សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

អឺរ៉ុបបានបង្ហាញការយកចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា

2022/12/16 12:37:55 pm        813
ភ្នំពេញ៖ អំឡុងទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា ​និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគី​ជាមួយ​ថ្នាក់ដឹក​នាំប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុប ​ហើយមេដឹកនាំប្រទេសទាំងនោះ បានបង្ហាញពី​ការយក​ចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា ​ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២។បន្ទាប់ពីការនិវត្តពីអឺរ៉ុបមកដល់មាតុប្រទេសវិញ ​របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម កៅ ​គឹមហួន ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​បាន​បញ្ជាក់ក្រុមអ្នកសារព័ត៌មាន ​នៅ​ឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា​ ដំណើរទស្សនកិច្ច​របស់​សម្ដេចតេជោ ហ៊ុន សែន ​ទៅកាន់អឺរ៉ុប ប៉ុន្មានថ្ងៃមុននេះ ​គឺទទួលបានផ្លែផ្កាជាច្រើន ដែលនឹង​ផ្ដល់​ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានអញ្ជើញដឹកនាំ​គណៈប្រតិភូ ជាន់​ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​និវត្តមកដល់មាតុប្រទេសវិញហើយ​ បន្ទាប់ពីបានចាកចេញ នៅយប់ថ្ងៃ ទី១១ ខែធ្នូនេះ ទៅចូលរួម​និង​ធ្វើជា​សហប្រធាន ​កិច្ចប្រជុំកំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ​ដើម្បីអបអរសាទរខួបលើកទី៤៥ ​នៃ​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ​នៅទីក្រុងព្រុចហ្សែល ​ប្រទេសប៊ែលហ្សិក។ ក្រៅពីចូលរួមកិច្ចប្រជុំនេះ​ សម្តេចតេជោ​បានជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ ដឹកនាំ​ប្រទេស​ជាច្រើន​នៅក្នុងតំបន់អឺរ៉ុប ៕អត្ថបទ៖ បាន ចក់

BREAKING NEWS ៖សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការងារដ៏ជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប

2022/12/16 06:50:10 am        696
នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការងារដ៏ជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប។គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសតំបន់អឺរ៉ុបធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។​ កិច្ចប្រជុំពេញអង្គនៃជំនួប​កំពូលរំលឹកខួបនេះ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិ​ការ​អាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន​ និងកំណត់​ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។អំឡុងពេលនៃ​​កិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន​​ បានរៀបចំ​ឡើង រួមមាន៖ ​អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន ​អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា ។សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) និងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ។អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល នោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។សម្តេចតេជោ មានកម្មវិធីពិសា​អាហារការងាពេលព្រឹក​ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិ​ផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុបផងដែរ។

សម្តេចតេជោ ហ៊ុន សែន សម្តែង​សុទិដ្ឋិនិយមថា ទំនាក់ទំនង​រវាង​អាស៊ាន​ និង​អឺរ៉ុប​នឹង​ផ្តល់​ប្រយោជន៍គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែខ្លាំង

2022/12/15 10:48:06 am        351
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ បានសម្តែងសុទិដ្ឋិនិយមថា អាស៊ាន និងសហភាព​អឺរ៉ុប​នឹង​ផ្តល់​ផល​ប្រយោជន៍​ទៅ​គ្នា​ទៅ​វិញទៅមកកាន់តែខ្លាំង បើទោះបីជា​តំបន់​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ​។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និង​អបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចសែល នៃ​ប្រទេស​បែលហ្ស៉ិក នាថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កិច្ចសន្ទនានារវាងថ្នាក់ដឹកនាំតំបន់អាស៊ាន និងអឺរ៉ុបនាពេលនេះ បាន​លើក​ឡើង​អំពី​ប្រធាន​បទ​​ជា​ច្រើន ដែលមានការពាក់ព័ន្ធនៃតំបន់ទាំងប្រកបដោយការបើកចំហរ និង​ស្មោះ​ត្រង់​បំផុត​នោះ​។យ៉ាងណាក៏ដោយនៅក្នុងសន្និសីទរួមគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​ក្នុង​នាម​ជាប្រធានអាស៊ានឆ្នាំ២០២២នេះ ក៏បានប្រាប់ដល់ភាគីអឺរ៉ុបផងដែរថា អាស៊ាន​មិន​មែន​ជា​តំបន់​គ្រាន់ តែទន្ទឹងរង់ចាំអ្វីៗដែលត្រូវជួយពីសហភាពអឺរ៉ុបនោះទេ ប៉ុន្តែ​អាស៊ាន​ត្រូវ​ឃើញ​ក្នុង​ការ​បំពេញ​ឲ្យគ្នាទៅវិញ ទៅមករវាងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ពោលគឺ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​តែម្តង។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានក៏បានបញ្ជាក់ទៅកាន់សហភាពអឺរ៉ុប ផង​ដែរ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាព​អឺរ៉ុប​គប្បី​កុំ​យក​បញ្ហា​នយោបាយ​មក​និយាយ ខណៈអឺរ៉ុប​បាន​លើក​ឡើង​អំពី​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា​អាច​នឹង​មាន​ការ​រាំង​ស្ទះ​ចំពោះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ដូចអ្វីដែលប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បាន​លើករួចមកហើយថា ភាពជាដៃគូត្រូវតែស្មើភាព មិនអាច​យក​ច្បាប់​របស់​ផ្នែក​មួយ​ទៅ​ដាក់​ផ្នែក​មួយនោះទេ។ ចំណុចនេះត្រូវតែរំលឹក ហើយភាគីទាំងពីរ(អាស៊ាន-អឺរ៉ុប)ត្រូវតែស្មើភាពគ្នា ដើម្បី​អនុវត្តន៍ឲ្យបានឆាប់រហ័ស ដោយមិនអាចផ្អែកលើសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឬ​ប្រទេស​ណាមួយ ហើយបែជារំខានទៅដល់កិច្ចខិតខំប្រឹងប្រែង ជាមួយ​នឹង​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងតំបន់ទាំង ពីរនោះទេ។ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២នេះ ក៏បានចោទ សួរទៅកាន់សហភាពអឺរ៉ុបផងដែរថា« តើEUបានចុះហត្ថលេខា ជា​មួយ​ប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ាន? ហើយ​ថា​តើ​បណ្តា​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​នោះ​វា​យ៉ាងម៉េច?។ វាពិតណាស់ចំណុចទាំងនេះវាមិនមែនអ្វីៗសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ ប៉ុន្តែ​យើង​មាន​ចំណុចរួម មួយគឺតម្រង់ទៅរកគោលដៅនៃការតភ្ជាប់ និងផ្សារភ្ជាប់រវាងតំបន់ទាំងពីរ ហើយ​ជា​សេដ្ឋកិច្ចបំពេញឲ្យគ្នា ទៅវិញទៅមក ហើយ​សង្ឃឹម​ថា​ចំណុច​នេះ​គឺ​ជា​ចំណុច​ដាស់​តឿន​អាស៊ាន​ឲ្យ​ខិតខំប្រឹងប្រែងដើម្បីឲ្យងើបឈរឡើងធ្វើជាដៃគូស្មើភាព និ​ង​ស្មើ​សិទ្ធិ​​ជាមួយ​នឹង​សហភាព​អឺរ៉ុប»៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ អាស៊ាន និងសហភាពអឺរ៉ុបត្រូវតែធ្វើការជាមួយគ្នាស្អិតរមួត ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​អន្តរជាតិ

2022/12/15 08:54:55 am        208
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និ​ង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ បាន​លើក​ឡើង​ថា សម្រាប់​ដំណើរឆ្ពោះទៅមុខ អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បី​ធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក កាលពី​ថ្ងៃទី​១៤​ធ្នូ​ម្សិលមិញនេះ។សម្តេចថ្លែងថា ក្នុងនាមជាប្លុកតំបន់ពីរ ដែល ផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវ, អាស៊ាន និង​សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើក​កម្ពស់​ធម្មនុញ្ញ​អង្គការ​សហ​​ប្រជាជាតិ និង ច្បាប់, បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ហើយ​សម្តេចក៏បានកត់សម្គាល់ផ្ទាល់ខ្លួន ពីបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និង​បង្កជាសោកនាដកម្ម នៅកម្ពុជា ដែលសម្តេចមិនដែលជឿថា យើង​អាច​សម្រេច​បាន​នូវ​សន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។សម្តេចបានមានប្រសាសន៍ថា ស្មារតី, មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងពីរ បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកប​ដោយ​ភាព​ជោគ​ជ័យ ជាមួយនឹង ផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្រប​ដណ្តប់​យ៉ាង​ទូលំ- ទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្ដម្ភ​ទាំងបី​របស់អាស៊ាន ។ ជា មួយគ្នានេះ, សម្តេចបានកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃ​ការ​អនុវត្ត ផែនការសកម្មភាព ឆ្នាំ ២០១៨- ២០២២ ។សម្តេចថ្លែងថា ប្រាកដណាស់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូ​វ​បាន​រៀប​ចំ​ឡើង​ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួល​រង​នូវ​ការ​គំរាម​កំហែង ដោយសកម្ម- ភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់, បទដ្ឋាន និង គោល​ការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។សម្តេចបានបង្ហាញទំនុកចិត្តថា កិច្ច​ពិភាក្សា​នៅ​ក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យការផ្លាស់ប្ដូរនូវស្មារតីរួម ឱ្យទៅជាចក្ខុវិស័យ ប្រកប​ដោយ​ភាព​ជាក់​ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ តំបន់ទាំង២និង ពិភពលោកទាំងមូល សម្រាប់​រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារដ៏ផ្អែមល្ហែមបំផុតក្នុងថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​​ ហ៊ុនសែន

2022/12/15 08:21:28 am        426
ភ្នំពេញ៖ ក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារជូនពរដ៏ផ្អែមល្ហែមបំផុត ក្នុងថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​​ ហ៊ុនសែន។សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «ប្រពន្ធសំលាញ់ ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថា កូនៗ និងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស»។សម្តេចតេជោ ហ៊ុន សែន បានបន្តថា  «សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧នៃថ្ងៃរៀបការរបស់យើង(៥មករា១៩៧៦.៥មករា២០២៣)ដែលពេលនោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត២២នាក់។សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី ហ្វាំងឡង់

2022/12/15 07:15:37 am        352
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេរភាគីជាមួយ ឯកឧត្ដម Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ នៅអាគារ Europa Building Forum ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។សូមបញ្ជាក់ថា ក្នុងពេលនៃការចូល និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដារមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អ៉ឺរ៉ុប ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ

2022/12/14 02:31:38 pm        414
ភ្នំពេញ៖ នៅម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ១៤.០០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតវៀតណាម និង ឯកឧត្ដម Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅសណ្ឋាគារ The Hotel ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក។

ប្រធានាធិបតីបារាំង៖ យើងរួមគ្នាជាមួយកម្ពុជា អំពាវនាវដល់រុស្ស៊ីឱ្យបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន

2022/12/14 02:00:12 pm        333
ភ្នំពេញ៖ ការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន បានបណ្ដាលឱ្យមានមហន្តរាយធ្ងន់ធ្ងរជាទីបំផុត។ បារាំងរួមគ្នា ជាមួយកម្ពុជា អំពាវនាវដល់​ប្រទេសរុស្ស៊ី ​សូមបញ្ឈប់ការវាយប្រហារជាបន្ទាន់លើប្រទេសអ៊ុយក្រែន ​ជាពិសេស បញ្ឈប់ការ​វាយប្រហារលើប្រជាពលរដ្ឋស៊ីវិល ​និងបណ្ដាហេដ្ឋារចនាសម្ពន្ធនានា ដូចជា ផ្លូវ និងស្ពានជាដើម។ នេះបើតាមសាររបស់ប្រធានាធិបតីបារាំង ​ឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ផ្សព្វផ្សាយនៅក្នុង​បណ្ដាញ​សង្គមផ្ទាល់ របស់ឯកឧត្ដម ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។សាររបស់ឯកឧត្ដមប្រធានាធិបតីបារាំង​ដដែលបន្តថា ​សហគមន៍អន្តរជាតិ នឹងចូលរួមជាមួយយើង ព្រមទាំងមាន​ សុឆន្ទៈដូចសេចក្ដីអំពាវនាវរបស់យើងផងដែរ។ក្រៅពីការអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប និង​ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ​នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាព​អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានអាស៊ានឆ្នាំ២០២២ បានជួបពិភាក្សា​ការងារ​ជាមួយឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ​ប្រធានាធិបតី បារាំងផងដែរ។សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន លើទឹកដីអ៊ុយក្រែន ​ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៤ ​ខែកុម្ភៈ ឆ្នាំ២០២២ បើគិតមកទល់នឹងខែធ្នូ ឆ្នាំ២០២២ ​នេះមានរយៈពេលជិតមួយឆ្នាំហើយ ​ដោយបណ្ដាលឱ្យទីក្រុង ជនបទ និងតំបន់នានា របស់អ៊ុយក្រែន ត្រូវរងការខូចខាតជាច្រើន ​ជាពិសេសពលរដ្ឋស៊ីវិល មាន​ការបាត់បង់ជីវិតអស់ជាច្រើនរយពាន់ នាក់៕ដោយ៖ គង់ ឌិន

គ.ជ.ប រកឃើញមានករណីឈ្មោះស្ទួនក្នុងដំណើរការចុះឈ្មោះបោះឆ្នោត

2022/12/14 01:20:30 pm        342
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ​ក្នុងរយៈពេល៦ថ្ងៃនៃដំណើរការ​ផ្ទៀងផ្ទាត់​នៃការចុះឈ្មោះបោះឆ្នោតដែលទើបបិទបញ្ចប់ ត្រូវបានរកឃើញមានករណីឈ្មោះស្ទួនជាបន្តបន្ទាប់។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ​បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស សម្រាប់​ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ​ខែធ្នូនេះ​ គ.ជ.ប បានចាប់ផ្តើមដំណើរ​ការ​នីតិវិធីប្រមូល​រាល់​ឧបករណ៍ទាំងឡាយ ​ដើម្បីពិនិត្យផ្ទៀងផ្ទាត់​ឡើងវិញ ​ដោយការពិនិត្យ​ផ្ទៀងផ្ទាត់​នេះសំដៅ​ស្វែងរក ​ភាពមិនប្រក្រតីដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោតបញ្ជូនមក គ.ជ.ប និងស្វែងការ​ស្ទួនឈ្មោះ​ ដោយ​សារតាមច្បាប់​បោះឆ្នោតមិន​អនុញ្ញាត​ឲ្យ​មាន​ឈ្មោះស្ទួនជា​ដាច់ខាត​ ឬបោះឆ្នោត​លើស​ពី​ម្តង​សម្រាប់មនុស្សម្នាក់ឡើយ។ ឯកឧត្តម បន្តថា ​មកដល់ពេលនេះ គ.ជ.ប បានរកឃើញឈ្មោះស្ទួនជាបន្តបន្ទាប់ច្រើនករណី ដោយ​សារ​ប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរទីលំនៅរបស់ខ្លួន ដែលហេតុនេះ​ធ្វើឲ្យ​មានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដំណើរការផ្ទៀងផ្ទាត់ត្រូវធានាអំពីភាពត្រឹមត្រូវ និង​ច្បាស់លាស់​មុនធ្វើការបិទផ្សាយ​ជាតាមការិយាល័យឃុំ-សង្កាត់ នាថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៣ ដើម្បី​អាចឲ្យប្រជាពលរដ្ឋ ​ឬភាគីពាក់ព័ន្ធអាចដាក់ពាក្យ​បណ្តឹង មុនបញ្ជីឈ្មោះបោះឆ្នោតត្រូវ​បាន​ប្រកាស​សុពលភាព​ជាបញ្ជីផ្លូវការនាថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០២៣។គួរបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់នៅទូទាំងប្រទេសដែលបិទបញ្ចប់​កាល​ពីថ្ងៃទី៨ ខែធ្នូ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត៦០ម៉ឺននាក់, អ្នកដែលត្រូវលុប​ចេញពីបញ្ជីឈ្មោះបោះឆ្នោត ជាង២៦ម៉ឺននាក់,​ អ្នកកែតម្រូវទិន្នន័យជាង៦ម៉ឺននាក់ និងអ្នកផ្ទេរ​ទំលំ​នៅចូលឃុំ-សង្កាត់ថ្មីចំនួន ​ជាង១៨ម៉ឺននាក់ ខណៈចំនួនប៉ាន់ស្មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ចំនួន ៩,៧ លាននាក់៕អត្ថបទ សេក ឧត្តម 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

2022/12/14 09:02:04 am        548
ភ្នំពេញ៖ នៅម៉ោង ១.០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧.០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។ សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុចស៊ែល៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM