ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជារកចំណូលបាន ៣០០លានដុល្លារពីការនាំចេញកៅស៊ូ ក្នុងរយៈពេល៨ខែដំបូង

2022/09/21 01:28:57 pm        459
ភ្នំពេញ៖ កម្ពុជា​រក​ចំណូល​សរុបបាន ៣០០លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ស្ងួត ​អំឡុង​ពេល ៨ខែ​ដើម​ឆ្នាំ២០២២ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​កាលពី​ថ្ងៃ​ទី២០ ខែកញ្ញានេះ ។របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៩៤,០១៤ តោនក្នុង អំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ពោលគឺកើនឡើង ១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍ បានបន្តថា ប្រទេសកម្ពុជា រកចំណូលបាន ៣០០ លានដុល្លារពីការនាំចេញ​ទំនិញ​ក្នុងរយៈពេល ៨ខែឆ្នាំនេះ ធ្លាក់ចុះ ៦.៤ ភាគរយបើធៀបនឹងឆ្នាំមុន។ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន​កៅស៊ូ​ បាននិយាយនៅក្នុងរបាយការណ៍ថា កៅ​ស៊ូ​ស្ងួត​មួយតោនមានតម្លៃជាមធ្យម $១,៥៥៣ ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២២ ​ប្រហែល ១១៩ដុល្លារ ​ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។យោង​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ដី​ដាំ​កៅស៊ូ​សរុប ៤០៤ ០៤៤​ ហិកតា ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរជ័រ ​ចំនួន ៣១០ ១៩៣ ​ហិកតា ​និង​​ផ្ទៃដី​ថែទាំ​​ចំនួន ៩៣ ៨៥១ ​​ហិកតា​។ ជ័រ​កៅស៊ូ​ពី​ខែ​មករា-ខែ​សីហា ឆ្នាំ​ ២០២២ មាន​តម្លៃ​ជា​មធ្យម​​ ១ ៥៥៣​ ដុល្លារ​ក្នុង​ ១​ តោន​ ថយចុះ ១១៩ ​​​ដុល្លារ​ ឬ​​ស្មើ​នឹង -៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១។កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​ប្រមូល​ផល​ជ័រ​កៅស៊ូ​បាន​ចំនួន ៣៦៨ ០០០ ​តោន ក្នុង​នោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ​៣៦៦ ០០០ ​តោន ​រក​​​​ចំណូល​បាន ៦១០ ២៥៥ ៨០០ ​ដុល្លារ។​នេះ​​បើ​​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ៕អត្ថបទ៖ វណ្ណៈ 

និយ័តករបរធនបាលកិច្ច លើកកម្ពស់ការយល់ដឹងដល់ SME សម្រាប់ការធ្វើធុរកិច្ច និងការវិនិយោគ

2022/09/20 12:48:26 pm        457
ភ្នំពេញ៖ និយ័តករបរធនបាលកិច្ចផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដល់សហគ្រាសធុនតូច និងមធ្យម និងជម្រុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច សម្រាប់ការធ្វើធុរកិច្ច និងការចាប់គូរជាវិនិយោគិនមានសក្តានុពលនានា តាមយន្តការនៃបរធនបាលកិច្ច។ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃអាជា្ញធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និង​សម្ព័ន្ធសមាគម​សហគ្រាសធុនតូច ​និងមធ្យមកម្ពុជា (FASMEC) ស្តីពីកិច្ចសហប្រតិបត្តិការ​លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ ២០២២ ។អនុស្សារណៈយោគយល់គ្នានៅពេលនេះ មានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹងកិច្ច​សហប្រតិបត្តិការ ​ដើម្បីត្រឹមខ្លួនទាញយកផលប្រយោជន៍នៅក្នុងបរធនបាលកិច្ច ក្នុងនោះ​សម្រាប់ជំហាន​ដំបូង គឺការជម្រុញបណ្តុះបណ្តាល ​និងផ្សព្វផ្សាយ ក៏ដូចជាការឆ្លើយតបរាល់​សំណូមពរពាក់ព័ន្ធ ​នៃដំណើរចុះបញ្ជីបរធនបាលកិច្ច ក្នុងគោលដៅសម្រេចឱ្យបាននូវការយល់​ដឹងកាន់តែទូលំទូលាយ​ នៅក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាវិស័យមូលបត្រទាំងមូល។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា ​មានម្ចាស់សហគ្រាសធុនតូច ​និងមធ្យមកម្ពុជាជាច្រើន មិនទាន់យល់អំពីវិស័យបរធនបាលកិច្ច ដូច្នេះតាមរយៈសម្ពន្ធ័សហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺចង់ឲ្យSME​ទាំងអស់គ្នាបានយល់ និងចូលរួម ​ព្រោះវិស័យបរធនបាលកិច្ច និងតាមរយៈសេវា​ហិរញ្ញវត្ថុមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ​ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ​ សម្រាប់ជាប្រយោជន៍ដល់យើងទាំងអស់គ្នា ។ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ថ្លែងឲ្យដឹងថា គិតត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ​បរធនបាលកិច្ច នឹងមានទំហំបរធន កើនឡើងក្នុងរង្វង់ប្រមាណជា ​៦០០ លានដុល្លារ​អាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងពិនិត្យ ​និងវាយតម្លៃ នៃការ​ចុះបញ្ជីបរធនបាលកិច្ច មានចំនួនប្រមាណជាង​ ៥០០ សំណើរបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ទំនាក់ទំនងការទូត និងប្រព័ន្ធអនុគ្រោះពន្ធ ធ្វើឲ្យការនាំចេញទៅអាមេរិកមានកំណើនល្អ

2022/09/16 03:16:17 pm        442
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច ថា គោលនយោបាយការបរទេសរបស់កម្ពុជា ដែលមានទំនាក់​ទំនង​ការ​ទូតល្អជាមួយ សហរដ្ឋអាមេរិក បានកំពុងធ្វើឲ្យសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា ​និងស្របពេលដែលប្រទេសមួយនេះ ​បានបន្តផ្តល់ GSP លើមុខទំនិញមួយចំនួន ​នៃការនាំចេញរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ នេះថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានលក្ខណៈខុស​គ្នា ខណៈទីផ្សារអាមេរិក ​បានផ្តោតសំខាន់លើផលិតកម្មនៃឧស្សាហកម្មធុនធ្ងន់ និងការផលិតទំនិញ​ដែលមានបច្ចេកវិទ្យាខ្ពស់ជាដើម​ ខណៈកម្ពុជាផលិតនូវសម្លៀកបំពាក់ ស្បែកជើង និងកាបូប​សម្រាប់​ធ្វើដំណើរ ​និងផលិតផលកសិកម្មជាដើម​ ដែលបច្ចុប្បន្នធ្វើឲ្យផលិតផលទាំងនេះ កំពុង​ហូរចូល​ទៅកាន់ទីផ្សារអាមេរិកមានកំណើនល្អប្រសើរ។ឯកឧត្តម បន្តថា ចំពោះកត្តាដែលធ្វើឲ្យទំនិញកម្ពុជា​ នាំចេញទៅកាន់សហរដ្ឋអាមេរិកមានកំណើន គួរជាទីកត់សម្គាល់នេះ ​គឺបានកើតចេញពីទំនាក់ទំនង​រវាងប្រទេសទាំងពីរ ជាពិសេស​គោល​នយោបាយ ការបរទេស​ របស់កម្ពុជា ​ដែលមានទំនាក់ទំនងការទូតល្អជាមួយសហរដ្ឋអាមេរិក ក្នុងនោះ​ចំពោះការធ្វើពាណិជ្ជកម្ម, ​សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ និងបានកំពុង​បន្តផ្តល់ GSP ដល់ ​ទំនិញមួយចំនួន ​សម្រាប់ទីផ្សារ ​នាំចេញរបស់កម្ពុជា។លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ ​និងស្បែកនៅកម្ពុជា ​ថ្លែងឲ្យដឹងថា នៅ​ក្នុងឆមាសទី១ ឆ្នាំ ២០២២​ ខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងស្រុក ​បាន​មមាញឹក​យ៉ាងខ្លាំង និង​បាន​ស្រូប​យក​កំលាំង​ពលកម្មបន្ថែមយ៉ាង ​ច្រើន​នៅតាមរោងចក្រនីមួយៗ ​ខណៈដែល​មាន​ការបញ្ជា​មាន​ចំនួនច្រើន ជាពិសេសពីផ្សារសហរដ្ឋអាមេរិក ​និងសហគមន៍អឺរ៉ុបជាដើម ​ប៉ុន្តែនៅក្នុងឆមាសទី២ នេះ ចំណែកការផលិតហាក់ដូចជានៅទ្រឹង​ នឹងមិនមានការថែមម៉ោងច្រើនដូចមុនឡើយ ស្រប​ពេលការបញ្ជាទិញមានចំនួនថមថយចុះ។សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញ​របស់កម្ពុជា មាន​ទំហំទឹកប្រាក់ប្រមាណជាង ១៥,៦ ​ពាន់លានដុល្លារ កើនឡើងជាង ២៦% បើធៀបរយៈពេល​ដូចគ្នា​ទៅឆ្នាំ ២០២១ ក្នុងនោះសម្រាប់ការនាំចេញទៅកាន់ទីផ្សារអាមេរិក ​មានទំហំជាង ៦,៤ ពាន់លានដុល្លារ កើនឡើងជាង ៣៧% ខណៈការនាំចូលពីសហរដ្ឋអាមេរិក មានត្រឹម ២២៤ លានដុល្លារ ថយចុះជាង ៣% ​បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ ស្នើដល់រដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណាតភ្ជាប់ខ្សែបញ្ជូន និងបំពង់ឧស្ម័នក្នុងតំបន់អាស៊ាន

2022/09/15 01:12:42 pm        276
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ស្នើរដល់រដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណាជំរុញការ​អនុវត្តការ​តភ្ជាប់ខ្សែបញ្ជូន និងបំពង់ឧស្ម័នកាត់តាមបណ្តប្រទេសអាស៊ាន ដើម្បីបង្កើន​ពាណិជ្ជកម្មថាមពលអគ្គិសនី​ និង​ចូលរួម​ឱ្យបានយ៉ាងសកម្ម ដើម្បីសម្រេចថាមពលអាស៊ាន។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ថ្លែងលើកឡើង​ក្នុងពិធីបើកកិច្ច​ប្រជុំរដ្ឋ​មន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ​២០២២ ក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកប​ដោយចីរភាព» តាមវីដេអូ Conference នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២នេះថា នៅក្នុងក្រប​ខណ្ឌ​អាស៊ាន ក្នុងនាមជាប្រធាននៅក្នុងឆ្នាំ ​២០២២ នេះ កម្ពុជានឹងបន្តចូលរួមចំណែក​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព​ និងគម្រោងអន្តរ-កាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។សូមបញ្ជាក់ថា ក្នុងរយៈពេល០២ ថ្ងៃនេះ រដ្ឋមន្ត្រីថាមពលទាំងអស់ នឹងមានកិច្ចប្រជុំសំខាន់ៗ​ជា​ច្រើន ​ដែលមានឱកាសពិភាក្សាលើបញ្ហាសំខាន់ៗ ​ទាក់ទងនឹងវឌ្ឍនភាព ក្នុងកិច្ចខិតខំប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យថាមពល ​ដែលជាផ្លូវឆ្ពោះទៅរកការបង្កើនល្បឿន​អន្តរកាលថាមពល ជំរុញការ​ងើប​ឡើងវិញ​កាន់តែខ្លាំង៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើសុំឱ្យធនាគារវិនិយោគអឺរ៉ុប គាំទ្រផ្នែកហិរញ្ញប្បទាន ដល់ការអភិវឌ្ឍនៅកម្ពុជា

2022/09/15 01:05:38 pm        198
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំឲ្យធនាគារវិនិយោគអឺរ៉ុប (EIB) បន្តគាំទ្រ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈការចូលរួម​ជា​ឥណទាន​សម្បទាន, ហិរញ្ញប្បទានឥតសំណង, និងការ​គាំទ្រ​ជំនួយ​បច្ចេកទេស​នានា ដើម្បីចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច ​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម គ្រីស ភីតធឹរ (Kriss Peeters) អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២នេះថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ឱ្យប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី​ សម្រាប់ឆ្នាំ ២០២១-២០២៣” ជាមួយ​និងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ ​និងការវិលត្រលប់ទៅរក​មាគ៌ា​នៃកំណើន​ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ “យុទ្ធសាស្រ្ត” នេះ បានកំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្តានុពល​នៃ​ចន្ទល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យរស់រវើកឡើង ក៏ដូចជាចាប់​យកឱ្យបាននូវកាលានុវត្តភាពថ្មី ​ដែលកំពុងលេចឡើងស្រប​នឹង​និន្នាការតំបន់​ និងសកល ដើម្បី​លើក​កម្ពស់​កំណើនប្រកបដោយចីរភាព ​និងដែលកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បី​កសាង​ភាពធន់​ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ច​កម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ ឧបនាយករដ្ឋមន្រ្តី ​ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួមជំរុញកំណើន​សេដ្ឋកិច្ចរបស់កម្ពុជា​ តាមរយៈកិច្ចសហប្រតិបត្ដិការបច្ចុប្បន្ន នឹង​ស្នើ​សុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យ​អាទិភាព តាមរយៈការចូលរួម​ជាឥណទានសម្បទាន, ​ហិរញ្ញប្បទានឥតសំណង,​ និងការគាំទ្រជំនួយបច្ចេកទេសនានា ជា​ពិសេសនៅពេលដែលកម្ពុជាកំពុងស្តារ​ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឆ្ពោះទៅរកកំណើន​ល្អប្រសើរឡើងវិញ។ក្នុងជំនួបនេះ, ឯកឧត្ដម Kriss Peeters ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញ​មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ​និងការស្វាគមន៍ដ៏កក់ក្ដៅ​របស់រាជរដ្ឋាភិបាលកម្ពុជា និង​បានជម្រាបជូនថា EIB បានដាក់​សម្ពោធ​ជាផ្លូវការនូវការិយាល័យប្រចាំតំបន់របស់ខ្លួន នៅ​ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីនេះ ហើយ EIB បានត្រៀមរួចជាស្រេច​ក្នុងការ​ពង្រឹងសហប្រតិបត្ដិការកម្រិតតំបន់ ​ជាពិសេសជាមួយកម្ពុជាឱ្យកាន់តែមានភាពរឹងមាំថែមទៀត ៕អត្ថបទ៖ សុន រ៉ាឌី

ទេសចរចាប់ផ្ដើមទៅលេងខេត្តមណ្ឌលគិរីបណ្ដើរៗហើយ មន្ត្រីទេសចរណ៍ណែនាំអ្នកផ្ដល់សេវាទេសចរណ៍កុំដំឡើងថ្លៃ

2022/09/14 04:58:06 pm        460
មណ្ឌលគិរី៖ រដូវកាលបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌបានចូលមកដល់​ សម្រាប់ខេត្តមណ្ឌលគិរី ចាប់ផ្ដើមមាន​អ្នកទេសចរ​មួយចំនួនចូល ​ទៅលេងកម្សាន្តហើយ ខណៈដែលខេត្តភាគឦសាន​មួយនេះ ក៏បានរៀបរយត្រៀមទទួលភ្ញៀវជានិច្ចផងដែរ ​ជាមួយការ ​ណែនាំរបស់មន្ត្រីទេសចរណ៍ កុំឱ្យមានការដំឡើងថ្លៃសេវាកម្ម។កត់សម្គាល់ឃើញថា នៅថ្ងៃទី១៣ ខែកញ្ញា នេះ ​គោលដៅទេសចរមួយចំនួន ក្នុងក្រុងសែនមនោរម្យ មានអ្នកទេសចរតិចតួចទៅលេងកម្សាន្ត ដូចជា​ រមណីយដ្ឋានភ្នំដោះក្រមុំ ​និងសមុទ្រឈើ ​ជាដើម។ ហើយទោះបីជាភ្ញៀវមានចំនួនតិចតួចក៏ពិតមែន​ ប៉ុន្តែល្អប្រសើរជាងអំឡុងពេលភ្ជុំបិណ្ឌឆ្នាំមុន ដែលកូវីដ-១៩ កំពុងរាតត្បាតខ្លាំង ​ពុំមានអ្នកទេសចរ ទៅលេងមកម្សាន្តតែម្ដង ។ភ្ញៀវទេសចរ ដែលទៅលេងខេត្តមណ្ឌលគិរី៥ដងហើយនោះ ​បាននិយាយថា ​ខេត្តមណ្ឌលគិរី មាន​បរិយាកាសល្អ គួរជាទីកម្សាន្តមិនធុញទ្រាន់នោះទេ ហើយអ្វីដែលប្លែកនោះ​គឺ​ខេត្តមណ្ឌលគិរី​បច្ចុប្បន្ន សង្កេតឃើញ មានResortស្អាតៗ​ ដែលសង់លើកំពូលភ្នំ មើលទៅពិតជាមាន​ភាពទាក់ទាញ ។លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា អំឡុង​ពេល​ភ្ជុំបិណ្ឌ កាន់បិណ្ឌ នេះ ភ្ញៀវទេសចរ ​មិនទាន់ច្រើនទេ​ ប្រហែលក្រោម​១ពាន់នាក់ បើគិតត្រឹម​សប្ដាហ៍ទី១ នៃខែកញ្ញានេះ ​ប៉ុន្តែបើធៀបនឹង ឆ្នាំ២០២១​ មានការកើនឡើងខ្លះ ព្រោះពេលនោះ​ស្ថិតក្នុងវិបត្តិកូវីដ-១៩។ លោកស្រី បានឱ្យដឹងថា សម្រាប់គោលដៅទេសចរណ៍ថ្មីៗ មិនទាន់មាននោះទេ ​ដោយភាគច្រើន តែ Resortថ្មីៗ មួយចំនួន ​កំពុងសាងសង់។លោកស្រី បានបញ្ជាក់ថា មន្ត្រីជំនាញ បានជូនដំណឹងទៅគ្រប់បណ្ដាផ្ទះសំណាក់ ​សណ្ឋាគារ អំពី​សារាចររបស់ ក្រសួងទេសចរណ៍​ ស្ដីពីសណ្ដាប់ ​សុវត្ថិភាពសុខាភិបាល និងជូនដំណឹង​មិន​ឲ្យម្ចាស់អជីវកម្មស្នាក់នៅទាំងនោះ ​លួចដំឡើងថ្លៃបន្ទប់នោះទេ ។ខេត្តមណ្ឌលគិរី នារដូវកាលនេះ ​គឺមានភាពស្រស់បំព្រង​ ដោយសារសម្រស់វាលស្មៅពណ៌បៃតង លាតសន្ធឹងតាម ​កំពូលភ្នំ ​ជាទិដ្ឋភាពដែលអ្នកទេសចរគ្រប់គ្នាចង់ទស្សនា ៕ អត្ថបទ៖ អ៊ិត ភីរុណ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមផ្តល់សន្ទរកថា ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ាន

2022/09/14 01:42:05 pm        452
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​កាលពីរសៀលថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប បានចូលរួមថ្លែងសន្ទរកថាបើក ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ​ក្រោមប្រធានបទ "ផ្លូវរបស់អាស៊ាន​ឆ្ពោះ​ទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ ​បរិយាបន្ន​ និងនិរន្តរភាព" ដែលរៀបចំឡើង​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF)។ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៤ ​ខែកញ្ញានេះ បានឲ្យដឹងថា គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ ​គឺនាំយកអ្នកវិនិយោគ​ និង​ប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ​ដើម្បី​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងឯកជន ​ក្នុងការជំរុញសេដ្ឋកិច្ច ​និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។ឯកឧត្តមរដ្ឋមន្រ្តី ​បាន​គូសបញ្ជាក់​អំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការទាញយកកាលានុវត្តភាព ​និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និង​សេដ្ឋកិច្ចឌីជីថល ​ដែលសកម្មភាពរបស់រដ្ឋាភិបាល រួមមាន​ដូចជា ការបង្កើត​គណៈកម្មាធិការ​រដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោល​នយោបាយ​រដ្ឋាភិបាលឌីជីថលកម្ពុជា ​២០២២-២០៣៥, ​ការបង្កើតបញ្ជរតែមួយជាតិ និងចូលរួម ASEAN Single Windows, និងការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោល​នយោបាយសេដ្ឋកិច្ច​និង​សង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកឡើងថា​ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបាន​បង្កើត​នូវគំនិត​ផ្ដួចផ្ដើម​មួយចំនួន​ ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ​ដូចជា ការ​សិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោង​ពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយ​បញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព​ និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ​ Ecosystems សម្រាប់​អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តី ​បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះ ដែលផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​ប្រកប​ដោយថាមវន្ដ ​បរិយាបន្ន និងនិរន្ដរភាព គឺជាវេទិកាយ៉ាងសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ផ្ដល់​នូវទស្សនទានល្អៗ​ពាក់ព័ន្ធ​នឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ-ឯកជន ក្នុងតំបន់​អាស៊ាន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរ នៅមិនទាន់រកចំណុចរួមនៃប្រាក់ខែនៅឡើយ

2022/09/14 12:06:28 pm        430
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករ ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់​ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ដោយមិនទាន់ឯកភាពគ្នា​ លើការកំណត់ប្រាក់ខែ​អប្បបរមា​នៅឡើយ ដោយតម្រូវប្រជុំនៅសប្តាហ៍ក្រោយទៀត។កិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដោយ​តំណាង​ភាគីកម្មករនិយោជិត​ បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៦សំឡេង។ដោយឡែក តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាម៉េរិក គឺជាសំឡេង​ឯកច្ឆន្ទ​ភាព​ផ្ទៃក្នុងរបស់ខ្លួន​ តំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និង​វិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។ឯកឧត្តម ហេង សួរ សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ការចចារលើកទី៤ ​រវាងភាគីសហជីព និង​និយោជក ​មិនទាន់ឯកភាពគ្នានៅឡើយទៅលើការកំណត់តួលេខ។លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានបញ្ជាក់ពីការ​ខ្វែងគំនិត​គ្នា​រវាង​ក្រុមសហជីព ​ប៉ុន្តែគោលបំណងចម្បងសំខាន់របស់ភាគីសហជីព​ គឺមានតែមួយដូចគ្នាប៉ុណ្ណោះ គឺដើម្បីប្រយោជន៍កម្មករនិយោជិត។ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់​ឈ្នួល​អប្បបរមា ផ្នែកវាយនភណ្ឌ ​កាត់ដេរ ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ​នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២​ សប្តាហ៍ក្រោយនេះ​ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ។គិតត្រឹមឆ្នាំ២០២២នេះ ​ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ​មានចំនួន ​១៩៤ដុល្លារ ​ក្នុង១ខែ ដោយ​មិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ ឈិត បូរ៉ាវី 

វេទិការដ្ឋ-ឯកជនដោះស្រាយក្តីកង្វល់ ដើម្បីលើកកម្ពស់ការវិនិយោគ និងប្រកួតប្រជែង

2022/09/14 11:45:25 am        367
ភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល និងឯកជន បានពិភាក្សាក្តីកង្វល់ និងសំណូមពរនានា នូវរាល់​បញ្ហា​ប្រឈម នៅក្នុងវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ ក្នុងគោលដៅ​លើកកម្ពស់បរិយាកាសវិនិយោគ ​និងធុរកិច្ចប្រកបដោយប្រកួតប្រជែងស្មើភាពគ្នា និងមានតម្លាភាព ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំ “ក្រុម ឃ” ក្នុង​គោលបំណងពិនិត្យ ​និងបន្តដោះស្រាយរាល់បញ្ហាក្តីកង្វល់ និងសំណូមពរនៅក្នុងវិស័យឯកជន ក្នុងគោលដៅជំរុញសកម្មភាពវិនិយោគ ​និងធុរកិច្ច ក្នុងបរិការណ៍ប្រទេសកម្ពុជាបើកសង្គម-សេដ្ឋកិច្ច​ឡើងវិញ ក្រោយពីមានភាពរអាក់រអួលអស់រយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាល​នៃជំងឺកូវីដ-១៩ ជាពិសេសបន្ទាប់ពីកម្ពុជាបានបង្កើតភាពសុំាសហគមន៍​ពេញលេញ ក្នុងការរស់នៅ​តាមគន្លង​ប្រក្រតីភាពថ្មី ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានប្រកាសជាចំហរ ពិភាក្សា​ដើម្បី​ជម្រុញរក​ដំណោះ​ស្រាយ​យ៉ាង​ផុលផុស នូវរាល់បញ្ហាប្រឈម ​និងសំណូមពររបស់វិស័យឯកជន ដើម្បីស្វែងរក​ដំណោះ​ស្រាយសមស្រប ​និងយុត្តិធម៌ ​ព្រមទាំងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចប្រកប​ដោយប្រកួតប្រជែងស្មើភាពគ្នា ​និងមានតម្លាភាព ​ការរក្សាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញាត្តិ​ដែលមានជាធរមាន ។ កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖​ ពន្ធលើស្លាកសញ្ញា និងពន្ធលើផ្ទាំង​ពាណិជ្ជកម្ម, ពាណិជ្ជកម្មខុសច្បាប់ (ដែលសំដៅលើបារីខុសច្បាប់ និងក្លែងក្លាយ), ពន្ធលើការផ្ទេរ​ភាគហ៊ុន, សិទ្ធិផ្តាច់មុខ​ និងការនាំចូលយានជំនិះម៉ូដែល​ចុង​ក្រោយបំផុត ខណៈអ្នកផ្សេងទៀត​កំពុងកាន់សិទ្ធិផ្តាច់មុខ និងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក ​និងសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ​នៅក្នុងវិស័យហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញទំទិញមានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក

2022/09/14 11:19:44 am        366
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង ១៥ ៦៥១ លានដុល្លារ កើនឡើងជាង ២៦% ខណៈការនាំចូលមានទំហំជាង ២១ ៧៦៤ លានដុល្លារ កើនឡើងជាង ១៨% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើ​គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់​ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់​ប្រមាណ​ជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម ជាង ១ ៤៦៩ លានដុល្លារ កើនឡើង ជិត ៤%, ជប៉ុន ជាង ៧៨៩ លានដុល្លារ កើនជាង ១០%, អាល្លឺម៉ង់ ជាង ៧៤៧ លានដុល្លារ កើនឡើងជាង ២៩%, អង់គ្លេស ជាង ៦២៧ កើនឡើងជាង ៤២% បើធៀបទៅនឹងឆ្នាំ ២០២១ ក្រៅពីនេះកម្ពុជា​ក៏បាននាំចេញទៅកាន់ប្រទេសជាច្រើនទៀត ​ដោយបន្តកំណើនល្អប្រសើរផងដែរ។ដោយឡែកចំពោះការនាំចូលវិញ, នៅក្នុងរយៈពេល ៨ ខែនេះដែរ កម្ពុជាបាននាំចូលគិតជាទឹក​ប្រាក់មាន​ទំហំប្រមាណជាង ២១ ៧៦៤ ​លានដុល្លារអាមេរិក​ កើនឡើងជាង ១៨% បើធៀប​រយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ចំណែកទីផ្សារដែលនាំចូលសំខាន់ៗ៖ ការនាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ជាង ៧ ១៩៣ លានដុល្លារ កើនឡើងជាង ២០%, ថៃ ជាង ២ ៦១៣ លានដុល្លារ, កើនឡើងជាង ២៨%, វៀតណាម ជាង ២ ៧៧៤ លានដុល្លារ ​កើនជិត ៣៦%, ស្វីស ជាង ១ ៣៣៩ កើនឡើងជិត ២០០% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១, ក្រៅពីនេះក៏មានប្រទេសជាច្រើន​ទៀត ​បាននាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារកម្ពុជាផងដែរ។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ, ​នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-អាមេរិក ​មានកំណើនគួរឲ្យកត់សម្គាល់​ ក្នុងនោះកម្ពុជាភាគច្រើន​បាននាំចេញមុខទំនិញទៅកាន់​សហរដ្ឋអាមេរិកដូចជា៖ ផលិតផល​វាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់, ស្បែកជើង​ កាបូបសម្រាប់ធ្វើដំណើរ, គ្រឿងបង្គុំបន្ទះសឡា និងផលិតផល​កសិកម្មជាដើម ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងចក្រ, រថយន្ត, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសុខាភិបាល៖ “បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ”
07/21/2025 05:07 PM
ប្រទេសស៊ីរី ថ្កោលទោសចំពោះការរារាំងក្បួនរថយន្តមនុស្សធម៌ មិនឲ្យចូលទៅខេត្ត Sweida
07/21/2025 05:07 PM
ក្រុមហាម៉ាស៖ ប្រជាជនហ្កាហ្សាជាង ២លាននាក់ ប្រឈមនឹងការស្លាប់ ដោយសារការអត់ឃ្លាន
07/21/2025 05:07 PM
លោក Trump សរសើរការគាំទ្រ «ខ្ពស់បំផុត» ក្នុងការស្ទង់មតិ ក្រោយមានភាពចម្រូងចម្រាសករណីលោក Epstein
07/21/2025 05:07 PM
Microsoft ជូនដំណឹងដល់ក្រុមហ៊ុន និងរដ្ឋាភិបាលនានា អំពីការវាយប្រហារសូហ្វវែរម៉ាស៊ីនមេ
07/21/2025 04:07 PM
រដ្ឋមន្រ្តីក្រសួងព័ត៌មានរម្លឹកដល់យុវជនកុំវាយប្រហារអ្នកដទៃតាម Cyber bulling ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាក់ទឹកចិត្ត
07/21/2025 04:07 PM
ឯកឧត្តម ហេង រតនា៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី​នៅលើ​ទឹកដី​ខេត្ត​សៀម​រាប​​នោះ​​ទេ ប៉ុន្តែកំពុងសាងសង់​អគារ​រាង​គ្រាប់​មីន​ធំជាង​គេ​ក្នុង​ពិភពលោក​ដោយ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពីជប៉ុន
07/21/2025 04:07 PM
ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់ផែនការពង្រឹងសន្តិសុខសុវត្ថិភាព បង្ការ បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ ជូនដល់ពលរដ្ឋ
07/21/2025 04:07 PM
សម្តេច ប៉ាប ជំរុញឲ្យបញ្ចប់ជាបន្ទាន់នូវ «ភាពឃោរឃៅ» នៃសង្រ្គាមហ្កាហ្សា ក្រោយវិហារបានរងការខូចខាត
07/21/2025 04:07 PM
អ៊ីស្រាអែលអះអាងថា បានវាយប្រហារកំពង់ផែ Hodeida ដែលកាន់កាប់ដោយក្រុមឧទ្ទាមយេម៉ែន
07/21/2025 04:07 PM