ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

ប្រទេសព្រុយណេ ជំរុញការសហប្រតិបត្តិការកសិកម្ម និងនាំចូលអង្ករផ្កាម្លិះពីកម្ពុជា

2022/11/14 04:26:54 pm        587
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានស្នើបង្កើតកិច្ចសហប្រតិបត្តិកាលើវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា និងការនាំ​ចូលអង្ករផ្កាម្លិះទៅកាន់ប្រទេសព្រុយណេ។ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម លើកឡើងបែបនេះ ​ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅវិមានសន្តិភាព។ព្រះចៅស៊ុលតង់ ក៏បានសម្តែងការសព្វព្រះរាជហឫទ័យ​ ចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និងព្រុយណេ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យបន្ថែមពីលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ព្រះមហាក្សត្រព្រុយណេ ​បានណែនាំ ​ឱ្យរដ្ឋមន្ត្រីកសិកម្មកម្ពុជា ​និងព្រុយណេ សហការលើវិស័យ​កសិកម្ម និងនាំអង្ករផ្កាម្លិះទៅព្រុយណេ។ព្រះចៅស៊ុលតង់​ យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ​ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។កម្ពុជា ​បាននាំចេញអង្ករសរុប ៥០ម៉ឺនតោន ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ កើនឡើង១០ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

ការនាំចេញរបស់កម្ពុជា កើនឡើងជិត ២០ភាគរយ ក្នុងរយៈពេល១០ខែ

2022/11/14 10:24:15 am        436
ភ្នំពេញ៖ កម្ពុជា នាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃសរុប ១៨,៧ ពាន់លានដុល្លារ ក្នុង​រយៈ​ពេល​ ១០ខែ ឆ្នាំ​២០២២ មានកំណើន ១៩,២ ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ទីផ្សារអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់កម្ពុជា ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​សរុប ៧,៦ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤០ភាគរយ នៃតម្លៃនាំចេញសរុប។ប្រទេស​វៀតណាម ជាទីផ្សារធំបំផុតទីពីរ នាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ១,៦ ពាន់​លាន​ដុល្លារ​។ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ​២០២២​នេះ ​មាន​ទឹកប្រាក់សរុប ៤៤,៥ ពាន់លានដុល្លារ មានកំណើន ១៤,៩ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នាកាល​ពី​ឆ្នាំមុន។

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើន៦.២% នៅឆ្នាំ២០២៣ និងសន្យាបន្តជួយអភិវឌ្ឍន៍កម្ពុជា

2022/11/12 10:21:34 am        286
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.២ភាគរយ ហើយឯកឧត្តម Masatsugu Asakawa ប្រធានធនាគារ ADB បានសន្យាបន្តជួយដោះស្រាយបញ្ហា និងចូលរួមចំណែលអភិវឌ្ឍកម្ពុជាឲ្យកាន់តែមាន​ភាពរីក​ចម្រើន​បន្ថែមទៀតផងដែរ ។នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ប្រធានធនាការ ADB បាន​សម្ដែង​ការអបអរសាទរ ចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងបានវាយតម្លៃខ្ពស់ ​ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាង​កម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ។ឯកឧត្តម បានបន្តថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥.៣ភាគរយ ​នៅឆ្នាំ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករណ៍នៅឆ្នាំ២០២៣ ​ពីក្នុងកម្រិត ៦.៥ភាគរយ មកនៅត្រឹម ៦.២ភាគរយ ដោយសារតែការចុះខ្សោយជាងមុន ​នៃកំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨ ។ប្រធាន ADB បានបញ្ជាក់ថា ADB ប្ដេជ្ញាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ​ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែល​កម្ពុជា​កំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋ​មន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​ប្រកបដោយជោគ ជ័យ ដោយ​សម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយ ក្នុងចំណោមបណ្ដា​ប្រទេស​ជាច្រើន​ ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ ​បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង និង​បានសម្រេចនូវការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិសុខភាពសាកល ដែលមិនធ្លាប់មានពីមុនមក ។ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ​របស់កម្ពុជា ​ចំពោះការផ្ដល់ជំនួយ និងការផ្ដល់ហិរញ្ញប្បទាន ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់​កម្ពុជា ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ជំនួយរបស់ ADB ដែលផ្ដល់ដល់រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺកូវីដ-១៩​ និងក្នុងការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ។គួរបញ្ជាក់ថា ​ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន ​និងប្រធាន ADB បានពិភាក្សាអំពី​សហប្រតិបត្តិការ​លើវិស័យបម្រែបម្រួលអាកាសធាតុ ​ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវ​ការត្រៀមខ្លួន​ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​រៀបចំផែនការកម្មវិធីអាទិភាពនានា ស្ដីពីការប្រែប្រួលអាកាសធាតុ ​និងការអភិវឌ្ឍថាមពលបៃតង ៕ អត្ថបទ បាន សុខរិទ្ធិ

ចិនសន្យាពង្រីកទីផ្សារ សម្រាប់ទទួលផលិតផលកសិកម្មពីកម្ពុជា និងផ្ដល់ហិរញ្ញវត្ថុអភិវឌ្ឍន៍ការធ្វើកសិកម្ម

2022/11/11 04:05:00 pm        498
ភ្នំពេញ៖ ប្រទេសចិនបានសន្យានឹងពង្រីកបន្ថែមទៀតនូវទីផ្សារ សម្រាប់ផលិតផលកសិកម្មនាំទៅពី​ប្រទេសកម្ពុជា ​និងជួយផ្ដល់នូវហិរញ្ញវត្ថុ ​ដើម្បីអភិវឌ្ឍន៍​ការធ្វើ​កសិកម្មឲ្យកាន់តែទំនើប ខណៈកសិផល​មួយចំនួនរបស់កម្ពុជា ​បាននាំចេញទៅទីផ្សារចិន ​ហើយមួយចំនួនទៀត កំពុង​ត្រួតពិនិត្យ និងវាយតម្លៃគុណភាពភូតគាម ។យោងតាមសេចក្តីប្រកាសរួម ​រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ​បានឲ្យដឹងថា កម្ពុជា-ចិន ​នឹងប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការ ​គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ដើម្បីជំរុញណិជ្ជកម្មទ្វេភាគី ។សេចក្តីប្រកាស​ បានបន្តថា ភាគីចិន ​នឹងពង្រីកការនាំចេញផលិតផលកម្ពុជា ដែលមានគុណភាព​ទៅ​កាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ​ដូចជាពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍​នាំចូល-នាំចេញចិន ​ពិព័រណ៍អាស៊ាន-ចិន និង​យន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​អេឡិកត្រូនិកទ្វេភាគី ។ប្រភព បានបន្ថែមថា ភាគីទាំងពីរ នឹងផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ​កសិកម្ម​គ្រប់ផ្នែក ដោយភាគីចិន បានបញ្ជាក់ជាថ្មី អំពីជំហររបស់ខ្លួន ​ក្នុងការពង្រីកទីផ្សារចិន សម្រាប់​ផលិតផល និងទំនិញកសិកម្មពីកម្ពុជា ​និងផ្ដល់ការគាំទ្រផ្នែកចំណេះដឹង ​ហិរញ្ញវត្ថុ ​និងបច្ចេកទេស សម្រាប់​ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា ។គួរបញ្ជាក់ថា ផលិតផលកសិកម្មមួយចំនួន ​កម្ពុជាបាននាំទៅកាន់ទីផ្សារចិន ​ក្នុងនោះមានអង្ករ ស្វាយកែវរមៀត និងចេកអំបូងជាដើម​ ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចាប់​ផ្ដើមអនុវត្តនោះ ចិនក៏បានសន្យាទទួលនូវកសិផល​ពី​កម្ពុជា​មួយ​ចំនួនទៀត មាន​ផ្លែមៀនប៉ៃលិន ​និងត្រីប្រា ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ៖ ចិនជាដៃគូពាណិជ្ជកម្មរបស់អាស៊ានធំជាងគេ ខណៈ២០២១ មានទំហំទឹកប្រាក់ ៦៦៩ពាន់លានដុល្លារ កើន២៨%

2022/11/11 03:13:45 pm        540
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយ របស់អាស៊ាន កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មានចំនួនប្រមាណ ៦៦៩ពាន់លានដុល្លារ កើនឡើងចំនួន ២៨ភាគរយ ។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍដោយចីរកាលរបស់ចិន បានចូលរួមវិភាគទាន​ដ៏​សំខាន់ ក្នុងការលើកកម្ពស់វិបុលភាពរួម ទាំងក្នុងតំបន់ និងទាំងសាកលលោកផងដែរ ។ប្រធានអាស៊ានឆ្នាំ២០២២ ​បានបន្តថា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក នៃ​កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ​ការជួយគ្នា ​និងការរៀនសូត្រពីគ្នាទៅវិញទៅមក កិច្ច​សហប្រតិបត្តិការអាស៊ាន-ចិន​ បានរីកចម្រើនជាលំដាប់ ​ជាមួយនឹងលទ្ធផលបានជាផ្លែផ្កា និង​ភាពជោគជ័យដ៏រឹងមាំ ​នៅក្នុងរយៈពេល ៣ទសវត្សកន្លងទៅ ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ​អាស៊ានសូមវាយតម្លៃខ្ពស់ ​នៃការប្ដេជ្ញាចិន និង​ការអនុវត្តភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ​ រួមទាំងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន​១៥០លានដូស ដល់អាស៊ាន ។ ​ការអនុវត្តគំនិតផ្ដួចផ្ដើមខែលការពារាសុខភាពអាស៊ាន-ចិន និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និងផ្លូវ ។ ល ។សម្ដេចតេជោ បានបន្តថា សម្ដេច​មាន​សុទិដ្ឋិនិយម​ ចំពោះកិច្ចសហប្រតិបត្តិការ ដែលបាន​នឹង​កំពុងបើកទំព័រថ្មីមួយ ​នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការពង្រឹងទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរបស់អាស៊ាន-ចិន​ ឲ្យកាន់តែមានសក្ដានុពល ​ប្រកបដោយថាមពលបន្ថែមទៀត ខណៈអាស៊ាន​កំពុងកសាងសហគមន៍របស់ខ្លួនឲ្យកាន់តែរឹងមាំ ៕អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជាស្នើភាគីថៃ គាំទ្រគម្រោងផ្លូវជាតិលេខ៦៨ និងការតភ្ជាប់ផ្នែកទន់ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម

2022/11/11 12:00:07 pm        300
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ភាគីថៃ បន្តគាំទ្រគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗមួយចំនួន ពិសេសគម្រោង លើកកម្ពស់ផ្លូវជាតិលេខ៦៨ និងពិនិត្យលទ្ធភាព​បង្កើន​ការតភ្ជាប់ផ្នែកទន់ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន​ រវាងប្រទេសទាំងពីរ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ​Arkhom Term pittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ នៅថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២២​ ឯកឧត្តម បានស្នើដល់ភាគីថៃ ផ្តល់​គាំទ្រដល់បេក្ខភាព​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធសំខាន់ៗ​មួយចំនួនទៀត ពិសេសគម្រោងលើក​កម្ពស់​ផ្លូវជាតិលេខ ៦៨ ដោយ​គម្រោងអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធទាំងនេះ ​មិនត្រឹមតែបានតភ្ជាប់កម្ពុជា និង​ថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ​និងទេសចរណ៍ ព្រមទាំង​លើកកម្ពស់ជីវភាពរបស់ប្រជាជនរវាងប្រទេសទាំងពីរ​ ក៏ដូចជាពន្លឿនការតភ្ជាប់ក្នុងតំបន់ផងដែរ។ ឯកឧត្តម ក៏បានស្នើដល់ភាគីថៃ ​ពិនិត្យលទ្ធភាពបង្កើនការតភ្ជាប់ផ្នែក​ទន់ផងដែរ​ ដើម្បីសម្រួល​ដល់​ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងជំរុញការរៀបចំហេដ្ឋា​រចនាសម្ព័ន្ធ​នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ​ដែលជាច្រកដ៏សំខាន់ ដើម្បីសម្រួលដល់លំហូរទំនិញឆ្លងកាត់​ព្រំដែនរវាង​ប្រទេសទាំងពីរ។ជាកិច្ចឆ្លើយតប, ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ​ បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុថៃ ​នឹងបន្តសហការ​ និងត្រៀមខ្លួនជាស្រេច ​ក្នុងការចូលរួមដោះស្រាយរាល់​បញ្ហា​ប្រឈមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនេះឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំង​នឹងបន្តផ្តល់​ឥណទាន​សម្បទាន ​សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត។ ភាគីថៃ នឹងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកស្ទឹងបត់ឱ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាស្នើ ADB បន្តគាំទ្រគម្រោងអាទិភាពសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2022/11/11 11:38:59 am        417
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើ ADB បន្តគាំទ្រគម្រោងលើវិស័យអាទិភាព នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ​និងជំរុញការធ្វើពាណិជ្ជូបនីយកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ​និងការគ្រប់គ្រងធនធានទឹក តាមរយៈការវិនិយោគសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្រ្ត, ដើម្បីគាំទ្រដល់ជីវភាពរបស់ប្រជាកសិករ និងការរួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ច។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងជំនួបសម្តែងការគួរសម ​និងពិភាក្សាការងារ ជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ​ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើ ADB បន្តគាំទ្រគម្រោងក្នុងវិស័យអាទិភាពមួយចំនួន​រួមមាន៖ ​ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀង និងជំរុញការធ្វើ​ពាណិជ្ជូបនីយកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេសលើការរៀបចំ​ប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ​ ដោយមានការរៀបចំផែនការមេ និង​ផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃ​ដើមថ្លៃវិនិយោគ និង​ការគ្រប់គ្រង​ធនធានទឹកប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ធារាសាស្រ្ត ស្របតាមផែនការមេច្បាស់លាស់​ ដើម្បីគាំពារជីវភាពរបស់ប្រជាកសិករ, ការ​លើកកម្ពស់កំណើនក្នុងវិស័យកសិកម្ម, ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅ​នឹងការប្រែប្រួលអាកាសធាតុ ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ដថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរៀបចំ និងអនុវត្តយុទ្ធសាស្រ្ត និង​គោលនយោបាយអាទិភាពរបស់ខ្លួន ​ដើម្បីគ្រប់គ្រង ​និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម​ ជាពិសេសកាត់បន្ថយការ​រងសម្ពាធ​នៃអតិផរណារជាសាកល ជាមួយនឹងការគាំទ្រ​ការ​ស្តារសម្បទា និងការហក់ឡើងនៃកំណើនសេដ្ឋកិច្ច ។ នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល​កម្ពុជា ​ដែលបានកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ ​និងរឹងមាំជាមួយ ADB ក្នុងរយៈពេល​ជាង ៣០ឆ្នាំកន្លងមកនេះ ហើយឯកឧត្តម ​បានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យកិច្ច​សហប្រតិបត្តិការដ៏ល្អនេះ​ កាន់តែត្រូវបានពង្រឹង​ និងពង្រីកបន្ថែមទៀតសម្រាប់រយៈពេលខាងមុខ សំដៅ​បន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា​ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី

ខេត្តកោះកុងទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់​ ក្នុងអំឡុងថ្ងៃបុណ្យអុំទូក៣ថ្ងៃនេះ

2022/11/10 04:33:18 pm        766
កោះកុង៖ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាង២ម៉ឺននាក់ ​មកលេងកម្សាន្ត តាមតំបន់រមណីយដ្ឋាននានា ​អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល៣ថ្ងៃនេះ ។ថ្លែងប្រាប់នៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍​ខេត្តកោះកុង ​បានឱ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃទី៧​ដល់ថ្ងៃទី៩ ​ខែវិច្ឆិកា មូលដ្ឋានខេត្ត​ភ្ញៀវទេសចរ​សរុបប្រមាណ ​២១.០៨២នាក់​ ក្នុងនោះអ្នកទេសចរបរទេសចំនួន ២៧៧នាក់ បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១​ ថយចុះចំនួន ៣.៤៨៦នាក់ ​ស្មើ​នឹង១៦ភាគរយ។ដោយឡែកលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បង្ហាញថា គ្រប់​តាម​គោលដៅទេសចរណ៍នានា សុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់​ពង្រាយកងកម្លាំងសមត្ថកិច្ច​ល្បាត​ការពារសុវត្ថិភាពជូនអ្នកទេសចរ ​និងប្រជាពលរដ្ឋ​តបតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត។លោកឧត្តមសេនីយ៍ទោ ​បញ្ជាក់ទៀតថា ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ២០២២នេះ ពុំបទល្មើសអ្វីកើត​ឡើង​គួរឱ្យកត់សម្គាល់ឡើយ ពោលគឺមានសុខសុវត្ថិភាពល្អប្រសើរច្រើនណាស់សម្រាប់ឆ្នាំ២០២២ មិនថា​នៅទីរួមខេត្ត ឬបណ្តាស្រុកគោលដៅទេសចរណ៍។គួរបញ្ជាក់ផងដែរថា ខេត្តកោះកុង មានតំបន់អេកូទេសចរធម្មជាតិឆាយអារ៉ែង សហគមន៍​អេកូ​ទេសចរ​ព្រៃកោងកាងពាមក្រសោប ទឹកជ្រោះតាតៃក្រោម​ កោះស្តេច តំបន់រមណីយដ្ឋានឆ្នេរ​នេសាទ​ និងតំបន់ព្រំដែនអន្តរជាតិចាំយាម។ទាក់ទិននឹង​បញ្ហាតម្លៃ​សេវាកម្ម​ស្នាក់នៅ និង​ចំណី​អាហារ ​ម្ចាស់ភោគជនីយដ្ឋាន ​អាហារដ្ឋាន ផ្ទះសំណាក់ ​ក៏ដូចជាសណ្ឋាគារ មិន​ដំឡើងថ្លៃហួស​ហេតុពេក​នោះទេ៕អត្ថបទ៖ ឈឹម មករា

ធុរកិច្ចជនអាស៊ាន បង្ហាញការប្តេជ្ញាចិត្តលើការចាប់ដៃគូពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន

2022/11/10 02:54:44 pm        509
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំធុរកិច្ច និងការវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “​អាស៊ាន​រួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈម” ថ្ងៃទី១០ ខែវិច្ឆិកា នៅសណ្ឋាគារភុគិត្រា សំគាល់ឃើញថា ធុរកិច្ច​ជនមកពីបណ្តាប្រទេសអាស៊ាន ​និងប្រទេសដៃគូសន្ទនា បានបង្ហាញការប្តេជ្ញាចិត្តបង្កើត​ដៃគូពាណិជ្ជកម្ម ​និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ​វិបត្តិអាស៊ាន ​ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​អាស៊ាន ។ឧកញ៉ា តាន់ ម៉ូលីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម ថ្លែងថា មើលឃើញថា ទាំងភាគីប្រមុខថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន ​មានជជែកដេញដោលគ្នាច្រើន និងបានបង្កើត​យន្តការរួមគ្នាមួយ​ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន រហូតបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយគ្នាជាច្រើន ​ដោយ​ធ្វើយ៉ាង​ណា​ជម្រុញ​កិច្ចអភិវឌ្ឍន៍​ និង​ជម្រុញ​អាជីវកម្ម ការ​វិនិយោគមានភាពងើបឡើងវិញ ក្រោយវិបត្តិកូវីដ។លោក ឧកញ៉ា តាន់ ម៉ូលីវណ្ណ បន្តថា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ​ក្រុមប្រឹក្សាពិគ្រោះយោបល់ ក្រុមធុរជន ​បណ្តាប្រទេសអាស៊ាន ​បានពិភាក្សាជម្រុញភ្ជាប់ទំនាក់ទំនង ធ្វើការងារមួយ​ចំនួន​រួមមាន៖ ការជម្រុញការផលិតនាំចេញទៅទីផ្សារក្រៅតំបន់អាស៊ាន ជម្រុញការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ព័ត៌មាន ​ថាមពល ​និងទេសចរណ៍ជាដើម។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATAថ្លែងថា នៅក្នុងកិច្ច​ប្រជុំធុរកិច្ច និងការវិនិយោគអាស៊ាននេះ ​កម្ពុជាទទួលអត្ថប្រយោជន៍ច្រើន ​ហើយក្នុងកិច្ចប្រជុំនេះគឺ​មានគិតគូច្រើនផងដែរទៅលើវិស័យទេសចរណ៍ដែលជាវិស័យអាទិភាពដើម្បីជម្រុញកំណើនសេដ្ឋកិច្ចអាស៊ានដំបូងគេ។របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្ម​កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺមានទំហំប្រមាណ​​ ១២ ​ពាន់លានដុល្លាអាមេរិក កើនឡើង១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះកម្ពុជា​បាននាំចេញទំនិញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​មានប្រមាណ ២ ពាន់​លានដុល្លាអាមេរិច ហើយអាស៊ាននាំទំនិញចូលមកកម្ពុជាវិញ​មាន​ប្រមាណជាង ​១០ពាន់​លានដុល្លា​អាមេរិច៕ អត្ថបទ ស៊ុម សុខជា

ជប៉ុនស្នើរាជរដ្ឋាភិបាល ជួយអន្តរាគមន៍និងគាំទ្រលើការវិនិយោគ ដើម្បីទាក់ទាញធុរជនបន្ថែម

2022/11/05 01:30:51 pm        439
ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ស្នើសុំរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយអន្តរាគមន៍ និងការជួយគាំទ្រលើគម្រោងបន្ថែមវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញ​ការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុន ចូលមកកម្ពុជាបន្ថែម។ឯកឧត្តម Masahiro MIKAMI ឯកអគ្ដរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា ក្នុង​ជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣វិច្ឆិកាកន្លងមក ឯកឧត្តម បានសម្តែងនូវការ​អបអរសាទដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេច​បាននូវសមិទ្ធិផលថ្មីមួយទៀត គឺការដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥” នេះជាដើម ។ ជាមួយគ្នានេះ, ក្នុងអាណិត្តបំពេញភារកិច្ចការទូតនៅកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត ប្តេជ្ញា​ខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព ​របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​បន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន ​និងជំនួយបច្ចេកទេស ជាពិសេស​ជំរុញការអភិវឌ្ឍវិស័យឯកជននានានៅកម្ពុជា។ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏សូមស្នើសុំនូវកិច្ចអន្តរាគមន៍ និងការជួយគាំទ្រ​បន្ថែម​ទៀត លើគម្រោង វិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញការ​វិនិយោគ​ពីវិស័យឯកជន​ និងវិនិយោគិនជប៉ុនចូលមកកម្ពុជាបន្ថែមទៀត ជាក់ស្តែងក្រុមហ៊ុន​តូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រ​ដំឡើង​យានយន្ត (Toyota Vehicle Assembly) នៅកម្ពុជាឆាប់ៗខាងមុខនេះ​ និងផ្សារ AEON Malls ជាដើម ។ ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​ស្វាគមន៍ ចំពោះរាល់គម្រោង​វិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេសគម្រោងបង្កើត​រោងចក្រ​ដំឡើង​យានយន្ត របស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលនេះជាការលើកស្ទើយដល់វិស័យវិនិយោគ​ឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅដល់វិនិយោគិន ​មកពីប្រទេសជប៉ុន និង​ប្រទេសដទៃ ហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជា ។ ជារួម រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះផែនការគម្រោងវិនិយោគ និងលើកទឹកចិត្តដល់បណ្តា​វិនិយោគិនជប៉ុន និងខិតខំបន្តជំរុញបន្ថែមទៅកាន់ស្ថាប័នពាក់ព័ន្ធ ​ដើម្បីអាចផ្តល់ឱកាស និង​ជំរុញបរិយាកាសអំណោយផលវិនិយោគសម្រាប់វិនិយោគិនជប៉ុនបន្ថែមទៀត ។សូមបញ្ជាក់ថា ក្នុងជំនួបនេះ, ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើគម្រោងដែលកំពុង​ដំណើរការ និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ថ្មីៗ ​ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (JICA, ODA, Loan) ក្នុងនោះ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយ​គាំទ្រ​បន្ថែមទៀត ដល់គម្រោងដែលកំពុងដំណើរការ ​និងបន្តយកចិត្តទុកដាក់ខ្ពស់ ទៅដល់បេក្ខភាព​គម្រោងនានា ដើម្បីធានាបាននូវនិរន្តភាព ​និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យមានភាព​ប្រទាក់​ក្រឡាជាមួយគោលនយោ បាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ។ ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់​ការ​វិនិយោគពីវិស័យឯកជន ​ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឲ្យបានច្រើនបន្ថែមទៀត៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន
07/23/2025 10:07 PM
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ
07/23/2025 08:07 PM
ជំនួយស្បៀងអាហារដល់ពលរដ្ឋនីហ្សេរីយ៉ា ១,៣លាននាក់ ស្ថិតក្នុងហានិភ័យ ដោយសារអស់ស្តុក
07/23/2025 08:07 PM
ឯកឧត្តម ហេង រតនា៖គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងនៅតំបន់មុំបីជាមីនចាស់បើមីនថ្មីមិនត្រឹមតែដាច់ជើងទេគឺអាចដល់ស្លាប់
07/23/2025 08:07 PM
ម្លប់ ទឹក និងភេសជ្ជៈ ជួយតំបន់បាល់កង់ទប់ទល់នឹងរលកកម្តៅធ្ងន់ធ្ងរនារដូវក្តៅ
07/23/2025 08:07 PM
គណៈប្រតិភូអ៊ុយក្រែនជួបប្រធានាធិបតីទួរគីលោក Erdogan មុនកិច្ចប្រជុំជាមួយរុស្ស៊ី
07/23/2025 08:07 PM
អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងធ្វើការ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្ម និងជនអន្តោប្រវេសន៍
07/23/2025 08:07 PM
EU នឹងដាក់វិធានការតបតលើទំនិញអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ
07/23/2025 08:07 PM
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
07/23/2025 08:07 PM
បាតុករលីបង់ នៅទីក្រុងបេរូតនាំគ្នាតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា
07/23/2025 07:07 PM