សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ពិធី​ចុះហត្ថលេខា​ផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​របស់​ជប៉ុន

2022/12/02 10:26:56 am        125
​ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ គូ​សាណូ​ណិ ថវិកា​សរុប​ចំនួន ១៧១,៦៤១​ដុល្លារ​អាមេរិក​សម្រាប់​ការ​សាង​សង់​អគារ​មត្តេយ្យសិក្សា​ ១​ខ្នង ២​បន្ទប់នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​បណ្តុះ​កុមារក្នុង​ខេត្តបាត់ដំបង និង​ការសាងសង់​អគារសិក្សា ​១​ខ្នង ៥​បន្ទប់នៅ​អនុវិទ្យាល័យ​តានី​ក្នុង​ខេត្តកោះកុង​។​ ​នៅ​ថ្ងៃទី​០១ ខែធ្នូ លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​មកពី​ស្ថាប័ន​ទាំង២ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​។ យើង​ជឿជាក់ថា ជំនួយឥតសំណង​នេះនឹង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​ ដែល​រស់នៅក្នុង​ទីតាំង​គម្រោង​នីមួយៗ​៕

ទស្សនាទិដ្ឋភាព នៃពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

2022/12/02 09:56:45 am        349
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ខាងក្រោមនេះ ជាទស្សនាទិដ្ឋភាព នៃពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន៖ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវេទិកាអភិបាលក្រុងអាស៊ាន

2022/12/02 09:31:02 am        307
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និង ជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើ សមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ។ជាមួយស្មារតីបុរេសកម្ម, កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនេះផ្ទាល់ប្រកប ដោយភាពជោគជ័យ ដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន១០១។ក្នុងនោះ,ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ ទិសដៅអនាគតសម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយ ចីរភាព ដែលនឹងពង្រឹងចំណេះ ដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំង តំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី ក្នុងន័យនេះ, សម្តេចសង្ឃឹមថា កិច្ចពិភាក្សាទី២ នារសៀលនេះ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើ បញ្ហាប្រឈម និងកាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន។បន្ថែមលើនេះ, បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០១៨ បាន និង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC)ឆ្នាំ២០២៥ និង ផែនការ ការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និង ការប្តេជ្ញាសម្រេចឱ្យ បាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី។សម្តេចមានប្រសាសន៍ថា ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្ត ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុង ឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍, ការពង្រឹងភាពជាដៃគូ និង ការ- ផ្សារភ្ជាប់គម្លាតផ្នែកធនធាន ។ក្នុងស្មារតីនេះ, ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ សម្តេចបានវាយតម្លៃខ្ពស់ និង សូមស្វាគមន៍ ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣ ទីក្រុង បន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប នៅតំបន់X១៦

2022/12/02 08:23:23 am        256
ត្បូងឃ្មុំ៖ ពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ពិធីនេះ ធ្វើឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

2022/12/02 07:21:29 am        467
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារអបអរសាទេសខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

ឯកឧត្ដម ជា សុផារ៉ា នឹងអញ្ជើញប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា៤៩រូប នៅថ្ងៃទី២ធ្នូស្អែកនេះ

2022/12/01 01:32:18 pm        337
ភ្នំពេញ៖ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ៤៩រូប ដែលពលីក្នុងសមរភូមិ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទឹកដីវៀតណាមមកបញ្ចុះនៅលើទឹកដីកម្ពុជាវិញ ​នៅ​ចំណុច​តំបន់​ប្រវត្តិសាស្រ្តយោធា X16 ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង​យោធពលខេមរភូមិន្ទ​និង​ជា​ប្រធានក្រុមការងារ​សាងសង់​តំបន់​ប្រវត្តិសាស្រ្តយោធា X16 បានអញ្ជើញទៅ​ទទួល​ដោយផ្ទាល់​នូវអដ្ឋិធាតុពីសាធារណរដ្ឋសង្គមនិយមវៀតណាម។បន្ទាប់ពីដង្ហែឆ្លងព្រំដែនវៀតណាម​ និងប្រារព្ធពិធីតាមប្រពៃណីសាសនានៅថ្ងៃនេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញ​ប្រារព្ធ​ពិធី​ឈាបនកិច្ច​អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាទាំង៤៩រូប ​នៅថ្ងៃទី ២ ធ្នូ ស្អែកនេះ៕ 

ពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមមកកម្ពុជា

2022/12/01 11:42:30 am        601
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និង​ទទួល​អដ្ឋិធាតុ​យុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​វៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើង​នៅតំបន់​ប្រវត្តិសាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ក្រោមអធិបតី​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ និ​ង​លោក​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម។បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើ​ពិធី​ដង្ហែ​អដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាម​ចូលមក​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦។  

ដំណឹងល្អ..! រយៈ១០​ថ្ងៃក្នុងខែធ្នូនេះ ប្រេងសាំងធម្មតាតម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)

2022/12/01 11:24:33 am        332
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែធ្នូ ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)៕

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង ចូលជួបសម្តែងការគួរសម

2022/12/01 11:09:56 am        601
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា កម្ពុជាស៊ីសំណូកពីក្រុមហ៊ុន និងស៊ីប្រាក់ជំនួយ

2022/12/01 10:49:17 am        380
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលនូវការចោទប្រកាន់នានា ដែលចោទថា កម្ពុជាមានអំពើពុករលួយ ស៊ីប្រាក់សំណូកសូកប៉ាន់ពីក្រុមហ៊ុន ជាថ្នូរនឹងអ្វីមួយ ហើយស៊ីប្រាក់ជំនួយពីបរទេស ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីខួប១០+១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ខូអិលធីឌី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកនិយាយចេះតែនិយាយ គេថាកម្ពុជានឹងមានពុករលួយ ក្រុមហ៊ុនអីក៏ត្រូវតែយកលុយដែរ ត្រូវបង់ប៉ុណ្ណេះប៉ុណ្ណោះ ជាថ្នូរនឹងធ្វើអ្វីនៅកម្ពុជា ។ សម្ដេចតេជោ បានបន្តថា ចំណែកអ្នកខ្លះថាកម្ពុជាស៊ីជំនួយលុយពីបរទេស ដោយសម្ដេចបានជំរុញអ្នកទាំងនោះ ទៅសាក់សួរក្រុមហ៊ុនជប៉ុន និងទូតជប៉ុនបាន ពាក់ព័ន្ធនឹងការវិនិយោគ និងការផ្ដល់ជំនួយមកកម្ពុជានេះ ។ តែយ៉ាងណាជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញទៅមន្ត្រី ត្រូវខិតខំធ្វើការងារ ពាក់ព័ន្ធនឹងការសម្របសម្រួលធ្វើបែបបទផ្សេងៗ បង្កើតទំនុកចិត្តដល់វិនិយោទុន ដើម្បីមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ដែលអាចជួយបង្កើតការងារ ដល់ពលរដ្ឋបានធ្វើ ពិសេសកែប្រែនូវណុចខ្វះខាតផ្សេងៗ ៕ (អត្ថបទ៖បាន សុខរិទ្ធិ)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM