សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថាន៖ សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក

2022/12/06 11:08:55 am        1025
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញផ្សាយអត្ថបទរបស់ខ្លួនថា សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក។គេ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា នៅ​កម្ពុជា​នៅ​សល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​យោងតាម ទិន្នន័យ​ទទួល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ និង​ពី​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ចុះ​ល្បាត​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បាន​ឱ្យ​ដឹង​ថា សត្វ​ខ្ទីង​មាន​វត្តមាន​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ផ្សេងៗ។ វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើនក្នុងតំបន់ការពារ ធម្មជាតិ គឺ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈ​ចម្រុះ​ពិភពលោក៕(ប្រភព៖ ក្រសួងបរិស្ថាន)

អភិបាលរងស្រុកស្ទឹងហាវ ជួយឧបត្ថម្ភការព្យាបាលទាំងស្រុង ដល់បេក្ខនារីក្រីក្រ ប្រឡងបាក់ឌុបមានអាការៈធ្វើទុក្ខសុខភាពខ្លាំងទាំងយប់

2022/12/06 09:34:37 am        315
ព្រះសីហនុ ៖ បេក្ខនារីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ ( បាក់ឌុប ) និងជាសិស្សមានជីវភាពគ្រួសារក្រីក្រ បានមានអាការៈធ្វើទុក្ខសុខភាពទាំងយប់ ដោយរូបគេកង្វះអាហាររូបត្ថម្ភ ធ្វើឱ្យក្តៅខ្លួនខ្លាំង ត្រូវបានលោកកុយ សាមឺឌី អភិបាលរងស្រុកស្ទឹងហាវ បានជួយបញ្ចូនទៅពិនិត្យព្យាបាល នៅគ្លីនិកឯកជនមួយ និងរ៉ាប់រងការព្យាបាលទាំងស្រុង រួមទាំងជួយ ឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ប្អូនស្រីខាងលើផងដែរ នាវេលាម៉ោង៧យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ ក្រោយការពិនិត្យយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរួចមក អាការៈសុខភាពបេក្ខជនប្រលងទី១២ខាងលើ មានភាពល្អប្រសើរឡើងវិញ ទើបក្រុមគ្រូពេទ្យផ្តល់ឱសថមួយចំនួន សម្រាប់យកទៅញុំាបន្ថែម និងអនុញ្ញាត្តិឱ្យត្រឡប់ទៅសម្រាកនៅបន្ទប់វិញ ដើម្បីត្រៀមខ្លួនប្រឡងសម្រាប់ថ្ងៃចុងក្រោយ ដែលជា ថ្ងៃទី២ នៃដំណើរការប្រលងបាក់ឌុប ប្រចាំឆ្នាំ២០២២ ។ បេក្ខជន និងបេក្ខនារី ទាំងអស់សរុប ១៣៧នាក់ ដែលជាសិស្សរៀននៅវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យកែវផុស ស្ថិតក្នុងស្រុកស្ទឹងហាវ ហើយត្រូវប្រឡងនៅវិទ្យាល័យហ៊ុនសែន វាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ដោយពួកត្រូវបានថ្នាក់ដឹកនាំខេត្ត បានរៀបចំបន្ទប់គេង និងការហូបចុក សម្រាប់ពួកគេក្នុងរយះពេល២ថ្ងៃ នៃការប្រឡង ព្រោះដោយសារពួកគេមិនអាចធ្វើដំណើរទៅមកពីផ្ទះទៅវិទ្យាល័យ ដើម្បីប្រលងបាននោះឡើយ ដោយសារផ្លូវឆ្ងាយ ហើយត្រូវធ្វើដំណើរពីស្រុកមួយឆ្លងទៅស្រុកមួយ ។ ក្នុងការឱកាសចុះសួរសុខទុក្ខប្អូនៗ បេក្ខជន និងបេក្ខនារី ខាងលើទាំងយប់ហើយនោះ លោកអភិបាលរងស្រុកស្ទឹងហាវ បានណែនាំដល់ប្អូនៗ ត្រូវខិតខំព្យាយាមយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការប្រឡងនៅពេលនេះ ហើយការប្រលងនៅពេលនេះ ជាមាគ៌ាដ៏សម្ខាន់ដែលជួយចម្លងប្អូនៗទាំងអស់គ្នា អោយបន្តទៅរកភាពជោគជ័យនៅពេលខាងមុខបន្តទៀត ដើម្បីជាថ្នាលសម្រាប់ជីវិតដ៏រ៉ុងរឿងរបស់ខ្លួនឯង ក៏ដូចជាជាថ្នាលនាំខ្លួនឯងអោយក្លាយខ្លួនទៅជា យុវជនយុវសិស្សដ៏ឆ្នើម ដែលសាកសមជាសរសេរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិរបស់យើង នាថ្ងៃអនាគត់ផងដែរ ៕ (ដោយ៖ លី ហេង)

គ.ជ.ប ក្រើនរម្លឹកពលរដ្ឋឱ្យរួសរាន់ទៅចុះឈ្មោះឆ្នោត ខណៈការចុះឈ្មោះនឹងបញ្ចប់៤ថ្ងៃទៀត

2022/12/05 01:13:34 pm        672
ភ្នំពេញ៖ ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវបញ្ចប់ក្នុងរយៈពេល​៤ថ្ងៃទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ​អាយុ១៨ឆ្នាំឡើង មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ត្រូវរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ក្នុងរយៈពេល៤៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ពលរដ្ឋជាង៥៤ម៉ឺននាក់ ​បានចុះឈ្មោះបោះឆ្នោតថ្មីរួចរាល់ ហើយ​ ការប្រព្រឹត្តិទៅនៃការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ​ស្ថិតក្នុងបរិយាកាស សុវត្ថិភាព​ និងសន្តិសុខល្អ ​បើទោះជាមានបញ្ហារំខានខ្លះក្ដី ​ដោយធម្មជាតិ ​និងប្រព័ន្ធអ៊ីធឺណិត ។ យ៉ាងណាក្តី ​បញ្ហា ​ទាំងអស់នេះ ​ត្រូវបាន គ.ជ.ប ​ដោះស្រាយបានភ្លាមៗ ។ឯកឧត្តម បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ត្រូវ អញ្ជើញរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា​ ខណៈការចុះឈ្មោះនឹងបញ្ចប់៤ថ្ងៃទៀត។ពលរដ្ឋមកចុះឈ្មោះបោះឆ្នោត នៅសង្កាត់វាលស្បូវ ​ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ​បាននិយាយ ថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ មានសារសំខាន់ណាស់ ​ដើម្បីមានសិទ្ធិជ្រើសថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលមានសមត្ថភាព ​គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ​និងប្រទេសជាតិ។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​ប្រព្រឹត្តទៅជារៀរាល់ថ្ងៃ ​ចាប់ផ្តើមពី ថ្ងៃទី២០​ ខែតុលា ដល់ថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលា​ឃុំ សង្កាត់ ឬ​នៅតាមភូមិមួយ​ចំនួន​ក្នុងឃុំ​ សង្កាត់ទូទាំងប្រទេស ៕អត្ថបទ៖ ទូច សោភ័ណ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ច្រានចោលការចោទប្រកាន់ថា ស.ស.យ.ក ផ្ញើបញ្ជីសមាជិកត្រូវប្រឡងបាក់ឌុបទៅក្រសួងអប់រំ

2022/12/05 11:27:39 am        366
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវៈនកម្ពុជា តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានបង្ហាញពីការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លំាង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។ផ្អែកលើព័ត៌មាននេះ ឯកឧត្តម សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ឯកឧត្តម ហ៊ុន ម៉ានីក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយឯកឧត្តម ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា ស.ស.យ.ក មិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕

អ្នកជំងឺភ្នែក និងគថ្លង់ នៅខេត្តកំពង់ចាម ទទួលបានការ ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision

2022/12/05 11:01:38 am        83
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ចើញចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺ ភ្នែក និងគ ថ្លង់ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ គូរបញ្ជាក់ថា កម្មវិធី ពិនិត្យ ព្យាបាលជំងឺ ភ្នែក និងគ ថ្លង់ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយចាប់ផ្តេីមធ្វើការពិនិត្យ ព្យាបាលចាប់ពីថ្ងៃទី៤-៩ ខែធ្នូ ឆ្នាំ២០២២ តទៅ៕

អភិបាលខេត្តត្បូងឃ្មុំ បើកវិញ្ញាសារប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនសួង

2022/12/05 10:36:57 am        384
ត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ «អ្នកចេះគឺជាប់»។ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យតេជោហ៊ុនសែនសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងមានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល មានបេក្ខជនសរុប៤៩៣៥នាក់ ក្នុងនោះស្រីមានចំនួន២៧៩០នាក់៕

បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2022/12/05 10:31:36 am        87
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចុះពិនិត្យដំណើរការប្រឡងបាក់ឌុបនៅកំពត

2022/12/05 10:26:47 am        345
កំពត៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រួមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពីនិត្យដំណើរការប្រឡងបាក់ឌុប និងបើកវិញ្ញាសានៅសាលាមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោកតាក់ ហាប់ បានប្រាប់ឲ្យឲ្យដឹងថា ខេត្តកំពតបានរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ចំនួន១០មណ្ឌល វិទ្យាសាស្ត្រ ៣មណ្ឌល និងវិទ្យាសាស្ត្រសង្គម ៧មណ្ឌល ស្មើ២១៥បន្ទប់ និងមានបេក្ខជនប្រឡងជាង៥ពាន់នាក់ ។មុនពេល និងពេលប្រឡង មានការចូលរួមរៀបចំដោយយកចិត្តពី គណៈកម្មការជាច្រើន ដូចជាគណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស ហើយក្នុងនោះអ្នកដែលចូលរួមសហការមានអង្គភាពប្រឆាំងអំពើពុករលួចផងដែរ។ក្រោយពីបានពិនិត្យ និងបើកវិញ្ញារួច ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពតបានវាយតម្លៃថាការរៀបចំការប្រឡងនៅខេត្តកំពតមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវប្រមូលអារម្មណ៍ កុំភ័យ ហើយត្រូវខិតខំបញ្ចេញសមត្ថភាពឲ្យពេញទំហឹង ដើម្បីយកនិទ្ទេសល្អឲ្យបានកាន់តែច្រើនជូនដល់ខេត្តកំពត៕

លោក គាំ រីបូន ៖«ទោះក្នុងតម្លៃណាក៏ដោយយើងត្រូវតែថែរក្សាការពារសន្តិភាពឱ្យបាន»

2022/12/05 10:15:02 am        89
ស្វាយរៀង៖ ឯកឧត្តម គាំ រីបូន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង តំណាងឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងក្រុមការងារ បានចូលរួមកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៤ នៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសង្កាត់បាទី ក្រុងបាវិត។លោក គាំ រីបូន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម លី ធុជ ជូនចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ នៅសង្កាត់បាទី ហើយឯកឧត្តមបានទទូចថា ទោះក្នុងតម្លៃណាក៏ដោយ ក៏យើងត្រូវតែថែរក្សា ការពា សន្តិភាព ដែលជាកត្តាចាំបាច់បំផុត សម្រាប់ការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។លោកបន្តថា យើងទាំងអស់គ្នា កំពុងទទួលផល ផ្លែផ្កា ពីសុខសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ជាការពិត គឺបានកើតចេញពីការសម្រេចចិត្ត ដាក់ជីវិតផ្ទាល់ខ្លួន របស់សម្តេចតេជោក្នុងឆ្នាំ ១៩៧៧ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះ ប្រជាពលរដ្ឋចេញពីរបប ប្រល័យពូជសាសន៍, ការបង្កើតរណសិរ្សរំដោះជាតិ ២ ធ្នូ ១៩៧៨, ការរំដោះជាតិ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ ហើយបន្ទាប់មក ក៏មានការចរចារស្វែងរកសន្តិភាព ដោយបានចាប់ផ្តើមពីការចរចារដំបូង ជាមួយសម្តេចព្រះបរមរតនកោត អតីតព្រះមហាក្សត្រ ក្នុងឆ្នាំ១៩៨៧ ការចូលជួបចរចារជាមួយខ្មែរក្រហម នៅក្នុងតំបន់គ្រប់គ្រងរបស់ពួកគេ ក្នុងឆ្នាំ ១៩៩៦ និងការទទួលបានសន្តិភាព ឯកភាពជាតិ ពេញលេញក្នុងឆ្នាំ១៩៩៨។ក្រោយការជួបជុំសំណេះសំណាលឯកឧត្តម និងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ដល់គ្រួសារចាស់ជរាទីទ័លក្ ដល់ខ្នងផ្ទះមួយចំនួនផងដែរ៕

ទេសរដ្ឋមន្រ្តី លី ធុជ បានផ្ញើសារអបអរសាទរខួប៣០ឆ្នាំរបស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2022/12/05 09:50:38 am        205
 ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារជូនលោក Alexey Kruk ប្រធានអង្គការ MAG ប្រចាំកម្ពុជា និងក្រុមការងារ MAG ទាំងអស់ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរដល់អង្គការ MAG ដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានកសាងសុច្ឆន្ទៈដ៏លេចធ្លោនៅក្នុងសហគមន៍ ព្រមទាំងជូនពរឲ្យអង្គការ MAG ទទួលបានជោគជ័យជាច្រើនឆ្នាំបន្ថែមទៀត និងរួមចំណែកមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ MAG រហូតដល់ប្រទេសកម្ពុជារួចផុតពីសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់។ឯកឧត្តមមានប្រសាសន៍លើកឡើងថា “ក្នុងឆ្នាំ ១៩៩២ ខណៈពេលដែលភាគីប្រដាប់អាវុធពាក់ព័ន្ធនៅតែមានទស្សនៈផ្សេងគ្នាអំពីរបៀបជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅពេលនោះ យើងបានឯកភាពលើតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ នោះគឺការចាប់ផ្តើមបោសសម្អាតមីន ដើម្បីមាតុភូមិនិវត្តន៍ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញជាមួយនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរហូតដល់ដំណាក់កាលអភិវឌ្ឍន៍ឥឡូវនេះ”។ឯកឧត្តមបន្តទៀតថា “ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំពិតជាសូមអរគុណចំពោះការលះបង់របស់អង្គការ MAG មិនអាចបំភ្លេចបាន”។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឲ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM