សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

បារាំងត្រៀមខ្លួនសម្រាប់ការកើនឡើងតម្រូវការថាមពល ដែលជំរុញដោយរថយន្ត EV និងឥន្ធនៈជំនួស

2023/06/08 11:05:42 am        112
បារាំង៖ ប្រតិបត្តិករបណ្តាញអគ្គិសនី RTE បានឲ្យដឹងកាលពីថ្ងៃពុធថា រថយន្តអគ្គិសនី និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ទំនងជាជំរុញឲ្យមានការកើនឡើងនូវតម្រូវការថាមពលរបស់ប្រទេសបារាំង នៅឆ្នាំ២០៣៥ ដែលមានន័យថា បារាំងនឹងត្រូវរក្សាសមត្ថភាពនុយក្លេអ៊ែរដែលមានស្រាប់របស់ខ្លួនបន្តទៀត។សហភាពអឺរ៉ុប ឬ EU កាលពីខែមីនា បានអនុម័តច្បាប់មួយ ដើម្បីបញ្ចប់ការលក់រថយន្តថ្មីដែលបញ្ចេញ C02 នៅឆ្នាំ២០៣៥។ ដើម្បីសម្រេចគោលដៅនោះ អគ្គិសនីគឺត្រូវការជាចាំបាច់ ដើម្បីផ្ដល់ថាមពលដល់ទាំងរថយន្តអគ្គិសនី (EV) និងរោងចក្រផលិតថាមពលថ្ម ដែលក្រុមហ៊ុនផលិតរថយន្តត្រូវការដើម្បីធ្វើការផលិត។ ការផលិតឥន្ធនៈអាកាសចរណ៍សំយោគក៏ពឹងផ្អែកខ្លាំងលើថាមពលផងដែរ។របាយការណ៍អាកាសធាតុ និងថាមពលរបស់ប្រតិបត្តិករបណ្តាញអគ្គិសនី (RTE) បានឲ្យដឹងថា ដោយសារចំណុចនេះ ការប្រើប្រាស់អគ្គិសនីទំនងជាកើនឡើងជិត ១០តេរ៉ាវ៉ាត់ម៉ោង (TWh) ជាមធ្យម ក្នុងមួយឆ្នាំ នាទសវត្សរ៍ក្រោយ ដល់ចន្លោះពី ៥៨០ ទៅ ៦៤០TWh ក្នុងឆ្នាំ២០៣៥។តម្រូវការនេះ បានស្ថិតនៅក្រោមកម្រិតមុនការរីករាលដាលនៃជំងឺរាតត្បាត ហើយមានតែពីឆ្នាំ២០២៥ ប៉ុណ្ណោះ ដែលរបាយការណ៍ព្យាករថា កំណើនតម្រូវការ នឹងត្រូវគ្នាទៅនឹងកម្រិតដែលបានជួបប្រទះចុងក្រោយ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលកងនាវាផ្ទុកថាមពលនុយក្លេអ៊ែរថ្មី ត្រូវបានសាងឡើង ដើម្បីទប់ទល់ស្ថានការណ៍។ថាមពលនុយក្លេអ៊ែរជាធម្មតា បានផ្គត់ផ្គង់ប្រហែល ៧០ភាគរយ នៃការផ្គត់ផ្គង់របស់ប្រទេសបារាំង ហើយនឹងនៅតែរក្សាទុកបន្តទៀត ប៉ុន្តែការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក៏នឹងកើនឡើងផងដែរ។ ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យថ្មីនៅលើគោក ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើកំណើនដែលអាចកកើតឡើងវិញរហូតដល់ឆ្នាំ២០៣០។ ថាមពលខ្យល់នៅឆ្នេរសមុទ្រត្រូវបានគេរំពឹងថា នឹងល្អជាង ក្នុងនាមជាប្រភពនៃកំណើននាំមុខគេ ក្នុងចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥៕

សម្ដេចតេជោ៖ ជនណាមានបំណងបំផ្លាញសន្ដិភាពរបស់កម្ពុជាមិនត្រូវអត់ឱនឱ្យជាដាច់ខាត

2023/06/08 10:55:26 am        179
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តមាន​ប្រសាសន៍​សង្គត់ធ្ងន់ថា នឹងមិនអត់ឱនឱ្យដាច់ខាតចំពោះក្រុមជនអាក្រក់​ដែលមានបំណងបំផ្លាញ សន្ដិភាពរបស់កម្ពុជា ខណៈប្រទេសកម្ពុជាទម្រាំទទួលបានសុខសន្ដិភាពពេញលេញដូចសព្វ សម្ដេចតេជោ បានយកសាច់ស្រស់ ឈាមស្រស់ទៅប្ដូរពីរបបប្រល័យពូជសាសន៍ និងខិតខំកសាងប្រទេសពីសូន្យមកវិញ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ ម៉ឺននាក់នៅរោងចក្រសហគ្រាសចំនួន ៥ ស្ថិត ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករកម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជាឱ្យបាន ពីព្រោះមានបើរក្សាសន្ដិភាពប្រទេសកម្ពុជាគឺនឹងមានការអភិវឌ្ឍបន្តទៀតលើគ្រប់វិស័យ ខណៈដែល​ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមានទាំងការ​អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធថ្មីៗ ទំនើប និងកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់​ឆ្នាំផងដែរ។ សូមជាម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិច្បាស់លាស់ ដូចជានយោបាយ ឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់​សព្វថ្ងៃ និងបានអនុវត្តយុទ្ធសាស្រ្ដចតុកោណដោយជោគជ័យបានបង្កើតការងារ និងសេដ្ឋកិច្ចជាតិ នាំកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុតដូចសព្វថ្ងៃនេះ៕ អត្ថបទ វ៉ន ដារ៉ា

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បដិសេធការចោទប្រកាន់ ការញុះញង់ក្នុងឃាតកម្មលើមេធាវីម្នាក់

2023/06/08 10:44:17 am        96
ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Imran Khan កាលពីថ្ងៃពុធ បានបដិសេធនៅក្នុងទីក្រុង Lahore ពីការជាប់ពាក់ព័ន្ធតាមការចោទប្រកាន់លើលោក បន្ទាប់ពីនគរបាលបានកំណត់ជាផ្លូវការក្នុងការជាប់ពាក់ព័ន្ធជាមួយឃាកម្មដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលើមេធាវីម្នាក់ ដែលកំពុងស្វែងរកការចោទប្រកាន់ពីបទញុះញង់មកលើរូបលោក។ នគរបាលបានចុះបញ្ជី ការញុះញុងចំពោះករណីឃាតកម្ម លើអតីតវីរបុរសកីឡាគ្រីឃីត លោក Khan មានអាយុ៧០ឆ្នាំ ដែលប្រឈមបទចោទប្រកាន់រាប់សិបករណី ចាប់តាំងពីការបណ្តេញលោកចេញនៅក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅក្នុងសភា កាលពីខែមេសា ឆ្នាំមុន។ លោក Abdur Razaq ជាមេធាវីដែលត្រូវបានធ្វើឃាត បានដាក់បណ្តឹងនៅតុលាការ ស្វែងរកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការប៉ះបោរប្រឆាំងនឹងលោកKhan សម្រាប់ការរំលាយរដ្ឋាភិបាលរបស់លោក បន្ទាប់ពីញ្ញាតិដកសេចក្តីទុកចិត្ត។នគរបាលនិយាយថា លោក Razaq កំពុងធ្វើដំណើរទៅកាន់តុលាការ កាលពីថ្ងៃអង្គារ ពេលនោះខ្មាន់កាំភ្លើងជិះម៉ូតូមួយគ្រឿង បានបាញ់សម្លាប់លោក។ យោងតាមរបាយការណ៍របស់នគរបាលដែលត្រូវបានគេដាក់បណ្តឹង និងបានឃើញដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កូនប្រុសរបស់លោក Razaq លោក Siraj Ahmad ដែលជាមេធាវីដែរនោះ បានប្រាប់នគរបាលថា ឪពុករបស់លោកត្រូវបានសម្លាប់ដោយមនុស្សមិនស្គាល់អត្តសញ្ញាណ ដោយមានការញុះញុងពីអតីតនាយករដ្ឋមន្ត្រី។ គេនៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើមានការជាប់ពាក់ព័ន្ធដែរឬទេរវាងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ និងលោក Khan។ កាលពីសប្តាហ៍មុន លោក Khan ត្រូវបានដោះលែងឲ្យនៅក្រៅឃុំលើបទចោទប្រកាន់ភេរវកម្ម ពីការញុះញុងឲ្យមានអំបើហិង្សាប្រឆាំងយោធា ដោយក្រុមអ្នកគាំទ្រដែលធ្វើការតវ៉ា បន្ទាប់ពីលោក ត្រូវបានចាប់ឃ្លួន និងឃុំខ្លួនកាលពីថ្ងៃទី៩ ខែឧសភា ក្នុងបណ្តឹងអំពើពុករលួយ៕

ការចាកចេញរបស់រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក ទំនងនាំឲ្យមានការលាលែងពីតំណែងថែមទៀត

2023/06/08 10:09:16 am        115
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត អាចនឹងធ្វើតាមរដ្ឋមន្ត្រីការបរទេស ក្នុងការលាលែងពីតំណែង ដើម្បីទៅឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី ខណៈការប្រកួតប្រជែងស្នងតំណែងលោក ចាប់ផ្ដើមធ្វើឲ្យទំហំរដ្ឋាភិបាលកាន់តែតូច។ រដ្ឋមន្ត្រីការបរទេស លោក Marcelo Ebrard ដែលជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលដែលមានសិទ្ធិខ្ពស់ជាងគេ ក្នុងការបានធ្វើជាមេដឹកនាំបន្ទាប់របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយ ដើម្បីយកពេលវេលាទៅផ្តោតលើយុទ្ធនាការរបស់លោក ដើម្បីក្លាយជាបេក្ខជន សម្រាប់គណបក្សចលនាសង្គ្រោះជាតិឆ្វេងនិយម (MORENA) ដែលកំពុងកាន់អំណាច។សេចក្ដីប្រកាសរបស់លោក Ebrard បានធ្វើឡើងបន្ទាប់ពីមានការជជែកតវ៉ាជាច្រើនខែដែលថា បុគ្គលដែលមានបំណងចង់ឈរឈ្មោះជាប្រធានាធិបតីរបស់គណបក្ស MORENA គួរតែលាលែងពីតួនាទី ដើម្បីធានាឲ្យមាននូវសមរភូមិប្រកួតប្រជែងស្មើភាពគ្នា សម្រាប់ការប្រជែងស្នងតំណែងលោក Lopez Obrador ដែលនឹងបញ្ចប់អាណត្តិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។វាហាក់បីដូចជាលោក Ebrard កំពុងទទួលបានជ័យជម្នះពីការជជែកដេញដោលនោះ ហើយជំនួយការជាច្រើនរូបរបស់ប្រធានាធិបតី មើលទៅទំនងជាត្រៀមដើរតាមលោករដ្ឋមន្ត្រីការបរទេសរូបនេះ ក្នុងឆាប់ៗ ដោយប្រភពពីរដ្ឋាភិបាលចចំនួនពីរ បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Adan Augusto Lopez ក៏គ្រោងនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយដែរ ដើម្បីផ្តោតលើការប្រឹងប្រែងដណ្ដើមតំណែងប្រធានាធិបតី។គណបក្សនេះគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការមួយ នៅថ្ងៃអាទិត្យ ដើម្បីកំណត់ច្បាប់ការប្រកួតប្រជែងផ្ទៃក្នុង។ ប្រធានគណបក្ស MORENA លោក Mario Delgado បាននិយាយបន្ទាប់ពីការប្រកាសរបស់លោក Ebrard ថា ចុងក្រោយ បេក្ខជនប្រជែងតំណែងប្រធានាធិបតី នឹងត្រូវចុះចេញពីតួនាទី ដើម្បីធានាថា ការប្រកួតប្រជែងមានភាពយុត្តិធម៌៕

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករ-កម្មការិនី ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នាថ្ងៃទី២៣ខែកក្កដាខាងមុខ

2023/06/08 10:02:06 am        245
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់កុំភ្លេច នូវ​កាតព្វកិច្ច​របស់ខ្លួនប្រាំឆ្នាំម្តង ដោយសូមទៅចូលរួមបោះឆ្នោតសកល​អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ​សរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខណៈរដូវកាលបោះឆ្នោតកាន់ តែខិតជិតមកដល់ហើយ ដូច្នេះបងប្អូនកម្មករ-កម្មការិនីទាំងអស់​កុំភ្លេចទៅចូលរួមបោះឆ្នោត ហើយក៏កុំភ្លេចបោះជូនដល់គណបក្ស​ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា​ទេវតា និងលេខរៀងទី១៨ផងដែរ។នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់​បងប្អូន​កម្មករ-កម្មការិនីផងដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលនាំ​ឲ្យប្រទេសមាន សខុសន្តិភាព និងការអភិវឌ្ឍ ហើយគណបក្សនេះក៏ជាគណបក្សតែមួយគតដែល​មានលទ្ធភាពការពារនូវ សុខសន្តិភាពជូនជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបផងដែរ។សម្តេច ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនគ្រាន់តែសន្យាចោលនោះទេ ​ពោលគឺធ្វើអ្វីគ្រប់យ៉ាងមានចក្ខុវិស័យវែងឆ្ងាយ និងជាក់លាក់​ប្រាកដប្រជាបំផុតជាពិសេស ​គឺការបង្កើតរោងចក្រសហគ្រាស់ ​បន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងស្វះស្វែងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋជាដើម៕អត្ថបទ បាន ចក់

លោក Pence វាយប្រហារអតីតចៅហ្វាយនាយ ក្នុងយុទ្ធនាការប្រជែងសម្រាប់តំណែងសេតវិមាន ឆ្នាំ២០២៤

2023/06/08 10:01:56 am        126
អាមេរិក៖ អតីតអនុប្រធានាធិនាធិបតីលោក Mike Pence ដែលធ្វើការយ៉ាងស្មោះត្រង់ជាមួយលោក Donald Trump រយៈពេល ៤ឆ្នាំ កាលពីថ្ងៃពុធ បានរិះគន់អតីតចៅហ្វាយនាយរបស់ខ្លួនយ៉ាងចាស់ដៃពីបទវាយប្រហារកាលពីឆ្នាំ២០២១ លើវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក ខណៈដែលរូបលោកបានចាប់ផ្ដើមបើកយុទ្ធនាការ ដើម្បីប្រជែងតំណែងប្រធានាធិបតី ឆ្នាំ២០២៤ របស់គណបក្សសាធារណរដ្ឋ។ លោក Pence បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត រហូតមកដល់បច្ចុប្បន្ននេះ ចំពោះតួនាទីរបស់លោក Trump ក្នុងការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅពេលដែលអ្នកគាំទ្រប្រធានាធិបតី នាពេលនោះ បានសម្រុកចូលសភាសហរដ្ឋអាមេរិក ដើម្បីព្យាយាមបញ្ឈប់សមាជិកសភាកុំឲ្យបញ្ជាក់ពីជ័យជម្នះពីការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden។ក្នុងសុន្ទរកថា នៅឯរដ្ឋ Iowa ដែលចាប់ផ្តើមការប្រជែង ដើម្បីទទួលបានការតែងតាំងរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំក្រោយ លោក Pence បាននិយាយថា៖ «ខ្ញុំជឿថា បុគ្គលណាម្នាក់ ដែលយកខ្លួនឯងធំជាងរដ្ឋធម្មនុញ្ញ បុគ្គលនោះមិនសមបានធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកឡើយ ហើយបុគ្គលណាម្នាក់ ដែលស្នើនរណាម្នាក់ឲ្យធ្វើខ្លួនធំជាងរដ្ឋធម្មនុញ្ញ បុគ្គលនោះក៏មិនគួរបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀតដែរ»។នេះគឺជាការវាយប្រហារមិនធម្មតាមួយរបស់លោក Pence ដែលមិនត្រឹមតែព្រោះរូបលោកភាគច្រើន បានព្យាយាមបញ្ចៀសការវាយប្រហារដោយត្រង់សំដៅលោក Trump រហូតមកដល់ពេលនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រោះតែការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នោះ កម្រត្រូវបានលើកឡើងយកមកនិយាយដោយបុគ្គលផ្សេងទៀតដែលប្រាថ្នាក្លាយជាប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។លោក Pence ដែលឈានដល់វ័យ ៦៤ឆ្នាំ កាលពីថ្ងៃពុធ បានចូលរួមក្នុងការប្រកួតប្រជែងដណ្ដើមតំណែងដ៏ចង្អៀត ដែលបច្ចុប្បន្នជាការប្រណាំងប្រជែងរបស់បុគ្គលពីរនាក់ រវាងអ្នកនាំមុខលោក Trump និងអភិបាលរដ្ឋ Florida លោក Ron DeSantis។ អតីតអភិបាលរដ្ឋ New Jersey លោក Chris Christie និងអភិបាលរដ្ឋ North Dakota លោក Doug Burgum ក៏បានប្រកាសបេក្ខភាពក្នុងសប្តាហ៍នេះផងដែរ ដោយបង្កើនទំហំក្ដីសង្ឃឹម ក្នុងការបានតំណែងនៅសេតវិមានរបស់គណបក្សសាធារណរដ្ឋឡើងទ្វេដង៕

ក្រុមវេជ្ជបណ្ឌិតនិយាយថា ការវះកាត់របស់សម្តេចប៉ាប ទទួលបានជោគជ័យ

2023/06/08 09:59:41 am        90
ក្រុមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Gemelli ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ បាននិយាយថា សម្តេចប៉ាប ហ្វ្រង់ស៊ីស កំពុងទទួលបានព្រះរាជសុខភាពល្អប្រសើរបន្ទាប់ពីការវះកាត់រយៈពេល៣ម៉ោងដើម្បីព្យាបាលរោគក្លន។ ប្រធានវេជ្ជបណ្ឌិតវះកាត់លោក Sergio Alfieri បានចាត់ទុកការវះកាត់នេះថាជាភាពជោគជ័យ និងបាននិយាយថា សម្តេចប៉ាបនឹងពុំមានការដាក់កម្រិតលើការធ្វើដំណើររបស់ព្រះអង្គ ដែលមានផែនការសម្រាប់រដូវក្តៅនេះ និងសកម្មភាពនានា បន្ទាប់ពីព្រះអង្គជាសះស្បើយ។ លោកវេជ្ជបណ្ឌិត Alfieri បានប្រាប់អ្នកសារព័ត៌មានថាគ្មានជំងឺឬរោគផ្សេងៗត្រូវបានរកឃើញអំឡុងការវះកាត់នោះទេ ហើយព្រះអង្គត្រូវបានគេរំពឹងថា នឹងសម្រាកនៅក្នុងមន្ទីរពេទ្យរយៈពេល៥ទៅ៧ថ្ងៃ។ ប៉ុន្តែព្រះអង្គបានប្រុងប្រយ័ត្ន ខណៈមានស្ថានភាពរឹងមាំ ដែលសម្តេចប៉ាបមានវ័យចំណាស់ ហើយថ្មីៗនេះប្រឈមជំងឺរលាកទងសួត ដែលចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាមុនទាក់ទងទៅនឹងពេលវេលានៃការស្នាក់នៅមន្ទីពេទ្យរបស់ព្រះអង្គ។ សម្តេចប៉ាបហ្រ្វង់ស៊ី ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបន្ទាប់ពីបានជួបប្រាស្រ័យជាមួយបរិស័ទរបស់ព្រះអង្គនៅទីលាន St. Peter’s ប្រចាំសប្តាហ៍កាលពីព្រឹកថ្ងៃពុធ។នេះជាការចូលសម្រាកព្យាបាលនៅមន្ទីពេទ្យលើកទី៣ សម្រាប់សម្តេចប៉ាបហ្វ្រង់ស៊ីស ចាប់តាំងពីត្រូវបានជ្រើសរើសដ៏សំខាន់នូវជនជាតិអាហ្សង់ទីន ក្នុងឆ្នាំ២០១៣ ដើម្បីក្លាយជាសម្តេចប៉ាបអាមេរិកឡាទីនលើកដំបូង។ បុរីវ៉ាទីកង់បាននិយាយថា សម្តេច ប៉ាប ហ្វ្រង់ស៊ីស មានព្រះជន្ម ៨៦ ព្រះវស្សា បានបង្ហាញព្រះរាជសុខភាពដ៏ល្អប្រសើរកាលពីព្រឹកថ្ងៃពុធ៕

នាយករដ្ឋមន្ត្រីអង់គ្លេស Sunak ព្យាយាមរឹតចំណងសេដ្ឋកិច្ចកាន់តែរឹងមាំ ជាមួយអាមេរិកអំឡុងទស្សនកិច្ចនៅវ៉ាស៊ីនតោន

2023/06/08 09:52:06 am        104
អង់គ្លេស៖ ចក្រភពអង់គ្លេសចង់ដាក់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នៅលើគន្លងតែមួយ ខណៈប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខរបស់ប្រទេសទាំង២ នឹងជួយប្រទេសទាំង២ប្រឆាំងនឹងការគំរាមកំហែងជាសកល ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងប្រាប់លោកប្រធានាធិបតីអាមេរិក Joe Biden នៅសប្ដាហ៍នេះ ។  ក្រោយការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសកំពុងស្វែងរកការតភ្ជាប់ខ្លួនឯងបន្ថែមទៀត ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយទប់ទល់នឹងការបង្កហេតុដល់ពិភពលោកបន្ថែមទៀត ដោយសារការកើនឡើងឥទ្ធិពលរបស់ចិន សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។សារព័ត៌មាន Reuters  បានរាយការណ៍ថា លោក Sunak នឹងជួបលោក Biden ក្រុមមេដឹកនាំធុរកិច្ចនិងសមាជិកសភាអាមេរិកនៅសប្ដាហ៍នេះ បន្ទាប់ពីបានជួបជាមួយប្រធានសភាអាមេរិកលោក McCarthyដោយលើកឡើងថាទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំង២ មានន័យថា ប្រទេសទាំង២ បានអនុវត្តន៍កាន់តែប្រសើរលើវិធានការទប់ទល់ការប្រឈមថ្មីៗជាមួយគ្នា ។ លោក បានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។លោក Sunak បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដូចគ្នានឹងការធ្វើអន្តរប្រតិបត្តិការរវាងយោធារបស់យើងបានផ្តល់ឲ្យយើងនូវផលប្រយោជន៍ពីសមរភូមិលើសត្រូវរបស់យើង អន្តរប្រតិបត្តិការសេដ្ឋកិច្ចកាន់តែល្អប្រសើរ នឹងផ្តល់ឲ្យយើងនូវលទ្ធផលដ៏សំខាន់មួយនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ក្រោយទាហានអ៊ីស្រាអែលវាយឆ្មក់ចូលទីក្រុង Ramallah របស់ប៉ាឡេស្ទីន

2023/06/08 09:49:08 am        106
អ៊ីស្រាអែល៖ ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់ដ៏កម្រចូលក្នុងទីក្រុង Ramallahរបស់ជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank ដែលត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាអ្វីដែលខាងយោធាបាននិយាយថាជាប្រតិបត្តិការមួយក្នុងការកម្ទេចចោលផ្ទះសម្បែងរបស់ពួកសកម្មប្រយុទ្ធ។ ភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ក្បួនយោធាដ៏ធំមួយបានទៅដល់ទីក្រុង Ramallah ជាកន្លែងដែលរដ្ឋាភិបាលប៉ាឡេស្ទីន កំពុងដឹកនាំការប្រមូលផ្ដុំជនជាតិប៉ាឡេស្ទីន រាប់រយនាក់ក្នុងតំបន់នោះ។សាក្សីឃើញហេតុការណ៍ បាននិយាយថា យុវជនប៉ាឡេស្ទីនមួយចំនួន បានគប់ដុំថ្មទៅលើកងកម្លាំងអ៊ីស្រាអែល ដែលបានបាញ់គ្រាប់កាំភ្លើងគ្រាប់ពិត គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមនេះ ។ ធុងសំរាមនានា ត្រូវបានដុតដើម្បីបិទផ្លូវ ខណៈស៊ីរ៉ែនរថយន្តគិលានសង្រ្គោះបានបន្លឺឡើង។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្ស៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស រួមទាំងមនុស្ស៣នាក់រងបួសដោយសារគ្រាប់កាំភ្លើង។ ទាហានអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុង Ramallah ដើម្បីកម្ទេចចោលជម្រករបស់ក្រុមភេរករ ដែលបានវាយប្រហារដោយគ្រាប់បែកនៅក្នុងទីក្រុង Jerusalem កាលពីខែវិច្ឆិកាឆ្នាំមុន ។ ការបំផ្ទុះផ្ទួនគ្នា២លើក ដែលបានសម្លាប់មនុស្ស២នាក់ រួមទាំងយុវជនអ៊ីស្រាអែលសញ្ជាតិកាណាដាម្នាក់ និង បណ្ដាលឲ្យមនុស្ស១៤នាក់ រងរបួស ជាអ្វីដែលនគរបាលបាននិយាយថា ជាការបំផ្ទុះគ្រាប់បែកកែច្នៃ ដែលបាន បំផ្ទុះនៅចំណតរថយន្តក្រុងជិតច្រកចេញទីក្រុងនេះ និងនៅចំណុចផ្លូវបំបែកទៅកាន់តំបន់សាងសង់ទីលំនៅមួយរបស់អ៊ីស្រាអែល ៕

អភិបាលក្រុងញ៉ូវយ៉ក៖ គុណភាពខ្យល់ដ៏អាក្រក់បំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ

2023/06/08 09:44:50 am        108
អាមេរិក៖ កាលពីថ្ងៃពុធ លោក Eric Adams អភិបាលក្រុងញ៉ូវយ៉ក បានជំរុញឲ្យពលរដ្ឋក្រុងញ៉ូវយ៉កស្នាក់នៅក្នុងលំនៅឋាន ដើម្បីជៀសវាងពីការដកដង្ហើមស្រូបខ្យល់ដ៏គ្រោះថ្នាក់ ខណៈផ្សែងហុយមកពីចំហេះព្រៃចេញពីប្រទេសកាណាដា កំពុងរសាត់ទៅភាគខាងត្បូង ដែលគ្របដណ្តប់លើទីក្រុងនានាទៅដោយផ្សែងអ័ព្ទដ៏ក្រាស់។ +លោក Adams និយាយថា នៅម៉ោង៥ល្ងាចម៉ោងក្នុងតំបន់ សន្ទស្សន៍គុណភាពខ្យល់បានឈានដល់អំណាន៤៨៤។ វាជាលក្ខខណ្ឌមួយដ៏គ្រោះថ្នាក់ ដែលយើងកំពុងប្រឈមមុខ នៅពេលដែលកម្រិតនៃការព្រួយបារម្ភសុខភាព ដែលកំពុងប្រកាសអាសន្នយ៉ាងច្បាស់សម្រាប់ពលរដ្ឋទីក្រុងញ៉ូវយ៉ក។ នេះគឺជាសន្ទស្សន៍កម្រិតខ្ពស់បំផុតដែលយើងមិនធ្លាប់ឃើញ ចាប់តាំងពីរយៈពេល៦០ឆ្នាំមកនេះ។ នៅក្នុងតំបន់មួយចំនួន សន្ទស្សន៍គុណភាពខ្យល់ ដែលបានវាស់ស្ទង់ការបំពុលបរិយាកាសដ៍ធំ រួមទាំងបញ្ហាដោយឡែកដែលត្រូវបានបង្កើតឡើងដោយចំហេះព្រៃ ដែលមានអំណានលើសពី៤០០ ដោយយោងតាមទិន្នន័យសន្ទស្សន៍គុណភាពខ្យល់ Airnow បានកំណត់ថា អំណាន១០០ ជាសន្ទស្សន៍គ្មានផាសុខភាព ហើយអំណាន៣០០ ជាកម្រិតដ៏គ្រោះថ្នាក់។ ផ្សែងដែលកំពុងរសាត់អណ្តែតលើព្រំដែនភាគខាងជើងសហរដ្ឋអាមេរិកពីប្រទេសកាណាដា ជាកន្លែងដែលចំហេះព្រៃរាប់រយកន្លែងបានឆេះរាលដាល៣.8លានហិកតា និងបានបង្ខំឲ្យពលរដ្ឋ១២០.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងការចាប់ផ្តើមរដូវកាលភ្លើងឆេះព្រៃរបស់ប្រទេសកាណាដាដែលខុសប្លែកពីធម្មតា។ផ្សែងពីចំហេះព្រៃ បានរួមចំណែកក្នុងអត្រាខ្ពស់បំផុតនៃជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួក្បាល ដែលបង្កើនការចូលសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ជំងឺហឺត និងលក្ខខណ្ឌជំងឺផ្លូវដង្ហើមផ្សេងៗ និងក្រហាយភ្នែក រមាសស្បែក កន្ទួល ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាអាចនាំចេញកសិផលចំនួន៦មុខទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវចំណាយពេលត្រឹមមួយសប្ដាហ៍
06/24/2026 12:06 PM
Houston ទីក្រុងចម្រុះជាតិសាសន៍ និងវប្បធម៌ រួមគ្នាអបអរបរិយាកាសបាល់ទាត់ពិភពលោក
06/24/2026 12:06 PM
លើសពីការប្រកួត នឹងមានពិធីបើកផ្លូវការនៅស្ដាតមរតកតេជោ ដើម្បីអបអរខួប ៣០ឆ្នាំ នៃជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍
06/24/2026 12:06 PM
នាយករដ្ឋមន្ត្រីអ៊ីតាលី អំពាវនាវឱ្យមានប្រក្រតីភាពវិញជាមួយសហរដ្ឋអាមេរិក ក្រោយជម្លោះជាមួយលោក Trump
06/24/2026 11:06 AM
Neymar អាចបង្ហាញខ្លួនដំបូងនៅបាល់ទាត់ពិភពលោកឆ្នាំនេះនៅពេលប្រេស៊ីលជួបស្កុតឡែន
06/24/2026 11:06 AM
ការស៊ើបអង្កេតរបស់UN៖ អ៊ីស្រាអែលបានកំណត់គោលដៅលើកុមារនៅហ្កាហ្សា បណ្តាលឱ្យមានអំពើប្រល័យពូជសាសន៍
06/24/2026 11:06 AM
ក្រសួងមុខងារសាធារណៈ ពង្រឹងសមត្ថភាពឌីជីថលជូនមន្ត្រីរាជធានី-ខេត្ត ដើម្បីជំរុញកិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី កាន់តែល្អប្រសើរ
06/24/2026 11:06 AM
ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ លើកស្ទួយផលិតផលក្នុងស្រុក និងទាក់ទាញទេសចរ
06/24/2026 11:06 AM
ព្រឹទ្ធសភាអាមេរិក ចូលរួមជាមួយសភា ក្នុងការបោះឆ្នោតបញ្ឈប់សង្គ្រាមនៅអ៊ីរ៉ង់ ដោយស្តីបន្ទោសលោក Trump
06/24/2026 11:06 AM
វឿន វាសនា ទទួលបានតម្លៃពលកម្មជាង ១០ម៉ឺនដុល្លារ ពីការបន្ដកុងត្រារដូវកាលទី៤ ជាមួយក្លិបតៃវ៉ាន់ Win Streak
06/24/2026 11:06 AM