សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ក្នុងឱកាសអញ្ជើញចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀត នៅស្រុកត្រាំកក់

2023/06/11 07:44:45 am        296
តាកែវ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។ជំនួបសំណេះសំណាលនឹងធ្វើឡើងនៅរោង ចក្រ គ័នថេក ខេមបូឌា អ៊ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តអញ្ជើញជួបកម្មករកម្មការិនីជិត ២ ម៉ឺននាក់ នៅស្រុកត្រាំកក់ខេត្តតាកែវ សម្ដេចបន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំអស់ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងជាពិសេសស្រ្ដីដែលមានផ្ទៃពោះ ដើម្បីទទួលបានព័ត៌មាននានាអំពីបងប្អូនកម្មករនិយោជិតដោយផ្ទាល់។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា គឺជាគោលនយោបាយពង្រាយរោងចក្រ ទៅតាមបណ្ដាខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋដោផ្ទាល់នៅមូលដ្ឋាន មិនមែនមានរោងចក្រនៅតែរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីបានចុះជួបជាមួយកម្មករ និយោជិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនរួចហើយ សម្ដេចនឹងបន្តចុះជួបជាមួយកម្មករនិយោជិតនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជា ខេត្តពោធិ៍សាត់ កំពង់ចាម និងខេត្តស្វាយរៀង។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើសិនជាអត់មានរោងចក្រទាំង ៨៦រោងចក្រ នៅក្នុងខេត្តតាកែវនោះទេ កម្មករនិយោជិតច្បាស់ណាស់ថា នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ហើយពលរដ្ឋខ្លះទៀតនឹងបន្តប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការធម្មតា។សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ននេះកម្លាំងពលកម្មមួយភាគធំ ត្រូវចូលមកវិស័យឧស្សាហកម្ម សេវាកម្ម និងមួយផ្នែកទៀតកំពុងធ្វើការនៅតាមបណ្ដាប្រទេសជាមិត្តរបស់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នប្រជាពលរដ្ឋបែរមកប្រើប្រាស់វិធីសាស្រ្ដធ្វើស្រែ ធ្វើកសិកម្មបែបទំនើប ដោយប្រើប្រាស់គោយន្តច្រើន ប៉ុន្ដែសម្ដេចតេជោ បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្តប្រើប្រាស់គោ-ក្របី ដើម្បីរួមចំណែកក្នុងការធ្វើកសិកម្មរបស់ប្រជាកសិករ។សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបានចំណូលចំណាយរបស់ខេត្ត ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ ការណែនាំនេះ បន្ទាប់ពីសម្ដេចសាកសួរអភិបាលខេត្តតាកែវ ពាក់ព័ន្ធប្រាក់ចំណូលរបស់កម្មករ កម្មការិនីក្នុងខេត្ត តែអភិបាលខេត្តរូបនោះឆ្លើយតបមិនច្បាស់លាស់។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧។ បច្ចុប្បន្នកម្ពុជាមានរោងចក្រជិត១៤០០រោងចក្រជាមួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយវិស័យរោងចក្រកាត់ដេររបស់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវតែកម្ចាត់ចោលពួកជ្រុលនិយម ដែលបំផ្លាញជាតិខ្លួនឯង ខណៈក្រុមជ្រុលនិយមទាំងនោះ តែងតែធ្វើសកម្មភាពនានាទាមទារឱ្យបរទេសកៀបសង្កត់មកលើកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុមការងារដែលធ្វើសុន្ទរកថា ជូនសម្ដេចត្រូវពិនិត្យឱ្យបាន ហ្មត់ចត់ ខណៈសុន្ទរកថា របស់សម្ដេចកាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះ មានការខុសឆ្គងចំនួនតួរលេខនៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈតួរលេខដែលត្រឹមត្រូវ គឺសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ មានចំនួន ៥,២ ភាគរយហើយឆ្នាំនេះ ព្យាករណ៍ទុកគឺមានចំនួន ៥,៦ ភាគរយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួបរបស់សម្ដេច ជាមួយកម្មករនិយោជិត បានធ្វើឱ្យរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ និងការរៀបចំគោលនយោបាយនានា ដើម្បីគាំពារដល់កម្មករនិយោជិតទាំងអស់។សម្ដេចតេជោ អំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយ មិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ខណៈសង្គ្រាមបានបំផ្លាញអ្វីគ្រប់បែបយ៉ាង និងធ្វើឱ្យមានសោកនាដកម្មជាច្រើន ហើយមានសន្តិភាព គឺមានការអភិវឌ្ឍ។សម្តេចតេជោ ហ៊ុន សែន សម្ដែងការអបអរសាទរចំពោះម្ចាស់រោងចក្រ និងថៃកុងឡានដឹកកម្មការិនីរោងចក្រនៅខេត្តតាកែវ នាព្រឹកនេះ ដែលបានយកចិត្តទុកដាក់ខ្ពស់សម្រាលការលំបាក ចំពោះកម្មការិនីមានផ្ទៃពោះក្នុងការធ្វើការងារ និងពេលធ្វើដំណើរទៅធ្វើការងារជាប្រចាំថ្ងៃ។សម្តេចតេជោ ហ៊ុន សែន បន្តផ្ដាំផ្ញើដល់កម្មករកម្មការិនីទាំងអស់កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាត​ឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល ៣ ថ្ងៃក្នុងឱកាសពេលបោះឆ្នោតនេះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជម្រើសដ៏ល្អជាងគេ គឺបន្តបោះឆ្នោតដល់គណបក្សប្រជាជន ដើម្បីធានាដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ឯកឧត្តម វេង សាខុន ជួបសំណេះសំណាលជាមួយសមាជិកយុវជនបក្សថ្មីចំនួន ៣៤១៧នាក់​មកពីឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម

2023/06/10 08:00:51 pm        420
កំពង់ចាម៖ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកយុវជនបក្សថ្មីសរុបចំនួន ៣៤១៧នាក់មកពីឃុំទ្រាន ឃុំរអាង ឃុំគៀនជ្រៃ ឃុំអំពិល និងឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម​នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់សមាជិកយុវជនបក្សថ្មីទាំង ៣ ៤១៧នាក់ ត្រូវដឹងគុណ វិរៈភាព និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ប្រធានគណបក្ស ដើម្បីបុព្វហេតុប្រទេសជាតិ និងសុខសន្តិភាពសម្រាប់ប្រជាជនយើង។ សមាជិកយើងទាំងអស់ត្រូវរួមគ្នារក្សាម្លប់សន្តិភាពនេះឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ព្រោះថាមានសុខសន្តិភាពទើបមានការអភិវឌ្ឍ មានការរីកចម្រើន មានសុខសន្តិភាព ស្ថេរភាពសង្គម ទើបប្រជាជនយើងអាចរស់នៅជុំគ្រួសារដោយកក់ក្តៅ មានសិទ្ធសេរីភាពពេញលេញ។ ហេតុនេះ យើងទាំងអស់គ្នាត្រូវបន្តគាំទ្រសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តមក៏បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងកំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនរបស់ក្រុមការងារគណបក្សទាំងអស់ដែលបានចុះជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថាក្រុមការងារនឹងបន្តសកម្មភាពដ៏សកម្មនេះ ដើម្បីប្រជាពលរដ្ឋយើង៕

ឯកឧត្តម វេង សាខុន សំណេះសំណាលជាមួយសមាជិកបក្សដទៃ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2023/06/09 03:25:30 pm        192
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សដទៃ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន ១៤០នាក់ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ។មានមតិសំណេះសំណាលទៅកាន់បងប្អូនដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរពីគណបក្សដទៃ ដើម្បីមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទាំង ១៤០នាក់ ឯកឧត្តមបានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី។ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ហើយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា សមាជិកថ្មីយើងនឹងក្លាយជាសកម្មជនដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើងឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ឯកឧត្តមបញ្ជាក់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចំរើនជឿនលឿនបាន។ឯកឧត្តមក៏បានណែនាំ​ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៤០រូប គោរពលក្ខន្តិកៈរបស់គណបក្ស រក្សាគោលជំហរស្មោះត្រង់ចំពោះគណបក្ស ត្រូវផ្សព្វផ្សាយអំពីអំពើល្អ និងសមិទ្ធផលជាច្រើនដែលសម្តេចប្រធាន និងគណបក្សបាន និងកំពុងសម្រេច ពិសេសទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចប្រធាន និងគណបក្សឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

មនុស្សយ៉ាងហោច៩នាក់រងរបួសនៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីនៅទីក្រុង Kherson

2023/06/09 02:12:09 pm        125
អ៊ុយក្រែន៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការបាញ់ផ្លោងរបស់រុស្សី បានធ្វើឱ្យមនុស្សយ៉ាងតិច៩នាក់ រងរបួសនៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា) ខណៈដែលអ្នកស្រុកកំពុងត្រូវបានជម្លៀសចេញ ដោយសារតែទឹកជំនន់ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញទំនប់ Kakhovka ។ដំបូងឡើយ ការិយាល័យអគ្គព្រះរាជអាជ្ញាបាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់រុស្ស៊ី ប៉ុន្តែក្រោយមកបាននិយាយថាមិនមានការស្លាប់ត្រូវបានរាយការណ៍នោះទេ។អ្នកយកព័ត៌មានរបស់សារព័ត៌មាន រ៉យទ័រ ម្នាក់នៅទីក្រុង Kherson បាននិយាយថា លោកអាចឮសំឡេងដែលហាក់ដូចជាការបាញ់កាំភ្លើងធំ។ ប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមការវាយលុកពេញបន្ទុកលើអ៊ុយក្រែនកាលខែកុម្ភៈ ឆ្នាំ ២០២២ បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល ទោះបីជាខ្លួនបានទម្លាក់គ្រាប់បែកទៅលើទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ។អភិបាលក្រុង លោក Oleksandr Prokudin បាននិយាយកាលព្រឹកថ្ងៃព្រហស្បតិ៍ថា ៦៨% នៃដែនដីលិចទឹកនៅក្នុងតំបន់ Kherson គឺស្ថិតនៅលើច្រាំងទន្លេ Dnipro ខាងឆ្វេងដែលកាន់កាប់ដោយរុស្ស៊ី។ប្រទេសរុស្ស៊ីបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនពីការបាញ់ផ្លោងលើកម្មករជួយសង្គ្រោះនៅតំបន់ Kherson ដែលកាន់កាប់ដោយរុស្ស៊ី ហើយភាគីម្ខាងៗបានបន្ទោសគ្នាទៅវិញទៅមកចំពោះការបំផ្លិចបំផ្លាញស្ថានីយវារីអគ្គិសនី Kakhovka និងទំនប់ កាលពីថ្ងៃអង្គារ៕

ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀនឥស្លាមអាល់អីមីយ៉ះ នៅស្រុកតំបែរ

2023/06/09 01:52:59 pm        162
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលារៀនឥស្លាមអាល់អីមីយ៉ះ ភូមិសែនចំរើន ស្ថិតក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ក្នុងពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម លោក លោកស្រីជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ផងដែរ។ មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំសេដា ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងអគារសិក្សាដ៏ស្រស់ស្អាតនេះតែម្តង។សមិទ្ធផលទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា គឺប្រសូត្រចេញបាន ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ដឹកនាំដោយសម្តេចតេជោ ហើយសម្តេចតេជោនឹងបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុនឥតឈប់ឈរបន្ថែមទៀត។ អគារសិក្សាដ៏ស្រស់ស្អាតនេះ សំដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់យើង ដែលជាការងារដ៏សំខាន់ និងមិនអាចមើលរំលងបាន ហេតុនេះឯកឧត្តមបានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្រៀន និងអប់រំក្មួយៗជាសិស្ស ហើយក្មួយៗដែលជាសិស្ស និងជាយុវជនជំនាន់ក្រោយទៀតសោតក៏ត្រូវខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនធានប្រកបដោយសមត្ថភាព ចូលរួមជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសយើងកាន់តែរីកចម្រើននាថ្ងៃអនាគត។ ឯកឧត្តមបន្ថែមថា ក្នុងដំណើរបេសកកម្មចុះមូលដ្ឋានស្រុកតំបែរអស់រយៈពេល២៤ឆ្នាំ កន្លងទៅនេះរបស់ឯកឧត្តម ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរទាំងអស់នឹងបន្តគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។សូមជម្រាបជូនថា អគារសិក្សា ០១ខ្នង នេះមានទំហំ ៧,៧ × ២២ម៉ែត្រ បន្ទប់រៀនចំនួន ០៣បន្ទប់ ដែលថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ៧១,២លានរៀល អង្គការអាល់អាប់រ៉ត និងសប្បុរសជនចំនួន ១៤,៦លានរៀល៕

ប្រាក់ដុល្លារធ្លាក់ថ្លៃ ដោយសារការកើនឡើងនៃការទាមទារប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ នៅសហរដ្ឋអាមេរិក

2023/06/09 01:23:41 pm        151
អាមេរិក៖ តម្លៃប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ដោយសារផលចំណូលទាបរបស់រតនាគារសហរដ្ឋអាមេរិក បន្ទាប់ពីការកើនឡើងនៃការទាមទារប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើប្រចាំសប្តាហ៍ បានធ្វើឲ្យក្តីរំពឹងរបស់ពាណិជ្ជករដែលថា ការដំឡើងអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក កាន់តែជិតមកដល់ ខណៈការយកចិត្តទុកដាក់ បានបង្វែរទៅលើសប្តាហ៍ដ៏មមាញឹកខាងមុខ ដែលមានកិច្ចប្រជុំជាបន្តបន្ទាប់របស់ធនាគារកណ្តាល។ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថាចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យទាមទារប្រាក់អត្ថប្រយោជន៍ពីការអត់ការងារធ្វើ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១ឆ្នាំកន្លះ កាលពីសប្តាហ៍មុន ទោះបីជាការបញ្ឈប់ពីការងារ ទំនងជាមិនកើនឡើងខ្ពស់ក៏ដោយ ព្រោះថាទិន្នន័យនោះ បានក្តោបលើថ្ងៃឈប់សម្រាកប្រារព្ធទិវារំលឹកគុណ (Memorial Day) ដែលអាចបន្ថែមនូវការប្រែប្រួលមួយចំនួន។ទោះជាយ៉ាងណាក៏ដោយ ចំណុចនោះសមល្មមនឹងធ្វើឲ្យតម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ដល់កម្រិតទាបជាងពីរសប្តាហ៍ ធៀបនឹងរូបិយប័ណ្ណផ្សេង នៅក្នុងរដូវកាលមុន ខណៈក្រុមវិនិយោគិន បានយកទិន្នន័យនោះធ្វើជាសញ្ញាដែលបង្ហាញថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ។សន្ទស្សន៍ប្រាក់ដុល្លារចុងក្រោយ ឈរនៅតម្លៃ ១០៣,៣៥ ក្នុងការជួញដូរនៅអាស៊ីដំបូង កាលពីថ្ងៃសុក្រ ដោយបានធ្លាក់ចុះច្រើនជាង ០,៧ភាគរយ នៅក្នុងរដូវកាលមុន ដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនសប្តាហ៍។ បើធៀបនឹងប្រាក់យ៉េនរបស់ប្រទេសជប៉ុន ប្រាក់ដុល្លារអាមេរិក បានធ្លាក់ដល់កម្រិតទាបមួយសប្តាហ៍ ក្នុងតម្លៃ ១៣៨,៧៦៥ ដោយធ្លាក់តាមផលចំណូលរបស់រតនាគារសហរដ្ឋអាមេរិក៕

មនុស្សរាប់ម៉ឺននាក់ចូលរួមដង្ហែព្យុហយាត្រាឥន្ទធនូនៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល

2023/06/09 01:17:38 pm        135
អ៊ីស្រាអែល ៖ មនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមព្យុហយាត្រាឥន្ទធនូប្រចាំឆ្នាំរបស់ពួកគេ ជាការគាំទ្រដល់សិទ្ធិនៃសមាជិកសហគមន៍មនុស្សស្រលាញ់ភេទដូចគ្នាឬ LGBTQ+ ។  អំឡុងពិធីដង្ហែព្យុហយាត្រានេះ ពួកគេបានគ្រវីទង់ឥន្ទធនូ និងរាំលេងកម្សាន្ត ឆ្លងកាត់តាមផ្លូវក្នុងសម្លៀកបំពាក់ចម្រុះពណ៌ ស្របពេលដែលក្រុមមន្រ្តីនគរបាល ត្រូវបានដាក់ពង្រាយ ដើម្បីធានាសន្តិសុខ ។  ក្រុមអ្នកស្រឡាញភេទដូចគ្នា និងក្រុមអ្នកគាំទ្ររបស់ពួកគេ គឺជាក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលបានតវ៉ាអស់រយៈពេលជាង ២២សប្តាហ៍មកហើយ ប្រឆាំងនឹងរដ្ឋាភិបាលចម្រុះជាតិនិយមសាសនារបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។  សហគមន៍មួយនេះ បានរាយការណ៍ពីកំណើនឧបទ្ទេវហេតុប្រឆាំងនឹងក្រុម LGBTQ ចំនួន ៤០០ភាគរយ ចាប់តាំងពីគណៈរដ្ឋមន្រ្តីរបស់លោក Netanyahu ត្រូវបានលើកបន្តុបកាលពីខែធ្នូ ឆ្នាំកន្លងទៅ ៕

កុមារ ៣០០នាក់ត្រូវបានជម្លៀសចេញពីមណ្ឌលកុមារកំព្រាដែលមានទារកស្លាប់ស្ថិតក្នុងទីក្រុង Khartoum

2023/06/09 01:08:02 pm        166
ស៊ូដង់៖ ប្រទេសស៊ូដង់ កុមារប្រហែល ៣០០នាក់ ត្រូវបានជម្លៀសចេញពីមណ្ឌលកុមារកំព្រានៅក្នុងទីក្រុង Khartoum ប្រទេសស៊ូដង់ ជាទីដែលទារករាប់សិបនាក់ កាលពីខែមុន ត្រូវបានគេរកឃើញថាបានស្លាប់ ចាប់តាំងពីពាក់កណ្តាលខែមេសារហូតមក ដោយសារតែសង្រ្គាមរវាងភាគីជម្លោះយោធាទាំង២ ។  គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលសម្របសម្រួលការជម្លៀសកុមារកាលពីថ្ងៃពុធ និយាយថា កុមារអាយុចម្លោះពី ១ឆ្នំា ទៅ ១៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ទីសុវត្ថិភាពស្ថិតនៅទីក្រុង Wad Madani ដែលមានចម្ងាយប្រហែល ២០០គ.ម ភាគអាគ្នេយ៍ទីក្រុង Khartoum ។  ICRCបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដំបូងថា កុមារ ២៨០នាក់ និងអ្នកមើលថែកុមារ ៧០នាក់ ត្រូវបានជម្លៀសចេញ ហើយអ្នកនាំពាក្យរបស់ ICRC និយាយថា ចំនួនកុមារដែលត្រូវបានជម្លៀសខ្លួនចេញ បានកើនឡើងដល់ ៣០០នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ។  ចំនួនកុមារខាងលើ ត្រូវបានបញ្ជាក់ដោយលោក Siddig Frini គឺជាអគ្គនាយកក្រសួងអភិវឌ្ឍន៍សង្គមទីក្រុង Khartoum ដែលគ្រប់គ្រងមណ្ឌលមើលថែកុមារមួយនេះ ។  ដោយឡែក លោក Mandeep O'Brien គឺជាអ្នកតំណាងមូលនិធិកុមារអន្តរជាតិ UNICEFរបស់អង្គការសហប្រជាជាតិ(UN)ប្រចាំនៅក្នុងប្រទេសស៊ូដង់ និយាយថា ការជម្លៀសខ្លួន បានផ្តល់ក្តីសង្ឃឹមថ្មី ស្របពេលជម្លោះនៅតែបន្តនៅក្នុងប្រទេសស៊ូដង់ ៕

ក្រុមសហគមន៍ជនជាតិដើមភាគតិច Zapatista ដង្ហែក្បួននៅទីក្រុង Mexico City ដើម្បីទាមទារឲ្យបញ្ចប់រលកនៃអំពើហិង្សា

2023/06/09 01:04:39 pm        149
ម៉ិកស៊ិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមាជិករាប់រយនាក់របស់សហគមន៍ជនជាតិដើមភាគតិច Zapatista និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានដង្ហែក្បួននៅទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់រលកនៃអំពើហិង្សាដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ជនជាតិដើមភាគតិចរបស់ពួកគេ ។  ក្រុមបាតុករទាំងនេះ បានទាមទារឲ្យបញ្ចប់អំពើហិង្សាដែលពួកគេនិយាយថា គឺជាការវាយប្រហារប្រឆាំងនឹងកងទ័ពរំដោះជាតិ Zapatista ឬ EZLNដែលជាកងកម្លាំងប្រដាប់អាវុធប្រយុទ្ធ ដើម្បីសិទ្ធិជនជាតិដើមភាគតិច នៅរដ្ឋ Chiapas។  សហគមន៍ Zapatista និយាយថា ក្រុមប្រដាប់អាវុធមួយនេះ រងការវាយប្រហារពីក្រុមទាហានប៉ារ៉ា នៅក្នុងរដ្ឋ Chiapas ។  លោក Raul Romero គឺជាបាតុករ និងជាសង្គមវិទូមួយរូប និយាយថា ពួកយើងស្នើសុំឲ្យបញ្ឈប់ការវាយប្រហារពីក្រុមទាហានប៉ារ៉ា ដែលបានរួមដៃគ្នាជាមួយក្រុមឧក្រិដ្ឋជន ធ្វើឲ្យរដ្ឋ Chiapas ជិតធ្លាក់ក្នុងសង្រ្គាមស៊ីវិល ៕

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីទាមទារឲ្យមានការបញ្ជូនអាវុធ និងគ្រាប់រំសេវកាន់តែលឿនទៅកាន់សមរភូមិមុខ

2023/06/09 12:34:31 pm        192
រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទាមទារឲ្យមានការបញ្ជូនអាវុធ និងគ្រាប់រំសេវកាន់តែលឿនដល់កងកងកម្លាំងដែលចូលរួមធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែ។  លោក Shoigu បាននិយាយប្រាប់ក្រុមមន្រ្តីភស្តុភារ និងក្រុមអ្នកតំណាងឧស្សាហកម្មយោធាថា រថពាសដែកថ្មី យានប្រយុទ្ធថ្មើរជើង និងរថក្រោះ ត្រូវការយ៉ាងបន្ទាន់នៅសមរភូមិមុខ ។  លោកបានលើឡើងផងដែរថា កងកម្លាំងរុស្ស៊ី បានរារាំងការវាយបករបស់អ៊ុយក្រែននៅតំបន់ Zaporizhzhia កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។  ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ពីលទ្ធផលនៅសមរភូមិមុខ ។  លោក Shoigu និយាយថា គ្រាន់តែចូលរួមប្រយុទ្ធរយៈពេល ២ម៉ោងប៉ុណ្ណោះ ទាហានរបស់ពួកយើងបានបំផ្លាញរថក្រោះ ៣០គ្រឿង និងយានប្រយុទ្ធថ្មើរជើង ១០គ្រឿង ។ គ្រឿងយុទ្ធោបករណ៍បែបនេះ ត្រូវការបន្ទាន់នៅទីនោះ ។ ពួកយើងត្រូវតែប្រញាប់បញ្ជូនទៅកាន់ទីនោះ ។  ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបយានដ្រូនបន្ថែមទៀតផងដែរ ដោយបង្ហាញឲ្យឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហាររបស់រុស្ស៊ី ទៅលើរថក្រោះអ៊ុយក្រែននៅតំបន់ Zaporizhzhia ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
06/24/2026 07:06 AM
មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM