សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម លី ធុជ ៖ ខេត្តប្រវត្តិសាស្រ្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនដំបូង ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/07/15 11:14:57 am        541
ត្បូងឃ្មុំ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងបេីកការដ្ឋានបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ខេត្តប្រវត្តិសាស្រ្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនដំបូង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ខេត្តត្បូងឃ្មុំ ជាខេត្តប្រវត្តិសាស្រ្ត ដែលសម្តេចតេជោ បានសម្រេចចិត្ត និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍កាលពីឆ្នាំ១៩៧៧ ហើយខេត្តត្បូងឃ្មុំ ក៏ជាខេត្តមួយដែលរងផលប៉ះពាល់ច្រើនដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ អាជ្ញាធរមីន បានចាត់ទុកខេត្តត្បូងឃ្មុំនេះ ជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ក្នុងរយៈពេល ៦ ខែ ខាងមុខនេះ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យកងកម្លាំងរក្សាសន្តិភាព NPMEC ត្រូវបោសសម្អាត និងកម្ទេចគ្រាប់មីនឲ្យអស់ចេញពីទឹកដីដែលពោរពេញដោយប្រវត្តិសាស្រ្តនេះ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាព NPMEC ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងនាំយកទង់ជាតិកម្ពុជានៅឆាកអន្តរជាតិ ជាពិសេសចូលរួមផ្តល់នូវសុខសុវត្ថិភាព ផ្តល់សេចក្តីសុខ និងផ្តល់សុខដុមរមនាដល់ប្រទេសនិងប្រជាជនទាំងឡាយណា ដែលធ្លាប់រងគ្រោះដោយសារសង្រ្គាមដូចកម្ពុជា និងដល់ប្រទេសណាដែលមានតម្រូវការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រជាជនគ្រប់ទិសទី បានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីននៅឆ្នាំ២០២៥៕

អ្នកស្រាវជ្រាវ៖ កម្ពុជាកំពុងប្រកាន់ជំហរកណ្ដាល មិនទាន់ផ្អៀងទៅប្រទេសណាមួយនោះទេ

2022/07/14 01:28:46 pm        1669
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាពកម្ពុជា អះអាងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងប្រកាន់ជំហរជាកណ្ដាល មិនទាន់មានផ្អៀងទៅលើប្រទេសណាមួយនោះទេ ហើយទទួលយកជំនួយពីគ្រប់ប្រទេស ប្រៀបដូចជាផ្កាចម្រុះពណ៌ ។ក្នុងកិច្ចពិភាក្សាតុមូលស្ដីពីអាស៊ាននៅចន្លោះចិន និងសហរដ្ឋអាមេរិក ក្នុងបរិបទថ្មី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ទូច លើកឡើងថា កម្ពុជាកំពុងដើរនៅលើនយោបាយផ្លូវមួយ ផ្កាចម្រុះពណ៌ ជាការត្រឹមត្រូវណាស់ ហើយសូមកុំឱ្យខ្មែរលាបពណ៌គ្នាឯង ថាលក់ក្បាលឱ្យចិន គឺមិនលក់នោះទេ ។ឯកឧត្តម បានបន្តថា ត្រូវចាំថា បច្ចុប្ប្នកម្ពុជាជាឱកាសល្អណាស់ សម្រាប់ធ្វើឲ្យខ្លួនក្លាយ​ទៅ​ជា​ប្រទេស​មួយដែលមានសក្ដានុពល​ បញ្ហាជំងឺកូវីដ-១៩ មានការឆ្លងមែន ប៉ុន្តែកម្ពុជាអាចទប់ជាប់ ដោយសារតែមានវ៉ាក់សាំងចិនបានជួយ ​និងបណ្ដាប្រទេសមួយចំនួន​ នេះដោយសារកម្ពុជា បាន​ដើរនៅលើផ្កាចម្រុះពណ៌ ។ប្រធានរាជបណ្ឌិតស្យភាពកម្ពុជា បានបញ្ជាក់ថា ​ពិភពលោកនឹងដូរបរិយាកាសយ៉ាងខ្លាំងបំផុត​សម្រាប់​ប្រទេសតូចតាច ​ហើយប្រទេសតូចតាច ​មិនអាចទៅខាងណាបាននោះទេ (ចាប់យក​មហា​អំណាចណាមួយ) ​ព្រោះមហាអំណាចដូរលឿនណាស់​ ដូរតាមគេមិនទាន់ឡើយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ បន្តផ្តាំផ្ញើឱ្យពលរដ្ឋបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ដើម្បីកុំឱ្យប្រទេសដើរថយក្រោយ

2022/07/14 11:41:37 am        417
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីកុំឱ្យប្រទេសកម្ពុជា ដើរថយក្រោយ វិញឱ្យសោះ ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែន ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យ ទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២- ២០២៣) ​សម្ដេចតេជោ បានបញ្ជាក់ទៅ​ជន​រួមជាតិថា មកដល់ពេលនេះ ប្រទេស ត្រូវបានឡើងវិញជាប្រក្រតីតាម​បែបគន្លងថ្មី ដោយសារ​តែការចាក់ វ៉ាក់សាំងបានចំនួនច្រើនលាននាក់ បង្កើតភាពស៊ាំសហគមន៍បានល្អ ប៉ុន្តែទោះជា​យ៉ាងណា មិនត្រូវមើលស្រាល និងភ្លេចខ្លួនអំពីការឆ្លងកូវីដ-១៩ឡើយ។ទាក់ទិនករណីឆ្លងកូវីដ-១៩នេះ បើតាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុប ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ​គិតដល់ថ្ងៃទី១៣ ខែកក្កដា នេះ មានករណីឆ្លងសរុបចំនួនជាង ១៣ម៉ឺននាក់​ ករណីឆ្លងថ្មី១៦នាក់​ ករណីជាសះស្បើយ ​១៣៣.២៥៨នាក់, ស្លាប់៣.០៥៦នាក់។ ក្នុងចំណោមករណី ឆ្លងសរុបចំនួនជាង១៣ម៉ឺននាក់នេះ ករណីនាំចូលពីក្រៅប្រទេសមានចំនួន​២១.២២៤នាក់៕អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍

2022/07/14 09:22:01 am        664
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖ - សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដែលបានប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩បានធូរស្រាល។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីផលលំបាក ដែលបណ្តាលមកពីវិត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែង និងការគំរាមគំហែង នៃការដាក់ទណ្ឌកម្មផ្សេងៗ បានជះឥទ្ធិពលដល់ដំណើរការ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងកម្ពុជាផងដែរ។- សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យ​បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិ​នៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រព័ន្ធឌីជីខល ព័ត៌មានវិទ្យា បានដើរមុនកូវីដ-១៩មួយជំហានយ៉ាងវែង ដែលជាផ្នែកមួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ​អាចទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ក្នុងពេលវិបត្តិកូវីដ-១៩ បើមិនដោះច្នោះទេ ពិភពលោកនឹងដាច់ទំនងគ្នាជាក់ជាមិនខាន។- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការជំនះប្រឹងប្រែងរៀនសូត្រលើវិស័យព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ ក៏ត្រូវចេះប្រើស្មាតហ្វូនផងដែរ ដែលជាផ្នែកមួយជួយយើងច្រើនណាស់ ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ,ការងារ និងការប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមើលស្រាលជំងឺកូវីដ-១៩ ប្រភេទ “អូមីក្រុង”នេះឲ្យសោះ ព្រោះវាឆ្លងលឿន និងឆ្លងគ្មានរើសមុខទេ ទោះជាករណីឆ្លងមិនបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ឬស្លាប់ក៏ពិតមែន តែអ្វីដែលយើងត្រូវធ្វើជាចាំបាច់នោះ គឺត្រូវកាត់ផ្តាច់ការចម្លងនេះ កុំឲ្យឆ្លងបន្តចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ឬចូលទៅកាន់ទីជនបទ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីឡើងវិញ ដោយអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនវិធានការទប់ស្កាត់ និងគិតគូរដល់សុខុមាលភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រលប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងជំរុញទី៣,ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពអាចទៅរួច នៃសង្គ្រាមនុយក្លេអ៊ែ ឬសង្គ្រាមលោកទី៣នាពេលខាងមុខ ដោយសារពិភពលោកនាពេលនេះ ពោរពេញទៅដោយភាពឥតសណ្តាប់ធ្នាប់ និងមានការគំរាមកំហែងគ្នាជាប់មិនដាច់ ដែលជារឿងគួរឱ្យព្រួយបារម្ភបំផុត។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង១៧នាទី 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

2022/07/14 08:22:50 am        701
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ៕ព័ត៌មានលម្អិតBTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។ 

បទវិចារណកថា៖ « មរណភាពលោក ស៊ីនហ្សូ អាបេ ជាសារដាស់តឿនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពថ្នាក់ដឹកនាំ »

2022/07/13 03:36:51 pm        953
ភ្នំពេញ៖ មរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ភ្ញាក់ផ្អើលត្រង់ថា លោកស្លាប់ដោយសារករណីឃាតកម្មបាញ់សម្លាប់។ជនសង្ស័យឈ្មោះTetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺនៅក្នុងទីក្រុងNara ជាទីដែលលោកអាបេ កំពុងថ្លែងសារទៅកាន់ប្រជាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុនពេលរងការបាញ់ប្រហារ។ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរចម្លើយ។ បើតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យឆ្លើយយ៉ាងខ្លីថា រូបលោកមិនពេញចិត្ដនឹងលោក ស៊ីនហ្សូ អាបេ ទើបមានបំណងចង់សម្លាប់លោកអាបេ។ យ៉ាងណាក៏ដោយ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី០៩ ខែកក្កដា យោងតាមប្រភពស៊ើបអង្កេត ជនសង្ស័យសារភាពបន្ថែមថា ដំបូងរូបគេគ្រោងវាយ​ប្រហារ​មេដឹកនាំអង្គការសាសនាមួយ ដែលគេជឿជាក់ថា បានធ្វើឱ្យម្ដាយរបស់គេត្រូវក្ស័យធន​តាមរយៈការបរិច្ចាគ​ដល់សាសនានោះ។គេសារភាពទៀតថា មានចេតនាសម្លាប់លោក អាបេ ដោយជឿជាក់ថាលោក អាបេ បានជាប់​ពាក់ព័ន្ធ​ទៅ​នឹងការផ្សព្វផ្សាយក្នុងអង្គការនេះនៅក្នុងប្រទេសជប៉ុន ប៉ុន្ដែ​ប៉ូលិស​មិនបានលម្អិត​ពី​អង្គការសាសនានោះឡើយ។ បើតាមជនសង្ស័យ​ មុនធ្វើសកម្មភាព រូបគេបានទៅមើល​ទីតាំង​ដែលលោក អាបេ ថ្លែងសុន្ទរកថាច្រើនដង។ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើង គឺពិតជាកម្រមានណាស់នៅក្នុងប្រទេសជប៉ុន ខណៈដែល​ប្រទេសនេះ​មានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងបំផុតលើពិភពលោក ហើយ​ឧប្បត្តិហេតុ​នៃអំពើហិង្សា​ផ្នែកនយោបាយ គឺស្ទើរតែមិនធ្លាប់មានសោះតែម្តង។ ក្នុងឆ្នាំ២០១៤ មាន​ឧបទ្ទវហេតុ​នៃការស្លាប់​ដោយកាំភ្លើងត្រឹមតែ៦ករណីប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន បើប្រៀបធៀបទៅ​នឹង​សហរដ្ឋ​អាមេរិកមាន​រហូតដល់ទៅ៣៣,៥៩៩ករណី។ប៉ុន្ដែគ្រប់យ៉ាងពិតជាមិនអាចប៉ាន់ស្មានដឹងមុន ហើយរឿងអ្វីក៏អាចកើតឡើងបានដែរ។ ឃាតកដែលធ្លាប់ជាកងទ័ពស្វ័យការពារដែនសមុទ្រជប៉ុន បានប្រើប្រាស់កាំភ្លើងច្នៃដើម្បី​បាញ់​សម្លាប់លោក អាបេ ហេតុនេះពិតជាពិបាកនៅក្នុងការកំណត់អត្ដសញ្ញាណ។ តែទោះជាយ៉ាងណា វាជាមេរៀននិងជាសារដាស់តឿនដល់ជប៉ុន និងទៅដល់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការរក្សាសន្ដិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បុគ្គល ឬឥស្សរជន​សំខាន់ៗ​។ មិនថាខ្លួនជាប្រទេសធ្លាប់មានសុវត្ថិភាពកម្រិតណាក៏ដោយ ការពង្រឹងលើផ្នែកសន្ដិសុខ​នៅតែជារឿងសំខាន់មិនអាចធ្វេសប្រហែសបាន។សម្រាប់កម្ពុជា ក្រោយកើតហេតុការណ៍នេះ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅថ្ងៃទី៩ ខែកក្កដា បានរៀបចំប្រជុំដកពិសោធន៍មួយជាបន្ទាន់។ នៅក្នុងកិច្ចប្រជុំ មេ​បញ្ជាការរូបនេះ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ​ មេបញ្ជាការរង នាយទាហាន​បង្គោលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងបន្ថែមទៀតលើកិច្ចការងារការពារសន្តិសុខ​សុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺ ការពារសន្តិសុខ សុវត្ថិភាព​ជូននាយករដ្ឋមន្ត្រី និងភរិយា ឱ្យបាន ១០០ភាគរយ ទោះក្នុងតម្លៃណាក៏ដោយ។អំពើឃាតកម្មលើលោក ស៊ីនហ្សូ អាបេ នេះទៀតសោត បើគិតពីផលអវិជ្ជមានសម្រាប់ជប៉ុន តិចឬច្រើនពិតជាធ្វើឱ្យប៉ះពាល់កេរ្ដិ៍ឈ្មោះជប៉ុនលើពិភពលោក។ ជាប្រទេសមួយដែល​ត្រូវបាន​គេចាត់ទុកថា មានភាពចាស់ទុំផ្នែកប្រជាធិបតេយ្យ ​តែបែជាកើតមានអំពើព្រៃផ្សៃបែបនេះ។ ចង់ ឬមិនចង់ ក្ដីបារម្ភពី​បញ្ហាសន្ដិសុខ មានដោយចៀសមិនរួច។ ភាពជាគំរូនៃប្រទេសដែល​មាន​សុវត្ថិភាព​បំផុត ក៏ទំនងជាត្រូវពិភពលោកផ្លាស់ប្ដូរទស្សនៈ​ និងដាក់សញ្ញាសួរថា តើនៅថ្ងៃខាងមុខ​ជប៉ុនអាចនឹងផ្ទុះហេតុការណ៍អ្វីទៀត ?និយាយពីបរិបទពិភពលោក ចន្លោះពេលលោកអាបេត្រូវបានបាញ់សម្លាប់ ពិភពលោកកំពុងផ្ទុះរឿង​ចម្រូងច​ម្រាស់ធំៗច្រើនណាស់ទៅហើយ ដូចជាសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដ បញ្ហាកូវីដ-១៩ ក៏មិនទាន់បញ្ចប់ទៅវិញទាំងស្រុង ​ហើយអឺរ៉ុបក៏កំពុងរង្គោះរង្គើទាំងរឿងនយោបាយផង និងមាន​បញ្ហាជាមួយរុស្ស៊ី រឿងសង្គ្រាមនៅអ៊ុយក្រែនផង ហើយឥឡូវនៅជប៉ុនមានការណីបាញ់​សម្លាប់​អតីតនាយករដ្ឋមន្ដ្រី ពិតជារុញច្រានឱ្យសណ្ដាប់ធ្នាប់ពិភពលោកកាន់តែវឹកវរ។គួរបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេគឺជានាយករដ្ឋមន្ដ្រីដែលកាន់តំណែងយូរជាង​គេនៅក្នុង​ប្រទេសជប៉ុន។ លោកបានស្បថចូលកាន់តំណែងនាយករដ្ឋមន្ដ្រីជប៉ុនលើកដំបូងនៅឆ្នាំ២០០៦ ប៉ុន្ដែនៅឆ្នាំ២០០៧ លោកបានប្រកាសចុះចេញពីតំណែងវិញ ក្រោយដឹកនាំប្រទេសបានតែ​មួយ​ឆ្នាំគត់ មូលហេតុដោយសារមានបញ្ហាសុខភាព។បន្ទាប់មកលោកបានវិលចូលសង្វៀននយោបាយជាថ្មី ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ​លោក អាបេ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីជប៉ុនម្ដងទៀត។​ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៤ លោក អាបេ បន្ដក្លាយជានាយករដ្ឋមន្ដ្រី អាណត្ដិទីបី ក្រោយអំពាវនាវឱ្យរៀបចំការបោះឆ្នោតមុនកំណត់ ព្រោះស្ថានភាពក្នុងប្រទេសមិនល្អប្រសើរ។ នៅឆ្នាំ២០១៧ ការបោះឆ្នោតជាសកលបានរៀបចំឡើង​មុនកំណត់ម្ដងទៀត គឺនៅថ្ងៃទី២២ ខែតុលា ចន្លោះពេលមានការគំរាមកំហែងដោយសារការ​ធ្វើ​តេស្ដមីស៊ីលរបស់កូរ៉េខាងជើង។ រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ​ក៏ជាពេលវេលាចុងក្រោយ ដោយ​លោកត្រូវចុះចេញពីតំណែងព្រោះលក្ខខណ្ឌសុភាពមិនអាចឱ្យលោកបន្ដដឹកនាំប្រទេសតទៅទៀត។ការស្លាប់របស់លោក អាបេ ពិតជាបានធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ពីអ្វី​ដែលលោក​បាន​ផ្ដល់ឱ្យជប៉ុន។ ទីមួយនិងសំខាន់បំផុតនោះ គឺស្ថិរភាព និងសន្ដិសុខ។ មុនពេលលោក អាបេ ឡើង​កាន់អំណាចជាថ្មីក្នុងឆ្នាំ២០១២ ប្រទេសជប៉ុន​ទើបតែបានជួបនូវគ្រោះមហន្ដរាយដ៏ធំបំផុត​តាំង​ពីសង្គ្រាមលោកលើកទីពីរ គឺការរញ្ជួយដី រលកយក្សស៊ូណាមិ និងការផ្ទុះរលាយនុយក្លេអ៊ែរ​នៅ​ហ្វូគូស៊ីម៉ា។ ការគ្រប់គ្រងប្រទេសនៅពេលនោះគឺស្ថិតក្នុងភាពវឹកវរ សេដ្ឋកិច្ចជប៉ុនមិនអាចងើប​ឡើងវិញ​បានក្រោយដួលរលំទីផ្សារភាគហ៊ុនឆ្នាំ១៩៩២ ហើយក្នុងរយៈពេល២ទសវត្សមុន ជប៉ុនមាន​នាយករដ្ឋមន្ដ្រីរហូតដល់១៤រូបចូលដឹកនាំប្រទេស ក្នុងនោះ មានមួយរូបកាន់តំណែង​បានតែ៦៤ថ្ងៃប៉ុណ្ណោះ។យ៉ាងណាសម្រាប់លោក អាបេ បានចូលកាន់តំណែងជាមួយនឹងថាមពលដ៏ខ្លាំងក្លា ហើយ​សំខាន់​បំផុតលោកបានបង្កើតផែនការសេដ្ឋកិច្ចមួយដែលលោកបានដាក់ឈ្មោះថា "Abenomics"។ លោកបានប្រកាសថា ជប៉ុនត្រឡប់មកវិញហើយ ស្ដារឡើងវិញនូវវិបត្ដិសាច់ប្រាក់ដែលជប៉ុន​បានជួបប្រទះឱ្យងើបឡើងវិញ។មែនទែនទៅ ត្បិតថាបានជួយស្ដារសេដ្ឋកិច្ចជប៉ុន ប៉ុន្ដែមហិច្ឆិតាពេញមួយជីវិតរបស់លោក គឺបញ្ហាសន្ដិសុខជាតិ។ លោក អាបេ បានព្យាយាមបង្កើតសម្ព័ន្ធភាពដែលលោកហៅថា “ប្រទេសប្រជាធិបតេយ្យមានគំនិតដូចគ្នា” រួមមានឥណ្ឌា និងអូស្ដ្រាលី។ លោកក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសម្ព័ន្ធភាព Quad រវាងអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ដ្រាលី។ ប៉ុន្ដែគន្លឹះនៃគោលនយោបាយសន្ដិសុខរបស់ជប៉ុន គឺមានត្រា៩នៃរដ្ឋធម្មនុញ្ញ។ មនុស្សគ្រប់រូបនៅជប៉ុនអាចដឹងអត្ថន័យបាន នៅពេលនរណានិយាយ ពាក្យនេះ ព្រោះវាគឺជាផ្នែក​មួយ​ដ៏សំខាន់​នៃរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយ​ជាប្រទេសសន្ដិភាពនិយម។ នៅក្រោយសម័យសង្គ្រាមត្រជាក់ ​ជាមួយនឹងការកើនឡើងការគំរាមកំហែងពីចិននិងកូរ៉េខាងជើង លោក អាបេ បានប្ដេជ្ញាថា មាត្រា៩ត្រូវតែបោះជំហានទៅមុខ។ អតីតមន្ដ្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប និងជាមិត្ដភក្ដិរបស់លោក អាបេ ផងបាននិយាយថា “ខ្លឹមសារនៃរដ្ឋធម្មនុញ្ញគឺ ប្រទេសជប៉ុនគួរតែពឹងផ្អែកលើសុច្ឆន្ទៈរបស់ពិភពលោក សម្រាប់សន្ដិសុខរបស់ខ្លួន។”ប៉ុន្ដែតើត្រូវធ្វើយ៉ាងណា? ការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន គឺពិបាកខ្លាំង។ វាត្រូវការសំឡេងពីរភាគបីនៅក្នុងសភាទាំងពីររបស់ជប៉ុន ហើយត្រូវមានការគាំទ្រពីការបោះឆ្នោតប្រជាមតិ។ លោក អាបេ បានដឹងរឿងទាំងអស់នេះ ប៉ុន្ដែវាមិនអាចទៅរួច។ ដូច្នេះ លោកបានចេញដំណោះស្រាយមួយទៀត គឺលោកអនុម័តច្បាប់ “បកស្រាយឡើងវិញ” ដែលអត្ថន័យគឺមាត្រា៩។ លោកបានបកស្រាយឡើងវិញនូវមាត្រា៩ បានន័យថាបើអាមេរិកវាយលុក នោះអាចឱ្យជប៉ុនអះអាងបានពីសិទ្ធិក្នុងការការពារស្វ័យ​ភាពជាសមូហភាព។យ៉ាងណាមហិច្ឆិតាធំបំផុតរបស់លោក ដែលចង់ឱ្យប៉ុនអាចប្រើប្រាស់កម្លាំងទ័ព និងសព្វាវុធដូចមុនសង្គ្រាមលោកលើកទីពីរមិនទាន់ជោគជ័យផង លោកបែរជាត្រូវទទួលមរណភាព។ជារួម មូលហេតុដែលធ្វើឱ្យលោក អាបេ ត្រូវបានប្រជាជនជប៉ុនគោរពស្រឡាញ់ ហេតុផលដូចបានរៀបរាប់ត្រួសៗខាងលើ ព្រោះដោយលោកបានដោះស្រាយភាពចម្រូងចម្រាសជាច្រើនអំឡុងពេលលោកដឹកនាំប្រទេស រួមមាន ជម្លោះជាមួយប្រទេសចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិ និងព្យាយាមពង្រីកកេរ្ដិ៍ឈ្មោះជប៉ុននៅក្នុងពិភពលោក។រីឯប្រជាប្រិយភាពលោកអាបេនៅលើឆាកអន្ដរជាតិវិញ ចាប់តាំងពីចូលកាន់តំណែងលោកបានបង្កើតទំនាក់ទំនងការទូតយ៉ាងល្អប្រសើរជាមួយប្រទេសជាច្រើនក្នុងពិភពលោក បើទោះបីជាមួយប្រទេសជាគូសត្រូវ តួយ៉ាងមានចិន ក៏លោកបានព្យាយាមសម្របសម្រួលកុំឱ្យមានវិវាទ។ ចំពោះកម្ពុជា លោកស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំជប៉ុនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ដ្រីកម្ពុជា ហើយបន្ដទំនាក់ទំនងនោះរហូតមក។ ជាងនេះទៅទៀត នៅក្នុងអាណត្ដិលោក អាបេ ជានាយករដ្ឋមន្ដ្រី ជំនួយយ៉ាងច្រើនរបស់ជប៉ុនបានផ្ដល់មកឱ្យកម្ពុជា។ ហេតុដូច្នេះហើយ មិនថាតែមេដឹកនាំកម្ពុជា តែមេដឹកនាំជាច្រើននៅក្នុងពិភពលោក បានផ្ញើសាររំលែកទុក្ខជាហូរហែចំពោះមរណភាពលោក ស៊ីនហ្សូ អាបេ៕

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

2022/07/13 11:25:31 am        545
ភ្នំពេញ៖  ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២៕

សាធារណជនជាច្រើនចូលរួមរំលែកទុក្ខមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនអាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

2022/07/13 11:08:44 am        299
ភ្នំពេញ៖សាធារណជនជាច្រើន នៅថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ចឹញមកកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ។បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ បានបង្ហាញថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតជប៉ុននៅភ្នំពេញ បើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនេកឧត្តម ស៊ីនហ្សូ អាបេ។សាធារណៈអាចចូលរួមបានចាប់ពីម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់ និងម៉ោង២ដល់៤ល្ងាច ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម។គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុនឯឧត្តម ស៊ីនហ្សូ អាបេ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយការបាញ់ប្រហារ៕

កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ជូនវេទិកាអង្គការសហប្រជាជាតិ នៅហ្សឺណែវ

2022/07/13 10:37:29 am        238
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃ១៣ ខែមិថុនា ដល់ថ្ងៃ០៨ ខែកក្កដា ២០២២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ សរុបចំនួន២២លើក បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្ដែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួន៣ផងដែរ។កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួមចំណែកដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ផងដែរ។ 

កំណាត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិច និងផ្អាកចរាចរណ៍រយៈពេលខ្លី បានបើកឲ្យដំណើរការជាធម្មតាឡើងវិញហើយ

2022/07/13 07:49:00 am        642
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ព្រះសីហនុ បានអនុញ្ញាតឱ្យធ្វេីចរាចរណ៍​ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពកម្ពស់ទឹកភ្លៀងបានស្រកទៅវិញ លែងហូរកាត់ថ្នល់​។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM