គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា-ឆែក ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

2022/03/02 09:00:09 pm        656
ភ្នំពេញ៖ បើទោះបីជារងផលប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប្រទេសឆែកនៅតែជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ ក្នុងនោះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក សម្រេចបានក្នុងរង្វង់ ៨០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។ក្នុងជំនួបការងាររវាងឯកឧត្តម ម៉ាទីន វ៉ាវរ៉ា(Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ​កាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ​ក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនង​ដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ​ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នានាពេលកន្លងមក ​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​សក្តានុពល​នានា​ ជាពិសេសវិស័យពាណិជ្ជកម្ម ​ដោយផ្តោតលើទំនិញអង្ករ ​ការ​កែច្នៃ​ម្ហូបអាហារ និង​ការ​កែច្នៃ​ និងវេចខ្ចប់ផ្លែឈើកម្ពុជា។ជាកិច្ច​ឆ្លើយតប ​ភាគីឆែក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រ​លើ​បេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ​ព្រមទាំង​បាន​បង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះ​កិច្ច​ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ​ដែល​មានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចតាមរយៈការធ្វើកំណែទម្រង់ច្បាប់ ​បទបញ្ញត្តិ ​និងស្ថាប័ន ដែលនឹងជួយជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផល​ប៉ះពាល់​នៃស្ថានការណ៍ជំងឺ​រាតត្បាតសកល ដែល​កំពុងជះ​ឥទ្ធិពល​អវិជ្ជមាន​លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់​ តម្រូវការក្នុងតំបន់​ និងសកលលោក ដែលនាំ​ឱ្យមាន​ការ​ប៉ះពាល់​ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មី​តាម​រយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ​យ៉ាង​មានប្រសិទ្ធិភាព​នៅកម្ពុជា ​គួបផ្សំជាមួយ​នឹង​សមិទ្ធផល​សំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែល​ក្រសួងពាណិជ្ជកម្មកម្ពុជា​សម្រេចបានថ្មីៗនេះ ដូចជា​កិច្ចព្រមព្រៀងស្ដីពីភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) កិច្ចព្រមព្រៀង​ទ្វេភាគី ​កម្ពុជា-ចិន ​និងកម្ពុជា-កូរ៉េ ​ព្រមទាំងតួនាទី​ជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជន និង​វិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព​ទីផ្សារកាន់​តែទូលំទូលាយ​ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈាន​ដល់ការបង្កើន​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក ​សម្រេចបានប្រមាណ ១២៦លានដុល្លារអាមេរិក​ ជាមួយនឹងកំណើន ៣៦% ​បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ប៉ុន្តែ ដោយ​ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ​ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក មាន​ការ​ថមថយ​មកត្រឹមរង្វង់ ៨០លានដុល្លារ ​ក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ​ដែលត្រូវបានរំពឹងថា នឹង​មានភាព​ប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-តួកគី បង្កើនកិច្ចសហប្រតិបត្តិការរលើវិស័យពាណិជ្ជកម្មវិនិយោគ

2022/02/28 09:06:10 pm        482
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ ខណៈ កម្ពុជា បានបើកសម្ពោធបើកដំណើរការស្ថានទូតនៅប្រទេសតួកគី។កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងលោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ព្រមទាំង​មានការចូលរួមពីអនុប្រធាននិងសមាជិកសហព័ន្ធធុរជនឧស្សាហកម្មតួកគី កាល​ពីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងទីក្រុងអាំងការ៉ា ​សាធារណរដ្ឋតួកគី។ក្នុងជំនួបខាងលើនេះ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី មាន​ប្រសាសន៍​ លោកមានសេចក្តីសោមនស្សរីករាយ​ ក្នុងការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ចជាមួយកម្ពុជា និង​ថ្លែងអំណរ​គុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលមកបំពេញទស្សនកិច្ច​នៅ​តួកគី។ លោក គូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែល​មានប្រវត្តិសាស្ត្រយូរលង់​ និង​មាន​សក្តានុពល​ខ្ពស់។ ហេតុនេះ​ លោក សង្ឃឹមថាធុរជននៃប្រទេសទាំងពីរ នឹងអាចអភិវឌ្ឍគម្រោងរួមគ្នាក្នុងវិស័យ​សំខាន់ៗ​ខាងលើ ​ហើយលោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកម្ពុជា។​ លោកប្រធាន ​ស្នើឲ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ​ជាពិសេស វិស័យសំណង់ ​ថាមពល ធនធានរ៉ែ និងបច្ចេកវិទ្យា ។ ជាការឆ្លើយតប ឧកញ៉ា លឹម ហេង មានប្រសាន៍គាំទ្រចំពោះ ​ការអភិវឌ្ឍគម្រោងរួម ក៏ដូចជាការ​ចុះ​អនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ​ និងស្វាគមន៍ចំពោះ ការបំពេញទស្សនកិច្ចទៅកម្ពុជា​របស់ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី និង គណៈប្រតិភូធុរកិច្ច។សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ សហព័ន្ធធរុជន​ឧស្សាហកម្មតួកគី ​ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ។ ឧកញ៉ា ក៏បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្ត​ខ្ពស់​ចំពោះវិនិយោគិន។សមាជិក​នៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី ​បាន​ចូលរួម​ពិភាក្សានិងសិក្សាស្វែងយល់​ពីបរិយាស​កាស​ធុរកិច្ច​ និងវិនិយោគនៅ​កម្ពុជា ​លើផ្នែកសំខាន់ៗរួមមាន៖ វិស័យណាខ្លះដែល​គួរវិនិយោគនៅ​កម្ពុជា ដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ​ការនាំចេញនាំចូល ​វាយណភណ្ឌបែបប្រពៃណី ​សំណង់ ថាមពលរ៉ែ កសិកម្ម ។ល។ សូមបញ្ជាក់ថា​ ពិធីសម្ពោធឯ​កអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋ ​តួកគី ធ្វើឡើង​នៅថ្ងៃទី២៧ ខែកុម្ភៈ ​នៅក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងការបរទេស ​និងកិច្ច​សហប្រតិបត្តិការអន្តរជាតិ៕អត្ថបទ៖ វណ្ណៈ 

កម្ពុជា និងអ៊ីរ៉ង់ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

2022/02/24 09:10:10 pm        555
ភ្នំពេញ៖ កម្ពុជា និងអ៊ីរ៉ង់ បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យបានខ្ពស់មួយកម្រិតទៀត។ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា (មាននិវេសនដ្ឋាននៅទីក្រុងហាណូយ) បានពិភាក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ កាលពីថ្ងៃទី២២ កុម្ភៈ។ក្នុងជំនួបខាងលើនេះ ឯកឧត្តម ពេជ ឫទ្ធី បានលើកឡើងពីកាលានុវត្តភាពវិនិយោគ និង​បរិយាកាស​ធុរកិច្ចនៅកម្ពុជា​ ដែលមានលក្ខណៈអំណោយផលដល់វិនិយោគិន​ និងធុរជនក្នុងស្រុកនិងបរទេស ប្រកបដោយបរិយាប័ន្ន ​និងចីរភាព។រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ ចាប់យកឱកាសផ្នែកសេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈការបង្កើតផលិតកម្ម​ ឬការចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ​ឬការវិនិយោគ ដើម្បី​អាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ​ផ្តល់ដោយកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែលកម្ពុជា​សម្រេចបានក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិន ​និងកម្ពុជា-កូរ៉េ ,ក្របខណ្ឌអាស៊ាន​បូកដៃគូ ​និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។ បន្ថែមពីលើនេះ ឯកឧត្តម ពេជ ឫទ្ធី ជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ វិនិយោគលើផលិតផលសក្តានុពល​របស់​កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ​ទំនិញសម្រាប់ការធ្វើដំណើរ កង់ និង​វាយនភ័ណ្ឌជាដើម។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈតួនាទីការទូតដ៏មានសារៈសំខាន់ផ្សារភ្ជាប់នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ​ភាគីទាំងពីរនឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគី ជា​ពិសេស​ពង្រីកកិច្ច​សហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ​និង​វិនិយោគឱ្យកាន់តែខ្ពស់មួយ​កម្រិត​ទៀត»។ ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់​ប្រចំាកម្ពុជា​ កត់សម្គាល់ថា ​ប្រទេសទាំងពីរសុទ្ធសឹង​តែមានសក្តានុពល ជាពិសេស​ក្នុងវិស័យពាណិជ្ជកម្ម ​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផល​សក្តានុពល​ និងការផ្តល់ច្រកទីផ្សារ ​សម្រាប់ការនាំចេញទៅក្នុងតំបន់​មជ្ឈឹមបូព៌ា​ និង​អាស៊ាន ដែល​មានប្រជាជន​សរុបប្រមាណ ១,២០០ លាននាក់៕អត្ថបទ៖ វណ្ណៈ

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរកាបូប និងស្បែកជើង នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ

2022/02/24 08:19:29 pm        901
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ក្នុងពេលឆាប់ៗ សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យឧស្សហកម្ម ឈានឆ្ពោះទៅរកភាពរីកចម្រើន នឹងការប្រកួតប្រជែង។ឯកឧត្តម ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​លើកឡើង​ក្នុង​វេទិការ​សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ​និងច្បាប់ថវិកា ​ឆ្នាំ២០២២ ​កាល​ពី​សប្តាហ៍​កន្លងទៅ​ថា វិស័យ​កាត់ដេរ កាបូប​ និងស្បែកជើង ​គឺវិស័យ​ចន្ទល់​នៃសេដ្ឋកិច្ច ដ៏សំខាន់របស់កម្ពុជា។កន្លងមកនេះ​ ក្រសួងបានរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍​វិស័យកាត់ដេរ ​កាបូប ​និងស្បែកជើង ហើយ​មក​ដល់​បច្ចុប្បន្ន យុទ្ធសាស្រ្ត ត្រូវបានរៀបចំរួចរាល់​ ដោយនៅក្នុងយុទ្ធសាស្រ្តនោះ គឺ​រាជ​រដ្ឋាភិបាលចង់​ឃើញវិស័យនេះ ​មានតម្លៃបន្ថែមខ្ពស់ ​និងការផលិតនូវទំនិញដែលល្អជាងមុន និងការផ្តល់ប្រាក់ចំណូលកាន់តែខ្ពស់។ក្រសួងគ្រោងដាក់ជូនគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច ​ពិនិត្យនិងសម្រេច ហើយ​យុទ្ធសាស្រ្តនេះ​និងអាចដាក់ឲ្យដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។ជុំវិញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើងនេះ ​លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង ថ្លែងថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ជាផ្នែកមួយយ៉ាងសំខាន់ ​ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានតម្លាភាព ការ​ឆ្ពោះទៅអភិវឌ្ឍន៍​ប្រើប្រាស់បច្ចេកវិទ្យា​ អាចឈានទៅផលិតទំនិញ​មាន​គុណភាព​ខ្ពស់ ដើម្បី​ឆ្លើយតបតាមតម្រូវការទីផ្សារប្រកួតប្រជែង ​ជាពិសេសតាមរយៈនៃយុទ្ធសាស្រ្តនេះ ក៏ជាការបង្កើន​សេចក្តីទំនុកចិត្តដល់អ្នកវិនិយោគផងដែរ។ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ GMAC បានថ្លែងនូវការគាំទ្រពេញទំហឹង ​ព្រោះយុទ្ធសាស្រ្តនេះ ​គឺមានសារៈសំខាន់ណាស់ និងចាត់ទុកជា​ផែនទី​ចង្អុលផ្លូវ សម្រាប់ការដើរឆ្ពោះទៅរកភាពរីកចម្រើនក្នុងវិស័យឧស្សាហកម្ម​ជាពិសេសការ​ជម្រុញ​ប្រកួតប្រជែង​របស់កម្ពុជា​ ជាពិសេស ​លោកចង់ឃើញ រាជរដ្ឋាភិបាលដាក់ចេញ​យុទ្ធសាស្រ្ត​នេះឆាប់ៗខាងមុខ។សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរ ​មានចំនួនជាង ​១១ ៣៨៩ លាន​ដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២%, បើ​ប្រៀបធៀប​ទៅឆ្នាំ ២០២០៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល នឹងរៀបចំផែនការអភិវឌ្ឍអគារខ្ពស់ៗ នៅខេត្តព្រះសីហនុឡើងវិញ

2022/02/23 08:23:08 pm        595
ព្រះសីហនុ៖ រាជរដ្ឋាភិបាល នឹងរៀបចំផែនការអភិវឌ្ឍអគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ តាមរយៈនៃទាក់ទាញអ្នកវិនិយោគដែលសាងសង់អគារខ្ពស់ៗ ឬការលក់ឲ្យអ្នកផ្សេងៗ ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារខ្ពស់ៗនៅខេត្តព្រះសីហនុ មួយចំនួនបានផ្អាក និងបានទុកចោល បន្ទាប់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ បានផ្ទុះឡើង។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ នាចុងសប្តាហ៍កន្លងមកនេះថា ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ​ក្នុងការជំរុញអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យទៅជាតំបន់​សេដ្ឋកិច្ចពិសេសពហុបំណង ​ដែលកិច្ចការនៃការរៀបចំនេះត្រូវការរយៈពេលវែង ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត។ឯកឧត្តម បន្តថា ទាក់ទងវិស័យសំណង់នៅខេត្តព្រះសីហនុនេះ ​ចំពោះអគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍនោះ​ បន្ទាប់ពីផ្ទុះឡើងនៃវិបត្តិជម្ងឺកូវីដ ​១៩ នេះ ដែល​កិច្ច​អភិវឌ្ឍន៍ទាំងអស់នេះ ​គឺទាក់ទងតម្រូវការ​ នៃការទាក់ទាញអ្នកវិនិយោគលើអគារខ្ពស់ៗ មក​វិនិយោគបន្ត ​ឬលក់ទៅឲ្យអ្នកផ្សេង ​ដែលមានគម្រោងវិនិយោគលើផ្នែកនេះ ជំរុញ​អភិវឌ្ឍន៍​អគារខ្ពស់ៗ​ បញ្ចប់​ការសាងសង់ ​មានប្រតិបត្តិការ​ និងដំណើរឡើងវិញ។សូមបញ្ជាក់ថា៖ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ ​រាជរដ្ឋាភិបាល ចុះ​ហត្ថលេខា​លើ​កិច្ចសន្យាផ្តល់​សេវាកម្មរៀបចំផែនការមេ ​ជាមួយ ​វិទ្យាស្ថាន​នគរូបនីយកម្ម ​និង​ឌីសាញស៊ិនជិន ដើម្បី​អភិវឌ្ឍខេត្តព្រះសីហនុ ​ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ដើម្បីទាញយក​សក្តានុពល​អភិវឌ្ឍយ៉ាងច្រើន ដែលខេត្តព្រះសីហនុមានស្របទៅ​នឹងការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចក្នុងស្រុក នឹង​ចាប់យកកាលានុវត្តថ្មីៗ​បន្ថែម។ចំពោះសក្តានុពល, រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់​ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់​សេដ្ឋកិច្ច​គំរូពហុបំណង​ និង​ជា​ប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ និង​ស្រូប​យក​ការវិនិយោគពីបរទេស ​ដែល​អាចឈានឆ្ពោះទៅជា "​ក្បាលម៉ាស៊ីន"មួយថ្មី សម្រាប់ជំរុញកំណើន​សេដ្ឋកិច្ចជាតិ ​ឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ រំពឹងការប្រមូលចំណូលសម្រេចតាមផែនការក្នុងឆ្នាំ២០២២

2022/02/23 07:25:45 pm        507
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តការប្រមូលចំណូលមានលក្ខណៈល្អប្រសើរ និងអាចឈានទៅសម្រេបានតាមផែនការ ដោយសារសេដ្ឋកិច្ចគ្រប់ប្រភេទទាំងអស់ត្រូវបានបើកឡើងវិញ។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅក្នុងពិធីបើកសម្ពោធ​អគារ​ការិយាល័យ និងឃ្លាំងអគ្គនាយកដ្ឋានពន្ធដារ ​ស្ថិតនៅសង្កាត់គោករកា ​ខណ្ឌព្រែកព្នៅ ​នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ កម្ពុជារងនូវការប៉ះពាល់ខ្លាំង ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ចបិទ​ស្ទើគ្រប់កន្លែង ​ប៉ុន្តែ​ការ​ប្រមូល​ចំណូលពន្ធនៅក្នុងឆ្នាំ ២០២១ បាន​អនុវត្តន៍​ល្អប្រសើរ ​សម្រេចបានប្រមាណជាង ​១២៤ភាគរយ នៃផែនការច្បាប់។ ចំពោះការឈានទៅសម្រេចលើសផែនការចំណូលពន្ធនេះ អគ្គនាកយដ្ឋានពន្ធដារ បានរៀបចំ​នូវ​ប្រព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រង់ ​និងបាន​ដាក់​លិខិត​ប្រកាស​អនឡាញ E-Filling, ការដាក់លិខិតប្រកាស​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ និងការបង់ពន្ធតាមអេឡិចត្រូនិច E-payment ជាដើម ដែលផ្តល់លទ្ធភាព​ដល់​អ្នក​ជាប់ពន្ធ បង់ពន្ធបានយ៉ាងស្រួល។ឯកឧត្តមបន្តឲ្យដឹងថា នៅក្នុងខែ មករា ឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានអនុវត្តន៍ការប្រមូលចំណូល​បាន​ប្រមាណ ២៨៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥៥ លានដុល្លារអាមេរិក បើធៀប​ទៅ​ច្បាប់​គ្រប់​គ្រងហិរញ្ញវត្ថុ។ឯកឧត្តមមានសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុង របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នឹងមាន​លក្ខណៈល្អប្រសើរ ហើយនឹងអាចឈានសម្រេចបានតាមផែន​ការរបស់​រាជរដ្ឋាភិបាល។សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល គ្រោងបង្កើនចំណូលចរន្តថ្នាក់ជាតិក្នុងរង្វង់​ប្រមាណ​ជាង ២២ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជិត ​១៨ភាគរយ ​នៃផ.ស.ស ​កើន​ឡើងជាង ១២ភាគរយ ​បើធៀបទៅច្បាប់ថវិការឆ្នាំ​ ២០២១។ ​ក្នុងនោះចំណូលពន្ធដារ ត្រូវបានគ្រោងប្រមាណជិត ១០ ពាន់ប៊ីលានរៀល ត្រូវជិត ៨ភាគរយ នៃ​ផ.ស.ស ​បានលើកឡើងជាង ​២២ភាគរយ​ បើធៀប​នឹងច្បាប់​ថវិកាឆ្នាំ ​២០២១៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងមានសេដ្ឋកិច្ចរីកចំរើនគួរឲ្យកត់សម្គាល់ ទាមទារការ​គិតគូរ​កសាង​ប្រព័ន្ធ​បង្ហូរទឹកកខ្វក់

2022/02/22 08:35:35 pm        1291
​ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរុ បានលើកឡើងថា ប្រទេសកម្ពុជា កំពុងមានសេដ្ឋកិច្ចរីកចំរើនគួរឲ្យកត់សម្គាល់ ខណៈការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាពេលនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់ជប៉ុន។ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរុ លើកឡើងបែបនេះ ក្នុងពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ​លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅ​ភូមិព្រែកតាគង់១ ​សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរុ ​មានប្រសាសន៍ថា​ ប្រទេសកម្ពុជា កំពុង​មានការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ​ហើយស្របពេល​នៃការអភិវឌ្ឍនេះ យើងមិនអាច​ជៀសផុត​ពី​ការកើនឡើងនូវទឹកកខ្វក់ ​និងកាកសំណល់ ​ជាពិសេសនៅក្នុងតំបន់ទីក្រុង។​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ លោក មីកាមិ ម៉ាសាហ៊ីរុ បន្តថា​ ពេលនេះ ​ប្រព័ន្ធបង្ហូរទឹកកខ្វក់​គឺ​ជាហេដ្ឋារចនសម្ព័ន្ធដ៏សំខាន់មិនអាចខ្វះ​បានសម្រាប់ទីក្រុងទាំងអស់​ ប៉ុន្តែវាមិន​ងាយស្រួលទេ​ ក្នុង​ការធានា​បាននូវទីតាំងសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងទីក្រុងដែល​កំពុង​មានការអភិវឌ្ឍ និងការពង្រីក។ បន្ថែមពីលើនេះ ​ប្រទេសជប៉ុន ក៏បានផ្តល់ជំនួយបច្ចេកទេស​ តាមរយៈអ្នកជំនាញ​ជប៉ុន មកជួយ​បណ្តុះបណ្តាល​លើប្រព័ន្ធគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីធានា​ដល់​ដំណើរ​ការ​មាន​ប្រសិទ្ធភាព៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជាត្រៀមថវិកាជាង ១០០លានដុល្លារ សម្រាប់ចំណាយការរៀបចំប្រជុំអាស៊ាន និងការបោះឆ្នោតខាងមុខ

2022/02/21 07:16:34 pm        645
ភ្នំពេញ៖ រាជរដ្ឋាភិបាលត្រៀមថវិកាសម្រាប់ចំណាយប្រមាណ ៤០ ទៅ៥០លានដុល្លារអាមរិក សម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា និង ៧០លានដុល្លារ អាមេរិកផ្សេងទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើង​ក្នុងវេទិកាសាធារណៈស្ដីពី ​“ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ២០២២ នៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែ ភូគីត្រាថា នៅក្នុងឆ្នាំ ២០២២ នេះ ក្រៅពីការទប់ស្កាត់​ និងការចាក់វ៉ាក់សំាងបង្ការ ​ជម្រុញស្តារអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាល ​ត្រូវអនុវត្តចំនួន២គឺកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន និងការរៀបចំបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលគ្រោង​ត្រៀម​ថវិកា​សម្រាប់ការរៀបចំកិច្ច​ប្រជុំ​អាស៊ាន នឹង​គ្រោង​ចំណាយ​សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ ​សង្កាត់ ​ដែល​គិត​ថវិកា​សរុប គ្រោង​ចំណាយ​ប្រមាណជាង ១០០ ​លានដុល្លាអាមេរិក។ឯកឧត្ដម វង្សី វិស្សុត បញ្ជាក់ថា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ចំណាយថវិកា ២៤៦ លានដុល្លារ​ប៉ុណ្ណោះ ។ចំណែកនៅឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានចំណាយក្នុងរង្វង់ប្រមាណ ៨០០ លានដុល្លារ តែ​អនុវត្តជាក់ស្តែង ​រាជរដ្ឋាភិបាលចំណាយអស់ ១ ៣៨១​ លានដុល្លារអាមេរិក នៃប្រាក់​សន្សំ​របស់រដ្ឋ, ខណៈនៅក្នុងឆ្នាំ ២០២២ នេះ ​រាជរដ្ឋាភិបាលគ្រោងនឹង​ចំណាយ​ថវិកាក្នុងរង្វង់ ៥០០ លានដុល្លារអាមេរិក។ឯកឧត្ដម បន្តថា នៅក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ ​១៩​ មានប្រទេសជាច្រើន បាន​ខ្ចីថវិកា​ពីរ​ដៃគូផ្សេងៗ​ ដែលធ្វើឲ្យបំណុលនៃប្រទេសទាំងនោះកើនឡើងខ្ពស់ ខណៈដែលកម្ពុជា​នៅ​ក្នុង​វិបត្តិ​ជម្ងឺកូវីដ ១៩​ នេះផងដែរ។ ការកម្ចីប្រាក់ពី​ដៃ​គូរគឺ​ការ​អនុវត្តការ​កម្ចី​ជា​ធម្មតា ដោយមិនមាន​បង្កើន​ប្រាក់​កម្ចី​សម្រាប់យកមកទប់ស្កាត់​ក្នុង​វិបត្តិនេះឡើយ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគីរី បង់សូយសារចំនួន ២,៥លានដុល្លារអាមេរិក

2022/02/21 06:52:15 pm        965
មណ្ឌលគីរី៖ ក្រុមហ៊ុន រឺនីសង់ Renaissance បង់សូយសារលើអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគីរី ចូលថវិការដ្ឋ ដោយមិនទាន់គិតមូលដ្ឋានអត្រាពន្ធ បានចំនួនជាង ២,៥លានដុល្លារអាមេរិករួច ។ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់​ថវិកា​ឆ្នាំ២០២២ តាមវីដេអូ Zoom នៅថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមកថា ក្រុមហ៊ុនដែលកំពុងស្វែងរុករក និង​ធ្វើអាជីវកម្មរ៉ែ មានចំនួន ៧ ក្រុមហ៊ុន នៅលើគម្រោងផ្សេងៗគ្នា គិតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូល សរុបបានប្រមាណជា ១៤ លានដុល្លាអាមេរិក ដែលក្នុងនោះ ៥ លានដុល្លារអាមេរិក គឺចំណូលពន្ធដារ និងពន្ធគយ។ឯកឧត្តម បន្តថា តាមរយៈនៃការប្រមូលចំណូលក្រុមហ៊ុនខាងលើនេះ, ចំពោះក្រុមហ៊ុនដែល​រំពឹង​ប្រមូល​ចំណូលបានច្រើន​ មាន​សក្តានុពល គឺក្រុមហ៊ុន រឺនីសង់ (Renaissance) ដោយជាក់ស្តែង​គិតមកដល់ថ្ងៃទី៧ ​ខែកុម្ភៈ ឆ្នាំ ២០២២ ប្រតិបត្តិការអាជីវកម្មចម្រាញ់រ៉ែមាស ​របស់ក្រុមហ៊ុននេះ ចម្រាញ់​មាសបានចំនួន ១ ៧៥១ គីឡូក្រាម ​​ក្នុងនោះ​ក្រុមហ៊ុន រឺនីសង់ បានបង់សូយសារ​ចូល​ថវិការរដ្ឋ ​មានចំនួន ២,៥​ លានដុល្លាអាមេរិករួចហើយ​ នៅលើគម្រោងអនុវត្តផែនការបង់សូយសារ ប្រមាណ ៤,២ លានដុល្លារអាមេរិក​ ត្រូវប្រមាណ ២ ៨៣៤ គីឡូក្រាម ក្នុងមួយឆ្នាំ ។សូមបញ្ជាក់ថា៖ ក្រុមហ៊ុន រឺនីសង់ (Renaissance) ត្រូវបានក្រសួងរ៉ែ និងថាមពល ផ្តល់​អាជ្ញាប័ណ្ណ​ក្នុង​ការរុករក និង​ធ្វើ​អាជីវកម្មរ៉ែ ពីឆ្នាំ ២០១៨ ដល់ ២០៣៣ នៅលើទំហំ​ដីស្វែង​រុកប្រមាណ​ ១ ១០០ ហិកតា ស្ថិតនៅក្នុងតំបន់អូរខ្វាវ ​ក្នុងស្រុកកែវសីមា ​ខេត្តមណ្ឌលគីរី ​នេះគឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ​ដែលបានចាប់ផ្ដើមបើក​សម្ពោធដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​ លើ​ប្រតិបត្តិការអាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែមាស​ កាល​ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ និងជាក្រុមហ៊ុន​ផលិតមាស​ជា​លើក​ដំបូង​នៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញទេសចរណ៍ សាទរលើការជំរុញចលនាធ្វើដំណើរផ្ទៃក្នុងនិងបើកច្រករបៀងអាស៊ាន

2022/02/18 08:22:29 pm        351
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ថ្ងៃទី១៧ខែកុម្ភៈម្សិលមិញនេះ គឺបានផ្តោតពិភាក្សាខ្លាំងលើកការជំរុញបើកចរាចរណ៍ក្របខ័ណ្ឌផ្ទៃក្នុងរបស់អាស៊ាន ដើម្បីជំរុញកំណើនទេសចរណ៍សេដ្ឋកិច្ចអាស៊ានឡើងវិញ។សម្រាប់កិច្ចពិភាក្សានេះ គឺជាការងារដែលបណ្តាអ្នកវិនិយោគទេសចរអាស៊ានចង់បាន ហើយសម្រាប់ប្រទេសដែលមិនទាន់បើកប្រទេសទាំងស្រុង គួរត្រូវបើកច្រករបៀង ដើម្បីជំរុញចលនាការធ្វើដំណើរផ្ទៃក្នុងអាស៊ានឲ្យមានភាពរស់រវើក។ លោក ធួន ស៊ីណាន ប្រធានសមាគន៍ទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំនៅកម្ពុជា បាន​ថ្លែងថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន​គួរត្រូវ​បើក​ចរាចរណ៍​ប្រទេសវិញអោយបាន​ទូលំទូលាយ ហើយមិនគួរត្រូវខ្លាចរអានោះទេ ដោយសារបណ្តាប្រទេសនីមួយៗ​សុទ្ធតែមានច្បាប់​សុខាភិបាល​គ្រប់គ្រង​ហានិភ័យ​ពីការរាតត្បាតមេរោគកូវីដ១៩ ​និងអាស៊ាន​ក៏​មាន​គោលការណ៍​ណែនាំអាស៊ាន​ស្តីពីសុវត្ថិភាព ​និងអនាម័យសម្រាប់អ្នកបម្រើការងារ​ និង​សហគមន៍​ក្នុង​ឧស្សាហកម្មទេសចរណ៍ និង​មាន​គោលការណ៍នានាទៀត ​ដែល​អាច​ជំរុញ​ការធនាសុវត្ថិភាពអាស៊ានបាន។បើតាមបណ្ឌិត គី សេរិវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិតរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា ជាក់​ស្តែងអាស៊ាន មកដល់ដំណាក់កាលនេះ ​គួរតែត្រូវបើកអោយបានទូលំទូលាយឡើងវិញ ដើម្បី​លើកកំពស់វិស័យទេសចរណ៍ ​អាជីវកម្ម ​និងការនាំចេញ​របស់អាស៊ាន​ក៏ដូចកម្ពុជា និង​បណ្តាប្រទេស​ក្នុង​តំបន់អាស៊ាន។បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​បានថ្លែងថា នៅក្នុងកិច្ចប្រជុំចង្អៀត​រដ្ឋមន្ត្រីការ​បរទេសអាស៊ាន​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំនៅថ្ងៃម្សិលមិញនេះ​ រដ្ឋមន្ត្រីការបរទេសអាស៊ាន​ បាន​ផ្តោតការ​ពិភាក្សា​ខ្លាំងការ​ជំរុញ​បើក​ចរាចរណ៍ការធ្វើដំណើរ​ឡើងវិញ នៅ​ក្នុងក្របខ័ណ្ឌផ្ទៃក្នុង​អាស៊ាន ខណៈដើម្បី​ជំរុញ​សេដ្ឋកិច្ច​អោយរស់ឡើងវិញ ខណៈប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ត្រូវការកំណើន​សេដ្ឋកិច្ច​តាម​រយៈវិស័យទេសចរណ៍ ​និងការធ្វើការដំណើរប្រកបអាជីវកម្មនៃបណ្តាអ្នកវិនិយោគ​នានា​ក្នុង​តំបន់អាស៊ាន។បើតាមលោក ទ្រី ឈីវ ប្រធាន​នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ និងអាស៊ាន​នៃ​ក្រសួង​ទេសចរណ៍ ថ្លែងថា ​នៅខណៈដែលកម្ពុជា ​កំពុងធ្វើជាប្រធានអាស៊ាន គឺយើងបាន​នឹងកំពុងផ្តោត​ជំរុញ​ខ្លាំង​អោយ​បណ្តា​ប្រទេសក្នុង​តំបន់អាស៊ាន​ពង្រីក​ការ​អនុវត្តគោលនយោបាយក្របខ័ណ្ឌរៀបចំ​បើក​ច្រករបៀងធ្វើដំណើរអាស៊ាន ​ដោយត្រូវ​អនុវត្តពង្រីក​អោយ​ដល់ការធ្វើដំណើរនៃអ្នកទេសចរ​ទូទៅនានាទៀត ដែលមាន​ការ​ចាក់​វ៉ាក់សាំង​​ការពារកូវីដកូវីដ១៩។សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា​ បានប្រកាសបើកពេញលេញរួចហើយ​ ខណៈ ហ្វីលីពីន ថៃ ឡាវ ឥណ្ឌូនេស៊ី បានបើកមិនទាន់ពេញលេញ ​ដោយឡែក​វៀតណាម ​សឹង្ហបុរី ប្រ៊ុយណេ​ ជាដើម កំពុងរៀបចំការ​បន្ធូរបន្ថយ​បើកប្រទេស​ និង​ការ​បន្ធូរបន្ថយ​ការ​ធ្វើចត្តាឡីស័ក៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅទីក្រុង Comoប្រទេសអ៊ីតាលី
08/15/2026 03:08 PM
តុលាការកំពូលកម្ពុជា វៀតណាម ឡាវ ប្តេជ្ញាពង្រឹងសន្តិសុខតាមព្រំដែន និងទប់ស្កាត់បង្ក្រាប Online Scams
08/15/2026 03:08 PM
ប្រធានតុលាការកំពូលវៀតណាមវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់យ៉ាងខ្លាំងក្លារបស់កម្ពុជា ប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងព្រំដែន
08/15/2026 02:08 PM
ទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា ធ្វើឲ្យឃើញបាតទន្លេ និងនាវាជាប់កឿង
08/15/2026 02:08 PM
ចំនួនអ្នកស្លាប់កើនឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Chiba ប្រទេសជប៉ុន ខណៈបណ្តាលឱ្យលំនៅឋានច្រើនខ្នងលិចទឹក
08/15/2026 02:08 PM
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនបង្កើនផលិតភាព និងមានភាពអនុលោម ដើម្បីការប្រកួតប្រជែង
08/15/2026 02:08 PM
លីបង់ ជំរុញឱ្យមានកាលបរិច្ឆេទសម្រាប់ការដកទ័ពរបស់អ៊ីស្រាអែល ខណៈក្រុមហេសបូឡា រិះគន់កិច្ចព្រមព្រៀង
08/15/2026 02:08 PM
WHO ៖ ការវាយប្រហារប្រហែល ៤លើក លើប្រព័ន្ធថែទាំសុខភាពក្នុង ១ថ្ងៃនៅតំបន់ជម្លោះ អំឡុងឆ្នាំ ២០២៦
08/15/2026 01:08 PM
ក្រុមហ៊ុនតាមដានបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបន្តផ្ទុកប្រេងលើនាវានៅកោះ Kharg
08/15/2026 01:08 PM
រដ្ឋមន្ត្រីការបរទេសយេម៉ែន៖ ក្រុមហ៊ូទី មិនអាចយកច្រកសមុទ្រ Bab al-Mandeb ជាចំណាប់ខ្មាំងបានទេ
08/15/2026 01:08 PM