពីចាកចេញពីសេតវិមានកាលពីដើមឆ្នាំ ២០២១ ។

ហុងឌុយរ៉ាស់ បើកស្ថានទូតនៅក្នុងប្រទេសចិន ខណៈប្រមុខការទូតនៃប្រទេសទាំង២ អបអរយុគសម័យថ្មីនៃទំនាក់ទំនងទ្វេភាគី

2023/06/12 12:09:19 pm        104
ហុងឌុយរ៉ាស់៖ ប្រទេសហុងឌុយរ៉ាស់  បានបើកស្ថានទូតដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន កាលពីថ្ងៃអាទិត្យ ២ខែបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរួចមក ។ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីនកាង (Qin Gang) និងសមភាគីហុងឌុយរ៉ាស របស់លោកគឺលោក Eduardo Enrique Reina បានចូលរួមក្នុងពិធីបើកនេះដែរ។ លោក ឈីន បាននិយាយថា ការបង្កើតទំនាក់ទំនងការទូតចិន-ហុងឌុយរ៉ាស់ ដោយឈរលើគោលការណ៍ចិនតែមួយ ក្នុងរយៈពេលពីរខែកន្លងទៅនេះ បានសម្រេចបំណងប្រាថ្នាដ៏យូរអង្វែងរបស់ប្រជាជនទាំងពីរ និងបានបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសចិន និងហុងឌុយរ៉ាស់។ លោកបានបន្ថែមថា ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកទំនាក់ទំនងទ្វេភាគីទៅកាន់ផ្លូវដ៏លឿនមួយក្នុងរយៈពេលពីរខែកន្លងមកនេះ។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងប្រទេសទាំង២ ស្ដែងឲ្យឃើញថា ការឈរលើគោលការណ៍ចិនតែមួយ គឺជារឿងត្រឹមត្រូវ ដែលត្រូវបានគាំទ្រយ៉ាងលើសលប់ពីសហគមន៍អន្តរជាតិ និងតំណាងឲ្យនិន្នាការដ៏មានឥទ្ធិពលរបស់ពិភពលោក។  ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចបន្តរបស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោក ស៊ី អូម៉ារ៉ា កាសត្រូ(Xiomara Castro) ទៅកាន់ប្រទេសចិន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ លោកបាននិយាយថា កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំចិន និងហុងឌុយរ៉ាស់ នឹងបង្ហាញពីដំណើរឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី៕

អតីតរដ្ឋមន្ត្រីប្រចាំដែនដីស្កុតឡេន លោកស្រី Nicola Sturgeonត្រូវបានចាប់ខ្លួន

2023/06/12 10:31:21 am        140
អ្នកនាំពាក្យរបស់លោកស្រី បាននិយាយថា អតីតរដ្ឋមន្ត្រីប្រចាំដែនដីស្កុតឡេន លោកស្រី Nicola Sturgeon (នីកូឡា ស្ទើជិន) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់នគរបាលលើការផ្តល់មូលនិធិរបស់គណបក្សជាតិស្កុតឡេន។ ការស៊ើបអង្កេតកំពុងពិនិត្យមើលលើអ្វីដែលបានកើតឡើងចំពោះប្រាក់ជាង ៧៥០.០០០ដុល្លារ ដែលត្រូវបានរៃអង្គាសដោយអ្នកធ្វើយុទ្ធនាការឯករាជ្យដែនដីស្កុតឡេនក្នុងឆ្នាំ២០១៧។ រឿងនេះត្រូវបានគេសន្និដ្ឋានថាជារបាំងបែងចែកដាច់ពីគ្នា ប៉ុន្តែអាចត្រូវបានប្រើក្នុងគោលបំណងផ្សេងទៀត។អ្នកនាំពាក្យរបស់លោកស្រី Sturgeon បាននិយាយថា ដោយមានការរៀបចំដោយនគរបាលដែនដីស្កុតឡែន លោកស្រី បានចូលរួមបទសម្ភាសន៍មួយដែលលោកស្រី ត្រូវចាប់ខ្លួន និងសាកសួរ។ អ្នកនាំពាក្យបាននិយាយថាលោកស្រី Sturgeon តែងតែនិយាយថាលោកស្រីនឹងសហការជាមួយនឹងការស៊ើបអង្កេត ប្រសិនបើត្រូវបានសួរហើយបន្តធ្វើដូច្នេះ។កាលពីពេលមុន នគរបាលស្កុតឡែន បាននិយាយនៅលើបណ្តាញ Twitter ថា ស្ត្រីអាយុ ៥២ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនថាជាជនសង្ស័យជាប់ទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងបន្តលើការផ្តល់មូលនិធិនិងហិរញ្ញវត្ថុរបស់គណបក្សជាតិស្កុតឡែន (SNP)។ការចាប់ខ្លួនលោកស្រី Sturgeon គឺជាការអាម៉ាស់យ៉ាងខ្លាំងសម្រាប់គណបក្ស SNP ដែលបច្ចុប្បន្នដឹកនាំរដ្ឋាភិបាលពាក់កណ្តាលស្វយ័តរបស់ដែនដីស្កុតឡែន និងយុទ្ធនាការដើម្បីបញ្ចប់សម្ព័ន្ធនយោបាយរយៈពេលបីសតវត្សរបស់ដែនដីស្កុតឡែន ជាមួយប្រទេសអង់គ្លេស។ វាកើតឡើងបន្ទាប់ពីការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកស្រីកាលពីខែកុម្ភៈ នៅពេលដែលលោកស្រីបាននិយាយថា លោកស្រីមានការមិនចុះសម្រុងនឹងគ្នា ក្នុងការដឹកនាំប្រទេសរបស់លោកស្រីដើម្បីទទួលឯករាជ្យ។ អ្នកនាំពាក្យគណបក្ស SNP បាននិយាយថា គណបក្សកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតនេះ។ កាលពីខែមេសា ស្វាមីរបស់លោកស្រី Sturgeon លោក Peter Murrell និងមន្ត្រីរតនាគាររបស់គណបក្សត្រូវបានចាប់ខ្លួនទាំងពីរនាក់។ ពួកគេត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ជាផ្នែកនៃការស៊ើបអង្កេតដូចគ្នានេះ។

ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បារម្ភពីកម្រិតទឹក នៅរោងចក្រអ៊ុយក្រែន

2023/06/12 10:28:09 am        106
អ៊ុយក្រែន៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា) ថា ខ្លួនត្រូវការទៅកាន់គ្រប់កន្លែងនៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដើម្បីពិនិត្យមើល «ចំណុចមិនស្របគ្នា» ក្នុងទិន្នន័យកម្រិតទឹក នៅឯទំនប់ដែលបាក់ Kakhovka ដែលប្រើសម្រាប់ធ្វើឲ្យត្រជាក់ដល់រ៉េអាក់ទ័រនានានៅក្នុងរោងចក្រ។ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬIAEA លោក Rafael Grossi ដែលនឹងធ្វើដំណើរទៅរោងចក្រនោះ នៅសប្តាហ៍នេះ បាននិយាយថា រង្វាស់ដែលទីភ្នាក់ងារទទួលបានពីច្រកចូលរបស់រោងចក្រ បានបង្ហាញថា កម្រិតទឹករបស់ទំនប់មានកម្រិតថេររយៈប្រហែលមួយថ្ងៃ កាលពីចុងសប្តាហ៍។លោក Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះជាយ៉ាងណាក៏ដោយ កម្ពស់ទឹកត្រូវបានរាយការណ៍ថា កំពុងបន្តធ្លាក់ចុះ នៅកន្លែងផ្សេងទៀតនៅក្នុងអាងស្តុកទឹកដ៏ធំនេះ ដែលអាចបណ្តាលឲ្យមានភាពខុសគ្នាប្រហែល២ម៉ែត្រ។ កម្ពស់កម្រិតទឹក គឺជាការបង្ហាញកម្រិតថេរដ៏សំខាន់ សម្រាប់ដំណើរការបន្តរបស់ម៉ាស៊ីនបូមទឹក»។ការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន បានធ្វើឲ្យមានទឹកជំនន់លិចទីក្រុងនានានៅចរន្តទឹកខាងក្រោម និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។ ទាំងទំនប់វារីអគ្គិសនី Kakhovka ទាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានរុស្សីកាន់កាប់ តាំងពីដំណាក់ដំបូងនៃការវាយលុករបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិឬ IAEA បាននិយាយថា ទឹកចេញពីអាងស្តុកទឹកនេះ ត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំមួយរបស់រោងចក្រ និងរក្សាប្រេងឥន្ធនៈ ដែលបានប្រើហើយ៕

កងទ័ពកម្ពុជាក្លាយជាកម្លាំងរឹងមាំជួយរក្សាសន្ដិភាព តាមបណ្ដាប្រទេសមួយចំនួនស្នើដោយUN

2023/06/12 10:07:26 am        316
ភ្នំពេញ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន មានប្រសាសន៍ថា កងទ័ពកម្ពុជាមិនត្រឹមតែជាស្នូលរ៉ាប់រង ក្នុងកការថែរក្សាសុខសន្ដិភាព សម្រាប់ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយទៅជាកម្លាំងយ៉ាងរឹងមាំជួយររក្សា​សន្តិភាពតាមការ​ស្នើរបស់​អង្គការសហប្រជាជាតិ (UN) នៅតាមបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោកផងដែរ។សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានថ្លែងថា តាមរយៈសមិទ្ធផលនានានៃកងពលតូចលេខ ៧០ នាពេលនេះមិនត្រឹម​តែ​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាឱកាសក្រើនរម្លឹកអំពីភាពចាំបាច់ខានពុំបាននៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាក្នុងស្មារតីជាធ្លុងមួយក្នុងស្មារតីរួមចំណែក​បន្តលើកកម្ពស់​ដល់ការ​ថែរក្សាឱ្យបានគង់វង្សនូវកត្តាសុខសន្ដិភាព ​ភាព​សុខដុមរមនា និងសុខុមាលភាពប្រជាជាតិកម្ពុជា។សូមជមា្របថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សា​សន្តិភាព​សរុបចំនួន ៨.៥២៣ នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេសចំនួន ៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន ខណៈបច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ បាននិងកំពុងបំពេញ​ឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕អត្ថបទ៖ វ៉ន ដារ៉ា/

គណបក្សចលនាបច្ចុប្បន្នគាំទ្រអឺរុបរបស់ម៉ុងតេណេហ្គ្រោ អះអាងនូវជ័យជម្នះក្នុងការបោះឆ្នោតមុនអាណត្តិ

2023/06/12 10:01:28 am        141
ម៉ុងតេណេហ្គ្រោ៖ មជ្ឈមណ្ឌសម្រាប់តាមដាននិងស្រាវជ្រាវការស្ទង់មតិ (CEMI) បាននិយាយដោយផ្អែកលើគោលការណ៍មូលដ្ឋាននៃការព្យាករណ៍លើលទ្ធផលពីគំរូនៃការិយាល័យបោះឆ្នោតថា គណបក្សចលនាបច្ចុប្បន្នគាំទ្រអឺរុប (PES) របស់ប្រទេសម៉ុងតេណេហ្គ្រោ ឈ្នះបានសំឡេងគាំទ្រ ២៥,៥ភាគរយ ក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា)។រីឯគណបក្សសង្គមនិយមប្រជាធិបតេយ្យគាំទ្រអឺរ៉ុប (DPS) ដែលគ្រប់គ្រងប្រទេសម៉ុងតេណេហ្គ្រោ នៅចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០២០ បានជាប់លំដាប់ទី ២ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ២៣,៨ភាគរយ។គណបក្សចលនាអឺរ៉ុបបច្ចុប្បន្ន ឬ PES ដែលមានគោលនយោបាយគាំទ្រសហភាពអឺរ៉ុប ហើយក៏ចង់បានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសស៊ែរប៊ី ដែលជាប្រទេសជិតខាងនោះ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបានដឹកនាំប្រទេសតែឯងនោះទេ ហើយនឹងត្រូវស្វែងរកដៃគូនៅក្នុងសភាដែលមាន៨១អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាល។មេដឹកនាំរបស់គណបក្សចលនាអឺរ៉ុបបច្ចុប្បន្នឬ PES លោក Milojko Spaic បាននិយាយថា វាជាការទទួលបានលទ្ធផល «យ៉ាងអស្ចារ្យ» ដោយសារគណបក្សនេះ ទើបបង្កើតបានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។លោក Spaic បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក បន្ទាប់ពីលទ្ធផលបឋមត្រូវបានប្រកាសថា៖ «ខ្ញុំមិនគិតថា រឿងនេះធ្លាប់កើតមានពីមុននោះទេ នៅអឺរ៉ុប ដែលគណបក្សមិនមានអាសនៈក្នុងសភា ដែលមានដំណើរការតាំងពីខែសីហាឆ្នាំមុន រយៈពេលដប់ខែ ឈ្នះការបោះឆ្នោត និង (មានជ័យជម្នះ) ទល់នឹងអ្នកដែលដណ្តើមក្តោបក្តាប់ធនធានទាំងអស់របស់ប្រទេសនេះ»។គេរំពឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ នឹងប្រកាសលទ្ធផលចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខ។គណបក្សចំនួន ១៥និងសម្ព័ន្ធភាព កំពុងប្រជែងគ្នាដណ្តើមយកអាសនៈសភាចំនួន ៨១ នៅក្នុងប្រទេសដែលមានប្រជាជនតែជាង ៦២០.០០០នាក់មួយនេះ៕

រុស្ស៊ីចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ពីបទជួញដូរគ្រឿងញៀន

2023/06/12 09:42:27 am        101
រុស្ស៊ី៖ តន្ត្រីករ និងជាអតីតទាហានឆ័ត្រយោងជនជាតិអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ពីបទជួញដូរគ្រឿងញៀន ហើយការបង្ហាញខ្លួននៅតុលាការរបស់លោកបានជាប់ក្នុងបន្ទប់ឃុំឃាំងដែក ដែលត្រូវបានបង្ហាញតាមទូរទស្សន៍រដ្ឋ។ ប្រព័ន្ធតុលាការរបស់រុស្ស៊ី បានហៅឈ្មោះជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួននោះថា Michael Travis Leake អាយុ ៥១ ឆ្នាំ ដែលកាលពីពេលមុនជាអ្នកនិពន្ធបទចម្រៀង និងជាតន្ត្រីករនៅក្នុងក្រុមតន្រ្តីរ៉ុក «Lovi Noch» (Catch the night) របស់រុស្ស៊ី។ ទូរទស្សន៍រដ្ឋ Rossiya 24 បានបង្ហាញលោកកំពុងឈរនៅក្នុងបន្ទប់ពន្ធនាគារតុលាការកាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ៦ ខែមិថុនានៅទីក្រុងមូស្គូ។យោងតាមសេចក្តីថ្លែងការណ៍នៅលើកម្មវិធីផ្ញើសារ Telegram ដោយតុលាការដែលយុត្តាធិការសម្រេចគ្រប់រឿងក្តីរបស់ទីក្រុងមូស្គូ កាលពីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ បានឲ្យដឹងថា តុលាការតំបន់ Khamovniki ទីក្រុងមូស្គូ បានចាត់វិធានការចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់។ អតីតទាហានឆ័ត្រយោង និងជាតន្ត្រីករ ត្រូវបានចោទប្រកាន់ថា បើកអាជីវកម្មចែកចាយគ្រឿងញៀនពាក់ព័ន្ធនឹងយុវជន នឹងនៅជាប់ឃុំរហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ គេមិនទាន់ច្បាស់ទេថា លោក Leake មានមេធាវី ឬអត់នោះ។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា «យើងដឹងអំពីរបាយការណ៍នៃការចាប់ខ្លួនពលរដ្ឋអាមេរិកនៅទីក្រុងមូស្គូនាពេលថ្មីៗនេះ» ដោយបាននិយាយថា នៅពេលដែលពលរដ្ឋអាមេរិកម្នាក់ត្រូវបានឃុំខ្លួននៅបរទេស ក្រសួងស្វះស្វែងចូលទៅកាន់ស្ថានកុងស៊ុលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការដើម្បីផ្តល់ជំនួយនៅស្ថានកុងស៊ុលសមស្របទាំងអស់។ ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា ប្រសិនបើរកឃើញថាមានកំហុស លោក Leake អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋរបស់ខ្លួនម្តងហើយម្តងទៀតឱ្យចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែហានិភ័យនៃការចាប់ខ្លួនតាមអំពើចិត្តឬការយាយីដោយភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី។

ក្រុមយុវជនសង្គមស៊ីវិលចុះសិក្សាពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិគីរីរម្យ

2023/06/12 09:37:20 am        152
កំពង់ស្ពឺ៖ ក្រុមការងារ ១០០ រាត្រីបានបន្តបេសកម្មលើកទី ៤ ដោយរួមមានសហការជាមួយអង្គការមាតាធម្មជាតិ និងបណ្តាលអង្គការផ្សេងៗ នៅឧទ្យានជាតិគីរីរម្យ។ បេសកម្មនេះ ធ្វើឡើងដើម្បីសិក្សាពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិគីរីរម្យ។ មានប្រជាពលរដ្ឋ យុវជនរាប់ពាន់នាក់បានទៅទស្សនាឧទ្យានជាតិគីរីរម្យ ដែលមានតំបន់ស្អាតៗជាង ៣០ កន្លែង។ក្រុមការងារ ១០០ រាត្រី បញ្ជាក់ថា ថ្មីនេះ អេឡិចជាជនបរទេស បានបំផុសអោយយុវជនទៅរារាំងការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន ដែលវិនិយោគនៅក្នុងតំបន់ដែលបានប្រែក្លាយគីរីរម្យជាកន្លែងស្ងាត់ ទៅមិនដល់ បាននាំចំនូលជូនពលរដ្ឋក្នុងតំបន់ និងរដ្ឋយ៉ាងច្រើនតាមរយៈអេកូទេសចរណ៍។ក្រុមការងារ ១០០ រាត្រីបញ្ជាក់ថា៖«យើងខ្ញុំសូមអំពាវនាវឲ្យយុវជនឈប់ចាញ់កល អេឡិច ដោយបញ្ឈប់ការប្រឆាំងទាំងឡាយណាដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិ ព្រមទាំងការប្រឆាំងទាំងឡាយណាដែលគ្មានហេតុផលច្បាស់លាស់»។ក្រុមការងារ១០០រាត្រី និងបញ្ចេញនូវរបាយការណ៍ស្តីអំពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេចរណ៍នៅតំបន់ឧទ្យានជាតិ ព្រមទាំងធ្វើសន្និសិទការសែតនៅពេលខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM