សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារចំនួន២

2022/08/06 12:20:40 pm        649
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕ 

លោក វ៉ាង យី៖ អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនលើបញ្ហាកោះតៃវ៉ាន់

2022/08/06 12:04:59 pm        206
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងបញ្ហាកោះតៃវ៉ាន់។ លោកលើកឡើងថា គោលជំហររបស់ចិន គឺមានគោលដៅធានាការពារយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើទាំងឡាយដែលជាលេសរបស់អាមរិក។លោកបញ្ជាក់ថា ការណ៍ដែលអាមេរិកយកបញ្ហាកោះតៃវ៉ាន់មកប្រឆាំងនឹងចិន គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ ហើយលោកបានចាត់ទុកថា នេះជាទង្វើកាន់តែរារាំងដល់ការស្តារភាពល្អប្រសើរឡើងវិញរបស់ចិនដូចគ្នា។ អាមេរិកមិនគួរបង្កើតកំហុសដូចមុនមកធ្វើជាលេសបានទេ ខណៈលោក វ៉ាង យី ថា អាមេរិកធ្លាប់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរម្តងរួចទៅហើយ កាលពីទស្សនកិច្ចរបស់លោក Newt Gingrich ទៅកាន់កោះតៃវ៉ាន់។លោក វ៉ាង យី បាននិយាយទៀតថា អាមេរិកនៅអាចកែកំហុសរបស់ខ្លួន ដោយត្រូវគោពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ក៏ដូចជាការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិនលើបញ្ហាតៃវ៉ាន់៕

រដ្ឋមន្ត្រីការបរទេសជប៉ុន ដាក់បាច់ផ្កាគោរពវិញ្ញាណក្ខន្ធជនជាតិជប៉ុនដែលទទួលមរណភាពនៅកម្ពុជា

2022/08/06 11:19:13 am        286
ភ្នំពេញ៖ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដាក់បាច់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធនៅមុខចេតិយ លោក ណាកាតា អាត្ស៊ឹហ៊ិតុ (អ្នកស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិ) និង លោកតាកាតា ហារឹយឹគិ (មន្រ្តីនគរបាលស៊ីវិលនៅក្នុងអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)) ដែលបានទទួលមរណភាព កំឡុងពេលបំពេញបេសកកម្មនៃប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣។ នេះបើយោងតាមផេកហ្វេសបុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា៕

អាស៊ាន បន្តមិនអញ្ជើញមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំ បើមិនមានការវិវឌ្ឍជាវិជ្ជមាន

2022/08/06 11:10:11 am        443
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ នឹងបន្តមិន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ដរាបណា​នៅ​មិនទាន់​មានការប្រែប្រួលជាវិជ្ជមាន លើកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុច ។ ក្នុង​សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហរ​របស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ ទៅទីក្រុងចាកាតា បានចុះកិច្ច​ព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុចអទិភាព ទី១. ការបញ្ឈប់​អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយ​ផលដល់​ដំណើរ​ការ​នយោបាយ​អាច​ចាប់​ផ្ដើមបាន ។ ឯកឧត្តមបានបន្តថា កាលពីឆ្នាំកន្លងទៅ បន្ទាប់ចុះកិច្ចព្រមព្រៀងបានប៉ុន្មានខែ រដ្ឋមន្ត្រីការ​បរទេស​មីយ៉ានម៉ា បានចូលរួមកិច្ចប្រជុំ ហើយសមាជិកផ្សេងៗឲ្យគាត់ពន្យល់ តើមីយ៉ាន់ម៉ា​មាន​បំណង​ធ្វើអ្វី ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ដោយ​អា​ស៊ាន​មាន​ភាព​ច្បាស់​លាស់​ណាស់ គឺវឌ្ឍនភាពត្រូវតែមាន ពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ។ អាស៊ាន​ក៏​មាន​កិច្ច​ប្រជុំបន្ទាន់ ពិនិត្យកិច្ចព្រមព្រៀងទាំង៥ចំណុច គឺមិនមានឃើញអ្វីប្រែប្រួលនោះទេ ។រដ្ឋមន្ត្រីការបរទេស បានបន្ថែមថា មិនមានកងសង់ស៊ីសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន កាល​ពី​ឆ្នាំក​ន្លងទៅ សមាជិកក៏គោរពទៅតាមការសម្រេចចិត្តរបស់ប្រធាន គឺប្រុយណេ ក្នុងការ​អញ្ជើញ​តំណាង​អ្នក​មិននយោបាយមកចូលរួមកិច្ចប្រជុំ តែរបបណៃពីដោបានបដិសេធ ដោយ​អាស៊ាន​នៅ​តែ​អនុវត្តគោលការណ៍ដដែល ដរាបណានៅមីយ៉ាន់ម៉ា មិនមានការ​ប្រែប្រួល​ជាវិជ្ជមាន​លើ​កិច្ច​ព្រម​ព្រៀងជា​ឯកច្ឆន្ទទាំង៥ចំណុច ខណៈស្ថានភាពកាន់តែអាក្រក់ជាងមុន បន្ទាប់ពីមាន​ការ​ប្រហារ​ជីវិត​សមាជិកប្រឆាំង ៤រូប ។គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រីការ​បរទេស​មីយ៉ាន់ម៉ា ក្នុងការបញ្ជូនតំណាងអ្នកមិននយោបាយ ក្នុងប្រទេសមួយនេះ មកចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ប៉ុន្តែពុំមាន​តំណាង​របស់​មីយ៉ាន់ម៉ា​មក​ចូល​រួម​នោះ​ទេ ដោយកៅអីនៅទទេ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2022/08/06 10:43:05 am        437
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa)ចូលជួបសំដែងការគួរសម និង​ពិភាក្សា​ការងារ និង​បន្ទាប់​មក​មាន​ការ​ចុះហ​ត្ថ​លេខា​ក្រោម​អធិប​តីភាព​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា លើ៖ ១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេស កម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕

ប្រទេសមហាអំណាចធំៗ កំពុងចូលរួមវេទិការតំបន់អាស៊ានលើកទី២៩ នៅរាជធានីភ្នំពេញ

2022/08/05 02:57:45 pm        1266
ភ្នំពេញ៖ នៅសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ និងមានប្រទេសជាដៃគូចូលរួមចំនួន១៥ រួមមាន ប្រទេសមហាអំណាចដូចជា៖ អាមេរិក រុស្សី ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត។ វេទិកាតំបន់អាស៊ាន មានគោលបំណងបង្កើតជំនឿទុកចិត្តលើគ្នាទៅវិញទៅមក និងបង្ហាញឲ្យបានច្បាស់អំពីជំហរលើបញ្ហាសន្តិសុខតាមរយៈការពិគ្រោះយោបល់ជាមួយគ្នានៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ និងសម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ជាមួយដៃគូសន្ទនាផ្សេងៗទៀត៕

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​វិស័យ​សកម្មភាពមីន

2022/08/05 02:42:20 pm        817
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ខែសីហា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងជំនួបកិច្ច ពិភាក្សាការងារជាមួយលោកជំទាវ Amanda Milling, Minister of State for Asia and the Middle East នៃចក្រភពអង់គ្លេសឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកលើកអំពី​ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ និងវិស័យសកម្មភាពមីនរវាងប្រទេសទាំងពីរ ។ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើវិស័យសកម្មភាពមីន​រហូត​ដល់កម្ពុជា​សម្រេច​បាននូវគោលដៅគ្មាន​មីនឆ្នាំ២០២៥។លោកជំទាវAmanda Milling បានវាយតម្លៃខ្ពស់ដល់ការងារបោសសម្អាតមីននៅកម្ពុជាដែល​ជា​តម្រូវការចាំបាច់ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជាកាត់បន្ថយគ្រោះថ្នាក់និងការអភិវឌ្ឍប្រទេសជាតិ ។ ចក្រភពអង់គ្លេសនឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យ​មីននេះ បន្ថែមទៀត ៕

កម្ពុជា-រុស្សី ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2022/08/05 01:06:36 pm        771
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Sergey Lavrov (សឺហ្គេ ឡាវរ៉ូវ) រដ្ឋមន្រ្តីការបរទេសរុស្សី បានអញ្ជើញ​ចុះហត្ថលេខាស្តីពីការ​ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរលើគ្រប់វិស័យ ខណៈលោកមកអញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

សម្តេចតេជោ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានទាន់ពេល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រទេសជាតិ

2022/08/05 11:55:14 am        389
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រសិនបើមិន បានគិត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រាខ្លះឲ្យបានទាន់ពេលទេ ប្រទេសអាចនឹងមានគ្រោះថ្នាក់ ព្រោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីបំពេញបន្ថែមនូវភាពចន្លោះប្រហោង ដើម្បីរក្សាសុវត្ថិភាព របស់ប្រទេសជាតិ ។នៅក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការធ្វើវិសោធន​កម្មរដ្ឋ ធម្មនុញ្ញ លើកទី១០នេះ គឺពិតជាត្រឹមត្រូវ ហើយពុំបានកាត់​បន្ថយអំណាចរដ្ឋ​សភានោះឡើយ។រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ស្ដីពីការធ្វើវិសោធនកម្មលើកទី១០ ​នៃរដ្ឋធម្មនុញ្ញ ​ដោយយល់ឃើញថា គឺមិនបាន​ធ្វើ​ឱ្យប៉ះ ពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ​និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបប ​សភានិយមប៉ុណ្ណោះទេ​ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់​ប្រព័ន្ធ​ប្រជាធិបតេយ្យសេរី ពហុបក្ស ​ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាចថែមទៀត។វិសោធនកម្មច្បាប់ធម្មនុញ្ញ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រកម្ពុជា ​និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម​ សំដៅធានានូវដំណើរ ​ការជាប្រក្រតី នៃស្ថាប័នជាតិ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ​បានបញ្ជាក់ថា​ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ​ អាចជាលើកចុងក្រោយ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ៖បញ្ហាដាក់ទណ្ឌកម្មដល់រុស្ស៊ីបង្កើតវិបត្តិសកល

2022/08/05 10:50:44 am        650
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មដល់រុស្ស៊ីបង្កើតវិបត្តិសកល និងមិនមែនជាជម្រើសល្អនោះទេ។ថ្លែងក្នុងពិធីប្រគល់-ទទួល សញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកពីការជំនួបរវាងសម្តេចជាមួយបណ្តារដ្ឋមន្ត្រីការបរទេសនានា ជាពិសេសប្រទេសមហាអំណាចដូចជា៖ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើមនោះ សម្តេចតែងតែលើកឡើងឱ្យមានការពិចារណាឡើងវិញ ពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។សម្ដេច ហ៊ុន សែន ប្រកាសថា ពេលនេះអឺរ៉ុបចាប់ផ្តើមប្រើប្រាស់ធ្យូងថ្មឡើងវិញ ឆ្លើយតបទៅនឹងវិបត្តិថាមពល ហើយកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដែលសន្យាឈប់ផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ក៏លែងមានន័យអ្វីទៀតដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM