ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ថ្មី ដើម្បី​កំណត់​រៀបចំ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ

2021/06/10 11:28:18 am        214
ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ស្តីពី​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​ដើម្បី​កំណត់​អំពី​ការរៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គភាព​ក្រោម​ឱវាទ​របស់​រួមមាន ​អគ្គលេខាធិការដ្ឋាន ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ និយ័ត​ករ​សន្តិសុខ​សង្គម ​និយ័ត​ករ​បរ​ធន​បាល​កិច្ច និយ័ត​ករ​គណនេយ្យ និង​សវនកម្ម និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ ​និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង ។ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ អ​.​ស​.​ហ​. នៅ​ថ្ងៃទី ៩ខែ មិថុនា ឆ្នាំ២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ “​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​” អាណត្តិ​ទី​១ លើក​ទី​១ បន្ទាប់ពី​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​ នាពេល​កន្លងមកនេះ ។​​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ បាន​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី “​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ” អនុលោម​តាម​មាត្រា ១២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការ​ប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​, សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ ​និង​ការប្រព្រឹត្តទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ត្រូវបាន​រៀបចំ ​និង​តាក់តែង​ឡើង ក្នុង​គោលដៅ​កំណត់​អំពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គភាព ក្នុងនោះ ​រួមមាន​៖ អគ្គលេខាធិការដ្ឋាន និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​និយ័ត​ករ​សន្តិសុខ​សង្គម និយ័ត​ករបរ​ធន​បាល​កិច្ច និយ័ត​ករ​គណនេយ្យ និង​សវនកម្ម ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង ។ក្រៅពី​វារៈ​សំខាន់​ខាងលើ ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​បាន​ពិភាក្សា សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​ដោយ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​នៃ អ​.​ស​.​ហ​. ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលដៅ​ធានា​ឱ្យ​ដំណើរការ និង​ការ​ប្រព្រឹត្តទៅ​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា អ​.​ស​.​ហ​. ធ្វើឡើង​ដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បំពេញ​មុខងារ និង​ភារកិច្ច ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ អ​.​ស​.​ហ​. និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។សូមបញ្ជាក់ថា បទបញ្ជាផ្ទៃក្នុង របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ ៣ ជំពូក និង ១២ ប្រការ ដោយ​ចែង​អំពី​ខ្លឹម​សារ​សំខាន់ៗ រួមមាន​លក្ខខណ្ឌ ​និង​បែបបទ​នៃ​កិច្ចប្រជុំ​, ការកំណត់​កូរ៉ុម និង​នីតិវិធី​នៃ​ការ​អនុម័ត​លើ​របៀបវារៈ​ ព្រមទាំង​ការ​ឈប់​សម្រាក​ជាដើម​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី

ប្រៃសណីយ៍​កម្ពុជា ប្រមូល​ចំណូល​ពី​សេវា​បញ្ញើ​​បាន​ជាង ១,៧ លាន​ដុល្លារ ​ក្នុង​ត្រីមាស​ទី​១

2021/06/10 11:20:42 am        283
ភ្នំពេញ ៖ ក្នុង​រយៈពេល៣ ខែដើមឆ្នាំ២០២១ ប្រៃសណីយ៍​កម្ពុជា ប្រមូល​ចំណូល​លើ​សេវា​បញ្ញើ បាន​ប្រមាណ​ជាង ១,៧ លាន​ដុល្លារ​អាមេរិក ត្រូវ​ប្រមាណ​ជិត ២៨ ភាគរយ ​នៃ​ផែនការ​ប្រចាំឆ្នាំ ២០២១ ។ឯកឧត្តម អោក បូរ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​ថ្ងៃទី​១០ខែ មិថុនាឆ្នាំ២០២១នេះ​ថា នៅ​រយៈពេល ៣ខែដើមឆ្នាំ​២០២១នេះ ចំណូល​ក្នុង​វិស័យ​ប្រៃសណីយ៍​ប្រមូល​បាន​ជាង ១,៧ លាន​ដុល្លារ​អាមេរិក​​ស្មើនឹង​២៨ភាគរយ ​នៃ​ផែនការ​ប្រចាំឆ្នាំ២០២១​។ ធៀប​នឹង​រយៈពេល​ដូច​ទៅ​ឆ្នាំ​២០២០​ចំណូល​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង១៣​ភាគរយ ​ខណៈ​នៅក្នុង​ឆ្នាំ២០២០​ ប្រមូល​ចំណូល​ជាង ២លាន​ដុល្លារ​អាមេរិក ។ ដោយឡែក​ការ​ប្រមូល​ចំណូល​ក្នុង​មេសា ឆ្នាំ២០២១វិញ​, ស្រប​ពេល​ដែល​ប្រទេស​យើង​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន ​ការប្រមូល​ចំណូល​នៅក្នុង​ខែ​នេះ ​បាន​បន្ត​ធ្លាក់​រហូតដល់ ៥០ ភាគរយ បើ​ធៀប​ទៅនឹង​ខែមករា ឆ្នាំ២០២១​។ ការ​បន្ត​ធ្លាក់​ចុះ​នេះ ដោយ​ប្រទេស​យើង​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន ហើយ​ចំពោះ​ការ​ប្រមូល​ចំណូល​នៅ​ខែ​បន្ទាប់​ ប្រៃសណីយ៍​កម្ពុជា​មិន​អាច​ធ្វើការ​វាយតម្លៃ​បាន​នោះឡើយ​ ពោលគឺ​អាស្រ័យ​ទៅលើ​ការ​ចរាចរណ៍​ឡើងវិញ​នៅ​លើ​ពិភពលោក​ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ធូរស្រាល ។ឯកឧត្តម អោក បូរ៉ា បន្តថា ដោយ​ស្ថាន​នៅក្នុង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ​ជាពិសេស​នៅក្នុង​រយៈពេល​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ ប្រៃសណីយ៍​កម្ពុជា ​បាន​ជំរុញ​ពង្រីក​បញ្ញើ​ក្នុងស្រុក លើ​គុណភាព​សេវា ធ្វើយ៉ាង​ណា​ឲ្យ​មាន​ល្បឿន​លឿន​ជាង​មុន ​ដោយ ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើន​ភ្នាក់ងារ​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​ជួយ​ប្រមូល​បញ្ញើ​ជូន​អតិថិជន យ៉ាង​យូរ​មិន​ឲ្យ​លើស​រយៈពេល​១​ថ្ងៃ ​ក្នុងនោះ​អតិថិជន​ក៏​អាច​ឆែក​មើល​បញ្ញើ​របស់​ខ្លួន​បាន តាម​ប្រព័ន្ធ ITS របស់​ប្រៃសណីយ៍​កម្ពុជា​ លើ​មុខទំនិញ​របស់​ខ្លួន​ទៅដល់​កន្លែង​ណា​ និង​ម៉ោង​ណា​បាន ៕អត្ថបទ​៖ សុន រ៉ា​ឌី

កម្ពុជា​នឹង​ចាប់​ដៃគូ​វិនិយោគ​ថ្មី​អភិវឌ្ឍន៍​ផលិតកម្ម​ប្រេងកាត ខណៈ​ក្រុមហ៊ុន​ KrisEnergy ប្រកាស​ក្ស័យ​ធុន​

2021/06/10 11:05:07 am        216
ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​ថ្លែង​ឲ្យ​ថា ចំពោះ​ការប្រកាស​ក្ស័យ​ធុន​របស់​ហ៊ុន​មេ នៅ​ប្រទេស​សិង្ហបុរី​នោះ ក្រសួង​កំពុង​រង់ចាំ​ការជូនដំណឹង​ពី​ក្រុមហ៊ុន (KrisEnergy) ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ ក្នុងនោះ​ប្រសិន​ក្រុមហ៊ុន (KrisEnergy) ប្រកា​សមាន​គ្មាន​លទ្ធភាព​អភិវឌ្ឍន៍​បន្ត ក្រសួង​នឹងសិក្សា​អំពី​សមត្ថភាព និង​លទ្ធភាព​នៃ​ដៃគូរ​វិនិយោគ​ថ្មី ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ជំហាន​បន្ទាប់ ។ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ការប្រកាស​ក្ស័យ​ធុន​របស់​ក្រុមហ៊ុនមេ ​នៅ​ប្រទេស​សិង្ហបុរី ដែល​វិនិយោគ​នៅលើ​វិស័យ​ប្រេងកាត ​នៅ​ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា ​តាម​ការ​ទទួល​ដំណឹង ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន ( KrisEnergy) ​ដែល​វិនិយោគ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ​បាន​កំពុង​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​អំពី​ការ​ការប្រកាស​រំលាយ​ក្រុមហ៊ុន​។ ​មកដល​បច្ចុប្បន្ន ក្រុមហ៊ុន KrisEnergy ​មិនទាន់បាន​ផ្អាក​នៅ​សមកម្ម​ភាព​របស់​ខ្លួន​នៅឡើយ ​ខណៈដែល​តុលាការ​មិនទាន់បាន​កា​ត់​ក្តី លើ​ការបែងចែក​ទ្រព្យសម្បត្តិ ។ឯកឧត្តម បន្តថា ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការប្រកាស​ក្ស័យ​ធុន របស់​ក្រុម​ហ៊ុនមេ​ប្រទេស​សិង្ហបុរី​នេះ វា​ហាក់ដូចជា​លឿន​ ដែល​ក្រសួង​មិន​ទាន់បាន​ចាត់ចែង​នៅឡើយ ​ពោលគឺ​នៅ​រង់ចាំ​សម្រេច​ពី​តុលាការ​ និង​រង់ចាំ​សេចក្តី​ជូន​ពី​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិ​ ទើប​យើង​មាន​វិធានការ​នៅ​ជំហាន​បន្តបាន ​ក្នុងនោះ ​ប្រសិនបើ​ក្រុមហ៊ុន​ប្រកាស​មាន​ដៃគូរ​វិនិយោគ​បន្ត ​ក្រសួង​ក៏​សិក្សា​អំពី​សមត្ថភាព និង​លទ្ធភាព​របស់​ដៃគូ​រទាំ​ង​ពីរ ​ក្នុងការ​អភិវឌ្ឍន៍​ជំហាន​បន្ទាប់​ទៅទៀត ។សូមបញ្ជាក់ថា ជុំវិញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ប្រេងកាត​នេះ ​កាលពី​ថ្ងៃទី​២៣​ ខែសីហា ឆ្នាំ​២០១៧ កន្លងមកនេះ ​តំណាង​ក្រុមហ៊ុន ( KrisEnergy)​ នឹង​តំណាង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ លើ​ការ​អភិវឌ្ឍ​ប្រេងកាត​ប្លុក A ក្នុងនោះ​ សម្រាប់​បរិមាណ​សក្ដានុពល​ប្រេងកាត​ដែល​បាន​សិក្សា​ឃើញ​ និង​រំពឹង​ទុក​សម្រាប់​ដំណាក់កាល​ដំបូង​ 1A និង 1B ត្រូវបាន​ប៉ាន់​ស្មានថា អាច​លើសពី ៣០ លាន​បារ៉ែល ​ ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ ក្នុងការ​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្ដានុពល និង​បម្រើ​ទីផ្សារ​នាំចេញ​ប្រេង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា​ផងដែរ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី

ប្រទេស​ចិន​សន្យា​នាំចូល​ផលិតកម្ម​កសិកម្ម​ បន្ថែមទៀត​ពី​កម្ពុជា

2021/06/09 05:16:32 am        163
ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន​ បាន​បញ្ជាក់ថា​ នឹង​នាំចូល​ផលិតផល​កសិកម្ម​បន្ថែម​ពី​កម្ពុជា​ដើម្បី​រួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ​ក៏ដូចជា​ ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​។ការបញ្ជាក់​នេះ ត្រូវបាន​ធ្វើឡើង​ដោយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ចិន ក្នុងជំនួប​ទ្វេភាគី​ជាមួយ ​ឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​៨ ខែមិថុនា នៅ​ទីក្រុង​ឆុង​ឈឹង​នៃ​ប្រទេស​ចិន​។យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ ក្រៅពី​ការ​គាំទ្រ​របស់​ចិន​ដល់​ការ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា ​និង​ការពារ​ឯករាជ្យ ​អធិបតេយ្យភាព ​និង​បូរណភាព​ទឹកដី ​ចិន​ក៏បាន​សន្យាថា ​នឹង​នាំចូល​ផលិតផល​កសិកម្ម​បន្ថែមទៀត​ពី​កម្ពុជា ​ជាពិសេស​អង្ករ ​និង​ស្វាយ​។ការបញ្ជាក់​របស់​ប្រទេស​ចិន ​គឺ​បន្ទាប់ពី​កម្ពុជា​បាន​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​លើកដំបូង​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ​ដោយ​ផ្ទាល់​កាល​ខែឧសភា​។ឯកឧត្តម វេ​ង សា​ខន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បាន​បញ្ជាក់​កាលពី​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ផ្លែ​ចេក​ស្រស់ ​និង​ផ្លែស្វាយ​ស្រស់​ កម្ពុជា​កំពុង​កំណត់​យក​ផលិតផល​កសិកម្ម​មាន​សក្ដានុពល​ផ្សេងទៀត ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។​ ផលិតផល​កសិកម្ម​មាន​សក្ដានុពល​ទាំងនោះ រួមមាន ​ផ្លែ​មៀន​ប៉ៃលិន ទុរេ​ន ​ផ្លែ​ស្រកានាគ និង​ទឹកមាត់​ត្រចៀកកាំ ​ជាដើម​។ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម ក៏​នឹង​គ្រោង​ធ្វើ​ការ​ចរចា​ជាមួយ​ភាគី​ចិន​ សម្រាប់​កំណត់​កូតា​ថ្មី​នាំចេញ​អង្ករ​ពី​កម្ពុជា ​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ កូតា​ថ្មី​នាំចេញ​អង្ករ​នេះ​ មាន​បរិមាណ ​៥០​ម៉ឺន​តោន កើន​ពី​៤០​ម៉ឺន​តោន​នៃ​កូតា​នាំចេញ​អង្ករ​បច្ចុប្បន្ន​។យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា ​និង​ចិន មាន​ទឹកប្រាក់​សរុប ៨,១​ពាន់​លាន​ដុល្លា​រក្នុង​ឆ្នាំ​២០២០ ​ថយ​ចុះ​៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ក្នុងនោះ​កម្ពុជា​ នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​មានតម្លៃ ១,០៨ ពាន់​លាន​ដុល្លារ ​កើន​ឡើង​៨​ភាគរយ​៕​អត្ថ​ប​ទ ៖ វណ្ណៈ 

កម្ពុជា​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​បន្ត​កើនឡើងទោះ​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩

2021/06/09 12:05:17 pm        117
ភ្នំពេញ ​៖ កម្ពុជា​នាំ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក ​បន្ត​កើន​ឡើង​នៅក្នុង​រយៈពេល​បួន​ខែ​ដើម​នៅ​ឆ្នាំ​២០២១ ​ទោះបី​កំពុង​ប្រឈម​ នឹង​វិបត្តិ​កូ​វីដ-​១៩​។តួលេខ​ពាណិជ្ជកម្ម​របស់ ការិយាល័យ​ស្ថិតិ​អាមេរិក ​បង្ហាញថា ​ចាប់ពី​ខែមករា ​ដល់​ខែមេសា​ ឆ្នាំ​២០២១ ​កម្ពុជា​នាំ​ទំនិញ​ចេញទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក ​មាន​ទឹកប្រាក់​សរុប ២ ៥១៩ លាន​ដុល្លារ កើនឡើង ២៤,៤ ភាគរយ​។ទន្ទឹមគ្នានេះ​ការនាំ​ទំនិញ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា មានតម្លៃ ១៣៥ លាន​ដុល្លារ កើនឡើង ៣៥,៧ ភាគរយ​។ ​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក ​មាន​ផលិតផល​កាត់ដេរ ស្បែកជើង ​ផលិតផល​ធ្វើដំណើរ​-​កាបូប ​ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋ​អាមេរិក មាន​រថយន្ត ​ចំណី​សត្វ ​និង​គ្រឿងចក្រ ។​ល​។យោង​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ការនាំចេញ​ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ បាន​កើនឡើង​ ក្នុង​ឆ្នាំ​២០២០ ​ខណៈ​ការនាំចេញ​ផលិតផល​កាត់ដេរ​ធ្លាក់ចុះ​។​ ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ ​មាន​ដូចជា៖ កង់ គ្រឿង​សង្ហារឹម និង​គ្រឿង​ដង្គុំ​អេឡិចត្រូនិក​ជាដើម​។​​ឆ្នាំ​២០២០ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី ​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក ​មានតម្លៃ​សរុប ៦ ៩២១ លាន​ដុល្លារ មាន​កំណើន ១៧,៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩៕អត្ថបទ ​៖ វណ្ណៈ 

សិប្បកម្ម​ខ្មែរ​នៅ​ខេត្តកំពង់ធំ បានការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ដោយ​ផ្ទាល់រ​ទៅ​ប្រទេស​ជប៉ុន​

2021/06/07 11:51:01 am        228
កំពង់ធំ ៖ សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ស្ថិត​ក្នុង​ខេត្តកំពង់ធំ ​បាន​នាំចេញ​លើក​ដំបូង​គ្រាប់ស្វាយចន្ទី ទៅកាន់​ប្រទេស​ជប៉ុន​ ដោយផ្ទាល់​ ឆ្លុះ​បញ្ចាំង​ពី​ទីផ្សារ​ក្រៅប្រទេស​កាន់តែ​ធំ សម្រាប់​កសិផល​ខ្មែរ​។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ សិប្បកម្ម​មួយ​កន្លែង​ស្ថិតនៅ​ខេត្តកំពង់ធំ នៃ​ប្រទេស​កម្ពុជា​ពេលនេះ ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន ​ដោយ​ប្រើប្រាស់​រយៈពេល​ដឹកជញ្ជូន​ប្រមាណ ​១​ខែ​។​​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃទី​៦ មិថុនា ​ឆ្នាំ​២០២១​កន្លងទៅ​ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន​ បាន​មានប្រសាសន៍ថា ដោយ​មានការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន ​Top Planning Japan Co., Ltd សហការ​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បានធ្វើ​ឲ្យ​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​មួយ ​ដែល​មាន​ឈ្មោះថា ​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​របស់​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ ស្ថិតនៅ​ខេត្ត​កំពង់ធំ បាន​បង្កើត​ចេញ​ជា​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ​ដោយបាន​ប្រើប្រាស់​អស់​ថវិកា​ចំនួន ​២០​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គ្រាប់ស្វាយចន្ទី​កម្ពុជា ។ឯកឧត្តម​ លើកឡើងថា សិប្បកម្ម​កែច្នៃ​នេះ កន្លងមក​បាន​ធ្វើការ​កែច្នៃ​ដោយ​ដៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​តម្រូវការ​ច្រើន ក្រុមហ៊ុន​ជប៉ុន ក៏បាន​ផ្តល់​ជំនួយ​បច្ចេកទេស និង​ប្រាក់​កក់​មួយ​ចំនួន​បាន​ធ្វើ​សិប្បកម្ម​មួយ​នេះ​អាចមាន​លទ្ធភាព បង្កើត​រោងចក្រ​កែច្នៃ​នេះ​ឡើង​បាន​ដោយ​ជោគជ័យ​។​​ឯកឧត្តម​ រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ​តាមរយៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ខាងលើ​មកដល់​ថ្ងៃទី​២​ ខែមិថុនា​កន្លងទៅនេះ ​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​លើកដំបូង​ដែល​បាន​កែច្នៃ​រួច ​ចំនួន​សរុប​ជាង ៧ ៦០០ គីឡូក្រាម ទៅដល់​កំពង់ផែ​អូ​សា​កា ​នៃ​ប្រទេស​ជប៉ុន​រួចហើយ ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល ​១​ខែ ដោយ​គិត​ចាប់ពី​ការរៀបចំ​ដាក់បញ្ចូល​ទូ​កុង​តឺ​នើ ​នៅ​ទីតាំង​សិប្បកម្ម​។សូមបញ្ជាក់ថា គ្រាប់ស្វាយចន្ទី​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម​ និង​មួយ​ចំនួន​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។ ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បង្ហាញថា​ ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០២១ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី ​មាន​ចំនួន ៨០១ ៧៣២,២៦ តោន កើន​ឡើង​ចំនួន ៣២១​ភាគរយ ក្នុង​នៅ នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ​៣ ៥៦៦ តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧ តោន ប្រទេស​ជប៉ុន​ចំនួន ​៣៣ តោន ប្រទេស​ឡាវ​ចំនួន ២ តោន ប្រទេស​អារ៉ាប់​ចំនួន ០,៥២ តោន ប្រទេស​ថៃ​ចំនួន ៣ ១០៨ ​តោន និង​ប្រទេស​វៀតណាម​ចំនួន​៧៩៥ ០០៤ តោន​៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី

តំបន់​ជាប់មាត់​ព្រែក នឹង​ក្លាយ​ជា​បណ្តុំ​សម្រាក​លំហែ​ពេញ​និយម​​ក្នុង​ខេត្តកំពត

2021/06/07 11:40:56 am        440
កំពត ៖ មន្ត្រី​ទេសចរណ៍ និង​អ្នកជំនាញ លើកឡើង​ស្របគ្នា​ថា ទោះ​ស្ថិតនៅក្នុង​កូ​វីដ-​១៩ ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ​នៅតែ​បន្ត​មក​ខេត្តកំពត​ ហើយ​សកម្មភាព​រៀបចំ​កែ​លម្ហែ ការ​សាងសង់​រី​សត សណ្ឋាគារ ​បឹង​ហ្គា​ឡូ វីឡា​ថ្មីៗ​ជាច្រើន​នៅតែ​បន្តធ្វើ ​ជាពិសេស​តំបន់​ក្បែរៗ​ និង​ជាប់មាត់​ព្រែក​កំពត​។ ​តាម​ការព្យាករណ៍​តំបន់​នេះ ​នឹង​ក្លាយទៅជា​បណ្តុំ​សម្រាក​លំហែ​ដ៏​ពេញនិយម និង​ប្រកួត​ប្រជែក​​របស់​ខេត្តកំពត​។អ្នកគ្រប់គ្រង​ទូទៅ​នៅ ខា​សល បេ​វី​យូ រី​ស៊​ត​និង​ស្ប៉ា ក្នុងភូមិ​អូរ​តូច​ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត លោក សាំង ស៊ី​វុទ្ធី បាន​ប្រាប់​ឲ្យ​ដឹងថា ​ព្រែក​កំពត ជាទី​កន្លែង​មួយ​ដ៏​ស្រស់ស្អាត ​មាន​បរិយាកាស​ល្អ ខ្យល់​បរិសុទ្ធ​បក់​មកពី​ជំនោរ​សមុទ្រ ​តំបន់ភ្នំ​បូកគោ ​និង​ភ្នំ​កំចាយ​ដែល​នៅ​ក្បែរនោះ​។លោក​បន្តទៀតថា ដោយសារ​ការរៀបចំ​កែលម្អ ​និង​ច្នៃប្រឌិត​កន្លែង​ឲ្យ​ប្លែក​បែប​ធម្មជាតិ មាន​លក្ខណៈ​ស្តង់ដារ​ជាងគេ​នៅក្នុង​ខេត្តកំពត ​ពិសេស​ទេសភាព​មាត់​ព្រែក​នេះហើយ ​ ទើប​ធ្វើ​ឲ្យ​ភ្ញៀវ និង​អ្នក​វិនិយោគ​ជាច្រើន មិន​អាច​មើលរំលង​តំបន់​នេះ​។ ​ដូច្នេះ​ព្រែក​នេះ​គឺ​ចំណែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​មកកាន់​ខេត្តកំពត ។លោក​ជឿជាក់ថា​ នៅ​អនាគត​ឆាប់ៗ តំបន់​អម​សងខាង​ព្រែក​នឹង​មាន​រមណីយដ្ឋាន រី​ស៊​ត បឹង​ហ្គា​ឡូ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​ផ្សេងៗ​កាន់តែ​ស្អាត ​ កាន់តែ​ធំ កាន់តែ​សំបូរបែប ​និង​មានការ​ប្រកួតប្រជែង​ខ្លាំង​បំផុត​។លោក ​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ​​បាន​បញ្ជាក់ថា ទោះ​ស្ថិតនៅ​ក្នុងស្ថានភាព​កូ​វីដ​-១៩ ​ ខេត្តកំពត​ នៅតែមាន​ភ្ញៀវ​មក​ទស្សនា ហើយ​អ្នក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ជាច្រើន បាន​នឹង​កំពុង​រៀបចំ​ កន្លែង​ផ្តល់​សេវា​ទេសចរណ៍​នានា​។ តាម​ការប៉ានស្មាន ​បន្ទប់​ស្នាក់នៅ​នឹង​កើន ពី​ជាង​បួន​ពាន់​បន្ទប់​នា​ពេល​បច្ចុប្បន្ន ​ទៅ​ជាង​ប្រាំ​ពីរពាន់​បន្ទប់​នៅ​ចុង​ឆ្នាំ​២០២១ ​ឬ​ដើមឆ្នាំ​២០២២​ខាងមុខ​៕ ​អត្ថបទ​៖ អន សារឹម 

កសិករ​ឃុំ​តា​ទៃ​លើ សប្បាយ​ចិត្ដនឹងការទទួលបាន​​ប្រាក់ចំណូល​​រាប់​ម៉ឺន​ដុល្លារ​ ពី​ការ​លក់​ទុរេ ទោះ​បី​ជួប​វិបត្ដិកូវីដ​

2021/06/04 09:18:22 am        869
កោះកុង ៖ ប្រជាកសិករ​រស់នៅ​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង​ កំពុង​រីករាយ​នឹង​ការ​ប្រមូល​ផល​ផ្លែ​ទុ​រេ​ ដោយ​បាន​ប្រាក់ចំណូល​រាប់​ម៉ឺន​ដុល្លារ​ ទោះបី​ជា​បច្ចុប្បន្ន​កម្ពុជា បាន​​ជួប​វិបត្តិ​កូ​វីដ​ ក្នុង​សហគមន៍​យ៉ាង​ណាក្តី​។សម្រាប់​ឆ្នាំ​២០២១​នេះ ទិន្នផល​ផ្លែ​ទុ​រេ ​ហុច​ផល​ទ្វេដង​ ​ប្រជាកសិករ​នៅក្នុង​ឃុំ​តា​ទៃ​លើ​ បន្ទាប់ពី​ពួកគាត់​ខិតខំ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​អស់​ពេល​ជាច្រើន​ឆ្នាំ​មកនេះ ​ទម្រាំ​ទទួល​បាន​ផ្លែផ្កា​។តាម​ការ​បញ្ជាក់​របស់​ក្រុម​ប្រជាកសិករ ​ឃុំ​តា​ទៃ​លើ ​កាលពី​ថ្ងៃទី​៣ ខែមិថុនា​ថា ​ពួកគាត់​ទទួល​ចំណូល​ចាប់ពី​១​ម៉ឺន​ដុល្លារ​ដល់​១២​ម៉ឺន​ដុល្លារ​ពី​ការ​លក់​ទុ​រេ​ ទៅឱ្យ​ឈ្នួ​ញ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ​ព្រមទាំង​បណ្តា​ខេត្ត​ដ៏ទៃទៀត​ ជាពិសេស​គឺ​ខេត្តកំពត ​តែម្តង​។កសិករ​៣​នាក់ ​ក្នុងចំណោម​កសិករ​ជាច្រើន​អ្នក​ផ្សេងទៀត បានបញ្ជាក់ដែរថា ​ទិន្នផល​ទុ​រេ ​ហុច​ផល​ឱ្យ​ទៅតាម​សណ្ឋាន​ផ្ទៃដី​ដាំ​ដុះ​ទុ​រេ​ខុសៗ​គ្នា​ ខ្លះ​៤​ហិច​តា ខ្លះ​៦​ហិច​តា ​និង​ខ្លះ​ទៀត​៨​ហិច​តា​។ ​ដំបូង​ឡើយ ​ពួកគាត់​ព្រួយបារម្ភ​ខ្លាំង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ធ្វើឱ្យប៉ះពាល់​ដំណើរ​ការ​លក់​ផ្លែ​ទុ​រេ​។ជា​ភាព​ត្រេកអរ លោក អន សុធា​រិ​ទ្ធិ អភិបាលស្រុក​ថ្មបាំង ​មាន​មោទនភាព​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​របស់​លោក​ដែល​ដាំ​ដុះ​ទុ​រេ​ បានល្អ​ប្រសើរ​រហូតដល់​ទទួល​បាន​ចំណូល​ខ្ពស់​គួរឱ្យ​កោតសរសើរ​។ សព្វថ្ងៃនេះ ​ផ្ទៃដី​ដែល​អំណោយផល​ខ្លាំង​ជាងគេ​ដល់​ការ​ដាំដុះ​ទុ​រេ ​មាន​ឃុំ​តា​ទៃ​លើ ​និង​ឃុំ​ឫស្សី​ជ្រុំ​។បើតាម​លោក ស៊ន ពិសិដ្ឋ ប្រធានការិយាល័យ​កសិក​ម្ម ​ការ​ធនធានធម្មជាតិ​ និង​បរិស្ថាន​ស្រុក​ថ្មបាំង ​បង្ហាញថា ​នៅ​ឆ្នាំ​២០២០ ​កន្លងទៅ ផ្ទៃដី​ដាំ​ដុះ​ទុ​រេ​ នៅក្នុង​ស្រុក​មាន​ចំនួន​១៦២​ហិច​តា ព្រមទាំង​បាន​នាំ​ចេញទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​ បណ្តា​ខេត្ត​ផ្សេងៗ ​ក៏ដូចជា​ប្រទេស​ថៃ​ ចំនួន​១៨២​តោន ​កើន​ឡើង​៤០​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ឃុំ​ចំនួន​៤​ក្នុងស្រុក​ថ្មបាំង​ ដែល​មាន​ប្រជាព​លរដ្ឋ​ងាក​មក​ចាប់អារម្មណ៍​ដាំ​ដុះ​ដំណាំ​ផ្លែ​ទុ​រេ​ប្រភេទ ​ម៉ាន់​ថង ផួ​ង​មណី​ សូ​នី ​និង​កាន់​យ៉ាវ ​គឺ​មាន​នៅ​ឃុំ​តា​ទៃ​លើ ​ឃុំ​ឫស្សី​ជ្រុំ ឃុំ​ថ្ម​ដូន​ពៅ និង​ឃុំ​ជី​ផាត​៕អត្ថបទ ៖ ឈឹម មករា​​

ប្រាំ​ខែ​ដើមឆ្នាំ​២០២១ ចំណូល​ពន្ធដារ​ខេត្តកំពត​ កើនឡើង​ជាង​១០​ភាគរយ​

2021/06/03 04:13:42 pm        590
​កំពត ៖ ​របាយការណ៍របស់​សាខា​ពន្ធដារ​ខេត្ត​ ​បាន​ឲ្យដឹងថា ​ប្រាំ​ខែ​ដើមឆ្នាំ​២០២១ ​ចំណូល​ពន្ធដារ​ខេត្តកំពត​ បាន​ជាង​៣​លាន​ដុល្លារ​ កើនឡើង​ជាង​១០​ភាគរយ​ បើ​ប្រៀបធៀប​ រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ​ឬ ​ស្មើនឹង​៧១, ៦% នៃ​ផែនការ​ឆ្នាំ​។ ​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែឧសភា ​ឆ្នាំ២០២១​របស់​រដ្ឋបាល​ខេត្តកំពត ​តាមរយៈ (Video Conference) ​នៅ​ថ្ងៃទី​០២ ខែឧសភា ម្សិលមិញនេះ ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពត លោក ហៀន សុខ​ល់ បាន​លើកឡើងថា ​ខែឧសភា ​សាខា​ពន្ធដារ​ខេត្ត​ប្រមូល​ចំណូល​បាន​ជាង២១០០ លាន​រៀល ​ស្មើនឹង​៥២​ម៉ឺន​ដុល្លារ បូក​បន្ត​ប្រាំ​៥​ខែ​ បាន​ជាង១៤.៧៩២​លាន​រៀល​ ស្មើនឹង ៣,៦ លាន​ដុល្លារ​ ស្មើនឹង​៧១,៦% ​នៃ​ផែនការ​ឆ្នាំ​២០២១​។​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ នៅ​ឆ្នាំ​២០២០ ចំណូល​បាន​កើនឡើង​ចំនួន​ជា​១.៣៦៩​លាន​រៀល ​ស្មើនឹង​១០,២% ។លោក​ប្រធាន​ពន្ធដារ​ បាន​បញ្ជាក់ថា ​ការកើនឡើង​នេះ​ ដោយសារ​ទី​១.​ការ​ប្រមូល​ពន្ធ​លើ​ប្រាក់​ចំណូល ឬ​ពន្ធលើប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នីមួយៗ មាន​ចំនួន ៤០២​លាន​រៀល ស្មើនឹង​១៣,៩% ទី​២.​ពន្ធលើ​ប្រាក់​បៀវត្ស​កើន​ឡើង​ជាង ២១៣​លាន​រៀល ​ស្មើ​៤៩% និង​ទី​៣.​ពន្ធ​ប្រថាប់ត្រា​មានការ​កើន​ឡើង​ជាង​២០០​លាន​រៀល​ស្មើ​២០%​។លោក ​បាន​ឲ្យ​ដឹង​ដែរថា​ ចំណូល​ពន្ធដារ​ថវិកា​ថ្នាក់ជាតិ ​ក្នុង​ខែឧសភា​ បាន​ជាង​៩០០​លាន​រៀល ​បូក​បន្ត​ប្រាំ​ខែ ជាង​៧០០០​លាន​រៀល​ស្មើ ​៧៤.៩%​នៃ​ផែនការ​ឆ្នាំ​ ដោយឡែក​ចំណូល​ថវិកា​ថ្នាក់​ក្រោម​ជាតិ ក្នុង​ខែឧសភា ​ប្រមូលបាន១ ១៩៨ ​លាន​រៀល ​បូក​បន្ត​ប្រាំ​ខែ​បាន​ជាង ៧០០០​លាន​រៀល​ស្មើនឹង​ ៦៨,៦% នៃ​ផែនការ​ឆ្នាំ ៕អ​ត្ថបទ ៖ សារីម

សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ជប៉ុន JETRO បន្ត​សហការ​ជំរុញ​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា

2021/06/03 01:39:29 pm        621
ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅ​កាត់​ថា JETRO បាន​ឯកភាពគ្នា​បន្ត​សហការ​គ្នា​លើ​ការជំរុញ ​និង​ទាក់ទាញ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។កិច្ចសហការ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប ពិភាក្សា​ការងារ រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO) ប្រចាំ​នៅ​កម្ពុជា ​កាលពីពេលថ្មីៗ ក្រោម​វត្តមាន ឯកឧត្តម​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា និង លោកស្រី ម៉ា​រី​សា ហា​រុ​តា (Marisa Haruta ) ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា​។ ​ឯកឧត្តម​ឧកញ៉ា ងួន ម៉េង​តិច ​វាយតម្លៃ​ខ្ពស់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​ដែល​កន្លងមក​ស្ថាប័ន​ទាំងពីរ បានរៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​រួមគ្នា​ជាច្រើន ​សំដៅ​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន ឲ្យ​មក​វិនិយោគ​បន្ថែមទៀត​លើ​កម្ពុជា​។សភាពាណិជ្ជកម្ម​កម្ពុជា នឹង​បន្ត​ជួយ​គាំទ្រ​ដល់ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​រៀបចំ​ជំនួប​ពាណិជ្ជកម្ម ក៏ដូចជា ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សក្ដានុពល​កម្ពុជា ​ទៅកាន់​ធុរជន និង​វិនិយោគិន​ជប៉ុន​។ជាការ​ឆ្លើយតប លោកស្រី ម៉ា​រី​សា ហា​រុ​តា (Marisa Haruta ) បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ឧកញ៉ា​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា ​ដែល​តែងតែ​ជួយ​គាំទ្រ ​សហការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​ជាពិសេស ការរៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កម្មវិធី​ពិព័រណ៍​និង​ជំនួប​ពាណិជ្ជកម្ម​ផលិតផល​គុណភាព​ខ្ពស់​របស់​ជប៉ុន​ ដែល​បាន​ប្រព្រឹត្តទៅ ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​។ ក្នុងន័យនេះ លោកស្រី បាន​ស្នើ​សភាពាណិជ្ជកម្ម​កម្ពុជា ​បន្ត​ជួយ​គាំទ្រ​រៀបចំ​កម្មវិធី​ប្រហាក់​ប្រហែលគ្នា​នេះ នៅ​ចុងឆ្នាំ​២០២១ ​ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​។ ក្រៅពីនេះ ​លោក​បានស្នើ​សភាពាណិជ្ជកម្ម​កម្ពុជា ​សហការ​ជួយ​រៀបចំ​កម្រង​ឯកសារ​វីដេអូ​ ស្តីពី​សក្ដានុពល​កម្ពុជា ដោយមាន​ការចូលរួម​ពី​ធុរជន​សំខាន់ៗ​នៅ​កម្ពុជា ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​ធុរកិច្ច​ជប៉ុន​។ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​២០២០ ​មានតម្លៃ​សរុប ២,១​ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ ៨,៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩ ​ដោយ​កម្ពុជា​ នាំចេញ​ទំនិញ​មានតម្លៃ​១,៦​ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​ជប៉ុន ធ្លាក់​ចុះ ៦,៦​ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន​មានតម្លៃ​៤៨៤​លាន​ដុល្លារ ​ធ្លាក់ចុះ​១៣,៨​ភាគរយ​។យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​២០១៨ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន ​១៣៧​គម្រោង ​ជាមួយ​ នឹង​ទុនវិនិយោគ​សរុប ២,៤​ពាន់​លាន​ដុល្លារ​៕អត្ថបទ ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សំណុំរឿងរំដោះអ្នកទោសនៅខេត្តស្វាយរៀង៖ ផ្តន្ទាទោសមនុស្សចំនួន ៨នាក់ ពី ១៨ខែ រហូតដល់ ១៤ឆ្នាំ
06/18/2026 01:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩
06/18/2026 01:06 PM
ក្រុមអ្នកAOTចុះសង្កេតការណ៍ផ្ទាល់នៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទីតាំងរងការវាយប្រហារ និងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/18/2026 01:06 PM
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើលីបង់នៅតែបន្តទោះមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ
06/18/2026 01:06 PM
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
06/18/2026 12:06 PM
Real Madrid ប្រកាសពីការផ្ទេរផ្លូវការ Bernardo Silva ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ
06/18/2026 12:06 PM
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
06/18/2026 12:06 PM
ប្រទេសចិនសន្យាចាត់វិធានការឆ្លើយតប ក្រោយកោះតៃវ៉ាន់បើកដំណើរការគេហទំព័រស៊ើបការណ៍សម្ងាត់
06/18/2026 12:06 PM
លីគនារី៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់មិនស្គាល់ចាញ់ ខណៈព្រះខ័នរាជ ឡើងមកឈរលេខ៣
06/18/2026 12:06 PM
រុស្ស៊ី ចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហាររថយន្តក្រុងដឹកសិស្ស ខណៈទីក្រុងគីវបដិសេធ
06/18/2026 12:06 PM